Ep03:ខ្មោចម៉ាហ្វៀ

1K 78 2
                                    


     ថេយ៉ុងបានត្រឡប់ទៅវិញជាមួយអង្គរក្សសងខាងដើរទន្ទឹមដែលមានតែគេម្នាក់ប៉ុណ្ណោះដែលអាចមើលឃើញ
មនុស្សធម្មតាមើលមិនឃើញឡើង ក៏គិតថាថេយ៉ុងកំពុងដែរម្នាក់ឯងដែរ។

    "បានដើរមកខាងក្រៅយ៉ាងមិចដែរ?"ដើរសុខៗថេយ៍ក៏សួរទៅអាល្អិតដែលដើរផងលោតផងមើលទៅទំនងជាសប្បាយចិត្តណាស់ហើយ

  "សប្បាយខ្លាំងណាស់បងថេយ៍ ប៊ីមានអារម្មណ៍ល្អដល់ហើយ"ឆុងប៊ីញញឹមស្ញេញហាក់ស្រស់ស្រាយជាជាមួយអាកាសធាតុទោះវាយប់ក៏ដោយ។ចាំមើលនៅថ្ងៃស្អែកដែលជាពេលដែលគេអាចដើរហើរសេរីបានគេនឹងដើរគ្រប់ទីកន្លែងតែម្តង

  "រួចចុះលោក?"ថេយ៍ញញឹមសម្លឹងឆុងប៊ីទាំងមានក្តីសុខ គេក៏ទន្ទឹងរងចាំថ្ងៃនេះដែរ

  "យ៉ាងមិច?"ជុងហ្គុកសម្លឹងថេយ៉ុងដោយគ្មានអារម្មណ៍
គិតចង់អោយគេសប្បាយចិត្តដូចឆុងប៊ីឬ?គេគ្មានអារម្មណ៍សើចទេ។ស្ថិតក្នុងរូបរាងជាវិញ្ញាណដូចខ្មោចអនាថាបែបនោះគេមិនបានតហរកអរជាមួយឡើយឆុងប៊ីអាចជាខ្មោចដែលស្លាប់ទៅហើយៗក៏យូរឆ្នាំដែរតែសម្រាប់នាយៗជាវិញ្ញាណចាកឆ្ងាយពីរាងកាយសូម្បីរាងកាយនៅឯណាខ្លួនស្លាប់ក៏មិនបានដឹងវាធ្វើអោយនាយស្មុគស្មាញគិតច្រើនចង់តហរឡប់ទៅជាមនុស្សតែមិនដឹងថាពេលណាគេមានរយៈពេលត្រឹមតែ3សប្តាហ៍ទៀតប៉ុណ្ណោះព្រោះតែគេបានចាយពេលអស់មួយសប្តាហ៍ទៅហើយទម្រាំអាចនឹកឃើញថាខ្លួនឯងជួបអ្វីមកខ្លះ។

   "ខ្ញុំដឹងថាលោកមិនសប្បាយចិត្តតែក៏មិនគួរដាក់សម្ពាធអោយខ្លួនឯងពេកដែរកាលនៅរស់ក៏មានទុក្ខច្រើនពេលស្លាប់ក៏នៅតែគិតច្រើនតើរសជាតិជីវិតលោកនៅឯណាទៅ?"

   "ឯងទៅដឹងពីណាថាពេលនៅរសសយើងគិតច្រើន?"
គេនិយាយធ្វើដូចដឹងយ៉ាងចឹងជាគ្រូទាយឬយ៉ាងមិច?តាមពិតគេចេះតែនិយាយទេដើមុបីកំដរបរិយាកាសកុំអោយស្ងាត់

  "ក៏ចេះតែនិយាយទៅដើម្បីកុំអោយលោកគិតច្រើន កើតចាស់ឈឺស្លាប់ជារឿងធម្មតាទោះខំប្រឹងយ៉ាងណាបើសិនអស់អាយុស្លាប់ដូចតែគ្នានឹងដូច្នេះធ្វើចិត្តអោយសប្បាយៗទៅកុំគិតច្រើនអីបើលោកមានបុណ្យក៏អាចវិលត្រឡប់ចូលរាងកាយវិញឈប់គិតទៅ"

🖤វិញ្ញាណ28ថ្ងៃ🖤(Completed✔️)Where stories live. Discover now