𑁍បេសកម្មមួយ•|• The Mission O...

By Lavar_ppw47

20.7K 1.9K 159

សង្គមមួយនេះមានរឿងជាច្រើនណាស់ដែលយើងមិនដែលដឹងមិនដែលបានឃើញ យើងរស់នៅគិតថាពិភពលោកនេះស្រស់ស្អាតណាស់មេនទេតាមពិតអត់ទេ... More

ភាគទី1: First Meet
ភាគទី2: ជួបគ្នាម្ដងទៀត
ភាគទី3:ចាប់ប្រុសអ្នកមាន
ភាគទី4: កុំសង្ឃឹមថានៅបានសុខ
ភាគទី5:តង់ទីមួយ
ភាគទី6: surpriseដែរទេ?
ភាគទី7:បងពីមុនបាត់ទៅណាហើយ?
ភាគទី8: មិននិយាយរក
ភាគទី9: Thinking
ភាគទី10: សម្ដែង
ភាគទី11: សន្ដានកែមិនឡើង
ភាគទី12: វ៉ៃគ្នា
ភាគទី13: រោងចក្រពិសោធន៍
ភាគទី14: លេងសើច
ភាគទី15: Team work
ភាគទី16: សម្របសម្រួល
ភាគទី17: អ្នកផឹកស្រាគឺមាត់ឆ្កែ
ភាគទី18: ដាក់នុយត្រី
ភាគទី19: ខ្ញុំមិនចូលចិត្តមនុស្សសាវ៉ា
ភាគទី20: របូតដៃ
ភាគទី21:ដុតឃ្លាំង
ភាគទី22: តេស្តសមត្ថភាព
ភាគទី23: នាយខ្លា
ភាគទី24: ការបញ្ជូនទំនិញ
ភាគទី25: តួនាទីពលរដ្ឋល្អ
ភាគទី26: រោងចក្របៃតង
ភាគទី27: ចាប់បាន
ភាគទី28: ធ្វើជាប្រពន្ធបងទៅ?
ភាគទី30: Yes or No?
ភាគទី31
ភាគទី32 : បំផ្លាញរោងចក្រ
ភាគទី33 : Zoombie
ភាគទី34: Ayan
ភាគទី35+36: ចលាចល
ភាគទី37: ការបង្កើតថ្នាំបន្សាប
ភាគទី38: ប្រវត្តិគ្រួសារត្រកូលរាជសី
ភាគទី39: Note me
ភាគទី40:ហ្វូតទៅចោលពួកយើងហើយ
ភាគទី41: Move on
ភាគទី42: ជាប់អន្ទាក់
ភាគទី43 : ជាប់ឃុំ
ភាគទី44: ស្លាប់
ភាគទី45:ខ្លាំងនិងអីស្លាប់និងរបស់នោះ
ភាគទី46: feeling
ភាគទី47: ជាឯងពិតឬអត់?
ភាគទី48: មិនចាំ
ភាគទី49: សារភាព
ភាគទី50: Owner
ភាគទី51: គ្រោះថ្នាក់ចរាចរណ៍
ភាគទី52: បុរសជើងដែក
ភាគទី53: កាំភ្លើង
ភាគទី54: Vegas
ភាគទី55: Behind
ភាគទី56 : ទាសការលើគ្រែ

ភាគទី29: ប្រែប្រួល

414 39 2
By Lavar_ppw47

#បេសកម្មមួយ
#ភាគទី29
________________________________________

+ក្នុងឡាន

«ដើម្បីចូលទៅរករោងចក្របៃតងបានគឺយើងត្រូវតែបន្លំខ្លួនធ្វើជាអ្នកស្រុក!»

«តែពួកវាក៏ស្គាល់មុខយើងអស់ហើយមិនចឹងហីវាមិនភ្លើមកចាប់យើងទេ!»

«Awwបន្លំខ្លួនធ្វើអ្នកស្រុកមិនមេនមានន័យថាបន្លំអោយវាចាប់ទេតែពួកយើងធ្វើយ៉ាងមិចក៏បានត្រូវលួចឡើងឡានរបស់ពួកវាអោយបាន!»

«ពួកឯងមានឆ្ងល់ដែរទេថាហេតុអ្វីអ្នកស្រុកព្រមអោយពួកវាចាប់ខ្លួនងាយម្លេះហើយពេលជិះនៅលើឡានហេតុអ្វីពួកអ្នកស្រុកមិនហក់ចុះពីលើឡានទៅ?»

«យើងក៏មិនដឹងដូចគ្នាយើងគិតថាពួកវាច្បាស់ជាលេងល្បិចអ្វីដាក់អ្នកស្រុកហើយ!»

ផាំង! កំពុងតែជជែកគ្នាសម្លេងកាំភ្លើងបានបន្លឺឡើងចេញពីមុខផ្ទះ÷

«មានរឿងអីនិង?»

«ទៅមើលទៅ!»

ពួកគេទាំងអស់គ្នាបានរត់យ៉ាងប្រញាប់ទៅមើលខាងមុខហាង។ ទៅដល់ឃើញថាបក្សពួកនាយចឺតបានមកឈប់ឡានខាងមុខហាងហើយថែមទាំងអុកលុកក្នុងហាងទៀតផង÷

«ពួកឯងមករកអី?» ជុង

«អីយ៉ាស់សត្រូវតើនៀគ! តែសោកស្ដាយណាស់ព្រោះថាថ្ងៃនេះពួកយើងមិនបានមកសម្លាប់ឯងទេ!»

«ហើយពួកឯងមករកអី?»

«ចៅហ្វាយប្រើអោយពួកយើងមកទទួលកូនចៅរបស់គាត់យកទៅវិញព្រោះថាប្រលែងចេញក្រៅយូរដែរហើយ!»

«ចង់យកលីមីងទៅវិញមេនទេ?ចឹងយកបាតជើងយើងជំនួសសិនទៅ!»

មិនដឹងថាភូវីនទៅពុលប្រម៉ាត់ខ្លាឃ្មុំមកពីណាទេក្លាហានហ៊ានហក់ទៅធាក់គេតែម្ដងតែឯងទេតែហ៊ានណាស់÷

«ភូវីនកុំអី!»

ទាំងផនទាំងដាំងព្យាយាមចាប់ភូវីនមកវិញ÷

«ពួកឯងកុំមកហាមយើង! យើងគុំចង់ធាក់មាត់ពួកវាយូរមកហើយ!!»

«កាចៗបែបនេះចាប់អារម្មណ៍មកធ្វើប្រពន្ធបងមួយយប់សិនដែរទេ?»

ផាំង! សម្ដីលូយពេកមានអីស៊ីមួយដៃរបស់ផនលេងហ៊ានញ៉ែអូនគេស៊ីមួយដៃតិចពេកផង÷

«ពួកឯងគ្មានសិទ្ធិប្រើសម្ដីតិរិច្ឆានបែបនេះនៅទីនេះទេ!»

«បើយើងចង់ប្រើចង់យ៉ាងមិច? Sellman ដូចជាឯងបានត្រឹមពពាយនាយលក់ថ្នាំសង្កូវតែប៉ុណ្ណោះ!»

«មិនត្រឹមតែប៉ុណ្ណោះយើងក៏អាចវ៉ៃឆ្កែបានដែរ!»

ផាំង!ផូស! ធ្លាប់តែឃើញផនលេងសើចច្រើនតែពេលនេះផនខឹងដូចកំរោលចូលចឹងវាយនាយចឺតមិនដកដៃទោះគ្នានាយចឺតមកឃាត់ក៏ផនធាក់ចេញដែរ÷

«ឈប់!»

សម្ដីមួយម៉ាត់ចេញពីមាត់របស់ជេមសកម្មភាពដែលវាយគ្នាយ៉ាងសាហាវត្រូវបានបញ្ឈប់÷

«ខ្ញុំនិងត្រឡប់ទៅវិញ!»

«ជេម....»

គ្រប់គ្នាហៅឈ្មោះជេមតិចៗបែបហួសចិត្ត÷

«ជេមឯងទៅវិញធ្វើស្អីទៀតពេលនេះយើងក៏ដឹងថារោងចក្រនៅឯណាហើយឯងមិនបាច់ត្រឡប់ទៅវិញទេ!» ជុង

«បើយើងមិនទៅវិញបេសកម្មរបស់យើងក៏មិនចប់ដូចគ្នាជ្រុលតែដកហើយដកអោយដល់ឬសតែម្ដងទៅ!»

«បងជេមបងកុំទៅអីបើបងទៅចុះការងារយើងនោះ?»ហ្វូត

«បងនិងមកវិញ! »

ជេមដើរទៅឡើងឡានជាមួយនាយចឺតរួចបើកឡានចេញទៅ÷

«ភីជេមគាត់ចង់លេងស្អីរបស់គាត់និងការងារក៏ជិតចប់ហើយគាត់ទៅវិញធ្វើស្អីទៀត?»

«អៃជេមវាធ្វើអីតែងតែមានហេតុផលរបស់វា!ពួកយើងត្រៀមខ្លួនអោយហើយទៅអៃជេមមកវិញចុះប្រតិបត្តិការតែម្ដង!»

SKIP>>>

ក្រលេកមកមើលជេមដែលកំពុងត្រឡប់ទៅវិញជាមួយនាយចឺតតែនាយចឺតមិនបានបើកតាមផ្លូវទៅរកផ្ទះវេហ្កាសទេគឺគេបើកទៅផ្លូវផ្សេង÷

«ពួកឯងចង់នាំយើងទៅណា?»

«យកទៅបាញ់ចោលទេដឹង!»

«បាញ់ចោលទីនេះតែម្ដងទៅទាន់ស្ងាត់មនុស្ស!»

«ហឹស!សម្ដីបានណាស់!ថ្ងៃនេះចៅហ្វាយប្រើអោយទៅទទួលដៃស្ដាំរបស់គាត់!»

«ដៃស្ដាំគាត់ទាក់ទងអីនិងយើងដែរ?»

នាយចឺតមិនតបពួកវាបានបើកឡានរហូតទៅដល់ប៉ុស្តិ៍ប៉ូលីសនៅខាងមុខប៉ុស្តិ៍គឺមានអ្នកស្រុកអ្នកភូមិជាច្រើនបានមកផ្ដុំគ្នាចាំមើលអ្វីម្យ៉ាង÷

«កើតហេតុអីនិង?»

«ថ្ងៃនេះគឺមានការផ្លាសទីកំពូលជនល្មើសប្រចាំស្រុកអោយមកឃុំខ្លួននៅទីនេះ!»

«អត់ទោសបងសង្ហាទាំងអស់គ្នាតើខ្ញុំអាចសុំថតរូបពួកបងបានទេព្រោះថាពួកបងសង្ហាប្លែកភ្នែកណាស់!»

សុខៗស្រាប់តែលិចរូបរងណាណូនចេញមកតែម្ដងមកព្រមជាមួយកាំមេរ៉ានៅក្នុងដៃមើលទៅដូចណាណូនជាអ្នកទេសចរចឹង÷

«ចេញទៅមិនអោយថតទេ!»

«ណាៗបងសង្ហាបើបងអោយខ្ញុំថតធានាតែរូបរបស់ពួកបងល្បីដល់ថ្នាក់ចេញកាសែតតែម្ដងព្រោះថាខ្ញុំនេះគឺជាអ្នកធ្វើវិដេអូដ៏ល្បីម្នាក់ណាបង! បងស្គាល់Nanon Korapatទេគឺខ្ញុំនេះហើយបាទ!»

«អើៗថតក៏ថតទៅចឹងអាណិតឯងខំអង្វ!»

«បាទអគុណ»

ណាណូនធ្វើជាថតរូបអោយពួកគេធ្វើស្តាយចេះចុះតាមពិតណាណូនថតមុខពួកវាទុកបញ្ជូនអោយថ្នាក់លើប៉ុណ្ណោះ។ ថតរួចហើយជនល្មើសក៏បញ្ជូនមកដល់អ្នកស្រុកបុកទៅមើលអោយជិតៗព្រោះថាជនល្មើសម្នាក់នេះល្បីសម្បើមណាស់ថាសម្លាប់មនុស្សមិនរើសមុខ÷

«ភីណាណូន!» ជេមហៅតិចៗ

«ហឹម?»

«និងលោកfirstមេនទេខ្ញុំដូចជាប្រហែលមុខ!»

«មិនមេនទេម្នាក់នេះឈ្មោះថាAyanជាឃាតករមួយរយសពអ្នកណាក៏ស្គាល់គ្នាដែរ!»

«តែខ្ញុំដូចជាធ្លាប់ឃើញគាត់នៅផ្ទះអៃជុង!»

«បន្តិចទៀតឯងនិងដឹងហើយថាជាអ្នកណាភីទៅវិញសិនហើយ!»

«បាទភី!»

និយាយហើយណាណូនក៏ដើរចេញ÷

«ពេលស្ងាត់មនុស្ស ចុះប្រតិបត្តិការណ៍តែពេលនេះឯងត្រូវទៅជួបចៅហ្វាយសិន!»

SKIP>>>

«យ៉ាងមិចហើយលីមីងសុខសប្បាយទេ?»

«ធម្មតាទេចៅហ្វាយ!»

«យើងឮថាឯងនេះរត់ទៅនៅជាមួយអាក្មេងម្នាក់នោះឯងពេញចិត្តវាពិតមេនឬ?»

«បាទចៅហ្វាយ!»

«បើបែបនិងយើងបើកសិទ្ធិអោយឯងយកវាមកធ្វើជាប្រពន្ធ!»

«ចៅហ្វាយចង់បានន័យថាយ៉ាងមិច?»

«ឯងស្រឡាញ់វាចឹងយើងចង់អោយឯងយកវាមកធ្វើជាប្រពន្ធរបស់ឯង!»

«តែហ្វូតមិនបានស្រឡាញ់ខ្ញុំទេ!»

«បើបែបនិងកាន់តែល្អ!យើងចង់អោយក្រុមរបស់ពួកវាឈឺចាប់ច្របូកច្របល់ហើយបេសកម្មពួកវារលាយយើងក៏ដូចដកបន្លាចេញពីទ្រូង!»

«ខ្ញុំមិនធ្វើតាមចៅហ្វាយទេ!»

«ឯងហ៊ានប្រកែកនិងយើងដែរហេស!ឆាប់ទៅចាប់វាមក!»

«បាទចៅហ្វាយ!»

ជេមឆ្លើយយល់ព្រមទាំងចិត្តមិនចង់ចំណែកនាយចឺតគឺថាចាំតែឌឺតែម្ដង÷

«បានប្រពន្ធធ្វើមុខអោយរីកបន្តិចមើលហា៎?»

ជេមមិនតបនិងនាយចឺតទេខ្ជិលនិយាយជាមួយឆ្កែ។ ជេមឡើងឡានជិះសំដៅទៅផ្ទះមីងចាន់។ ជេមពិបាកធ្វើចិត្តណាស់ព្រោះមិនដឹងថាវេហ្កាសវាចង់ធ្វើស្អីហ្វូតនោះទេ ប្រកែកក៏មិនកើត។ ជេមបើកមកឈប់នៅមុខហាងហ្វូតនៅរងចាំគេជាស្រេចឃើញជេមគឺហ្វូតអររំភើបតែម្ដងតែគេមិនដឹងទេថាជេមមកមិនល្អនោះទេ÷

«បងមកហើយហេសចឹងតោះយើងទៅគ្នាយើងកំពុងរងចាំបង!»

«ឯងទៅណាមិនបានទេ!»

«Awwហេតុអី?»

«មកនេះ!»

ជេមអូសដៃហ្វូតមួយទំហឹងអោយឡើងឡានតែហ្វូតមិនទៅតាមនាយនោះទេ÷

«បងចង់នាំខ្ញុំទៅណានិង?»

«នាំឯងទៅធ្វើជាប្រពន្ធយើងនោះអី!»

«បងកើតស្អីនិងលែងដៃខ្ញុំ!»

«មិនលែង!»

«អៃជេមហ្វូតមានរឿងអីនិង?» ជិងនិងគ្រប់គ្នាបានចេញមក

«គ្រប់គ្នាជួយខ្ញុំផងបងជេមឆ្គួតហើយ!»

«អៃជេមឯងចង់ធ្វើអីហ្វូតនិងលែងដៃហ្វូតទៅ!»

«មិនលែងទេហ្វូតនិងក្លាយជាប្រពន្ធរបស់យើងក្នុងពេលបន្តិចទៀតនេះ!»

«ជេមឯងកើតឆ្គួតស្អីនិងហេតុអ្វីសុខៗឯងមកធ្វើរឿងឆ្គួតៗបែបនេះហ្វូតដូចជាប្អូនរបស់ឯងនិងពួកយើងគ្រប់គ្នាឯងធ្វើបែបនេះមិនបានទេ!»

«ឯងមិនបាច់មកហាមយើងទេពួកយើងលែងជាមិត្តនិងគ្នាទៀតហើយ!»

«បងជេមលែងដៃខ្ញុំ!»

«អៃជេមយើងប្រាប់អោយឯងឈប់ណាវើយ!»

ផុស!ព្រុស! ជុងដែលបម្រុងចូលទៅឃាត់ជេមតែត្រូវជេមធាក់មួយជើងដល់ផ្ងាក្រោយ មិនត្រឹមតែធាក់ទេជេមថែមទាំងយកកាំភ្លើងមកភ្ជុងជុងនិងគ្រប់គ្នាទៀតផង÷

«បើមិនចង់ងាប់កុំមករារាំងយើងអោយសោះ!»

«បងជេមលែងដៃខ្ញុំ! ខ្ញុំមិនទៅជាមួយបងដាច់ខាត!»

«ស្ងាត់!បើមិនចឹងយើងបាញ់ឯងបំបែកក្បាលឯងតែម្ដង!»

ជេមដូចមនុស្ស2ផ្សេងគ្នាជាមួយជេមព្រឹកមិញចឹងពីព្រឹកញ៉ែហ្វូតសោះតែពេលនេះបែរជាហ៊ានយកកាំភ្លើងមកភ្ជុងក្បាលហ្វូត÷

«ស្ងៀមបែបនេះទើបគួរអោយស្រឡាញ់ឡើងឡានទៅ!»

ហ្វូតមិនហ៊ានប្រកែកទេព្រោះថាជេមយកកាំភ្លើងមកគម្រាមរហូតជេមពីមុនអាចមិនហ៊ានទេតែជេមពេលនេះអាចនិងហ៊ានសម្លាប់ហ្វូតក៏ថាបាន÷

«មើលទៅគម្រោងបរាជ័យទៀតហើយ!»ផន

«បងជេមគាត់កើតស្អីនិង?»

«ទៅឆ្ងល់អីក្មួយបក្សពួកអាវេហ្កាសវាតែប៉ុននឹងពួកវាដើរចាប់ប្រពន្ធកូនគេតែតាពាសគ្មានខ្វល់ពីអាណាទេ!» ពូវ៉ាន់

«គិតយ៉ាងមិចទៀតបើបងជេមលេងមួយក្ដាមកប៉ះជើងបែបនេះ?» ដាំង

«យើងត្រូវនាំហ្វូតមកវិញអៃជេមវាចង់ទៅងាប់ឯណាក៏ទៅៗ» ជុង

«ខ្ញុំថាបងជេមធ្វើបែបនេះច្បាស់ជាមានហេតុផលហើយបងកុំខឹងនិងគាត់អី!»

«បងខឹងបងក៏មានហេតុផលរបស់បងដូចគ្នា!»

End

មានអារម្មណ៍ថាភាគក្រោយចង់ដាក់NC🤣

Adminសួរអារម្មណ៍ពេលមើលGMMTV Part 2 ម្សិលមិញបន្តិចមានអារម្មណ៍យ៉ាងណាដែរអ្នក? សម្រាប់អេតមីនវិញគឺថារឿងមួយចេញមកហិលតែម្ដងទាំងBL GL BG ហើយអេតមីនចង់ផ្ដាំផ្ញើអោយអ្នកToxicរឿងGeminiPrimតិច! កុំទៅឈឺចិត្តឆ្អិតទ្រូងពេករឿងនិងមិនមេនរឿងបែបស្វីតឯណា?រឿងគេបែបរន្ធុតអាថកំបាំងសោះ តែនិយាយទៅអេតមីនក៏ខកចិត្តតិចដែរតែពេលមើលPartyគេយប់មិញឃើញGemfotស្លុយជាមួយគ្នាហើយសប្បាយចិត្តវិញ🤣🤏

Part2ដឹងតែល្អមើលគ្រប់រឿងម៉ង🤍



Continue Reading

You'll Also Like

8.9K 873 21
Short Novel En សាច់រឿងមានគ្រប់យ៉ាងនិងគ្រប់គូសូមអានដោយរីករាយនិងការយោគយល់។
1.5M 135K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
10.5K 1.5K 17
PARK SUNGHOON គឺជានាយករដ្ឋមន្រ្ដីវ័យក្មេង ដែលទទួលបានសំឡេងឆ្នោតច្រើនជាងអ្នកតំណាងរាស្រ្ដដ៏ទៃ។ គេទទួលបានការគោរពពីមនុស្សជំវិញខ្លួនដោយសារតែ «អំណាច» ដែលគ្ម...
4.6M 292K 106
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...