លោកប្រុសលេខា (ចប់)

By taeash17

159K 11.2K 84

ស្នេហារវាងចៅហ្វាយនាយ និងលេខាប្រុស ❤️ More

" Episode 01 "
" Part 02"
" Part 03"
"Part 04"
" Part 05 "
" Part 06"
" Part 07"
" Part 08"
"Part 09"
"Part 10"
"Part 11"
''Part 13''
"Part 14"
"Part 15" 🔞
"Part 16"
"Part 17"
"Part 18"
"Part 19"
"Part 20"
"Part 21"
"Part 22"
"Part 23"
"Part 24"
"Part 25"
"Part 26"
"Part 27"
"Part 28"
" Ending Episode "

" Part 12 "

5K 367 1
By taeash17


     ព្រឹកថ្ងៃថ្មីបានមកដល់ ពន្លឺព្រះអាទិត្យចាប់ផ្ដើម
រះឡើងបញ្ចេញជាពន្លឺនិងកម្ដៅដល់មនុស្សគ្រប់ៗគ្នា
ស្របពេលជាមួយគ្នានោះដែរសម្លេងទឹករលក និង
សម្លេងសត្វបក្សីបក្សាក៏បន្លឺឡើងដូចគ្នាមករំដាស់
ដល់អ្នកដែលកំពុងតែគេងលង់លក់។

« ហ្អឺ..?? ភ្លឺហើយ?? » JungKookជ្រួញចិញ្ចើម
ចូលគ្នាពេលពន្លឺព្រះអាទិត្យជះចូលមកតាមបង្អួច
ចូលមកចំកណ្ដាលមុខគេតែម្ដង ប៉ុន្តែនាយមិនខ្វល់
នោះទេ JungKookក៏ងើបទៅបិទបង្អួចវិញរួចឡើង
មកគេងឱបTaehyungបន្តទៀត។

« គេងបន្តទៅណា~~ » រាងក្រាស់ឱនថើបថ្ពាល់
របស់Taehyungបន្តិចរួចឱបគេហើយក៏បន្តគេងលង់លក់ជាមួយគ្នាបន្តទៀតស្របពេលដែលព្រះអាទិត្យ
រះកាន់តែខ្ពស់ទៅៗ។

   [ ម៉ោង10ព្រឹក ]

« ហេតុអីបងមិនដាស់ខ្ញុំផង? លោកអើយនេះម៉ោង10ហើយណា » Taehyungនិយាយស្ដី
បន្ទោសឲ្យJungKookស្របពេលដែលខ្លួនកំពុង
ឆ្លេឆ្លារកកន្សែង និងខោអាវរត់ចូលបន្ទប់ទឹក

« បងឃើញអូនគេងលក់ស្រួលទើបមិនចង់ដាស់
ម្យ៉ាងទៀតអូនមានរវល់អីឯណា?ភ័យម្ល៉េះគ្មានអ្នកណាហ៊ានថាអីឲ្យអូនទេ ព្រោះអូនជាប្រពន្ធរបស់
ប្រធានក្រុមហ៊ុននោះអី» JungKook

« សង្សារមិនមែនប្រពន្ធ!! ហើយអាងតែខ្លួនជាចៅហ្វាយចង់ទៅយឺតបែបណាក៏បានឬ??ទម្លាប់
អាក្រក់ណាស់ បងធ្វើបែបនេះមានបុគ្គលិកការគោរពទៅ?» Taehyungស្រែកតបមកវិញពីក្នុងបន្ទប់ទឹក
មកស្ដីឲ្យនាយកម្លោះដែលដេកលេងលើគ្រែនោះ
មួយទំហឹង ព្រោះពេលនេះពួកគេមិនមែនត្រឹមតែជា
ចៅហ្វាយនិងកូនចៅដូចមុននោះទេ ម្យ៉ាងទៀត
JungKookក៏មិនហ៊ានខឹងគេឬដេញគេចេញស្រាប់
ហើយ អញ្ចឹងហើយគេនិងហ៊ានស្ដីឲ្យJungKook ប្រសិនបើនាយធ្វើខុសទៀត។

« បាទ លោកប្រុសលេខា!! » JungKookស្រែក
តបទៅវិញ រាងតូចក៏មិននិយាយអ្វីបន្តផ្ដោតលើការ
ងូតទឹកវិញមិនយូរប៉ុន្មានគេក៏ចេញមកវិញជាមួយនិង
ខោខៅប៊យពណ៍ខ្មៅជាមួយនិងអាវយឺតរឹបរាងដៃខ្លី
សក់សើមៗតិចៗ

«នេះជាស្អី?? » Taehyungចង្អុលទៅវ៉ាលីខ្មៅ
ទំហំធំល្មមមួយដែលដាក់កៀនគ្រែគេងរបស់គេ

« វ៉ាលីខោអាវរបស់បងតើ នេះអូនមិនចំណាំទេឬ??»JungKook

« ដឹងហើយ តែហេតុអីក៏ទុកនៅទីនេះវិញ?»Tae

« អ៎....គឺបងនិងរើមកគេនៅទីនេះជាមួយអូនចាប់ពីថ្ងៃនេះទៅ»JungKook

« អ្នកណាអនុញ្ញាត?»Taehyungច្រត់ចង្កេះសួរ
ទៅនាយទាំងហួសចិត្ត នេះសុខៗយកឥវ៉ាន់មកទុក
មិនចេះសួរគេខ្លះទេឬ?

« ចាំបាច់ដែរ? ពួកយើងជាសង្សារនិងគ្នា គេងបន្ទប់ជាមួយគ្នាជារឿងធម្មតាទៅហើយ»JungKook

«អត់!! រើរបស់បងទៅវិញទៅ»Taehyung

« អៅ? ហេតុអី? បងចង់នៅជាមួយអូនណាTae
យប់មិញមិនអីផង ឲ្យបងនៅបន្ទប់នេះដែរទៅណា
ណាTaeណា...»JungKook

« Jung!! » Taehyung

« បាទ? » JungKook

« បងមិនស្ដាប់អ្វីដែលខ្ញុំនិយាយទេឬ?»Taehyung

« បងស្ដាប់តើ » JungKook

« អញ្ចឹងរើទៅវិញទៅ គេងជាមួយគ្នាមួយយប់បងបន្លំ
ប៉ះគ្រប់កន្លែងទៅហើយទម្រាំតែ4ថ្ងៃទៀត រលាយខ្ញុំមិនខានទេ»Taehyung

« គេប៉ះព្រោះស្រឡាញ់តើ ណាTaeបងនៅជាមួយដែរ»JungKook

« ហ៊ឹស!! » Taehyung

«បានបងស្រឡាញ់ឥឡូវខ្លាំងដៃណាស់ណ៎ ហ៊ាន
ដេញបងទៀត»JungKookដេកចុចទូរស័ព្ទធ្វើ
ព្រងើយមិនខ្វល់និងពាក្យដែលTaehyungដេញគេ

ក្រាក**

« Taehyung!! អៅ លោកJeonក៏នៅទីនេះដែរហេ៎ស?» YoonGi

« ប្ដីត្រូវនៅជិតប្រពន្ធអញ្ចឹងហើយ»JungKook

« នែ៎Jungឈប់និយាយទៅ!! ហើយHyungរកខ្ញុំធ្វើអី?»Taehyung

« បងនិងJIMINត្រូវទៅSeoulវិញឥឡូវនេះហើយព្រោះមានបញ្ហាតិចតួចនៅសណ្ឋាគារ ម្យ៉ាងទៀត
ម៉ាក់ក៏ឲ្យបងត្រឡប់ទៅវិញដើម្បីត្រៀមខ្លួនរៀបចំពិធីដែរ»YoonGi

« ពិតមែនហេ៎ស? អញ្ចឹងHyungទៅៗ ខ្ញុំនៅបាន
ព្រោះពីរបីថ្ងៃទៀតខ្ញុំក៏ទៅវិញដែរហើយ»Tae

« អឹម មើលថែខ្លួនផងតែឯងមានរឿងអីម៉ាក់ឯង
និងម៉ាក់បងជាន់.ក បងមិនខានទេ»YoonGi

« បាទខ្ញុំដឹងហើយ » Taehyung

« អញ្ចឹងបងទៅហើយ » YoonGiថាហើយក៏
ប្រញាប់ចេញទៅវិញ។

« តោះទៅការដ្ឋានទៅ»Taehyung

« Tae!! » JungKook

« ហ្អឹម?? » Taehyung

« បងចង់រៀបការជាមួយអូនដែរ...»JungKook

« ធ្វើសង្សារគ្នាមិនទាន់បាន3ថ្ងៃស្រួលបួលផង បងប្រញាប់ទៅណា? » Taehyung

« តែបងចង់រៀបការ!! ចាំទៅSeoulវិញបងចូលដណ្ដឹងអូនហើយ » JungKook

« ខ្ពើមជឿ! » Taehyung

« តែបងនិយាយពិតមែន ចាំមើលតែបងចូលដណ្ដឹង
អូនហើយអូនមិនព្រមនោះ ត្រូវមិនខាន!»
JungKookដាក់ដៃកៀក.ករាងតូចរួចដើរបណ្ដើរ
គ្នាទៅការដ្ឋានរីសតដែលនៅមិនឆ្ងាយប៉ុន្មានពី
ផ្ទះរបស់ពួកគេ។

« នៅមើលចិត្តគ្នាសិនទៅ ចាំ3ឆ្នាំទៀតបើបងនៅតែស្រឡាញ់ខ្ញុំដូចដើមនោះចាំយើងរៀបការក៏បាន
Okayទេ?»Taehyung

« អៅ?ដល់ទៅ3ឆ្នាំឯណោះបងឯណាទៅធ្វើបានទៅ?»JungKook

« អញ្ចឹងមានន័យថាទម្រាំតែដល់3ឆ្នាំទៀត បងឈប់ស្រឡាញ់ខ្ញុំឬ? ប្រុសបោកប្រាស់!»Taehyung
សម្លក់មុខនាយរួចលើកដៃទៅក្ដិចដោះរបស់រាងក្រាស់បន្តិច

« អូយTae!! មិនមែនទេ បងគ្រាន់ចង់បានន័យថា
បើនៅចាំ3ឆ្នាំទៀតបងទ្រាំមិនបានរំលោភអូនមុនការឥឡូវហើយ»JungKookសើច

« នែ៎Jeon JungKook!!» Taehyungខាំមាត់
រួចគក់ខ្នងJungKookដឹបៗមួយអស់ដៃ

« មិនដឹងទេ បើអស់Zinមុនការហាមបន្ទោសបងឮទេ??» JungKookសើចរួចញាក់ចិញ្ចើមដាក់
រាងតូចហើយក៏រត់ចេញទៅចៀសវាងស៊ីកំផ្លៀង
របស់លោកប្រុសលេខាម្នាក់នេះ

« ចាំមើលទៅ ខ្ញុំសម្លាប់បងមិនខានទេJeon
JungKook!!! » Taehyungស្រែករួចដោះស្បែក
ជើងរបស់គេរត់តាមដេញគប់JungKook ទម្រាំ
តែទៅកសរដ្ឋានសាងសង់នោះពីរនាក់នេះបែកញើសជោកខ្លួនអស់ទៅហើយ។

To be Continued...

Continue Reading

You'll Also Like

10.2M 641K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
13.7K 221 22
I think a lot of the oneshots I read are way too short so I decided to fix that myself. All chapters will be over 1000 words. All characters are Alic...
8.3K 201 6
Jaune Arc was born into the prestigious Arc family, known for their exceptional warriors and Huntsmen. Despite being the youngest of seven siblings...
183K 13.1K 48
| Wattpad Editor's Choice | Jason Lovett, a no-nonsense guitar-player, is leaving New York to get to a career-making gig in LA. But before he gets fa...