ភាគទី០៧

789 30 6
                                    

នៅក្នុងបន្ទប់ដែលមានតែមនុស្សពីរនាក់នេះពិតជាគួរឲ្យខ្លាចណាស់។នាយតូចយំឡើងលែងចេញទឹកភ្នែកហើយ នាយចង់រុញគេចេញតែដៃត្រូវជាប់ចងដោយខ្សែក្រវ៉ាត់ជើងត្រូវគេសង្កត់ជាប់ ក្នុងខ្លួនគ្មានកម្លាំងសូម្បីបន្តិច។

" លែងខ្ញុំទៅ ខ្ញុំសូមអង្វរ..." នាយតូចនៅតែស្រែកឲ្យគេដោះលែង តែកាលដែលនាយតូចនៅមិនស្ងៀមបែបនេះបុរសចំណាស់ក៏យកខ្សែអ្វីម្យ៉ាងយកមកវាយលើខ្លួននាយតូចមួយទំហឹងឡើងបែកឈាម

" យើងប្រាប់ឯងឲ្យនៅឲ្យស្ងៀម...មិនឮទេអី ..." បុរសចំណាស់នោះស្រែកផងវាយផង វាយនាយតូចរហូតទាល់តែកម្រើកខ្លួនលេងរួច។ពេលដែលឃើញនាយតូចលែងកំរើកបែបនេះបុរសនោះក៏ចាប់ផ្ដើមស្រាតខោនាយតូចចេញ។នាយប្រកែកគេលែងកើតហើយព្រោះតែពេលនេះនាយចាប់ផ្ដើមអស់កម្លាំងកាន់តែខ្លាំងភ្នែកក៏ចាប់ផ្ដើមបិទបន្តិចម្ដងបន្តិចម្ដង ឯច្រមុះក៏ចាប់ផ្ដើមឈាមហូរចេញមកជាច្រើនទៀត។
វាជាឱកាសហើយបុរសនោះក៏ចាប់ផ្ដើមឱនទៅថើបនាយតូចគ្រប់កន្លែង។

" សន្លប់បាត់ហើយ...គួរឱ្យធុញមែន..." នាយកំពុងតែឈ្លក់វង្វេងប៉ុន្តែក៏ចាប់អារម្មណ៍ថាអ្នកខាងក្រោមគឺបានសន្លប់បាត់ហើយ ហើយក៏ក្រឡេកឃើញថាមានឈាមហូរចេញតាមច្រមុះជាច្រើនទៀតផង។ នេះបើសន្លប់ធម្មតាគេបន្តទៀតហើយប៉ុន្តែមានឈាមតាមច្រមុះបែបនេះគេពិតជាខ្លាចថាខ្លួនតូចស្លាប់អីទៅគេពិបាកដោះស្រាយដូច្នេះនាយក៏សម្រេចចិត្តក្រោកចេញតែម្ដង ។ បុរសនោះចេញទៅមួយសន្ទុះ Sky ក៏បានមកដល់។
Sky ឡើងទន់ដៃទន់ជើងដើរស្ទើរមិនរួច ព្រោះបានឃើញសភាព Nani ពេលនេះ ។ ខ្លួនតូចគេងមិនដឹងខ្លួន គ្មានសម្លៀកបំពាក់ លើខ្លួនសុទ្ធតែស្នាមវាយដំ ព្រមទាំងមានឈាមហូរចេញពី ច្រមុះ ជាច្រើន។

" Nani ...Nani..." Sky លើកបីត្រកងខ្លួនតូចឪបជាប់ទ្រូង

" មានរឿងអ្វីកើតឡើងចំពោះឯង ... Nani .." Sky រៀបចំស្លៀកពាក់ឱ្យនាយតូចដើម្បីជូនគេទៅមន្ទីរពេទ្យ។

+ មន្ទីរពេទ្យ

" លោកគ្រូពេទ្យ គាត់យ៉ាងមិចហើយ..."គ្រាន់តែបន្ទប់សង្គ្រោះបើកទ្វារភ្លាម Sky ស្ទុះក្រោកឡើងទៅសួរគ្រូពេទ្យ

រឿង: រងកម្មស្នេហ៍ព្រោះនាមជាប្រពន្ធWaar verhalen tot leven komen. Ontdek het nu