💐គ្រងបេះដូង♡CEOសង្ហា✨

By JI-YARA

11.9K 665 2

FB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា ) More

ភាគ១ ផ្តើមរឿង : នៅក្នុងវចនានុក្រម គីម ថេហីុ គ្មានអ្វីដែរថាមិនអាចទៅរួចនោះទេ
ភាគ២ : ខ្ងុំពេញចិត្តទាំងអស់គ្រប់លក្ខខណ្ឌរបស់លោកចន
ភាគ៣ : ត្រឹមកំម្ទេចមនុស្សដូចនាងនេះ យើងឪ្យfan² យើងចាត់ការពេលណាក៏បានដែរ...
ភាគ៤ : សម្តែងជាគូស្នេហ៍របស់ខ្ងុំ ឯងគិតយ៉ាងមិចដែរ?
ភាគទី៥ :ខ្ញុំជាតារា មិនមែនរាស្ត្រសាមញ្ញឡើយ!
ភាគទី៦: រឿងយើង ឯងកុុំចេះមកពាក់ព័ន្ធ!
ភាគទី ៧ : ...ថាយើងចង់ថើបឯងម្តងទៀត!!
ភាគទី ៨ : លើលោកនេះគ្មានអាថ៍កំបាំងនោះទេ!!
ភាគទី ៩ : ខ្ងុំស្រឡាញ់លោក!!🔞
ភាគទី ១០: ជើងរន្ទះ
ភាគទី១១ : គេក្បត់ខ្ញុំហើយ គេឈប់ស្រលាញ់ខ្ងុំហើយបងមីន
ភាគទី១២ : ចុះឯងគិតថាជាស្រីស្នេហ៍របស់យើង??
ភាគទី ១៤ : សន្យា!
ភាគ១៥ : ចង់យកខ្លួនប្រាណមកលួងយើង??
ភាគទី ១៦ : រងចាំថ្ងៃមួយ! ថ្ងៃដែរលោកសារភាព...
ភាគទី ១៧ : បោចសក់ បោកនឹងដីបន្តិច ក៏អង្គុយយំ...
ភាគទី១៨ + ១៩ : ចន.ចន ជុងហ្គេនណាទៅ? // ជម្រាបសួរអ៊ុំទន្សាយ!
ភាគទី២០ : កម្មវិធីជប់លៀង
ភាគទី២១ : តើជីវិតខ្ញុំនឹងសប្បាយបានយ៉ាងមិចបើគ្មានវត្តមានរបស់លោក??
ភាគទី២២ : តែលោកក៏ធ្វើបាបខ្ងុំ ...
ភាគទី ២៣ : យ៉ាងម៉េច? នាងហាយស៊ូ នាងគីមី!!
ភាគទី២៤ :អូនជាដង្ហើមរបស់បង...💞
ភាគទី២៥ : ទេ! ខ្ញុំមិនមែនជាប្រពន្ធឯងទេ!
ភាគទី២៦ : ថេយ៍~បងសុំទោស!
ភាគទី២៨ : នាងមិនឪ្យយើងជឿគេ ចុះនាងសម្អាងស្អីឪ្យយើងជឿនាងដែរ???
ភាគទី ២៩ : ថ្ងៃណាពួកយើងរៀបការ?
ភាគទី ៣០ : មិនបាច់ថាក៏បងដឹងដែរ!...
ភាគបញ្ចប់ : ពិធីមង្គលការ💍

ភាគទី១៣ : លេងទឹកស្អីយប់បែបនេះ មិនខ្លាចអារក្សសមុទ្រចាប់សីុទេហ្ហេស??

291 19 1
By JI-YARA

_______________

     +ល្ងាចឡើង-វិមានផាក⛲

     នៅក្នុងបន្ទប់នៃវិមានរបស់រាងតូចជីមីន នាយតូចកំពុងអង្គុយលួងលោមប្អូនស្រីជីដូនមួយ ដែរយំខ្សោះអស់ទឹកភ្នែកខូចចិត្តរឿងសង្សារលួចមានថ្មី។

« បានហើយ ញាំបាយទៅ កុំគិតច្រើនអី បើគេខលមិមិនបាច់លើកទេ »ជីមីន ស្រដីប្រាប់ទៅលីមីន នឹងទុកទូរស័ព្ទរបស់នាងនៅលើតុ

« ចាស៎ ! »នាងតបទៅជីមីនវិញ មុននឹងប្រឹងលេបបាយទាំងពិបាក! ភ្នែកហើម ចុងច្រមុះក្រហមងាំង ដោយសារតែកាយយំយែកមុននេះ។

« ញាំុហើយសម្រាកទៅ បងយល់អារម្មណ៍ឯងពេលនេះ ព្រោះបងក៏ធ្លាប់ជួបពីមុនដែរ វាពិតជាឈឺ ហើយពិបាកទទួលយកណាស់ ក៏ចាត់ទុកជាមេរៀននៃស្នេហា នឹងរៀនរស់នៅដោយខ្លួនឯង រកក្តីសុខឪ្យខ្លួនឯង មិនបាច់ហត់ចិត្តនឹងគិតគូរដល់នរណាទៀត!! » ជីមីន និយាយប្រាប់ទៅលីមីនដែរកំពុងញាំបាយ ទាំងនឹកដល់រឿងរបស់ខ្លួនឯង កាលពីនៅរៀន គេក៏ធ្លាប់ប្រលូកប្រលាក់នឹងស្នេហាដូចគ្នា តែក៏ត្រូវប្រេះឆា ដោយសារតែដៃគូរគេមិនស្មោះត្រង់ នឹកឃើញហើយតឹងថប់ទ្រូងណាស់!

« បង.ខ្ងុំចង់ទៅកន្លែងណាដែរស្ងប់ស្ងាត ហើយមានខ្យល់បរិសុទ្ធ មានភ្លើងពណ៍ពេលរាត្រី បងដឹងថាត្រូវទៅកន្លែងណាទេ?? » លីមីន ញាំុបាយរួចរាល់ ក៏លើកទឹកមកផឹក មុននឹងសួរទៅជីមីន នាងពិបាកចិត្តណាស់ពេលនេះ ចង់លំហែខួរក្បាលខ្លះ នឹងគិតចាប់ផ្តើមជីវីតដ៏ស្រស់បំព្រងនូវថ្ងៃស្អែក ការងាររបស់នាងគឺប្រឹងរៀន ប្រឹងរកលុយ មានពេលទំនេរក៏ដើរលេង ចង់បោះចោលស្នេហាដែរអាប់អួរនោះ មួយរយៈ ហើយនាងនឹងដោះស្រាយជាមួយសង្សារនាងឪ្យដាច់ស្រាច់។

«ទៅទន្លេហានទៅចឹង! »គិតបន្តិច ជីមីនក៏នឹកឃើញដល់ទន្លេហាន ទីនោះមានភ្លើងរាត្រីនៅត្រើយម្ខាងបន្លឺឡើង មានខ្យល់បក់មកប៉ះខ្លួនតិចៗ នឹងមានមេឃស្រឡះសម្បូរដោយហ្វូងផ្កាយថែមទៀតផង។

«....»លីមីន នៅស្ងៀមមិនមាត់កអ្វី តែក៏ញញឹមងក់ក្បាលជាការយល់ព្រមទៅណាក៏បាន ឲ្យតែមានបងមីននាងនៅកំដរ ចង់ប្រាប់ថានាងស្រឡាញ់បងមីនរបស់នាងខ្លាំងណាស់។

__________________

    +ផ្ទះក្បែរឆ្នេរសមុទ្រ

    មកមើលនៅក្នុងផ្ទះលំហែរឯសមុទ្រនេះវិញ ជាពេលដែររាងតូចនឹងរាងក្រាស់អង្គុយទល់មុខគ្នានៅតុអាហារ ក៏មិនទាន់មានរណាម្នាក់ញាំុអាហារឡើយ អាហាររៀបចំឡើងពេសពេញតុ។

«.....»

«.....»

      ម្នាក់ៗស្ងាត់មាត់ជ្រាបមិនមាត់នរណាម្នាក់និយាយអ្វីឡើយ។ គិតតែពីអង្គុយសម្លឹងសម្លក់អាហារលើតុ ដូចមានគុំនុុំជាមួយវាមកពីជាតិណាចឹង ឯអ៊ុំចំណាស់ នឹងអេលីស ក៏ឈរនៅម្ខាងសង្កេតមើលអ្នកទាំង2ទាំងងឿងឆ្ងល់ ហើយយកើតស្អីចេសមកសម្លក់ម្ហូបអាហារនៀក៎វីុ??

« ហ្ហឹម!.......»សំឡេងដកដង្ហើមធំរបស់រាងក្រាស់ ក៏បន្លឺឡើងទាំងតឹងទ្រូង ប្តូរពីសម្លឹងមើលម្ហូប មកមើលមុខរាងតូចវិញ!

« នៅសម្លឹងយូរទៀតទេ?? »ដោយឃើញរាងតូច នៅមិនព្រមញាំុ ជុងហ្គេនក៏ហើបមាត់សួរមុន

« មិនញាំុ...!»ថាហើយក៏ងើបដើរទៅបន្ទប់បាត់ ទុកឪ្យរាងសង្ហា នៅអង្គុយឈឺក្បាលម្នាក់ឯង!

«ហ្ហឺយ~~យកទៅចាក់ចោលឪ្យអស់ទៅ!! »នាយដកដង្ហើមមួយវ៉ូសទៀត មុននឹងស្រែករាងខ្លាំងបន្តិច បញ្ជារឪ្យអេលីសយកអាហារដែរនៅលើតុទាំងប៉ុន្មានចាក់ចោលទាំងអស់!
( ហេតុតែគេជាអ្នកមាន ឯងអ្នកក្ររកស្អីច្រាសមិនបាន🗿)

«ចាស៎ ចៅហ្វាយប្រុស! »អេលីស ឪនមុខចុះទទួលបញ្ជាររបស់ជុងហ្គេន! បានឮដូច្នោះហើយ រាងក្រាស់ក៏ងើបដើរចេញទៅខាងក្រៅផ្ទះបាត់។

    នៅក្នុងបន្ទប់ឯនេះវិញ ថេហីុអង្គុយធ្វើមុខក្រញូវនៅចុងគ្រែ ដោយសារអន់ចិត្តព្រោះអត់ឃើញនាយក្រាស់តាមមកលួងខ្លួន ដោយសារតែរឿងកាលពីថ្ងៃនោះ នាយមិនបានបកស្រាយអីឲ្យគេឈប់យល់ច្រឡំសោះ សុខចិត្តដើរតាមគេ អ្វីក៏មិននិយាយ !!

« មនុស្សចង្រៃ៎! បើលោកមិនស្រឡាញ់ខ្ញុំ ហេតុអ្វីចាំបាច់ធ្វើល្អដាក់ខ្ងុំ នៅនាំខ្ងុំមកទីនេះទៀត ទាំងដែរមិនត្រូវជាអីនឹងគ្នាផង » ថេហីុ អង្គុយរអ៊ូង៉ូវៗម្នាក់ឯង គេពិតខឹងមួុម៉ៅណាស់ ចូលចិត្តតែឪ្យគេយល់ច្រឡំតែម្នាក់ឯង!

« ខ្យល់ត្រជាក់ល្អមេសវីុ បើបានលេងទឹកសមុទ្រពេលយប់ចឹងមិនដឹងល្អមិចទេ អា៎! ខ្ញុំមកដើម្បីមកដើរលេង ចឹងខ្ញុំត្រូវតែលេងនឹងហើយ ហ្ហឹស!»និយាយចប់រាងតូចក៏ប្រញាប់ប្រញាល ដូសម្លៀកបំពាក់ ក៏ពាក់អាវសាច់ស្តើង រូបស្លឹកឈើពណ៏ប្រផះដៃខ្លី នឹងស្លៀកខោជើងខ្លីត្រឹមជង្គង់រួចហើយក៏រត់វឹងចេញទៅ សម្តៅទៅមាត់សមុទ្រតែម្តង។

« ហ្វូ!!!!!    »រាងតូងរត់បណ្តើរស្រែកបណ្តើរទាំងអារម្មណ៍ស្រស់ស្រាយ ពេលសម្លឹងឃើញទឹកសមុទ្រខៀវងងឹត មានពន្លឺតិចៗដែរចាំងពីព្រះចន័ដែររះបង្អួតសម្រស់លើផ្ទៃមេឃ។

« អ្អាយ~~~~»រាងតូចរត់ជិតដល់ទឹកសមុទ្រទៅហើយ ស្រាប់តែស្រែកឡើង ខណះដឹងថាមានមុនស្សកំពុងតែចាប់ឪចង្កេះខ្លួនជាប់មិនឪ្យរត់ទៅមុខទៀត។

« អាយ~លែងៗ លែងខ្ងុំ! »រាងតូច រើបម្រះនឹងប្រាប់ទៅអ្នកដែរចាប់ខ្លួនឪ្យលែងខ្លួនវិញ។

«ឯងប្រុងស្លាប់ឬយ៉ាងមិចហ្ហាស?? »គ្មានអ្នកណាក្រៅពីនាយសង្ហាឡើយ ឃើញរាងតូចរត់វឹងមកមុននាយភ័យណាស់ ខ្លាចគេសម្លាប់ខ្លួន ទើបនាយរត់មកចាប់គេជាប់បែបនេះ។

«លោកឆ្កួតឬក៏អី?? ខ្ញុំឯណាចង់សម្លាប់ខ្លួន មិនមែនដូចផ្សារលក់ត្រីឯណា ដែរដាក់លក់បានចង់ទិញប៉ុន្មានក៏បាននោះ!! »ថេហីុ ច្រត់ចង្កេះស្រែកញ៉ែតៗថាឪ្យនាយក្រាស់ ទាំងអារម្មណ៍កាន់តែមួម៉ៅ។

« ចឹងឯងរត់ហេមករកទឹកសមុទ្រធ្វើអី?? »ជុងហ្គេន ច្រត់ចង្កេះចងចិញ្ចើមសួរទៅរាងតូចវិញ មើលទៅគេដូចមិនបានដឹងសោះថានាយកំពុងតែបារម្ភ។

« ក៏ចង់ចុះលេងទឹកនឹងហើយ »ថេហីុ ងាកមយខចេញសម្លឹងទៅមើលទឹកសមុទ្រវិញ

« លេងទឹកស្អីយប់បែបនេះ មិនខ្លាចអារក្សសមុទ្រចាប់សីុទេហ្ហេស?? »ជុងហ្គេន

« ចាប់ធ្វើប្រពន្ធច្រើនជាង!! »ថេហីុ មាត់ខ្លាំងមិនខ្ចីខ្វល់ តបទៅនាយឪ្យឆេះដុំហើយក៏ដើរហួសប្រុងទៅលេងទឹកនោះបន្ត។

« នែ៎!! ឯងមិនខ្លាចអារក្សសមុទ្រទេឬ?? »នាយសង្ហាក៏ស្រែកសួររាងតូចពីក្រោយ ចង់បន្លាចក្មេងខ្លះ

« លោកគួរឪ្យខ្លាចជាងអារក្សសមុទ្រទៅទៀត!! »ថេហុី ចិត្តសឿង ហាក់មិនខ្លាចការបន្លាចអ្វីសោះឡើយ ឮបែបនេះហើយ រាងក្រាស់ក៏លែងខ្វល់នឹងដើរចូលទៅក្នុងផ្ទះវិញ ទុកឪ្យ គេធ្វើអីក៏ធ្វើទៅ បើនិយាយលែងស្តាប់គ្នាបែបនេះ។

« អួយស្អីគេនឹង? អ្អាយ~~ហ្ហឹកៗ ហ្ហឹកៗ ជួយៗជួយផងៗ ហ្ហឹក.ហ្ហឺ!! » រាងតូចលេងទឹកបានបន្តិច ក៏ស្រាប់តែឃើញស្អីមិនដឹង អណ្តែតភ្លេមៗមករកគេ ពេលដែរចាប់កាន់ទៅស្រាប់តែជាក្បាលរបស់មនុស្ស ធ្វើឪ្យរាងតូចត្រូវមួយទំហឹង យំយកៗហើយក៏រត់មកលើគោកវិញ រួមទាំងស្រែករកជំនួយ។

« ថេហីុ!!!! »ឮសំឡេងរាងតូចដែរស្រែកមកហើយ នាយក្រាស់ដែរនៅក្នុងផ្ទះក៏ប្រញាប់រត់មកមើលយ៉ាងលឿនទាំងភ័យស្លន់ស្លើ។

« ហ្ហឹក.ហ្ហឹកៗ ហ្ហឺ!! »ថេហីុ ស្រែកយំអង្គុយអោបជង្គង់នៅលើឆ្នេរ ភ្នែកសម្លឹងមើលក្បាលនោះទាំងភ័យស្លុត ញ័រដៃញ័រជើង ទៅណាមិនកើត។

« ថេហីុ! មាន.មានរឿងអី?? »ជុងហ្គេនមកដល់ ក៏ចាប់ឪបរាងតូចយ៉ាងណែន មើលដឹងថារាងតូចកំពុងតែខ្លាច តើគេខ្លាចអ្វី??

« ហ្ហឹកៗ ជុង.វាគួរឪ្យខ្លាចណាស់ ហ្ហឹក.ហ្ហឹក ជុង~~~»រាងតូចយំញ័រខ្លួនទទ្រើងក្នុងទ្រូងហាប់ណែន ដៃស្រវ៉ាអោបនាយក្រាស់ជាប់មិនប្រលែង។

« អ្វី?? នៅឯណា??? »ឮបែបនេះ នាយក៏សួររករបស់ដែរធ្វើឪ្យរាងតូចខ្លាចដល់ថ្នាក់នេះ នឹងព្យាយាមអង្អែលខ្នងនាយតូចថ្នមៗជាការលួង។

« នួក៎! វានៅទីនោះ វាអណ្ដែតនៅទីនោះ ហ្ហឹក!ៗ» រាងតូចខ្ទប់មុខនឹងដើមទ្រូងនាយក្រាស់មិនហ៊ានសម្លឹងមើលរបស់នោះឡើយ តែក៏ចង្អុលប្រាប់ទៅនាយ! នាយសង្ហាងាកមើលតាមដៃរាងតូច ក៏ឃើញដូចក្បាលមនុស្សពិតមែន តែសម្លឹងមើលយូរៗទៅ ហ្អាក៎!! ក្បាលម៉ាឡាកាំងតើស😫

« មិនអីទេៗ តោះ! ទៅក្នុងផ្ទះ!! » នាយសង្ហា មើលដឹងហើយថាជាអ្វី ទើបស្រដីទៅរាងតូច មើលទៅវាដូចពិតមែន មិនដំបូងនាយក៏រាងភ្ញាក់បន្តិចដែរ!

« វាគួរឲ្យខ្លាចណាស់! វាមានសក់វែង មានភ្នែកធំៗ មានតែក្បាលទៀត អ្អា~ហ្ហឹក!ហ្ហឹក!ហ្ហឹ! » រាងតូចនិយាយរៀបរាប់ពីអ្វីដែរគេឃើញមុននេះ នឹកឃើញរូបភាពនេះហើយ គេពិតជាខ្លាចខ្លាំងណាស់។

« មោះ! មិនអីទេ! ទៅក្នុងផ្ទះវិញណា ទៅគេងវិញ តោះ! អឹប!» នាយនិយាយលួងគេ ហើយក៏លើកបីគេចូលទៅក្នុងផ្ទះវិញ រាងតូចស្រវ៉ាតោងកនាយក្រាស់ ទាំងភ័យញ័រនៅឡើយ!

    មកដល់ក្នុងបន្ទប់នាយក្រាស់ក៏នាំរាងតូចងូតទឹក នឹងជូតខ្លួនស្លៀកពាក់ឪ្យគេហើយក៏ដាក់ឪ្យគេគេងលើដើមដៃនាយ ឪបនឹងនិយាយលួងគេពីនេះពីនោះឪ្យគេងលក់បាត់ទៅ!

« សុបិន្តល្អណា! កុំយល់សប្តិអាក្រក់អ្វីឪ្យសោះ ជុប៎! »នាយនិយាយទៅកាន់រាងតូចដែរគេងលក់ ក៏ដូចពាក្យជូនពរ មុននឹងថើបថ្ងាសទូលាយរបស់នាយតូចហើយក៏បិទភ្នែកតាមដែរ រហូតដល់លក់ទៅដូចគ្នា!

____________________

     ជុង ថេយ៉ា✩

Continue Reading

You'll Also Like

2.1M 105K 56
Rehan's mother is a typical Indian mother, who wants to get her son married before he turns 28. And also she doesn't want him to marry his cunning au...
63.1K 1.9K 31
*STORY MOVED TO ACCOUNT @canibeadog AND WILL ONLY BE UPDATED THERE* please read it from there James has always pretended to be someone he was not, an...
22.9K 89 12
Issac is an average thirteen year old. Except for one thing, he likes diapers. And when his mom catches him wearing a pull up. She decides since he l...
148K 15.4K 18
[Sequel of 'MY SUBCONSCIOUS DESIRE'] Once again, a tale of desire and respect Once again, a tale of Rathod and family bond A multi-couple story. F...