Ep05: អូនស្អប់បង ចន ជុងហ្គុក

220 28 1
                                    

#ក្នុងបន្ទប់

តុកៗៗ

« Tae នេះបងJungkook បងបើកចូលហើយណា »Jungkook ស្រែកពីខាងក្រៅហៅអ្នកជាប្អូនប្រុស រួចក៏បើកទ្វារចូលទៅក៏ជើញថា ថេយ៉ុង កំពុងជ្រប់មុខនិងពូកសង្ងំយំអណ្ដាក់អណ្ដក់ម្នាក់ឯង

« ហិហិ ~~ ហុឹកៗ»ក្មេងតូចខ្ទប់មុខនិងយំតិចៗម្នាក់ឯងធ្វើឲ្យបងប្រុសដែលអង្គុយមើលនោះដកដង្ហើមធំ មិនដឹងថាត្រូវលួងរបៀបម៉េច?

« ឈប់យំទៅបងមិនមែនទៅរហូតឯណា »Jungkook ស្រដីឡើងលួងលោមអង្អែលខ្នងគេថ្នមៗធ្វើឲរាងតូចដែលសង្ងំយំនោះងើបមុខឡើងទាំងទឹកភ្នែកដាមពេញមុខ

« តែ Taeចូលចិត្តបងប្រុស Taeមិនចង់ឲ្យបងទៅចោលអូនទេ »Tae និយាយទាំងយំខ្សឹកខ្សួរមិនឈប់ព្រោះគេទើបតែមានទំនាក់ទំនងល្អជាមួយបងប្រុស សុខៗគាត់ក៏ចោលគេទៀត គេពិតជាមនុស្សនាំស៊យពិតមែនហើយ គ្មានអ្នកណាត្រូវការគេទេ

« ស្ដាប់បង បើTaeនឹកបង ឯងអាចCallមកបងបាន »Jungkook ចាប់ស្មាប្អូនប្រុសនិងសម្លឹងមុខគេនិយាយដោយសម្លេងមុឺងម៉ាត់

« បើបងទៅបងច្បាស់ជាមានស្រីស្រឡាញ់ច្រើន ហើយលែងខ្វល់ពីអូនមិនខាន »Tae បន្តនិយាយឡើងដោយមិនដឹងខ្យល់អីធ្វើឲអ្នកជាបងប្រុសហាក់សំំណើចភ្លាមៗពេលលឺប្អូនប្រុសពៅនិយាយបែបនេះឡើង

« អ្នកណាប្រាប់ឯងបែបនេះ ? »Jungkook ជ្រួញចិញ្ចើញទាំងពីរចោទសួរប្អូនប្រុស ថាដឹងរឿងអស់នោះមកពីណា

« យ៉ុនស៊ូ »Tae

« ឯងជឿនាង តែមិនជឿបង? »

« ចឹងបងសន្យាជាមួយTaeមក បងមិនត្រូវចូលចិត្តអ្នកណាក្រៅពីTaeទេ ពេលបងមកវិញបងត្រូវរៀបការជាមួយTae »Tae បន្លឺសម្ដីឡើងហើយក៏លើកកូនដៃឡើងឥ្យបងប្រុសសន្យាជាមួយខ្លួន

«......»

« មិននិយាយ បានន័យថាមិនព្រម? បងមិនចូលចិត្តអូនទេឬ? ហិហិ ហុឹកៗគ្មានអ្នកណាស្រឡាញ់Taeទេ បងប្រុសអាក្រក់ អូបស្អប់បង ហុឹកៗ »Tae ឃើញបងប្រុសស្ងាត់ស្ងៀមមិននិយាយអ្វីក៏ស្រែកយំឡើងសាជាថ្មីធ្វើឲ្យជុងហ្គុកប្រែទឹកមុខឆ្លេរឆ្លារខ្លាចថាវ៉ាម៉ាក់គេលឺ ប្រាកដជាគិតថាគេធ្វើបាបកូនពៅគាត់ហើយ

💕ដំណក់ឈាមនៃស្នេហ៍⛓️Where stories live. Discover now