❤️🔞 បម្រើស្នេហ៍ Alpha 🔞❤️

By KonSva1

7K 413 67

ស្នេហាដែលផ្អែមល្ហែមរវាងអ្នកប្រុសតូចដែលជា alpha និង អ្នកបម្រើដែលជា Omega ❤️🙆🏻‍♀️ More

Episode 1 : បិះ.......

Episode 2 : ស្រាតឬអត់ ??

3.3K 233 63
By KonSva1

Note : សម្រាប់ពាក្យថា Heat Circle វាដូចជាបញ្ចេញអកម៉ូនរបស់ Omega ប្រុស ប៉ុន្តែបើសម្រាប់មនុស្សស្រីគឺអាចហៅបានថាការមករដូវអីបែបនិង ។ Heat Circle វាធ្វើអោយយើងដូចជាត្រូវថ្នាំសម្រើបអញ្ចឹង ទាល់តែមានដៃសិច ( Alpha ) មកធ្វើរឿងលើគ្រែជាមួយទើបវាស្ងប់ ។ ប៉ុន្តែបើ Omega គ្មានដៃគូទេគេអាចចាក់ថ្នាំរម្ងាប់អារម្មណ៍បាន ។

_________

  " អញ្ចឹងទៅផ្សាជាមួយយើង ! "

   " ខ្ញុំ...ខ្ញុំនិងហ្អែស៎ ?? "

   " បើមិនឯងអាចជាអ្នកណាទៅ ? ឆាប់ទៅស្លៀកពាក់ទៅ "

   " បាទ ... "

     𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 ក៏ប្រញាប់មករៀបចំខ្លួនតាមបញ្ជារបស់ 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 ។ ក្នុងចិត្តក៏អត់ភ័យខ្លាចមិនបានក្រោយពេលដឹងថាអ្នកប្រុសតូចរបស់គេជា 𝙰𝚕𝚙𝚑𝚊 ។

  " 𝚃𝚊𝚎 .... ចង់ទៅណាហ្ហេស៎ ? " 𝚔𝚊𝚝𝚎 សួរពេលឃើញរាងតូចតែងខ្លួនខុសពីរាល់ដង ។ នាងជាអ្នកបម្រើស្រីតែម្នាក់គត់ដែលស្និតស្នាលនិង 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 បន្ទាប់ពី 𝙹𝚊𝚎𝚑𝚊 សង្សាររបស់រាងតូច ។ ប៉ុន្តែ 𝙻𝚎𝚎 𝙹𝚊𝚎𝚑𝚊 ជាមិត្តរបស់ 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 ទំនាក់ទំនងមួយនេះក៏គ្មានអ្នកដឹងលឺប៉ុន្មានដែរព្រោះឋានះ 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 ត្រឹមជាអ្នកបម្រើ មិនចម្លែកទេដែលគ្មានអ្នកចាប់អារម្មណ៍នោះ ។

  " គឺអ្នកប្រុសគាត់អោយទៅផ្សាជាមួយ "

  " អញ្ចឹងក៏ឆាប់ទៅៗ កុំអោយអ្នកប្រុសចាំយូមិនល្អទេ !!! "  𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 ងក់ក្បាលតិចៗទើបប្រញាប់រត់ចេញទៅរកឡានដែលសំចតពីមុខភូមិគ្រិះចាំគេជាស្រាច់ ។

  " ឯងចង់ដើរទៅណា ?? "

  " គឺអង្គុយនៅខាងក្រោយអ្នកប្រុស "

  " មិនបាច់ អង្គុយខាងមុខមកយើងមិនចង់ធ្វើស៊ូហ្វ័រឡានអោយអ្នកណាទេ "

  " បាទ " 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 ក៏ដើរទៅអង្គុយនៅជិត 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 វិញទើបរាងក្រាស់បើកឡានចេញទៅ ។

[ 𝚂𝙺𝙸𝙿 ]

     𝙼𝙰𝚁𝙺𝙴𝚃 .....

  " អ្នកប្រុសមកទិញសម្លៀកបំពាក់ហ្ហែស៎ ? "

  " មកហាងសម្លៀកបំពាក់ បែបមកដកធ្មេញទេដឹង ?? " 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 ស្ងាត់មាត់ឈឹងគ្រាន់តែសួរបន្តិច 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 ក៏តបមកអោយស្ពឹកមុខទៅហើយ ។

  " សូមស្វាគមន៍អ្នកប្រុសតូច ! " បុគ្គលិកស្រីអោនគំនាបដាក់រាងក្រាស់ពេលឃើញគេបើកទ្វាចូលមក ។ មិនបាច់ប្រាប់ក៏ដឹងថាត្រកូលរបស់ 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 គឺធំណាស់ដែរ ។

  " ជួយរើសសម្លៀកបំពាក់អោយគេពីរបីកំភ្លេរទៅ ... ! " 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 និយាយហើយក៏រុញ 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 អោយទៅបុគ្គលិកនោះ ឯរាងតូចវិញធ្វើមុខឡេងឡង់ព្រោះមិនចង់ទៅតាមបុគ្គលិកក៏មិនចង់បានខោអាវថ្មីអីដែរ ។

  " ឆាប់ទៅៗ.... " ពេលឃើញទឹកមុខមាំដែលបញ្ជាយ៉ាងដាក់កំហិត 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 ក៏ព្រមទៅរើសសម្លៀកបំពាក់ ។ កែវភ្នែកមូលក្រឡង់ក៏ងើយសម្លឹងមើលខោអាវស្អាតៗជាច្រើនដែលព្យួរតម្រៀបគ្នាយ៉ាងមានរបៀបរៀបរយជាទីបំផុត ។

  " អ្នកប្រុសស្រឡាញ់ឈុតមួយណាដែរ ? "

  " អឺ...គឺ.... "

  " ភ្លេចប្រាប់ជួយរើសឈុតសម្រាប់ទៅកម្មវិធីជប់លៀងបានទេ ? " ស្របពេលដែល 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 កំពុងវិលវល់ព្រោះមិនដឹងយកឈុតណា 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 ក៏ចូលមកប្រាប់ ភ្លេចទៅថាល្ងាចនគេត្រូវទៅកម្មវិធីជប់លៀងរបស់គ្រួសារ 𝙵𝚊𝚛𝚒𝚍𝚊 ដែលធ្វើឡើងសម្រាប់ស្វាគមន៍ នាងប្រឡប់មកពី 𝙿𝚊𝚛𝚒𝚜 វិញ ។

  " ចាស៎បានអ្នកប្រុស "

10 𝙼𝚒𝚗𝚞𝚝𝚎𝚜 𝙻𝚊𝚝𝚎𝚛 ....

  𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 អង្គុយចាំ 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 ប្រហែលជា 10 នាទី ក៏សាងភាពមួម៉ៅបន្តិចបន្តួចព្រោះគេមិនចូលចិត្តរងចាំអ្វីឡើយ ប៉ុន្តែពេលដែលបុគ្គលិកបើកវាំងននកែវភ្នែកខ្មៅនឹលក៏សម្លឹងមើលទៅរាងតូចដែលស្ថិតក្នុងឈុតក្រ័រហ្សេពណ៌ប្រាក់យ៉ាងស្រស់ស្អាត ។ ពីក្បាលរហូតដល់ចុងជើងគឺល្អឥតខ្ចោះតែម្តង ។

  " ពេញចិត្តទេអ្នកប្រុស ? "

  " ល្អ...យកមកឈុតនិងចុះ "

  " ចាស៎.... !! "

  𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 ដែលគិតតែឈ្ងោកមុខក៏ភ្ញាក់ព្រើតពេលដែលចង្កេះត្រូវ 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 ទាញយកទៅកៀកនិងគ្នា ។ កែវភ្នែកមូលក្លំបើកធំៗតាមអារម្មណ៍ដែលភ្ញាក់ផ្អើល ប៉ុន្តែក៏សាងភាពគួអោយស្រឡាញ់សម្រាប់កែវភ្នែករបស់ 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 ដូចគ្នា ។

  " រវល់គិតអី ??? "

  " អត់មានអីនោះទេ អ្នកប្រុសលែងខ្ញុំទៅណាគេមើលមកមិនល្អទេ !!! " រាងតូចគ្រវីក្បាលបដិសេធទើបរើខ្លួនតិចៗប៉ុន្តែ 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 បែរជាអោបរឹតលើសដើម ។

  " មិនល្អយ៉ាងមិច ??? "

  " អ្នកប្រុស !!!! " 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 បង្អូសសម្លេងតែក៏មិនហ៊ានងើយសម្លឹងមុខរាងក្រាស់ ។ គេមានអារម្មណ៍ថាភ័យពេលឃើញថាពួកបុគ្គលិកអស់នោះកំពុងតែសម្លឹងមើលមកគេ ច្បាស់ជាមានពាក្យនិន្ទាដែរជាក់ជាមិនខាន ... ។

  " យ៉ាងម៉េច ??? "

  " គេមើលមកច្រើនណាស់អ្នកប្រុសលែងខ្ញុំទៅណា "

  𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 មិនមាត់គេងាកសម្លឹងបុគ្គលិកអស់នោះទើបពួកគេនាំគ្នាអោនមុខចុះគេចទៅធ្វើការរៀងៗខ្លួន ។ គ្រួសារ 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 មានអំណាចយ៉ាងនេះតែគេហ៊ានក្អកតែបន្តិចហាងទាំងមូលរលាយដូចអំបិលម៉ដ្ឋត្រូវទឹកមិនខាន ។

  " អ្នកប្រុសចង់ធ្វើអី ??? " 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 សួរទាំងរើគេចថយក្រោយតិចៗពេលដែល 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 លូកដៃស្ទាបចង្កេះរបស់គេ ។

  " ចង្កេះឯងតូចម្លេះ ?? "

  " អ្នក....អ្នកប្រុសខ្ញុំថាពួកយើងទៅវិញទៅ "

  " មានលឺយើងសួរទេ ??? "

  " ខ្ញុំអត់ដឹងទេ !! "

  " ដូចមនុស្សស្រីណាស់ ឯងដូចមនុស្សស្រីច្រើនណាស់ដឹងទេគ្រាន់តែអត់មានដើមទ្រូងហើយនិង....( ចុចៗ ) សក់ខ្លីក៏មិនជាបញ្ហាអីដែរ !!! " 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 ស្តាប់ហើយភ័យបន្តិច បើ 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 ដឹងថាគេជា 𝙾𝚖𝚎𝚐𝚊 នោះតើវានិងមានរឿងអីទៅ ? រំលោភ????

  " ខ្ញុំជាប្រុសណាអ្នកប្រុស !! "

  " ភ័យអី យើងគ្រាន់តែថាដូចតើមិនបានថាឯងជាស្រីឯណា អេស៎បើឯងជាស្រីមែនយើងនិងសុំឯងធ្វើសង្សាមិនខាន .... " 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 និយាយហើយក៏សើចព្រមទាំងប្រលែងដៃពីចង្កេះ 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 វិញ ។ គិតៗទៅ 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 ក៏ស្អាតណាស់ដែរបើជាស្រីច្បាស់ជាញ៉ែយកយូហើយ .... ។

  " ឈប់លេងសើចទៅអ្នកប្រុស !! "

  " 𝙾𝚔 𝙾𝚔 .... ឈប់លេងហើយឯងប្តូសម្លៀក បំពាក់ទៅយើងនាំទៅកន្លែងមួយទៀត "

  " ទៅណាទៅអ្នកប្រុស ? "

  " ចង់ដឹងក៏ប្តូរខោអាវអោយលឿនទៅ "

  " អ្នកប្រុសមិនចេញទៅផងអោយខ្ញុំប្តូរយ៉ាងមិច ?? " មាត់បញ្ជាអោយរាងតូចប្តូរខោអាវប៉ុន្តែបែរជាមិនចេញមកខាងក្រៅ !

  " ខ្មាស់អី ដូចតែគ្នាសោះ .... "

  " អត់ទេ ខ្ញុំអត់ទម្លាប់ទេអ្នកប្រុសចេញទៅសិនទៅណា "

  " អត់.....ឯងផ្លាស់ទៅយើងមានមើលឯណាគ្រាន់តែចង់ឈរនៅនិង ! "

  " អ្នកប្រុស .......... "

  " សម្រេចថាផ្លាស់ទេនិង យើងឃ្លានហើយណាតិចសីុឯងជំនួសបាយ !  "

  𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 ដកដង្ហើមធំ អោយគេស្រាតមុខ 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 ក៏មិនកើត ប៉ុន្តែបើមិនផ្លាស់ខោអាវក៏មិនអាចចេញទៅបាន ។ គិតយ៉ាងមិចទៅ ???

                 ស្រាតឬក៏អត់ ???

To be Continue 🙆🏻‍♀️❤️

Continue Reading

You'll Also Like

95.4K 1.9K 16
A typical Honkai Impact Reaction Story, nothing wrong here perfectly normal.
20.8K 2.5K 21
U+Z ဒီနေ့မင်းလွင် + ဒီယောရာဇာဓိရာဇ်
55.4K 4K 13
حسيت كل جسمي مات من الخوف ورجفه لزمتني شنو الي جاي يصير ياربي ماجاي يستوعب عقلي شنو الي أسوي راح اروح بالرجلين ! اباوع الة متمد گبالي وأگع شلون أگعد...
12.5K 1K 26
people read the book trust me on this one