jungkook can't move on { tk k...

By thvtookok45

180 17 0

jungkook; គ្រប់យ៉ាងមកពីបងដោយសាក្តីស្រឡាញ់មិនច្បាស់លាស់របស់បងទើបធ្វើអោយអូនចាកចេញពីបង។ Jungkook top taehyung btt More

2\

1\

118 11 0
By thvtookok45

#តំបន់វីឡា​ AXXT

​​​​    ឡានទំឡើបពណ៍ខ្មៅថ្មី​ ម៉ាក SMY បើកមកឈប់ខាងមុខវីឡាមួយទោលមួយមានកម្ពស់ ៣ជាន់សាងសង់តាមបែបសម័យបារាំង។សភាពជុំវិញវីឡាសម្បូរទៅដោយដើមឈើរធំៗដុះនៅទីនេះមើលក៏អាចដឹងបានថាវីឡាមួយនេះមិនមែនទើបនិងសាងសង់តែជាវីឡាដែលទិញលក់បន្តគ្នាជាច្រើនជំនាក់មកហើយទើបមកដល់គ្រួសារដែលទើបនិងផ្លាស់មកនៅទីនេះ។

មនុស្សបីនាក់ចុះពីឡើឡានសម្លឹងមើលទៅសភាពវីឡាដែលខ្លួនប្រើរយះពេលរហូតទៅដល់១ឆ្នាំទើបរៀបចំអែកសាផ្ទេរវីឡានេះមកជាកម្មសិទ្ធបានសម្រាប់ពួកគេប្រហែលជាវាសំខាន់ណាស់ហើយទើបបានជាចំណាយលុយនិងពេលវេលាជាច្រើនដើម្បីទទួលបានវា។

"ស្រស់ស្អាតណាស់បងពូកែជ្រើសរើសមែន"អ្នកស្រីអាលីសញញឹមជាមួយអារម្មណ៍សប្បាយចិត្តសម្រាប់មនុស្សដែលចូលចិត្តដើរឈើចូលចិត្តសំណង់អគារបែបនេះពេលដែលបានមកឃើញវីឡានេះប្រៀបដូចជារកឃើញកំណប់ដែលលាក់ទុកជាយូយ៉ាងចឹង។

"ត្រូវហើយបងចំណាយពេលយូណាស់ទើបអាចបានផ្ទះនេះមកជាកម្មសិទ្ធ"លោកអាឌីនសម្លឹងមុខភរិយាទាំងញញឹមសប្បាយចិត្តគាត់ខានឃើញភរិយាសប្បាយចិត្តបែបនេះជាយូហើយកាខំប្រឹងបញ្ចុះបញ្ចូលដើម្បីអោយគេយល់វីឡានេះមកអោយគាត់ពិតជាមិនខកបំណងពិតមែន។

"jungkook​​ យ៉ាងណាដែលកូនពេញចិត្តទេ"

"ដូចផ្ទះខ្មោច    អួយ"សម្តីត្រជាក់ដូចដុំទឹកករបស់កូនប្រុសទោលក្នុងគ្រួសារមិនទាន់បញ្ចប់ស្រួលបួលផងក៏ត្រូវលោក​ អាឌីន​ ជាប៉ាដាក់ក្បាលមួយដៃចំកណ្តាលក្បាលក្នុងកម្លាំងដៃធ្ងន់ល្មម

ព្រោះអ្វី?

ព្រោះកូនប្រុសគាត់មាត់ចង្រៃ!

"មាត់ចង្រៃនាំស៊យ"ដាក់ក្បាកកូនប្រុសមួយដៃគឺនៅស្ទើខ្លាំងណាស់សម្រាប់គាត់សមតែត្រូវ​ ២ទៅ៣ដៃទៀតទើបសមចិត្តដែលខឹង​ ។

jungkook​​ លើកដៃអង្អែលក្បាលថ្នមៗជាមួយទាំមុខក្រញូស​ ក្រែងនេះជាសំណួរមិនចឹងខ្លួនគ្រាន់តែឆ្លើយទៅតាមអ្វីដែលមើលឃើញបុិននេះ​ ថាទៅបន្ទោសគេពេកក៏មិនកើតខ្លួនផ្លាប់តែរស់នៅវីឡានៅទីប្រជុំជនតើអាចមកពេញចិត្តកន្លែងនេះបានយ៉ាងមិចទៅ។

"បានហើយ​ jungkook​​ ប្រមូលអីវ៉ាន់របស់កូនចូលទៅខាងក្នុងទៅ"អ្នកស្រីអាលីសក្រវីក្បាលបន្តិចមុននិងរុញប៉ាកូនទាំងពីអោយនៅឆ្ងាយពីគ្នាប្រសិនបើនៅតែតសម្តីរឿងនេះច្បាស់ជាគ្មាថ្ងៃបញ្ចប់ឡើយ។

"បាទម៉ាក់"jungkook ដើរសម្តីទៅកាន់ផ្នែកខាងក្រោយនៃឡានដើម្បីយកអីវ៉ាន់របស់គេ​ អីវ៉ាន់របស់គេមិនសូវមានសម្លៀកបំពាក់ច្រើនប៉ុន្មានទេ ប៉ុន្តែភាគច្រើនជាសម្ភារៈហ្គេម ឧបករណ៍អេឡិចត្រូនិក និងតុក្កតា Anime ដែលគេចូលចិត្ត។ សម្រាប់មនុស្សដែលមិនមានចំណូលចិត្តដូចគេ វត្ថុទាំងនោះប្រហែលជាមើលទៅធម្មតា ប៉ុន្តែសម្រាប់ Jungkook វាសុទ្ធតែជារបស់សំខាន់ដែលគេចង់រក្សាទុកឱ្យបានល្អ។

ពេលដែលអ្នកទាំងបីចូលមកដល់ក្នុងផ្ទះក៏បានឃើញថាសភាពខាងក្នុងមានភាពរៀបរយខ្លាំងណាស់ដោយសាតែ​ លោកអាឌីនតែងតែជួលមនុស្សអោយរៀបចំនិងមើលថែជារៀងរាល់ថ្ងៃ​ ដូចនេះមិនចំបាច់អោយពួកគេត្រូវចំណាយពេលរៀបចំបន្ថែមច្រើនឡើយ។

ចំណែកjungkook​ពេលដែលបានមកដល់បន្ទប់ ទោះបីការផ្លាស់ទីសម្ភារៈតាំងពីព្រឹកធ្វើឱ្យគេអស់កម្លាំងក៏ដោយ ក៏គេមិនចង់ទុករបស់របររាយប៉ាយពេញបន្ទប់ឡើយ។ Jungkook រៀបចំរបស់របរមួយមុខម្តងៗ រហូតដល់បន្ទប់មានសណ្តាប់ធ្នាប់ ទើបគេអនុញ្ញាតឱ្យខ្លួនឯងសម្រាក។


#ម៉ោង៤:២៥នាទី

"ខ្ញុំដេកអស់ប៉ុន្មានម៉ោងហើយ"ជុងគុកបើកភ្នែកក្រោបពីឡើគ្រែតិចៗដៃក័ចាប់រាវរកទូរសព្ទដែលដាក់នៅក្បែខ្លួនឃើញថាជាពេលល្ងាចទៅហើយបើគិតទៅគេសម្រាកអស់ ៣ម៉ោងទៅហើយ។

jungkookក្រោបឡើងពីលើគ្រែដើរសំដៅលុបលាងមុខរួចរាល់ទើបសម្រេចចិត្តបើកទ្វានៃបន្ទប់ចេញទៅជាន់ខាងក្រៅ។មកដល់ជាន់ខាងក្រោមបានឃើញថាម៉ាក់កំពុងចំអិនអាហារក្នុងផ្ទះបាយចំណែក លោកអេឌីន កំពុងអានកាសែតតាមទម្លាប់ធម្មតារបស់គាត់លើសាឡុងធំ។

jungkookមិនបានខ្វាយខ្វល់ច្រើនក៏ដើរហួសចេញទៅខាងក្រៅជាមួយបំណងចង់ដើរលេងមើលសភាពជុំវិញវីឡាមួយនេះ គេក៏មិនបាន​ទៅកន្លែងណាឆ្ញាយដូចគ្នាគ្រាន់តែដើរមើលបរិវេណក្នុងរបងវីឡាបន្តិចបន្ទួចបណ្ណោះ។


ពេលដែលបានមកខាងក្រោយវីឡាjungkookដូចជាបានចាប់ភ្លឹងនិងរចនាបទរបងរបស់វីឡាដែលសង់ឡើងមាបប្រហោងតូចៗអាចអោយនាយមើលឃើញពីសកម្មភាពរបស់មនុស្សនៅវីឡាម្ខាងទៀត។

ដោយភាពចង់ដឹង Jungkook ក៏ដើរទៅជិត ហើយបន្ទាបខ្លួនមើលតាមប្រឡោះរបង។

ភ្លាមនោះ...

អ្វីដែលធ្វើឱ្យគេមិនអាចដកភ្នែកចេញបាន មិនមែនដោយសារតែសួនផ្កាឡើយ ប៉ុន្តែដោយសារតែមនុស្សម្នាក់ដែលកំពុងអង្គុយនៅទីនោះ។​ មុខមាត់ស្រស់ស្អាត ស្នាមញញឹមទន់ភ្លន់ និងកែវភ្នែកដែលមើលទៅភ្លឺថ្លាក្រោមពន្លឺល្ងាច។ រូបរាងទាំងមូលមើលទៅស្រស់ស្អាត និងទាក់ទាញខុសពីមនុស្សដែល Jungkook ធ្លាប់ឃើញពីមុន។

គេមើលដោយមិនដឹងខ្លួនរហូតដល់ភ្លេចថាខ្លួនកំពុងឈរមើលតាមប្រឡោះរបង។បន្ទាប់ពីស្ងាត់មួយសន្ទុះ Jungkook ក៏លាន់មាត់ដោយភ្លេចខ្លួន។

"វ៉ាវ... ស្អាតខ្លាំងណាស់"

"មិនបានទេត្រូវតែឡើងរបងមើលមុខមនុស្សស្អាតម្នាក់នេះអោយបានច្បាស់ៗ"Jungkook រអ៊ូរទៅកាន់ខ្លួនឯង ខណៈភ្នែកនៅតែសម្លឹងទៅរកមនុស្សម្នាក់នោះដោយមិនព្រិច។ភាពចង់ដឹងចង់ឃើញបានឈ្នះហេតុផលទាំងអស់ក្នុងក្បាលរបស់គេ គេត្រូវតែស្គាល់មនុស្សស្អាតនេះអោយបាន។

ក្រោយពីមើលឆ្វេងមើលស្តាំប្រាកដថាគ្មានអ្នកណាឃើញ Jungkook ក៏ចាប់ផ្តើមទាញដែករបង រួចព្យាយាមឡើងយឺតៗ។

"ត្រឹមមើលមួយភ្លែតទេ..."សម្តីនិយាយលួងចិត្តខ្លួនអែង។

មួយជំហាន...

ពីរជំហាន...

បីជំហាន...

ទីបំផុត Jungkook ក៏អាចឡើងដល់កំពូលរបងបានដោយជោគជ័យ។

"Yes!"

ប៉ុន្តែអារម្មណ៍ដែលសប្បាយអរអម្បិញមិញក៏រលាយបាត់សូន្យព្រោះថាមិនបានឃើញ​មនុស្សដែលគេប៊ងចង់ឃើញអោយពេញៗភ្នែកអម្បិញមិញឡើយ សម្រេចថាកាប្រឹងឡើងរបងដូចស្វាអម្បិញមិញគឺអត់ប្រយោជន៍ហើយឬ?

"ពុទ្ធោអើយ"jungkook​ប្រទេចចុងមាត់តិចៗទើបប្រឹងតោងចុះទៅខាងក្រោមវិញ

តែថា គេបោះបង់ទេ?

ប្រហែលមិនអាចទេ។


ខណៈ Jungkook កំពុងចុះពីរបង  ក៏មានស្រមោលមួយលេចចេញពីក្រោយគុម្ពផ្កា។

មនុស្សដែល Jungkook កំពុងតាមរកអម្បិញមិញ បានដើរចេញមកយឺតៗ។taehyungឈរនៅទីនោះ សម្លឹងរបងដែលមានមនុស្សផ្លែកមុខឡើងអម្បិមិញ។ ជាមួយកែវភ្នែកនិងថ្កល់មិនមានប្រតិកម្មអ្វីច្រើន។

________





Continue Reading

You'll Also Like

33.4K 1.7K 10
ស្នេហារន្ទះបាញ់ឃើញភ្លាមស្រឡាញ់ភ្លេត🤧
189K 15.9K 95
"I love you so much it terrifies me, amour." Muhammad Tahir Zo-ro "M'zoro" is a billionaire heir, a celebrity, and a DSS agent. Amrah Saleh Imam's ha...
1.1M 66.6K 142
තමුන්ට එදා ඒ ඇස් මගෑරුනා............
2.2K 146 15
"មើលទៅទេវតាហាក់មិនឈរខាងខ្ញុំសោះ ហេតុអ្វីក៏ឲ្យខ្ញុំជួបរឿងឆ្គួតបែបនេះទៅវិញព្រះហ្អើយ ហេតុអ្វីក៏ត្រូវប្ដូររាងកាយគ្នាបែបនេះ? លេងសើចពេកហើយ" Jeon Jungkook K...
Wattpad App - Unlock exclusive features