កម្មសិទ្ធិ មីន យ៉ុនហ្គី |រដូវ...

By horng1993

48.9K 3.6K 121

« ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង! » មីន យ៉ុនហ្គី Min Yoongi X park Jimin YG top JM btt ✍️ wri... More

Episode 1: ចាប់ពីថ្ងៃនេះទៅគេជាមនុស្សរបស់ខ្ញុំ!
Episode 2: មនុស្សរបស់យើង!
Episode 3:ទាល់តែមានការព្រមព្រៀងទើបយើងហែកកេស!
Episode 4:គ្រប់យ៉ាងទាល់តែមានការសាកល្បង!🔞
Episode 5:បបូរមាត់គួរឱ្យចង់បឺត!
Episode 6: ផាក ជីមីន នាមត្រកូលថ្មីគឺ មីន!
Episode 7:មោះ ទៅលួងក្នុងបន្ទប់ពីរនាក់!
Episode 8:ធ្វើអូនសិនទើបយើងទៅធ្វើការតាមក្រោយ!
Episode 9
Episode10: បងស្រឡាញ់អូនខ្លាំងណាស់!
Episode 11:ធ្លាក់ចូលក្នុងបេះដូងបង ជុប៎!
Episode 12: ភរិយារបស់ខ្ញុំ!!!
Episode 13: មីន ជីយ៉ុន!
Episode 14:អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!
Episode 15:ខ្ញុំនឹងលែងលះលោកឯង...
Episode 16:បងស្រឡាញ់អូនព្រោះអូនជាមនុស្សដែលបងស្រឡាញ់!
Episode 17: ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង!
Episode 18:នាងត្រឹមជាកាកសំណល់...
Episode 19:បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ!
Episode 20:ជើងស្រឡូនស្អាតបែបនេះគួរតែលើកឱ្យបានខ្ពស់មិនត្រូវកប់ក្នុងពូកទេ!❤️‍🔥
Episode 21:ខ្ញុំភ្លេចទៅហើយថាខ្ញុំមានម្ដាយនឹងគេដែរ...
Episode 22:អូនខ្លាចណាស់បង...
Episode 23:ព្រោះអូនជាកូនក្មេងរបស់បង!
Episode 24:បងស្រឡាញ់អូនណាស់ គីម ថេហ្យុង!
Episode 25:ស្រែកឡើងឮដល់កាទប់អូនហ៎!
Episode 26: បងអូនឈឺណាស់បង!
Episode 27: បងនិយាយម្នាក់ឯងហត់ណាស់....
Episode 28:ហេតុអ្វីបងមិនជួយកូនរបស់ពួកយើង?
Episode 29: លួងអូន!
Episode 30:អូនជាជីមីនរបស់បងនោះអី!
Episode 31:បងកំពុងក្បត់អូនមែនទេ?
Episode 32:ពួកយើងនិងកាន់ដៃគ្នាឆ្លងឧបសគ្គមួយនេះ!
Episode 33: ងប់នឹងប្រុសទាំងឪទាំងកូន!
Episode 34: ចាស់តែអាយុទេ
Episode35:ទុកឱ្យពូវីនថើប!
Episode 36:
Episode 37:
about me:
Episode 38:
បើកកក់រឿង:
Episode 40
Episode 41
Episode 42
Episode 43:
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
The end 🩷
For you readers 🩷

Episode 39:

564 50 4
By horng1993

គ្រូពេទ្យម្នាក់ក៏ចាកចេញទៅ ។ ហើយស្រពពេលនោះដែរ គ្រូពេទ្យម្នាក់ទៀតក៏ចេញមកល្មម ។
« គ្រូពេទ្យ! កូនខ្ញុំយ៉ាងម៉េចហើយ? »
« គាត់ផុតពីគ្រោះថ្នាក់ហើយប៉ុន្តែលើរាងកាយត្រូវរបួសខ្លាំង ចំណែកមុខក៏មានរបួសតិចតួចតែអ្វីដែលខ្ញុំចូលចិត្តរួមសោកស្តាយនោះគឺ កែវភ្នែកទាំងពីររបស់គាត់ត្រូវប៉ះទង្គិចនឹងកញ្ចក់បណ្ដាលឱ្យកែវភ្នែករបស់គាត់ត្រូវមើលមិនឃើញនោះទេ » 
« ថា...ថាម៉េច? ហ្ហឹកៗ កូនរបស់ខ្ញុំត្រូវពិការភ្នែកមែនទេគ្រូពេទ្យ? ហ្ហឹកៗ »
« គ្រូពេទ្យសូមជួយកូនខ្ញុំផង អស់ប៉ុន្មានក៏ខ្ញុំមិនខ្វល់ដែរ »
« ពួកយើងពិតជាសោកស្តាយដែលមិនអាចជួយព្យាបាលបាន លុះត្រាតែមានកែវភ្នែកមកប្ដូរទើបអាចមានសង្ឃឹម ព្រោះតែកញ្ចក់ដែលខ្ទាតចូលភ្នែករបស់គាត់វាច្រើនពេក... » លោកគ្រូពេទ្យនិយាយទាំងសោកសៅព្រោះគាត់ពិតជាមិនអាចជួយធ្វើឱ្យព្យាបាលឱ្យគេមើលឃើញវិញបានទេ ។ គាត់គ្រាន់តែជួយលាងសម្អាតយកកម្ទេចកញ្ចក់នោះចេញនិងលាងរបួសផ្សេងៗទៀតប៉ុណ្ណោះ ។
« ចំពោះកែវភ្នែកពួកយើងនឹងធ្វើការស្នើទៅខាងសប្បុរសធម៌ទាំងឡាយក្រែងមាននរណាចង់បរិច្ចាគ ខ្ញុំពិតជាមិនអាចធ្វើអ្វីបានច្រើនពីនេះពិតមែន »
« ហ្ហឹកៗ បងកូនយើង... » អ្នកស្រីផាកយំសឹងតែសោះអស់ពីខ្លួនទៅហើយកូនប្រុសតែម្នាក់របស់គាត់ហេតុអ្វីត្រូវមកជួបរឿងបែបនេះ ។
« អ្នកមីងសម្រួលអារម្មណ៍សិនទៅ ជីមីននឹងមិនអីទេ ប្រាកដជាមានអ្នកដែលចង់បរិច្ចាគមិនខាន » កាងអ៊ូ ព្យាយាមលួងលោមអ្នកស្រីផាកព្រោះគាត់យំចង់ដង្ហក់ទៅហើយ ។
« ចុះអ្នកប្រុសតូចវិញពេទ្យ? » វីន
« គាត់ក៏ផុតគ្រោះថ្នាក់ដូចគ្នាតែគាត់ប៉ះទង្គិចផ្នែកក្បាល មិនធ្ងន់ធ្ងរពេកទេ »
« តើគេអាចនឹងបាត់បង់ការចងចាំដែរទេគ្រូពេទ្យ? » ជុងហ្គុក
« ចំពោះរឿងនេះពួកយើងពិបាកសន្និដ្ឋានណាស់ រង់ចាំឱ្យអ្នកជំងឺដឹងខ្លួនយើងនឹងពិនិត្យមើលគាត់ម្ដងទៀត »
« ពួកយើងអាចចូលទៅមើលគេបានឬនៅគ្រូពេទ្យ? »
« បាទ រង់ចាំឱ្យខ្ញុំបញ្ចូនពួកគាត់ទៅបន្ទប់សម្រាកសិន »
« អរគុណលោកគ្រូពេទ្យ »
« ជាតួនាទីរបស់ខ្ញុំស្រាប់ហើយបាទ សូមលាសិនហើយ » គ្រូពេទ្យបានរៀបចំផ្លាស់ពួកគេទៅដាក់បន្ទប់សម្រាកដោយពីដំបូងវីនចង់ឱ្យពួកគេគេងបន្ទប់ជាមួយគ្នាទាំងបីអ្នកតែម្ដង តែលោកផាកប្រកែកញាប់មាត់មិនព្រមឱ្យយ៉ុនហ្គី បានសម្រាករួមបន្ទប់ជាមួយប្រពន្ធកូននោះទេ ។
« ហេតុអ្វីលោកផាក? ពួកគាត់ជាគ្រួសារតែមួយហេតុអ្វីមិនអាចគ្រាន់តែសម្រាកបន្ទប់ជាមួយគ្នាសោះ? »
« វានាំស៊យនោះអី! ឯងមិនឃើញទេ? ជីមីនតែងតែជួបគ្រោះថ្នាក់ដោយសារតែវាគ្រប់ពេល » លោកផាកស្រដីទាំងកំហឹងព្រោះនៅពេលនេះគាត់ខឹងស្អប់យ៉ុនហ្គីខ្លាំងណាស់ ។
« ចុះលោកគិតថាគាត់ចង់ឱ្យប្រពន្ធគាត់មានគ្រោះថ្នាក់មែនទេ? » ទំហំក្ដីស្រឡាញ់ដែលយ៉ុនហ្គីមានចំពោះជីមីនវាធំធេងខ្លាំងកម្រិតណាគេនេះដឹងច្បាស់ណាស់ ។ យ៉ុនហ្គី ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីសេចក្ដីសុខរបស់ប្រពន្ធកូន គេព្យាយាមប្រឆាំងនឹងអ្នកស្រីរ៉ាស៊ីទាំងដឹងថាគាត់ក៏មានគុណមកលើខ្លួនដែរ ទោះមិនដែលមើលថែគេប៉ុន្តែគាត់ជាមនុស្សម្នាក់ដែលឱ្យយ៉ុនហ្គីហៅថាម៉ាក់តាំងពីកុមារភាពមក រហូតដល់ពេលនេះ ។
« យើងមិនខ្វល់! សំខាន់ជីមីនជាកូនប្រុសរបស់យើង! » និយាយចប់គាត់ក៏ចូលទៅខាងក្នុងដែលជាបន្ទប់សម្រាករបស់ជីមីននិងជីយ៉ុន ។
« ហឹម! » វីន ដកដង្ហើមធំគ្រវីក្បាលហួសចិត្តនឹងលោកផាកជាខ្លាំង ដល់ដំណាក់កាលនេះទៅហើយនៅគិតរឿងបែបនេះទៀត?
« តោះ ទៅមើលចៅហ្វាយវិញ » ហ្សេនទះស្មាវីនតិចៗ ហើយក៏នាំគ្នាចូលទៅបន្ទប់សម្រាករបស់យ៉ុនហ្គី ។ កាយមាំក្រាស់គេងសម្រាកលើគ្រែពេទ្យ ដៃខាងស្ដាំរបស់គេរុំបង់ជិតព្រោះតែដៃរបស់គេមានរបួសធ្ងន់រហូតដល់ស្រាំឆ្អឹង ។
« តើយើងត្រូវធ្វើយ៉ាងម៉េចបន្ត? »
« ចាំចៅហ្វាយដឹងខ្លួនតែម្ដង... » ហ្សេននិយាយមិនទាន់ចប់ផង សំឡេងក្រហឹមរបស់អ្នកដែលគេងលង់លក់នោះបន្លឺឡើង ។
« ហឹម??? » យ៉ុនហ្គី បើកភ្នែកសន្សឹមៗ ព្រោះតែចាំងនឹងពន្លឺព្រះអាទិត្យ ។
« ចៅហ្វាយដឹងខ្លួនហើយ? »
« វីន ហ្សេន អូយ៎? » ដោយសារតែកម្រើកខ្លាំងពេកទើបធ្វើឱ្យដៃរបស់គេឈឺ ។
« ចៅហ្វាយកុំទាន់កម្រើកខ្លាំងពេកអី »
« ទឹក! ស្រែកទឹក! »
« នេះចៅហ្វាយ! » វីន
« ហឹម! ចុះ ជីមីននិងជីយ៉ុន? » បន្ទាប់ពីផឹកទឹករួច យ៉ុនហ្គីសួរទៅកូនចៅដោយសំឡេងខ្សាវៗព្រោះក្នុងខ្លួនរបស់គេគ្មានកម្លាំងកំហែងសូម្បីបន្តិច ។
« គឺចៅហ្វាយតូចនិងអ្នកប្រុសតូចនៅបន្ទប់មួយទៀត ចៅហ្វាយចង់ពិសារអ្វីទេបាទ? »
« យើងចង់ទៅមើលជីមីន! » គេមិនតបនឹងសំណួររបស់វីនតែបែរជានិយាយថាចង់ទៅមើលជីមីនទៅវិញ ។
« ចៅហ្វាយ... »
« យើងមិននិយាយពីរដងទេវីន! » ម្ដងនេះ យ៉ុនហ្គី និយាយទាំងមុខមាំ បញ្ជាក់ថាគេមិនបានលេងសើចទេ ។
« បាទ ចៅហ្វាយ! » វីន និងហ្សេនមិនដឹងជាហាមឃាត់យ៉ាងម៉េចទើបយល់ព្រមជូនគេទៅដោយយករទេះរុញអ្នកជំងឺដែលមាននៅក្នុងបន្ទប់នេះស្រាប់ ។

     ងាកមកបន្ទប់មួយទៀតវិញ ជីមីន និងជីយ៉ុនគេងនៅលើគ្រែជិតគ្នា ។ អ្នកស្រីផាកអង្គុយទាំងទឹកមុខស្ងួតព្រោះអាណិតកូនរបស់ខ្លួនជាខ្លាំង មិនសមណាមកជួបរឿងបែបនេះសោះឡើយ ។ គាត់ក៏មិនបានខឹងនឹងយ៉ុនហ្គីអីដែរ ព្រោះគាត់ដឹងច្បាស់ពីទំហំចិត្តរបស់យ៉ុនហ្គីដែលមានចំពោះជីមីន វាពិតជាធំធេងខ្លាំងណាស់ ។ គាត់ដឹងថានាយក៏នឹងឈឺចាប់ខ្លាំងបន្ទាប់ពីដឹងថាប្រពន្ធរបស់គេត្រូវពិការភ្នែកបែបនេះ ។ ប៉ុន្ដែលោកផាកមិនបានមានការគិតដូចអ្នកស្រីផាកជាប្រពន្ធទេ ត្បិតថាគាត់និងយ៉ុនហ្គីស្គាលគ្នាក៏ពិតមែនតែជីវិតកូនរបស់គាត់តែងតែជួបគ្រោះថ្នាក់ពេលនៅក្បែរនាយតើឱ្យគាត់ទ្រាំម្ដេចបាន? ទ្រាំមើលកូនគាត់រស់នៅជាមួយគ្រោះថ្នាក់បែបនេះរហូតម្ដេចបាន?
« បងសម្រេចចិត្តហើយ! »
« បងចង់ធ្វើអី? »
« បងនឹងបញ្ចូនជីមីនទៅនៅជាមួយកាងអ៊ូ! »
« បង... » អ្នកស្រីផាកនិយាយមិនទាន់ចប់ផង ស្រាប់តែមានសំឡេងមាំបន្លឺឡើងពីក្រោយខ្នងលោកផាក ។
« មិនបាន! នរណាក៏មិនអាចយកជីមីនចេញពីខ្ញុំនិងកូនបានដែរ! » យ៉ុនហ្គី ក្រោកចេញពីរទេះរុញអ្នកជំងឺដើរចូលមកនិយាយទាំងសំឡេងមាំនិងខឹងស្របពេលតែមួយ ។ នរណាមិនខឹង? នៅសុខៗចង់យកប្រពន្ធដែលគេឱបជាប់ទ្រូងចេញឆ្ងាយពីខ្លួននោះ?
« តែយើងនឹងយកគេទៅ! ជីមីនជាកូនរបស់យើង យើងត្រូវតែយកកូនប្រុសរបស់យើងទៅរស់នៅកន្លែងមានសុវត្ថិភាព! » លោកផាក
« តែគេជាភរិយាខ្ញុំ! ខ្ញុំអាចការពារគេបាន... »
« ការពារចឹងឬ? ឯងមាននិយាយមកមិនចេះខ្មាសមាត់ទេមែនទេ មីន យ៉ុនហ្គី? មិនមែនព្រោះតែឯងទេឬដែលជាដើមហេតុធ្វើឱ្យជីមីនពិការភ្នែក? » លោកផាកនិយាយទាំងកំហឹងព្រោះគាត់ទប់មកយូរហើយ កូនប្រុសគាត់ កូនប្រុសតែម្នាក់គត់របស់គាត់ត្រូវពិការភ្នែកទាំងគូ ប្រសិនបើមិនទទួលបានការវះកាត់ប្ដូរកែវភ្នែកថ្មីទេ នោះគេនឹងត្រូវពិការអស់មួយជីវិតមិនខានទេ ។
« ថា...ថាម៉េច? » យ៉ុនហ្គី សួរទាំងភាំងនឹងភ្ញាក់ផ្អើល តើនេះលោកផាកកំពុងនិយាយអី? ជីមីន ពិការភ្នែក? វាមិនពិតទេមែនទេ?
« ឯងស្ដាប់មិនខុសទេ កូនប្រុសរបស់យើងកូនប្រុសតែម្នាក់គត់របស់យើងបានពិការភ្នែកទាំងសងខាង ព្រោះតែឯងនឹងហើយ អាចង្រៃ! ឌឹប៚ » លោកផាកគំហកហើយបន្ទាប់ពីនិយាយចប់គាត់ក៏វៃយ៉ុនហ្គីមួយដៃយ៉ាងខ្លាំង ព្រោះតែនាយកំពុងដើរចូលទៅរកជីមីននិងកូនដែលគេងនៅម្ខាងទៀត ។
« ព្រូស៚ អួយ៎? មិន... មិនអាចទេ មីននី? » កាយដួលយ៉ាងដំណំតែគេមិនបានឈឺចាប់ឬខ្វល់ខ្វាយពីខ្លួនឯងទេ គេកំពុងតែភ្ញាក់ផ្អើលនឹកស្មានមិនដល់ចំពោះអ្វីដែលគេបានឮនៅពេលនេះ ប្រាប់មកថាមិនពិតគេស្ដាប់ច្រឡំ?
« យើងចង់តែសម្លាប់ឯងទេ... »
« ចៅហ្វាយ! លោកផាកឈប់ទៅ! » វីន ចូលមកឃាត់និងលើកយ៉ុនហ្គីឱ្យឈរឡើងវិញ ។ យ៉ុនហ្គី ឈរមិនចង់នឹងព្រោះក្នុងខ្លួនគេអស់កម្លាំងរលីងទៅហើយ គេនៅតែមិនជឿថាជីមីននឹងត្រូវពិការភ្នែក គេមិនជឿ! ។
« មីននី... » យ៉ុនហ្គីនៅតែចង់ដើរចូលទៅជិតប្រពន្ធ គេចង់ឃើញមុខប្រពន្ធរបស់គេ គេចង់ឱបចង់ថើបប្រពន្ធរបស់គេដូចគេធ្លាប់ធ្វើកន្លងមក តែមិនអាចទេលោកផាកនៅតែរារាំងគេនិងបណ្ដេញគេចេញដដែល ។
« ឯងឆាប់ចេញភ្លាមទៅទាន់យើងនៅមានមេត្តាជាមួយឯង កុំចូលមកជិតកូនយើង អាមនុស្សចង្រៃ! » លោកផាករុញនាយចេញ ម្ដងនេះមិនដួលព្រោះមានវីននៅចាំទប់ពីក្រោយជាប់ ។
« .... » ស្ងាត់គ្មានការឆ្លើយតបពីយ៉ុនហ្គី គេមិនមែនមិនឮតែគេគ្មានអ្វីត្រូវនិយាយ អ្វីដែលគេចង់ធ្វើនៅពេលនេះគឺចង់ចូលទៅជិតប្រពន្ធកូនរបស់គេ ។
« ឯង... »
« បងបានហើយ! ឱ្យគេចូលទៅជិតប្រពន្ធកូនគេផងទៅ គេគ្រាន់តែចង់និយាយជាមួយគ្រួសាររបស់គេប៉ុណ្ណោះ » អ្នកស្រីផាក និយាយដោយសំឡេងស្រទន់ព្រោះអាណិត យ៉ុនហ្គី ។
« ហ៊ឹស!! » លោកផាក ដើរចេញទាំងកំហឹងអ្នកស្រីផាកក៏ចាកចេញទៅតាមក្រោយ ។ វីន ជួយយកកៅអីឱ្យយ៉ុនហ្គីអង្គុយរួចទើបគេចាកចេញទៅទុកឱ្យយ៉ុនហ្គីនៅជាមួយគ្រួសាររបស់នាយ ។
« សុំទោស! » គ្រប់គ្នាចេញទៅបាត់អស់មួយសន្ទុះក្រោយទើបគេស្រដីឡើង ។
« ហ្ហឹកៗ បងសុំទោស! » ទឹកភ្នែកស្រក់ចុះមកតក់ៗ ព្រោះតែគេឈឺចាប់និងស្អប់ខ្លួនឯងដែលជាដើមហេតុធ្វើឱ្យជីមីនទៅជាបែបនេះ ។ មនុស្សគេកម្រយំណាស់តែបើទឹកភ្នែករបស់គេស្រក់នោះបញ្ជាក់ថាគេកំពុងទទួលបានអារម្មណ៍រំភើបឬអារម្មណ៍ឈឺចាប់ទើបអាចធ្វើឱ្យទឹកភ្នែកគេស្រក់មកបាន ។
« ព្រោះបងតែងនាំទុកដល់អូនរហូតមក ហ្ហឹក! ពេលនេះថែមទាំងអូសជីយ៉ុនចូលមកទៀត បងអាក្រក់ណាស់ ហ្ហឹកៗ មិនសមជាមេគ្រួសារទេ! » យ៉ុនហ្គី យំសស្រាក់ព្រោះតែពេលនេះគេកំពុងតែឈឺចាប់ខ្លាំងណាស់ ឈឺដល់ថ្នាក់មិនអាចបរិយាយបាននោះទេ ។ វាដូចដែលលោកផាកនិយាយគេជាមនុស្សចង្រៃ នាំតែរឿងស៊យមកឱ្យប្រពន្ធកូន ពេលនេះគ្រោះថ្នាក់ប៉ុណ្ណឹងចុះទម្រាំតែថ្ងៃមុខទៀតតើប្រពន្ធកូនគេត្រូវជួបនឹងអ្វីទៀតទៅ?
« តែបងមិនអាចបាត់បង់អូនទេ បងពិតជាមិនអាចឱ្យនរណាយកអូនចេញពីបងទេ » ជីមីនគឺជាជីវិតរបស់គេគឺជាគ្រប់យ៉ាងរបស់គេចុះបើយក ជីមីនចេញពីគេតើឱ្យគេរស់នៅយ៉ាងដូចម្តេច?
« កុំចាកចេញពីបងអីណា... » គេនិយាយដោយសំឡេងខ្សាវៗ ព្រោះគេអស់កម្លាំងខ្លាំងណាស់នៅពេលនេះ គេមិនចង់បាត់បង់ជីមីនរបស់គេទេ សូមកុំយកជីមីនចេញពីគេអី ។

     យ៉ុនហ្គី និយាយផងយំផងរហូតដល់គេគេងលក់ដោយដៃនៅជាប់ដៃរបស់ជីមីនជាប់មិនលែង ចំពោះ ជីយ៉ុន គេមិនសូវបារម្ភទេព្រោះលោកផាកមិនអាចយកកូនរបស់គេទៅណាបានទេ ប៉ុន្តែគេបារម្ភចំពោះជីមីនគេខ្លាច ខ្លាចថាគាត់នឹងយកគេចេញទៅ ។ មួយស្របក់ក្រោយមក យ៉ុនហ្គី ដឹងខ្លួនមកវិញគេភ្ញាក់ដោយស្លន់ស្លោព្រោះខ្លាចក្រោកមកបាត់ជីមីននិងកូន ។
« សឺតៗ! » ពីរខ្សឺតទៅលើថ្ពាល់ប្រពន្ធកូន ពោរពេញដោយក្ដីស្រឡាញ់រកអ្វីប្រៀបផ្ទឹមពុំបាន ។
« ប៉ាស្រឡាញ់កូនខ្លាំងណាស់ មីន ជីយ៉ុន! » គេអង្អែលក្បាលកូនតិចៗ ថ្នមៗ ។
« បងក៏ស្រឡាញ់អូនដែរ សឺត! » គេងាកមកនិយាយនិងថើបថ្ងាសប្រពន្ធមួយខ្សឺតទៀតដោយកែវភ្នែកស្រទន់ កែវភ្នែកដែលមិនធ្លាប់សំឡឹងមើលទៅនរណាសោះឡើយ ។ ជីមីនជាមនុស្សដំបូងនិងចុងក្រោយដែលគេស្រឡាញ់ គេចាត់ទុកជីមីនជាជីវិត ជាគ្រប់យ៉ាង កូនជាដង្ហើម ជាកែវភ្នែក ពួកគេទាំងសុទ្ធតែជាមនុស្សសំខាន់ក្នុងជីវិតនាយដែលមិនអាចបាត់បង់មួយណាបានទេក្នុងជីវិតនេះ ។
« តើពេលណាអូននិងកូនដឹងខ្លួន? បងនឹកអ្នកទាំងពីរណាស់ដឹងទេ? ចង់ឱ្យបងនិយាយម្នាក់ឯងដល់ពេលណាទៀត? បងហត់ណាស់ ហត់នឿយមែនទែនហើយ » ហត់នេះមិនមែនហត់ព្រោះជីមីនមិននិយាយរកគេទេប៉ុន្តែគេហត់ដែលជួបតែបញ្ហាមិនចេះចប់មិនចេះហើយ ជីវិតគេមិនដែលទទួលបានក្ដីសុខពេញលេញនឹងគេនោះទេ ឱ្យតែកំពុងមានក្ដីសុខដឹងតែមានបញ្ហាអីមួយរត់ចូលមករហូត ។
« ចៅហ្វាយសុំអនុញ្ញាត! » វីន បើកទ្វារចូលមកទាំងត្រហេបត្រហប ។
« មានរឿងអ្វីវីន? »
« ពួកយើងដឹងថានរណានៅពីក្រោយរឿងនេះហើយចៅហ្វាយ... » និយាយដល់ត្រឹមនេះវីនក៏ចូលមកខ្សឹបប្រាប់យ៉ុនហ្គី ។
« ទៅផ្ទះឥឡូវនេះ! »
« តែចៅហ្វាយនៅឈឺ... »
« យើងមិនអីទេវីន! សឺត៎ បងនឹងឆាប់ត្រឡប់មកវិញណា! តោះយើង ឯងចាំបញ្ចូនកូនចៅឱ្យមកយាមនៅទីនេះផង! » គេលាជីមីន មុននឹងចាកចេញទៅដោយមិនភ្លេចឱ្យវីនបញ្ចូនកូនចៅមកយាមនៅទីនេះព្រោះលោកផាកមិនគួរឱ្យទុកចិត្តនោះទេ ។ មកដល់បន្ទប់របស់ខ្លួនវិញ យ៉ុនហ្គី រៀបចំប្ដូរសម្លៀកបំពាក់ដោយខ្លួនឯងតែដោយសារដៃរបស់គេឈឺទើបគេនៅតែត្រូវការជំនួយពីកូនចៅរបស់គេដដែល ។

* សម្រាប់អ្នកចង់បានជាសៀវភៅអាចកក់បានក្នុងយប់នេះណា 🫶

Continue Reading

You'll Also Like

4.8M 303K 109
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
15.4K 508 5
ជាតិមុនគេនិងខ្ញុំជានរណា ? មានអ្វីពាក់ព័ន្ធនឹងគ្នា ? ហេតុអីបានជាជាតិនេះទាំងពីរអ្នកហាក់ដូចជាមាននិស្ស័យនឹងគ្នាម្ល៉េះ ទាំងដែលម្នាក់ជាមនុស្សលោកធម្មតា ឯម្ន...
12K 376 29
រឿងលោកពូចុង នេះគ្រាន់តែជារឿងប្រលោមលោកទេសូមកុំយកលំនាំឬត្រាប់តាមអីព្រោះវាមិនល្អឡើង🙏🏻