Changes

By Erin_Ivy

2.1K 237 13

ជាក្មេងប្រុសដែលមានរូបរាងស្រស់ស្អាត ស្រាប់តែប្ដូរមកនៅក្នុងខ្លួនក្មេងប្រុសដែលមានរូបរាងធាត់ទៅវិញ ។ក្នុងការស្ថិតន... More

ភាគ1: គាត់ជាមូលហេតុនៃការស្លាប់របស់ម៉ាក់
ភាគ2 :ឯងក៏ដឹងថាយើងមិនរីករាយនឹងមង្គលការមួយនេះ
ភាគ3:រវល់ដោះស្រាយរឿងអត់ប្រយោជន៌
ភាគ4:មានគម្រោងសារភាពសុំថេហ្យុងធ្វើសង្សារ
ភាគ5:តើខ្ញុំនៅទីណាហ្នឹង?
ភាគ6:វាជាការពិតមិនមែនយល់សប្ដិ!
ភាគ7:ក្នុងរឿងគេប្ដូររាងកាយពីអាក្រក់ទៅស្អាត ឯខ្ញុំពីស្អាតមកជាអាក្រក់ទៅវិញ
ភាគ8:ខ្ញុំញ៉ាំច្រើនណាស់មែនទេ?
ភាគ9:គឺពួកយើងរស់នៅខេត្តប៊ូសានណាកូន
ភាគ10:វាមិនមែនជាកំហុសរបស់ឯងទេ
ភាគ11:យើងមិនមែនជាថេហ្យុងពីមុនទេ
ភាគ13:អ៊ុនឃ្យុងជាអ្នកណា?
ភាគ14:ឯងមិនចូលចិត្តញ៉ាំរសជាតិទាំងនេះពីមុនមកទេ

ភាគ12:ថេហ្យុងឯងពូកែមែន

124 22 2
By Erin_Ivy

សិស្សគ្រប់គ្នាបានដើរចេញពីសាលាដោយក្នុងនោះក៏មានថេហ្យុងជីមីននិងជុងហ្គុកដើរចេញមកផងដែរ។

" អាទិត្យក្រោយត្រូវប្រឡងឆមាសហើយត្រូវការឱ្យយើងជួយទៅបង្រៀនដល់ផ្ទះទេ? " ជុងហ្គុកសួរដោយពួកគេទាំងពីរត្រូវប្រឡងឆមាសនៅអាទិត្យក្រោយនេះហើយដោយនាពេលរសៀលគ្រូបានហៅអ្នកទាំងពីរទៅការិយាល័យគ្រូនិយាយអំពីការអនុញ្ញាតឱ្យពួកគេបានប្រឡងឆមាសជាមួយគ្នាតែពីរនាក់ក្រោមហេតុផលដែលពួកគេមានបញ្ហាដល់ថ្នាក់ចូលពេទ្យខកខានការប្រឡង។

" មិនអីទេ យើងអាចរៀនដោយខ្លួនឯង " ថេហ្យុង

" ថេហ្យុងហ៎ា ឯងគួរតែឱ្យជុងហ្គុកទៅបង្រៀនទៅឯងដឹងទេថាឯងខ្សោយណាស់ពិសេសមុខវិជ្ជាគណិត " ជីមីន

មីនថេហ្យុងគេខ្សោយណាស់រឿងរៀនមិនជាពូកែដូចមិត្តៗពួកគេនោះទេនិយាយពីចំណាត់ថ្នាក់វិញសឹងតែបាត់តារាងទៅហើយ។

" យើងរៀនខ្សោយខ្លាំងណាស់ហ្ហេស? " ថេហ្យុង

" ត្រូវហើយឯងរៀនខ្សោយណាស់ អញ្ចឹងហើយគួរតែឱ្យជុងហ្គុកគេបង្រៀន " ជីមីន

" មែនហើយថេហ្យុងឯងឱ្យយើងទៅបង្រៀនឯងទៅ " ជុងហ្គុក

" Ok ក៏បាន " ថេហ្យុងមានតែយល់ព្រមជាមួយពួកគេ តាមភាពវ័យឆ្លាតនិងជាសិស្សពូកែត្រឹមកម្រិតថ្នាក់ទី11នេះថេហ្យុងអាចរៀនខ្លួនឯងបានមិនចាំបាច់អ្នកណាមកបង្រៀនទេតែយល់ថាពួកគេស្រឡាញ់មិត្តនិងមានទឹកចិត្តចង់ឱ្យមិត្តរបស់ខ្លួនចេះបានប្រឡងជាប់ទើបព្រមបែបនេះ។

" ចាប់ពីស្អែកនេះនៅពេលចេញពីរៀនយើងនឹងទៅបង្រៀនឯងដល់ផ្ទះ " ជុងហ្គុក

និយាយគ្នាហើយយ៉ុនហ្គីក៏បានដើរចេញមកល្មមដើរមកឈរក្បែរថេហ្យុង។

" តស់!ថេហ្យុងទៅផ្ទះ " យ៉ុនហ្គី

" យើងលាពួកឯងសិនហើយ " ថេហ្យុងក៏បានលើកដៃលាទៅកាន់មិត្តៗឯពួកគេក៏ដូចគ្នា រួចហើយក៏បានដើរចេញទៅ ។

" ចាំទេថាបងធ្លាប់ប្រាប់ឯងថាមានមនុស្សដែលគេក៏ការពារឯងហើយក៏ជាមូលហេតុដែលសិស្សគ្រប់គ្នាគេរឹតតែស្អប់ឯងដែរ " យ៉ុនហ្គីដើរឆ្ងាយពីសាលាបន្តិចក៏និយាយឡើងដោយថេហ្យុងនៅគិតបន្ដិចទើបតប៖

" គឺនៅចាំ តើគេជាអ្នកណាទៅ? " ថេហ្យុង

" គឺជុងហ្គុកនឹងឯង "យ៉ុនហ្គី

" ហេតុអ្វីក៏ស្អប់បើពួកយើងជាមិត្តនឹងគ្នា? " ថេហ្យុង

" គឺពួកគេច្រណែនឯងដែលបានធ្វើជាមិត្តនឹងជុងហ្គុក ព្រោះក្រៅពីឯងនិងជីមីនជុងហ្គុកមិនរាប់អានអ្នកណាទេ "

" តែហេតុអ្វីក៏ស្អប់តែខ្ញុំម្នាក់? "

" ព្រោះជុងហ្គុកគេជាប្រុសស្អាតប្រចាំសាលាហើយជីមីនក៏មិនអន់ចំណែកឯងគឺមិនស្អាតណាមួយជីមីនក៏មិនសូវស្និទ្ធដូចជាឯងដែរដូច្នេះហើយទើបមនុស្សគ្រប់គ្នាមិនពេញចិត្តយល់ថាឯងមិនសាកសមធ្វើជាមិត្តរបស់ជុងហ្គុកទេ "

" ហួសហេតុពេកហើយ " ថេហ្យុងស្ដាប់ហើយពិតជាយល់ថាពួកមនុស្សទាំងនោះហួសហេតុណាស់គ្រាន់ធ្វើមិត្តជាមួយនរណាម្នាក់ចាំបាច់ទាល់តែស្អាតសង្ហាដូចគ្នាមែនទេបានអាចធ្វើមិត្តគ្នាបានវាមិនសមហេតុផលសោះ។

" ព្រោះតែរឿងមួយនេះហើយទើបធ្វើឱ្យពួកឯងទាំងពីរឃ្លាតពីគ្នា ឯងតែងតែគេចពីជុងហ្គុកមករហូតដែលធ្វើឱ្យជុងហ្គុកគេអន់ចិត្តនឹងឯងណាស់ ទើបពេលជុងហ្គុកចូលពេទ្យទើបឯងលែងគេចក៏បានទៅសួរសុខទុក្ខគេនៅពេទ្យទៀតផង " យ៉ុនហ្គីនិយាយរៀបរាប់ដោយមានថេហ្យុងស្ដាប់យ៉ាងយកចិត្តទុក្ខដាក់

" គួរតែជុងហ្គុកជាអ្នកដើរគេចតែបែរជាខ្ញុំទៅវិញ " ថេហ្យុង

" ព្រោះតែឯងមិនចង់ឱ្យជុងហ្គុកពិបាកនិងខ្មាសគេទើបសុខចិត្តដើរចេញគេចពីគេ ទាំងដែលឯងមិនបានសួរជុងហ្គុកផងថាគេចង់ឱ្យឯងធ្វើបែបនោះឬអត់ "

" មិនគួរធ្វើបែបនោះសោះ " ថេហ្យុងពោលឡើងមកតិចៗយល់ថាមីនថេហ្យុងមិនគួរធ្វើបែបនោះទេ វាមិនមែនជាដំណោះស្រាយដែលល្អឡើយ។

" បងឃើញជុងហ្គុកថ្ងៃនេះមានទឹកមុខល្អណាស់ ញញឹមឡើងស្រស់តែម្ដងមិនដូចពេលដែលប្អូនបងតែងតែដើរគេចនោះទេ "

" ចាប់ពីពេលនេះទៅខ្ញុំនឹងមិនធ្វើដូចពីមុនទៀតទេ ខ្ញុំនឹងកែប្រែគ្រប់យ៉ាង "

" បងសង្ឃឹមថាឯងនឹងរឹងមាំ " យ៉ុនហ្គីបានលើកដៃដាក់លើស្មាព្រមទាំងទះតិចៗឯថេហ្យុងក៏ញញឹមតិចៗដាក់យ៉ុនហ្គីហើយដំណើរក៏នៅតែបន្ត។

#ថ្ងៃថ្មី
#នាពេលល្ងាចនៅផ្ទះថេហ្យុង

នៅពេលចេញពីរៀនហើយជុងហ្គុកត្រូវដើមកផ្ទះជាមួយថេហ្យុងនិងយ៉ុនហ្គីដែរ ដើម្បីមកជួយបង្រៀនដល់ថេហ្យុង ដោយពេលនេះអ្នកទាំងពីរកំពុងតែរៀននៅក្នុងបន្ទប់ថេហ្យុងដោយជុងហ្គុកក៏ជួយពន្យល់លំហាត់ដល់ថេហ្យុង។

" យើងចេះហើយឯងមិនបាច់ពន្យល់យើងទៀតទេ " ថេហ្យុងឃាត់ជុងហ្គុកឱ្យឈប់ពន្យល់ព្រោះលំហាត់នេះខ្លួនចេះហើយ

" មិនបានទេ យើងត្រូវពន្យល់ ត្រង់នេះគឺ... " ជុងហ្គុកក៏ពន្យល់លំហាត់បន្តឯថេហ្យុងស្ដាប់ទាំងធុញទ្រាន់

" យល់អត់?បើមិនយល់យើងជួយពន្យល់បន្ថែម " ជុងហ្គុកសួរនៅពេលដែលនាយបានពន្យល់លំហាត់ថេហ្យុងហើយរួចរាល់ ថេហ្យុងមិនតបតែងក់ក្បាលនិងលើកដៃសញ្ញាអូខេបញ្ជាក់។

" បើយល់ហើយសាកធ្វើទៅ បើគាំងធ្វើមិនចេញកន្លែងណាសួរយើង " ជុងហ្គុក

" អ្ហឹម! " ថេហ្យុងងក់ក្បាលហើយក៏ចាប់ផ្ដើមធ្វើលំហាត់ឯេះុងហ្គុកក៏ធ្វើដូចគ្នា

ចំណាយពេលប្រហែល15នាទីថេហ្យុងក៏បានធ្វើរួចមុន ឯជុងហ្គុកឃើញថេហ្យុងធ្វើរួចមុនអញ្ចឹងហើយក៏យកសៀវភៅថេហ្យុងមកមើល មើលចម្លើយលំហាត់រួចហើយជុងហ្គុកបង្ហាញទឹកមុខភ្ញាក់ផ្អើលតែម្ដង។

" ថេហ្យុងឯងពូកែមែន " ជុងហ្គុកបានលើកមេដៃឱ្យថេហ្យុង ឯថេហ្យុងក៏សើចបន្តិចលំហាត់ប៉ុណ្ណឹងងាយស្រួលណាស់សម្រាប់នាយតូចណាមួយក៏ធ្លាប់រៀនមកហើយដែរ

" បើថេហ្យុងធ្វើលំហាត់នេះរួចហើយអញ្ចឹងសាកធ្វើលំហាត់មួយនេះទៀតទៅ " ជុងហ្គុកក៏បានបង្ហាញលំហាត់មួយទៀតឱ្យទៅថេហ្យុង ឯថេហ្យុងក៏បានយកវាមកមើលហើយក៏ញញឹមព្រោះលំហាត់នេះក៏មិនជាលំបាកអ្វីសម្រាប់នាយតូចដែរ។

" លំហាត់នេះគឺ- " ជុងហ្គុកប្រុងពន្យល់ថេហ្យុងទៅហើយតែថេហ្យុងបានលើកចង្អុលដៃដាក់លើមាត់របស់ជុងហ្គុកធ្វើឱ្យនាយស្ងាត់ផ្អាកនិយាយ ។

" មិនបាច់ពន្យល់ទេយើងអាចធ្វើបានចាំពេលយើងធ្វើមិនចេញចាំយើងសួរឯង " ថេហ្យុងក៏ទម្លាក់ដៃចុះវិញ

" អ្ហ៎!បែបនោះក៏បាន " ជុងហ្គុកក៏ងាកមកធ្វើលំហាត់ឱ្យហើយ ឯថេហ្យុងក៏ធ្វើលំហាត់ថ្មីមួយទៀត

.....

ចំណាយពេលរៀនជាមួយគ្នាពីរម៉ោងជុងហ្គុកក៏ដល់ពេលត្រឡប់ទៅវិញ ដូច្នេះថេហ្យុងក៏បានជូនដំណើរជុងហ្គុក ចុះមកដល់ក្រោមក៏ឃើញម៉ាក់និងបងប្រុសរបស់ខ្លួនកំពុងតែរៀបចំបាយម្ហូបដាក់លើតុ។

" រៀនរួចហើយមែនទេ ក្មួយហ្គុកកុំទាន់អាលប្រញាប់ទៅវិញអីណាមកញ៉ាំបាយជុំគ្នាសិនមក ក្មួយខានមកញ៉ាំបាយនៅទីនេះយូរហើយ " អ្នកស្រីមីន

" បាទបាន " ជុងហ្គុក

ពេលនោះទ្វារក៏បានបើកដែលលោកមីនបានដើរចូលមកថេហ្យុងឃើញបែបនេះក៏ដើរទៅទទួលគាត់។

" ប៉ា " ថេហ្យុង

លោកមីននៅពេលថេហ្យុងមកទទួលបែបនេះគាត់ក៏លើកដៃអង្អែលក្បាលរបស់ថេហ្យុងថើៗ ឯថេហ្យុងក៏ញញឹម។

ថេហ្យុងស្រឡាញ់លោកមីនណាស់ស្រឡាញ់ទុកដូចជាប៉ាបង្កើតអញ្ចឹងព្រោះគាត់តែងតែបង្ហាញក្ដីស្រឡាញ់និងផ្ដល់ភាពកក់ក្ដៅដល់ថេហ្យុងរហូតដែលថេហ្យុងមិនមែនទទួលបានវាពីប៉ាបង្កើតនោះទេ ។

" ប៉ាប្រញាប់ទៅលាងសម្អាតដៃទៅអាងមកពិសារបាយ " ថេហ្យុង

" បាទកូន!អូ!ក្មួយជុងហ្គុកខានជួបគ្នាយូរហើយ " លោកមីនក៏បានដើរចូលមកជិតជុងហ្គុកដោយថេហ្យុងក៏ដើរមកដែរ

" ជម្រាបសួរលោកពូ " ជុងហ្គុកក៏បានឱនជម្រាបសួរលោកមីន

" ជើងជាហើយមែនទេ? " លោកមីន

" ជាហើយបាទ " ជុងហ្គុក

" អញ្ចឹងពូសុំទៅលាដៃសិនអាងបានមកញ៉ាំបាយជុំគ្នា " លោកមីន

" បាទលោកពូ " ជុងហ្គុក

" ម៉ោះ!ថេហ្យុង!ជុងហ្គុក!មកអង្គុយមកកូន " អ្នកស្រីមីន

ថេហ្យុងនិងជុងហ្គុកឮអ្នកស្រីមីនហៅហើយក៏ដើរចូលទៅអង្គុយ លោកមីនក្រោយពីលេងដៃហើយក៏ដើរចូលមកអង្គុយដែរ យ៉ុនហ្គីនិងអ្នកស្រីមីនក៏ដូចគ្នា។

" ថ្ងៃនេះមីងក៏បានធ្វើម្ហូបដែលក្មួយចូលចិត្តដែរ " អ្នកស្រីមីន

" អរគុណណាស់អ្នកមីង " ជុងហ្គុក

" អរគុណអីគ្នាឯង " អ្នកស្រីមីន

" តស់!ឆាប់ញ៉ាំទៅ " លោកមីន

គ្រប់គ្នាក៏ចាប់ផ្ដើមញ៉ាំអាហារជុំគ្នា ក្នុងនោះក៏មានការជជែកគ្នាលេងទៅវិញទៅមកផងដែរ ដែលមានតែភាពសើចក្អាកក្អាយពេញនឹងដែលទិដ្ឋភាពមួយនេះបានធ្វើឱ្យថេហ្យុងអាចសប្បាយចិត្ត រាល់ដងក៏បែបហ្នឹងដែរគ្រាន់តែថ្ងៃនេះថែមសមាជិកនេះទៀតវាកាន់តែធ្វើបរិយាកាសកាន់តែរីករាយ។

សូមរងចាំអាននៅភាគបន្ត☻︎
សរសេរដោយ អាយវី ♡︎

សូមអាធ្យាស្រ័យចំពោះភាពខុសឆ្គង សង្ឃឹមថាគ្រប់គ្នានឹងពេញចិត្តនូវភាគមួយនេះ♡︎

Continue Reading

You'll Also Like

334K 19.3K 41
You live in a different time zone Think I know what this is It's just the time's wrong
6M 310K 116
Starring Kim Taehyung And Jeon Jungkook This is original by @ARTSEOULVK in twitter i just write it for the people dont have twitter and want to re...
264K 40.1K 103
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
9.5K 546 24
The one that got away មនុស្សម្នាក់ដែលបានចេកចេញ !