Ep14:បងស្រលាញ់អូន

1.2K 74 1
                                    


       បន្ទាប់ពីធ្វើអោយគេខឹងហើយញឹងស្លឹកត្រចៀករួចក៏
តាំងស្រែកឈឺអោយគេលែង។ប៉ុន្នឹងឈឺណាស់តែបើវាយកាប់ចាក់បាញ់គ្នាអត់មានឈឺទេស្នាមចង់ពេញខ្លួន។

    "បងឈប់ហើយកុំខឹងបងអីណា"ថេយ៍ងាកចេញមិនឆ្លើយ មកពីនាយខ្លួនឯងដែលធ្វើអោយគេខឹងនិយាយអី
អត់គិតថាគេទើបតែទ្រោមខ្លួនទេឬយ៉ាងមិច?តែអង្គុយក៏ឈឺខ្លាំងណាស់ដែរតែសុំធ្វើខ្លាំងងងក់សិនហើយអោយរៀងថ្ងៃក្រោយ។

    "ថេយ៍...បងសុំទោស"នាយមិនដឹងថាលួងបែបណាទេត្បិតស្រីៗទាំងនោះស្រួលលួងមិនមែនកាចឆ្នាស់ដូចនាយតូចឯណា។

   "ចេញពីមុខអូនទៅ"

  "ថេយ៍ហ្ហាបងធ្វើមិនបានទេ អត់អូនតែពីរអាទិត្យបងស្ទើរឆ្គួតទៅហើយបងមិនទៅណាទេ"នាយនិយាយទាំង
ពេបមាត់ដាក់គេឯថេយ៍ឮនាយនិយាយហើយក៏លួចសប្បាយចិត្តតែក៏នៅតែមុខមាំខឹងមិនរលុប

  "បងសុំទោស បងនឹងមិននិយាយពីវាទៀតទេណាៗអូនលើកលែងទោសអោយបងម្តងទៅបានទេ?"

   "ហឹស!ឈប់ខឹងក៏បាន!!"

  "សឺតៗៗបងស្រលាញ់អូនជុបៗ"ខ្នាញ់ណាស់ស្មានតែ
លួងមិនបាត់តើ បើអ៊ីចឹងមែនគេខូចចិត្តមិនខាន។

  "មើល!ឈប់ថើបបានហើយរសើបណាស់"បេះដូងគេ
ឡើងរីកដូចត្រូវទឹកសន្សើមនាយនេះនៅថើបមិនលែងសោះ។

  "អូនសម្រាកបន្តិចទៅបងអោយអ្នកបម្រើលើកអាហារមក"

"អូនចង់ស្លៀកខោអាវ"

"ពាក់តែអាវបងសិនបានហើយខាងក្រោមកុំទាន់ស្លៀកអី
ខ្លាចវារឹបអូននឹងឈឺ"នាយនិយាយមិនដឹងគេអៀនទេឬយ៉ាងមិច!! នាយយកខោអាវពីថេយ៍ទុកវិញរួចក៏ដើរទៅយកអាវនៅបន្ទប់នាយដែលនៅក្បែរនេះរួចក៏ឆ្លៀតប្រាប់អ្នកបម្រើអោយយកអាហារមកផងដែរ។

    "ឈឺត្រង់ណាខ្លះប្រាប់បង ចាំបងយកថ្នាំមកលាបអោយ"នាយបើកទ្វារចូលមករួចក៏បិទវិញដើរទៅរកគេ មុននឹងពាក់អោយគេថែមទៀត ឃើញស្នាមលើទ្រូងក៏ដូចជាករបស់គេភ្លាមនាយក៏ញញឹមឡើងភ្លេតតែក៏សួរនាំខ្លាចគេឈឺខ្លាំងនៅត្រង់ណានាយនឹងបានមើលថែលាបថ្នាំអោយ។

🖤វិញ្ញាណ28ថ្ងៃ🖤(Completed✔️)Where stories live. Discover now