🔞សិស្សច្បងកំពូលស្នេហ៏🔞

By PichYaya

44.2K 2.3K 37

ប្រលោមលោកភាគខ្លីៗ... Jungkook Top / Taehyung btt 07.10.20 More

Ep 1 : ឫកម្លេះ! អាងតែប្រុសស្អាត
Ep 3 : បងJungជារបស់យើង
Ep 4 : ខ្ញុំចង់ឲ្យបងថ្នាក់ថ្នមខ្ញុំ
Ep 5 : កេងចំណេញ !
Ep 6 : អាណាbbyហែង !
Ending : គេទុកយើងជាខ្យល់

Ep 2 : គេថើបខ្ញុំឬ?

5K 349 4
By PichYaya

ល្ងាចបន្តិច រាងតូចចេញទៅក្រៅដើម្បីទៅទិញអីញាំខ្លះៗ ព្រោះអីសម្រាប់ញាំនោះទេ ទើបចេញទៅម៉ាតជិតៗនេះ ពេលចេញមកវិញក៏បានជួបគ្នានឹងរាងក្រាស់ទៀតដូចជា និស្ស័យដល់ហើយនៀក ។ បានជួបរហូតហើយថែមទាំង ស្នាក់នៅកន្លែងដូចគ្នាទៀត សំណាងបំផុតហើយ

" នេះ...លោកមកទិញដែល " Tae ឈប់សួរកុំឲ្យថាឃើញ មិនចេះរាក់ទាក់គ្នា

រាងក្រាស់សម្លឹងមុខបន្តិចទាំងមុខស្មើដូចសព្វដង ហើយក៏ ងាកទៅរករបស់ដែលចង់បានវិញ

" គ្មានភ្នែកឬបានសួរ? " JK ឆ្លើយមកវិញឡើងចុកតែម្ដង មិនមាត់ៗតែដាក់មួយម៉ាត់ធ្វើឲ្យគេតបលែងកើតទៀត ។ រាងតូចបានត្រឹមញញឹមទាំងមិនសមចិត្តក៏ក្ដៅក្រហាយមិន ស្ទើរទេមនុស្សស្អីឆ្លើយឲ្យស្រួលៗទៅវាងាប់ណាស់ឬ? ថាមុខងាប់ហើយនៅចរឹកមិនបានទៀត កុំតែcrទេកុំអីដាក់ ម៉ាត់ៗវិញហើយ....

" បាទឃើញ...តាមសប្បាយចុះ! អាមុខងាប់... " Tae ពាក្យ ចុងក្រោយគេនិយាយតិចៗបំផុតមិនឲ្យអ្នកម្ខាងទៀតលឺទេ រួចក៏ប្រញាប់ចេញពីទីនេះទៅ តែគិតហេ៎ថាពាក្យនាយមិន លឺនោះ គេលឺតែធ្វើមិនលឺឃើញគេមិនមាត់ៗកុំខ្លាំងដៃ

មកដល់condoវិញ រាងតូចរអ៊ូតាមផ្លូវទៅបន្ទប់ខ្លួនទាំងមុខ ក្រញូវនៅខឹងនៅឡើយតែមិនប្រយ័ត្នក៏បានបុកនឹងនាយ កម្លោះបិះដួលទៅហើយសំណាងបានចាប់ទាន់....

ពួកគេសម្លឹងមុខគ្នាបន្តិច រាងតូចដឹងថាជាអ្នកណាក៏ញញឹម មើលទៅនាយកម្លោះដោយកែវភ្នែកស្រទន់ តែក៏...

** ព្រូស **

" អួយយ~ ឈឺណាស់...យ៉ាងមេចនឹង? " Tae ងើបមកថា ឲ្យតែម្ដងសុខៗមកទម្លាក់គេដោយមិនប្រាប់មុនសោះកើត ឆ្កួតឬយ៉ាងមេចនៀក មិនដឹងថាឈឺទេឬ?

" ជួយហើយមិនអរគុណទេឬ? " JK និយាយទាំងមុខស្មើ រាងតូចដល់លឺចឹងទៅចង់តែសើចឲ្យអាយៈមាត់ទេ

" ហុឹសៗ...ចេះមកនិយាយទៅរួច! មកទម្លាក់ខ្ញុំចុះហើយនៅ ចង់បានពាក្យអរគុណទៀត ខ្ញុំមិនជេរសំណាងហើយ " Tae និយាយថាឲ្យម៉ាត់ៗទៅយកម៉ងលែងខ្វល់ហើយ

" អត់សុជីវធម៍! " JK និយាយប៉ុន្នឹងក៏បើកទ្វាបន្ទប់របស់ខ្លួន ចូលទៅតែរាងតូចមិនឲ្យចូលគេចូលទៅបាំងផ្លូវថាឲ្យប៉ុន្នឹង ហើយគិតថារួចខ្លួនមែន?

" លោកថាឲ្យអ្នកណា? " Tae នាយកម្លោះមិនតបហើយក៏ ទាញរាងតូចចេញតែមិនងាយដូចទេ Taeរឹងណាស់

" ឆ្លើយសិន! កុំធ្វើជាចរឹកប្រុសស្អាតពេក...យូរទៅខ្ញុំកាន់តែ ជ្រេញលោកហើយ ដឹងទេ? " Tae

" ចៀស! កុំមករវល់ជាមួយយើង " JK មិនចូលចិត្តនិយាយ ច្រើនទេ ក៏មិនចូលចិត្តឲ្យមានអ្នកមករញ៉េរញ៉ៃច្រើនដែល

" មិនចៀសទេ! លោកត្រូវសុំទោសខ្ញុំសិន " Tae នៅរឹង ចរចាសនៅនឹងដោយមិនខ្វល់ថារាងក្រាស់ធុញនោះទេ

នាយកម្លោះធ្វើមុខបែបធុញថប់នឹងក្មេងនេះខ្លាំងណាស់តែ មនុស្សគេនេះមិនងាយនឹងសុំទោសទៅអ្នកណាងាយៗដូច គ្នាកុំគិតថានិយាយងាយៗនោះ...

" ឯងដូចជាចូលចិត្តនិយាយដល់ហើយ! ចង់ចូលទៅក្នុង និយាយគ្នាលើគ្រែដែលទេ ក្រែងមិនពិបាក " JK និយាយ ទាំងមុខស្មើបំផុតតាមធម្មតាគេមិនដែលនិយាយពាក្យចឹងៗ ដាក់អ្នកណាទេ ។

" មិនចាំបាច់! គ្រាន់តែសុំទោសខ្ញុំក៏ចប់ " Tae រាងក្រាស់ លើកចិញ្ចើមឡើងហើយក៏អោនមុខទៅជិតរាងតូចហើយ ញញឹមចុងមាត់ដោយមុខព្រាន

" យើងមិនសុំទោសឯងទេ! តែបើនៅទាមទារទៀតអាច ទៅយកនៅក្នុងបាន " JK និយាយចប់ក៏អោនមុខទៅបន្តិច រាងតូចបិទភ្នែកឡើងភ័យ តែចុងក្រោយនាយទាញគេចេញ សោះខំតែភ័យលោកព្រះអើយ....

" ហឺយ~ អាឆ្កួត អាមុខងាប់... " Tae ខឹងពេកជេរយកម៉ង លែងខ្វល់ទៀតហើយ Crស្អីក៏ស្អីទៅសំខាន់ជេរសិនអ្នកណាទៅទ្រាំបានបើលេងចរឹកម្លឹងៗនោះគិតមើលអ្នកអាន

រាងតូចពេលមើលនាយកម្លោះមិនទាន់បិទទ្វាហើយឃើញ នាយងាកមកសម្លឹងមុខចឹងទៀតក៏រត់ចូលបន្ទប់ខ្លួនឯងយ៉ាង លឿនខ្លាចថាគេធ្វើអីមកលើខ្លួន ។ ឯនាយកម្លោះក៏ឈរអស់សំណើចនឹងរាងតូចក៏លេចស្នាមញញឹមចេញមក ដោយមិនដឹងខ្លួនរួចក៏បិទទ្វាបាត់ទៅ....

Morning ~

ថ្ងៃថ្មីចូលមកដល់ រាងតូចច្រឡឹងរបស់យើងបានងើបតាំងពី ព្រឹកព្រោះខ្លាចថាទៅរៀនយឺតទៀតចប់មិនខានទេបានគ្រូ ឲ្យឈរលេងនៅក្រៅលូវនឹង....

Taeចេញមកទាំងមានកាតាបរៀនហើយថ្ងៃនេះគេស្អាត ខុសពីធម្មតាទៅទៀត មានទាំងបាញ់ទឹកអប់ឲ្យក្រអប់ទៀត វាដូចជាចម្លែកណាស់កូនខ្ញុំអើយ...

ចេញមកTaekookសម្លឹងមុខគ្នាបន្តិច រាងតូចយើងនេះមិន មើលធម្មតាទេគឺចេញលក្ខណៈថាសម្លក់ហើយនៅខឹងចិត្ត ពីរឿងម្សិលមិញមិនទាន់បាត់ តែJKមើលគេពីក្បាលដល់ ចុងជើងឡើងភ្លឹកមិនដឹងថាគិតអីទេ ពេលហើយក៏ដើរចេញ ទៅមុនបាត់ដោយមិននិយាយអីមួយម៉ាត់ ។

" មនុស្សឫក! និយាយតិចក៏អត់ " Tae ទម្រ្ទាំជើងទាំងអន់ ចិត្តហើយក៏ចេញទៅសាលាតែម្ដងខ្លាចថាយឺតម៉ោងទៀត

< ថ្នាក់រៀន >

មកដល់ថ្នាក់រាងតូចមុខមិនរីកទេ និយាយពីថាដូចគេចង បាញ់ចឹងឯងគ្រាន់តែcrមិននិយាយជាមួយសោះក៏អន់ចិត្ត ខឹងនឹងគេដែលលោកព្រះ....!

" អាថេរ! កើតអីមុខក្រញូវម្លេះ " Jimin ចូលមកសួរដោយ មិនបារម្ភមិនបាន

" Crយើងនឹងណា... ឫកឆុយម៉ាយហើយហែង " Tae

" Crហែង? ណាគេទៅ...ច្រើនពេកយើងមិនដឹងមួយណា ទេវើយ " Jimin ដូចនិយាយចឹងTaeចូលចិត្តដើរCrតែឯង រហូតឡើងគ្រប់ទិសមិនដឹងជាអ្នកណាខ្លះ ><

" សិស្សច្បងJungkookនោះអី... " Tae

" អរ~ ហើយគាត់ទៅធ្វើអីឯងបានមើលទៅខឹងម្លេះ " Jimin ចងចិញ្ចើមតើរាងក្រាស់ទៅធ្វើអីមិត្តគេទៅបានមក មិនសុខចិត្តចឹង....

" គាត់លេងឫក! និយាយជាមួយមិនចង់តបទេ...ហើយនៅ បុកយើងឲ្យដួលទៀត...ឯងគិតទៅគួរឲ្យក្ដៅទេ " Tae

" និយាយចឹងឯងបានជួបគាត់? ជួបនៅណា " Jimin

" នៅCondoនឹងណា...យើងមិននឹកស្មានថាគាត់នៅ Condoនោះដែលសោះ មានឱកាសយើងនឹងយកគាត់ឲ្យ បាននឹង...ហើយគាត់នឹងក្លាយជារបស់យើង " Tae និយាយទាំងភាពជឿជាក់ដោយមិនដឹងថាមានអ្នកកំពុងតែ ស្ដាប់គេនិយាយគ្នាសោះ....

" នែ..ក្មេងនេះសាហាវណាស់វើយចង់ចាប់ឯង " YG និយាយទាំងសើចតិចៗ ពួកគេបានមករកញាំចឹងក៏បានមក អង្គុយកន្លែងក្បែររាងតូចនិយាយគ្នាក៏បានស្ដាប់លឺទាំងអស់ មិនលឺទើបចម្លែកបើនិយាយលឺៗយ៉ាងនឹង...

" ហុឹស! គិតថាសម្រេចឬ? " JK សើចដើមករសម្លឹងទៅ រាងតូចមិនឈប់ក៏លួចលេចស្នាមញញឹមមកដូចគ្នា

" គិតអី? យើងមិនដែលឃើញឯងចឹងទេណា " Hobi ចាប់ ផ្ដើមញ៉ោះគ្នាហើយ

" គ្មានទេ! គ្រាន់តែចង់ដឹងថាក្មេងនេះចង់ធ្វើអីទៀត " JK និយាយទាំងប្រកែកយ៉ាងលឿន

" អើ ប្រយ័ត្នផង! ក្មេងនេះគេមានគំនិតចាប់ឯងសុីហើយ វើយអាគុក...ហាហា " Sope សើចឡើងព្រមគ្នាដូចកំប្លែង ណាស់ចឹង តែJKក្រវីក្បាលតិចៗមិនខ្វល់នឹងសម្ដីនឹងទេ គេគិតតែសម្លឹងមើលរាងតូចមិនឈប់មិនដឹងថាមើលអីម្លេះ ទេនៀក....

ម៉ោងនេះទំនេរ Vminបានមកលេងបាល់ជាមួយគ្នានឹងមាន ប្រុសៗប៉ុន្មាននាក់ទៀតមកលេងជាមួយដែល ។ ពួកគេ លេងយ៉ាងសប្បាយតែមានអីTaeមិនប្រយ័ត្នក៏ធ្វើឲ្យក្រេច ជើងមួយទំហឹងដោយសារតែលេងប៉ះគ្នានិងដណ្ដើមបាល់ គ្នាចុះឡើងដោយមិនបានប្រយ័ត្នទើបបែបនេះ...

" អួយយ~ " Tae ដួលដោយអស់ចំហរភ្លាមៗ Jimin ឃើញក៏ប្រញាប់ទៅមើលយ៉ាងលឿនហើយក៏យកគេទៅ ផ្នែកពេទ្យឲ្យជួយមើលថាមានកើតអីឬអត់ ។

" បងជួយមើលគេតិចទៅ... " Jimin លើកគ្រាTaeហើយ នាយក៏ងក់ក្បាលឲ្យគេដាក់ចុះទៅគេនឹងមើលឲ្យ...

" ទៅចាំក្រៅសិនទៅ មិត្តឯងមិនអីទេ " JK និយាយទាំង មុខស្មើ Jiminមិនព្រមទៅទេព្រោះបារម្ភពីមិត្តតែមានYG ចាប់ឲ្យចេញមកក្រៅព្រោះដឹងចិត្តមិត្ត....

ងាកមមើលTaekookវិញ រាងតូចមិននិយាយអីនោះទេ ហើយណាមួយឈឺជើងទៀតក៏នៅស្ងៀមឲ្យនាយមើល យ៉ាងស្ងៀមស្ងាត់បំផុត...

មួយសន្ទុះក៏រួចរាល់ ជើងគេត្រូវនាយកម្លោះឈ្លីនិងមើលឲ្យ យ៉ាងល្អបំផុតរហូតដល់តែអន់ឈឺទើបអស់ចិត្ត...

" លែងឈឺនៅ? " JK សួរទាំងដែលកំពុងតែឈ្លីជើងឲ្យ រាងតូចនៅឡើយ

" អួយយ~ នៅទេបងពេទ្យ...នៅឈឺណាស់ " Tae តាម ពិតទៅគេលែងឈឺហើយតែនៅរំអួយនៅនឹង

" នៅឈឺទៀត? " JK ឧទានឡើងដោយឆ្ងល់យូរហើយ នៅមិនបាត់ទៀត

" បាទ! នេះដៃខ្ញុំក៏មានរបួសដែល...បងពេទ្យជួយបិទរបួសឲ្យតិចបានទេ " Tae និយាយទាំងញញឹមនិងមានអាញិញក់ដាក់ទៀត នាយមិនមាត់ច្រើនក៏បិទឲ្យ

" ហើយៗ! ល្មមទៅថ្នាក់បានហើយ " JK

" មិនសមជាពេទ្យសោះ! ខ្ញុំដើរមិនរួចទេបងពេទ្យគួរតែ ជួយយកខ្ញុំទៅថ្នាក់បានសមជាពេទ្យ " Tae

" ដូចជាលើសហើយ " JK

" លើសអី? ជាពេទ្យត្រូវមើលអ្នកជំងឺឲ្យល្អមិនត្រូវប្រកែក នឹងអ្នកជំងឺទេ " Tae រាងក្រាស់ខ្ជិលនិយាយច្រើនក៏ព្រម ហើយក៏អង្គុយចុះឲ្យរាងតូចឡើងជិះលើខ្នងគេនឹងបានអៀវ ទៅថ្នាក់វិញនោះអី ។

Taeញញមយ៉ាងសមចិត្តបំផុតហើយដែលនាយមិនប្រកែក នឹងគេបែបនេះ នាយកម្លោះអៀវគេមកថ្នាក់ដោយមានភ្នែក ជាច្រើនគូមើលមកពួកគេដោយឆ្ងល់ខ្លះក៏ច្រណែនទៀត តែនាយមិនបានខ្វល់ទេ ។

មកដល់ក្នុងថ្នាក់របស់Taeវិញ រាងក្រាស់ដាក់Taeឲ្យអង្គុយ នៅក្នុងតុយ៉ាងត្រឹមត្រូវ

" នេះបានសមជាពេទ្យ " Tae និយាយទាំងញញឹមស្រស់ ដាក់នាយៗក៏អោនមកជិតទាំងញញឹមចុងមាត់ក៏ខ្សឹបដាក់គេ

" ទុកថាឯងជាអ្នកជំងឺពិសេសទៅចុះ...សឺត " JK និយាយចប់ហើយនៅឆ្លៀតលួចថើបរាងតូចមួយខ្សឺតទៀតហើយ មុននឹងចេញទៅក៏ញីសក់នាយតូចតិចៗទាំងញញឹមមុននឹង ចេញទៅថ្នាក់គេវិញ ធ្វើឲ្យស្រីៗអស់នោះច្រណែនមែន

" ហឺយ~ គេថើបខ្ញុំឬ? " Tae និយាយក្នុងចិត្តហើយក៏យក ដៃអង្អែលថ្ពាល់ខ្លួនឯងតិចៗទាំងញញឹមបែបភ្លឹកៗ






[ TO BE CONTINUED ]
Jeon TäeMin 🌺

Continue Reading

You'll Also Like

91K 4.6K 15
ប្រជុំទៅដោយប្រលោមក្តៅសាច់និងមនោសញ្ចេតនាគ្រប់ប្រភេទ 🥰 និពន្ធដោយ : អ៊ែលរ៉ា រ៉ូហ្សា (សៀម លីហ័ង) 05/11/2020
105K 1.6K 5
𝐁𝐨𝐲×𝐁𝐨𝐲.𝐓𝐚𝐞𝐤𝐨𝐨𝐤 𝑾𝒓𝒊𝒕𝒆 𝑩𝒚: 𝑻𝑨𝑬𝑹𝑨-𝑱𝑬𝑶𝑵 🐢 (សូមអភ័យទោសទុកជាមុនរាល់ពាក្យសម្ដីដែលមិនសមរម្យ)
130K 5.5K 48
A fire incident at his(Kim Jae-soo) husband's home while he (Baek Ji-Hu )was away made Kim Jae-soo return to his third year of university (he was reb...
Fate By v xxxiri v

Short Story

23.1K 1.7K 13
"𝚆𝚑𝚎𝚗 𝚠𝚒𝚕𝚕 𝚝𝚑𝚎𝚢 𝚜𝚝𝚘𝚙 𝚑𝚊𝚝𝚒𝚗𝚐 𝚖𝚎 ?" 𝙰 𝟷𝟻 𝚢𝚎𝚊𝚛 𝚘𝚕𝚍, 𝚅𝚒𝚜𝚑𝚗𝚞 𝚊𝚜𝚔𝚎𝚍 𝚌𝚛𝚢𝚒𝚗𝚐 𝚑𝚒𝚜 𝚑𝚎𝚊𝚛𝚝 𝚘𝚞𝚝. "𝚆...