លោកប្រុសលេខា (ចប់)

By taeash17

149K 10.9K 84

ស្នេហារវាងចៅហ្វាយនាយ និងលេខាប្រុស ❤️ More

" Episode 01 "
" Part 02"
" Part 03"
"Part 04"
" Part 05 "
" Part 06"
" Part 07"
"Part 09"
"Part 10"
"Part 11"
" Part 12 "
''Part 13''
"Part 14"
"Part 15" 🔞
"Part 16"
"Part 17"
"Part 18"
"Part 19"
"Part 20"
"Part 21"
"Part 22"
"Part 23"
"Part 24"
"Part 25"
"Part 26"
"Part 27"
"Part 28"
" Ending Episode "

" Part 08"

5K 401 3
By taeash17


   បន្ទាប់ពីនិយាយគ្នារួចYoonGiក៏ទៅដើរលេងតាម
ឆ្នេរដោយមានJiminទៅជាមួយ ចំណែកឯTae
និងJungKookពួកគេជ្រើសនៅផ្ទះវិញដោយសារ
តែហត់ទើបចង់នៅសម្រាក។

« ទូរស័ព្ទយើងនៅឯណាអញ្ចេះ??»បន្ទាប់ពីងូតទឹក
រួចTaehyungដើររុករករុះរើរកទូរស័ព្ទរបស់គេគ្រប់កន្លែងនៅក្នុងបន្ទប់ទាំងខ្លួននៅពាក់អាវឃ្លុំនៅ
ឡើយ មុននេះគេបម្រុងខលទៅរកម៉ាក់របស់គេប្រាប់ថាគេបានមកដល់ហើយ ប៉ុន្តែបែរជារកទូរស័ព្ទមិនឃើញទៅវិញ។

« អេ៎....យើងភ្លេចយកមកទេដឹង? ឬមួយក៏នៅលើឡានរបស់Boss? មែនហើយ ប្រាកដជានៅទីនោះមិនខាន!! » Taehyungងក់ក្បាលតែឯង និយាយតែឯងមុននិងបែរខ្លួនទៅផ្លាស់ខោអាវ

តុក!! តុក!! តុក!!

« អ្នកណាគេ? » Taehyung

« Jeon JungKookបាទ...»

ក្រាក**

«Bossមានការអីឬ? » Taehyungសម្លឹងមើលមុខ
រាងក្រាស់ដោយភ្លេចគិតថាខ្លួនមិនទាន់ស្លៀកពាក់
ស្រួលបួលនៅឡើយ

« អឺ...គឺ....... » JungKookនិយាយរដាក់រដុប
ភ្នែកបើកធំៗសម្លឹងមើលទៅសាច់ទ្រូងស.ខ្ចីរបស់
រាងតូចឥតព្រិចភ្នែក ដោយសារតែអាវឃ្លុំនោះវាលទើបផ្ដល់ឱកាសឲ្យនាយបានមើលពេញៗភ្នែក

«អេ៎Bossមើលអី?? » Taehyungសម្លឹងតាមភ្នែក
របស់JungKookទើបដឹងថានាយកំពុងមើលគេទើប
ប្រញាប់យកដៃទាញខ្ជឹបអាវវិញយ៉ាងលឿន

« មិន...មិនបានមើលអីទេ គឺខ្ញុំយកទូរស័ព្ទរបស់
Taeមកអោយ ព្រោះឃើញជ្រុះនៅលើសាឡុង»
JungKookញញឹមដាក់រាងតូចតិចៗទើបលូកដៃ
ទាញទូរស័ព្ទពីហោប៉ៅខោរបស់គេយកឲ្យរាងតូច

    ងាប់ហើយ លោកអើយ~~ហេតុអីក៏គេបញ្ចេញ
ចរឹកព្រៃៗនេះឲ្យTaehyungឃើញបែបនេះ?
ចុះបើគេគិតថានាយរោគចិត្តនោះគិតយ៉ាងម៉េចទៅ? តែថាបន្ទោសគេក៏មិនបានដែរ មានឱកាសឲ្យមើល
ត្រូវតែមើលហើយ លុះត្រាតែគេខ្វាក់ទើបគេមិនមើលនោះ ។

« អ៎ អរគុណហើយអញ្ចឹង! អញ្ចឹងខ្ញុំផ្លាស់ខោអាវសិនណា » Taehyungប្រលែងដៃមួយទទួលយកទូរស័ព្ទពីនាយរួចបិទទ្វារវិញយ៉ាងលឿនស្ទើរតែ
បុកក្បាលJungKookទៅហើយ

« ចំមែនហើយអាKookអើយអាKook! តែញ៉ែបាន
របស់ឯងហើយ ឲ្យចេះទប់អារម្មណ៍វ៉ើយ» រាងសង្ហារ
បន្លឺឡើងក្នុងចិត្តរួចដើរទៅបន្ទប់របស់ខ្លួនគេវិញ។

   <<SKIP>>

   សម្លេងរលកបក់ប៉ះច្រាំង ប្រគុំជាមួយនិងសម្លេង
សត្វព្រៃព្រឹក្សាបន្លឺឡើងចេចចាច បូករួមជាមួយនិងអាកាសធាតុត្រជាក់ទៀតនោះញ៊ាំងឲ្យគូស្នេហ៍ដែលកំពុងតែជិតរៀបការមួយគូរកំពុងតែដើរលេងតាម
ឆ្នេរនោះរឹតតែស្ងប់ស្ងាត់ទ្វេរដង ព្រោះម្នាក់ៗមិនដឹង
និយាយគ្នាពីរឿងអ្វី។

« បងYoon!! » Jimin

«ហ្អឹម? »

« បងកើតអីហេ៎ស? ហេតុអីមិននិយាយជាមួយខ្ញុំសោះអញ្ចឹង?ឬមួយខ្ញុំធ្វើអ្វីឲ្យបងមិនពេញចិត្តឬ?»
រាងតូចដាច់ចិត្តនិយាយពីអ្វីដែលដក់ជាប់ក្នុងចិត្ត
ចេញមកក្រៅប្រាប់ឲ្យអ្នកជាគូដណ្ដឹងដឹងឮ តែក៏
វាត្រូវហើយYoonGiមិននិយាយជាមួយគេសូម្បី
តែបន្តិច ប្រសិនគេរាងតូចមិនមែនជាអ្នកនាំនិយាយ
មុននាយក៏មិនព្រមនិយាយជាមួយគេដែរ នេះវាមួយ
ខែជាងហើយណា នាយនៅតែដូចដើម។

« មិន..មិនមែនទ តែមកពីបងមិនដឹងនិយាយបែបណា មិនដឹងថាគួរតែផ្ដើមនិយាយពីរឿងអី»
YoonGiឆ្លើយតបទៅវិញស្របពេលជើងកំពុងបន្តដំណើរដើរទៅមុខ

« អញ្ចឹងហ្អ៎?? បើបែបហ្នឹងយើងនិយាយពីរឿងរៀបការរបស់ពួកយើងទៅ បងចង់តុបតែងរៀបចំបែបណា? បន្ទាប់មកពួកយើងគួរទៅHoneymoon
នៅឯណា? » Jiminងាកមុខទៅនិយាយជាមួយ
នាយទាំងស្នាមញញឹមជាប់លើផ្ទៃមុខឲ្យតែនិយាយ
រឿងរៀបការពេលណាគេរំភើប បន់ឲ្យតែដល់ថ្ងៃ
ឆាប់ៗទេ

ឃើញគេនិយាយពិរោះៗបែបនេះតែថា
មិនមែនស្លូតទេ គ្រាន់តែជាមួយYoonGiគេមិនហ៊ាន
បញ្ចេញចរឹកឡិឡក់ រវាមឬក៏ឆ្នាស់ឆ្នើមទាំងអស់នោះ
បានឡើយ។

« ស្រេចតាមJiminចុះ បងមិនសូវដឹងទេ...»

« អញ្ចឹងក៏បានដែរ » Jiminលែងដៃពីដើមដៃរបស់
នាយកម្លោះវិញព្រោះមុននេះគេដើរកៀកដៃរបស់YoonGi គេមិនចង់និយាយបន្តទៀតទេព្រោះ
មើលទៅនាយមិនចង់សូម្បីតែមើលមុខគេផង តែ
មិនអីទេរៀបការហើយពេលណាគេនិងបំបាក់ប្រុស
ចិត្តរឹងនេះមិនខាន។

   +The Villa+

« Bossហើយឬនៅ?» សម្លេងចេចចាចរញ៉េរញ៉ៃ
បន្លឺឡើងពេលបន្ទប់ផ្ទះបាយក្នុងផ្ទះកូនវីឡាតូចស្រប
ពេលដែលអ្នកដែលកំពុងនៅទីនោះញាប់ដៃញាប់
ជើងធ្វើស្អីក៏មិនដឹង

« រួចហើយ » JungKookស្រែកតបមកវិញរួច
លើកឆ្នាំងដែលគេបានដាំបាយឆ្អិនមុននេះយកមកអោយរាងតូច។ មុននេះគេឃើញTaeកំពុងនៅផ្ទះបាយដូចជាកំពុងធ្វើម្ហូបទើបខំដាក់ចិត្តដាក់កាយសុំមក
ជួយទាំងមិនចេះអ្វីសោះ តែសំណាងដែរដែល
Taehyungមិនប្រើនាយឲ្យហាន់បន្លែ ឬក៏សាច់
ទាំងអស់នោះ បើបែបនេះមែនខ្មាស់គេមិនខាន~

« អរគុណBossហើយណា៎ » Taehyung

« មិនអីទេ ចុះមានអ្វីទៀតទេ?»JungKook

« ដូចជាគ្មានទេ Bossទៅសម្រាកចុះចាំធ្វើរួច
ខ្ញុំស្រែកហៅ »Taehyung

«មិនល្អទេ ខ្ញុំនៅចាំត្រង់នេះហើយពេលរួចហើយ
និងអាលបានញ៊ាំជាមួយគ្នា» រាងក្រស់តបទៅវិញ
រួចងើបទៅអង្គុយលើCounterជិតរាងតូចសម្លឹង
មើលគ្រប់កាយវិការរបស់Tae ចំណែកTaehyung
ក៏មិនប្រកែកទៀតរួចចាប់ផ្ដើមធ្វើបាយឆាគីមឈី
ដែលគេកំពុងតែចង់ញ៊ាំឥឡូវៗនេះ។

« Tae!! » JungKook

« ហ្អឹមម?? »

« Taeធ្លាប់មានអ្នកណានៅក្នុងចិត្តទេ?»
JungKook

« ក៏ធ្លាប់...តែឥឡូវគ្មានទេ!! » Taehyung

« ពិតមែនហេ៎ស?? ចុះTaeស្រឡាញ់.....មនុស្សប្រុសបែបណា? » JungKook

« Bossគិតថាខ្ញុំជាហ្គេយ៍ឬ? » Taehyung

« ក៏បែបហ្នឹងហើយ...ព្រោះឃើញTaeមានរូបរាង
តូចបែបនេះ អញ្ចឹងTaeមិនមែនស្រឡាញ់មនុស្សប្រុសទេឬ?» JungKookសួរទៅទាំងភ័យអរៗ
ចុះបើក្មេងតូចម្នាក់នេះមិនបានស្រឡាញ់មនុស្សប្រុសដូចដែលនាយគិតនោះ? មានតែកាត់ចិត្តកាត់ថ្លើមហើយទើបបាន។

« ខ្ញុំក៏មិនដឹងដែរ ព្រោះមិនទាន់គិតរឿងនេះប៉ុន្តែ
បើសម្រាប់ខ្ញុំរឿងស្នេហាមិនបាច់ផ្ដោតលើភេទពេក
ក៏បាន នេះជំនាន់ណាទៅហើយ បើប្រុសស្រឡាញ់
ប្រុសក៏ស្រឡាញ់ទៅ បើជាស្រីស្រឡាញ់ស្រី
ក៏ជាសិទ្ធរបស់គេ » Taehyung

« អ...អញ្ចឹងហេ៎ស? ចុះTaehyungគិតថាខ្ញុំជា
មនុស្សបែបណាដែរ?»JungKook

« Bossឬ?? ក៏ធម្មតាតើ » Taehyung

« Taeខឹងខ្ញុំដែលកុហកTaeរឿងអាយុនោះឬអត់?
តាមពិតទៅខ្ញុំមិនបានចង់កុហកទេ » JungKook

« ខ្ញុំអត់បានខឹងផង ព្រោះវាជារឿងផ្ទាល់ខ្លួនរបស់
Bossតើ Bossចង់ថាប៉ុន្មានក៏បាន តែនិយាយទៅ
ខ្ញុំស្ទើរតែភ្លេចពីអាយុដែលBossធ្លាប់ប្រាប់ខ្ញុំទៅ
ហើយ សូម្បីតែឈ្មោះពេញរបស់Boss
ខ្ញុំប្រហែលជាភ្លេចបាត់ហើយទេដឹង?»Taehyung

« ពិតមែនហេ៎ស?» រាងក្រាស់តបទៅវិញ
យ៉ាងលឿនរាងអន់ចិត្តបន្តិចដែរដែលTaehyung
មិនខ្វល់ ឬចងចាំពីរឿងរបស់គេសូម្បីតែបន្តិចទាំង
ដែលគេចង់ចាំអ្វីគ្រប់យ៉ាងរបស់Taehyungស្ទើរ
តែទាំងអស់។

« ហាសហា៎ ខ្ញុំនិយាយលេងតើខ្ញុំធ្វើការជាមួយBossបើមិនស្គាល់ឈ្មោះចៅហ្វាយនោះចប់ហើយ តោះញ៊ាំបាយវិញ» Taehyungងាកទៅសើចដាក់រាងក្រាស់រួចជង្អើតជើងបម្រុងនិង
ទាញយកចានដែលដាក់ក្បុងទូរតែ......

« Taehyungធ្លាប់គិតថាចង់ផ្លាស់ប្ដូរឋានៈជាចៅហ្វាយនាយនិងកូនចៅប្រែមកជាគូស្នេហ៍
ជាមួយបងវិញទេ? បងស្រឡាញ់អូនមកយូរហើយណា» JungKookចុះពីលើCounterរួចចាប់ទាញ
រាងតូចទៅផ្ទប់និងជញ្ជាំងបែរមុខមកនាយហើយសួរទៅរាងតូចស្របពេលដែលដៃទៅឱបចង្កេះតូចមួយនោះជាប់គេទ្រាំលែងបានហើយពេលឮTaehyungហៅគេថា''ចៅហ្វាយ'' វាយូរហើយដែរគួរតែដល់ពេលដែលគេត្រូវសារភាពហើយមិនចឹង???

« ...... »

TO BE CONTINUED

Continue Reading

You'll Also Like

20.4K 504 33
Aizawa is a villian, All might is number 1 hero.... just.. there ya go-
10K 823 5
« ខ្ញុំមិនមែនមនុស្ស តែខ្ញុំស្រឡាញ់អ្នកខ្លាំងជាងមនុស្សធម្មតាស្រឡាញ់អ្នករាប់លានដង ខ្ញុំជឿជាក់ថាអ្នកខុសពីមនុស្សដទៃ តែហេតុអីមនុស្សទាំងអស់ចាំបាច់ត្រូវតែដូ...
182K 13.8K 77
" បន្ទាប់ពីឧបទ្ទវហេតុថ្ងៃនោះរួចមកបើកភ្នែកឡើងខ្ញុំក៏មានឈ្មោះជាគូរដណ្តឹងរបស់គេទាំងមិនដឹងខ្លួន " ថេយ៉ុង តើមានអាថ៌កំបាំងអ្វីកើតឡើងនៅពីក្រោយរឿងរ៉ាវមួយនេះ...