🔞សិស្សច្បងកំពូលស្នេហ៏🔞

By PichYaya

44.2K 2.3K 37

ប្រលោមលោកភាគខ្លីៗ... Jungkook Top / Taehyung btt 07.10.20 More

Ep 2 : គេថើបខ្ញុំឬ?
Ep 3 : បងJungជារបស់យើង
Ep 4 : ខ្ញុំចង់ឲ្យបងថ្នាក់ថ្នមខ្ញុំ
Ep 5 : កេងចំណេញ !
Ep 6 : អាណាbbyហែង !
Ending : គេទុកយើងជាខ្យល់

Ep 1 : ឫកម្លេះ! អាងតែប្រុសស្អាត

11.6K 428 6
By PichYaya

នៅក្នុងសកលវិទ្យាល័យមួយដែលល្បីនិងធំជាងគេ មានសិស្សជាច្រើនបានចុះឈ្មោះមករៀននៅទីនេះ ឯសិស្ស ច្បងនៅទីនេះក៏សង្ហារៗទៀត ទើបពួកស្រីៗនិងសិស្សៗផ្សេងទៀតចង់មករៀនទីនេះដោយសារបែបនេះឯងគិត ទៅដោយសារប្រុសបានរៀនបើគ្មានទេមិនមកទេ....

ក្រឡែកមកមើល នាយតូចច្រឡឹងៗពីរនាក់នេះវិញគេកំពុងតែដើរមកបន្ទប់នាយកដើម្បីក្រដាសបំពេញឈ្មោះចូលរៀនព្រោះថ្ងៃនេះពួកគេបានមកយឺត

" លឿនៗមកអាតុញ...យឺតហើយ " Tae និយាយបណ្ដើរ រត់បណ្ដើរយ៉ាងប្រញាប់ម្នាក់ៗចង់ដង្ហក់ខ្យល់ទៀត

" ហ៊ូយ~ ហត់ណាស់អាថេរ...ចាំផង " Jimin រត់តាមចង់ ដាច់ខ្យល់ បើលេងរត់ចឹងអីមិនហត់ទើបចម្លែកហើយ

ទម្រាំមកដល់ល្មមដាច់ខ្យល់ ពួកគេមកដល់មុខបន្ទប់ទាំង ដកដង្ហើមមិនដល់គ្នារួចក៏ដើរចូលទៅទាំងអោនគោរពជា ការគួរសម....

" លោកនាយក...ពួកយើងមកបំពេញឈ្មោះ " Tae

" នេះ~ លឿនៗទៅគេចូលរៀនចោលហើយ " នាយក និយាយទាំងក្រវីក្បាលតិច ដោយសារមកថ្ងៃដំបូងផងនៅ ឲ្យយឺតទៀតយ៉ាប់ណាស់

ពួកគេក៏អង្គុយបំពេញឈ្មោះយ៉ាងស្ងៀមស្ងាត់បំផុតនិងញាប់ដៃដូចគ្នា~

" រួចហើយបាទ " Vmin ញញឹមដំណាលគ្នាហើយក៏ហុច ឲ្យទៅនាយកវិញ

" ល្អ! ទៅថ្នាក់បានហើយ " ងក់ក្បាលបន្តិចពួកគេក៏ចេញ ទៅជាមួយគ្នា ហើយពួកគេបានរៀនថ្នាក់ជាមួយគ្នាទៀត ព្រោះរើសយកផ្នែកដូចគ្នា ( មិត្តគេចឹងហាស៎ )

ចំណាយពេលក្នុងការរៀនវាយូរគួរសមដែល ល្មមអាចឲ្យ សម្រាកខ្លះហើយ សាលារៀនមិនយូរពេកទេពេលខ្លះគ្រូ ឲ្យសិស្សរៀនយល់ខ្លួនឯងនិងជាមួយមិត្តៗក្នុងថ្នាក់ទៅវិញ ទៅមក អាចនិយាយបានថាចែកចំណេះឲ្យគ្នាចឹងឯង....

" អាតុញ! ទៅរកអីញាំសិនទៅយើងឃ្លាន " Tae អង្អែល ពោះតិចៗហើយនៅពេបមាត់ដាក់កាតុញទៀត

Jiminក៏ងក់ក្បាល ហើយក៏កាន់ដៃគ្នាទៅកន្លែងញាំអីទាំង ញញឹមនិងសើចសប្បាយជាមួយគ្នាទៀតផង និយាយទៅ មិត្តគេស្រលាញ់គ្នាណាស់...

" ញាំឲ្យលឿនៗទៅ " Jimin

" ហេតុអី? " Tae ចងចិញ្ចើមចូលគ្នាដាក់មីនៗ

" ហឹម~ ម៉ោងនេះទំនេរត្រូវទេ? យើងចង់ដើរលេងខ្លះ " Jimin ដើរមើលប្រុសជឿខ្លះ ( ច្រឡំសុំទោស )

" អឹម ដឹងហើយៗ " Tae និយាយយល់គ្នាហើយក៏ញាំបន្ត ទៀតរហូតដល់រួចរាល់ទើបចេញទៅរកដើរនិយាយគ្នាលេងនិងនិយាយពីរឿនរៀនអីចឹងទៅ~

មកដល់អគារA ( សុំដាក់ចឹងហើយ ) ជាអគារផ្នែកផ្សេង ទៀតហើយទីនេះសុទ្ធទែជាសិស្សច្បងៗទាំងអស់និងមាន ស្រីៗដែលទើបតែចូលមកក៏មកលេងទីនេះដែល...

" អាតុញ! ទីនេះមានមនុស្សច្រើនម្លេះ " Tae

" សួរយើងៗដឹងហ៎...ទៅមើលទៅល្អជាង " Jimin និយាយ ហើយក៏អូសដៃនាយតូចទៅជាមួយ

" ឯង...បងគាត់សង្ហារណាស់~ សមជាមួយយើងមែន " ស្រីៗនៅក្បែរនោះនិយាយឡើងទាំងរំភើបចិត្តដូចមិនដែល បានឃើញប្រុសស្អាតចឹង

" អូ...តាមពិតទៅគេមកមើលប្រុសសោះ " Tae លាន់មាត់ ឡើងតិចៗនឹងសម្លឹងចុះឡើងមើលតាមដែល

" នឹងហើយ...ស្រីៗទីនេះអត់មាយាទណាស់ " Jimin ឈរ អោបដៃនិយាយធ្វើប្រងើយ

ពួកគេទាំងពីរនាក់នៅអង្គុយលេងនៅទីនេះក៏អាចលឺពីពួក ស្រីអស់នោះនិយាយគ្នាដែល

" នែ...ចុះម្នាក់នោះជាអ្នកណាទៅ " Tae ចង្អុលទៅប្រុសៗ ក្រុមនោះនឹងឯង

" អរ~ លឺមកថាគេឈ្មោះYoongi ជាសិស្សពូកែឆ្នើមរៀន ពេទ្យទៀតផង " Jimin

" អូ...គួរឲ្យចាប់អារម្មណ៏មែនណ៎ " Tae ងក់ក្បាលតិចៗ ហើយក៏នៅសម្លឹងមើលពួកគេបន្តទៀត

សុខៗក៏មានប្រុសម្នាក់ទៀតដើរមកនឹងបន្លឺសម្លេងឡើងធ្វើ ឲ្យនាយតូចកម្លោះរបស់យើងនេះមើលឡើងភ្លឹកគ្មានដក ភ្នែកទេប្រាប់ទៅ....

" ចាំយើងយូរទេ " JK ឈរមកច្រត់ដៃលើតុសម្លឹងមើល មិត្តៗគេទាំងមុខស្មើបំផុត ម្នាក់នឹងមិនសូវជាខ្វល់នឹងអ្នកណា ទេថែមទាំងមិនសូវញញឹមទៀត

" ជាទម្លាប់ទៅហើយវើយ " YG ញាក់ចិញ្ចើមបន្តិចបែប ធម្មតាទៅហើយ

" អង្គុយមក...ស្រីៗដាច់ខ្យល់ងាប់លូវហើយ " Hobi និយាយទាំងដៀងភ្នែកស្រីៗក្បែរនោះទៀតពួកនាងសឹងតែ ដាច់ខ្យល់ហើយពេលពួកគេងាកទៅម្ដងៗ ( ដល់ម្លឹង )

" អាថេរ....អាថេរហា៎~ អេ " Jimin ហៅលឺៗទម្រាំតែលឺ សឹងផ្អើលគេអស់ហើយ

" ហាស៎? មានអីមែនទេ " Tae ងាកមកមើលមុខJimin បែបភាំងៗមេចទេ

" យ៉ាងមេចលង់គេហ៎? ភ្លឹកសាហាវ " Jimin

" អត់ទេ! និយាយចឹងគ្នាគេតែប៉ុន្នឹងទេហ៎ " Tae ចង់ដឹងម្លេះកូននឹង

" អឹម! មានតែ3នាក់នឹង...សិស្សច្បងសង្ហារជាងគេក្នុងសាលា ក្នុងចំណោមគាត់យើងចូលចិត្តបងYoonជាងគេ ព្រោះគាត់មើលទៅរួសរាយណាស់ " Jimin

" ស្រលាញ់គាត់ម៉ង? " Tae និយាយញ៉ោះមិត្តលេងទៅ ព្រោះឃើញសរសើរ

" គ្មានទេ! យើងគោរពចូលចិត្តដូចបងប្រុស " Jimin និយាយប្រាប់ឲ្យច្បាស់ខ្លាចច្រឡំលើគេទៀត

" ឲ្យដូចមាត់ទៅ... " Tae និយាយទាំងសើចតិចៗដាក់មិត្ត គេគ្រាន់និយាយលេងសោះមុខក្រហមទៅហើយ

" អើ ទៅវិញល្អទេឯង " Jimin មិនចង់នៅយូរព្រោះមនុស្សច្រើនណាស់ខ្លាចថាគេនឹងមកតាមមើលប្រុសដែល ទៅចប់ម៉ង...

" ឈប់! យើងចង់ដឹងរឿងមួយទៀត " Tae ចាប់ដៃមិត្តមិន ទាន់ឲ្យទៅ Jiminក៏អង្គុយវិញចាំស្ដាប់ថាចង់សួរអីទៀត

" ឯងនោះអ្នកណាគេ " Tae ចង្អុលទៅនាយកម្លោះនោះនិងសួរទៅមិត្តសម្លាញ់ចិត្តគេទាំងញញឹមអឹមអៀន

" គាត់ជាសិស្សពូកែប្រចាំសាលានេះ...ស្រីណាក៏តាមដែលតែកុំមើលលេងឫកសាហាវណាស់ " Jimin

" ហ៊ួយ~ មិនដែលដឹងសោះថាសាលានេះមានប្រុសស្អាតយ៉ាងនេះ " Tae និយាយទាំងញញឹម ដោយយកដៃច្រត់នឹងចង្ការសម្លឹងមើលទៅរាងក្រាស់

" និយាយចឹងគាត់ឈ្មោះអីទៅ " Tae ងាកមកសួរបន្តទៀត

" ឈ្មោះJeon Jungkook គាត់ក៏រៀនផ្នែកពេទ្យដែលណាឯង...ក្នុងក្រុមគាត់សង្ហារជាងគេហើយមុឺងម៉ាត់ទៀត " Jimin និយាយរៀបរាប់ឲ្យអស់ម៉ងខ្លាចសួរទៀត

" រៀនពេទ្យទៀត! ហ៊ូយ~ យើងនឹងបានឈឺរាល់ថ្ងៃ " Tae និយាយទាំងសើចតិចៗ និងដូចស្រមើស្រមៃទៅណា ហើយចឹង

** ផូស **

" អួយយ~ មេចក៏វៃយើង " Tae អង្អែលក្បាលតិចៗទាំង មុខស្អុយ

" ឯងកំពុងស្រមៃទាំងបើកភ្នែកហើយ " Jimin

" ឆឺស~ ទៅនិយាយជាមួយគាត់ល្អទេ? " Tae ថាប្រុងនឹង ដើរទៅហើយតែJiminចាប់ទាញមកវិញទាន់

" មិនបានទេ! តោះទៅវិញ " Jimin ចាប់អូសដៃនាយតូច ទោតែម្ដងបើនៅទៀតច្បាស់ណាស់ថានឹងឲ្យដៃគេជាមិន ខានទេ មិត្តនឹងគ្នាច្បាស់ជាដឹងហើយថាចរឹកTaeយ៉ាងមេច

Skip ~~

Vmin បានមកថ្នាក់វិញ ដោយTaeអង្គុយមុខស្អុយឡើងមួយថ្ងៃហើយមិនដឹងជាខឹងចិត្តអីទេ

" ឯងកើតអី " Jimin មិនអស់ចិត្តអស់សួរទៅឃើញមិនមាត់ ទាំងពីមកវិញម្លេះ

" នៅសួរទៀត...ចាប់យើងមកទាំងដែលមិនទាន់បានទៅ រាក់ទាក់គេបន្តិចសោះ " Tae ស្លាប់ហើយរឿងនឹងសោះ

" ស្អី? កុំហាច់ហើរពេកបានទេ... " Jimin ហួសចិត្តអស់ ថ្លែងម៉ងចរឹកមិត្តគេបែបនេះឯងទើបខ្មាស់គេសឹងតែគ្រប់ កន្លែងទៅហើយ....

Taeក៏លែងមាត់ទៀតគិតតែពីសម្លក់Jiminមិនឈប់សោះ ខឹងចិត្តណាស់មិនទាន់បានអីផងទាញមកថ្នាក់អីណាសាំមែនតើ.... ><

ម៉ោងចេញមកផ្ទះវិញ Vminគេត្រូវបំបែកផ្លូវគ្នាព្រោះJimin ទៅផ្ទះគេវិញ ឯTaeវិញគេនៅcondoទេ

មកដល់condo ជាមួយនឹងថង់អាហារជាប់ដៃទៀតផងដើរមកមិនប្រយ័ត្នក៏ដួលតែក៏បានដៃក្រាស់មួយទប់ទាន់

" អុស៎...អរគុណហើយ " Tae ភ្លឹកពេលដែលបានឃើញ ថាម្នាកើនោះជាអ្នកណាហើយ គេក៏ស្ញេញឡើងទាំងភាព ភ្ញាក់ផ្អើលយ៉ាងខ្លាំង

" អឹម! ទៅទេ " JK សួរពេលគេចូលជណ្ដើរយន្ត រាងតូច ភ្ញាក់ពីភ្លឹកមកឆ្លើយតបវិញ

" បាទ...ទៅៗ " Tae រត់ចូលយ៉ាងលឿនទាំងញញឹមហើយ នាយក៏ចុចជាន់ដែលខ្លួននៅដោយមិននិយាយអីទៀតទេ

" និយាយចឹងបងឈ្មោះអី " Tae ដោយមិនចង់ឲ្យស្ងាត់ក៏ ធ្វើជាសួរលេងៗទៅថាគេតបវិញអត់ ដោយខ្លួនរួចហើយ

" Jungkook... " JK ឆ្លើយប៉ុន្នឹងក៏មិននិយាយអីទៀតទេ ហើយក៏ងាកមុខទៅមើលអីផ្សេងដោយមិនខ្វល់ពីរាងតូច សោះឡើយ...

" ឫកគ្រាន់បើ... " Tae និយាយក្នុងចិត្តនិងសម្លឹងមើលទៅ រាងក្រាស់ទាំងញញឹមតិចៗ មើលមិនដកភ្នែកសោះហើយ JKក៏មិនខ្វល់ដែលព្រោះគេសាំទៅហើយ ( ល្បាប់ថាប្រុស ស្អាតស្រីតាមឡើងសាំអីចឹងហាស់ )

មកដល់ជាន់របស់ពួកគេ ក៏ចេញមកតែរាងតូចនៅចាំមើល ថាបន្ទប់របស់រាងក្រាស់នៅលេខប៉ុន្មាន.... តែត្រូវនាយងាក មកមើលទាំងមុខស្មើ

" ឯងនៅជាន់នេះ? " JK មកដល់មុខបន្ទប់ខ្លួនឯងទៅហើយ បានងាកមកសួរគេលោកព្រះ

" បា...បាទ! គឺនៅបន្ទប់ទល់មុខគ្នានេះឯង " Tae តបទាំង អឹមអៀន

នាយក៏ងក់ក្បាលហើយក៏ចូលបន្ទប់បាត់ទៅដោយមិនឆ្លើយ តបមកវិញមួយម៉ាត់សោះ ឃើញចឹងរាងតូចឡើងក្ដៅម៉ង

" ឆឺស~ ឫកម្លេះ! អាងតែប្រុសស្អាត... " Tae និយាយចប់ក៏ ចូលក្នុងបន្ទប់របស់គេបាត់ទៅទាំងស្អុយប៉ែរ





[ TO BE CONTINUED ]
Jeon TäeMin 🌺

Continue Reading

You'll Also Like

Fate By v xxxiri v

Short Story

23.1K 1.7K 13
"𝚆𝚑𝚎𝚗 𝚠𝚒𝚕𝚕 𝚝𝚑𝚎𝚢 𝚜𝚝𝚘𝚙 𝚑𝚊𝚝𝚒𝚗𝚐 𝚖𝚎 ?" 𝙰 𝟷𝟻 𝚢𝚎𝚊𝚛 𝚘𝚕𝚍, 𝚅𝚒𝚜𝚑𝚗𝚞 𝚊𝚜𝚔𝚎𝚍 𝚌𝚛𝚢𝚒𝚗𝚐 𝚑𝚒𝚜 𝚑𝚎𝚊𝚛𝚝 𝚘𝚞𝚝. "𝚆...
3.9K 200 5
Friendshipជាប្រភេទប្រលោមលោកblខ្នាតខ្លីដែលនិពន្ធឡើងចេញពីរការស្រមើស្រមៃគំនិតឆ្នៃប្រឌិតពីរនាងខ្ញុំpark Yøønjï ផ្ទាល់។សាច់រឿងក៏ដូចជារឿងទាំងមូលនិយាយពីរសិស...