ព្រេងនិទានស្នេហ៍កញ្ជ្រោងទេព១

By ItsMeYiling

96.7K 1K 39

" ស្នេហារវាងអនាគតស្តេចកញ្ជ្រោងកន្ទុយប្រាំបួននៃជូស៊ិននិងក្មួយប្រុសបង្កើតដែលមាននាមជាទេវតាចម្បាំងនាឋានមនុស្ស គូរ... More

Chapter 2 : ស្តេចមេឃប្រទានមង្គលការ
Chapter 3 : ឆ្លងថ្ងៃកំណើតរួមគ្នា
Chapter 4 : បារម្ភពីខ្ញុំមែនទេ?
បើកកក់សៀវភៅ
បើកកក់សៀវភៅ

Chapter 1 : គ្រោះស្លាប់រស់

9K 411 22
By ItsMeYiling


យើងទាំងពីរគឺជួបគ្នានៅរដូវផ្ការីកនាភាគខាងលិច ផ្កាប៉េសរីកសាយភាយក្លិនក្រអូបពេញ ជូស៊ិន ទឹកដីកំណើតរបស់ពូជពង្សកញ្ជ្រោងទេពឋានសួគ៌ ។ ភាគខាងកើតមានផ្កាសាគូរ៉ារីកគ្រប់មែកពេញដើមស្រស់ស្អាតដូចសួគា៌ ជាទិដ្ឋភាពដែលកម្របានឃើញក្នុងមួយឆ្នាំមានតែម្តងប៉ុណ្ណោះ ។

អធិរាជ JungYang ស្តេចសង្គ្រាមរបស់ កូឃូរ្យ៉ រហស្សនាមល្បីរន្ទឺពេញផែនដី គ្រាន់តែបានជួបក៏ធ្វើឱ្យអ្នកដទៃនឹកនាមិនបានបំភ្លេចបាន ។  អធិរាជ JungYang ដឹកនាំទ័ពចេញធ្វើសង្រ្គាមវាយលុកពួកបះបោរជាច្រើនយប់ច្រើនថ្ងៃ ទាំងខ្វះទ័ពខ្វះស្បៀងអាហារតែទ្រង់នៅតែតស៊ូរហូតទទួលបានជ័យជំនះត្រឡប់មកមាតុភូមិវិញ តែបែរជាជាប់មានរបួសពេញរាងកាយសន្លប់នៅលើភ្នំតែមួយអង្គឯងគ្មានទ័ពឬសូម្បីកងការពារនៅក្បែរម្នាក់ក៏គ្មាន ។

ឆ្នាំនោះគឺជាថ្ងៃកំណើតគម្រប់ 9ម៉ឺនឆ្នាំរបស់ខ្ញុំ ។ ខ្ញុំប្រែរូបរាងជាមនុស្សធម្មតាចាកចេញពីច្រកហាមឃាត់របស់ ជូស៊ិន មានបំណងធ្វើដំណើរទៅភាគខាងកើតមើលផ្កាសាគូរ៉ារីកជាអំណោយថ្ងៃកំណើតសម្រាប់ខ្លួនឯង តែពាក់កណ្តាលផ្លូវក៏ប្រទះនឹងរាងកាយសន្លប់ស្ដូកស្ដឹងរបស់អធិរាជ JungYang ។ ក្រោយពីជួយព្យាបាលរបួសឱ្យទ្រង់មួយរយៈ យើងទាំងពីរក៏ចាប់មានចិត្តលើគ្នាទៅវិញទៅមក ។

Kim Taeyeon ខ្ញុំសុខចិត្តប្រឆាំងនឹងច្បាប់ឋានសួគ៌សម្រេចចិត្តចាកចេញពី ជូស៊ិន ដើម្បីចូលរាជវាំងតាមការអញ្ជើញធ្វើជាអ្នកម្នាងគ្រងគូរជាមួយ JungYang ទោះបីដឹងថាមានឋានៈត្រឹមជាអ្នកម្នាងព្រោះទ្រង់មានមហេសីរួចហើយក៏ដោយ ។

យើងរស់នៅជាមួយគ្នាជាងពីរឆ្នាំដូចជាគូរស្នេហ៍ទូទៅក្នុងលោក ។ យើងទាំងពីរស្រឡាញ់គ្នាណាស់ហើយក៏មិនដែលមានរឿងលាក់បាំងមានតែក្តីស្រឡាញ់និងភាពស្មោះត្រង់ ចេញធ្វើសង្គ្រាមជាមួយគ្នា ដើរលេងគ្រប់ទិសទី និង គិតគូរអំពីរាជកិច្ចជាមួយគ្នា ។
ទីបំផុតក្តីស្រមៃរបស់យើងទាំងពីរក៏ក្លាយជាការពិត នៅរដូវផ្ការីកឆ្នាំទីបី ខ្ញុំក៏ប្រសូតព្រះបុត្រាមួយអង្គឱ្យទ្រង់ ។
បុត្រាតូចជាក្មេងដែលមានកែវភ្នែកពណ៌ខៀវស្រងាត់ដូចជាពូជពង្សកញ្ជ្រោងរបស់ខ្ញុំនិងមានសមាសភាពពាក់កណ្តាលទៀតជាមនុស្សធម្មតាដូចបិតាគេ ។ តែប្រសូតមិនទាន់បានប៉ុន្មានថ្ងៃផង គេក៏ស្រាប់តែធ្លាក់ខ្លួនឈឺដោយគ្មានមូលហេតុទាំងដែលទើបនឹងប្រសូតមិនទាន់រឹងដៃរឹងជើងបានស្រួលបួលនៅឡើយ ទោះរាជពេទ្យប្រចាំរាជវាំងក៏គ្រវីក្បាលប្រាប់ថាគ្មានដំណោះស្រាយដែរ ។

អធិរាជ JungYang យាងដំណើរទាំងព្រលឹមបន្ទាប់ពីស្តាប់ការរាយការណ៍របស់ពួកមន្ត្រីនៅដំណាក់ប្រជុំហើយក៏ត្រហេបត្រហបរួសរាន់យាងទៅដំណាក់ អ្នកម្នាង Taeyeon ព្រោះរាជពេទ្យទូលថ្វាយថាព្រះឈួនរបស់ព្រះរាជបុត្រកំពុងតែធ្ងន់ធ្ងរឡើងជាលំដាប់ហើយ

“ Taeyeon! ”
“ ថ្វាយបង្គំព្រះអង្គ! ” អ្នកម្នាងនិងអ្នកបម្រើទាំងអស់ក្នុងដំណាក់ក៏ប្រញាប់ក្រោកឡើងអោនក្បាលសម្តែងការគោរពដល់អធិរាជតាមច្បាប់ទម្លាប់ ។

“ ពួកឯងចេញទៅក្រៅសិនទៅ! ” ទ្រង់ត្រាស់បញ្ជា

“ ព្រះពរព្រះអង្គ! ” ក្រោយពីបម្រើគ្រប់ផ្នែកចាកចេញទៅអស់ អធិរាជក៏រហ័សរហួនចូលមកមើលបុត្រាដែលព្រះឈួនក្នុងអង្រឹងឈើពណ៌ក្រហមច្រាលពេញដោយសិរីសួរស្តីសក្តិសមនឹងឋានៈយសសក្តិ

“ ព្រះឈួនព្រះបុត្រាយ៉ាងមិចហើយ? ” ទ្រង់ស្ទាបថ្ពាល់ទន់ក្រហមព្រឿងៗរបស់បុត្រថ្នមៗ

“ ព្រះពរ! ឈាមទាំងពីរគឺមិនអាចរលាយចូលគ្នាបានទេ ពពកភ្លើងលើថ្ងាស់របស់បុត្រក៏កាន់តែក្តៅលេចឡើងច្បាស់ជាងមុនដែរ ពេលនេះគឺមានវិធីតែមួយប៉ុណ្ណោះ! ” អ្នកម្នាងសម្រក់ទឹកភ្នែកដោយទប់ពុំជាប់ បើទ្រង់ដឹងមុនថាឈាមមនុស្សនិងកញ្ជ្រោងអាចបង្កអភូតហេតុអាក្រក់បែបនេះ ទ្រង់ច្បាស់ជាមិនបង្កើតបុត្រឱ្យមកទទួលការឈឺចាប់បែបនេះទេ ។

“ មិនអាចទេ Taeyeon យើងមិនឱ្យអូនផ្សងគ្រោះថ្នាក់បែបនេះទេ! ” ទ្រង់ប្រកែកដាច់អហង្ការព្រោះបានដឹងពីបំណងរបស់នាងជាមុន ។

“ តែនេះជាបុត្ររបស់ខ្ញុំម្ចាស់! ទ្រង់ក៏ដឹងថាឈាមកញ្ជ្រោងនិងមនុស្សធម្មតាដាច់ខាតមិនអាចរលាយចូលគ្នាបានទេ...! បើទុកបែបនេះតទៅទៀតឈាមទាំងពីរនឹងបែកចេញពីគ្នាបុត្រារបស់យើងច្បាស់ជាត្រូវក្លាយជាមនុស្សពីរផ្សេងគ្នាមិនខានទេ ពេលនោះគេក៏លែងមានភាពជាមនុស្សទៀតដែរ គេនឹងក្លាយជាបីសាច ទ្រង់ដឹងទេ? ”

“ តែយើងមិនត្រូវការម្នាក់ក្នុងចំណោមអ្នកទាំងពីរទេ..! យើងត្រូវការអូនហើយក៏ត្រូវការបុត្រដូចគ្នា បើអូនយកគេត្រឡប់ទៅរូងកញ្ជ្រោងវិញ គ្រប់យ៉ាងគឺមិនអាចស្មានត្រូវទេ យល់ល្អ....! " ទ្រង់ទាញដាវនៅជិតនោះតម្រង់ទៅព្រះបុត្រាដែលផ្ទំស្តូកស្តឹងមិនដឹងខ្លួនទាំងមិនទាន់បញ្ចប់ប្រយោគ តែត្រូវ Taeyeon យកខ្លួនមកបាំងរារាំង ។

“ នេះជាសាច់ឈាមបង្កើតរបស់ទ្រង់ បើទ្រង់ចង់សម្លាប់គេ ទ្រង់សម្លាប់ខ្ញុំម្ចាស់មុនទៅ! ” ក្នុងនាមជាម្តាយ នាងមិនអាចឈរបើកភ្នែកមើលសេចក្តីស្លាប់លេបត្របាក់យកកូនទៅនៅនឹងមុខស្រស់ៗបែបនេះទេ យ៉ាងណាក៏ជាជីវិតមួយ ទោះតូចតាចថោកទាបប៉ុណ្ណាក៏មានតម្លៃដែរ បើសូម្បីសត្វតិរច្ឆានក៏នៅតែអាចឃុំគ្រងការពារជីវិតកូនបាន នាងក៏អាចធ្វើបានដូចគ្នា ។

“ បើរស់នៅពិបាកបែបនេះ ឱ្យគេស្លាប់ទៅល្អជាង យើងជឿថាគេក៏មិនចង់រស់នៅទាំងឈឺចាប់បែបនេះដែរ ”

“ មិនអាចទេ ខ្ញុំច្បាស់នឹងនាំគេទៅរូងកញ្ជ្រោង ជូស៊ិន វិញ ម្ចាស់បងប្រាកដជាមានវិធីសង្គ្រោះក្មួយរបស់ទ្រង់...! ”
អ្នកម្នាងក្រសោបរាងកាយព្រះបុត្រាពីអង្រឹងមកអោបជាប់ហើយប្រែរូបរាងជាកញ្ជ្រោងហោះចេញតាមបង្អួចយ៉ាងលឿនមុននឹងមានមនុស្សមកឃើញ ។

“ Taeyeon! ” ព្រះអង្គប្រញាប់យាងចេញទៅក្រៅសម្តៅទៅក្រោលសេះដើម្បីជិះតាម Taeyeon ។ អធិរាជ JungYang តាមជាប់ពីក្រោយអ្នកម្នាងនិងបុត្រារហូតដល់ផ្លូវចូលនៃពិភពទេពកញ្ជ្រោងដែលជាច្រកហាមឃាត់ទើបមិនអាចចូលទៅបានមានតែអត់ធ្មត់រង់ចាំនៅខាងក្រៅ ។

ជូស៊ិន ជារូងកញ្ជ្រោងដែលពោរពេញទៅដោយផ្កាប៉េសជាច្រើនលានដើមរីកស្គុះស្គាយគ្រប់រដូវកាល ។ អ្នករស់នៅទីនេះសុទ្ធតែជាពូជកញ្ជ្រោងទេពរបស់ឋានសួគ៌ តែពួកគេប្រើជីវិតរស់នៅធម្មតាដូចមនុស្សសាមញ្ញទូទៅគឺស្រីតម្បាញប្រុសគង្វាលរស់នៅក្នុងជីរភាពសាមញ្ញបំផុតដោយមិនប្រើយុទ្ធសិល្ប៍ មានលក់មានការទិញដូរ ព្រោះការរស់នៅចិញ្ចឹមជីវិតដោយប្រើយុទ្ធសិល្ប៍សុទ្ធសាធក្នុងជីវិតដ៏យូរអង្វែងរាប់លានឆ្នាំដោយមិនប្រើកម្លាំងគឺពិតជាអផ្សុកខ្លាំងណាស់ ទើបពពួកកញ្ជ្រោងទាំងអស់សំណូមពរឱ្យស្តេចរបស់ពួកគេកំណត់ច្បាប់បែបនេះ ។

“ សូមគោរពម្ចាស់បង! ” អ្នកម្នាង TaeYeon មកដល់រូងកញ្ជ្រោងភ្លាមក៏ប្រញាប់លុតជង្គង់ចុះដើម្បីបង្ហាញការគោរពដល់ម្ចាស់បងដែលជាខ្សែស្រឡាយស្តេចគ្រប់គ្រងនៅ ជូស៊ិន នេះ ។

“ ក្រោកឡើង TaeYeon! រូងកញ្ជ្រោងយើងតាំងពីដើមមកមិចនឹងមានការគោរពស្មុគស្មាញបែបនេះ...? ” TaeAh ជាបងស្រីរហ័សមកលើកម្ចាស់ប្អូនឱ្យក្រោកឈរឡើងវិញ ជាគ្រួសារតែមួយមិនចាំបាច់ការគោរពតឹងរ៉ឹងពេកក៏មិនមានបញ្ហាអ្វីដែរ ។

“ ប្អូនថ្លៃហេតុអីត្រឡប់មកវិញ? មានបញ្ហាអ្វីមែនទេ? " MinHyuk ស្វាមីរបស់ TaeAh ត្រូវជាបងថ្លៃ TaeYeon ក្រោកចេញពីរាជកិច្ចដែលត្រូវចាត់ចែងដើរមកមើលប្អូនថ្លៃថាអាចជួយអ្វីបានដែរទេ បើនាងមិនមានបញ្ហានាងមិនប្រញាប់ប្រញាល់ដល់ថ្នាក់ដង្ហក់ដង្ហើមបែបនេះទេ ។

“ គឺបុត្ររបស់ខ្ញុំ- ”

“ មកដល់ ជូស៊ិន ហើយ មិនគិតថាមកគោរពអនាគតស្តេចថ្មីនៅទីនេះខ្លះទេមែនទេ? ” សម្លេងដ៏គ្រលួចលាន់លឺឡើងបង្អាក់សម្តីរបស់ Taeyeon ដោយលេចឡើងនូវម្ចាស់សម្លេងគឺជាបុរសវ័យក្មេងស្រស់ស្អាតម្នាក់គ្រងសម្លៀកបំពាក់បុរាណពណ៌សវែងស្តើងដែលធ្វើឡើងពីសូត្រសសៃទន់របស់ទេពមច្ឆាសមុទ្រខាងត្បូង ជួយឱ្យកក់ក្តៅនារដូវរងារនឹងត្រជាក់នៅរដូវក្តៅ មាឌជាបុរសតែរាងស្តើងតូចទន់ភ្លន់ ឈានជើងដើរចូលមកយឺតៗ តែមិនដូចអ្វីដែលឃើញនោះទេ គ្រាន់តែជាការសម្តែងចំពោះមុខអ្នកដទៃប៉ុណ្ណោះ ចរិកធម្មជាតិរបស់គេគឺមិនខុសពីក្មេងប្រុសដែលមិនដឹងអីម្នាក់នោះទេ ។ គេគឺ Kim Taehyung រាជទាយាទអនាគតស្តេចថ្មីនៃ ជូស៊ិន អាយុរបស់គេគឺមិនក្រោម 7 ម៉ឺនឆ្នាំនោះទេតែដោយសារ ធាតុជាកញ្ជ្រោងកន្ទុយប្រាំបួនរបស់គេទោះអាយុច្រើនដល់រាប់លានឆ្នាំក៏មិនអាចធ្វើឱ្យគេប្រែជាចាស់ឡើយ ។

“ Taehyung! ” អ្នកម្ខាងញញឹមបិទមាត់មិនជិតពេលឃើញម្ចាស់ប្អូនធំធាត់ចាស់ចិត្តចាស់គំនិតបែបនេះ ។

“ បងស្រី... " Taehyung បញ្ចេញចរិកពិតរត់យ៉ាងសស្លាក់សស្លើកមករក Taeyeon ភ្លេចអស់ឫកពារជាស្តេចដែលបង្ហាញអំបាញ់មិញ ។

“ Taehyung ឯងឡើងជាស្តេចថ្មីពីពេលណា? ”

“ ឆាប់ៗនេះ! តែនៅកំណត់ថ្ងៃច្បាស់លាស់មិនទាន់បានទេ មួយថ្ងៃៗត្រូវគេគោរពឡើងធុញហើយ ខ្ញុំមិនគួរឡើងជាស្តេចលឿនបែបនេះទេ ” កញ្ជ្រោងតូចធ្វើមុខជូរហាក់មិនពេញចិត្តនឹងតំណែងមួយនេះទាល់តែសោះ ។

“ ស្តេចកញ្ជ្រោងគឺត្រូវតែជាកញ្ជ្រោងកន្ទុយប្រាំបួន បើបងស្រីទាំងពីររបស់ទ្រង់មិនធ្វើហើយខ្ញុំក៏មិនធ្វើ បើទ្រង់មិនធ្វើទៀត នរណាធ្វើ? ” MinHyuk ទម្លាក់ខ្លួនអង្គុយចុះលើកៅអីជិតនោះហើយឆ្លៀតនឹកហួសចិត្តនឹងចរិកក្មេងរបស់ប្អូនថ្លៃ ។

“ មករំលឹកអី ខ្ញុំមិនទាន់ក្លាយជាស្តេចពេញសិទ្ធិឯណា? ”

“ ពេលឯងឡើងជាទេវតាពេញសិទ្ធិពេលណា បងនឹងឱ្យឯងធ្វើជាស្តេចដោយខ្លួនឯងហើយលែងឱ្យ MinHyuk ជួយធ្វើរាជកិច្ចឱ្យឯងទៀតហើយ! ” បងស្រីធំប្រញាប់និយាយគំរាមកញ្ជ្រោងតូចអនាគតស្តេចប្រុសមុននឹងគេបដិសេធមិនព្រមស្នងតំណែង ។

“ ខ្ញុំមិនចង់ធ្វើទេ ស្មុគស្មាញ.... អ! មែនហើយ ភ្លេចឱ្យឈឹង សូមគោរពបងស្រីទាំងពីរបងថ្លៃផងដែរ...! ” Taehyung ឱនក្បាលបន្តិចធ្វើខ្លួនសុភាពរាបសារគោរពបងៗ

“ ឯងប្រែក្លាយជាចេះគួរសមបែបនេះតាំងពីពេលណា? ”

“ យូរហើយ....តែបងស្រីមានរឿងអីហេស? ” Taehyung បង្វែរសាច់រឿងមិនចាប់អារម្មណ៍បងស្រីទីពីរដែលឈរអោបកូនក្នុងដៃយ៉ាងស្ងៀមស្ងាត់

“ Taehyung!! បុត្ររបស់បង ”

“ ឱ្យមកខ្ញុំមក ” មាឌតូចទទួលព្រះរាជបុត្រពីដៃបងស្រីយកទៅដាក់លើថ្មសក្ដិសិទ្ធិនៅជិតនោះ

“ ទុកឱ្យបងវិញ ” TaeAh និយាយហើយក៏ប្រើយុទ្ធសិល្ប៍ស្ទាបស្ទង់មើលអាការៈរបស់រាជបុត្រតូវហើយក៏ប្រញាប់បញ្ឈប់វិញព្រោះមានកម្លាំងខ្លាំងក្លាម្យ៉ាងកំពុងតែប្រឆាំងពីខាងក្នុង

“ ខ្ញុំគិតថាឈាមរបស់ខ្ញុំនិងបិតាគេគឺមិនរលាយចូលគ្នាទើបធ្វើឱ្យគេក្លាយជាបែបនេះ ” TaeYeon តបយ៉ាងអន្ទះសា

“ មិនមែនទេ ពេលដែលបងប្រើយុទ្ធសិល្ប៍អំបាញ់មិញ ក្នុងខ្លួនគេគឺមានកម្លាំងផ្សេងទៀតដែលកំពុងប្រឆាំងនឹងឈាមកញ្ជ្រោងដែលនៅក្នុងខ្លួន ”

“ ទុកឱ្យខ្ញុំវិញ ” Taehyung បង្អាក់បងទាំងពីរហើយដើរទៅយកថ្មពិសោធន៍ពីក្នុងប្រអប់តូចមួយយកមកដាក់លើតុ មុននឹងប្រើយុទ្ធិសិល្ប៍យកឈាមចេញពីដៃរាជបុត្រមកបន្តក់ពីលើថ្មពិសោធន៍

“ បើគ្មានបញ្ហាដល់ជីវិតវានឹងចេញពន្លឺពណ៌ខៀវ តែបើគេមានគ្រោះថ្នាក់វានឹងចេញពណ៌ក្រហម ” Tae ប្រើយុទ្ធិសិល្ប៍ពិសោធន៍ពីលើតែថ្មបែរជាចេញពណ៌ស្វាយទៅវិញ

“ ពណ៌ស្វាយ!? នេះ!! នេះគឺគ្រោះស្លាប់រស់!! ”

“ គ្រោះស្លាប់រស់!? ” គ្រប់គ្នាភ្ញាក់ផ្អើលនឹងលទ្ធផលមួយនេះ វាមិនអាចទៅរួចទេ

“ គ្រោះស្លាប់រស់មិនមែនជាគ្រោះធម្មតានោះទេហើយក៏មិនធ្លាប់មានអ្នកឆ្លងផុតពីមុនមកដែរ ” Taehyung សម្លឹងមើលក្មួយប្រុសដែលដេកលើថ្មទេពទាំងក្តីព្រួយបារម្ភ

“ បើគេអាចបន្តជីវិតនៅថ្ងៃនេះបានគ្រោះនេះនឹងបង្ហាញខ្លួនម្តងទៀតពេលគេមានអាយុ 20ឆ្នាំ គេចផុតឬអត់ មានតែពឹងលើគេខ្លួនឯងហើយ ” TaeAh ដើរទៅលើកបីរាជបុត្រមកមើលខណៈអ្នកម្នាង TaeYeon ហាក់គាំងហារស្តីមិនរួចស្ទើរតែមិនជឿនឹងភ្នែកថាកូនប្រុសមានវាសនាអភ័ព្វដល់ថ្នាក់នេះ

“ មិចនឹងអាចទៅ? គេនៅក្មេងបែបនេះមិចនឹងអាចជាប់មានគ្រោះស្លាប់រស់? ” អ្នកម្នាងកាន់ដៃកូនតូចដែលនៅនឹងដៃបងស្រីថ្នមៗ MinHyuk ក៏ចូលទៅពិនិត្យមើលរកហេតុផល

“ នាងមិនចាប់អារម្មណ៍ថាក្មេងម្នាក់នេះចម្លែកទេហេស? ”

“ គេប្រាកដជាចម្លែកហើយព្រោះគេជាមនុស្សពាក់កណ្តាលកញ្ជ្រោងពាក់កណ្តាល ” TaeYeon ហាក់ចម្លែកចិត្តនឹងសម្តីបងថ្លៃ

“ មិនមែនបែបនេះទេ គេអាចមិនមែនជាកញ្ជ្រោងក៏មិនមែនជាមនុស្សដែរគេមានកែវភ្នែកពណ៌ខៀវជាលក្ខណះពូជកញ្ជ្រោងរបស់យើងតែពពកភ្លើងមួយនេះគឺមិនមែនទេ ពពកភ្លើងដើមឡើយជារបស់អធិរាជចម្បាំង គេត្រូវកើតមកជាមនុស្សដែលមានអំណាចអស្ចារ្យម្នាក់ តែអកុសលបែរជាជាប់មានគ្រោះកាចបែបនេះគឺពិបាកណាស់ ” MinHyuk ចង្អុលលើពពកភ្លើងលើថ្ងាស់ព្រះបុត្រាដែលលេចចេញរូបរាងកាន់តែច្បាស់ឡើងៗ

“ បងមិនមែនចង់និយាយថាគេមិនអាចសង្រ្គោះទេមែនទេ? ” ការវិភាគរបស់គេធ្វើឱ្យគ្រប់គ្នាកាន់តែបារម្ភឡើង

“ វិធីគឺមាន ” MinHyuk ងាកទៅមើលមុខភរិយាដើម្បីឱ្យនាងនិយាយបន្ត

“ គឺយើងត្រូវយកដួងកែវរបស់កញ្ជ្រោងកន្ទុយ9 បូករួមនឹងកម្លាំងថ្មទេពទាំង8 ទៅសង្កត់ធាតុកញ្ជ្រោងរបស់គេ ដូច្នេះធាតុកញ្ជ្រោងគឺមិនអាចប្រឆាំងនឹងធាតុទេវតាក្នុងខ្លួនគេទៀតទេ នេះក៏ចាត់ទុកថាគេឆ្លងផុតគ្រោះកាចមួយដំណាក់កាលហើយ ” TaeAh ពោលទាំងដកដង្ហើមធំ ពពួកមនុស្សទេពដូចជាពួកនាងមិនអាចបាត់បង់ដួងកែវទេ បើបាត់បង់ទៅពេលណារាងកាយក៏ត្រូវរលាយក្លាយជាពន្លឺតូចៗបូជាដល់មដឃដីពេលនោះដែរ

“ ដួងកែវ? ” Taehyung ងាកមើលមុខអ្នកម្នាង TaeYeon ទាំងក្តីបារម្ភ បងស្រីគេមិនល្ងង់បោះបង់ដួងកែវខ្លួនឯងទេមែនទេ?

“ នៅ Chusen នេះកញ្ជ្រោងកន្ទុយ 9 គឺមានតែយើងបួននាក់ប៉ុណ្ណោះ ខ្ញុំនៅក្មេងជាងគេ ប្រើដួងកែវរបស់ខ្ញុំទៅ ” Taehyung បន្លឺសំណើរឡើងកាត់ភាពស្ងប់ស្ងាត់ ដួងកែវ 7ម៉ឺនឆ្នាំរបស់គេច្បាស់ជាអាចការពារជីវិតក្មេងម្នាក់នេះបាន

“ អត់ទេ! Taehyung ឯងជាជំនាន់ក្រោយពូជកញ្ជ្រោងយើង ជូស៊ិន មិនអាចខ្វះឯងបានទេបងព្រមធ្វើរឿងនេះ ” នេះជាកូនប្រុសរបស់នាង នាងមិនអាចឱ្យនរណាមកពិបាកជំនួសនាងឡើយ ជាពិសេស Taehyung គេនៅក្មេងណាស់ រឿងទាំងនេះគេមិនទាន់អាចយល់បាននៅឡើយទេ
“ តែកញ្ជ្រោងពេលបាត់បង់ដួងកែវប្រាកដជារលាយខ្លួនប្រាណ បងមិនអាចធ្វើបែបនេះទេ ”

“ Taeyeon កុំអី! ” TaeAh ដាច់ចិត្តហារមាត់ឃាត់ បងប្អូននៅសល់តែបីនាក់ប៉ុណ្ណោះ បើនាងត្រូវស្លាប់បាត់ដោយហេតុផលសាមញ្ញបែបនេះ ពូជពង្សកញ្ជ្រោងកន្ទុយប្រាំបួនច្បាស់ជាកាន់តែមានមនុស្សតិចទៅៗហើយ

“ តែខ្ញុំគ្មានជម្រើសទេ ”

“ អត់ទេ បងស្រី! ” Tae អង្រួនដៃ TaeYeon ស្របពេលនាងលើកបីព្រះបុត្រាពីដៃ TaeAh

“ ស្តាប់តាមបង ” TaeYeon

“ អត់ទេ យើងមានតែបីនាក់បងប្អូនទេ បងស្រីឆាប់ជួយឃាត់គាត់ទៅ ” កញ្ជ្រោងសតូចអង្រួនដៃ TaeAh ជាបងស្រីធំពេលបានដឹងនូវអ្វីដែលរៀបនឹងកើតឡើង

“ ពួកយើងគ្មានសិទ្ធិជំទាស់នូវការសម្រេចចិត្តរបស់នរណាម្នាក់នោះទេ ” TaeAh ទាញប្អូនប្រុសឱ្យថយក្រោយខណៈ TaeYeon ដើរឡើងសម្តៅទៅថ្មទាំង 8 យឺតៗ

Taeyeon ហោះឡើងហើយប្រើយុទ្ធសិល្ប៍លើកបុត្រាដាក់ទៅកណ្តាលថ្មទេពទាំង 8 មុននឹងខ្ជាក់ដួងកែវពីមាត់បញ្ជូនទៅក្នុងខ្លួនកូនប្រុស

“ បងស្រី!! ” Taehyung ស្រែកបែកសម្លេង គេមិនចង់បាត់បង់សមាជិកគ្រួសារណាម្នាក់ទេ គេមិនធ្លាប់ឆ្លងកាត់ការបាត់បង់ មិនធ្លាប់ទទួលរងការឈឺចាប់និងព្រាត់ប្រាស់ពីមុនមក វាពិបាកទទួលយកណាស់

“ សង្ឃឹមថាដួងកែវម៉ឺនឆ្នាំមួយនេះអាចជួយជីវិតបុត្របាន មាតាមិនសង្ឃឹមថាបុត្រក្លាយជាមនុស្សអស្ចារ្យនោះទេសុំត្រឹមបុត្រអាចរស់នៅដោយរីករាយនិងសុខភាពល្អគឺគ្រប់គ្រាន់ហើយ ” TaeYeon ធ្លាក់ចុះមកយឺតៗ Taehyung ប្រញាប់រត់ទៅក្រសោបរាងកាយបងស្រីជាប់កុំឱ្យធ្លាក់ដល់ដីទាន់

“ Taehyung! ” TaeYeon ញញឹមស្ងួតដាក់ប្អូនប្រុស

“ បងស្រី! បងស្រីបងថ្លៃធ្វើអីម្យ៉ាងទៅ ” Taehyung ចាប់ផ្តើមយំពេលឃើញសភាពរបស់ TaeYeon សក់នាងចាប់ផ្តើមសរូបរាងប្រែជាចាស់បាត់បង់សម្រស់សម្លេងក៏ប្រែប្រួលទៅតាមនោះដែរ

“ គ្រប់យ៉ាងគឺមិនអាចកែប្រែនោះទេ TaeYeon សុំទោសដែលបងមិនអាចជួយអ្វីបាន ” TaeAh ងាកមុខចេញ នាងមិនចង់ឃើញនរណាស្លាប់ទេ ជាពិសេសសាច់ញាតិ ធ្លាប់តែឃើញគ្នារាល់ថ្ងៃ សុខៗក៏ចាកចេញទៅលែងត្រឡប់

“ មិនមែនជាកំហុសបងទេ តែវាជាការសម្រេចចិត្តរបស់ខ្ញុំ ”

“ កុំទៅអី!! ហេតុអីធ្វើបែបនេះ? បងមិនចាំបាច់ទេ ” Taehyung អង្អែលមុខបងស្រី បន្តិចទៀតនាងនឹងរលាយបាត់សូម្បីតែសាកសពនាងក៏គេមិនអាចឃើញទៀតដែរ

“ Taehyung ពេលឯងធំជាងនេះឯងនឹងយល់ ពេលដែលឯងជួបមនុស្សម្នាក់ដែលឯងស្រឡាញ់ពិតប្រាកដឯងនឹងយល់ពីអ្វីដែលបងធ្វើនៅពេលនេះ ”

“ ហេតុអី!! ” ហេតុអីគេនៅតែសួរថាហេតុអីមិនព្រមឈប់? ហេតុអីពាក្យពីរម៉ាត់នេះហោះវិលវល់ពេញខួរក្បាលគេបែបនេះ?

“ យកក្មួយរបស់ឯងទៅឱ្យបិតាគេ ជួយលាទ្រង់ជំនួសបងផង ” TaeYeon ក្តាប់ដៃប្អូនប្រុសពៅជាប់ គ្រាន់តែនិយាយចប់ភ្លាមខ្លួនប្រាណរបស់នាងក៏រលាយក្លាយជាដួងកែវតូចៗហោះឡើងហើយធ្លាក់ស្រោចទៅលើថ្មទេពទាំង 8

Taehyung អង្គុយយំសម្លឹងមើលបំណែកដួងកែវដែលហោះព្រោងព្រាត

“ ទៅជាមួយបង ” TaeAh លើកបីព្រះរាជបុត្រហើយដើរចេញទៅក្រៅយឺតៗដោយមាន Taehyung ដើរពីក្រោយ

“ ខ្ញុំយកព្រះរាជបុត្រមកប្រគល់ឱ្យទ្រង់វិញ ” TaeAh ឈរនៅចំពោះមុខអធិរាជ JungYang ដោយមានទ្វារហាមឃាត់របស់ ជូស៊ិន ជាបន្ទាត់ខ័ណ្ឌ

“ ព្រះនាងម្ចាស់ ឯណា TaeYeon? ” ទ្រង់រេរាមើលពីខាងក្រៅ អ្នកម្នាងទ្រង់នៅឯណា?

“ នាងលែងនៅហើយ ”

“ មានន័យថាមិច? ”

“ នាងប្រើដួងកែវសង្កត់ឈាមកញ្ជ្រោងក្នុងខ្លួនរាជបុត្រ សង្ឃឹមថាគេអាចរស់នៅដូចមនុស្សធម្មតា ” លឺបែបនេះព្រះអង្គក៏ទន់ជង្គង់ដួលចុះ

ពេលគេមានអាយុ 20ឆ្នាំ គ្រោះស្លាប់រស់គេនឹងបង្ហាញខ្លួន ដូច្នេះមើលថែគេឱ្យល្អផង ” TaeAh និយាយបញ្ចប់ប្រយោគទាំងខំប្រឹងទប់ទឹកភ្នែកហើយប្រគល់ព្រះបុត្រាឱ្យទៅព្រះអង្គស្របពេលទ្រង់ក៏រឹងធ្មឹងនិយាយមិនចេញដូចគ្នា

“ បងស្រីសុំឱ្យខ្ញុំលាទ្រង់ជំនួសគាត់ផង ទ្រង់កាត់ព្រះទ័យហើយរស់នៅដោយរីករាយចុះ ” Taehyung ផ្តាំផ្ញើតាមបណ្តាំហើយងាកមើលមុខព្រះបុត្រាបន្តិចមុននឹងដើរបកត្រឡប់ទៅរូងកញ្ជ្រោងវិញ គេមិនដឹងថាស្នេហាជាអ្វីនោះទេ ឆ្នាំនោះ Taeyeon មានៈចេញពី ជូស៊ិន ក៏ព្រោះតែចង់រៀបការជាមួយមនុស្សធម្មតាម្នាក់ នាងប្រាប់គេថាវាជាស្នេហា ស្នេហាអាចបញ្ជាឱ្យមនុស្សធ្វើគ្រប់បែបយ៉ាង ថ្ងៃនេះក៏ព្រោះតែក្តីស្រឡាញ់ TaeYeon សុខចិត្តបោះបង់ខ្លួនឯងដើម្បីកូនរបស់នាង គេមិនដែលបាត់បង់នរណាម្នាក់នោះទេក្នុងជីវិតរាប់ម៉ឺនឆ្នាំរបស់គេ គេដឹងថាជាទេវតាមិនគួរប្រកាន់នឹងរឿងស្លាប់រស់នោះទេតែនេះជាលើកទីមួយហើយក៏ជាមនុស្សដែលគេស្រឡាញ់ខ្លាំងទៀត គេគ្រាន់តែសង្ឃឹមថាតទៅនឹងមិនមាននរណាម្នាក់ចាកចេញទៅដោយបែបនេះនោះទេ.......... ។

សូមបញ្ចេញមតិនៅខាងក្រោម🤘💙

Continue Reading

You'll Also Like

660 106 13
🌺សាច់រឿងដែលឆ្លុះបញ្ចាំងពីជីវិតស្នេហាដែលផ្អែមល្ហែមតែក្នុងដំណើរស្នេហារបស់ពួកគេវាគ្រាន់តែជាការរៀបចំរបស់ដៃគូម្ខាងទៀតប៉ុណ្ណោះ។ជីវិតក្មេងប្រុសតូចម្នាក់ដែល...
45.7K 1.4K 49
A struggle of a couple through years. You'll know it when you read it. y/n gp
33.8K 1.7K 13
FB page: Tae•Kook•Min-Thein
1.6K 122 7
ជាមិត្តនឹងគ្នាតាំងពីតូច រួមសុខទុក្ខជាមួយគ្នាគ្រប់ពេលវេលា ចន ជុងហ្គុកមិនគិតថាសម្ព័ន្ធភាពរវាងគេនិងគីម ថេហ្យុងឈានមកដល់ចំនុចនេះនោះទេ សម្ព័ន្ធភាពដែលលើសពីម...