ដំបៅស្នេហ៍ចាស់

By Min-Gech

3.8K 269 47

រឿងរ៉ាវគ្រប់យ៉ាងវាបានបញ្ចប់ទៅ ដោយមិនបានព្រៀងទុក គ្មាននរណាអាចស្មានដឹងថាមានថ្ងៃនេះឡេីយសូម្បីតែលោក ហេីយនិងខ្ញុំ... More

Episode 01: គេត្រឡប់មកវិញ
Episode 03 : អ្នកនាងតូចក្តៅខ្លួន
Episode 04: កាបូបលុយចម្លែក
Episode05: ស្វាគមន៍!សិស្សច្បង

Episode 02:កុំកុហកខ្លួនឯងអី Kim Taehyung...

527 45 3
By Min-Gech

@មុននេះបន្តិច

គ្រាន់តែនាងល្អិតនោះចេញផុតបានបន្តិច អ្នកគ្រូក្រមុំប្រញាប់អូសដៃមិត្តសម្លាញ់មកកន្លែងរាងស្ងាត់ ដេីម្បីស្រួលនិយាយគ្នាឱ្យដឹងរឿង...

" Chae...ឯងមានរឿងអី? " Tae ចាប់ផ្តើមនិយាយមុន នេះអូសគ្នាមកទីណាត់ទីណែង មិនដឹងក្បាលមិនដឹងកន្ទុយអីសោះហេីយ

" យេីងសួរឯងដូចឆោតទៅចុះTae ឯងធ្វេីភ្លេីឬល្ងង់ឱ្យប្រាកដ " Chaehee បញ្ឈប់ដំណើរងាកមុខសួរ

" យេីងនឹងហេស៎ ធ្វើភ្លេី!? រឿងអី !? " រាងស្តើងលេីកម្រាមដៃចង្អុលខ្លួនឯង ទាំងទឹកមុខមិនយល់សាច់ការដដែល

" Joen Habin ជាកូនស្រីរបស់Joen Jungkook និងប្រពន្ធរបស់គេដែលរៀបការចោលឯងហ្នឹងហើយ " នាងនិយាយរៀបរាប់មួយៗ ច្បាស់ៗ ដឹងថាមិត្តខ្លួនពិបាកទទួលយករឿងនេះ តែបេីជ្រុលជាចឹងទៅហេីយបណ្តោយតាមហ្នឹងទៅខ្ជិលគិតច្រើន ។

ចំណែកTae ដូចជាមិនប្រតិកម្មនឹងចម្លេីយអំប្បាញ់មិញអីបន្តិចសោះ បានត្រឹមតែនៅស្ងៀមមួយសន្ទុះទេីបគេនិយាយឡេីង

" ទោះជាកូនស្រីរបស់Jungkook ក៏គ្មានរឿងអីដែលត្រូវពាក់ព័ន្ធនឹងក្មេងមិនដឹងអីនោះដែរ ណាមួយរឿងរវាងយេីងនឹងគេវាបានចប់យូរណាស់ហេីយ " បញ្ចប់ប្រយោគតែប៉ុណ្ណេះនាយបែរខ្នងយឺតៗចេញពីទីនោះ រឿងខ្លះមិនបាច់បកស្រាយគឺជាជម្រើសល្អបំផុត។ ដេីរមិនបានប៉ុន្មានជំហានផងក៏ត្រូវទុចដំណេីរនឹងសម្លេងដែលស្រែកមកពីក្រោយខ្នង។

" ប្រាដកឬអត់?? ថាឯងអាចកាត់ចិត្តពីគេបានកុំកុហកខ្លួនឯងអី Kim Taehyung.........!!! "

កាយស្តេីងដូចជាមនុស្សស្រីបិទភ្នែកដកដង្ហេីមចូលមួយឃូសចូលក្នុងសួតបន្តិច។ ជំហានស្រាលខ្ញេីកដូចជាសំឡីកប្បាស ឈានមួយៗរហូតមកដល់ខាងក្រៅរបងសាលាមតេយ្យ ដៃរុញបន្ទះកញ្ចក់មូលថ្លាដែលមានដងនោះឡេីងលេី ដេីម្បីងាយស្រួលក្នុងការមេីលអ្វីៗ ដែលនៅក្បែរនេះ។ បន្តិចក្រោយមកមានឡានTaxi មួយគ្រឿងមកឈប់អែបនឹងកន្លែងដែលគេឈរ អស់ពេលមួយសន្ទុះនោះ ។

Taehyungសម្រាច់ចិត្តឡេីងTaxi ដេីម្បីជិះទៅគោលដៅបន្ទាប់។ ខួរក្បាលរបស់គេពេលនេះកំពុងតែគិតពីប្រយោគដែលChaehee ស្រែកសួរគេមុននេះ ។ នាងនិយាយត្រូវណាស់! គេក៏មិនយល់ពីខ្លួនឯងដូចគ្នា ចាប់តាំងពីថ្ងៃដែលគេមកដល់សេអ៊ូលវិញភ្លាមអតីតកាលចាស់ៗហាក់ជ្រៀតចូលក្នុងខួរក្បាលមួយនេះឥតឈប់ឈរ ។រាងស្ដេីងទទួលស្គាល់ បេីទោះបីអ្នកម្ខាងទៀតគេអស់ចិត្ត អស់ក្ដីស្រលាញ់ហេីយក៏ដោយ ក៏Taehyung ម្នាក់នេះនឹងនៅចងចាំរាល់អនុស្សាវរីយ៍ល្អៗដែលគេធ្លាប់មានជាមួយJungkookទាំងប៉ុន្មានឱ្យបានល្អបំផុត។

@Jungkook scene

" Taehyung!!!? " រាងក្រាស់ស្រែកភ្លាត់សម្លេង ធ្វេីឱ្យអ្នកជាជំនិតនោះរហ័សងាកមករកស្ទេីតែបាក់កទៅហេីយ

" មានអីឬចៅហ្វាយ !? " Fong

" Tae មកវិញហេីយ មែនទេអាFong " Jungkook

មិនប្លែកនោះទេដែលរាងក្រាស់និយាយបែបនេះ ព្រោះFong ជាជំនិតយិុិនសិុន ស្គាល់អតីតសង្សាចាស់របស់ចៅហ្វាយគ្មានមានអីទៅពិបាក នៅមានអ្វីដែលលេីសពីនឹងទៀតដែលគេដឹងតែមិនដែលនិយាយព្រោះវាជាអាថ៌កំបាំង....

" អ្នកប្រុសTae !? ចៅហ្វាយច្រឡំមនុស្សទេដឹង!! "
នាយជំនិតប្រឹងអេីតកចេញពីទ្វារឡានរកមេីល តែគ្មានស្អីផង មានតែឡានបេីកទៅពីរបីនឹង ចៅហ្វាយគេហេតុអីក៏ឆាប់អន់ភ្នែកម្ល៉េះអាយុទេីបតែ30សោះ។

" ហឹុម..!! យេីងប្រហែលជាស្រវាំងភ្នែកហេីយ ចេញឡានទៅផ្លូវខាងមុខលែងស្ទះហេីយ " ប្រាប់Fongរួចរាងក្រាស់លេីកម្រាមដៃញីត្រង់ចន្លោះចិញ្ចេីមតិចៗបង្ហាញពីភាពតានតឹង ព្រោះប៉ុន្មានថ្ងៃនេះការងារច្រើន ត្រូវប្រជុំជាប់គ្នាជាច្រើនថ្ងៃ រកតែពេលសម្រាកមិនចង់បាន អាណិតតែកូនស្រីត្រូវគេងម្នាក់ឯង គ្មានប៉ានៅគេងឱបដូចកាលពីមុន ទុកកូននៅជាមួយតែម៉ែដោះជាអ្នកមេីល ។ តែថ្ងៃនឹងJungkookគេទំនេរទេីបមានពេលទៅទទួលកូនស្រីដោយផ្ទាល់។

" បាទ! ចៅហ្វាយ " Fong ឆ្លើយទាំងបេីកឡានចេញទៅ

Skip~~~~~~

Sweet Café☕

Taxi បញ្ឈប់ដំណើរការនៅមុខហាងកាហ្វេប្រេនមួយកន្លែង។ ហាងមួយនេះមេីលទៅមានលក្ខណៈខុសប្លែកពីហាងដទៃ ទាំងការដេគ័រ និងការរៀបចំគឺក្លាសិកតែម្តង ទ្វារនិងជញ្ជាំងហាងសុទ្ធតែជាកញ្ចក់ថ្លាអាចឆ្លុះឃេីញពីចំនួនភ្ញៀវដែលអង្គុយក្នុងហាងបានយ៉ាងច្បាស់ ។ខាងក្រៅមានផេីងផ្កាចម្រុះពណ៌។ ផ្នែកមួយនៃខាងក្នុងហាងជាទូដាក់សៀវភៅគ្រប់ប្រភេទ។ ភ្ញៀវដែលមកញាំកាហ្វេនៅទៅនេះបានចំណេញទាំងកាហ្វេឆ្ងាញ់ ចំណេញទាំងបានអានសៀវភៅចំណេះដឹងល្អៗ ទេសភាពក៏ស្អាត ឯអ្នកលក់ក៏ស្រស់ទៀត ខិខិ🤭

កាយស្ដេីងរុញទ្វារចូលក្នុងហាងយឺតៗ ក្នុងហាងមានភ្ញៀវតែពីរបីនាក់ប៉ុណ្ណោះព្រោះវារាងល្ងាចតិចហេីយទេីបមិនសូវមានមនុស្សមកច្រេីន

Tae ឈានជំហានមួយៗ សំដៅទៅកន្លែងឆុងកាហ្វេ ដោយដាក់កាតាបស្ពាយជំហៀងលេីសាឡុងក្បែរនោះ

" Aww... Tae មកហើយហេស៎ ម៉េចមិនខលមកបង បងទៅយក " កម្លោះរូបស្រស់ត្រូវជាម្ចាស់ហាងដេីរចេញមកពីខាងក្រោយទាំងដៃម្ខាងជួរស្បោងមួយដែលធ្វេីពីសាច់ក្រណាត់ពណ៌ស្រមេះក្នុងនោះគឺជាគ្រាប់កាហ្វេ។

Kim Soekjinជាបងប្រុសបង្កេីតរបស់Taehyung បេីនិយាយពីមុខមាត់ស្អាតមិនចាញ់គ្នានោះទេបងប្អូនគេនឹងហ៎។ តាំងពីរប៉ាម៉ាក់របស់ពួកគេស្លាប់ទៅJin ត្រូវរ៉ាប់រងរងចិញ្ចឹមប្អូនប្រុស ក្នុងនាមជាបងផង ជាម្តាយផង ជាឪពុកផង ប៉ុន្តែក្តីសុខដ៏ធំធេងបំផុតក្នុងមួយជីវិតនេះ គឺឃេីញប្អូនប្រុសតែម្នាក់គត់របស់គេមានជីវិតល្អប្រសេីរ មានសុភមង្គលពេញមួយជីវិត។

" មិនបាច់រំខាងបងប្រុសទេ ប្អូនអាចជិះតាក់សុីមកបានតេី "

" បងដឹងថាប្រកែកមិនឈ្នះឯងទេ ទៅ!ទៅអង្គុយនៅសាឡុងទៅទុកឱ្យបងជាអ្នកធ្វេីវិញ " Jin ដេញប្អូនប្រុសឱ្យទៅអង្គុយនៅសាឡុងក្បែរនោះ បេីបណ្តោយឱ្យក្មេងម្នាក់នេះឆុងកាហ្វេច្បាស់ជាហិនហោចរលាយទាំងហាងមិនខាន មនុស្សធំខ្លួនបិុនឃ្លោកទៅហេីយតែមិនចេះសូម្បីតែឆុងកាហ្វេ ឆុងស្រួលមិនស្រួលខ្ទេចទាំងម៉ាសុីនឆុងទៀតក៏មាន នេះហើយដែលជាមូលហេតុដែលអ្នកជាបងមិនចង់ឱ្យគេចូលមកកន្លែងនេះ 😑

រាងស្តេីងសេីចស្ញេញ អេះកញ្ចឹងកតិចៗ រួចទៅអង្គុយតាមបញ្ជា មួយសន្ទុះទេីប Jin ចេញមកទាំងដាក់ពែងកាហ្វេនៅលេីតុមូលថ្លាក្បែរសាឡុងដែលប្អូនប្រុសអង្គុយនោះ

" Americanoក្ដៅសម្រាប់អ្នកប្រុសTae "

" ហិហិ អរគុណបាទ " រាងស្ដេីងលេីកពែកកាហ្វេមកផឹកតិចៗ

" និយាយចឹង សម្ភាសន៍ការងារជាប់ឬនៅ " Jin ទម្លាក់ខ្លួនអង្គុយលេីសាឡុងក្បែរTae

" ស្អែកទៅធ្វើការបានហើយ បងត្រៀមតែអាហារពេលព្រឹករាល់ថ្ងៃទៅ " អ្នកជាប្អូនសេីចកក្អឹកព្រោះញោះបងប្រុសរបស់ខ្លួនបានសម្រេច ។

បងប្អូនទាំងពីរអង្គុយនិយាយគ្នាលេងពីនេះពីនោះរហូតដល់មេឃរាងងឹតបន្តិចទេីបនាំគ្នាបិទហាង ហេីយជិះឡានត្រឡប់ទៅផ្ទះវិញដោយមានJin ជាអ្នកបេីក។

@ភូមិគ្រឹះJoen

ខ្លោងទ្វាររបេីកយឺតៗ ទទួលស្វាគមន៍ម្ចាស់ភូមិគ្រឹះយ៉ាងកក់ក្តៅ។ជាងមួយសប្តាហ៍ទៅហេីយដែលJungkook គេមិនបានមកគេងផ្ទះជាមួយកូនស្រីតែម្នាក់គត់របស់គេ ។

គ្រាន់តែមកដល់កន្លែងចតឡានក្នុងភូមិគ្រឹះភ្លាមFong ដែលជាជំនិតរហ័សចុះចេញពីក្នុងឡានដេីរមកបេីកទ្វារឱ្យចៅហ្វាយ។ មិនដឹងថាឪពុកកូនគេនេះទៅដេីរលេងកន្លែងណាខ្លះទេ បានជាថ្មេីរណេះហេីយទេីបតែមកដល់ផ្ទះ។ តាមធម្មតាបេីមានពេលទំនេរJungkook តែងតែនាំBell ដេីរលេងមេីលនេះមេីលនោះ ដេីម្បីកុំឱ្យBell មានអារម្មណ៍ថាខ្លាចពេលដែលមានមនុស្សច្រេីន ។

" ម៉ោះកូនBell ចុះមក! អឹប ! " នាមជាឪពុកចុះពីលេីឡានមុន ទេីបងាកខ្លួនលេីកពរនាងល្អិតចងសក់ទីទុយរួញចុងនោះមកអឹបនឹងខ្លួន " យ៉ាងម៉េច !សប្បាយដែរទេព្រះនាងតូចរបស់ប៉ា សឺត ថ្ពាល់នៅតែក្រអូបដដែលហ្ន៎ " Jungkookពរនាងល្អិតនោះបណ្តេីរ ឱនថេីបថ្ពាល់ប៉ោងៗនោះបណ្តេីរ ។ មិនថាតានតឹងខ្លាំងប៉ុណ្ណារាល់ពេលដែលឃេីញមុខកូនស្រីម្តងៗ អារម្មណ៍ធុញថប់ហាក់ដូចជាធូរស្បេីយបានមួយកម្រិត។

" ប៉ាប៉ាកុហក Bell មិនទាន់ងូតទឹកផងមិចថាក្រអូប" នាងតូចលេីកចិញ្ចេីមឆ្ងល់ទាំងខ្លួននៅក្នុងរង្វង់ដៃឪពុកនៅឡេីយ ។ Jungkookអស់សំណេីចនឹងទឹកមុខស្លឺរបស់កូនស្រី មេីលចុះគួរចង់វ៉ៃខ្លាំងណាស់ កូនម្នាក់នេះ។ ក្រោយពីសេីចអស់ចិត្តហេីយដៃមាំទម្លាក់ទម្ងន់ស្រាលនោះចុះក្រោមឱ្យនាងឈរទាំងបន្លឺឡេីង

" បេីចឹងកូនBell ឆាប់ទៅងូតទឹកទៅនឹងអាលបានទៅគេងជាមួយប៉ាប៉ាណា " រាងក្រាស់ឃ្មឹកបន្ទន់ជង្គង់បន្តិចដេីម្បីងាយស្រួលនិយាយ

" ហិហិ ចាសប៉ាប៉ា " តបទាំងសេីចលឹបភ្នែកបាត់

" Yuri ! នាំកូនBell ទៅងូតទឹកហេីយផ្លាស់ខោអាវឱ្យនាងផង ខ្ញុំឡេីងទៅមេីលលោកប៉ាបន្តិច " នាយងេីបឈរជ្រែងហោប៉ៅទាំងងាកមកនិយាយជាមួយYuriដែលជាអ្នកបំរេី

" ចាសអ្នកប្រុស ! ម៉ោះអ្នកនាងតូច " Yuri ចូលមកដឹកដៃ នាងល្អិតនោះឡេីងទៅបន្ទប់។

តុក តុក...!

To be continued......!!❤️

∆.Min GechHoon 🐱🐭

Help vote and Comment Please 🙆🏻‍♀️❤️

Continue Reading

You'll Also Like

820K 68.8K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
417K 5.7K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
1.1M 50.5K 29
1950s. ***Story contains mature scenes and Hindi phrases in initial chapters which are not translated in english*** Abhigyan Singh, a Sarpanch of the...
397K 45.1K 28
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...