💐គ្រងបេះដូង♡CEOសង្ហា✨

By JI-YARA

11.9K 665 2

FB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា ) More

ភាគ១ ផ្តើមរឿង : នៅក្នុងវចនានុក្រម គីម ថេហីុ គ្មានអ្វីដែរថាមិនអាចទៅរួចនោះទេ
ភាគ២ : ខ្ងុំពេញចិត្តទាំងអស់គ្រប់លក្ខខណ្ឌរបស់លោកចន
ភាគ៣ : ត្រឹមកំម្ទេចមនុស្សដូចនាងនេះ យើងឪ្យfan² យើងចាត់ការពេលណាក៏បានដែរ...
ភាគ៤ : សម្តែងជាគូស្នេហ៍របស់ខ្ងុំ ឯងគិតយ៉ាងមិចដែរ?
ភាគទី៥ :ខ្ញុំជាតារា មិនមែនរាស្ត្រសាមញ្ញឡើយ!
ភាគទី៦: រឿងយើង ឯងកុុំចេះមកពាក់ព័ន្ធ!
ភាគទី ៧ : ...ថាយើងចង់ថើបឯងម្តងទៀត!!
ភាគទី ៨ : លើលោកនេះគ្មានអាថ៍កំបាំងនោះទេ!!
ភាគទី ៩ : ខ្ងុំស្រឡាញ់លោក!!🔞
ភាគទី ១០: ជើងរន្ទះ
ភាគទី១១ : គេក្បត់ខ្ញុំហើយ គេឈប់ស្រលាញ់ខ្ងុំហើយបងមីន
ភាគទី១២ : ចុះឯងគិតថាជាស្រីស្នេហ៍របស់យើង??
ភាគទី១៣ : លេងទឹកស្អីយប់បែបនេះ មិនខ្លាចអារក្សសមុទ្រចាប់សីុទេហ្ហេស??
ភាគទី ១៤ : សន្យា!
ភាគ១៥ : ចង់យកខ្លួនប្រាណមកលួងយើង??
ភាគទី ១៦ : រងចាំថ្ងៃមួយ! ថ្ងៃដែរលោកសារភាព...
ភាគទី ១៧ : បោចសក់ បោកនឹងដីបន្តិច ក៏អង្គុយយំ...
ភាគទី២០ : កម្មវិធីជប់លៀង
ភាគទី២១ : តើជីវិតខ្ញុំនឹងសប្បាយបានយ៉ាងមិចបើគ្មានវត្តមានរបស់លោក??
ភាគទី២២ : តែលោកក៏ធ្វើបាបខ្ងុំ ...
ភាគទី ២៣ : យ៉ាងម៉េច? នាងហាយស៊ូ នាងគីមី!!
ភាគទី២៤ :អូនជាដង្ហើមរបស់បង...💞
ភាគទី២៥ : ទេ! ខ្ញុំមិនមែនជាប្រពន្ធឯងទេ!
ភាគទី២៦ : ថេយ៍~បងសុំទោស!
ភាគទី២៨ : នាងមិនឪ្យយើងជឿគេ ចុះនាងសម្អាងស្អីឪ្យយើងជឿនាងដែរ???
ភាគទី ២៩ : ថ្ងៃណាពួកយើងរៀបការ?
ភាគទី ៣០ : មិនបាច់ថាក៏បងដឹងដែរ!...
ភាគបញ្ចប់ : ពិធីមង្គលការ💍

ភាគទី១៨ + ១៩ : ចន.ចន ជុងហ្គេនណាទៅ? // ជម្រាបសួរអ៊ុំទន្សាយ!

345 27 0
By JI-YARA

______________

    កន្លងអស់ទៅជាង5ថ្ងៃ រាងតូចនៅតែមិនទាន់ដឹងខ្លួន ដែរនាំឲ្យគ្រប់គ្នាកាន់តែបារម្ភលើសដើម ទួសគ្រូពេទ្យបានបញ្ជាក់ហើយថាមិនអី ក៏សមាជិកគ្រួសាររាងតូចនៅតែមិនស្ងប់ចិត្ត ហើយអ្នកដែរមិនស្ងប់ចិត្តខ្លាំងជាងគេនោះគឺ ជាជុងហ្គេននឹងតែម្តង។ នាយបារម្ភមែនទេន ខ្លាចថារាងតូចនឹងមិនដឹងខ្លួនជារៀងរហូត រាល់ថ្ងៃនាយមកមើលថែរាងតូចរហូត ទួសរវល់ដល់កម្រិតណាក៏ត្រូវឆ្លៀតពេលមកដែរ មិនខាន់សូម្បីមួយថ្ងៃ ក៏ដូចជាពេលនេះចឹង នាយកំពុងតែជូតខ្លួនឲ្យរាងតូច÷

« ចៅហ្វាយ~~»នាយរ៉េន ដើរចូលមកដោយពោលហៅអ្នកជាចៅហ្វាយ នឹងមានកាន់អ៊ីវ៉ាន់មក សំពើងសំពោងជាប់ដៃផងដែរ។

« អ្អឹម! យកអីវ៉ាន់ទុកលើតុទៅ  » នាយសង្ហា ងាកមើលមុខរ៉េនបន្តិច រួចទើបក្រហឹមដើម.ក.បញ្ជារឪ្យនាយកម្លោះយកអីវ៉ាន់ទុក។

« បាទ! »នាយរ៉េន ងក់ក្បាលមុននឹងយួរ អ៊ីវ៉ាន់ទុកលើតុ។

« ចៅហ្វាយ! ញាំុអីសិនទៅទាន៎ » រ៉េន រៀបចំអាហារខ្លះដាក់ចាន ហើយក៏ហៅអ្នកជាចៅហ្វាយ។

« អ្អឹម! ទុកនឹងទៅ យើងជូនដៃឪ្យថេហ៍សិន! » នាយសង្ហា តបនឹងបន្តដើមដៃឪ្យថេហីុ

« បាទ! »នាយរ៉េន ឪនកំរាបន្តិច ទទួលយកការសម្រេចរបស់ចៅហ្វាយ

« ឯងទៅក្រុមហ៊ុនមើលការងារល្ងាចនេះចុះ យើងមិនទៅទេ យើងចង់នៅមើលថេហ៍!! »នាយសង្ហា ដាក់បញ្ចារឪ្យរ៉េនជាជំនិត

« បាទ ចៅហ្វាយ ចាំខ្ងុំមើលការងារជំនួសទាន៎! ចៅហ្វាយសម្រាកខ្លះផង ព្រោះសុខភាពចៅហ្វាយមិនសូវល្អទេពេលនេះ » រ៉េន មុននឹងចាកចេញក៏ឆ្លៀតផ្តែផ្តាំចៅហ្វាយ ដោយសារការបារម្ភ។

« យើងដឹងហើយ កុំបារម្ភអី! » ជុងហ្គេន ញញឹមស្ងួត តបទៅរ៉េនវិញ ព្រោះយល់ចិត្តកូនចៅដែរ បារម្ភពីខ្លួន។

« បាទ បើចឹងខ្ញុំទៅសិនហើយទាន៎! »រ៉េន ឪនកំរាបបន្តិចជាការគោរព រួចក៏ដើរចេញទៅ នឹងដំណើរទៅក្រុមហ៊ុន។

_______________

    នៅហាងកាហ្វេ ណាមជូនដែរជាម្ចាស់ហាង ជេហូប នឹង ជីនកំពុងតែជជែកគ្នា។ ជេហូបនឹងជីនមួយរយះនេះមានពេលទំនេរច្រើន ព្រោះថា ឥលូវនេះកំពុងមានតារាថ្មីៗប៉ុន្មានដួងទើបនឹងរះ ដូច្នេះទើប តារាជើងចាស់ត្រូវសម្រាកការងារខ្លះ តែក៏ល្អសម្រាប់ពួកគេ ព្រោះពួកគេកំពុងតែចង់ឈប់សម្រាកស្រាប់ទៅហើយ។

« នែ៎! ជេហូប! ឯងមិនទៅមើលថេហីុនៅមន្ទីពេទ្យទេឬ?? »ជីន

« ទៅល្ងាចនេះហើយ! »នាយសង្ហា ជេហូប ឆ្លើយតបទៅមិត្តវិញទាំងអត់ជាតិ។

« អរ៎ ឯងបារម្ភពីគេដែរទេ? »ជីន ឃើញជេហូបឆ្លើយមកដូចមិនសូវខ្វល់ ទើបសួរបន្ត។

« មិនសូវបារម្ភទេ ព្រោះគេមានមនុស្សម្នាក់ ចាំមើលថែហើយ! » នាយសង្ហា និយាយតបទៅមិត្តវិញក្រោមទឹកមុខស្រពាប់ស្រពោន អ្នកថាគេមិនខ្វល់ មិនបារម្ភ តែគេគ្មានសិទ្ធិបារម្ភឬខ្វល់លើសពីអ្នកស្គាល់គ្នាឡើយ។

« ហ្ហឺយ~យើងអាណិតឯងណាស់អាហូប! កាត់ចិត្តលឿនៗទៅ »ណាមជូន ដកដង្ហើមធំតឹងទ្រូងអាណិតដល់មិត្ត មុនឹងនិយាយរួមទាំងយាដៃទៅទះស្មាគេតិចៗ ទើបកាហ្វេមក្រេប។

« យើងថាឯងគួរតែសារភាពសិន ចាំកាត់ចិត្តតាមក្រោយ យ៉ាងណាសារភាពទៅ ឪ្យវាបានធូរនៅក្នុងចិត្ត ក៏បានឪ្យគេនោះដឹងដែរណា » ជីន

« ទេ! យើងថា កាត់ចិត្តឪ្យហើយៗទៅ ចាំសារភាព ពេលសារភាពបើគេបដិសេធ យើងនឹងមិនបាច់ត្រូវឈឺចិត្ត ព្រោះយើងមិនបានស្រឡាញ់គេទៀតនោះទេ »ណាមជូន ប្រញាប់និយាយតវ៉ា ធ្វើដូចជីននិយាយ ប្រាកដជា ជេហូបឈឺចិត្ត កើតឆ្កួតមិនខាន ដែរត្រូវមកឈឺហើយក៏ឈឺទៀត។

« អ្អឹម! »ជេហូបមិនមាត់អ្វីច្រើន បានត្រឹមតែក្រហឹមដើម.ក.ងក់ក្បាលយល់ស្រប តែមិនដឹងថា យល់ស្របតាមអ្នកណាឡើយ! ពេលនេះនាយកំពុងតែបារម្ភ កំពុងស្រពាប់ស្រពោន មិនចង់និយាយច្រើនឡើយ ។

__________________

    +នៅក្នុងបន្ទប់VIPនៃមន្ទីពេទ្យ

« លោកពូ អ្នកមីង! »ជុងហ្គេន ដែរអង្គុយជិតរាងតូច ក៏បានឃើញ លោកគីមនឹងអ្នកស្រីគីមដើរចូលមក។

« ចាស៎/បាទ »មនុស្សវ័យចំណាស់ទាំង២ ញញឹមដាក់នាយសង្ហា រួមទាំងឆ្លើយនឹងងក់ក្បាលទទួលដឹងឮ ការហៅ។

« ក្មួយបានញាំអីឬនៅជុង?? »អ្នកស្រី គីមទុកកាបូបលើតុ រួចក៏សួរទៅនាយសង្ហា។

« ខ្ញុំញាំុរួចហើយអ្នកមីង »នាយសង្ហា ញញឹមស្រាលតបទៅអ្នកស្រីវិញដោយសុជីវធម៌។

« ក្មួយសម្រាកខ្លះទៅ កុំបារម្ភពេកអីណា ប្រយ័ត្នឈឺ ថ្ងៃធ្វើការ យប់មើលថែថេហីុ គេងបានតិចៗបែបនេះមិនល្អទេ ទៅគេងសិនទៅក្មួយ ចាំពូនឹងមីងមើលគេបន្តចុះ! »លោកគីម មានការអាណិតដល់នាយសង្ហាជាពន់ពេក មិនដឹងថានាយនឹងកូនប្រុសគាត់ជាអ្វីនឹងគ្នាឡើយ តែមើលទៅនាយក្រាស់ ដូចកំពុងតែបំពេញតួនាទីជាប្តីល្អម្នាក់យ៉ាងចឹង គេហាក់បារម្ភ ស្រឡាញ់រាងតូចណាស់ ដោយសារតែត្រូវមើលថែរាងតូច នាយក្រាស់គេងយប់ជ្រៅមករហូត។

« បាទ.មិនអីទេ លោកពូ ខ្ញុំសុំទៅខាងក្រៅសិន ចាំខុំ្ងត្រឡប់មកវិញ! » នាយសង្ហា និយាយហើយលោកគីមក៏ងក់ក្បាលអនុញ្ញាត ទើបនាយសង្ហាហ៊ានដើរចេញទៅ!

« អូរ! ជុងទៅណានឹង? »ដើរចេញមកដល់ខាងក្រៅ ក៏ជួបនឹង ថេអីុ ជាបងប្រុសថេហីុ នាយសង្ហាក៏សួររាក់ទាក់នាយក្រាស់។

« ខ្ញុំចង់ទៅក្រៅបន្តិចណាបង! »ជុងហ្គេន

« អរ៎! ទៅៗចឹង បើសុំទៅមើលថេហីុសិនហើយ »ថេអីុ ញញឹមដាក់ជុងហ្គេន បន្តិចមុននឹងដើរចូលទៅក្នុងបន្ទប់។

    ជុងហ្គេន ចេញមកដល់មុខមន្ទីរពេទ្យ ហើយភ្លាមនោះឡានពណ៌ខ្មៅមួយក៏បើកមកឈប់នៅពីមុខនាយ ម្នាក់នោះគឺជារ៉េន។ នាយសង្ហាមិនបង្អង់យូរក៏ឡើងឡាន ហើយរ៉េនក៏បើកឡានចេញទៅ ទៅដល់កន្លែងស្ងាត់មនុស្ស រ៉េនក៏ចតឡាននៅម្ខាង។

« និយាយមក! »នាយសង្ហាបង្គាប់ទៅរ៉េន ព្រោះមុននេះរ៉េនបានប្រាប់តាម Messag ថាមានរឿងចង់និយាយប្រាប់នាយផ្ទាល់។

« គឺថា...ភាគ់ហ៊ុនដែរចៅហ្វាយ ប្រុងនឹងប្រមូលទិញយកនោះ ត្រូវបានអាចង្រៃណាក៏មិនដឹង វាទិញកាត់មុនអស់ហើយទាន៎! សូម្បីតែរួមភាគហ៊ុនជាមួយយើងក៏ដក់ភាគហ៊ុនលក់ឪ្យវានោះដែរ ព្រោះវាឲ្យតម្លៃខ្ពស់ » រ៉េន មុខស្មើរាយការណ៍ពីបញ្ហានៅក្នុងក្រុមហ៊ុនដែរទើបនឹងកើតឡើងថ្មីៗ

«....»នាយសង្ហា ស្ងាត់មិនតបតអ្វី កែវភ្នែកដែរសម្លឹងឃើញហើយ គួរឲ្យព្រឺព្រួចក៏បង្ហាញឡើង ទាំងអារម្មណ៍ក្តៅក្រហាយ មុខស្រស់សង្ហារសង្កត់ដោយន័យ កំហឹងក្រោមទឹកមុខរាបស្មើ ។

« តើយើងធ្វើអ្វីបន្តទៀតទាន៎! »រ៉េន

« សុើបឪ្យដឹងសិនថាវាជាអ្នកណា? ហើយទិញតម្លៃប៉ុន្មាន? »ជុងហ្គេន បង្គាប់ទៅរ៉េន ក្រោមទឹកមុខឃោរឃៅ អ្នកណាថើមពាសមេឃហ៊ានដើរទិញភាគហ៊ុនកាត់មុខនាយផង! ចង់បំផ្លាញ់នាយឲ្យរលាយច្បាស់ណាស់។

« បាទ រឿងនេះខុំ្ងឪ្យកូនចៅយើងសើុបបណ្តើរៗហើយ ឯរឿងតម្លៃដែរពួកវាទិញ គឺលើសពួកយើងតែ10%ប៉ុណ្ណោះ »រ៉េន

« បើចឹងក៏ជាន់ដានវាទៅ ហើយទិញលើសវា 50% ចាំមើលៗវាហ៊ានហក់លោតទៀតដែរទេ? »នាយសង្ហា ប្រាប់ទៅជំនិត ដោយស្នាមញញឹម ចុងមាត់ ។ ចាំមើលនាយដើរទិញភាគហ៊ុនកាត់មុខវាម្តង ហើយទិញឲ្យថ្លៃជាងវាទៀត ចង់ខ្លាំងជាមួយត្រកូលចនផង ខ្លាចភ្លើងតែក៏ដើរចូលភ្លើង ចុះហេតុអ្វីដែរភ្លើងត្រូវខ្លាចនឹងការដុត?

« បាទចៅហ្វាយ! »រ៉េន ទទួលយកបញ្ជារ  ហើយក៏បើកឡានទៅមន្ទីរពេទ្យ ។ នាយមិនចង់រាយការណ៍តាមទូរស័ព្ទ ក៏មិនចង់និយាយនៅកន្លែងមន្ទីពេទ្យ ព្រោះមិនទុកចិត្ត ជាពិសេសតាមទូរស័ព្ទនឹងតែម្តង។

   មកដល់មន្ទីរពេទ្យ នាយសង្ហាក៏ប្រញាប់ចុះពីលើឡាន ហើយរ៉េនក៏បើកឡានចេញទៅ នាយសង្ហាដើរចូលមន្ទីរពេទ្យ សំដៅទៅរកបន្ទប់អ្នកជំងឺរបស់រាងតូច ហើយភ្លាមនោះ...!

« កូនថេហ៍!!! ហ្ហឹកៗ » សំឡេងស្រែយំរបស់អ្នកស្រីគីមនៅក្នុងបន្ទប់លាន់ឮចេញមកដល់ខាងក្រៅ ឮបែបនេះហើយនាយសង្ហាក៏ប្រញាប់បើកទ្វារចូលទៅមើល នាយសង្ហាចាប់ផ្តើមញញឹមពេលឃើញ នាយតូចកំពុងអង្គុយលើគ្រែសម្លឹងមើលមកខ្លួន។

« ថេហ៍! ថេហ៍ដឹងខ្លួនហើយ មានឈឺត្រង់ណសទេហ្ហាស? ឮ.ឮយើងសួរទេ?? »នាយរត់ចូលទៅអោបរាងតូច ទាំងសប្បាយចិត្ត សួរនាំគេទាំងតក់ក្រហល តែនាយតូចមិនបានឆ្លើយ គេប្រើក្រសែភ្នែកមួយយ៉ាងចម្លែកសម្លឹងមកកាន់នាយក្រាស់ ។

« លោក.លោកជាអ្នកណា?? »ក្តុកសំឡេងបេះដូងនាយក្រាស់ធ្លាក់ដល់ដី ស្នាមញញឹមទាំងប៉ុន្មានរលាយបាត់អស់ នាយមានអារម្មណ៏ថា ឈឺ គឺឈឺសាច់មួយដុំដែរនៅក្នុងទ្រូងខាងឆ្វេង នេះឬសំណួរដែរនាយតូចនឹងសួរមកនាយ ឮហើយនាយក្រាស់បានត្រឹមឪនមុខចុះ លួចសម្រក់ទឹកភ្នែក2 3តំណក់។

« ថេហ៍! កូនភ្លេចក្មួយជុងហើយឬ? នេះគឺ ចន ជុងហ្គេន! ជាមនុស្សដែរកូនស្រលាញ់ណាថេហ៍ »លោកគីម ព្យាយាមនិយាយជាមួយកូនប្រុស គាត់មិននឹកស្មានទេ ថាថេហីុ ចគ្រប់គ្នា តែអត់ចាំជុងហ្គេន! រឿងថ្មីៗដែរទើបនឹងកើតឡើង គៗថេហីុភ្លេចទាំងអស់ អ្វីក៏មិនចាំដែរ គេចាំត្រឹមថា គេឈ្មោះថេហីុ ជាតារា មានប៉ាម៉ាក់នឹង បងប្រុស ។

« ចន.ចន ជុងហ្គេនណាទៅ? ខ្ងុំ.ខ្ញុំស្រលាញ់គាត់ពីពេលណា? មិចក៏មិនចាំអីសោះចឹង អួយ* ហ្ហឹៗ ឈឺក្បាលៗណាស់!! » នាយតូចសម្លឹងមើលមុខនាយក្រាស់មក់ៗ សួរទៅគីមវិញ ហើយក៏រកនឹកមើល តែនឹកមិនឃើញ បានត្រឹមតែឈឺក្បាល ព្រោះគេខំរកនឹកពេក។

« កូនថេហ៍ ឈឺខ្លាំងទេកូន? អីុហៅពេទ្យមកៗ »អ្នកស្រី សួរទៅថេហីុ ទាំងបារម្ភ ទើបប្រាប់ឪ្យថេអីុហៅពេទ្យ នាយសង្ហានៅឈរគាំងនៅឡើយ តែក៏ភ្ញាក់ឡើងវិញ ពេលឮអ្នកស្រីគីមស្រែកឪ្យហៅពេទ្យ។

« ថេហ៍...មិនអីទេ! »នាយសង្ហាចាប់ដៃរាងតូចនិយាយប៉ុណ្ណេះហើយ ក៏រត់ចេញទៅហៅពេទ្យយ៉ាងលឿន។

    បានមួយសន្ទុះ រាងតូចក៏គេងលក់ ព្រោះពេទ្យបានចាក់ថ្នាំបំបាត់ការឈឺចាប់ នឹងថ្នាំងងុយគេងឲ្យគេគេងទើបនិយាយប្រាប់គ្រប់គ្នាក្នុងបន្ទប់នោះថា÷

« មិញនេះប្រហែលអ្នកជំងឺ ប្រឹងទាមទារការចងចាំណាមួយមកវិញ ទើបបណ្តាលឲ្យឈឺក្បាល ខាងអង្គចងចាំណាមួយនៅខាងក្នុង សុំកុំបង្ខំឪ្យគេចងចាំរឿងណាមួយអី ទុកឪ្យការចងចាំនោះមកវិញដោយខ្លួនឯងចុះ ដោយអាចនាំអ្នកជំងឺទៅកន្លែងណាមួយ ដែរធ្លាប់ទៅហើយតែភ្លេច ឬឲ្យអ្នកជំងឺបានជួបនូវរឿងល្អៗណាមួយដែរគេបានភ្លេច នោះការចងចាំនឹងវិលមកវិញយ៉ាងឆាប់រហ័ស »លោកដុកទ័រ

« បាទ! »ជុងហ្គេន តបទៅគ្រូពេទ្យវិញទាំងញញឹមស្រាល យ៉ាងណានាយនៅតែមានសង្ឃឹមដ៏ធំមួយ នាយនឹងនាំរាងតូចទៅកន្លែងដែរធ្លាប់ទៅ ហើយម្តងនេះ នាយនឹងបំពេញកន្លែងណាមួយដែរខ្វះចន្លោះកាលពីមុនមកឲ្យពេញគ្រប់បរិបូណ៌សម្រាប់ តែគីម ថេហីុម្នាក់គត់។

      +ភាគទី ១៩
___________________

     +វិមានចន//មកដល់ពេលយប់ នាយសង្ហាក៏ត្រឡប់មកវិមានរបស់ខ្លួនវិញ ដោយមានការតឿនរបស់ជំនិត អ្នកស្រីគីមនឹងលោកគីម នៅមើលរាងតូចក៏រាងតូចមិនបាននិយាយជាមួយដដែល ព្រោះមិនចាំនាយសូម្បីបន្តិច អ្វីដែរទាក់ទងនឹងនាយគេភ្លេចខ្ទេច។ ឯជេហូបក៏ដូចគ្នា ថេហីុក៏មិនបានចាំ ជេហូបដែរ គឺអត់សោះតែម្តង។

« ជុង! »សំឡេងស្រួយស្រាស់ ដែរស្តាប់ឮហើយធ្វើឪ្យនាយសង្ហានឹកឃើញដល់នរណាម្នាក់បានបន្លឺចេញពីបន្ទប់ទទួលភ្ញៀវ ខណះដែរនាយប្រុងទៅបន្ទប់។

« លី ម៉ូរីន!!! »នោះហៅជាអ្វី ដែរគួរឲ្យភ្ញាក់ផ្អើលគឺនាយសង្ហាបានឃើញ ម៉ូរី អតីតសង្សាររបស់នាយនៅទីនេះ។

« សុំទោសបើសិនជាខ្ងុំមករំខានបង! តែ...ខ្ងុំមានរឿងខ្លះចង់ប្រាប់បង! »ម៉ូរីន ញញឹមស្រាល នាងហាក់ចង់និយាយជាមួយនាយសង្ហា

«.....»ជុងហ្គេន ដើរទៅជិតនាងដោយមិននិយាយអ្វីសោះ សម្លឹងមើលមុខនាងមួយសន្ទុះ ក៏នាងអោបទាំងនឹករលឹក។

« ទីបំផុតអូនមកវិញហើយ អូនដឹងទេបងនឹកអូនណាស់ ម៉ូរីន» នាយនិយាយ ទាំងសប្បាយអរ រីករាយនឹងវត្តមានរបស់នាង

« អូនក៏ដូចគ្នា ជុង! »នាងអោបនាយតបវិញ ទាំងសប្បាយចិត្តធូរចិត្តហើយដែរនាយមិនស្អប់នាង នាងគិតថានាយស្អប់នាងហើយតើស។

« តើអូនមានរឿងអ្វី? »ប្រលែងចេញពីការអោប នាយក៏សួរនាង

« បងប្រហែលជាដឹងហើយត្រូវទេ ថាអូនរៀបការ »ម៉ូរីន

« អ្អឹម »នាយសង្ហា ងក់ក្បាល

« បើបងដឹងថា អូនរៀបការចឹងហើយ តើបងនៅស្រឡាញ់អូនទេ? »ម៉ូរីន

« និយាយឲ្យស្មោះត្រង់ កាលដឹងដំបូងៗបងឈឺចាប់ណាស់ ព្រោះបងនៅស្រឡាញ់អូន តែពេលនេះបងអត់ស្រលាញ់អូនទៀតទេ ក៏មិនអាចទៅដូចដើមវិញដូចគ្នាដែរ! »នាយសង្ហា ប្រែទឹកមុខ ពីស្រទន់បែជាមកមាំទាំវិញ វាបញ្ជាក់យ៉ាងច្បាស់ថានាយមិនចង់ បាននរណាម្នាក់មកជំនួសកន្លែងថេហីុឡើយ! ស្មោះគ្រាន់បើដែរតើស😂

« ហ្ហឹសៗ! អូនមិនមែនមកសុំបងត្រូវគ្នាទេ តែអូនគ្រាន់តែមកលេងបង បើបងនិយាយថាបងអស់ចិត្តនឹងអូនហើយ នោះក៏បានន័យថា បងកំពុងតែមាននរណាម្នាក់ក្នុងចិត្ត មែនទេ? »ម៉ូរីន សើចបន្តិច ហួសចិត្តនឹងនាយក្រាស់ នាងមានប្តីរួចទៅហើយ ឪ្យមកសុំនាយត្រូវគ្នាវិញយ៉ាងមិច ណាមួយប្តីនាងក៏ល្អចំពោះនាងដែរ គេផ្តល់សុភមង្គលពេញលេញមួយឲ្យនាង វាអាចឪ្យនាងសុខកាយសប្បាយចិត្តហើយ។

« អ្អឹម.មែនហើយ តែ...»នាងសង្ហា ក្រហមដើម.ក.ងក់ក្បាលទទួលនឹងឆ្លើយតបទៅនាង តែនាយក៏នឹកឃើញដល់រាងតូច ដែរតាមស្រឡាញ់នាយ តែបែរជាជួបគ្រោះថ្នាក់ភ្លេចនាយបាត់ ភ្លេចទាំងអនុស្សាវរីយ៍ដែរធ្លាប់សាងជាមួយបានគ្នាថែមទៀត វាពិតជាគួរឪ្យស្តាយនឹងពិបាកទទួលយកបន្តិច។

« តែ...មានរឿងអ្វីមែនទេ? បងស្រលាញ់គេ តែម្ខាងឬ? »ម៉ូរីន

« ទេ គេស្រលាញ់បង តែបងឆ្កួត បងខ្លួនវាអត់បានការ គ្រាន់តែតបក្តីស្រឡាញ់ទៅគេវិញ ក៏បងធ្វើមិនបានផង ពេលនេះគេភ្លេចបងបាត់ហើយ ស្អីដែរពាក់ព័ន្ធនឹងបង គេភ្លេចទាំងអស់! »ជុងហ្គេន ឪនមុខចុះ និយាយរៀបរាប់តិចៗទៅកាន់នាង

« បានន័យថា គេបាត់ការចងចាំឬ? ចុះអ្នកផ្សេងនោះ ដូចជាសាច់ញាតិគេ គេចាំទេ? »ម៉ូរីន ឮហើយក៏អាណិតនាយក្រាស់បន្តិច មិននឹកស្មានថាចឹងសោះ ។

« គេចាំគ្រប់យ៉ាងរឿងកាលពីមួយរយះមុន តែមួយរយះក្រោយគេភ្លេចអស់ហើយ »ជុងហ្គេន

« បងកុំពិបាកចិត្តហើយបន្ទោសខ្លួនឯងអី បងសាកទៅលេងគេឪ្យបានច្រើន ព្យាយាមនិយាយជាមួយគេឪ្យបានច្រើនទៅ នោះជាវិធីដ៏បំផុតហើយ »ម៉ូរីន ញញឹមនឹងជួយនាយលើកទឹកចិត្ត នាយ នាយត្រូវពិបាកដោយសារតែនាង ពេលនេះក៏ពិបាកម្តងទៀត។

« អ្អឹម! ហើយមកមុននេះអ្នកជូនមក? »ជុងហ្គេន

« គឺប្តីរបស់ខ្ងុំ! »ម៉ូរីន

« ចុះឮថាមានកូនហើយ កូនទៅជាមួយប្តីហើយ? »ជុងហ្គេន

« មែនហើយ! គេមិនសូវជាតាមខ្ងុំទេ មិនដឹងថាយ៉ាងមិចដែរ »នាងទម្លាក់ទឹកមុខចុះ ព្រោះកូននាងមិនសូវតាមនាងឡើយ តាមតែប្តីនាងឪ្យស្អិតរមួត។

« ម៉ូរីន/ ម៉ាក់ៗ »ភ្លាមនោះ អីយ៉ុនដែរប្តីម៉ូរីន នឹងកូនប្រុសរបស់នាងក៏មកវិញ ដើម្បីទទួលនាងទៅផ្ទះវិញ។

« សួស្តីលោកចន! កូនប្រុស ជម្រាបសួរពូទៅកូន »អីុយ៉ុន និយាយរាក់ទាក់ជាមួយជិងហ្គេមតាមធម្មតា ព្រោះនាយមិនបានមានទំនាស់អ្វីជាមួយនាយក្រាស់ ថែមទាំងប្រាប់ទៅកូនប្រុស

« ជម្រាបសួរអ៊ុំទន្សាយ! »នោះ អាល្អិតមិនដឹងជាចមកពីណា ហៅជុងហ្គេនសិតតែអ៊ុំទន្សាយ

« យ៉ា អីុរីន! មិចក៏ហៅពូបែបនេះហ្ហាស? មិនមែនអ៊ុំទន្សាយទេ ត្រូវហៅថា ពូណា! »ម៉ូរីន ហួសចិត្តដែរកូនប្រុស ទៅហៅនាយសង្ហាបែបនេះ

« ហ្ហឹសៗ មិចក៏ហៅពូ ថាអ៊ុំទន្សាយចឹង នរណាបង្រៀនឯង ?» ជុងហ្គេន សើចទាំងហួសចិត្ត មុខគេចាស់ដល់ថ្នាក់ក្មេងហៅអ៊ុំហើយ ។

« អូនចង់ហៅខ្លួនឯង! »អាល្អិត ធ្វើភ្នែកឡីងឡង់ៗ តបទៅជុងហ្គេនវិញ ។

« អ្អា!! ចឹងឈប់ហៅពូចឹងទៀតឮទេ ពូនៅក្មេងមិនទាន់មានប្រពន្ធផង ហៅអ៊ុំមិចនឹងសមទៅអាល្អិត! »ជុងហ្គេន សើចញឹមៗ និយាយប្រាប់ទៅអីុរីន។

« បាទពូ! »អាល្អិតងក់ក្បាល ញញឹមដាក់នាយសង្ហាជាប់មាត់ គេពិតជាគួរឲ្យស្រឡាញ់ណាស់!

« បើចឹង ពួកយើងសុំលាទៅវិញហើយណា ចាំមានលើកក្រោយ ពួកយើងនឹងមកលេង »អីុយ៉ុន

« បាទ! ចង់ពេលណាក៏បានដែរ វិមានចនខ្ងុំស្វាគមន៍ជានិច្ច  »នាយសង្ហា ញញឹម ពេញចិត្ដនឹងទទួលអ្នកទាំង2 នឹងកូនប្រុសជានិច្ច

« បាទ តោះអូន! ខ្ញុំទៅសិនហើយ អីុរីន ជម្រាបលាពូទៅកូន» នាយអីុយ៉ុន

« ជម្រាបលាពូសង្ហា! អូនទៅហើយបាទ! »អាល្អិត លើកដៃសំពះ លាជុងហ្គេន ទាំងអោនមុខចុះបន្តិចជាការគោរព

« បាទ! ទៅចុះ សូមឲ្យសុវត្តិភាពណា ទាំងអស់គ្នាណា ក្មួយ» ជុងហ្គេន ងក់ក្បាលញញឹមរីកមុខ ទទួលដឹងឮថាក្មេង នេះពិតជាឆ្លាត បើសិនជាគេ ជាកូននាយវិញមិនដឹងជាល្អយ៉ាងណាទេណ៎?

« ខ្ញុំទៅសិនហើយ បងជុង តោះកូន »ម៉ូរីន និយាយទៅកាន់នាយក្រាស់ រួចក៏ដឹកដៃកូនចាកចេញទៅជាមួយស្វាមី។ នាយសង្ហា បានត្រឹមតែឈរញញឹម មើលគ្រួសារតូចមានសមាជិកបីនាក់នេះ ទាំងរលីងរលោងចង់យំ បើសិនជាពេលនោះ លោកលីមិនបំបែកនាយនឹងម៉ូរីន ម្លេះពេលនេះ អ្នកដែរជាស្វាមី ជាឪពុកក្មេងប្រុស តូចឆ្លាតនឹងគួរឪ្យស្រឡាញ់ម្នាក់នោះ គឺជានាយបាត់ហើយ មិនមែន អីុយ៉ុនឡើយ។ តែនឹកសណ្វៗទៅ បន្ទោសលោកលីមិនបានឡើយ ព្រោះគាត់ធ្វើដើម្បីសុភមង្គលកូនស្រី ខ្លាចកូនស្រីក្រលំបាក ទើបជនះធ្វើគ្រប់យ៉ាង សុខចិត្តឲ្យកូនស្រីឈឺចាប់ដំបូង ហើយក៏មានសុភមង្គលតាមក្រោយដូចពេលនេះ។

« ហ្ហឺយ!» នាយសង្ហា ដកដង្ហើមធំបន្ធូររាល់ភាពតានតឹងក្នុងចិត្ត ក្រោយឡានគ្រួសារតូចបើកចេញទៅផុត។ នាយសង្ហា លែងគិតច្រើន ក៏ឡើងទៅបន្ទប់ ងូតទឹកហើយក៏ចូលគេងតែម្តង នាយមានអារម្មណ៍ថាហត់នឿយណាស់ បាយទឹកក៏លែងនឹកនាហើយពេលនេះ ក្នុងខ្លួនវាល្វើយអស់ សល់តែភាពល្ហល្ហេវ គ្មានអ្វីមកបំពេញ។ គិតដល់ថ្ងៃស្អែក ថាត្រូវធ្វើអ្វីបន្ត គិតចុះគិតឡើង ឈឺក្បាលពេក នាយសង្ហាក៏បិទភ្នែកតែម្តងទៅ ខ្ចិលគិតតទៀត។

« មែនហើយ អាវថេហ៍នៅក្នុងទូរ! » បិទភ្នែកគេងមិនទាន់លក់ផង នាយក៏នឹកឃើញថា រាងតូចក៏មានទុកអាវមួយនៅទីនេះដែរ ថាភ្លេចត្រូវជាង។ មិនបង្អង់យូរ នាយក្រាស់ក៏ស្ទុះទៅបើកទូរ កកាយរកអាវរាងតូច រកឃើញហើយក៏កាន់មកអង្គុយលើគ្រែហើយសម្លឹងមើល។

«.....»នាយក្រាស់ ហឹតអាវរាងតូចនឹករលឹកដល់ម្ចាស់អាវ មិនបានស្រូបក្លិនខ្លួន ក៏អាចស្រូបក្លិនចេញពីអាវបានដែរ។

« យើងនឹងធ្វើគ្រប់យ៉ាង ដើម្បីឪ្យឯងមកនៅក្បែរយើងម្តងទៀត បាត់ការចងចាំប៉ុណ្ណឹង វាមិនមែនជារឿងដែរយើងត្រូវលំបាកចិត្តទេ កាលដែរយើងអត់មានឯងនៅក្បែរ អត់មានឯងអោប អត់បានថើបឯង អត់បានញោះឯងទៅវិញទេ ដែរធ្វើឲ្យយើងលំបាកវេទនាចិត្ត! គីម ថេហីុហា៎ យើងនឹកឯងខ្លាំងណាស់ កូនស្វារបស់យើងអើយ!! ហ្ហឹ.» នាយសង្ហានិយាយ តែដល់ចុងនៃប្រយោគ ដោយពោលពាក្យថានឹក នាយក៏យំចេញមក វាពិតជាពិបាកណាស់ ដែរត្រូវរងចាំនរណាម្នាក់ ពេលនេះនាយយល់អារម្មណ៍រាងតូច ដែរត្រូវរងចាំនាយហើយ ព្រោះឥលូវនេះ នាយក៏កំពុងតែរងចាំឪ្យរាងតូចចងចាំមកវិញដូចគ្នា ដូច្នេះហើយការរងចាំនរណាម្នាក់ វាពិតជាពិបាកទ្រាំណាស់ខ្លាំងណាស់។

   ការអត់ធ្មត់មានដែនកំណត់ ហើយការរងចាំពេលវេលាអ្វីមួយ ក៏មានដែនកំណត់ដូចគ្នា បើសិនជាវាយូរពេក យើងក៏មិនអាចរងចាំតទៅទៀតបានដែរ មានតែរកជម្រើសថ្មី អ្វីដែលថ្មីហើយ។ តែសរសើរចំពោះនាយតូច ដែរអាចរងចាំនាយក្រាស់ រហូតដល់ពេលនេះ វាមិនយូរណាស់ណាតែ ក៏សមល្មមដែរអាចធ្វើឪ្យមនុស្សឆ្អែតចិត្ត ។

_________សាកទាយមើល ភាគបន្ទាប់និងទៅជាយ៉ាងណា??😗

    Jung Teaya 💋

Continue Reading

You'll Also Like

87.2K 2.4K 24
Isabella Rose Ivy Valencia-Moretti, the only girl born in Italian Mafia family after so many generations. Not only she is the princess of Italian Maf...
575K 22K 48
Vikram, a senior officer, prioritizes his duty above all else, much like his father, ACP Rajendra. He has three siblings: one is an officer, and the...
148K 15.4K 18
[Sequel of 'MY SUBCONSCIOUS DESIRE'] Once again, a tale of desire and respect Once again, a tale of Rathod and family bond A multi-couple story. F...
161K 5.9K 42
Salvatore Smith meets a woman with whom he shared few nights after loosing his wife. It was 12 years ago, she was way younger than him, from a diffe...