Ep06:ហេតុអីយើងចូលរាងកាយវិញមិនបាន?!

953 67 1
                                    


      #ព្រឹកថ្ងៃថ្មី

    ថ្ងៃនេះជាថ្ងៃសៅជាថ្ងៃសម្រាកសម្រាប់ថេយ៉ុងព្រោះតែគេរៀនចន្ទ-សុក្រទំនេរសៅអាទិត្យសូម្បីការងារក៏មិនធ្វើដែរ។ដំបូងគេចង់រកការងារធ្វើសៅអាទិត្យតែគេគិតថាមិនចង់ទំនេរពេលថ្ងៃទើបធ្វើចន្ទសុក្រទំនេរសៅអាទិត្យនៅមើលថែលោកយាយក៏ដូចជាធ្វើកិច្ចការសាលាផងហើយក៏អាចមានពេលដើរលេងលំហែខួរក្បាលដូចគ្នា។

    "ចៅថេយ៍ទៅណាមែនទេ?ឬក៏ទៅដើរលេងជាមួយចៅមីន?"ដោយសារតែថ្ងៃនេះឃើញតែងខ្លួនស្លៀកពាក់ទំនងចេញក្រៅទើបលោកយាយសួរព្រោះតែរាល់ដងគេស្លៀកឈុតនៅផ្ទះទាល់តែជីមីនបបួលទៅក្រៅទើបតែង
ខ្លួន

  "ចៅទៅមន្ទីរពេទ្យរករាងកាយអោយគេហើយក៏ទៅដើរលេងជាមួយជីមីនដូចគ្នាលោកយាយ"គេជាមនុស្សមិនចេះកុហកទៅណាក៏គេប្រាប់លោកយាយដែរឯជុងហ្គុកអង្គុយញាំអាហារដែលដាក់សែនលើតុធម្មតាឯឆុងប៊ីចេះតែមើលនាយឃើញថានាយភ្លឹកៗមិនដឹងកើតអី

   "តែថាថ្ងៃនេះអ្នកកម្លោះដូចជាស្រងូតស្រងាត់ដល់ហើយឬក៏ព្រួយបារម្ភរឿងរករាងកាយមិនឃើញ"
លោកយាយសម្លឹងទៅជុងហ្គុកដែលអង្គុយសំងុកមិនមាត់មិនកដែលវាមិនមែនជាទម្លាប់របស់នាយ

   "គឺយប់មិញគេដឹងថានរណាចង់សម្លាប់គេតាំងពីនោះមកគេបែបនឹងរហូត"

    "បែបនោះថាមពលគេច្បាស់ជាចេញមកមិនខាន"

  "មែនហើយលោកយាយគេវិសនឹងត្រូវបិសាចស្រូបវិញ្ញាណទៀតផងប៉ុន្តែបានលោកតាឆុលជួយទាន់"
 
  "ហ្ហឹម!ប្រាប់គេអោយប្រយ័ត្នប្រយែងផងថាមពលមិនមែនចេះតែប្រើទេបើគេប្រើច្រើនវិញ្ញាណគេនឹងឆាប់រលាយ"

  "លោកតាឆុលបានប្រាប់គេហើយដូច្នេះទើបគេអង្គុយភ័យបែបនេះគេខ្លាចថាទប់មិនជាប់ លោកយាយក៏ដឹងថាគេជាពពួកសង្គមងងឹតមិនចេះទ្រាំនឹងកំហឹងឡើយ"គេក៏បារម្ភព្រោះបើនាយធ្លោយថាមពលវានឹងមានគ្រោះថ្នាក់ដល់គេមិនខាន

   "បែបនោះមានតែចៅជាអ្នកជួយគេ"

  "ខ្ញុំ?ជួយយ៉ាងមិចទៅលោកយាយ?"គេនឹងឬ?ជួយយ៉ាងមិច?គេមិនអោយនាយប៉ះគេបានទៀតទេលោកយាយចង់អោយគេជួយនាយយ៉ាងមិចទៅ?

🖤វិញ្ញាណ28ថ្ងៃ🖤(Completed✔️)Where stories live. Discover now