កម្មសិទ្ធិ មីន យ៉ុនហ្គី |រដូវ...

By horng1993

48K 3.6K 121

« ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង! » មីន យ៉ុនហ្គី Min Yoongi X park Jimin YG top JM btt ✍️ wri... More

Episode 1: ចាប់ពីថ្ងៃនេះទៅគេជាមនុស្សរបស់ខ្ញុំ!
Episode 2: មនុស្សរបស់យើង!
Episode 3:ទាល់តែមានការព្រមព្រៀងទើបយើងហែកកេស!
Episode 4:គ្រប់យ៉ាងទាល់តែមានការសាកល្បង!🔞
Episode 5:បបូរមាត់គួរឱ្យចង់បឺត!
Episode 6: ផាក ជីមីន នាមត្រកូលថ្មីគឺ មីន!
Episode 7:មោះ ទៅលួងក្នុងបន្ទប់ពីរនាក់!
Episode 8:ធ្វើអូនសិនទើបយើងទៅធ្វើការតាមក្រោយ!
Episode 9
Episode10: បងស្រឡាញ់អូនខ្លាំងណាស់!
Episode 11:ធ្លាក់ចូលក្នុងបេះដូងបង ជុប៎!
Episode 12: ភរិយារបស់ខ្ញុំ!!!
Episode 13: មីន ជីយ៉ុន!
Episode 14:អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!
Episode 15:ខ្ញុំនឹងលែងលះលោកឯង...
Episode 16:បងស្រឡាញ់អូនព្រោះអូនជាមនុស្សដែលបងស្រឡាញ់!
Episode 17: ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង!
Episode 18:នាងត្រឹមជាកាកសំណល់...
Episode 19:បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ!
Episode 20:ជើងស្រឡូនស្អាតបែបនេះគួរតែលើកឱ្យបានខ្ពស់មិនត្រូវកប់ក្នុងពូកទេ!❤️‍🔥
Episode 21:ខ្ញុំភ្លេចទៅហើយថាខ្ញុំមានម្ដាយនឹងគេដែរ...
Episode 22:អូនខ្លាចណាស់បង...
Episode 23:ព្រោះអូនជាកូនក្មេងរបស់បង!
Episode 24:បងស្រឡាញ់អូនណាស់ គីម ថេហ្យុង!
Episode 25:ស្រែកឡើងឮដល់កាទប់អូនហ៎!
Episode 26: បងអូនឈឺណាស់បង!
Episode 27: បងនិយាយម្នាក់ឯងហត់ណាស់....
Episode 28:ហេតុអ្វីបងមិនជួយកូនរបស់ពួកយើង?
Episode 29: លួងអូន!
Episode 30:អូនជាជីមីនរបស់បងនោះអី!
Episode 31:បងកំពុងក្បត់អូនមែនទេ?
Episode 32:ពួកយើងនិងកាន់ដៃគ្នាឆ្លងឧបសគ្គមួយនេះ!
Episode 33: ងប់នឹងប្រុសទាំងឪទាំងកូន!
Episode 34: ចាស់តែអាយុទេ
Episode35:ទុកឱ្យពូវីនថើប!
Episode 36:
Episode 37:
about me:
Episode 38:
បើកកក់រឿង:
Episode 39:
Episode 40
Episode 42
Episode 43:
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
The end 🩷
For you readers 🩷

Episode 41

466 48 2
By horng1993

ស្អែកឡើង យ៉ុនហ្គី ក៏ចាកចេញពីមន្ទីរពេទ្យព្រោះគេមិនចង់នៅទីនេះយូរនោះទេដៃរបស់នៅឈឺខ្លាំងតែគេមិនចូលចិត្តការសម្រាកនៅមន្ទីរពេទ្យទេ គេសុខចិត្តមកពិនិត្យមួយសប្តាហ៍ម្ដង ។
ចេញពីមន្ទីរពេទ្យភ្លាមគេក៏ប្រញាប់ទៅធ្វើការភ្លាមព្រោះប៉ុន្មានថ្ងៃមកនេះការងារនៅលើជុងហ្គុកទាំងអស់ដោយមានហ្សេនជាជំនួយការដូច្នេះគេមិនអាចសម្រាកយូរពេកនោះទេ ព្រោះជុងហ្គុកក៏ត្រូវមើលថែថេហ្យុងដែលមិនប៉ុន្មានថ្ងៃទៀតនឹងត្រូវសម្រាល ។
« ចៅហ្វាយដល់ម៉ោងសម្រាកអាហារថ្ងៃត្រង់ហើយ! » ហ្សេនតឿនទៅអ្នកដែលកំពុងអង្គុយស៊ីញ៉េឯកសារដោយមិនគិតខ្វល់ពីក្រពះនោះ ។
« រៀបចំមក! »
« បាទ! » ហ្សេនប្រញាប់ទៅរៀបចំអាហារថ្ងៃត្រង់ឱ្យយ៉ុនហ្គីភ្លាមព្រោះមិនងាយដែលនាយយល់ព្រមលឿនយ៉ាងនេះនោះទេ ។ យ៉ុនហ្គីតែងខ្វល់ពីការងារច្រើនជាងខ្លួនឯងជានិច្ចគេមិនខ្វល់ថាគេនឹងត្រូវកើតអីនោះទេ ការងាររបស់គេត្រូវតែសម្រេចជានិច្ច ។
« សូមអញ្ជើញចៅហ្វាយ! » មិនដល់១០នាទីផង ហ្សេនក៏ត្រឡប់មកវិញជាមួយនឹងអាហារដែលរៀបចំដាក់ចានរួចជាស្រេច ។
« ឯងទៅសម្រាកវិញចុះ! »
« បាទ! » ហ្សេនចេញទៅវិញ យ៉ុនហ្គី ក៏ក្រោកមកញ៉ំាអាហារដែលហ្សេនយកមកឱ្យមុននេះទាំងចិត្តមិនចង់ប៉ុន្តែត្រូវតែញ៉ំាគ្រប់យ៉ាងដើម្បីតែកូន ។ អ្នកស្រីផាកលែងទាក់ទងមកគេប្រាប់ពីដំណឹងរបស់ជីមីនហើយ ត្បិតថាអ្នកស្រីផាកប្រាប់ថាយកជីមីនទៅព្យាបាលនៅក្រៅប្រទេសប៉ុន្តែមិនបានបញ្ជាក់ទេថាប្រទេសណា ។ ដូច្នេះគេអាចសន្និដ្ឋានបានថាគេគ្មានឱកាសបានជួបរាងតូចម្ដងទៀតនោះទេ ។

ក្រោយញ៉ំាអាហាររួចគេបានឱ្យហ្សេនទៅទទួលជីយ៉ុនចេញពីរៀននិងនាំគេមកទីនេះផងដែរ ចំណែកវីនគេមិននៅទេ គេចេញទៅខេត្តបាត់ហើយ ។ ជីយ៉ុន គឺជាក្មេងដ៏ស្ដាប់បង្គាប់គេមិនរំអុកចង់ជួបជីមីនទេព្រោះគេគិតថាពេលម្ដាយជាគាត់នឹងត្រឡប់មកវិញ ។
« ដេតឌី ជំរាបសួរកូនចេញពីរៀនហើយបាទ! » អាល្អិតរត់ចូលមករកឪពុកទាំងស្នាមញញឹម ហើយស្នាមញញឹមមួយនេះហើយដែលជាកម្លាំងចិត្តជំរុញឱ្យអ្នកជាឪពុកព្យាយាមរស់នៅឱ្យបានល្អទោះបីឈឺចាប់យ៉ាងណាក៏ដោយ ។
« សឺតៗ! នឹកដល់ហើយកូនសម្លាញ់! » យ៉ុនហ្គី ចាប់លើកកូនមកដាក់លើភ្លៅហើយថើបថ្ពាល់ប៉ោងៗរបស់កូនខ្សឺតៗ ។
« កូនក៏នឹកដេតឌីដែរ សឺតៗ! » ជីយ៉ុន លើកដៃតូចៗរបស់ខ្លួនក្រសោបមុខឪពុកហើយថើបខ្សឺតៗវិញ ដើម្បីបញ្ជាក់ថាគេក៏នឹកនាយជាឪពុកដែរ ។
« ញ៉ំាអាហារថ្ងៃត្រង់ឬនៅ? »
« កូនញ៉ំាបាយដែលម៉ែដោះវេចខ្ចប់ឱ្យកូនយកទៅសាលារួចហើយបាទ ម៉ែដោះពូកែធ្វើម្ហូបណាស់កូនញ៉ំាឡើងអស់អាលីង ហិហិ » ជីយ៉ុន មិនត្រឹមតែនិយាយទេថែមទាំងដកប្រអប់បាយចេញមកបង្ហាញឪពុកទៀតផង ។ យ៉ុនហ្គី សើចរហឹសព្រោះតែកូនរបស់ខ្លួនដូចនឹងជីមីនពេក ចូលចិត្តញ៉ំាខ្លាំងណាស់ ។
« ញ៉ំាឱ្យច្រើនៗឆាប់ធំ ប៉ារកប្រពន្ធឱ្យ
« អត់ទេ ចង់បានប្ដី ចង់មានអ្នកថ្នាក់ថ្នម »
« យីអាកូននេះ! » យ៉ុនហ្គី សម្លក់កូនព្រោះហួសចិត្តពេក និយាយឡើងសុទ្ធតែចង់បានប្ដី ចង់មានអ្នកថ្នាក់ថ្នមទៀត ខ្លួននៅប៉ុនមេដៃសោះ ។
« ហិហិ »

សំឡេងសើចក្អាកក្អាយរបស់ពីរនាក់ឪពុកកូនលាន់រំពងចេញមកដល់ហ្សេនដែលនៅខាងក្រៅធ្វើឱ្យគេសប្បាយចិត្តតាមដែរ ។ ព្រោះយ៉ុនហ្គីមិនបានសើចសប្បាយទេនៅពេលគ្មានវត្តមានរបស់ភរិយាជាទីស្រឡាញ់ ទោះបីខាងក្រៅមើលទៅគេមិនអីប៉ុន្តែគេមិនអាចលាក់បាំងទុក្ខលំបាកដែលកប់ក្នុងក្រអៅបេះដូងពីកូនចៅជំនិតបាននោះទេ ។ យ៉ុនហ្គី រឹងមាំខ្លាំងណាស់ ខ្លាំងដល់ថ្នាក់គេជាជំនិតខ្លាច ខ្លាចថាយ៉ុនហ្គីនឹងធ្វើរឿងឆ្កួតៗ នៅពេលដែលគេរឹងមាំដល់កម្រិត នោះគឺការដែលគេងមិនព្រមក្រោក ។ មុនស្គាល់ជីមីន យ៉ុនហ្គី ធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនម្ដងរួច មកហើយវាក៏ព្រោះតែការដែលនាយរឹងមាំខ្លាំងពេកនឹងហើយ ។ ឪពុកជាទីស្រឡាញ់ចាកចេញគ្មានថ្ងៃត្រឡប់ ម្ដាយបង្កើតបាត់ខ្លួនដោយគ្មានមូលហេតុធ្វើឱ្យគេចង់ឆ្កួតទៅហើយ ការបាត់បង់វាផ្ទួនៗគ្នាពេកធ្វើឱ្យមនុស្សដ៏រឹងមាំម្នាក់សម្រេចចិត្តបញ្ចប់ជីវិតខ្លួន ។

     ៦ខែកន្លងផុតទៅ

រយៈពេល៦ខែដែល មីន យ៉ុនហ្គី រស់នៅចិញ្ចឹមបីបាច់កូនប្រុសតែម្នាក់ឯងដោយគ្មានវត្តមានរបស់ មីន ជីមីនដែលត្រូវជាភរិយា ។ គេរស់នៅទាំងត្រដាបត្រដួសតែនៅតែស៊ូទ្រាំព្រោះស្រឡាញ់កូន ហើយក៏សង្ឃឹមថានឹងអាចស្វែងរកជីមីនឃើញឆាប់ៗនេះផងទៅចុះ ។ ពីដំបូងឡើយគេមិនចង់តាមរករាងតូចទេព្រោះគិតថាជីមីនតែងតែមានគ្រោះថ្នាក់ដោយសារគេ គេមិនចង់ឃើញមនុស្សដែលគេស្រឡាញ់ជួបតែគ្រោះថ្នាក់បែបនេះទេ ។ ប៉ុន្តែកន្លងទៅមួយរយៈគេក៏គិតសារជាថ្មី ។
« បើយើងនៅតែមិនអើពើបែបនេះទៀត ពួកគេនឹងកាន់តែបានចិត្ត ជីមីន ជាប្រពន្ធជាម្ដាយកូនរបស់យើងគេមិនអាចរស់នៅបែកពីយើងនិងកូនទេ! វីន ហ្សេន ចាត់មនុស្សឱ្យតាមស៊ើបដំណឹងពីជីមីនជាបន្ទាន់! »
« បាទចៅហ្វាយ! » កូនចៅទាំងពីរប្រញាប់ទៅចាត់ចែងភ្លាមៗ ។ ក្រោយកូនចៅចាកចេញទៅអស់យ៉ុនហ្គីក៏ចោលភ្នែកសម្លឹងទៅកាន់រូបថតដែលមានពួកគេទាំងបីនាក់ ។
« បងមិនអាចឱ្យពួកគេយកអូនចេញពីបងទេ អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់ មីន ជីមីន! » គេនិយាយបណ្តើរអង្អែលរូបថតបណ្ដើរ ។ ជីមីន ជាកម្មសិទ្ធិរបស់គេតាំងតែពីពេលដែលគេបានសាក់រូបព្រះចន្ទលើខ្នងរបស់រាងតូចមកម្ល៉េះ សូម្បីតែម្ដាយបង្កើតរបស់គេក៏មានសាក់រូបព្រះចន្ទនេះដែរ ។

___

ក្រឡេកមកមើលអ្នកដែលនៅប្រទេសបារាំង ឯណេះវិញ ជីមីន រស់នៅដោយសុខសប្បាយមិនបានកើតទុក្ខដូចអ្នកខាងនោះឡើយ វាក៏ព្រោះតែ:
ត្រឡប់ទៅកាលពី៦ខែមុន ថ្ងៃដែលគេមកដល់ចក្រភពអង់គ្លេសដំបូងគេនៅមិនទាន់ដឹងនៅឡើយទេ ។ ជីមីន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយបញ្ចូនជីមីនដល់មន្ទីរពេទ្យហើយលោកផាកជាឪពុកក៏សម្រេចចិត្តយ៉ាងលឿនបំផុត ។
« បងសម្រេចចិត្តហើយថានឹងចាក់ថ្នាំបំបាត់ការចងចាំរបស់ ជីមីន! » លោកផាកនិយាយហើយ កាងអ៊ូ ញញឹមពេញចិត្ដប៉ុន្តែអ្នកស្រីផាកគាត់ស្លន់ស្លោជាខ្លាំង ។
« បង! ហេតុអ្វីត្រូវធ្វើដល់ថ្នាក់នេះ កូនគេ... »
« អូនមិនអាចជំទាស់នឹងបងទេ ឈប់រវីរវល់នឹងរឿងនេះ កុំស្មានថាបងមិនដឹងឱ្យសោះថាអូនលួចទាក់ទងទៅវា! »
« អូនគ្រាន់តែ... »
« បានហើយ! បងមិនចង់ឈ្លោះជាមួយអូនទេបងបានសម្រេចចិត្តរួចហើយ ចំណែកអូនបងហាមដាច់ខាត ហាមមិនឱ្យទាក់ទងផ្ដល់ដំណឹងទៅវាទេបើមិនចង់ឃើញបងអាក្រក់ត្រូវស្ដាប់បង » លោកផាក គំរាមប្រពន្ធហើយក៏ចាកចេញទៅជួបគ្រូពេទ្យពិភាក្សារឿងថ្នាំបំបាត់ការចងចាំនោះ ។ កាងអ៊ូ ញញឹមពេញចិត្ដនឹងទង្វើលោកផាកជាខ្លាំងព្រោះតទៅគេលែងមានឆ្អឹងទទឹងកទៀតហើយ យ៉ុនហ្គី លែងជាឧបសគ្គសម្រាប់គេក្នុងការក្រសោបយកជីមីនទៀតហើយ ។

មួយសប្តាហ៍បន្ទាប់គ្រប់យ៉ាងទៅបានយ៉ាងរលូនរង់ចាំឱ្យតែជីមីនដឹងខ្លួនឡើងតែប៉ុណ្ណោះ ។ អ្នកទាំងបីនាក់នៅក្នុងបន្ទប់សម្រាករបស់ជីមីនជាប់រៀងរាល់ថ្ងៃមិនចេញទៅណានោះទេខ្លាចជីមីនដឹងខ្លួនគ្មាននរណានៅ ។ តែចៃដន្យណាស់នេះលោកផាកនិងកាងអ៊ូមិននៅនោះទេ នៅតែអ្នកស្រីផាកដែលអង្គុយលើសាឡុងអានសៀវភៅ ។
« ហឹម? » មួយសន្ទុះក្រោយសំឡេងក្រហឹមដើមករបស់ជីមីនបន្លឺឡើង គេបើកភ្នែកសន្សឹមៗឱ្យស៊ាំនឹងព្រះអាទិត្យព្រោះគេគេងយូរថ្ងៃគួរសមដែរ ។
« ជីមីន កូនម៉ាក់! » អ្នកស្រីផាកទុកសៀវភៅលើសាឡុងហើយស្ទុះក្រោកមកមើលកូនដែលកំពុងបើកភ្នែកតិចៗនោះ ។
« ម៉ាក់??? »
« កូន..... »

ប្រហែលពីរម៉ោងក្រោយមកលោកផាកនិងកាងអ៊ូត្រឡប់មកវិញ ចូលមកដល់ក្នុងបន្ទប់អ្នកទាំងពីរភ្ញាក់ផ្អើលព្រោះតែបានឃើញជីមីនដឹងខ្លួន កំពុងអង្គុយញ៉ំាផ្លែឈើដែលអ្នកស្រីផាកកំពុងចិតឱ្យ ។
« ជីមីន! ដឹងខ្លួនពីពេលណាអូន? » លោកផាក
« គេដឹងខ្លួនយូរហើយ តែគេមិនស្គាល់អូនទេបងទម្រាំលួងលោមឱ្យកូនជឿអូនពិបាកណាស់ »
« គាត់ជាអ្នកណាម៉ាក់? » ជីមីន សួរទៅអ្នកស្រីផាកទាំងចម្ងល់ ។
« គាត់ជាស្វាមីរបស់ម៉ាក់ ជាឪពុករបស់កូន! »
« ប៉ាឬ? »
« បាទកូន ប៉ាជាប៉ារបស់កូនណា! » ពេលចូលមកមុនដំបូងលោកផាកក៏ចង់ភ័យដែលព្រោះឃើញគេអង្គុយញ៉ំាផ្លែឈើជាមួយប្រពន្ធគាត់យ៉ាងស្និទ្ធស្នាលគាត់ខ្លាចថាថ្នាំគ្មានប្រសិទ្ធភាពតែពេលគេសួរអ្នកស្រីផាកថាគាត់ជានរណាទើបគាត់ធូរចិត្តវិញ ។
« លោកប៉ា? » ជីមីន ស្រដីទាំងសំឡេងខ្សាវៗព្រោះដូចជាមិនទាន់ជឿជាក់ថាលោកផាកជាឪពុកនៅឡើយនោះទេ ។ លោកផាកសប្បាយចិត្តដែលអាចសម្រេចបំណងរបស់ខ្លួន គាត់មិនខ្វល់ថាកូនរបស់គាត់ចងចាំគាត់ឬអត់ទេសំខាន់សម្រាប់គាត់បំផុតនោះគឺគេអាចភ្លេច យ៉ុនហ្គី បាន ។

     ត្រឡប់មកបច្ចុប្បន្នវិញ ជីមីន រស់នៅទីនេះជាមួយឪពុកម្ដាយរស់ក្នុងផ្ទះរបស់កាងអ៊ូ ប៉ុន្តែថ្មីៗនេះគេបានចាកចេញមករស់នៅខាងក្រៅម្នាក់ឯងព្រោះតែគេមានកាងងារនិងត្រូវធ្វើវាដល់យប់ៗ ទើបមិនចង់រំខានឱ្យអ្នកបម្រើចាំបើកទ្វារឱ្យ ហើយបើគេមានលទ្ធភាពគេនឹងយកប៉ាម៉ាក់គេមករស់នៅជាមួយតែម្ដង ។ នៅពេលនេះកាយតូចគ្រោងដោយឈុតរងារក្រាស់ៗកំពុងតែធ្វើដំណើរលើដងផ្លូវ ។ ហើយនៅទីនេះចូលដល់រដូវរងារហើយគេមិនមែនមនុស្សចាញ់រងារទេប៉ុន្តែគេមិនសូវចូលចិត្តប៉ុន្មានទេ ។
« អាឡូ ជំរាបសួរអ្នកម៉ាក់! »
< កូនចេញពីធ្វើការឬនៅជី? > អ្នកជាម្ដាយសួរទៅកូនប្រុសជាទីស្រឡាញ់ទាំងក្ដីបារម្ភ ព្រោះកូនចេញមករស់នៅក្រៅម្នាក់ឯង ។
« បាទ ម៉ាក់កូនចេញពីធ្វើការហើយ ពេលនេះកំពុងត្រឡប់ទៅបន្ទប់វិញដូចគ្នា ម៉ាក់សុខសប្បាយទេ? កូននឹកម៉ាក់ណាស់ » ជីមីន និយាយទាំងពេបមាត់តិចៗព្រោះនឹកម្ដាយ មួយរយៈនេះគេរវល់ធ្វើការដោយសារតែគេទើបតែទទួលបានការងារមួយទៀតជាចុងភៅនៅភោជនីយដ្ឋានមួយកន្លែង ។
< ម៉ាកសុខសប្បាយទេចុះកូនវិញ? មើលថែខ្លួនផងកូនឥឡូវត្រជាក់ណាស់ មានអីទូរស័ព្ទមកម៉ាក់បានគ្រប់ពេល >
« បាទម៉ាក់! កូនក៏សុខសប្បាយដែរ រឿងមើលថែខ្លួនកូនអាចមើលថែខ្លួនបាន ម៉ាក់កុំបារម្ភអី » ជីមីន ប្រាប់ទៅម្ដាយដើម្បីកុំឱ្យគាត់បារម្ភ តែវាក៏ជាការពិតព្រោះគេពិតជាអាចមើលថែខ្លួនឯងបានពិតមែន ។
< ចាសកូន ឱ្យតែកូនសុខសប្បាយម៉ាក់អស់បារម្ភហើយ ប្រញាប់ទៅផ្ទះហើយញ៉ំាបាយចូលគេងចុះណាកូន >
« កូនមកដល់ផ្ទះហើយម៉ាក់ យប់ជ្រៅហើយម៉ាក់សម្រាកចុះណា ជំរាបលា កូនស្រឡាញ់ម៉ាក់! »
< ចាសកូន ម៉ាក់ក៏ស្រឡាញ់កូនដែរ > ផ្ដាច់៚
« កូនកំពុងខំប្រឹងហើយ! » ជីមីន ស្រដីតិចៗ គេកំពុងតែខំប្រឹងប្រែងធ្វើការដើម្បីមានលទ្ធភាពអាចទិញផ្ទះសមល្មមមួយសម្រាប់ប៉ាម៉ាក់របស់គេ ព្រោះគេមិនចង់ឱ្យពួកគាត់ស្នាក់នៅផ្ទះរបស់អ៊ំគេនោះទេទោះជាបងប្អូនក៏ដោយ ។

កាលមុន ជីមីន ធ្វើការជាបុគ្គលិកនៅហាងលក់ផ្កាមួយកន្លែងដែលនៅមិនឆ្ងាយពីបន្ទប់ជួលរបស់គេប៉ុន្មានទេ ។ ប៉ុន្តែមិនប៉ុន្មានគេក៏ឈប់ហើយមកធ្វើការជាចុងភៅនៅភោជនីយដ្ឋានធំមួយ ។ រាងតូចច្រឡឹងរៀបចំធ្វើម្ហូបសម្រាប់ញ៉ំារួចទើបរៀបចំងូតទឹកសម្អាតខ្លួនចូលគេងព្រោះនេះយប់ជ្រៅហើយតែគេចូលធ្វើការនៅម៉ោង៩ ព្រឹកចេញម៉ោង១០ ។ មើលទៅគេហត់ណាស់មែនទេព្រោះធ្វើការយូរ? តែអត់ទេគេមិនសូវហត់ទេព្រោះនៅភោជនីយដ្ឋាននោះមានចុងភៅច្រើនហើយពួកគេចូលនៅម៉ោង៨ស្របពេលហាងក៏បើកនៅម៉ោង៨ ដូចគ្នាដែរ ។ ប្លែកតែគេដែលម្ចាស់ហាងឱ្យចូលយឺតមួយម៉ោងហើយថែមទាំងចេញលឿនជាងគេទៀត ចំណែកប្រាក់ខែបានថ្លៃជាងគេ វាជាចម្ងល់ដែលគេឆ្ងល់ជាខ្លាំងតែមិនមានការបកស្រាយនោះទេ ។
« នឹកណាស់ដឹងទេ? » បន្ទាប់ពីងូតទឹកស្លៀកពាក់រួចជីមីនក៏ដាក់ខ្លួនអង្គុយលើពូករបស់គេហើយសំឡឹងទៅរូបថត ដែលដាក់នៅលើតុទឹកភ្នែករបស់គេស្រាប់តែស្រក់ចុះមក គេប្រញាប់លើកដៃជូតទឹកភ្នែករបស់គេហើយទើបដាក់ខ្លួនគេងតែម្ដងព្រោះអស់កម្លាំង ។

តើមានរឿងអី? ក្រែងជីមីនពិការភ្នែនទាំងសងខាងឬមិនមែន? តើគេទទួលបានការព្យាបាលហើយឬ? តាមពិតទៅនោះជារឿងបោកប្រាស់ដែលលោកផាកនិងកាងអ៊ូរៀបចំឡើងប៉ុណ្ណោះ ។ ជីមីន មិនបានពិការភ្នែកទេ ថ្ងៃគ្រោះថ្នាក់នោះគេមិនបានត្រូវរបួសខ្លាំងណាស់ណាទេ ហើយតាមពិតគេដឹងខ្លួនតាំងពីនៅកូរ៉េមកម្ល៉េះតែលោកផាកនិងកាងអ៊ូជាអ្នករៀបចំគម្រោងយកគេចាកចេញមកនិងចាក់ថ្នាំងងុយគេងឱ្យគេ ។ លោកផាកព្រោះតែជឿតាមកាងអ៊ូដែលនិយាយបង្ខូចឈ្មោះយ៉ុនហ្គីថាជាមនុស្សមិនល្អ មានប្រវត្តិធ្លាប់សម្លាប់មនុស្សជាច្រើន គេមិនលើកលែងទេសូម្បីតែមនុស្សដែលគេស្រឡាញ់ឱ្យតែខឹងទើបលោកផាកខ្លាចថានាយនឹងធ្វើបាបកូនរបស់ខ្លួន ទាំងដែលគាត់ជាមនុស្សម្នាក់ដែលស្គាល់យ៉ុនហ្គីយូរមកហើយ ។

___

     ងាកមកខាងអ្នកដែលរស់នៅប្រទេសកូរ៉េខាងត្បូងឯណេះវិញ យ៉ុនហ្គី មួយរយៈនេះរវល់ខ្លាំងណាស់សឹងតែមិនបានសម្រាកផងមួយថ្ងៃ ។ តែទោះយ៉ាងណាគេនៅតែឆ្លៀតពេលនៅជាមួយកូនជានិច្ច គេមិនទុកកូនចោលទេទោះរវល់យ៉ាងណាក៏យកកូនមកក្រុមហ៊ុនជាមួយដែរ ។ ប៉ុន្មានខែមកនេះនាយហត់ណាស់តែនាយមិនរអ៊ូទេ មើលថែទាំកូនដើរតួរជាម្ដាយផងជាឪពុកផង ពិបាកបំផុតគឺនៅពេលដែលកូនឈឺហើយមួយរយៈនេះ ជីយ៉ុនឧស្សាហ៍ឈឺណាស់ពេទ្យក៏បានប្រាប់ដែលថាប្រហែលមកពីកូននឹកម្ដាយគេពេក ។

ស្ថិតក្នុងបន្ទប់ធំមួយនៃមន្ទីរពេទ្យល្បីមួយក្នុងក្រុង មិនប្រាប់ក៏ដឹងថានេះជាបន្ទប់ VIP ដែលព្រោះបន្ទប់នេះធំទូលាយណាស់ ។ មានគ្រែសម្រាកចំនួនពីរទំហំក៏ធំអាចគេងបានគ្នាពីរនាក់ឯណោះ គ្រែមួយនៅទំនេរឯគ្រែមួយទៀតមានក្មេងប្រុសម្នាក់គេងលើនោះនិងមានបុរសម្នាក់អង្គុយជិតនោះគឺ យ៉ុនហ្គីនិងជីយ៉ុននឹងឯង ។
« ភ្ញាក់ហើយ? ឃ្លានទេកូន? » យ៉ុនហ្គី សួរទៅកូនដោយសំឡេងស្រាលស្រទន់ដៃមាំអង្អែលក្បាលកូនថ្នមៗ ព្រោះកាលពីយប់មិញជីយ៉ុនក្ដៅខ្លួនខ្លាំងណាស់ តាំងពីគ្មានវត្តមានរបស់ជីមីន មួយខែជីយ៉ុនឈឺសឹងតែបីដងទៅហើយ ។
« កូនចង់ជួបម៉ាម៉ា! » ជីយ៉ុន និយាយហើយក៏ងាកមុខចេញពីឪពុកដេកបែរខ្នងដាក់នាយ ។
« ... »

Continue Reading

You'll Also Like

73.6K 1.9K 18
Your life is officially over Your parents bring you to Nevermore because you are an Oni who cannot control their immense power What happens when you...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
3.9K 373 6
The ថេយ៉ុងជាកូនមហាសេដ្ឋីលំដាប់ពិភពលោក ត្រកូល ដេរ៉ាហ្វា ជាត្រកូលដែលមានលំដាប់ពិភពលោក ជាត្រកូលមហាចំណាចនៅប៉ែកអឺរុប ។ ថេយ៉ុងជាកូនប្រុសនៅក្នុងត្រកូល...
38.8K 2K 6
ប្រលោមលោកភាគខ្លីៗប្រុសនិងប្រុស... Jungkook ft Taehyung Jk Top / Tae btt