💐គ្រងបេះដូង♡CEOសង្ហា✨

By JI-YARA

11.9K 665 2

FB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា ) More

ភាគ១ ផ្តើមរឿង : នៅក្នុងវចនានុក្រម គីម ថេហីុ គ្មានអ្វីដែរថាមិនអាចទៅរួចនោះទេ
ភាគ២ : ខ្ងុំពេញចិត្តទាំងអស់គ្រប់លក្ខខណ្ឌរបស់លោកចន
ភាគ៣ : ត្រឹមកំម្ទេចមនុស្សដូចនាងនេះ យើងឪ្យfan² យើងចាត់ការពេលណាក៏បានដែរ...
ភាគ៤ : សម្តែងជាគូស្នេហ៍របស់ខ្ងុំ ឯងគិតយ៉ាងមិចដែរ?
ភាគទី៥ :ខ្ញុំជាតារា មិនមែនរាស្ត្រសាមញ្ញឡើយ!
ភាគទី៦: រឿងយើង ឯងកុុំចេះមកពាក់ព័ន្ធ!
ភាគទី ៧ : ...ថាយើងចង់ថើបឯងម្តងទៀត!!
ភាគទី ៨ : លើលោកនេះគ្មានអាថ៍កំបាំងនោះទេ!!
ភាគទី ៩ : ខ្ងុំស្រឡាញ់លោក!!🔞
ភាគទី ១០: ជើងរន្ទះ
ភាគទី១១ : គេក្បត់ខ្ញុំហើយ គេឈប់ស្រលាញ់ខ្ងុំហើយបងមីន
ភាគទី១២ : ចុះឯងគិតថាជាស្រីស្នេហ៍របស់យើង??
ភាគទី១៣ : លេងទឹកស្អីយប់បែបនេះ មិនខ្លាចអារក្សសមុទ្រចាប់សីុទេហ្ហេស??
ភាគ១៥ : ចង់យកខ្លួនប្រាណមកលួងយើង??
ភាគទី ១៦ : រងចាំថ្ងៃមួយ! ថ្ងៃដែរលោកសារភាព...
ភាគទី ១៧ : បោចសក់ បោកនឹងដីបន្តិច ក៏អង្គុយយំ...
ភាគទី១៨ + ១៩ : ចន.ចន ជុងហ្គេនណាទៅ? // ជម្រាបសួរអ៊ុំទន្សាយ!
ភាគទី២០ : កម្មវិធីជប់លៀង
ភាគទី២១ : តើជីវិតខ្ញុំនឹងសប្បាយបានយ៉ាងមិចបើគ្មានវត្តមានរបស់លោក??
ភាគទី២២ : តែលោកក៏ធ្វើបាបខ្ងុំ ...
ភាគទី ២៣ : យ៉ាងម៉េច? នាងហាយស៊ូ នាងគីមី!!
ភាគទី២៤ :អូនជាដង្ហើមរបស់បង...💞
ភាគទី២៥ : ទេ! ខ្ញុំមិនមែនជាប្រពន្ធឯងទេ!
ភាគទី២៦ : ថេយ៍~បងសុំទោស!
ភាគទី២៨ : នាងមិនឪ្យយើងជឿគេ ចុះនាងសម្អាងស្អីឪ្យយើងជឿនាងដែរ???
ភាគទី ២៩ : ថ្ងៃណាពួកយើងរៀបការ?
ភាគទី ៣០ : មិនបាច់ថាក៏បងដឹងដែរ!...
ភាគបញ្ចប់ : ពិធីមង្គលការ💍

ភាគទី ១៤ : សន្យា!

237 17 0
By JI-YARA

_________________

   +The morning 🌅

    ព្រឹកថ្ងៃថ្មី ឈានចូលមកដល់ព្រះអាទិត្យក៏ផ្តើមរះបញ្ចេញរស្មី បំភ្លឺលោកកិយឪ្យមានពន្លឺយ៉ាងត្រចះត្រចង់ ។ នាយសង្ហាគេងលើគ្រែដោយក្នុងដៃអោបក្មេងប្រុសខ្ចីខ្ចូតដែរគេងលង់លក់គ្មានដឹងខ្យល់អ្វីសោះឡើយ។ នាយសង្ហាបើកភ្នែកសន្សឹមៗ ញាតិដឹងថានេះជាពេលព្រឹកហើយ ម្ចាស់ខ្លួននាយគួរតែងើបឡើង។

« ហ្អឹម!!» នាយសង្ហាក្រហឹមដើមកបន្តិច មុននឹងងាករវៃភ្នែកទៅរកក្មេងប្រុសនៅក្នុងរង្វង់ដៃ។

« គេងត្រម៉ក់ពិតមែន!! »ជុងហ្គេន អង្អែលសក់ទន់រលោងរាងតូចថ្នមៗ និយាយទាំងញញឹម ហាក់មានក្តីសុខដ៏ចម្លែកដែរមានក្មេងប្រុសបិុនងិរងក់នេះនៅក្បែរខ្លួន។

« ហ្ហឹម~~»ភ្លាមនោះ រាងតូចក៏ក្រហឹមដើមក នឹងរើចេញពីនាយក្រាស់បន្តិច ព្រោះមានអារម្មណ៍ថាក្តៅ ស្អុះស្អាប់។

« នែ៎! ងើបឡើង ភ្លឺហើយណា! »នាយសង្ហា ច្រត់ដៃទ្រក្បាល អង្អែលស្មារាងតូចថ្នមៗ នឹងថើបថើរៗផងដែរ ព្រោះតែយប់មិញគេងដល់ពាក់កណ្តាលយប់ នាយតូចស្រាប់ទារដោះអាវចេញ រអ៊ូរថាក្តៅគេងមិនលក់។

« ហ្ហឺយ~ខ្ងុំចង់គេងបន្តិចទៀត! »រាងតូចរំកិលខ្លួនខិតឆ្ងាយពីរាងក្រាស់បន្តិច ទាំងភ្នែកនៅបិទ។

« អត់ទេ មិនអាចគេងទៀតទេ!! ថ្ងៃនេះឯងត្រូវទៅកន្លែងមួយជាមួយយើងណា » នាយសង្ហា ចាប់ទាញកាយរាងតូចឪ្យអង្គុយ និយាយនឹងចាប់ស្មាទាំងសងខាងអង្រួនតិចៗ ឪ្យគេបើកភ្នែកដឹងខ្លួន។

« ទៅណា?? »រាងតូចបើកភ្នែក ពេបមាត់សួរទៅនាយសង្ហា ទាំងមិនទាន់អស់ងងុយ។

« រៀបចំខ្លួនទៅ បើចង់ដឹង! » ជុងហ្គេន ញញឹមបន្ដិចមុននឹងប្រាប់ឪ្យរាងតូចរៀបចំខ្លួន។

« មិនដឹងជាស្អីរបស់លោកទេស!» ថេហុី ងើបដើរចូលបន្ទប់ទឹក ក្រោមទឹកមុខស្អុយប៉ែរ ។ តែវាធ្វើឪ្យជុងហ្គេន បែរជាអង្គុយសើចវិញ ពេលណាក៏ដូចពេលណាដែរ តារាវ័យក្មេងលំដាប់ប្រទេសមួយរូបនេះ តែងតែគួរឲ្យស្រឡាញ់ គួរឪ្យគ្រឺត នឹងធ្វើចរឹកកូនក្មេងដាក់នាយរហូត បើប្រាប់ថានាយមិនមានចិត្តលើគេ គឺកហុកហើយ។ នរណាថា នាយមិនស្រលាញ់រាងតូច គ្រាន់តែនាយមិនទាន់ដឹងច្បាស់ពីអារម្មណ៍ពេលនេះ ណាមួយខ្លាចថារាងតូចនឹងមិនច្បាស់លាស់ជាមួយខ្លួន ។

« អាយ~~~»សំឡេងស្រែកចាច់របស់រាងតូច នៅក្នុងបន្ទប់ទឹក ដែរធ្វើឲ្យនាយសង្ហានៅខាងក្រៅ ក៏ប្រញាប់ស្ទុះវឹងចូលទៅមើល នាយតូច។

« ថេ! កើតអី?ៗ» ជុងហ្គេនមកដល់ក៏សួរនាយតូច នឹងជួយលើកគេ ព្រោះឃើញគេអង្គុយនៅម្ខាងនៃកន្លាតចានបង្គន់។

« នួក! » ថេហីុ ចង្អុលទៅសត្វតុកកែទាំងញ័រដៃ ងាកមុខចេញ សត្វតុកកែតោងស្អិតអាក្រក់ណាស់ ចឹងហើយទើបរាងតូវរអានឹងវា ព្រោះខ្លាចវាហក់មកតោង បើមើលតាមរូបរាងវា រាងតូចមិនខ្លាចទេ។

« ចាំបន្តិច!! »នាយសង្ហា ប្រាប់ទៅរាងតូចហើយក៏ដើរចេញទៅក្រៅ នឹងចូលមកវិញដោយមានស្រោមដៃពាក់ជាប់ដៃ នឹងប្រអប់មួយផងដែរ។

« លោកចង់ធ្វើអី?? »ថេហីុ ឃើញបែបនេះក៏សួរទៅនាយ

« ចាប់វាមកបន្លាចឯងទេដឹង?? »ជុងហ្គេនងាកទៅនិយាយជាមួយរាងតូចវិញ មុននឹងដើរលបៗចូលទៅចាប់តុកកែនោះជាប់ ហើយដាក់ចូលក្នុងប្រអប់មានប្រហោងតូចៗរួចបិទកំម្រប់។

« លោកចាប់វាទុកក្នុងនឹងធ្វើអី??»ឃើញបែបនេះរាងតូចក៏សួរទៀត

«ថាទុកបន្លាចក្មេងខ្លះនឹងហើយ! »នាយសើចបន្តិច លើកប្រអប់នោះឡើង តបទៅកាន់រាងតូច ក្នុងន័យចង់បន្លាចគេ ។

« លោកឆ្កួតទេហ្ហេស! ចេញទៅវិញទៅ ខ្ញុំងូតទឹក! » ថេហីុ ស្តីឪ្យនាយហើយក៏រុញនាយចេញបិទទ្វារបន្ទន់ទឹកបាត់ទៅ។

« ហុះៗ »នាយសង្ហាសើចម្នាក់ឯង ទាំងហួសចិត្ត មុននឹងកាន់ប្រអប់នោះទៅខាងក្រៅផ្ទះ ហើយក៏បើកប្រអប់នោះ ប្រលែងឪ្យតុកកែនោះវាចេញ នាយចាប់ពីក្នុងផ្ទះយកមកប្រលែងបែបនេះឯង។

« កុំចូលមកក្នុងផ្ទះយើងទៀតឪ្យសោះ បើសិនជាឯងមិនចង់ខ្លោចស្លាប់ទេនោះ! » នាយសង្ហា និយាយទៅកាន់សត្វតុកកែជាន័យកំរាម បើហ៊ានចូលម្តងទៀត នាយនឹងចាប់វា អាំងភ្លើងឪ្យខ្លោចមិនខានទេ។ (សូម្បីតែសត្វក៏គំរាមដែរ🙂)

____________________

    +ហាងកាហ្វេ☕

    នៅក្នុងហាងកាហ្វេមួយកន្លែង មានកម្លោះៗបីនាក់កំពុងអង្គុយជជែកគ្នាពីនេះពីនោះ នាយសង្ហាថ្ពាល់ខួចមានឈ្មោះថា គីម ណាមជូន ជាម្ចាស់ហាង ម្នាក់ទៀតមានឈ្មោះថា គីម សុខជីន ជាតារាសម្តែងដ៏ល្បីម្នាក់ ហើយម្នាក់ចុងក្រោយគឺ ជេហូប។

« យ៉ាងមិចដែរ អាហូប តាមស្រឡាញ់គេរាប់ឆ្នាំមើលៗបានស្អីខ្លះហើយ? » ណាមជូន សួរទៅ ជេហូប ដែរចង់និយាយដល់រឿងដែរនាយលួចស្រលាញ់ថេហីុ។

« មានមិច! គេមិនមើលមុខនឹងហើយ! »ជីន អង្គុយមិនសុខក៏តបជំនួសជេហូប ព្រោះវាជាការពិត ដោយសារជេហូបឥលូវមិនសូវបានជួបមុខថេហីុឡើយ ហើយថែមទាំងមិនឃើញថេហីុមកធ្វើការទៀត។

« និយាយដល់រឿងនេះ យើងមិនចង់គិតទេ! ឥលូវនេះថេហីុ មិនដែរចេញថត ចេញដើរម៉ូត ឬប្រម៉ូតអ្វីឡើយ គឺស្ងាត់បាត់ឈឹង! » ជេហូប និយាយទៅកាន់អ្នកទាំងទឹកមុខជូរ នាយបារម្ភពីថេហីុណាស់ អ្វីដែរសំខាន់នាយអន់ចិត្ត ព្រោះថាជុងហ្គេនប្រកាស់ក្តែងៗថា អ្នកទាំង2ទាក់ទងគ្នា វាកាន់តែធ្វើឪ្យជេហូបនេះឈឺចុកចាប់សឹងប្រេះទ្រូង។

« ចុះរឿងដែរCEOចន បើកការលាយប្រកាស់ទៅកាន់អ្នកគាំទ្រលើបណ្តាញសង្គមនោះ វាពិតដែរទេ? » ណាមជូន សួរឡើងទៅអ្នកទាំង2

« យើងមិនដឹងទេ!! »ជីន ក្រវីក្បាលបដិសេធមិនដឹងអ្វីទាំងអស់ គេជាតារា ដូចនឹងថេហីុពិតមែន តែរឿងរបស់គេរបស់ឯងនេះ គេេមិនដឹងមិនឮឡើយ រឹតតែមិនដែរបាននិយាយស្និតស្នាលអ្វីនឹងថេហីុ ។

« ចុះឯងអាហូប ក្រែងថេហីុឧហ្សារនិយាយលេងជាមួយឯងឬ?»ជីន ក៏សួរបកទៅជេហូប ហើយក៏សម្លឹងមុខគេទាមទារចម្លើយ។

« ចុះប្រាប់ហើយតើ ថាឥលូវយើងមិនដែរបានជួបគេទេ គឺចាប់ពីពេលដែរមានការ Live នោះ »ជេហូប

« ហ្ហឺយ~គួរឪ្យឈឺក្បាលណាស់ បានហើយល្ងាចទំនេរទេ យើងចង់ទៅដើរលេងលំហែរបន្តិចឪ្យស្រឡះខួរ! »ជីន

« មានអី ទំនេរតើស »ជេហូប

« បើចឹងចាំយើងបិទហាងពីថ្ងៃបន្តិច! »ណាមជូន

«ល្អ! សម្រេចចឹងចុះ!! »ជីន

« ហើយឯងអាហូប ល្ងាចទៅដើរលេងហើយ កុំបង្ហាញទឹកមុខសោកសង្រេងបែបនេះ កំសត់ណាស់អាល្បល់យ៎!! »ជីន ងាកទៅថាឪ្យជេហូប ដែរនៅស្ថិតក្រោមទឹកមុខ កើតទុកមិនប្តូរ។

« អើ!! »ជេហូប សើចស្ញាញទាំងបង្ខំ អ្នកទាំងពីរឃើញហើយក៏បញ្ចេញទឹកមុខពិបាកមើល ព្រោះជេហូបង្ខំសើច មើលតែបន្តិចក៏ដឹង។ តែថាមនុស្សខូចចិត្តឪ្យសើចសប្បាយយ៉ាងមិច???

_______________

   នៅឯខាងថេហីុនឹងជុងហ្គេនវិញ ក៏កំពុងតែស្រស់ស្រូបអាហារពេលព្រឹកជាមួយគ្នា។ នាយសង្ហាចាប់អាហារឪ្យរាងតូច ដែរធ្វើឪ្យគេរំភើបជាខ្លាំង ទើបដួសញាំុទាំងញញឹមញញែមបិទមាត់មិនជិត។

« ញាំុរួច លោកចង់នាំខ្ងុំទៅណា?? »ថេហីុ

« ទៅជិះម៉ូតូទឹក! »ជុងហ្គេន

« ពិតមែនឬ?? »ថេហីុ ឮហើយសប្បាយចិត្តជាខ្លាំង ក៏សួរបញ្ជាក់ខ្លាចនាយនិយាយកហុក។

« អ្អឹម! »នាយសង្ហាក្រហឹមដើមក បញ្ជាក់ថាពិតមែន។

« ហិហិ តែ....»រាតតូចសើចហិហិ ហើយក៏ចាប់ផ្ដើមនឹកឃើញដល់រឿងកាលពីយប់មិញ ធ្វើឪ្យទឹកមុខសប្បាយរីករាយមុននេះប្រែប្រួល180°។

« កើតអី?? »ជុងហ្គេន ឆ្ងល់ជាខ្លាំងក៏បារម្ភផងដែរ ព្រោះឃើញទឹកមុខរាងតូចមិនសូវស្រួលសោះ។

« ខ្ញុំខ្លាច.ខ្លាច ហ្ហឹកៗហ្ហឹកៗ » ថេហីុ ពេបមាត់ខួរក្បាលដំណើរការអូតូ ផុសរូបភាពគួរឲ្យខ្លាចកាលពីយប់ឡើងមក ដែរធ្វើឪ្យគេយំភ្លាមៗ។

« ខ្លាច? អស៎! កុំខ្លាចៗ ថ្ងៃត្រង់បែបនេះគ្មានអ្វីទេ ណាមួយអ្វីដែរឯងឃើញពីយប់នោះ ជាក្បាលម៉ាឡាកាំងតើស មិនមែនក្បាលមនុស្សទេ » ជុងហ្គេន ឆ្ងល់បន្តិចហើយក៏នឹកឃើញ ទើបនិយាយលួងលោម នឹងចាប់ដៃរាងតូច។

«ជាក្បាលម៉ាឡាកាំង ពិតឬ?? »ថេហីុ ភ្ញាក់បន្តិច

« អ្អឹម! ជាការពិត!! »នាយក្រហឹមដើម.ក.ងក់ក្បាលបញ្ជាក់។

« ខ្ញុំខំតែខ្លាច!! »រាងតូចអោនមុខចុះសម្លឹងមើលជើងទាំង2 របស់ខ្លួន នឹកអៀនខ្មាស់នឹងរាងក្រាស់។

« មិនអីទេ! កុំខ្លាចអី មកដើរលេងធ្វើចិត្តឲ្យសប្បាយៗទៅ ចាំយើងជិះម៉ូតូទឹកឌុបមើលសមុទ្រ » នាយសង្ហាញញឹមស្រាល និយាយដោយសម្តីស្រាលស្រទន់ទៅកាន់រាតតូច។

« អ្អឹម!! »នាយតូចញញឹមលិបភ្នែក ងក់ក្បាលយល់តាមសម្តីនាយសង្ហា។

      បានបន្តិចក្រោយ អ្នកទាំង2ក៏ញាំអាហារពេលព្រឹករួចរាល់ ហើយក៏បណ្តើរគ្នាចេញមករកម៉ូតូទឹកមួយដែរចតត្រៀមទុកឪ្យជុងហ្គេននឹងរាងតូច ដោយអ៊ុំចំណាស់ជាអ្នកចាត់ចែងឪ្យ។

« អឹប! លើមក ប្រយ័ត្នផង! »នាយសង្ហាញញឹមស្រស់ ហក់ឡើងលើម៉ូតូទឹក មុននឹងហុចដៃឪ្យរាងតូចតោងឡើងមកដែរ។

« លោកកុំបើកលឿនពេកណា ខ្ញុំខ្លាច...! » ថេហីុ ឡើងមកអង្គុយពីក្រោយនាយសង្ហា មុននឹងស្រដីប្រាប់នាយទាំងទឹកមុខភ័យៗ។

« អោបចង្កេះយើងឲ្យជាប់មក មិនអីទេ »នាយសង្ហា ចាប់ក្រសោបដៃរាងតូចឪ្យអោបចង្កបាខ្សាច់ខ្លួនពីក្រោយ។

« ដឹងហើយ!!  »ថេហីុ ស្រវ៉ាអោបនាយពីក្រោយជាប់ នឹងលោមុខទៅប្រលោះស្មាក្រាស់ កៀកជិតត្រចៀកនាយសង្ហា។

«.....ត្រៀមហើយណា!! ង៉ោង~~»នាយសង្ហានៅស្ងៀមងាកមករកមុខរាងតូចបន្តិចសិន មុននឹងនិយាយ ហើយរាងតូចក៏ប្រឹងបណ្តឹងការអោបឪ្យសញ្ញាថាត្រៀមរួចហើយ ទើបនាងសង្ហាចេញដំណើរទៅតែម្តង ដោយស្ថិតក្នុងល្បឿនមួយដែរល្មម មិនលឿនក៏មិនយឺត។

« ហ្វូ~~ស្អាតណាស់ »បើកមកដល់ឆ្ងាយពីឆ្នេរបន្តិចរាងតូចក៏ស្រែកឡើងទាំង ស្រស់ស្រាយនឹងទេសភាពដែរនៅជុំវិញខ្លួនពេលនេះ គឺសុតតែសមុទ្រពណ៏ខៀវស្រស់មើលហើយត្រជាក់ភ្នែក។

« ចូលចិត្តទេ!? »នាយសង្ហា បន្ថយល្បឿនមុននឹងសួរទៅរាងតូច ទាំងញញឹម។

« អ្អឹម! ចូលចិត្ត ចូលចិត្តណាស់ ហឹហឹ»នាយតូចងក់ក្បាលញាប់ស្អេក តបទៅនាយយ៉ាងលឿន ទាំងសើចសប្បាយ ពេលវេលាមួយនេះវាពិតជាមានក្តីសុខណាស់។

« បើចឹងចាំយើងឧហ្សាជូនឯងមកលេងទីនេះ! »នាយក្រាស់

«សន្យាមកចឹង! »ថេហីុ លើកកូនដៃឡើង ដើម្បីថ្ពក់ដៃគ្នាជាការសន្យា។

« សន្យា! »នាយសង្ហា លើកដៃម្ខាងនឹងប្រើកូនដៃថ្ពាក់ជាមួយកូនដៃថេហីុ ជាកិច្ចសន្យារបស់នាយនឹងរាងតូច។

« ហ្ហឹ.ហ្ហឹ »នាយតូច សើចខខឹកអោចង្កេះនាយក្រាស់កាន់តែណែន នឹងផ្តេកក្បាលថ្នមៗលើផែនខ្នងធំទូលាយរបស់នាយ គេហាក់ចង់បញ្ឃប់ពេលវេលាឪ្យនៅត្រឹមនេះ មិនចង់ឪ្យវារំលងផុតពីវេលាដ៏ស្រស់បំព្រង នឹងមានក្តីសុខត្រជាក់បេះដូងដូចនេះ។

« ចន ជុងហ្គេន!! »ថេហីុក៏ពោលហៅនាយក្រាស់ នឹងងើបក្បាលចេញពីផែនខ្នងនាយខិតមុខទៅកៀកមុខរាងក្រាស់តាមប្រលោះស្មាក្រាស់.ក.។

« ហ្ហឹម? »ជុងហ្គេន

« ខ្ងុំស្រឡាញ់លោក! ស្រឡាញ់ខ្លាំងណាស់! ស្រឡាញ់រហូត ស្រឡាញ់ចន ជុងហ្គេនរហូត!! » ថេហីុ ស្រែកមួយទំហឹង អស់ពីខ្លួន ចេញពីក្រអៅបេះដូងដ៏បរិសុទ្ធរបស់គេ ថាគេពិតជាស្រឡាញ់នាយណាស់! ក្តីស្រឡាញ់ដែរគេមានចំពោះនាយពេលនេះវាកាន់ធំទៅហើយ ធំដល់ថ្នាក់មិនអាចវាស់បាន។

«.......»នាយសង្ហា បានត្រឹមនៅស្ងៀមមិននិយាយអ្វី លើផ្ទៃមុខដ៏សង្ហាក៏ញញឹមតិចៗ ទទួលដឹងឮពីការសារភាពរបស់រាងតូច។

« ទួសគ្មានចម្លើយអ្វី ក៏ខ្ញុំនៅតែមិនអាចផ្លាស់ប្តូរចិត្តទៅណាបាន »រាងតូចផ្តេកក្បាលលើខ្នងក្រាស់ម្តងទៀត និយាយក្នុងចិត្តតែម្នាក់ឯង យ៉ាងកំសត់ មិនថាយ៉ាងណា ចិត្តគេពេលនេះលង់ស្រឡាញ់នាយជ្រៅទៅហើយ មិនអាចដក់ឬប្តូរចិត្តទៅនរណាផ្សេងទៀតបានឡើយ ។ តើពេលណាទើបនាយព្រមតបចម្លើយមកកាន់គេវិញ? តើនាយពិតជាមិនបានស្រលាញ់គេទេឬ??

____________________

     ជុង ថេយ៉ា សូមអរគុណ🙏😗💜

Continue Reading

You'll Also Like

23K 89 12
Issac is an average thirteen year old. Except for one thing, he likes diapers. And when his mom catches him wearing a pull up. She decides since he l...
458K 8.9K 57
Little Rose is abandoned and abused. She is left alone, kicked out of the house without a place to go. How will she survive the big world on her own...
21.7K 1.5K 42
"You were magnificent, Satoru Gojo. I will never forget you for as long as I live." Satoru Gojo laid there, bisected in half, as if the universe itse...
171K 7K 34
အဖိုး လက်ထပ်ပေးခဲ့တဲ့ အိမ်ထောင်ရေးက တည်မြဲပါ့မလား ဂျစ်ကန်ကန် ကောင်မလေးနဲ့ ဆရာ၀န်မမတို့ရဲ့ အလွဲများစွာ....