Ep02: ហួងហែងប្អូន

251 36 0
                                    

   មួយរយៈក្រោយមក ថេយ៉ុង ក៏បានគ្រាន់បើជាងមុន គេអាចធ្វើចិត្តបានខ្លះៗហើយរឿងដែលឪពុកម្ដាយគេបានស្លាប់នោះ ហើយលោកចនក៏បានរៀបចំពិធីបុណ្យសពឲម៉ាក់ប៉ាថេយ៉ុងទៅតាមប្រពៃណីដូចគ្នា។ បន្ទាប់ពីចាត់ការរឿងគ្រប់យ៉ាងអស់ហើយគ្រួសារចនក៏បានចុះឈ្មោះថេយ៉ុងជាសមាជិកគ្រួសារម្នាក់ទៀតនិងមិនភ្លេចទិញសម្លៀកបំពាក់ របស់តបប្រើប្រាប់ផ្សេងទៀតហើយក៏នាំគេទៅចុះឈ្មោះចូលរៀនជាមួយនិងជុងហ្គុកផងដែរ។

*ក្រាក
សម្លេងបើកទ្វារបន្លឺឡើងដែលមិនមានអ្នកណាក្រៅពីអ្នកស្រីចនដើរចូលមកក្នុងបន្ទប់របស់ថេយ៉ុងនិងបិទទ្វាវិញថ្នមៗរួចក៏បោះជំហានទៅរកមនុស្សដែលកំពុងគេងយ៉ាងទ្រម៉ក់នៅលើគ្រែ

« ថេយ៉ុង ភ្ងាក់ឡើងដល់ម៉ោងទៅរៀនហើយ ថ្ងៃនេះក្រែងជាថ្ងៃដែលកូនចូលរៀនដំបូងផងមែនទេ? »អ្នកស្រីចន

« ម៉ាក់កូនងងុយណាស់ »Tae និយាយទាំងបិទភ្នែករមីរមួលខ្លួនពេញពូកមិនចង់ក្រោកពីខ្នើយទាំងខ្ជិលច្រអូស

« កូនសម្អុយភ្ងាក់ឡើង »អ្នកស្រីចន សើចតិចៗនិងថេយ៉ុងហើយក៏បន្តដាស់ដោយសម្លេងស្រទន់ទៅកាន់កូនប្រុសដោយក្ដីស្រឡាញ់

« កូនភ្ងាក់ក៏បាន សឺត!! អារុណសួស្តីម៉ាក់ម៉ាក់ »Tae ញញឹមកំហូចងើបឡើងថើបគាត់មួយខ្សឺតហើយក៏រត់ទៅបន្ទប់ទឹកដោយសម្អាតខ្លួនបាត់

« កូននេះចំមែន!! »អ្នកស្រីចន ក្រវីក្បាលនិងកូនប្រុសហើយក៏ឆ្លៀតមករៀបចំកាតាបនិងសៀវភៅមកដាក់ក្នុងកាតាបឲថេយ៉ុង។ រួចហើយគាត់ក៏បើកទូរយកអាវសនិងខោរៀនពណ៌ទឹកប៊ិចមកទុកលើពូកដើម្បីឲថេយ៉ុងពាក់

« ម៉ាក់ម៉ាក់ »Tae ក្មេងតូចរត់ចេញពីបន្ទប់ទឹកទាំងអាក្រាតកាយស្រែកហៅអ្នកជាម្ដាយទាំងសើចតិចៗយ៉ាងគួរឲស្រឡាញ់រត់មករកគាត់

« នេះងូតទឹកហើយមែនទេ? មកនេះម៉ាក់ខោអាវឲណា »អ្នកស្រីចន ចាប់ពរថេយ៉ុងដាក់លើពូកហើយក៏ជូតខ្លួនឲគេឲស្ងួតទើបស្លៀកឯសណ្ឋានសិស្សសាលាឲថេយ៉ុងតាមក្រោយ

« រួចហើយ កូនម៉ាក់ថ្ងៃនេះស្អាតខ្លាំងណាស់ »អ្នកស្រីចន ញញឹមដាក់កម្លោះតូចផ្អែមនិយាយពាក្យសរសើរធ្វើឲក្មេងតូចខាំមាត់ស្ងេញទាំងអៀន

💕ដំណក់ឈាមនៃស្នេហ៍⛓️Where stories live. Discover now