CHEATER 🦋 (Completed)

By Axnnie_Jjang

150K 12.4K 11

ស្នេហាកើតចេញពីការបោកប្រាស់... More

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី ១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៧
ភាគទី ៥៨ (ភាគបញ្ចប់)

ភាគទី ៥៦

2.6K 192 0
By Axnnie_Jjang

_ Tae ដើរចេញពីបន្ទប់ទឹកដោយប្រឹងធ្វើទឹកមុខធម្មតាបំផុតមករក Jimin ស្របពេលដែល Jungkook កំពុងឈរជាមួយម៉ាក់គេនិង Yarin ត្រៀមសម្រាប់ពិធី ។

« ឯងទៅយូរម្ល៉េះហាស? ទៅលួចយំមែន? » Jimin សួរភ្លាមព្រោះភ្នែករាងតូចក្រហមបញ្ជាក់ថា ទើបតែយំហើយប្រាកដណាស់ ។

« គ្មានទេ អត់បានយំទេ » Tae ប្រកែកហើយញញឹមឡើងអស់ពីសមត្ថភាព កុំឲ្យមិត្តបារម្ភ ។

« អឺៗ អត់ក៏អត់ទៅ » Jimin

« រួចចុះឯណាប្ដីឯង? តាំងពីមកដល់ដូចជាមិនទាន់ឃើញទេ » Tae

« អ៎ គាត់រវល់បន្តិចទៀតមកដល់ហើយ » Jimin ប្រាប់តែភ្លាមនោះ Yoongi ក៏មកដល់ល្មម ។

« សុំទោសណា៎ ផ្លូវស្ទះបានជាបងមកយឺត » Yoongi និយាយសុំទោសឯ Jimin ក៏ចាក់ទឹកឲ្យគេផឹកបំបាត់ហត់ ។

« មិនអីទេ ពិធីជិតចាប់ផ្ដើមហើយ » Jimin និយាយបណ្ដើរ ភ្នែកសម្លឹងរកមើល Areum និង Namjoon បណ្ដើរខ្លាចក្រែងមកដល់ក្រោយពិធីចប់ ពេលនោះសង្គ្រោះអីក៏លែងទាន់ដែរ ។

_ ពិធីអាពាហ៍ពិពាហ៍អធឹកអធមចាប់ផ្ដើមឡើងដោយការដឹកដៃកូនក្រមុំដើរយឺតៗដើរទៅរកកូនកម្លោះដែលកំពុងឈរចាំព្រមជាមួយលោកអាចារ្យ ។ Yarin ត្រូវបានប៉ារបស់នាងដឹកដៃដើរលើកម្រាល ព្រំពណ៌ក្រហមនិងមានអ្នកបាចផ្កាដូចនាងជាទេព
ធីតានាពេលនេះ ។ ខណៈដែលគ្រប់គ្នាមានស្នាមញញឹម Jungkook បែរជាមានទឹកមុខស្រពាប់ស្រពោនចេះតែសម្លឹងមើលទៅ Tae ដែលកំពុងមើលមកគេដូចគ្នាថែមទាំងញញឹមឲ្យនាយបាន ឃើញថាបើគេមានក្ដីសុខ រាងតូចក៏នឹងមានក្ដីសុខដូចគ្នាដែរ ។

« ប៉ាផ្ញើរកូនស្រីផងណា៎ » ប៉ាYarin ចាប់ដៃ Jungkook ឲ្យចាប់ដៃកូនស្រីទើបនាយញញឹមហើយទទួល ដើរដល់ផ្លូវនេះហើយទោះមិនចង់ក៏
បដិសេធមិនបានដែរ ។

« Tae...ឯងមិនអីទេមែនទេ? » ដោយឃើញភ្នែករាងតូចប្រិចញាប់ៗចង់យំទើប Jimin ចាប់ដៃគេសួរទាំងបារម្ភ ។

« អត់អីទេ Jungkook កំពុងតែមានសុភមង្គលយើងគួរតែសប្បាយចិត្តទើបត្រូវ » រាងតូចញញឹមដាក់មិត្តឯ Jimin ក៏មិនចង់សួរនាំច្រើនដែរ ។

< ទីង! > សារទូរស័ព្ទលោតឡើងទើប Jimin ទាញវាមកមើល ។

𝗔𝗿𝗲𝘂𝗺: " បងថ្លៃ ពួកខ្ញុំមកដល់ហើយ "

_ Jimin បានឃើញហើយក៏ញញឹមត្រេកអរធ្វើឲ្យ Yoongi ជាប្ដីឃើញហើយមិនឆ្ងល់មិនបាន ។

« មានអីឬអត់បានជាញញឹម? » Yoongi

« អ៎!! អត់មានទេ បងជួយមើលTaeផង អូនសុំទៅខាងក្រៅមួយភ្លែតសិន » Yoongi ងក់ក្បាលយល់ព្រម ។

« Tae!! យើងទៅក្រៅមួយភ្លែតសិនណា៎នៅទីនេះហើយ »

« អឹម » រាងតូចគ្រហឹមតបទើប Jimin រហ័សដើរចេញមករកអ្នកនៅខាងក្រៅ ។

« បងថ្លៃខាងនេះ!! » Areum បក់ដៃហៅធ្វើឲ្យ Jimin ចូលមករក ។

« យ៉ាងម៉េចហើយបានអីខ្លះ? » Jimin

« គឺនេះបងថ្លៃមានតាំងពីដើមរហូតដល់ចប់ អត់មានកាត់តទេច្បាស់ៗទៀតផង » Areum និយាយស្រប ពេល Namjoon បើកទូរស័ព្ទឲ្យគេមើលពីវីដេអូដែលបានមក ។

« ល្អណាស់ បើចឹងធ្វើតាមផែនការពួកយើងទៅ » ពួកគេទាំងបីមើលមុខគ្នាមុននឹងទៅធ្វើតាមអ្វីដែល បាននិយាយគ្នាទុក យ៉ាងណាក៏ត្រូវបកស្បែកមុខ មនុស្សអាក្រក់ឲ្យបានដាច់ខាត ។

_ Jimin ដើរចូលកៅអីពិធីវិញទាំងស្នាមញញឹមពេញចិត្ត សូម្បី Yoongi ក៏ឆ្ងល់ដែរតែមិនសួរព្រោះពិធីកំពុងតែដំណើរការ ។

_ Namjoon និង Areum ចូលមកក្រោយកម្មវិធី ដែលជាកន្លែងមានកុំព្យូទ័រសម្រាប់ចាក់វីដេអូរបស់កូនក្រមុំកូនកម្លោះនូវរូបថត Pre-Wedding ទៅលើផ្ទាំងស្លាយក្រោយលោកអាចារ្យសម្រាប់ឲ្យភ្ញៀវក្នុងពិធីបានទស្សនាបន្ទាប់មកពួកគេដេញបុគ្គលិកឲ្យចេញអស់ហើយរៀបចំដាក់វីដេអូរបស់ខ្លួនជំនួសវិញ។

« ពេលនេះខ្ញុំសូមសួរម្ដងទៀត តើមានភ្ញៀវណា
ម្នាក់ក្នុងពិធីចង់ជំទាស់លើមង្គលការនេះដែរឬទេ? » លោកអាចារ្យសួរបញ្ជាក់ គ្រប់គ្នាស្ងាត់គ្មានសម្លេង Jungkook វិញក៏វាសក្រសែរភ្នែកសម្លឹងមើល Tae ក្រែងលោគេជំទាស់តែរាងតូចបែរជាញញឹមជាមួយកែវភ្នែកជម្រុញគេឲ្យព្រមទទួលយកការរៀបការ នេះទៅវិញ ។

« អ៊ីចឹងបើមិនមានទេ សូមកូនក្រមុំបំពាក់ចិញ្ចៀនឲ្យកូនកម្លោះ » លោកអាចារ្យនិយាយទើប Yarin កាន់ចិញ្ចៀនពាក់ស៊កឲ្យអនាគតស្វាមីទាំងញញឹមបិទមាត់ មិនជិតទាំងដែល Jungkook មិនពេញចិត្តសូម្បីបន្តិច ។

« មុខរីកល្អណាស់ស្រីល្អ » Jimin ដែលមើលមក ទាំងជ្រេញក៏លាន់មាត់តិចៗធ្វើឲ្យ Yoongi លឺហើយលោរមុខកៀកសួរភ្លាម ។

« អូននិយាយថាម៉េចមិញ? » Yoongi

« ហឹម...បន្តិចទៀតបងដឹងហើយថាស្រីនេះមិន មែនល្អដូចដែលឃើញទេ » Jimin

« ចង់បានន័យថាម៉េច? » Yoongi សួរដេញដោលហើយក៏ស្រាប់តែបើកភ្នែកធំៗដូចគ្នាទៅនឹងភ្ញៀវទាំងអស់ក្នុងពិធីពេលបានឃើញវីដេអូអ្វីម្យ៉ាងនៅលើ ស្លាយ ។

« ជាស្អីហ្នឹង? »

« មើលទៅដូចជាកូនក្រមុំ!! »

« នោះជាគ្រឿងញៀនទេតើស!! »

_ សម្លេងចេចចាចក្នុងពិធីទាំងមូលធ្វើឲ្យ Yarin ដែលកំពុងញញឹមមានក្ដីសុខជ្រួញចិញ្ចើមមើលទៅ ពួកគេដោយមិនដឹងអ្វី តែពេលឃើញ Jungkook ងាកទៅមើលស្លាយចងចិញ្ចើមចូលគ្នាទើបនាងងាក មុខមើលអ្វីនៅខាងក្រោយ ។

_ វីដេអូជាងបួននាទីដែលបង្ហាញពីសកម្មភាពរបស់ Yarin ដាក់ថ្នាំញៀនក្បែរ Jungkook ហើយថតរូបត្រូវបានបញ្ចាំងឲ្យមនុស្សទាំងអស់ឃើញច្បាស់ៗនឹងភ្នែក នៅចុងក្រោយក៏មានរូបថតសារដែលនាងផ្ញើរទៅគម្រាម Tae ឲ្យបែកគ្នាពី Jungkook ត្រូវបានគ្រប់គ្នាជាពិសេសឳពុកម្ដាយទាំងសងខាងតក់ស្លុតនិយាយលែងចេញ មិនស្មានថាក្មេងស្រីស្លូតបូតម្នាក់ បែរជាប្រព្រឹត្តទង្វើថោកទាបបែបនេះឡើយ ។

« វាមកនៅទីនេះបានយ៉ាងម៉េចទៅ? » Tae សួរខ្លួនឯងទាំងមិនចង់ជឿហើយក៏មិននឹកស្មានថាមានរឿង នេះដែរ ចំណែក Jimin វិញក៏ញញឹមសមចិត្តដែល បំបាក់ស្នែងស្រីបិសាចនោះបាន ។

« ទាំងនេះជាស្អី Chae Yarin? » Jungkook សម្រួលអារម្មណ៍សួរទៅនាងទាំងកំហឹងរោលពេញខ្លួន ស្របពេលដែលស្រីនោះញ័រមាត់បើកភ្នែកធំៗរកផ្លូវដោះស្រាយមិនចេញ រឹតតែខ្មាសមនុស្សនៅក្នុងពិធីដែលកំពុងបាញ់ក្រសែរមកនាងហើយនិយាយខ្សឹបខ្សៀវហាក់បីស្អប់ខ្ពើមនាងជាខ្លាំង ។

« បង...បងKook ស្ដាប់ខ្ញុំសិន ខ្ញុំអាចប្រាប់បងបានថាទាំងអស់នេះមិនមែនជាការពិតទេ » Yarin អោបដៃនាយអង្វរករតែរាងក្រាសប្រឡេះដៃនាងចេញភ្លាម ។

« នាងធ្វើរឿងអស់នេះបានយ៉ាងម៉េច Yarin? នាងសប្បាយណាស់ទៅហ្អេ៎ដែលបានឃើញខ្ញុំបែកគ្នាជាមួយមនុស្សខ្ញុំស្រឡាញ់នោះ? » Jungkook

« អ្ហាយ៎!!!!!!!! » នៅសុខៗនាងស្រាប់តែស្រែក ព្រោះលឺច្បាស់ៗពេញត្រចៀកថាអ្នកដែល Jungkook ស្រឡាញ់ជា Tae មិនមែននាង នាងខឹងហើយក៏ស្អប់ខ្លាំងណាស់ដែរ ។

« ស្អីបន្តិចក៏វា!! ស្អីបន្តិចក៏វា!! ព្រោះតែវាទើបបង ព្រងើយកន្តើយដាក់ខ្ញុំ វាល្អត្រង់ណាទៅបានជាបងឆ្កួតងប់ងល់នឹងវាខ្លាំងម្ល៉េះ?? បើខ្ញុំដឹងថាបងនៅតែ ស្រឡាញ់វាចឹង ខ្ញុំច្បាស់ជាសម្លាប់វាចោលបាត់ ហើយ វាជាមារជ្រែកក្ដីសុខរបស់ខ្ញុំ វា!! វាសមតែងាប់!! » Yarin និយាយទាំងកំហឹងព្រមទាំងសម្លក់ រាងតូចដែលឈរនៅត្រង់នោះ មុននឹងនាងទាញស្នៀតសក់ស្រួចរបស់ខ្លួនឯងហើយដើរទៅរក Tae ជាមួយខ្សែភ្នែកចង់ផ្ដាច់ជីវិតរាងតូចតែម្ដង ។

« ឯង!! ងាប់ទៅ!! » និយាយហើយ នាងតម្រង់ចុងស្រួចរបស់ស្នៀតសក់ទៅចាក់ពោះរបស់ Tae តែរាងក្រាសក៏ស្ទុះមកចាប់អោបនាងពីក្រោយហើយយក ស្នៀតសក់នោះចេញពីដៃនាងបោះចេញទៅឲ្យឆ្ងាយមុននឹងរុញនាងឲ្យដួលទៅលើឥដ្ឋមួយទំហឹងទៀតផង ។

« ឈប់ឆ្កួតទៀតបានហើយ Yarin!! » Jungkook ស្រែកអស់មួយទំហឹងទាំងក្ដីខឹងហើយចូលទៅអោប រាងតូចកុំឲ្យភ័យទៀត ។

« Yarin...អ៊ំមិននឹកស្មានសោះថាក្មួយជាមនុស្សបែបនេះ បើចង់រៀបការជាមួយ Jungkook ណាស់ហេតុអីមិននិយាយតាមសម្រួលទៅចាំបាច់ដល់ថ្នាក់គម្រាម Taehyung ធ្វើអីទៅ? ក្មួយធ្វើឲ្យអ៊ំអស់សង្ឃឹមណាស់ » អ្នកស្រីJeon និយាយឡើងទាំងភ្លឺភ្នែកមិននឹកស្មានថានាងក្លាយជាមនុស្សបែបនេះឡើយ នាងក្រមុំគ្រាន់តែលឺបែបនោះក៏ងើយមុខសម្លក់គាត់វិញភ្លាម ។

« ចុះអ៊ំស្រីគិតថាខ្លួនឯងល្អស្អីណាស់ណាទៅ ក្រែងធ្លាប់ប្រើឲ្យវាម្នាក់នោះទៅបោកប្រាស់កូនប្រុសខ្លួន ឯងឲ្យនាំមកសេអ៊ូលវិញហើយបង្ខំឲ្យរៀបការជាមួយខ្ញុំដែរមិនចឹង? មកនិយាយធ្វើដូចខ្លួនឯងស្អាតស្អំ គួរឲ្យខ្ពើមមែនទែន!! » នាងពេបមាត់ពេបជ្រាយដាក់រាងចំណាស់ធ្វើឲ្យគាត់កាន់តែស្ដាយក្រោយដែលបណ្ដោយឲ្យមានរឿងទាំងអស់នេះកើតឡើងតែនាងក៏និយាយត្រូវដែរ កំហុសភាគច្រើនមកពីគាត់មិនគិតពីសុភមង្គលកូនប្រុសប៉ុណ្ណោះ ។

« ឲ្យខ្ញុំសុំទោសផងដែលប្រដៅកូនមិនបានល្អធ្វើឲ្យមានរឿងច្រួលច្របល់ សូមលាសិនហើយ » ប៉ា Yarin និងប្រពន្ធចូលមកសុំទោសរួចចាប់កូនស្រីនាំចេញពីកម្មវិធីទាំងអាម៉ាសមុខភ្ញៀវនិងអ្នកកាសែតទាំងអស់ ។

« បងKook នៅមិនទាន់ពាក់ចិញ្ចៀនឲ្យខ្ញុំទេ លែងខ្ញុំទៅ!! បងKook!! បងKook!! » Yarin ស្រែកហៅឈ្មោះកូនកម្លោះរបស់នាងក្ដែងៗទាល់តែចាកចេញទៅនៅសល់តែ Jungkook ដែលឈរអោបរាងតូចជាប់ទ្រូងប៉ុណ្ណោះ នឹកស្មានថាត្រូវបែកគ្នារហូតទៅហើយ ។

« អូននៅខ្លាចទៀតដែរទេ? បងសុំទោសណា៎ » នាយក្រសោបមុខតូចសួរទាំងបារម្ភតែ Tae ក៏ញញឹមហើយគ្រវីក្បាលប្រាប់ ។

« បងអត់មានខុសទេ បងល្អសម្រាប់អូនបំផុតហើយ » អ្នកទាំងញញឹមដាក់គ្នារួចអោបយ៉ាងណែនបំផុតតាមក្ដីស្រឡាញ់ដែលមានធ្វើឲ្យអ្នកស្រីJeon ឃើញហើយជ្រួតជ្រាបអំពីស្នេហារបស់ពួកគេថាតាមពិត មានតែការស្រឡាញ់ដែលគ្មានអ្នកបង្ខំតែព្រោះការផ្ដល់បេះដូងឲ្យគ្នាទៅវិញទេទើបជាស្នេហាពិតនិងបរិសុទ្ធបំផុតក្នុងលោកនេះ ។

To be continued.....🍯🍃🌻

Continue Reading

You'll Also Like

1.1M 58.6K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
375K 14.6K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.7M 70.4K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
299K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်