Ep08: ថេយ៍ស្រឡាញ់បងណាស់

211 22 1
                                    

@សាលារៀន

រុឺងៗ
ស្នូរជួរបន្លឺឡើងដែលពដលនេះគឺជាពេលចេញលេងសម្រាប់សិស្សឲ្យសម្រាក។ គ្រាន់តែលឺសម្លេងជួងភ្លាម យ៉ុនស៊ូក៏រហ័សបិទសៀវភៅទុកងាកមកអ្នកជាមិត្តទាំងញញឹម

« ថេយ៉ុងហា៎ទៅញុាំអីសិនទៅណា »យ៉ុនស៊ូ អង្រួនដៃនាយតូចតិចៗបបួលគេឲ្យទៅញុាំអីជាមួយខ្លួន ព្រោះតែក្រពះនាងនៅពេលនេះកំពុងតែឃ្លានហើយ

« តែយើងកំពុងតែធ្វើលំហាត់ណា៎ »ថេយ៉ុង ប្រាប់នាងវិញពេលដែលកំពុងតែជក់ចិត្តនិងការធ្វើលំហាត់

« អត់ទោសអ្នកណាឈ្មោះ ចនថេយ៉ុង »នារីម្នាក់ដើរចូលមកក្នុងថ្នាក់ហើយក៏សួរឡើង

« គឺខ្ញុំ មានអីមែនទេ? »ថេយ៉ុង លើកដៃប្រាប់នាងហើយក៏ងើបឈរដើរទៅរកទាំងងលយឆ្ងល់ថានាងរកខ្លួនមានការអ្វី

« អ្នកគ្រូគីម គាត់ឲ្យប្រមូលកិច្ចការថ្ងៃមុនយកទៅឲ្យគាត់នៅការិយាយល័យ »

« ខ្ញុំដឹងហើយ »ថេយ៉ុង ងក់ក្បាលហើយក៏ប្រាប់ទៅនាង ទើបគេដើរទៅតុវិញដើម្បីយកកិច្ចការដែលគេប្រមូលហើយយកទៅឲ្យអ្នកគ្រូនៅការិយាល័យ។ នៅក្នុងសាលាមួយនេះ ថេយ៉ុង គេមានប្រជាប្រិយខ្លាំងដោយសារតែភាពសង្ហាបូករួមទាំងគេរៀនពូកែទៀត ធ្វើឲ្យស្រីៗអ្នកណាក៏លង់ស្រឡាញ់គេដែល តែសុំទោសផងពេលនេះថេយ៉ុងគេលែងចង់បានសង្សារដូចមុនទៀតហើយ

#ការិយាល័យគ្រូ

« នេះអ្នកគ្រូ »ថេយ៉ុង ដាក់កិច្ចការទាំងអស់ទៅលើតុអ្នកគ្រូដោយញញឹមគួរសមទៅកាន់គាត់តាមទម្លាប់

« ចាសអរគុណហើយណា៎ »អ្នកគ្រូ

« បាទ »ថេយ៉ុង បន្ទាប់ពីយកកិច្ចការឲ្យអ្នកគ្រូរួចហើយគេក៏ដើរត្រឡប់មកថ្នាក់វិញតែក៏មានសម្លេងមួយស្រែកហៅគេ

« ប្រធានថ្នាក់ »

« មានអីមែនទេយូរី? »ថេយ៉ុង ងាកក្រោយក៏ឃើញថាជា យូរី ទើបគេសួរនាងដោយសម្លេងផ្អែមស្រទន់ដូចជាសុភាពបុរស

« គឺថា..គឺសំបុត្រខ្ញុំឲ្យលោកនោះ លោកគិតយ៉ាងម៉េចដែរ »នាងតូចរអាក់រអួក អៀនផងភ័យផង សួរគេឡើងទាំងញ័រព្រោះមនុស្សដែលនាងកំពុងតែសារភាពនេះគឺជាបុរសសង្ហាប្រចាំសាលាណា

You've reached the end of published parts.

⏰ Last updated: Dec 26, 2022 ⏰

Add this story to your Library to get notified about new parts!

💕ដំណក់ឈាមនៃស្នេហ៍⛓️Where stories live. Discover now