Changes

Erin_Ivy tarafından

2.1K 237 13

ជាក្មេងប្រុសដែលមានរូបរាងស្រស់ស្អាត ស្រាប់តែប្ដូរមកនៅក្នុងខ្លួនក្មេងប្រុសដែលមានរូបរាងធាត់ទៅវិញ ។ក្នុងការស្ថិតន... Daha Fazla

ភាគ1: គាត់ជាមូលហេតុនៃការស្លាប់របស់ម៉ាក់
ភាគ2 :ឯងក៏ដឹងថាយើងមិនរីករាយនឹងមង្គលការមួយនេះ
ភាគ3:រវល់ដោះស្រាយរឿងអត់ប្រយោជន៌
ភាគ4:មានគម្រោងសារភាពសុំថេហ្យុងធ្វើសង្សារ
ភាគ5:តើខ្ញុំនៅទីណាហ្នឹង?
ភាគ6:វាជាការពិតមិនមែនយល់សប្ដិ!
ភាគ7:ក្នុងរឿងគេប្ដូររាងកាយពីអាក្រក់ទៅស្អាត ឯខ្ញុំពីស្អាតមកជាអាក្រក់ទៅវិញ
ភាគ8:ខ្ញុំញ៉ាំច្រើនណាស់មែនទេ?
ភាគ9:គឺពួកយើងរស់នៅខេត្តប៊ូសានណាកូន
ភាគ10:វាមិនមែនជាកំហុសរបស់ឯងទេ
ភាគ11:យើងមិនមែនជាថេហ្យុងពីមុនទេ
ភាគ12:ថេហ្យុងឯងពូកែមែន
ភាគ13:អ៊ុនឃ្យុងជាអ្នកណា?

ភាគ14:ឯងមិនចូលចិត្តញ៉ាំរសជាតិទាំងនេះពីមុនមកទេ

146 24 1
Erin_Ivy tarafından

     ក្រោយពីដំណឹងមួយនោះបានដឹងឮគ្រប់គ្នាហើយនោះក៏មានអ្នកគិតដូចជាជីមីនដែរពិសេសសិស្សស្រីៗទាំងរូបភាពនិងការបង្ហោះរូបអាចជាស្នាដៃរបស់ពួកនាងដែលមានបំណងឱ្យមានពាក្យចចាមអារ៉ាមនេះកើតឡើង ដោយមានសិស្សស្រីប៉ុន្មានបានទៅចម្រិតសួរពួកនាងឱ្យនិយាយការពិតថាវាដូចជាអ្វីដែលពួកសិស្សស្រីទាំងនោះគិតដែរឬអត់ អុ៊នឃ្យុងនិងមិត្តនាងមិនឆ្លើយតបហើយក៏រត់គេចពីពួកសិស្សស្រីទាំងនោះមកសម្ងំពួននៅក្រោយសាលា។
     " មិនគួរសោះ " អ៊ុនឃ្យុងហាក់មិនសប្បាយចិត្តនៅពេលដែលការពិតត្រូវបានលាតត្រដាងបែបនេះ ដោយការគិតរបស់ជីមីននិងសិស្សផ្សេងទៀតគឺពិតជាមិនខុសពិតមែន គឺអ៊ុនឃ្យុនមានបំណងធ្វើឱ្យមានចចាមអារ៉ាមមួយនោះកើតឡើងដោយប្រើរូបថតមួយនោះដែលថតដោយស្នាដៃមិត្តរបស់នាងឈ្មោះសារ៉ា។
     " ការពិតត្រូវបានគេដឹងហើយគិតយ៉ាងម៉េច? "
     " មានគិតយ៉ាងម៉េច ព្យាយាមធ្វើធម្មតាទៅពួកគេគ្រាន់តែសង្ស័យប៉ុណ្ណោះ "
     " តែពេលនេះយើងលែងសង្ស័យហើយ " សិស្សស្រីម្នាក់បានដើរចូលមកដោយទឹកមុខមាំដោយពួកនាងឃើញហើយមានការភ័យជាខ្លាំង ដែលសិស្សស្រីនោះមានឈ្មោះថាយ៉ុនហេដោយនាងគឺជាស្រីស្អាតប្រចាំសាលាដែលនាងក៏ត្រូវបានសិស្សភាគច្រើនចាប់គូនាងជាមួយនឹងជុងហ្គុកផងដែរ។
     " យ៉ុនហេ!បើនាងដឹងហើយសូមនាងកុំប្រាប់អ្នកណាអី បើមិនអញ្ចឹងទេសិស្សស្រីទាំងអស់នោះប្រាកដជាមករករឿងពួកយើងមិនខាន " អ៊ុនឃ្យុង
     " ត្រូវហើយយ៉ុនហេ!សូមអង្វរកុំប្រាប់រឿងនេះទៅកាន់ពួកគេអី " សារ៉ា
យុ៉នហេមិនតបបានត្រឹមសម្លឹងមើលទៅមុខពួកនាងទាំងលេចស្នាមញញឹមចុងមាត់ហាក់មានបំណងអ្វីមួយ។

     #អាហារដ្ឋាន
     " ការពិតក៏ត្រូវបកស្រាយ " ជីមីន
     " យើងឆ្ងល់ណាស់ថានាងធ្វើបែបនោះដើម្បីអ្វី? " ជុងហ្គុក
     " ដើម្បីឱ្យសិស្សគ្រប់គ្នាយល់ថាឯងនិងជាសង្សារនឹងគ្នា យូរៗទៅនាងអាចមានបំណងនឹងធ្វើឱ្យវាក្លាយជាការពិត " ជីមីន
     " អញ្ចឹងតើ បានជាថ្ងៃនេះនាងធ្វើជាមកនិយាយជាមួយយើង " ជុងហ្គុក
     " យើងមិនចូលចិត្តពួកនាងទេ ព្រោះពួកនាងក៏ធ្លាប់ធ្វើបាបថេហ្យុងដែរ " ជីមីន
     " ធ្វើបាបហ្ហេស? " ថេហ្យុង
     " អ្ហឹម!ពួកនាងធ្លាប់លួចធ្វើបាបឯងម្ដង នៅក្រោយសាលាដោយមានទាំងនាំសិស្សប្រុសថ្នាក់ផ្សេងពីរនាក់ទៅបន្ថែមទៀតផង ពេលដឹងហេតុផលគឺនាងច្រណែនឯងដែលបាននៅក្បែរជុងហ្គុករហូត "
     « បើបែបនេះពួកនាងក៏គួរឱ្យសង្ស័យ! អាចជាពួកនាងដែរទេ » ដោយថេហ្យុងបានគិតពិចារណាចំពោះពួកនាង ដោយសង្ស័យថាពួកនាងក៏អាចជាអ្នកដែលធ្វើបាបមីនថេហ្យុងនៅលើដំបូងនោះផងដែរ។
     ជីមីននិងជុងហ្គុកបានសង្កេតឃើញថាថេហ្យុងដូចជាភ្លឹកៗដូច្នេះជីមីនក៏បានហៅគេ៖
     " ថេហ្យុង!! " ជីមីនហៅរាងខ្លាំងបន្តិចដែលធ្វើឱ្យថេហ្យុងផ្អាកនូវការគិតមុននេះ។
     " ហ្ហាស!ហៅយើងធ្វើ? "
     " ហើយឯងភ្លឹកអី? "
      " គ្មានទេ " ថេហ្យុងក៏ចាប់ផ្ដើមញ៉ាំអាលែងតែនិយាយគ្នាគ្មានទាន់បានញ៉ាំទេ
      " ថេហ្យុងតាំងពីចូលរៀនវិញមកឯងញ៉ាំតិចជាងមុន " ជីមីន
      " មែនហើយ " ជុងហ្គុក
      " គឺយើងមានបំណងចង់សម្រក់ទម្លង់ទើបប្ដូរមកញ៉ាំតិចៗជាងមុនដោយបន្ថយម្ដងបន្តិចៗ " ថេហ្យុង
     " ឯងធ្លាប់តែញ៉ាំច្រើនប្ដូរមកញ៉ាំតិចអញ្ចឹងប្រយ័ត្នឈឺណា " ជីមីន
     " មិនអីទេ យើងប្ដូរមកញ៉ាំតិចជាងមុនតាំងចេញពីពេទ្យមកហើយគ្មានឈឺអ្វីទេ " ថេហ្យុង
     " បើមិនអីក៏ល្អហើយ " ជីមីន

     នៅពេលដល់ម៉ោងចេញពីរៀនមកដល់ផ្ទះជុងហ្គុកក៏ចាប់ផ្ដើមបង្រៀនថេហ្យុងទៀត បង្រៀនពីមួយថ្ងៃទៅមួយថ្ងៃរាល់ទាល់តែដល់ថ្ងៃប្រឡងបានមកដល់ ដោយនៅក្នុងថ្នាក់មួយមានតែថេហ្យុងនិងជុងហ្គុកទេដែលអង្គុយប្រឡងនៅក្នុងបន្ទប់មួយនេះ។
     ប្រឡងពីមួយវិញ្ញាសាទៅមួយវិញ្ញាសារថេហ្យុងតែងតែយកទៅឱ្យគ្រូមុនជុងហ្គុកប្រាំនាទីនៅពេលដែលក្រដាសចម្លើយទៅដល់ដៃគ្រូហើយគ្រូស្មានថាថេហ្យុងមិនសូវចេះទើបដាក់មុនតែអត់នោះទេចម្លើយគឺមានគ្រប់ទាំងអស់ពិនិត្យមើលទៅក៏ឃើញថាធ្វើត្រូវទៀតឡើងគ្រូភ្ញាក់ផ្អើលតែម្ដង។
     ក្រោយប្រឡងអស់រយ:ពេលប៉ុន្មានថ្ងៃការប្រឡងក៏បានបញ្ចប់ដោយជីមីនបានបបួលពួកគេទៅដើរលំហែរអារម្មណ៍ខ្លះប្រឡងប៉ុន្មានថ្ងៃប្រាកដជាស្រេ្តសមិនខាន។
ដោយពួកគេបាននាំគ្នាមកផ្សាររាត្រីមួយក្នុងតំបន់ដែលគេរត់នៅផ្សាររាត្រីនេះមានលក់សឹងតែគ្រប់មុខទាំងរបស់ញ៉ាំ គ្រឿងអនុស្សាវរីយ៍ ខោអាវនិងរបស់ផ្សេងៗជាច្រើនទៀតហើយមនុស្សក៏និយមមកលេងនៅផ្សាររាត្រីមួយនេះផងដែរ ។
     ហើយនេះក៏ជាលើកទីមួយដែលថេហ្យុងបានមកទីនេះ ដូចគ្នាពិតជាប្លែកភ្នែកណាស់។
     " ថេហ្យុងញ៉ាំនំ Mochi ទេ " ជីមីន
     " អ្ហឹម! " ថេហ្យុង
     " អញ្ចឹងពួកយើងទៅកន្លែងលក់នំ Mochi ទៅ "ជុងហ្គុក
     អ្នកទាំងបីក៏ដើរបានសំដៅទៅតូបដែលគេលក់នំ Mochi ។
     " ពួកអ្នកឯងចង់ញ៉ាំរសជាតិស្នូលអី? " ជីមីន
     " យើងសណ្ដែកក្រហមនិងល្ងខ្មៅ " ជុងហ្គុក
     " យើងសុំយកសូកូឡានិងផ្លែស្រ្តបឺរី " ថេហ្យុង
     " ឯងប្ដូររសជាតិហើយ? " ជីមីន
     " យើងមិនដែលប្ដូរទេវាជារសជាតិដែលយើងចូលចិត្តតាំងពីដើម " ថេហ្យុង
     " ឯងនិយាយបែបនេះចង់មានន័យថាយ៉ាងម៉េចទៅថេហ្យុង?មិនដែលប្ដូររសជាតិ?ចូលចិត្តតាំងពីដើម?" ជីមីនហាក់ឆ្ងល់មិនយល់ពីអ្វីដែលថេហ្យុងនិយាយនោះទេជុងហ្គុកក៏ដូចគ្នា។
     " ឯងមិនចូលចិត្តញ៉ាំរសជាតិទាំងនេះពីមុនមកទេ " ជុងហ្គុក
     " ត្រូវហើយ " នេះហើយជាហេតុដែលធ្វើឱ្យអ្នកទាំងពីរឆ្ងល់ ព្រោះពួកគេដឹងថាមីនថេហ្យុងមិនចូលចិត្តរសជាតិទាំងពីរនេះទេ ថេហ្យុងនៅពេលឮហើយហាក់គាំងមិនដឹងគួរនិយាយបកស្រាយបែបណាប្រាប់ទៅកាន់អ្នកទាំងពីរនោះទេ ។
     " គឺ...យើង..អ្ហឹម...ពួកឯងក៏ដឹងថាយើងបាត់ការចងចាំ ដូច្នេះហើយការនិយាយស្ដីរបស់យើងវាអាចមានខុសអញ្ចឹងហើយ គឺយើងគ្រាន់តែចង់សាកញ៉ាំរសជាតិពីរនេះម្ដងប៉ុណ្ណោះ " 
     " អឹម! " ពួកគេក៏ឈប់ឆ្ងល់ពីវាទៀត ឯថេហ្យុងក៏ទ្រូងវិញ គេគួរតែសិក្សាពីមីនថេហ្យុងឱ្យបានច្រើនទើបបាន។
    
     ក្រោយពីទិញហើយក៏មកអង្គុយញ៉ាំនៅកន្លែងមួយដោយបានកុម្ម៉ង់ភេសជ្ជ:ញ៉ាំបន្ថែមជាមួយទៀតផង។
     " ចេញពីនេះចង់ទៅណាទៀតទេ? " ជីមីន
     " ចង់ទៅផ្ទះ " ថេហ្យុង
     " ឆាប់ទៅវិញម្ល៉េះ? នៅដើរលេងបន្តទៅ " ជុងហ្គុក
     " ទៅដើរលេងឯណា? " ថេហ្យុង
     " ទៅលេងហ្គេមវិញ ពួកយើងខានលេងវាយូរមកហើយ " ជីមីន
     " មែនហើយពួកយើងដូចជាខានទៅលេងវាយូរណាស់ហើយ ថេហ្យុងឯងទៅទេ? " ជុងហ្គុក
     " អ្ហឹម!យើងទៅ "

     អ្នកទាំងបីបានមកដល់កន្លែងលេងហ្គេមដែលនៅទីនេះវាធំហ្គេមនិងមានហ្គេមជាច្រើនប្រភេទហើយក៏ឃើញមនុស្សភាគច្រើនដែលមកនៅទីនេះគឺជាក្មេងសិស្សសាលានិងយុវវ័យផងដែរ។
     " តស់ជុងហ្គុក!ទៅលេងហ្គេមប្រណាំងឡាន "
     " តស់!អ្នកណាចាញ់ប៉ាវការ៉េម " អ្នកទាំងពីរក៏ដើរទៅលេងហ្គេមប្រណាំងឡាន ឯថេហ្យុងក៏ដើរទៅកន្លែងផ្សេង ដោយថេហ្យុងបានដើរមកកន្លែងទូរចាប់តុក្កតា ថេហ្យុងបានសម្លឹងមើលទៅកាន់ទូរចាប់តុក្កតានោះហើយក៏ធ្វើឱ្យនឹករឿងរ៉ាវកាលពីមុនដែលខ្លួននិងហានហូតែងតែឧស្សាហ៍មកចាប់តុក្តតាជាមួយគ្នា ពិសេសហានហូតែងតែចាប់ឱ្យខ្លួនរហូតព្រោះខ្លួនមិនពូកែចាប់ដូចជាហានហូនោះទេ។
     ថេហ្យុងក៏ដកកាក់ដាក់ចូលទៅក្នុងទូរហើយចាប់ផ្ដើមលេងចាប់តុក្កតា ចាំលើកទីមួយក៏មិនបាន លើកទីពីរក៏អត់ លើកទីបីក៏ដូចគ្នា ថេហ្យុងព្យាយាមចាប់ច្រើនដងហើយគឺនៅតែមិនបានដដែល។
     " នេះលើកទីប្រាំបីហើយនៅតែចាប់មិនបានទៀត " ថេហ្យុងមានការខឹងចិត្តជាខ្លាំងនៅពេលដែលព្យាយាមចាប់វាច្រើនដងហើយនៅតែមិនបាន។
     " ចង់ចាប់តុក្កតាមែនទេ? " ជុងហ្គុកក៏បានដើរមកឈរពីក្រោយខ្នងរបស់ថេហ្យុង ឯថេហ្យុងក៏ងាកទៅងក់ក្បាលដាក់ជុងហ្គុកទាំងទឹកមុខស្អុយ។
     " អញ្ចឹងទុកឱ្យយើងចាប់ឱ្យវិញ " ជុងហ្គុកក៏ដើរទៅមុខទូរ ដោយថេហ្យុងក៏ដើរចេញបន្តិចទុកឱ្យជុងហ្គុកជាអ្នកចាប់ម្ដង។
     " ចង់បានមួយណា? "
     " គឺតុក្កតាខ្លាមួយនោះ " ថេហ្យុងក៏ចង្អុលទៅកាន់តុក្កតាខ្លាដែលថេហ្យុងចង់បាន ជុងហ្គុកឃើញហើយក៏ញញឹមរួចក៏ចាប់ផ្ដើមចាប់វាឱ្យថេហ្យុង ជុងហ្គុកប្រើពេលតែមួយភ្លេតប៉ុណ្ណោះក៏ចាប់វាបានឱ្យថេហ្យុងបាត់ទៅហើយ។
     " នេះយកទៅ! " ជុងហ្គុកក៏ហុចវាទៅឱ្យថេហ្យុង ហើយថេហ្យុងក៏ទទួលវាទាំងស្នាមញញឹមមិននឹកស្មានថាជុងហ្គុកក៏ពូកែចាប់តុក្តតាដែរសោះ។
     " អរគុណហើយជុងហ្គុក តែជីមីនគេនៅឯណា? " ថេហ្យុងងាករកមើលជីមីនព្រោះមិនឃើញ
     " ជីមីនទៅទិញការ៉េមហើយ " ជុងហ្គុកនិយាយបែបនេះបានន័យថាជីមីនគេចាញ់ហ្គេមហើយទើបត្រូវទៅទិញការ៉េមបែបនេះ។
     " ចង់លេងហ្គេមអីផ្សេងទេ? "
     " អ្ហឹម!មិនដឹងទេ "
     " អញ្ចឹងទៅលេងអានោះទៅ "
     " អ្ហឹម! " អ្នកទាំងពីរក៏នាំគ្នាដើរទៅលេងហ្គេមមួយនោះដោយពួកគេលេងជាមួយគ្នាយ៉ាងសើចសប្បាយរីករាយ។






សូមរងចាំអាននៅភាគបន្ត☻︎
សរសេរដោយ អាយវី ♡︎

#កុំភ្លេច Vote និង ខមិនសាច់រឿងផងទុកជាកម្លាំងសម្រាប់អេតមីនសរសេរភាគតឱ្យអ្នកទាំងអស់គ្នា

Okumaya devam et

Bunları da Beğeneceksin

1K 93 2
ការរងចាំមនុស្សម្នាក់វាពិតជាយូរណាស់ យូរសឹងតែទ្រាំមិនបាន តែនាយមិនបានគិតថានឹងបោះបងទោះដឹងថាគ្មានសង្ឃឹម ព្រោះមនុស្សម្នាក់នោះបានចាកចោលនាយទៅឆ្ងាយហើយឆ្ងាយរហូ...
253K 12.9K 92
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...
9.5K 546 24
The one that got away មនុស្សម្នាក់ដែលបានចេកចេញ !
264K 40.1K 103
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး