αžšαžΏαž„ αžšαŸ„αž‚αž…αž·αžαŸ’αž[αž…αž”αŸ‹]

By Novel_TK018

64.2K 1.4K 206

πŸ”žπŸ”žGril Γ—boy allπŸ”žπŸ”ž πŸ”žTae gril +Jk boyπŸ”ž More

πŸ”žαžšαŸ„αž‚αž…αž·αžαŸ’αžπŸ”ž
πŸ”žαžšαŸ„αž‚αž…αž·αžαŸ’αžπŸ”ž
πŸ”žαžšαŸ„αž‚αž…αž·αžαŸ’αžπŸ”ž
πŸ”žαžšαŸ„αž‚αž…αž·αžαŸ’αžπŸ”ž
πŸ”žαžšαŸ„αž‚αž…αž·αžαŸ’αžπŸ”ž
πŸ”žαžšαŸ„αž‚αž…αž·αžαŸ’αžπŸ”ž
πŸ”žαžšαŸ„αž‚αž…αž·αžαŸ’αžπŸ”ž
πŸ”žαžšαŸ„αž‚αž…αž·αžαŸ’αžπŸ”ž
πŸ”žαžšαŸ„αž‚αž…αž·αžαŸ’αžπŸ”ž
πŸ”žαžšαŸ„αž‚αž…αž·αžαŸ’αžπŸ”ž
πŸ”žαžšαŸ„αž‚αž…αž·αžαŸ’αžπŸ”ž
πŸ”žαžšαŸ„αž‚αž…αž·αžαŸ’αžπŸ”ž

πŸ”žαžšαŸ„αž‚αž…αž·αžαŸ’αžπŸ”ž

4.3K 131 25
By Novel_TK018

🔞រោគចិត្ត🔞

ភាគ9

Gril × boy

      ប្រទេសកម្ពុជា~~

      ការហោះហើររបស់ថេយ៉ុងចំណាយពេល7ម៉ោង ទីបំផុតបានមកដល់ទឹកដីនៃប្រទេសថ្មីហើយ នាង
សម្រេចចិត្តមកប្រទេសនេះមិនមែនគ្មានមូលហេតុនោះទេ នាងមកក៏ព្រោះតែមានមិត្តភក្តិរបស់នាងនៅប្រទេសនេះ។ គ្រាន់តែចុះពីយន្តហោះភ្លាម អ្វីដែលថេយ៉ុងឃើញមុនគេនោះគឺមិត្តភក្តិរបស់នាង ដែលឈរចាំស្វាគមន៍នាងទាំងទឹកមុខញញឹមមិនដាច់។

" ថេយ៉ុង! ស្វាគមន៍មកកាន់ប្រទេសយើង " ដួងច័ន្ទ ដែលជាមិត្តរបស់ថេយ៉ុង ក៏បាននិយាយស្វាគមន៍ទៅកាន់ថេយ៉ុងទាំងស្នាមញញឹមទើបដើរទៅឱបនាងរួចក៏បណ្តើរថេយ៉ុងទៅផ្ទះរបស់នាងបាត់ទៅ!

        Skip~~

" នេះជាផ្ទះរបស់យើង ឯងសម្រាកទីនេះ2ថ្ងៃសិនចុះ ចាំយើងនាំឯងទៅដើរលេង " ដួងច័ន្ទ នាងនិយាយឡើងស្របនាំថេយ៉ុងមកដល់ផ្ទះនាង ចំណែកថេយ៉ុងនាងបានត្រឹមតែឈរស្ងៀមហើយងក់ក្បាលស្តាប់  ព្រោះណាមួយនាងផ្ទាល់ក៏ហត់ដែរ!

" ហុឹម! លំបាកឯងហើយច័ន្ទ " ថេយ៉ុងញញឹមតិចៗតបទៅកាន់នាងទាំងក្រែងចិត្ត!

" រវាងយើងហើយឯង គ្មានទេពាក្យថាលំបាក មិត្តភាពសំខាន់ជាង! បានហើយទៅងូតទឹកចុះ ចាំមកញុាំបាយហើយសម្រាក "

" អូកេ " និយាយយល់ព្រមរួចហើយ ថេយ៉ុងក៏ឡើងទៅបន្ទប់ដើម្បីងូតទឹក ហើយបន្ទប់ដែលនាងនៅពេលនេះជាបន្ទប់ដែលនៅចំកណ្តាលនៃទីក្រុងភ្នំពេញ មើលទៅវាពិតជាស្រស់ស្អាតនិងស្រស់ស្រាយខ្លាំងណាស់!!

       Korean~~

       ចំណែកជុងហ្គុកបន្ទាប់ពីស្រែកយំអស់ចិត្តអស់ចង់អស់រយ:ពេល1ម៉ោងហើយ នាយក៏បើកឡានមកផ្ទះវិញ គ្រាន់តែចូលផ្ទះភ្លាមស្រាប់តែឃើញថេយ៉ុងកំពុងអង្គុយចាំនាយទាំងមានស្នាមញញឹមលើមុខ តែទាំងអស់នេះគ្រាន់តែជាការស្រមៃរបស់នាយតែប៉ុណ្ណោះ ពេលនេះគ្មាននាងទៀតឡើង គ្មានសូម្បីសម្លេង នាយពិតជានឹកនាងខ្លាំងណាស់ពេលនេះ នឹកស្នាមញញឹម នឹកសម្លេងសើច នឹកក្លិននៃការប៉ះពាល់ នឹកគ្រប់យ៉ាងដែលជាប់ទាក់ទងជាមួយថេយ៉ុង! នឹករហូតស្រមៃឃើញនាង....!!

" ហេតុអីនាងមិនចំយើងបន្តិចទៀត? តែបន្តិចទៀតសោះ ហេតុអីទៅគីម ថេយ៉ុង?? " នាយដើរចូលបន្ទប់ថេយ៉ុងទម្លាក់ខ្លួនគេងលើពូកនាងនិយាយទាំងទឹកភ្នែក! នេះនាយយំឬ?យំដោយសារស្រីដែលនាយតែងតែហៅថាជាមិត្ត? តែថាហេតុអីក៏ឈឺយ៉ាងនេះ បេះដូងនាយពេលនេះប្រៀបដូចអ្នកណាយកកាំបិតចាក់ រួចហើយខ្វេះយកវាមកច្របាច់លេង វាឈឺណាស់ឈឺរហូតនាយស្ទើរតែដាច់ខ្យល់ស្លាប់!!

       ស្អែកឡើង~~

       តាំងពីនាយមកពីប្រលានហើយចូលបន្ទប់ថេយ៉ុង មកដល់ព្រឹកថ្ងៃថ្មីទៅហើយនាយមិនបានចេញពីបន្ទប់សូម្បីតែបន្តិច។ បាយមិននឹក ទឹកមិនឃ្លាន សូម្បីបិទភ្នែកដេកក៏នាយមិនដេកដែរ គិតតែពីសម្ងំស្ងៀមនឹកគិតពីថេយ៉ុង រហូតដល់មានសម្លេងមួយរំខានការគិតរបស់នាយ..

        តុតុតុ~~

" ខ្ញុំទៅជប៉ុនវិញហើយ បង... ថែខ្លួនផង " សម្លេងដែលគោះទ្វានោះគ្មាននរណាឆ្ងាយនោះទេ គឺជាអាកូនេះឯង នាងនិយាយហើយថានាងហ្នឹងទៅជប៉ុនវិញ ដូច្នេះនាងត្រូវតែទៅទោះបីចិត្តមិនចង់ក៏ដោយ! 

" អាកូ? " ឮបែបនេះនាយក៏ស្ទុះមកបើកទ្វាឡើង

" ហ៊ឹម? " នាងក្រហឹមសួរ

" ទៅចុះ... " នាយនិយាយទាំងឱនមុខចុះ ទាំងរអៀសចិត្ត ...

" ចាំជួបគ្នាលើកក្រោយ ពេលណាបងសម្រេចចិត្តត្រូវ " មិនមែននាងមិនដឹងឯណាថាជុងហ្គុកស្រឡាញ់ថេយ៉ុង ហើយនាងមកនេះក៏មិនមានបំណងបំបែកពួកគេដែរ នាងមកនេះក៏ព្រោះជុងហ្គុក ហើយចុងក្រោយនាយបែរជាធ្វើបែបនេះមកកាន់នាង...

         មួយខែក្រោយមក~~

         មួយខែហើយដែលថេយ៉ុងនាងបានចាកចេញពីកូរ៉េ មួយខែហើយដែលជុងហ្គុកតែងតែតាមស៊ើបដំណឹងថេយ៉ុង មួយខែហើយដែលនាយមិនដែលចេញពីផ្ទះ មួយខែហើយដែលនាយនៅតែសម្ងំក្នុងបន្ទប់ថេយ៉ុង មួយខែស្តាប់មើលទៅវារៀងលឿនសម្រាប់អ្នករាល់គ្នា តែសម្រាប់ជុងហ្គុកមួយខែដែលគ្មានថេយ៉ុងវាប្រៀបដូចមួយរយឆ្នាំអញ្ចឹងឯង!

" បងនឹកអូនណាស់ថេយ៍ តើអូននឹកបងដែរឬអត់? " នាយបានត្រឹមតែសម្លឹងមើលរូបថតថេយ៉ុងក្នុងទូរស័ព្ទដៃទាំងទឹកមុខក្រៀមស្រពោន ហាក់បីដូចមនុស្សមិនបានគេងមិនបានញុាំ ស្ថានភាពនាយពេលនេះពិតជាពិបាកយកភ្នែកមើលណាស់...

" ទោះអូនរត់ដល់ជើងមេឃ  ក៏បងនៅតែពុះមេឃតាមរកអូនដែរ " មួយមាត់ចុងក្រោយមុននិងនាយបិទភ្នែកសន្លប់បាត់ទៅ!!! ព្រោះតាំងពីថេយ៉ុងចេញទៅបាត់នាយមិនគិតដេកពួន បាយទឹកក៏មិនរក រហូតដល់ធ្លាក់ខ្លួនសន្លប់បែបនេះឯង!!
 
         មន្ទីរពេទ្យ~~

" ជុងហ្គុក!! ហេតុអីក៏ឯងធ្វើបាបខ្លួនឯងដល់ថ្នាក់នេះ? " សម្លេងមិត្តរបស់នាយដែលមានឈ្មោះថា សាងហ៊ុន និយាយបន្ទោសទៅកាន់ជុងហ្គុក បន្ទាប់ពីជុងហ្គុកធ្វើបាបខ្លួនរហូតដល់សន្លប់ដេកពេទ្យ!! នេះបើនាយមកមិនទាន់ទេតើនាយទៅក្លាយទៅជាបែបណា??

" យើងមិនងាយស្លាប់ទេ កុំធ្វើដូចមានរឿងធំដុំអី! " នាយមិនទាន់ស្លាប់ឯណា? គ្រាន់តែខ្សោយហើយសន្លប់សោះ ធ្វើដូចនាយមានជម្ងឺដំណាក់កាលចុងក្រោយ!!

" ក្បាលទន់សម្បើមណាស់!! " ក្រោយនិយាយបញ្ឈឺជុងហ្គុកហើយ នាយក៏អង្គុយចាំរហូតដល់សារ៉ូមអស់ ព្រោះពេទ្យប្រាប់ថាក្រោយសារ៉ូមអស់ជុងហ្គុកអាចទៅផ្ទះបានហើយ នាយគ្រាន់តែខ្សោយព្រោះមិនបានញុាំនិងគេងឲ្យបានគ្រប់ទាន់តែប៉ុណ្ណោះ!

       ពីរខែក្រោយមក~~~

        បីខែហើយ ដែលមិនបានដឹងដំណឹងពីថេយ៉ុង ចំណែកជុងហ្គុកនាយក៏មិនបានបោះបង់នៅតែបន្តការស្វែងរកនាង រហូតទទួលបានរូបថតមួយសន្លឹងផុសនៅលើfb ដែលទទួលពីអ្នកស៊ើបរបស់នាយ ដែលរូបនោះគ្រាន់តែថតមុខពីចំហៀង និងពីក្រោយខ្នង ដែលមានមនុស្សប្រុសម្នាក់ឈរកាន់ដៃបណ្តើរថេយ៉ុងចុះជណ្តើរ ថតដោយដួងច័ន្ទហើយក៏ផុសដោយដួងច័ន្ទដែរ ដោយនាងគ្រាន់តែសរសេរខេបសិនថា <<សមគ្នាឬអត់?>>

" ប្រទេសណាទៅ? " នាយក្រោយអ្នកស៊ើបផ្ញើររូបថតថេយ៉ុងដែលដួថច័ន្ទផុស ផ្ញើរឲ្យជុងហ្គុកមើលតែមិនទាន់បានប្រាប់នាយនោះទេថាប្រទេសណា!

    តឹង~~

       សម្លេងសារលោតចូលទូរស័ព្ទជុងហ្គុកក្រោយអានរួចនាយក៏លោនមាត់ឡើង..

" ប្រទេសកម្ពុជា?? "

" បីខែ! ទីបំផុតបងរកអូនឃើញហើយ ពូកែលាក់ខ្លួនណាស់ណក៎? សំខាន់មានមនុស្សប្រុសកាន់ដៃកាន់ជើងទៀត ចាំមើលចុះបើបងជួបអូនត្រៀមទទួលពិន័យទៅ គីម ថេយ៉ុង " នាយញញឹមតិចៗ ហាក់មានសង្ឃឹម ទើបនាយរហ័សទៅកក់សំបុត្រជើងយន្តហោះ ហោះចេញទៅស្អែកនេះតែម្តង!

          Cambodia ~~~

" ហាសហា!! " សម្លេងសើចកក្អឹកពេញផ្ទះរបស់ដួងច័ន្ទ ទាំងបីនាក់មើលទៅសប្បាយខ្លាំងណាស់!បីខែកន្លងមកនេះថេយ៉ុងពិតជាធូស្រាលក្នុងចិត្តបានច្រើនណាស់ មិនថាធ្លូវចិត្តឬសុខភាពទេនាងគ៏ល្អទាំងអស់ព្រោះបានពួកគេនេះឯង...

" បងវេហា បានហើយកុំឲ្យថេយ៉ុងសើចច្រើនពេកមិនល្អដល់ក្មេងទេ " ដួងច័ន្ទ ស្រែកថាឲ្យបងប្រុសពេលឃើញនាយធ្វើថេយ៉ុងសើចឡើងបាត់សម្លេង សើចឡើងរលាក់ខ្លួន ទើបនាងហាមព្រោះខ្លាចប៉ះពាល់ដល់ក្មេងក្នុងពោះ!

" កូនបង! បងចេះដឹងហើយ " វេហា តបមកដួងច័ន្ទដែលជាប្អូនរួចក៏ប្រលែងលេងជាមួយថេយ៉ុងតទៀត តែនាងក៏មិនធ្វើឲ្យថេយ៉ុងច្រើនខ្លាំងដូចមុនដែរ ព្រោះខ្លាចប៉ះពាល់ដល់កូននាយ!

" ថេយ៉ុង បងវេហា បានហើយឈប់លេងមកញុាំផ្លែឈើមកខ្ញុំចិតច្រើនណាស់ " ដួងច័ន្ទ ហៅម្តងទៀតក្រោយនាងចិតផ្លែឈើរួច ព្រោះបំណងចិតឲ្យថេយ៉ុងញុាំដើម្បីឲ្យមានសុខភាពល្អទាំងម្តាយទាំងកូន!

" ហិហិ! បានហើយហត់ណាស់ បងជួយគ្រាំឡើងបន្តិចមក " ថេយ៉ុងនិយាយឡើង ព្រោះនាងពិតជាហត់ណាស់សើចមួយថ្ងៃហើយ ណាមួយនាងក៏ឃ្លានទៀត!

" ម៉ោះ!! " ថារួចនាយក៏ជួយគ្រាថេយ៉ុងឲ្យក្រោកឡើងអង្គុយលើសាឡុងញុាំផ្លែឈើដែលដួងច័ន្ទចិតទុកសម្រាប់ពួកគេ!

" ញុាំឲ្យច្រើនៗ! ដើម្បីឲ្យកូនបងឆាប់ធំ " នាយយកផ្លែឈើមកដាក់មុខថេយ៉ុងនិយាយទៅកាន់ថេយ៉ុងយ៉ាងស្រទន់ធ្វើឲ្យដួងច័ន្ទដែលអង្គុយម្ខាងនៃពួកគេចាប់ផ្តើមជ្រេញឡើងរកក្អួត។

      កូន?តើថេយ៉ុងមានកូនជាមួយវេហាមែនទេ?

       To be coutinue 🤟

  ខមិនសាច់រឿងផង តិចមីនេះឈប់ផុស😤

 

Continue Reading

You'll Also Like

22.5K 386 13
When Chu Qianxun was reborn and returned to the beginning of the apocalypse, she vowed to live a better life, live longer, and stay away from those d...
4.5K 775 24
βœ”οΈ Ϊ©Ϋ•Ψ³ΫŽΪ©ΫŒ ئاسای Ψ¨ΩˆΩˆΩ… Ψ¨Ϋ•Ϊ΅Ψ§Ω… Ϊ˜ΫŒΨ§Ω†Ω… Ϊ―Ϋ†Ϊ•Ψ§ Ψ³Ϋ•Ψ±Ϋ•ΨͺΨ§ Ω„Ϋ•ΩˆΫ•ΩˆΫ• Ψ―Ϋ•Ψ³Ψͺی پێ Ϊ©Ψ±Ψ― Ω„Ϋ•Ϊ―Ϋ•Ω„ بێسΨͺΩΨ±ΫŽΩ†Ψ―Ϋ•Ϊ©Ϋ•Ω… Ϊ†ΩˆΫŒΩ† Ψ¨Ϋ† Ψ¦Ψ§Ω‡Ϋ•Ω†Ϊ―ΫŒ Ω‡Ψ§ΩˆΪ•ΫŽΫŒΫ•Ϊ©Ω…Ψ§Ω† Ϊ©Ϋ• Ψ΄Ϋ•Ωˆ Ω„Ϋ•ΩˆΫŽ Ψ¦Ϋ•Ω…Ψ§ΫŒΩ†Ϋ•ΩˆΫ• و Ω‡Ϋ•ΩˆΪ΅ΫŒ ΨͺΨ§Ω‚ΫŒΪ©...
21.9K 251 8
Su Yue took the supermarket space from the end of the world to the 1970s, when she was short of food and clothing, and became the daughter of the ric...
60.8K 1.2K 5
αž”αŸ’αžšαž—αŸαž‘αž”αŸ’αžšαž›αŸ„αž˜αž›αŸ„αž€αžŸαŸ’αžšαžΎαž”αžŸαŸ’αžšαžΆαž›πŸ”ž BL&BG enjoy your reading. β™‘