💐គ្រងបេះដូង♡CEOសង្ហា✨

Door JI-YARA

5.8K 498 2

FB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា ) Meer

ភាគ១ ផ្តើមរឿង : នៅក្នុងវចនានុក្រម គីម ថេហីុ គ្មានអ្វីដែរថាមិនអាចទៅរួចនោះទេ
ភាគ២ : ខ្ងុំពេញចិត្តទាំងអស់គ្រប់លក្ខខណ្ឌរបស់លោកចន
ភាគ៣ : ត្រឹមកំម្ទេចមនុស្សដូចនាងនេះ យើងឪ្យfan² យើងចាត់ការពេលណាក៏បានដែរ...
ភាគ៤ : សម្តែងជាគូស្នេហ៍របស់ខ្ងុំ ឯងគិតយ៉ាងមិចដែរ?
ភាគទី៥ :ខ្ញុំជាតារា មិនមែនរាស្ត្រសាមញ្ញឡើយ!
ភាគទី៦: រឿងយើង ឯងកុុំចេះមកពាក់ព័ន្ធ!
ភាគទី ៧ : ...ថាយើងចង់ថើបឯងម្តងទៀត!!
ភាគទី ៨ : លើលោកនេះគ្មានអាថ៍កំបាំងនោះទេ!!
ភាគទី ៩ : ខ្ងុំស្រឡាញ់លោក!!🔞
ភាគទី ១០: ជើងរន្ទះ
ភាគទី១២ : ចុះឯងគិតថាជាស្រីស្នេហ៍របស់យើង??
ភាគទី១៣ : លេងទឹកស្អីយប់បែបនេះ មិនខ្លាចអារក្សសមុទ្រចាប់សីុទេហ្ហេស??
ភាគទី ១៤ : សន្យា!
ភាគ១៥ : ចង់យកខ្លួនប្រាណមកលួងយើង??
ភាគទី ១៦ : រងចាំថ្ងៃមួយ! ថ្ងៃដែរលោកសារភាព...
ភាគទី ១៧ : បោចសក់ បោកនឹងដីបន្តិច ក៏អង្គុយយំ...
ភាគទី១៨ + ១៩ : ចន.ចន ជុងហ្គេនណាទៅ? // ជម្រាបសួរអ៊ុំទន្សាយ!
ភាគទី២០ : កម្មវិធីជប់លៀង
ភាគទី២១ : តើជីវិតខ្ញុំនឹងសប្បាយបានយ៉ាងមិចបើគ្មានវត្តមានរបស់លោក??
ភាគទី២២ : តែលោកក៏ធ្វើបាបខ្ងុំ ...
ភាគទី ២៣ : យ៉ាងម៉េច? នាងហាយស៊ូ នាងគីមី!!
ភាគទី២៤ :អូនជាដង្ហើមរបស់បង...💞
ភាគទី២៥ : ទេ! ខ្ញុំមិនមែនជាប្រពន្ធឯងទេ!
ភាគទី២៦ : ថេយ៍~បងសុំទោស!
ភាគទី២៨ : នាងមិនឪ្យយើងជឿគេ ចុះនាងសម្អាងស្អីឪ្យយើងជឿនាងដែរ???
ភាគទី ២៩ : ថ្ងៃណាពួកយើងរៀបការ?
ភាគទី ៣០ : មិនបាច់ថាក៏បងដឹងដែរ!...
ភាគបញ្ចប់ : ពិធីមង្គលការ💍

ភាគទី១១ : គេក្បត់ខ្ញុំហើយ គេឈប់ស្រលាញ់ខ្ងុំហើយបងមីន

194 20 0
Door JI-YARA

_______________

+វិមានចន⛲

ក្រោយញាំុអាហារពេលព្រឹករួចរាល់ នាយសង្ហាជុងហ្គេនក៏ត្រឡប់ទៅវិមានរបស់នាយវិញ ដោយនាំយករាងតូចទៅជាមួយផងដែរ។ នាយក្រាស់នៅក្នុងបន្ទប់ទទួលភ្ញៀវ អង្គុយឆ្ងោកពិនិត្យឯកសារដោយមិនមាត់អ្វីមួយម៉ាត់ ថេហីុដែរអង្គុយនៅជិតក៏នៅមិនសុខ ព្រោះនាយមិនបានខ្វល់ពីខ្លួនសោះ ទាំងដែរនាយជាអ្នកនាំគេមកជាមួយសោះ!!

« ហ្ហឹក! ហ្ហឹក! ហ្ហឺ! »រាងតូចចាប់ផ្តើមពេបមាត់ អោនមុខយំស្រក់ទឹកភ្នែកតក់ៗ មុននឹងនាំរាងខ្លួនរត់ទៅចេញទៅខាងក្រៅ ដែរជាហេតុនាំឪ្យនាយក្រាស់ប្រញាប់ងាកមើលហើយរត់តាមយ៉ាងលឿន។

« ថេហីុ! ថេហីុ! ឈប់សិន!! »មកដល់ក្រៅវិមាននាយសង្ហារក៏តាមទាន់រាងតូច ក៏ប្រញាប់ហៅឃាត់នឹងរត់កាន់តែលឿនទៅចាប់.ក.ដៃគេឪ្យឈប់។

«ហ្ហឹកៗ! លែងដៃខ្ងុំទៅ បើយកខ្ងុំមកមិនរវីរវល់ជាមួយខ្ងុំបែបនេះ ខ្ងុំទៅវិញក៏បាន! »ថេហីុក្រលាស់ដៃនាយក្រាស់ចេញ និយាយទៅកាន់នាយទាំងទឹកភ្នែករហាម ហេតុអ្វីក៏នាំគេមកជាមួយនាយ បើនាយមិនខ្វល់ពីគេបែបនេះគិតមិនយល់សោះថានាយគិតស្អី? គេពិតជាអន់ចិត្តខ្លាំងណាស់។

«ទេ! មិនមែនបែបនេះទេ យើងគ្រាន់តែចង់មើលការងារសិន នឹងបាននាំឯងទៅដើរលេងណា» ជុងហ្គេន រាងហួសចិត្តបន្តិច មុននឹងតបទៅរាងតូចវិញឪ្យគេស្ងប់ចិត្ត ។

« ពិតមែន?? »

«ពិត! តោះចូលទៅក្នុងវិញ យើងមើលការងារជិតចប់ហើយ មោះអឹប! » នាយសង្ហា ញញឹមដើរចូលទៅជិតនាយតូច មុននឹងចាប់ត្រកងយោងខ្លួននាយតូចឡើងបីចូលទៅក្នុងវិមានវិញ។

________________

+ផ្សារទំនើប🛍️

នៅក្នុងផ្សារទំនើបឯនេះវិញ ក៏មានមនុស្សម្នាជាច្រើនមកដើម្បីដើររកទិញរបស់របរដែរត្រូវជាធម្មតា នាយតូចមុខខ្ចូតជីមីន នឹងប្អូនស្រីជីដូនមួយក៏នៅទីនេះដូចគ្នាជាមួយផងដែរ។

«បងទិញបានអ្វីខ្លះហើយ? អូហូ៎ ច្រើនម្លេស?? »លីមីន ងាកទៅជីមីនដែរដើរចូលមក ជីមីនញញឹមនឹងលើករបស់របរដែរខ្លួនទិញបានឪ្យនាងតូចបានឃើញ។

«ចុះឯង អូ៎មិនធម្មតាទេនេះ តោះ ទិញប៉ុណ្ណឹងបានហើយ បងចង់ទៅញាំអីសិន! »ជីមីននិយាយក្រោយឃើញថារបស់របរលីមីនក៏មានច្រើនដូចគ្នា ទើបចង់នាំនាងតូចទៅញាំអីសិន។

« okបង! »លីមីនញញឹម ហើយពួកគេក៏នាំដើរទៅរកភោជនីយដ្ឋាន!

« ការសិក្សាឯងដល់ណាដល់ណីហើយ! »ពេលកំពុងតែដើរ ជីមីនក៏ចង់ដឹងឮពីការរៀនសូត្ររបស់នាងតូចលីមីន

«មិនអីទេបង ខ្ងុំរៀនបានកម្រិតមធ្យមរហូតតើស! ហិហិ »លីមីន តបទៅជីមីនវិញដោយស្មោះត្រង់ មិនលាក់នោះទេ នាងជាមនុស្សស្មឡត្រង់ណាស់ ក៏មិនខ្មាស់និងបង្ហាញអ្វីដែរខ្លួនមានដែរ ទួសជាវា អន់ក៏ដោយ។

« ហ្ហឺយ~ឯងនេះ ប្រឹងប្រែងឡើង ជិតចប់វិទ្យាល័យហើយណា យ៉ាងណាបងជាកម្លាំងងចិត្ត! » ជីមីន

«អរគុណបងមីនណាស់! ស្រឡាញ់បងជាងគេ! ហិហិ »លីមីន លោចូលទៅអោបរាងតូចពីចំហៀងទាំងសប្បាយចិត្ត រាល់ថ្ងៃនាងជាកូនពៅក្នុងគ្រួសារតែមើលទៅគ្រួសារនាងដូចមិនសូវខ្វល់សោះ មានតែជីមីនទេដែរល្អដាក់កន្លងមក។

« បានហើយៗ បងថាហាងអាហារមួយនេះដូចទំនងហេ៎ក! តោះចូលទៅមើល! » រាងតូចងាកទៅប្រាប់លីមីន ក្រោយឮសម្តីបងប្រុសនាងតូចក៏ងក់ក្បាលយល់ព្រម ហើយអ្នកទាំងពីរក៏ចូលញាំអាហារនៅទីនោះតែម្តង! តែថានៅទីនោះ មានភ្ញៀវស្រីប្រុសមួយគូរកំពុងអង្គុយជជែកគ្នា ទាំងសប្បាយរីករាយមើលទៅដូចជាស្និតស្នាលនឹងគ្នាណាស់ ថែមទាំងបញ្ចុកអាហារឪ្យគ្នាទៀត នាំឪ្យលីមិនដែរបានឃើញហើយក្តៅស្លឹកត្រចៀកឆេវ តែនាងសុខចិត្តទ្រាំមិនមាត់មិនស្តីអ្វី ទាំងដែរខាងក្នុងកំពុងខ្ទេចខ្ទាំ។

«ឯងកើតអីឬ? »ជីមីនងាកឃើញលីមីនដូចមិនសូវស្រួលទើបសួរទាំងព្រួយបារម្ភ។

«ខ្ងុំមិនអីទេបង! ពួកយើងទៅញាំអីកន្លែងផ្សេងទៅ មើលចុះនៅទីនេះមនុស្សច្រើនណាស់ ខ្ញុំមិនសូវចេះនៅកន្លែងមនុស្សច្រើនចឹងទេ ហើយខ្ញុំនឹងប្រាប់បងរឿងមួយ »លីមីននិយាយរកលេស កហុកជីមីន ឪ្យចេញពីទីនេះសិន នឹងបានប្រាប់គេឪ្យដឹងអំពីចិត្តដែរកំពុងតែរលាយរលត់របស់នាង។

«.....»ជីមីនមិនមាត់អ្វី យល់ចិត្តប្អូនស្រីទើបយល់ព្រមចេញទៅវិញជាមួយនាង។ មកដល់ខាងក្រៅហាង លីមីនក៏ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន !

«ហ្ហឹកៗ »នាងតូចអង្គុយចុះយំនៅេជិតហាងមួយដែរគេបិទចោល មិនមានមនុស្សដើរឆ្លងកាត់ឡើយទាំងញ័រខ្លួន ខឹងផង ខូចចិត្តផង ក៏ឈឺចាប់ណាស់ដែរ! ព្រោះមុននេះនាងបានឃើញមនុស្សប្រុសស្រីមួយគូរនោះស្និតស្នាលគ្នា រហូតអាចឪ្យនាងដឹងថាអ្នកទាំងពីរទាក់ទងគ្នា ដោយប្រុសម្នាក់នោះ គឺជាសង្សាររបស់នាង លីជេន ដែរស្រឡាញ់គ្នាមកជិត1ឆ្នាំទៅហើយ។

«លីមីន! មាន...មានរឿងអី? ប្រាប់បងមក កុំយំចឹងអីបងភ័យណាស់! » ជីមីនបន្ទន់ជង្គង់ សួរទៅនាងតូចជាប្អូនជីដូនមួយ ដោយក្តីបារម្ភដ៏ខ្លាំងខ្លា សុខៗក៏យំបែបនេះ វាធ្វើឪ្យគេភ័យណាស់។

« គេក្បត់ខ្ញុំហើយ គេឈប់ស្រលាញ់ខ្ងុំហើយបងមីន គេមានថ្មីចោលខ្ញុំហើយហឹកៗហឹកៗ ហឺ~បងមីន ខ្ងុំឈឺចាប់ណាស់ ហ្ហឹក.ហ្ហឹក »នាងតូច យំរៀបរាប់ទាំងឈឺចាប់ក៏មិនភ្លេចកក់ទ្រូងខ្លួនឯងតិចៗទាំងឈឺថប់ពិបាកក្នុងខ្លួន។

«ក្បត់! មានអ្វីឬ? លីជេនវាក្បាត់ឯងហ្ហេស? ពេលនេះវានៅឯណាបងនឹងទៅសំពងក្បាលវា កាត់របស់វាឲ្យឆ្កែសីុ ប្រាប់បងមកលីមីន! » ជីមីនជ្រួញចិញ្ចើចូលគ្នាឆ្ងល់បន្តិចទើបនឹកឃើញនឹងនិយាយឡើងសួរលីមីន ទាំងខឹងសម្បារទៅកាន់ឡលីជេន។

«គេនៅក្នុងហាងអាហារមុននេះ ហ្ហឹកៗ គេញាំអាហារជាមួយស្រីម្នាក់នោះយ៉ាងផ្អែមល្ហែម គេកុហកខ្ងុំថាមករៀនគួរបន្ថែម តាមពិតគេមកជួបនាងសោះ ហ្ហឹកៗ ខ្ងុំល្ងង់ណាស់ឬបងមីន?? »លីមីនអង្គុយផ្ទាល់លើការ៉ូ យំសស្រាក់ប្រាប់ទៅជីមីន ទាំងឈឺចាប់វេតនា នាងស្រឡាញ់គេណាស់ ស្រឡាញ់គេអស់ពីពោះ ស្រឡាញ់ស្មើនឹងអ្វីៗទាំងអស់ តែអ្វីដែរនាងបានមកវិញគ្រាន់តែជាភាពឈឺចាប់ ទឹកភ្នែក ។

«បងយល់ ឯងមិនល្ងង់ទេ វាទេដែរល្ងង់ ព្រោះវាកំពុងតែបោះពេជ្រចោលហើយទៅរើសដុំគ្រួស ឯងកុំខ្វល់ កុំយំមានបងនៅទីនេះហើយ យប់នេះទៅគេងទៅផ្ទះបង ឬទៅនៅក៏បាន គ្រួសារបងស្វាគមន៍ឯងជានិច្ចកុំគិតច្រើនតោះ! » ជីមីននិយាយលួងលោមនាងតូច ទួសគេមិនបានឃើញផ្ទាល់ភ្នែកមុននេះក៏ដោយតែគេជឿចិត្ត លីមីនព្រោះលីមីនស្មោះត្រង់មករហូត គេមិនចេះកហុកឡើយ!

« អរគុណណាស់បង! មានតែបងប៉ុណ្ណោះដែរស្រឡាញ់ខ្ងុំ គ្មាននរណាស្រឡាញ់ខ្ងុំទេ គេក្បត់ខ្ញុំហើយ ខ្ងុំឈឺចាប់ណាស់បង ហ្ហឹកៗហ្ហឹកៗ » លីមីនឪបជីមីនទាំងត្រេកអរ បងប្រុសម្នាក់នេះល្អណាស់ចំពោះនាង នាងពិតជាអរគុណក៏កាន់តែស្រឡាញ់ជីមីនមួយកម្រិតទៀត! ស្រឡាញ់ជាបងប្រុស😊

___________________

នៅឯនាយសង្ហា នឹងនាយតូចវិញក៏កំពុងតែចេញឡាន ទៅកន្លែងដើរលេងផងដែរ! នាយតូចញញឹមញញែមរីកមុខព្រោះបានដើរលេងជាមួយនាយសង្ហាតាមបំណងរបស់ខ្លួនធ្លាប់ប៉ងជាយូរ ទួសមិច្បាស់ថា ទំនាក់ទំនងអ្នកទាំង2ជាអ្វីនឹងគ្នា តែរីករាយនឹងអ្វីនាំឪ្យរីករាយ ហើយសម្របខ្លួនទទួលយក ដោយបណ្តើយតាមពេលវេលាជាអ្នកប្រាប់ ។

___________________

ជុង ថេយ៉ា ✧

Ga verder met lezen

Dit interesseert je vast

516K 33K 41
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...
2.5K 230 6
តាមពិតពួកយើងមិនដែលស្គាល់គ្នាឡើយដោយសារតែនិស្ស័យទើបធ្វើអោយខ្ញុំរៀបការជាមួយគាត់ដោយមិនដែលទាំងឃើញមុខស្និតស្នាលគ្នាពីមុនមកហើយការរៀបការនេះបាននាំមកនូវសុភមង្គ...
40.5K 3.7K 41
តើនេះជាកំហុសអ្នកណា? Jungkook Cassandra & Kim Taehyung
313K 22.8K 27
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...