💐គ្រងបេះដូង♡CEOសង្ហា✨

By JI-YARA

5.9K 498 2

FB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា ) More

ភាគ១ ផ្តើមរឿង : នៅក្នុងវចនានុក្រម គីម ថេហីុ គ្មានអ្វីដែរថាមិនអាចទៅរួចនោះទេ
ភាគ២ : ខ្ងុំពេញចិត្តទាំងអស់គ្រប់លក្ខខណ្ឌរបស់លោកចន
ភាគ៣ : ត្រឹមកំម្ទេចមនុស្សដូចនាងនេះ យើងឪ្យfan² យើងចាត់ការពេលណាក៏បានដែរ...
ភាគ៤ : សម្តែងជាគូស្នេហ៍របស់ខ្ងុំ ឯងគិតយ៉ាងមិចដែរ?
ភាគទី៥ :ខ្ញុំជាតារា មិនមែនរាស្ត្រសាមញ្ញឡើយ!
ភាគទី៦: រឿងយើង ឯងកុុំចេះមកពាក់ព័ន្ធ!
ភាគទី ៧ : ...ថាយើងចង់ថើបឯងម្តងទៀត!!
ភាគទី ៨ : លើលោកនេះគ្មានអាថ៍កំបាំងនោះទេ!!
ភាគទី ៩ : ខ្ងុំស្រឡាញ់លោក!!🔞
ភាគទី ១០: ជើងរន្ទះ
ភាគទី១១ : គេក្បត់ខ្ញុំហើយ គេឈប់ស្រលាញ់ខ្ងុំហើយបងមីន
ភាគទី១២ : ចុះឯងគិតថាជាស្រីស្នេហ៍របស់យើង??
ភាគទី១៣ : លេងទឹកស្អីយប់បែបនេះ មិនខ្លាចអារក្សសមុទ្រចាប់សីុទេហ្ហេស??
ភាគទី ១៤ : សន្យា!
ភាគ១៥ : ចង់យកខ្លួនប្រាណមកលួងយើង??
ភាគទី ១៦ : រងចាំថ្ងៃមួយ! ថ្ងៃដែរលោកសារភាព...
ភាគទី ១៧ : បោចសក់ បោកនឹងដីបន្តិច ក៏អង្គុយយំ...
ភាគទី១៨ + ១៩ : ចន.ចន ជុងហ្គេនណាទៅ? // ជម្រាបសួរអ៊ុំទន្សាយ!
ភាគទី២០ : កម្មវិធីជប់លៀង
ភាគទី២២ : តែលោកក៏ធ្វើបាបខ្ងុំ ...
ភាគទី ២៣ : យ៉ាងម៉េច? នាងហាយស៊ូ នាងគីមី!!
ភាគទី២៤ :អូនជាដង្ហើមរបស់បង...💞
ភាគទី២៥ : ទេ! ខ្ញុំមិនមែនជាប្រពន្ធឯងទេ!
ភាគទី២៦ : ថេយ៍~បងសុំទោស!
ភាគទី២៨ : នាងមិនឪ្យយើងជឿគេ ចុះនាងសម្អាងស្អីឪ្យយើងជឿនាងដែរ???
ភាគទី ២៩ : ថ្ងៃណាពួកយើងរៀបការ?
ភាគទី ៣០ : មិនបាច់ថាក៏បងដឹងដែរ!...
ភាគបញ្ចប់ : ពិធីមង្គលការ💍

ភាគទី២១ : តើជីវិតខ្ញុំនឹងសប្បាយបានយ៉ាងមិចបើគ្មានវត្តមានរបស់លោក??

169 21 0
By JI-YARA

__________________

   ក្រោយមានវត្តមានរបស់ជេហូបមកដល់ហើយ  កម្មវិធីជប់លៀងក៏បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ មានកាផឹកសីុ តាមសប្បាយ មានការលេងហ្គេមជាច្រើន ដែរនាំឲ្យបរិយាកាសនៅក្នុងវិមានគីមមានតែសំឡេងសើចក្អាសក្អាយ។ តែមានមនុស្សម្នាក់ដែរមិនសូវជាសប្បាយដូចគេ គឺជារាងក្រាស់ នាយតាមសង្កេតមើលរែរាងតូចម្នាក់ប៉ុណ្ណោះ ឃើញរាងតូចនឹងជេហូបដូចជាស្និតស្នាលនឹងគ្នាឃើញសើចជាមួយគ្នារហូត នាយក៏ប្រច័ណ្ឌហើយក៏អន់ចិត្ត ព្រោះមើលទៅរាងតូចដូចជាចងចាំជេហូបច្បាស់ណាស់ ចុះហេតុអីក៏មិនចាំនាយ??

« គ្រប់គ្នា ខ្ញុំសុំលាទៅវិញមុនសិនហើយ ព្រោះថ្ងៃនេះខ្ងុំមិនសូវស្រួលខ្លួន ជម្រាបលាលោកពូអ្នកមីង! »ជុងហ្គេន ដោយមិនចង់នៅឃើញរាងតូចនឹងជេហូបស្និតស្នាលគ្នាតទៅទៀត នាយក៏ចង់ត្រឡប់ទៅវិញ និយាយចប់ហើយក៏ដើរចេញទៅដោយមិនឪ្យអ្នកណាឃាត់ទាន់ឡើយ។

« អេ! កូនថេហ៍ទៅតាមទៅកូន ឪ្យលឿនឡើង »អ្នកស្រីគីម ក៏ប្រញាប់ប្រាប់ទៅថេហីុ ឪ្យតាមជុងហ្គេនទៅ គាត់មើលដឹងថានាយមិនមែនមិនស្រួលខ្លួនទេ តែនាយកំពុងអន់ចិត្តច្រើនជាង។

« បាទ »ថេហីុ ក៏ប្រញាប់ងើបរត់ចេញទៅតាមរាងក្រាស់តាមសម្តីរបស់អ្នកស្រីគីម ព្រោះគេចង់និយាយរឿងខ្លះជាមួយនាយដែរ។

« ក្មួយជុងប្រហែលជាអន់ចិត្តណាស់ហើយ ព្រោះមុននេះឃើញសម្លឹងមើលថេហ៍រហូត តែកូនថេហ៍មិនបានចាំអារម្មណ៍សោះ »លោកគីម ក៏និយាយទាំងអាណិតដល់ នាយក្រាស់។

« កុំភ័យអីលោកពូ ថេហុីកំពុងតែទៅលួងហើយ »ជីមីន ក៏និយាយប្រាប់ទៅលោកគីម ព្រោះថេហីបានប្រាប់ខ្លួនកាលពីព្រឹកថា បើបានជួបរាងក្រាស់ម្តងទៀត គេនឹងសាក់បើកចិត្ត និយាយជាមួយនាយ ហើយចូលក្បែរនាយម្តងទៀតដូចគ្នា។

« បើចឹងល្អហើយ ហ្ហឹសៗ»ឮបែបនេះហើយលោកគីមក៏សប្បាយចិត្តឡើងវិញ អ្នកផ្សេងទៀតក៏ត្រេកអរដែរ លើកលែងតែជេហូប នាយនៅតែឈឺមិនបាត់សោះ។

__________________

« ចៅហ្វាយគិតចង់ទៅវិញហើយឬ? »រ៉េន រហ័សសួរទៅនាយក្រាស់ដែរដើរចេញមកវិញទាំងទឹកមុខស្រពាប់ស្រពោន គ្មានកម្លាំងកំហែងនៅក្នុងខ្លួនសោះ។

« អ្អឹម! »នាយក្រាស់ងក់ក្បាល ឃើញចឹងហើយរ៉េនក៏មិនមាត់អ្វី ក៏បើកទ្វារឡានឪ្យនាយ ប្រុងនឹងចូលទៅហើយ រ៉េនងាកទៅក៏ឃើញរាងតូចថេហីុរត់មកពីក្រោយជុងហ្គេនជាចៅហ្វាយខ្លួន

« ចៅហ្វាយ អ្នកប្រុសថេហ៍មកតាមហ៎ »រ៉េននិយាយតិចៗប្រាប់ទៅជុងហ្គេនដែររៀបនឹងចូលឡានឪ្យនាយងាកក្រោយយ៉ាងលឿនសឹងបាក់.ក. រាងតូចឈរនៅមុខវិមានមិនហ៊ានដើរមករករាងក្រាស់ឡើយ ឯដៃទាំង2ក៏ក្តោបជាយអាវខ្លួនឯងខាងក្រោមជាប់ សម្លឹងមើលរាងក្រាស់ទាំងមិននិយាយអ្វីទាំងអស់ កែវភ្នែកមានពន្លឺដ៏ស្រស់ស្អាត បានបង្ហាញយ៉ាងច្បាស់ថា មិនចង់ឲ្យនាយក្រាស់ទៅវិញទេ ចង់ឪ្យនៅទីនេះបន្តទៀត ។

« ថេហីុ! មានអ្វីមែនទេ? »នាយក្រាស់ងីងើបន្តិចទាំងមិនយល់ មុននឹងដើរបកក្រោយទៅសួររាងតូចវិញ។

« លោកជូនពរឪ្យខ្ងុំសប្បាយរីករាយ តើជីវិតខ្ញុំនឹងសប្បាយបានយ៉ាងមិចបើគ្មានវត្តមានរបស់លោក?? »ពាក្យសម្តីដ៏មានតម្លៃ បង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ ស្របនឹងទឹកភ្នែកថ្លាដូចគ្រាប់ពេជ្រចរណៃស្រក់ចុះកាត់ផែលថ្ពាល់ក្រហមទុំ របស់ថេហីុ ធ្វើឪ្យអ្នកដែរបានស្តាប់ហើយ ក្តុកក្តួលអួលណែនពេញទ្រូង។

« តែបើគ្មានខ្ញុំ ជីវិតឯងនឹងស្រស់បំព្រង ដោយសារខ្ញុំឯងត្រូវលំបាកច្រើនណាស់ »មាត់ក្បត់ចិត្ត រាងក្រាស់នៅតែចង់បដិសេធ ព្រោះគិតថាដោយសារខ្លួនទើបរាងតូចទៅជាបែបនេះ បើគេមិនពាក់ព័ន្ធនឹងខ្លួនវាល្អជាង។

« លោកឡប់មែនទេនហើយ ខ្ញុំមិនចងចាំលោក លោកក៏អន់ចិត្ត មិនសប្បាយចិត្ត ដល់ពេលខ្ញុំព្យាយាមចាំលោក ចង់នៅក្បែរលោក ស្រឡាញ់លោក លោកក៏មកនិយាយពាក្យនេះ លោកឆ្កួតមែនទេ? លោកគិតថាខ្ងុំជាស្អី? »ដោយអស់ទ្រាំនឹងចរឹកមាន់របស់រាងក្រាស់ ថេហីុក៏ស្រែកយកៗ ទាំងទឹកភ្នែកហូរមកឥតឈប់ គិតថាគេវាស្រួលណាស់ទៅដែរឬដែរត្រូវអាចដើរហើយក៏ដើរចេញវិញ?

«...»ជុងហ្គេន គាំងស្ញេញឃើញទឹកភ្នែករបស់រាងតូចហើយគេមិនដឹងថាគួរនិយាយអ្វីទៀតនោះទេ បានត្រឹមលើកដៃទៅជូតទឹកភ្នែកទាំងនោះថ្នមៗ។

« បើថាលោកចិត្តរឹង មិនស្រឡាញ់ខ្ញុំ បាន! ខ្ងុំមិនរំខានលោកតទៅទៀតទេ!! » ថេហីុ ក្រវាសដៃរាងក្រាស់ចេញពីលើថ្ពាល់របស់ខ្លួន គេពិតជាខឹងនឹងហត់ណាស់ ដែរត្រូវតាមនាយមកដល់ពេលនេះ ហេតុអ្វីនាយមិនយល់ពីគេដឹង?

« សុំទោស! វាមិនមែនបែបនឹងទេ! »ជុងហ្គេន ព្យាយាមចង់បកស្រាយតែនាយហាក់និយាយអ្វមិនចេញសោះដូចជាតឹងទ្រូងខ្លាំងណាស់។

« ខ្ញុំដឹងហើយ លោកនៅនឹកនាងម្នាក់នោះ លោកនៅតែបារម្ភពីនាង លោកមិនបានខ្វល់ពីខ្ងុំទេ កន្លងមកខ្ញុំគ្រាន់តែជាមនុស្សកំដរសម្រាប់លោក លោកមិនដែរស្រឡាញ់ខ្ងុំម្តងណាទេ បញ្ចប់ទៅ  ហើយក៏ទៅរកស្រីស្នេហ៍ដែរបំភ្លេចមិនបាននោះទៅ ហ្ហឹកៗហ្ហឹក.» ថេហីុ និយាយថប់ទ្រូង អួលដើម.ក. គេមិនដឹងទេ មិនដឹងទេថានាងជានរណា ហេតុអ្វីនាងមានឥទ្ធិពលខ្លាំងម្លេសថ្នាក់មិនអាចឪ្យនាយបំភ្លេចនាងបាន!

« ទេ! វាមិនដូចអ្វីដែរឯងគិតទេ  »ជុងហ្គេនចាប់ស្មារាងតូចឪ្យប្រឈមមុខនឹងនាយ នឹងនិយាយទៅកាន់ថេហីុ ដោយមឺុងមាត់។

« បើចឹងវាយ៉ាងមិច?? »ថេហីុ ងើយកមើលមុខនាយចំ ទាមទារឲ្យនាយនិយាយការពិត។

« ខ្ញុំមិនបាននឹកអ្នកណាផ្សេង ក្រៅពីឯងទេ ! ក៏មិនដែរស្រឡាញ់អ្នកណាខ្លាំងដូចឯងដែរ! ស្តាប់ឮទេ? ឈប់គិតផ្តេសផ្តាសទៀតទៅ» ជុងហ្គេនបិទភ្នែកសម្រួលអារម្មណ៍បន្តិច មុននឹងនិយាយឡើង ចេញពីចិត្តពិត ពីចេតនាពិត។

« ខ្ញុំជឿលោកបានយ៉ាងមិច? »ថេហីុ ទម្លាក់សំឡេងចុះមកជាធម្មតាវិញ សួរទៅនាយក្រាស់ដែរនៅខាងមុខខ្លួន ទាំងគ្មានទំនុកចិត្ត។

« អ្អឹម~!! »នាយក្រាស់ចាប់កញ្ចឹង.ក.រាងតូចថ្នមៗមុននឹងឧនទៅថើបបបូរមាត់តូចច្រមិច ដែរធ្វើឪ្យរាងតូចត្រូវគាំងធ្មឹងរឹងខ្លួនអស់រលីង។ នេះឬជាការបញ្ជាក់របស់នាយ? តែវាពិតជាគួរខ្មាសអៀនណាស់ ព្រោះនេះនៅមុខវិមានគីមណា

«  អូនមើលនួក៎ ឃើញដែរទេ? »លោកគីមនឹងគ្រប់គ្នាដែរលបមើលពីខាងក្នុង ឃើញពេញៗភ្នែក ថាជុងហ្គេនកំពុងតែថើបរាងតូចថេហីុ។

« ឃើញ ឃើញច្បាស់ណាស់ »អ្នកស្រីគីម មុខឡើងក្រហម តបទៅស្វាមីទាំងរំជើបរំជួល មកឃើញកូនស្វីតបែបនេះ គាត់នេះវិញក៏អៀនដែរ។

____________

« មើលទៅ ពួកគេអាចនឹងត្រូវគ្នាវិញហើយ »ថេអីុ អោបដៃឈរមើលពីចម្ងាយ ជាមួយនឹង លីមីនក៏និយាយឡើង។

« ត្រូវហើយ បងថេហីុស្អាតណាស់ បើបានជាគូរនឹងលោកចន ក៏ល្អឥតខ្ជោះតែម្តងហើយ! »លីមីននៅឈរជិត ថេអីុ ក៏និយាយដែរ

« ចុះនាងស្អាតចឹង ជាគូរនឹងអ្នកណាឬអត់?»ថេអីុ ញញឹមសួរទៅលីមីន

« កុំសួរអី! ខ្ញុំមិនយកស្នេហាទៀតទេ ព្រោះខ្ញុំទើបតែត្រូវគេក្បត់ហើយថ្មីៗ »លីមីន និយាយហើយក៏ដើរចេញទៅ ទុកឪ្យថេអីុនៅតាមសម្លឹងមើលនាងពីក្រោយ។

« គួរឪ្យចាប់អារម្មណ៍ »នេះជាលើកទីមួយហើយ ដែរថេអីុ និយាយពាក្យមួយនេះទៅកាន់នរណាម្នាក់ ព្រោះនាយមិនដែលចាប់អារម្មណ៍លើនរណាឡើយ អាចថាពេលនេះ នាយលួចចាប់អារម្មណ៍លើនាងបណ្តើរៗហើយ។

____________

« យើងចង់បានដូចគេដែរ! » យ៉ុនហ្គី ឈរនៅម្ខាងជាមួយជីមីន ក៏និយាយចោល បំណងចង់ឪ្យជីមីនឮ

« តែខ្ញុំមិនចង់ដូចគេទេស »ជីមីន ឈរអោបដៃ និយាយស្របក្បាលក៏ក្រវីញាប់ស្អេក ថាមិនចង់ចឹងឡើយ

« ហ្ហឹម? ហេតុអ្វី មើលគេថើបគ្នាឡើងផ្អែមស្អិតសឹងអីហើយនឹង! »យ៉ុនហ្គី ងាកមកសួរជីមីន ឃើញគេថើបគ្នា នាយចង់ថើបដែរ 🌚

« គ្មានហេតុផលស្អីទេស៎! ខ្ញុំទៅមិនហើយ »ជីមីន សម្លក់យ៉ុនហ្គី បន្តិចហើយក៏ដើរចេញទៅណាមិនដឹង! យ៉ុនហ្គី បានត្រឹមឈរសើចតិចៗម្នាក់ឯង ក្មេងម្នាក់នៅគួរឲ្យស្រឡាញ់គ្រប់ពេល។

_________

« លោកចង់ទៅវិញហើយឬ?»ថេហីុ សួរកាន់ជុងហ្គេន ក្រោយការថើបត្រូវបានបញ្ចប់

« ទៅ! ចង់តាមឬអត់? »នាយរអៀសចិត្តបន្តិច ព្រោះថើបកូនប្រុសគេនៅកណ្តាលវាល មុខក៏រៀងក្រហមដែរ តែព្យាយាមធ្វើធម្មតានឹងសួរបកទៅរាងតូចវិញ

« គឺ...អត់ទេ! ខ្ញុំខ្លាចប៉ាម៉ាក់មិនឪ្យទៅ លោកទៅៗ »ថេហីុ ញញឹមស្រាល តបទៅនាយវិញ តាមពិតគេចង់ទៅជាមួយនាយដែរ តែនៅខ្លាចនាយ ក៏ខ្លាចថាអ្នកស្រីគីមនឹងលោកគីមមិនឪ្យទៅ។

« ក៏បាន! ខ្ញុំទៅវិញហើយ ជប៎! »និយាយចប់ នាយក្រាស់ក៏ថើបថ្ងាសរាងតូចមួយខ្សឺតទៀត ឯថេហីុវិញក៏ងាកមើលឆ្វេងស្តាំខ្លាចមនុស្សឃើញ ទាំងមុខឡើងក្រហម អៀនខ្វេហើយពេលនេះ ព្រោះនៅជិតឡានមានរ៉េន ដែរនៅឈរទីនោះ រាងតូចឪនមុខចុះព្រោះខ្មាស់រ៉េន ។

« កុំភ័យអី អ្នកប្រុស ស្អីក៏ខ្ញុំមិនបានឃើញដែរទាន៎! »កុំឪ្យរាងតូចមិនស្រួលចិត្ត រ៉េនក៏និយាយ ទាំងមុននេះនាយមើលឃើញទាំងអស់។

«បានហើយ ឆាប់ទៅ កុំនិយាយច្រើនពេក»ជុងហ្គេន ងាកមកប្រាប់រ៉េន ស្របនាយក៏ចូលក្នុងឡានដែរ ទ្វារឡានបិទហើយ តែកញ្ចក់ឡានមិនបានបិទឡើយ ដែរអាចឪ្យនាយក្រាស់ញញឹមដាក់រាងតូចបានបន្តិច មុននឹងឡានបើកចេញទៅ។

« យ៉ាងមិចហើយថេហ៍ មើលទៅដូចសប្បាយចិត្តណាស់ »ឡានរាងក្រាស់បើកទៅផុតបានបន្តិច លោកស្រីគីមនិងលោកគីមក៏ដើរចូលមករករាងតូច ជាមួយនិងពាក្យសម្តីញោះ។

« មានឯណាម៉ាក់ តោះចូលទៅខាងក្នុងវិញ » ថេហីុ អោបដៃអ្នកស្រីគីមម្ខាង ហើយម្ខាងទៀតក៏អោបដៃលោកគីម។ នៅខាងក្នុងសល់តែ ជេហូបម្នាក់ប៉ុណ្ណោះ ព្រោះគ្រប់គ្នានាំគ្នាទៅលបមើលថេហីុនឹងជុងហ្គេនអស់ហើយ នាយសុខចិត្តអង្គុយផឹកម្នាក់ឯង នាយស្រឡាញ់ថេហីុ ឪ្យទៅមើលគេនឹងអ្នកផ្សេងត្រូវរ៉ូវគ្នាយ៉ាងម៉េច?

_________________

   ជុង ថេយ៉ា🌷

Continue Reading

You'll Also Like

2.8K 299 11
រឿងក្ដីក្ដៅគគុកដែលប៉ះជាមួយនិងមេធាវីក្មេងដែលទាមទាររកយកយុត្តិធម៍សុច្ចធម៍និងតម្លាភាព នៅទីក្រុងស៊េអ៊ូលប្រទេសកូរ៉េ Write by: moony
494K 17.3K 195
(Fan TL) Won Yoo-ha, a trainee unfairly deprived of the opportunity to appear on a survival program scheduled to hit the jackpot, became a failure of...
39K 3.1K 32
ត្រឹមរយៈពេលខ្លីមនុស្សដំបូងក៏ប្រែជាជនទីបី... ស្នេហារវាងមនុស្សពីរនាក់ដែលកើតចេញពីចិត្តនិងចិត្ត សន្យារថានិងកាន់ដៃគ្នាមានរឿងអ្វីក៏មិនបោះបង់គ្នាប៉ុន្ត...
55.2K 563 20
What the title says (EVERY ONE SHOT IN THIS BOOK DOES NOT BING TO ME! THE OWNERS AO3 USERNAME IS ON THE START OF THE STORY, BEFORE THE SUMMARY)