Ep16:អូនលំបាកហើយ

1.1K 67 0
                                    


     ក្រោយពីត្រឡប់មកពីមន្ទីរពេទ្យព្រមជាមួយដំណឹងល្អ
ពួកគេក៏បានប្រាប់ទៅលោកយាយមុនគេបង្អស់ គ្រាន់តែបានឮភ្លាមគាត់សប្បាយចិត្តរកអ្វីផ្ទឹមគ្មានសូម្បីលោកតាកាងឆុលឮហើយក៏សប្បាយចិត្តដូចគ្នាព្រោះតែបានឃើញស្នាមញញឹមក៏ដូចជាក្តីសុខរបស់ពួកគេគាត់ក៏មានក្តីសុខដែរ។

    "ត្រូវមើលថែខ្លួនអោយបានល្អឯងមិនមែនខ្លួនមួយទៀតទេឮទេ?"លោកយាយអង្អែលក្បាលចៅថ្នមៗប្រាប់ដើម្បីអោយគេចេះប្រយ័ត្នប្រយែងព្រោះជាកូនដំបូងផងបើគេមិនដឹងគាត់នឹងជួយបង្រៀន។

   "បាទលោកយាយ"នាយតូចញញឹមដាក់គាត់យ៉ាងស្រស់អង្អែលពោះថ្នមៗដែលមានដំណក់ឈាមទើបតែ3
សប្តាហ៍នោះទាំងសប្បាយចិត្តរកអ្វីផ្ទឹមគ្មាន។ឯជុងហ្គុកក៏
អង្អែលស្មានាយតូចថ្នមៗទាំងត្រេកអរមិនចាញ់គ្នា គ្រាន់តែបានឮពេទ្យនិយាយនាយមិននឹកស្មានថានាយអាចនឹងក្លាយជាប៉ារបស់គេតាមបំណងប្រាថ្នាសោះ។

     បន្ទាប់ពីនិយាយគ្នារួចរាល់អ្នកទាំងបីក៏នាំគ្នាញាំអាហារជុំគ្នានឹងបាននិយាយពីនេះពីនោះរហូតទាល់ញាំរួចទើបជុងហ្គុកនាំនាយតូចទៅសម្រាកមិនអោយធ្វើអ្វីទាំងអស់សូម្បីរៀនក៏នាយអោយគេសម្រាកប៉ុន្មានថ្ងៃដែរមិនទាន់ចង់អោយគេគិតច្រើនទេ។យ៉ាងណាៗនាយនឹងអោយគេរៀន Online ហើយមិត្តមកកំដរដើម្បីកុំអោយគេនៅផ្ទះស្រ្តេសច្រើន។

    "បងមិនទៅធ្វើការងារទេឬ?"នាយនៅមើលគេមួយថ្ងៃហើយមិនគិតទៅមើលការងារអ្វីទេឬ?

  "បងអោយកូនចៅមើលបាន បងចង់នៅមើលថែអូនសឺតគេងទៅអូនស្លេកស្លាំងណាស់ប៉ុន្មានថ្ងៃនេះ"នាយតូចញញឹមអោបនាយយ៉ាងណែនសង្ងំក្នុងទ្រូងរបស់នាយ ពេលបានក្បែរនាយគេមិនសូវជាមានអារម្មណ៍ថាល្វើយចង់ក្អួតទៀតឡើយអាចថានាយជាក្លិនដែលកក់ក្តៅសម្រាប់គេ។

     តាំងពីនាយតូចមានកូនជុងហ្គុកតែងតែត្រឡប់មកពីធ្វើការលឿនៗហើយក៏តែងតែខលមកនិយាយកំដរនាយតូចកុំអោយគេមានអារម្មណ៍ថាអផ្សុកហើយក៏តែងតែទិញ
របស់ញាំអោយនាយតូចរាល់ថ្ងៃពិសេសផ្លែឈើណាជូរៗព្រោះនាយមើលតាមអ៊ីនធើណេតឃើញថាអ្នកមានផ្ទៃពោះគេចូលចិត្តញាំ អ្វីដែលល្អសម្រាប់អ្នកមានផ្ទៃពោះ
ជុងហ្គុកតែងតែធ្វើនិងស្វែងរកមកអនុវត្តមិនអោយនាយតូចមានអារម្មណ៍មួម៉ៅឬក៏ពិបាកចិត្តពេលគ្មាននាយឡើយគ្រប់យ៉ាងនាយបំពេញតួនាទីជាស្វាមីបានយ៉ាងល្អ
បើទោះបីជានាយមកពីធ្វើការងារហត់ក៏មកវិញនាយបម្រើប្រពន្ធដោយមិនរអ៊ូអ្វីមួយម៉ាត់ដែរដល់ថ្នាក់នាយតូចលួចញញឹមសម្លឹងមុខនាយយ៉ាងមានក្តីសុខ។នៅខាងក្រៅនាយជាម៉ាហ្វៀដែលគ្រប់គ្នាខ្លាចរអាគោរពកោតខ្លាចប៉ុន្តែសម្រាប់គ្រួសារ នាយជាមេគ្រួសារម្នាក់ដែលផ្តល់ភាពកក់ក្តីនិងសុភមង្គលអោយគ្រួសារយ៉ាងច្រើនរ៉ាប់រងគ្រប់យ៉ាង។នាយតូចគិតថាគេពិតជាមានសំណាងណាស់ដែលមាននាយជាស្វាមី។ដំណឹងដែលនាតូចមានផ្ទៃពោះបានល្បីសុះសាយគ្រប់គ្នាអបអរសាទរហើយក៏សរសើរ
ជុងហ្គុកដែរអស្ចារ្យគ្រប់រឿងតែម្តងគ្មាននរណាឈ្នះទេសូម្បីយកកូនក៏ឈ្នះដែរ។

🖤វិញ្ញាណ28ថ្ងៃ🖤(Completed✔️)Where stories live. Discover now