លោកប្រុសលេខា (ចប់)

By taeash17

149K 10.9K 84

ស្នេហារវាងចៅហ្វាយនាយ និងលេខាប្រុស ❤️ More

" Episode 01 "
" Part 02"
" Part 03"
"Part 04"
" Part 05 "
" Part 06"
" Part 07"
" Part 08"
"Part 09"
"Part 10"
"Part 11"
" Part 12 "
''Part 13''
"Part 14"
"Part 15" 🔞
"Part 16"
"Part 17"
"Part 18"
"Part 19"
"Part 20"
"Part 21"
"Part 22"
"Part 23"
"Part 25"
"Part 26"
"Part 27"
"Part 28"
" Ending Episode "

"Part 24"

4.3K 285 3
By taeash17

[ ភូមិគ្រឹះJEON]

« Jung!!! »Taehyungដែលទើបតែចេញពី
ងូតទឹកក៏រត់ទៅទុកកន្សែងជូតសក់ទុកនៅម្ខាងរួច
ឡើងមកអង្គុយលើរាងក្រាស់ដែលកំពុងតែអង្គុយ
តម្រេតខ្លួនចុចទូរស័ព្ទនៅលើគ្រែ ព្រោះគេក៏ទំនេរ
ហើយក៏មិនត្រូវទៅណាទើបសម្ងំនៅក្នុងបន្ទប់តែ
ម្ដងទៅ។

«ហ្អឹមម?» JungKook

« ចាំកាលដំបូងដែលយើងជួបគ្នាទេ?»Taehyung

« ចាំតើ ពេលនោះអូនមកសម្ភាសការងារនោះអី»
JungKookបិទទូរស័ព្ទទុកនៅម្ខាងរួចលើកដៃមក
ឱបចង្កេះសំណព្វចិត្តរបស់នាយវិញ ស្របពេលដែល
រាងតូចក៏លូកដៃមកឱបចង្កេះនាយរួចដាក់ក្បាល
កើយលើទ្រូងរឹងមាំរបស់គេ

« ហើយកាលហ្នឹងវាថីបានជាសួរអូនថាចេះទាក់
ប្រុសឬអត់ហ្នឹង? អូនគិតថាបងឆ្កួតតើ! ប្រធានក្រុមហ៊ុនអីសួរសំណួរដូចឆ្កួតៗ»Taehyung

« ក៏...បងខ្លាចថាអូនមកដាក់ពាក្យធ្វើការដើម្បីញ៉ែបងដូចពួកស្រីអស់នោះ នោះអី»JungKook

« ធ្វើចរឹកឡូយ ចុងក្រោយមកញ៉ែអញខ្លួនឯង» Taehyungនិយាយតិចហើយពេបមាត់ នឹកឃើញកាលដំបូងដែលជួបនាយ គឺJungKookនេះហើយពេលគេធ្វើការនាយអង្គុយមើលមុខគេហើយញញឹមរហូត ចុងក្រោយក៏សុំគេធ្វើសង្សារពេលដែលទៅកោះHan-dongហ្នឹងឯង

« ចុងក្រោយក៏ព្រមហ្នឹងគេដែរសោះ»JungKook

«ហេតុអីក៏បងស្រឡាញ់អូន?»Taehyung

« មិនដឹងទេ បងស្រឡាញ់អូនក៏ព្រោះតែបងស្រឡាញ់អូននោះអី បងនឹកមិនឃើញហេតុផលផ្សេងទេ » JungKook

« អញ្ចឹងហ៎...??? » Taehyung

« មែនហើយ!! ហើយនឹកឃើញអីទើបមកសួរបង?»JungKook

«មិនដឹងទេ អូនសួរបងក៏ព្រោះតែអូនចង់ដឹងនោះអី អូននឹកមិនឃើញហេតុផលផ្សេងទេ »Taehyung

« ហ៊ានCopyប្រយោគរបស់បងផងហេ៎ស??» ថាហើយJungKookក៏ចាប់ផ្ដួលរាងតូចដែលកំពុងតែសើចឌឺគេនោះឲ្យគេងនៅក្រោមម្ដងរួចចាប់ចាក់ក្រឡេកគ្នាសើចឲ្យកក្អឹកពេញបន្ទប់ធំមួយនេះ ក្រោយពីស្នាមញញឹមដែលបានរលាយបាត់ទៅ
ប៉ុន្មានថ្ងៃនេះក៏ត្រឡប់មកវិញ ជីវិតស្នេហា ភាពស្នឹត
ស្នាលក៏ត្រឡប់មកដូចដើមវិញម្ដងទៀតហើយក៏
សង្ឃឹមថាវានិងបែបនេះរៀងរហូតទៅ។

« បងស្រឡាញ់Taeណា...» មិនដឹងថាជាលើកទី
ប៉ុន្មានហើយទេដែលនាយនិយាយពាក្យនេះចេញមក
ប៉ុន្តែមិនខ្វល់ទេព្រោះនាយចង់និយាយវាប្រាប់ទៅ
មនុស្សសំខាន់ម្នាក់នេះឲ្យដឹង មិនថាជាលើកទីប៉ុន្មាន
មិនថាយូរប៉ុណ្ណានាយនិងនិយាយពាក្យនេះទៅកាន់
Taehyungរហូតទៅហើយក៏គ្មានថ្ងៃប្រែ

« តែអូនអត់ស្រឡាញ់បងផងហ្នឹង ធ្វើយ៉ាងម៉េចទៅ?» Taehyungពេបមាត់រួចញាក់ចិញ្ចើមតបទៅ
JungKookវិញ 

« អត់ស្រឡាញ់ពិតមែនហេ៎ស?»JungKook

« មែនហើយ!!»Taehyung

« អត់ពិតមែន?»JungKook

« អឺ!! ហ្នឹងហើយ»Taehyung

« ចាំមើលណា ក្មេងឈ្លើយ!!!» មិនទាន់និង
និយាយចប់ផងJungKookក៏ត្រូវTaehyungធាក់
ទៅម្ខាងរួចរាងតូចក៏រត់ចុះពីលើគ្រែហើយឈរសើច
ចម្អកឲ្យនាយ ចង់លេងKim Taehyungផងហេ៎ស?

« អូនអាយុបង បងដល់ទៅពីរឆ្នាំនិយាយប៉ុណ្ណឹង
គេមិនហៅថាថាឈ្លើយទេ»Taehyungឱបដៃ
ពេបមាត់ឌឺរាងក្រាស់ មានអារម្មណ៍ថាសប្បាយម្យ៉ាង
ពេលដែលបានញ៉ោះគ្នាលេងបែបនេះ

« អូយ...ឈឺ...ឈឺក្បាលណាស់សឺតត» នៅសុខៗJungKookក៏ស្រែកឡើងរួចយកដៃមកស្ទាបក្បាលរបស់គេធ្វើឲ្យរាងតូចបារម្ភចង់ចូលទៅមើលដែរតែខ្លាចចាញ់បោកនាយវិញ

« កើតអី? មិញនេះមិនឃើញប៉ះអីផង»Taehyung

«អូនហ្នឹងហើយ ធាក់បងប៉ះនិងគ្រែនោះ ឈឺសឹងស្លាប់មិនដឹងថាពកឬអត់ផង!»JungKook

« ពិតមែនហេ៎ស?»Taehyungឈរសួរពីចម្ងាយតែ
ក៏មិនទាន់ហ៊ានដើរទៅមើលJungKookដែរ

« បើមិនជឿហីទៅ!!» JungKookតបទៅវិញ
របៀបកំពុងខឹងរួចក្រោកឡើងទៅអង្គុយលើគ្រែ
ទាំងមិនមើលមុខរាងតូចរួចស្ទាបត្រង់ក្បាលរបស់
នាយថ្នមៗធ្វើដូចឈឺណាស់អញ្ចឹង Taehyung
ឃើញបែបនេះក៏មានអារម្មណ៍ថាខឹងខ្លួនឯងដែរ
ដែលលេងជ្រុលបន្តិចទើបគេដើរទៅអង្គុយជិត
រាងក្រាស់រួចទាញដៃនាយចេញ

« មើសស៎ ឈឺកន្លែងណា?»Taehyung

« មិនបាច់ទេ!!»JungKookរុញដៃគេចេញរួច
បែរមុខទៅម្ខាងធ្វើជាខឹង ទាំងក្នុងចិត្តចង់តែសើចៗៗ
ឲ្យងាប់ទេពេលឃើញTaehyungមានទឹកមុខរបៀបដឹងខុសបែបនេះ ។
            ''ឆ្លាតយ៉ាងណាក៏Jeon JungKookនៅតែឆ្លាតជាងស្រាប់ហើយ''

« ហ្អ៎...?សុំទោសណា...ណាលោកប្រុសJung
ចាស់ហើយង៉ក់ងរច្រើនម្ល៉េះ??»Taehyungលូក
ដៃទៅចាប់ដៃនាយកម្លោះមុខចាស់ដែលកំពុងតែអង្គុយឱបដៃខឹងគេនោះ តែក៏ត្រូវនាយគ្រវាសចេញ
មុននិង....

« អេ៎!!! ចាប់បានហើយយយយ»JungKookសើចចាប់ផ្ដួលរាងតូចទៅលើគ្រែមុននិងឡើងទៅទ្រោបពីលើគេរួចប្រើដៃទាំងសងខាងទៅចាប់Taeមិនឲ្យរើទៅណារួច។

« លេងខូចគេ!»Taehyungក្ដាប់មាត់រួចសម្លក់
នាយឃើញទេ? ចាញ់បោកប្រុសម្នាក់នេះទាល់
តែបាន ហ៊ើយ!!

« មិនបានលេងខូច អ្នកណាឆ្លាតអ្នកនោះឈ្នះស្រាប់
ហើយ»JungKookញញឹមកំហូចរួចឱនទៅថើបត្រង់
ក.Taehyungថើរៗគ្រប់កន្លែងតាមចិត្ត ព្រោះ
Taehyungរុញគេចេញលែងបានទៀតហើយ

« ចាញ់ក៏បានដែរ តែល្មមឈប់ថើបបានហើយ
យប់ហើយអូនឃ្លាន»Taehyung

« ចាំស្អែកចាំញ៊ាំទៅ»JungKook

« Aww? ហេតុអី?មនុស្សឃ្លានមែនណាខានញ៊ាំ
បាយ2ថ្ងៃហើយ»Taehyung

« ចាំស្អែកបងនាំអូនទៅផ្សារ ចង់ញ៊ាំអីក៏បានដែរ
តែឥឡូវនេះ....បងសុំញ៊ាំអូនសិន»JungKook

« លែងភ្លាម! អូនអត់ព្រមទេ!! »Taehyung

« អត់ព្រមក៏អត់ទៅ សំខាន់មនុស្សឃ្លានហើយ
បងខានញ៊ាំអូន5ថ្ងៃហើយ»JungKookញញឹមចុងមាត់ដាក់អ្នកដែលកំពុងតែប្រឹងរើខ្លួនគេចពីនាយ
មុននិងប្រើដៃម្ខាងទៅសើយអាវរាងតូចរួចដោះចេញ
មិនយូរប៉ុន្មានសម្លេងថ្ងួចថ្ងូរក៏បន្លឺឡើងពេញបន្ទប់....

  [SKIP]

       ថ្មិចបើកៗពេលវេលាក៏កន្លងអស់ទៅមួយឆ្នាំត្រឹមតែមួយពព្រិចភ្នែក ពីរដូចរងារទៅរដូចក្ដៅ ពីរដូវក្ដៅឆ្លងទៅដល់និទាឃរដូវ ពេលវេលាដែលកន្លងទៅជាងមួយឆ្នាំ ចំពោះគូស្នេហ៍មួយគូនេះ ថ្ងៃខ្លះក៏មាន
រឿងល្អកើតឡើង ថ្ងៃខ្លះក៏ឈ្លោះគ្នា ង៉ក់ងរជាមួយគ្នាអ្វីៗតែងតែប្រែប្រួលរហូត មានតែក្ដីស្រឡាញ់របស់ពួកប៉ុណ្ណោះដែលមិនបានប្រែប្រួល ហើយអាយុកាល
នៃទំព័រជីវិតស្នេហារបស់គេក៏មានអាយុ1ឆ្នាំ3ខែទៅ
ហើយ កន្លងទៅមកនេះTaehyungក៏នៅតែធ្វើជា
លេខារបស់JungKookដូចដើម ។

   ចំណែកឯYoonGiនិងJiminក៏ស្និតស្នាលជាមួយគ្នាជាងពេលមុនៗបន្ទាប់ពីរៀបការហើយចំណាយ
ពេលរស់នៅជាមួយគ្នាអស់ពេលជាយូរត្រួយពន្លកនៃសេចក្ដីស្នេហាក៏ចាប់ផ្ដើមរីកដុះដាលឡើងដូចគ្នា

« ថេយ៍ហ្ហា៎...អូនសម្លាញ់! ភ្ញាក់ឡើងដល់ពេលញ៊ាំ
បាយថ្ងៃត្រង់ហើយ»សម្លេងផ្អែមស្រទន់របស់
JungKookបន្លឺឡើងតិចៗយ៉ាងពិរោះក្បែរត្រចៀក
Taehyungខណៈពេលដែលគេកំពុងតែដាស់រាងតូច
ដែលកំពុងតែគេងដណ្ដប់អាវក្រៅរបស់នាយនៅលើ
សាឡុង ព្រោះតែគេមិនស្រួលខ្លួនតាំងពីព្រឹកទើប
JungKookមិនឲ្យគេធ្វើការ គ្រាន់តែលេបថ្នាំហើយ
គេងនៅក្នុងអូសហ្វីសតែម្ដងព្រោះនាយចង់មើលថែ
គេដោយផ្ទាល់ហេតុនេះហើយបានជានាយមិនឲ្យ
គេទៅផ្ទះវិញបែបនេះ

« ហ្អឺ...Jung » Taehyungបើកភ្នែកប្រឹមៗមើល
មុខJungKookដែលកំពុងតែញញឹមសម្លឹងមុខគេ
មុននិងងើបអង្គុយហើយស្ងាបបន្តិច

« យ៉ាងម៉េចហើយ? ឈឺក្បាលឬអត់??មានឈឺត្រង់ណាទៀតទេ? »JungKookសួរព្រមទាំងលូកដៃ
មកស្ទាបថ្ងាសរាងតូចដើម្បីដឹងពីកម្ដៅរបស់គេ
មុននិងយកក្រណាត់សើមយកមកជូតលើមុខថេយ៍
តិចៗដើម្បីឲ្យគេស្វាងងងុយហើយមួយទៀតដើម្បី
ឲ្យស្រឡះមុខផង

« អត់ទេ គ្រាន់បើជាងមុនហើយ »Taehyung
ញញឹមមើលមុខJungKook មានអារម្មណ៍ថាកក់
ក្ដៅគ្រប់ពេល ព្រោះនាយតែងតែខ្វល់ខ្វាយពីគេ
រហូតគ្រប់ពេលវេលា

« ល្អហើយ អញ្ចឹង...ទៅញ៊ាំបាយជាមួយគ្នាសិនទៅ
រួចហើយចាំបងជូនទៅពេទ្យណា»JungKook

« អឹមម » រាងតូចងក់ក្បាល JungKookក៏ទាញអាវ
ក្រៅដែលដាក់ដណ្ដប់ឲ្យថេយ៉ុងមុននេះយកមកពាក់
វិញរួចកាន់ដៃគ្នាដើរចេញពីអូសហ្វីស។

TO BE CONTINUED

Continue Reading

You'll Also Like

10K 823 5
« ខ្ញុំមិនមែនមនុស្ស តែខ្ញុំស្រឡាញ់អ្នកខ្លាំងជាងមនុស្សធម្មតាស្រឡាញ់អ្នករាប់លានដង ខ្ញុំជឿជាក់ថាអ្នកខុសពីមនុស្សដទៃ តែហេតុអីមនុស្សទាំងអស់ចាំបាច់ត្រូវតែដូ...
4.8K 159 11
Tony stared at the toddler who had been dropped into his lap. His daughter. (Completely ignores AOU through Endgame. So that didn't happen.)
103K 8.3K 74
"ឈ្មោះជាកូនច្បងក្នុងគ្រួសារតែរស់នៅមិនបាននឹងអ្នកបម្រើទុកខ្ញុំជាស្អីទៅអ្នកម៉ែសុំទោសខ្ញុំធ្វើអោយអ្នកម៉ែលំបាក....." "អាយយយយ៎.....យយយ៎....អាយមបាលឆ្លួតលោកឯ...