Random HusBand (ស្វាមីចៃដន្យ)

Від E_Vil_kookie

179K 11.2K 229

ដោយសារតែការជ្រុលជ្រួសមួយយប់ជាមួយប្រុសមិនស្គាល់មុខ បានកែប្រែជីវិតរបស់មនុស្សស្លូតត្រង់ម្នាក់ ឲក្លាយជាមានភាពចលាច... Більше

ភាគ 1
ភាគ 2
ភាគ 3
ភាគ 4
ភាគ 5
‼️ភាគ 6 ‼️
ភាគ 7
ភាគ 8
ភាគ 9
ភាគ 10
ភាគ 12
ភាគ 13
ភាគ 14
ភាគ 15 ⚠️
ភាគ 16
ភាគ 17
ភាគ 18
ភាគ 19
ភាគ 20
ភាគ 21 ⚠️
ភាគ 22
ភាគ 23: 🥀Propose🥀
ភាគ 24
ភាគ 25 🥀Ending🥀
🥀 Special 🥀

ភាគ 11

6.2K 403 1
Від E_Vil_kookie

~ ~

     ក្រោយពីបាននិយាយទូរសព្ទ័ជាមួយJungkook យប់មិញរួចហើយ កំលោះមាឌឌាំងក៏រហស័ជិះយន្តហោះមកភ្លែត សំណាងហើយដែលយប់ថ្មើរនុះ មានជើងយន្តហោះមកកូរ៉េ។ ហើយទម្រាំតែគេមកដល់ប្រលានយន្តហោះសេអូល គឺព្រលឹមល្មម។
     ពេលមកដល់ Yoongi រហ័សខលហៅកូនចៅខ្លួន រួចធ្វើដំណើរទៅជួប Jungkook នៅផ្ទះលំហែគេតែម្តង។
Skip*
🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜
វីឡា ចន~ ~

     « ឯងហៅយើងមកទាំងប្រញាប់ប្រញាល់បែបនេះ មានការអី!? "
Yoongi ដើរចូលមកដល់បន្ទប់ទទួលភ្ញៀវភ្លាម ក៏ស្រែកសួរអ្នកម្ខាងទៀតភ្លែត។
     គេដាក់គូទអង្គុយទល់មុខ Jungkook ទាំងដៃទាញហូតបន្ធូរក្រវ៉ាត់.ក រីឯ Jungkook មិនតប តែបោះឯកសារមួយកញ្ចប់ទៅលើតុ ដើម្បីឲគេមើល។
      Yoongi ចងចិញ្ចើមម្ខាង មុននឹងទាញឯកសារយកមកហែកមើល។ O_O ក្រោយពីចាប់ផ្តើមអានភ្លាម កំលោះមុខស្លេកចាប់ផ្តើមបើកភ្នែកធំៗ ចិញ្ចើមជ្រួញសឹងតែរួញចូលគ្នាទៅហើយ។
     អានចប់ គេក៏ងើយមើលមុខ Jungkook។
     " នេះមានន័យថាមិច? "
     " មានន័យថា បងជិតកុំពុងក្លាយជាឱគេនឹងហើយ នៅមិនដឹងខ្លួនទៀត "
Jungkook ឆ្លើយទាំងហួសចិត្ត មុននឹងបើកទូរស័ព្ទរបស់ខ្លួនយកមកបង្ហាញអ្នកម្ខាងទៀត។
     " បងឃើញទេ នៀក៎ ជារូបគេដើរចេញពីមន្ទីរពេទ្យច្បាស់ដូចថ្ងៃ...ខ្ញុំបានសើពអស់ហើយ គេជាក្មេងកំព្រាម្តាយ មានតែឱពុកម្តាយចុងហើយនិងប្អូនចុង គេមកធ្វើការស្នាក់នៅហាងកាហ្វេកន្លែងសង្សារមិត្តភិក្តរបស់ខ្ញុំ ហើយគេមានទម្ងន់រយៈពេលប្រហាក់ប្រហែលចាប់តាំងពីថ្ងៃដែលបងត្រឡប់ទៅអង់ល្លេវិញនឹងឯង "
Jungkook និយាយបកស្រាយយ៉ាងវេងអន្លាយ។
     ខណៈ Yoongi បានតែអង្គុយស្តាប់ដោយស្ងៀមស្ងាត់ គេមិនចង់ជឿលើរឿងទាំងនេះទេ តែភុស្តុតាងវាជាក់ស្តែងពេករហូតគេរកពាក្យប្រកែកមិនបាន។

     " បងគិតយ៉ាងមិចបន្តទៀត? "
     " ក្រែងលោកយាយចង់បានចៅមិនចឹង? ពេលកូនយើងកើតមកយើងនឹងយកគេមកចិញ្ចឹម បែបនេះ យើងមិនចាំបាច់ការនាំតែខាត "
ឭកំលោះមុខស្លេកនិយាយដូចច្នោះ Jungkook អស់សំណើច។
     " ច្បាស់ហើយហ្អេថាចង់យកតែកូន? តិចពេលយកកូន ស្រាប់តែនឹកអ្នក...."
Jungkook ធ្វើជានិយាយបញ្ឈឹតបញ្ឆៀង បែបមិនបង្អស់សេចក្តី ធ្វើឲអ្នកម្ខាងទៀតក្តៅស្លឹកត្រចៀកឆេវ។
     Yoongi អង្គុយសម្លក់គេថ្មេរ។   ក្នក់ចិត្តនឹងប្អូនកំហូចដែលគិតថាគេកុំពុងតែលង់ស្រលាញ់ក្មេងម្នាក់នោះ.   រឿងដែលថា Min Yoongi លង់ស្រលាញ់មនុស្សដែលធ្លាប់ដេកជាមួយតែមិនដែលឃើញមុខនេះណា៎ វាគ្រាន់តែជាការប្រឌិតដែលមិនអាចទៅរួចប៉ុណ្ណោះ សម្រាប់គេ គែជឿជាក់លើខ្លួនឯងច្បាស់ណាស់។
     " បងគិតហ្អី ថាក្មេងម្នាក់នោះព្រមឲកូនមកបងងាយៗនោះ? "
សំណួរមួយល្បះនេះហាក់មានប្រយោជន៍និងឥទ្ធិពលខ្លាំងខ្លា ធ្វើឲអ្នកដែលជាបង ដាក់ចិត្តពិចារណាយ៉ាងមត់ចត់
     " យើងមានលក្ខខណ្ឌឲគេ ហើយ....ល្ងាចនេះ ឯងនាំគេមកជួបយើងបានទេ? "
     " អុញ! ហៃមានជើង មិចមិនទៅខ្លួនឯង!? "
Jungkook ឆ្លើយទាំងហួសចិត្ត នេះរឿងប្រពន្ធកូនគេសោះ យកអ្នកដទៃមកជួយដោះស្រាយរហូត!
     " យើងគ្រាន់តែសួរថា បាន ឬ មិនបាន!! "
អ្នកកំលោះនិយាយទាំងសគ្រឺតថ្មេញ។
     " មិនបាន! ប្រពន្ធកូនខ្លួនឯង ដោះស្រាយខ្លួនឯងទៅ ខ្ញុំជួយបានតែប៉ុណ្ណឹងទេ! "
និយាយហើយ Jungkook ក៏ក្រោកឡើងដើរសម្តៅទៅជណ្តើរ តែក៏មិនភ្លេចឆ្លៀតងាកមកបន្ថែមល្បោយឲអ្នកជាងបងកាន់តែឆេះដុំ
     " Hyung ប្រយ័ត្នលង់ស្លាញ់ម៉ាក់ក្មួយខ្ញុំដោយមិនដឹងខ្លួនណា៎~ "
Jungkook និយាយហើយក៏វាយចិញ្ចើម ញញឹមពេញចិត្ត ហើយដើរទៅជាន់ខាងលើបាត់ដោយសម្លេងហួចមិនឈប់។
____________________________________
~ ~
ពេលល្ងាច~

ទឺង*

     សម្លេងទ្វារហាងត្រូវបានបើក ធ្វើឲJin ប្រញាប់ប្រញាល់ដើរចេញពីផ្ទះបាយមកមើល ដោយទឹកមុខមានចម្ងល់ ព្រោះគេចាំច្បាស់ណាស់ថាបានដាក់ផ្លាកបិទហាងទៅហើយ ចុះហេតុអីនៅមានមនុស្សចង់មកផឹកកាហ្វេអីថ្មើរនេះទៀត!?
     ពេលគេចេញមកដល់ ក៏ប្រទះឃើញបុរសបីនាក់មានមាឌធំ រាងខ្ពស់ស្រឡះ មើលទៅទំនងជា អ្នកមកពីស្រុកក្រៅ។
     " សុំទោសផង ហាងខ្ញុំបិទហើយ "
Jin ប្រញាប់ទៅនិយាយគួរសមជាមួយបុរសដែលឈរនៅកណ្តាលមានមុខមាត់សង្ហារ សក់ខ្មៅលាបជេលវែកទៅក្រោយបង្ហាញថ្ងាសសខ្ចី រាងខ្ពស់ មាឌឌាំង និងសាច់សម្បុរសរាងស្លាំង។
     " ខ្ញុំមករកមនុស្ស" សម្លេងធំក្រលរក៏ឆ្លើយតបវិញទាំងទឹកមុខស្មើរថេង!។
     " អ៊រ..ចឹងទេហ្អី....ហើយមករកអ្នកណាដែរ?"
Jin សួរទាំងសើចមិនសូវសំ។    កំលោះមាឌឌាំង ចង្អុលទៅអ្នកដែលនៅក្រោយខ្នងរបស់គេ ដែលទើបតែចុះមកដល់មិញនេះ
     ពួកគេទាំងពីរប្រសព្វភ្នែកនឹងគ្នា ដោយមានអ្នកម្ខាងទៀតឈរសម្លឹងមើលរាងតូចមិនដាក់ភ្នែក។
     Yoongi ឈរភ្លឹក ទាំងអារម្មណ៍ហោះហើរ រសាត់អណ្តែតទៅណាក៏មិនដឹង ព្រោះមនុស្សដែលគេឃើញផ្ទាល់នៅពេលនេះ មានរូបរាងស្រស់ស្អាត គួរឲស្រលាញ់ និងគួរឲចាប់ចិត្តជាងការគិតរបស់គេទៅទៀត។

     " លោក? លោក !! "
Yoongi ភ្ញាក់ក្រញ៉ាងនឹងសម្លេងស្រែកហៅរបស់ រាងខ្ពស់ដែលឈរធ្វើមុខស្លើៗនៅទល់មុខគេ ហើយ Yoongi ក៏មិនដឹងដែរថា រាងតូចច្រឡឹងរបស់ Park Jimin មកឈរនៅនឹងមុខគេតាំងពីពេលណាដែរ។
     " ខ្ញុំមានរឿងចង់និយាយជាមួយគេតែពីរនាក់ តើបានទេ?"
Yoongi ងាកទៅសួរ Jin ដែលកុំពុងតែឈរច្រត់ចង្កេះឆ្ងល់មិនស្ទើរ។
    គេក៏ងក់ក្បាលយល់ព្រម ព្រោះគេគិតថា ក្រែងលោអ្នកកំលោះមុខដូចមាឡាកាំងម្នាក់នេះ ជាអ្នកស្គាល់គ្នាជាមួយ Jimin ណាមួយម្ចាស់ឈ្មោះមិនទាំងប្រកែកអីផង ទើបគេមិនចង់រំខាន។
     " បើមានរឿងអី កុំភ្លេចខលប្រាប់បង បងទៅហើយ "
Jimin ងក់ក្បាលតបទៅ Jin ទាំងញញឹម ហើយស្នាមញញឹមមួយនោះ ហាក់ខាបយកបេះដូងកំលោះមាឌឌាំងដែលឈរសម្លឹងគេមិនព្រិច ដុំសាច់នៅទ្រូងខាងឆ្វេងប្រៀបដូចជាមានចំហ៊ាយកម្តៅមករុំក្រសោបធ្វើឲគេមានអារម្មណ៍ថាកក់ក្តៅ ភ័យអ៊រៗរកអ្វីមកប្រៀបផ្ទឹមពុំបាន។
     SeokJin និងអង្គរក្សពីរនាក់ទៀតរបស់ Yoongi ក៏នាំគ្នាចេញទៅក្រៅបាត់ទៅតាមសំណូមពររបស់គេ។

     ក្រោយពីពួគេដើរចេញទៅអស់ Jimin ជម្លៀសខ្លួនដើរទៅយកទឹកនៅក្នុងផ្ទះបាយដើម្បីយកមកទទួលភ្ញៀវតាមការគួរសម ទោះគេមិនស្គាល់អ្នកម្ខាងទៀតក្តី។
     រាងក្រាស់ដាស់ខ្លួនអង្គុយចុះនៅតុមូលតូចមួយ មួយសន្ទុះ Jimin ក៏ដើរចេញមកវិញដោយមានទឹកនិងនំចំណីក្នុងដៃ។    គេដាក់ខ្លួនអង្គុយចុះទល់មុខកំលោះមាឌឌាំង ដោយកាយវិការទន់ភ្លន់ ដៃនៅតែក្តោបពោះជាប់រហូត។
     " ពួកយើងធ្លាប់ស្គាល់គ្នាដែរទេ? ហើយលោករកខ្ញុំមានការអី? "
រាងតូចសួរគេទាំងស្នាមញញឹមយ៉ាងស្រទន់។ ម្យ៉ាងទៀត វាមិនប្លែកអីត្រង់ណាទេដែលគេញញឹមបែបនេះ ព្រោះវាជាទម្លាប់របស់គេទៅហើយ។
     Yoongi មិនមាត់តែយកវីដេអូខ្លីបកាលពីយប់នោះឲ Jimin មើល ដែលអាចបញ្ជាក់បានថាគេជាមនុស្សប្រុសដែលដេកជាមួយ Jimin នៅយប់នោះនិងជាឱពុកក្មេងក្នុងផ្ទៃរបស់គេផងដែរ។
     ក្រោយពីបានមើលវីដីអូររួចហើយ Jimin ប្រែពីញញឹមទៅជាទឹកមុខរាបស្មើរ។    ទឹកមុខរបស់គេដៅមិនត្រូវថា គេកុំពុងតែខ្លាច ខឹង ឬក៏ភ្ញាក់ផ្អើលនោះទេ។
     " ខ្ញុំជាឱពុកក្មេងក្នុងផ្ទៃរបស់ឯង ហើយខ្ញុំមកថ្ងៃនេះក៏ចង់មកលុបលាងកំហុស ព្រោះដោយសារតែកាលនុះ ពួកយើងស្រវឹងដូចគ្នា ឯងមិនស្គាល់ខ្ញុំ ខ្ញុំក៏មិនស្គាល់ឯង រឿងវាកើតឡើងដោយសារតែខ្ញុំច្រឡំសោរបន្ទប់ជាមួយពូរបស់ខ្ញុំ ទើបបានជាពួកយើង-... "
     " តាមពិតទៅ ខ្ញុំក៏មិនបានគិតពីរឿងនោះទៀតដែរ លោកមិនបាច់បារម្មណ៍ទេ ទុកថាពួកយើងមិនដែលស្គាល់គ្នាទៅចុះ "
Jimin និយាយកាត់អ្នកកំលោះទាំងញញឹមស្ងួត ប៉ុន្តែក្នុងចិត្តនៅមិនស្រួលសោះ គេចេះតែភ័យខ្លាចប្រុសម្នាក់នេះមកដណ្តើមយកមនុស្សសំខាន់បំផុតក្នុងជីវិតរបស់គេទៅ។
     " តែខ្ញុំមកនេះមិនចង់បានបែបនោះ ខ្ញុំសម្រាច់ចិត្តហើយ ខ្ញុំនឹងទទួលខុសត្រូវលើកូនក្នុងពោះរបស់ឯង ហើយខ្ញុំនឹងចេញថ្លៃសំណងនៅពេលដែល-... "

ប្រាវ... !!

Yoongi មិនទាន់និយាយចប់ផងក៏ត្រូវទឹកជះចំកណ្តាលមុខដោយស្នាដៃរបស់រាងតូចទៅហើយ
     បើសិនជា Jimin ខឹងធម្មតាគេមិនធ្វើដល់ថ្នាក់នេះទេ តែនេះពាក្យសម្តីអ្នកកំលោះម្នាក់នេះចាក់ដោតបេះដូងគេពេកហើយ។    គេប្រាប់ហើយតើថាមិនត្រូវការសំណង ឬឲគេចេញមុខអីនោះទេ ហេតុអីនៅតែមានៈយកលុយមកជះកណ្តាលមុខគេ ធ្វើដូចជាគេជាមនុស្សខ្វៈលុយមិនបានរហូតដក់ថ្នាក់ព្រមប្តូរកូនខ្លួនឯងចឹងឬ?
     " ទោះខ្ញុំមិនសូវមានជីវភាពធូរធារ តែក៏អាចមានសមត្ថិភាពចិញ្ចឹមកូនខ្លួនឯងដោយមិនចាំបាច់ប្រើលុយពីមនុស្សដូចជាលោកដែរ !! "
Jimin ស្រែកដាក់គេទាំងដកដង្ហើមញាប់ស្អេក ខណៈដៃក្តោបពោះខ្លួនឯងជាប់ ភ្នែកក៏ចាប់ផ្តើមមានទឹកសំណើមរលីងរលោង។
     កំហឹងនិងសម្ពាធឈាមសម្រូតឡើងខ្ពស់ រហូតធ្វើឲគេសឹងតែវិលមុខដួលទៅហើយ។   រីឯ Yoongi វិញដកដង្ហើមធំទាំងតឹងចិត្ត គេមិនដឹងមានពាក្យអីនិយាយឲក្មេងក្បាលរឹងនេះយល់ទៀតទេ។
     គេក្រោកឈរទាំងខ្លួនទទឹកជោគ ហើយយកក្រដាសមួយសន្លឹងហុចទៅឲអ្នកម្ខាងទៀតដែលកុំពុងឈរច្រត់ដៃនឹងតុ។

" នេះជាកិច្ចសន្យារវាងយើងទាំងពីរ ខ្ញុំនឹងនៅមើលថែឯងរហូតដល់ឯងសម្រាល ហើយបន្ទាប់ពីនោះយើងទាំងពីរអាចចិញ្ចឹមកូនរួមគ្នា កូនក៏អាចមានឱពុកម្តាយពេញលេញ តែទំនាក់ទំនងពួកយើងដូចជាមនុស្សដទៃ ចង់ឯងមានអ្នកណាក៏ខ្ញុំមិនខ្វល់ ខ្ញុំមានអ្នកណាក៏ឯងមិនត្រូវខ្វល់ ធ្វើបែបនេះពួកយើងល្អទាំងសងខាង "
Yoongi និយាយហើយក៏បែរខ្នងដើរចេញទៅ ដោយមិនភ្លេចងាកក្រោយមកបញ្ចប់ប្រយោគ
     " គិតពីអានាគតកូនឲបានច្បាស់ ឯងក៏ជាក្មេងកំព្រាមានតែឱពុកម្នាក់មិនចឹង? ខ្ញុំនិយាយនេះឯងគួរតែយល់ហើយ "
Yoongi បញ្ចប់ប្រយោគហើយក៏ដើរចេញទៅបាត់ ដោយទុកឲ Jimin នៅឈរគិតពិចារណាមើលពីសម្តីគេម្នាក់ឯង។ ...... ។

Продовжити читання

Вам також сподобається

33.4K 447 27
Just read it loves Banxreader
681K 15.4K 44
In wich a one night stand turns out to be a lot more than that.
291K 21.4K 60
នៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្...
1.2M 48.2K 53
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...