តួរង ( Second Lead ) [HOONSUK]

By pabotato168

384 48 24

'ហេតុអី...?' 'ខ្ញុំអន់ជាងគេត្រង់ណា?' 'ប្រាប់មួយម៉ាត់បានទេ?' - Hyunsuk More

1
2
3
4
5
6
8
9

7

45 7 8
By pabotato168

8:30AM, WillyWelly Kitchen BKK 📍

នៅក្នុងបន្ទប់ប្រជុំ មានវត្តមានមនុស្ស ៣ នាក់ គឺ Kim Jisoo (HR Outsourcing), Choi Hyunsuk (HR/Admin Executives) និង Park Jihoon (Business Development Executives)

Jisoo បានពន្យល់ពួកគេទាក់ទងទៅនឹង concept នៃ Kaizen និង មូលហេតុដែលយើងត្រូវអនុវត្តវា។ ពន្យល់សព្វគ្រប់អស់ហើយ ក៏បានបង្ហាញពី Excel មួយផ្ទាំងដែលជា timeline នៃការងារនេះ អ្នកណាត្រូវធ្វើអី ត្រូវបញ្ចប់ក្នុងថ្ងៃណា ម៉ោងណា

"បងនឹងផ្ញើ នេះឲ្យប្អូន ប្អូនអាចកែតាមស្ថានភាពជាក់ស្តែង។ មានចម្ងល់អីអាចសួរបងបានគ្រប់ពេល។ Jihoon ប្អូននៅទីនេះមុន Hyunsuk ចឹងបងរំខានប្អូនឱ្យជួយគាត់ទៅលើ project នេះ ដោយសារ Seungcheol គាត់មានការងារផ្ទាល់ខ្លូនច្រើន ចឹងបងអត់អាចឱ្យគាត់ចូលរួមលើ project មួយនេះទៀតទេ។ hyunsuk ប្អូនចាំបង្កើតគ្រុបមួយទៅស្រួលបង follow up ណា។" - Jisoo

"ប្អូនក៏អាចស្រាវជ្រាវបន្ថែមនៅលើអ៊ីនធឹណិតបន្ថែមបានណា ធ្វើជាមួយគ្នាទៅណា បងត្រូវទៅសិនហើយ បងនៅមានប្រជុំមួយទៀតផង។ សំណាងណាប្អូនៗ" Jisoo និយាយបណ្តើរ មើលនាឡិការបណ្តើរ ប្រញាប់ប្រញាល់ចេញទៅមួយកន្លែងទៀត

ពេលនេះក្នុងបន្ទប់នេះមានតែ Jihoon និង Hyunsuk ប៉ុណ្ណោះ

"telegram you មួយណាដែរ send sticker មកខ្ញុំមកស្រួលមើល" – Jihoon លុបភាពស្ងប់ស្ងាត់ដែលមាននៅក្នុងបន្ទប់
"okay ឃើញនៅ?" -Hyunsuk
"personal telegram you មែនហ្នឹង?" -Jihoon សួរពេលឃើញ profile ដែល chat មកជារូប hyunsuk
"ហ្នឹងហើយ មិចចុះចង់បានលេខក្រុមហ៊ុនវិញមែន? សុំទោសចឹង ចាំខ្ញុំឆាតតាមលេខក្រុមហ៊ុនវិញ" -Hyunsuk
"លេខក្រុមហ៊ុន you កាន់ម្នាក់ឯងមែន?" - Jihoon
"អត់ទេ បង Jisoo កាន់ដែរ" -Hyunsuk
"អូ.... អត់អីទេចឹង បាន personal account ក៏ល្អ..." -Jihoon
"ស្រួលឆាតទៅលេង ពេលយប់" - Jihoon និយាយខ្សឹបៗ តែ Hyunsuk បានលឺគ្រាន់តែគេមិនច្បាស់ថា Jihoon និយាយអី
"និយាយអីហ្នឺង?" -Hyunsuk
"មានអី..." -Jihoon

ពួកគេចាប់ផ្តើមផ្ញើ Files ដែលចាំបាច់ទៅគ្នា និងបែងចែកការងារដែរត្រូវធ្វើ។ បែងចែករួចហើយ គេក៏បំបែកគ្នាធ្វើការរៀងខ្លួន
"You ទៅណា?" -Jihoon សួរទៅ Hyunsuk ដោយឃើញគេរៀបអីវ៉ាន់ចូលកាបូប
"ទៅ office" -Hyunsuk
"ទៅ office ធ្វើអី" -Jihoon
"បើចប់ការងារនៅនេះហើយ មិនត្រូវទៅ office វិញធ្វើការត" - hyunsuk
"មិនបាច់ទៅ office វិញក៏បានដែរ នៅធ្វើការនៅនេះបានតាស៎ ហាងយើងតាស៎" -Jihoon
"អត់ទេ អត់ចង់នៅ" -Hyunsuk
"ម៉ោង១២ ថ្ងែត្រង់ហើយ នៅញ៉ាំបាយសិនទៅ" -Jihoon
"អត់ទេ" -hyunsuk
"ម៉េចចឹង?" -Jihoon
"អត់ចង់ញ៉ាំហ្នឹងហើយ" -Hyunsuk
"ញ៉ាំទៅ me ប៉ាវ" -Jihoon
"អត់ទេអរគុណច្រើន!" -Hyunsuk
"បដិសេធចឹង អត់សមទេណា..." -Jihoon
"សុំទោសចឹង ទៅសិនហើយ Bye Bye" -Hyunsuk ក៏ដើរចេញទៅបាត់ ទុកឲ្យ Jihoon នៅកណ្តោចកណ្តែង មើលដំណើរគេចេញទៅ
"..."

'រកអូសក្រឡាអីតិចអត់បានមែន...' -Jihoon
_______________

Hyunsuk មានអារម្មណ៍រហិតរហៃខ្លាំងណាស់ថ្ងៃនេះ ប្រហែលមកពីត្រាំទឹកភ្លៀង២ម៉ោងម្សិលមិញហើយ... គេក៏ប្រញាប់ងូតទឹកលាងភាពស្អុះស្អាប់ចេញពីខ្លូន នឹងអាលបានសំរាក
រៀបនឹងសំរាកហើយ ស្រាប់តែសារមួយលោតមកទាញស្មារតីរបស់ Hyunsuk

Telegram Chat Box
Park Jihoon, 10:00PM
គេងនៅ?
Choi Hyunsuk, 10:14PM
នៅទេ?
កើតអីមែន?
Park Jihoon, 10:15PM
អត់មានអីទេ...
ដល់តែមានការទើបឆាតទៅបានមែន?
Choi Hyunsuk, 10:16PM
ប្រហែលដឹង...
Park Jihoon, 10:17PM
ចង្អៀតចង្អល់ម្ល៉េះ
ហើយស្មើណាបានគេង?
Choi Hyunsuk, 10:19PM
Now, I guess.
Good night
Park Jihoon, 10:20PM
Ok, good night...

'Why he's so mean?' -Jihoon
__________________
Next day, 2:00PM

Park Jihoon, 2:01PM
នៅណា?
មកបឹងកេងកងមក
Choi Hyunsuk, 2:03PM
អត់ទេ។ ទៅធ្វើអី?
Park Jihoon, 2:04PM
មកៗ មកមើលទីតាំងណាខ្លះ ត្រូវបិទសញ្ញាអីខ្លះ ផ្លាកអីខ្លះ?
លឿនៗៗៗ
Choi Hyunsuk, 2:05PM
អូយយយយយ អត់ចង់ទៅទេ...
Seen.

Park Jihoon is calling...

Hyunsuk មានការភ្ញាក់ផ្អើលជាខ្លាំង ពេលឃើញឈ្មោះអ្នក Call មក

'អ្ហើយយ មកធ្វើអីហ្នឹងហ៎?!' - Hyunsuk

"អាឡូ..." -Hyunsuk និយាយជាមួយសម្លេងយ៉ាងខ្សោយដូចគ្មានកម្លាំងទល់តែសោះ

"អាឡូ កើតអីបានអត់ចង់មក?" - សំលេងដ៏ស្រទន់របស់ Jihoon បន្លឺឡើងពីក្នុងទូរសព្ទ Hyunsuk

"មានអី... អត់ចង់ហ្នឹងហើយ..."

"កុំនិយាយចឹងមើល មកៗណា ឆាប់បានបញ្ចប់ការងារហ្នឹង"

"Okay ទៅដល់លូវហើយ"
________________

មួយសន្ទុះក្រោយមក Hyunsuk ក៏មកដល់ ចូលដល់ក្នុងហាង គេរកមើល Jihoon រួចក៏ដើរសំដៅទៅកាន់កន្លែង Jihoon អង្គុយនោះ

"Hello" - Jihoon និយាយទៅកាន់ Hyunsuk ដែលបង្ហាញវត្តនៅពីមុខគេនេះ
"Hm... hello..." និយាយហាមាត់មិនចង់រួច
"ដូចអត់កម្លាំងសោះចឹង អត់ស្រួលខ្លួនមែន" - សួរឡើង
"Hmm... ហត់ហើយ ក្តៅណាស់"
"ហាស៎?!" -Jihoon ហួសចិត្ត
'គ្រាន់តែប៉ុន្នឹងទេអី...'

Jihoon បានដើរទៅយកទឹកត្រជាក់មួយកែវឲ្យ Hyunsuk

"អរគុណ" - Hyunsuk ទទួលទឹកដោយដៃពីរ ពី Jihoon

"តោះ ការងារយើងម៉េចដែរ ដល់ណាហើយ?" - Jihoon និយាយទៅកាន់ Hyunsuk បន្ទាប់ពីគេបញ្ចប់ការងារមួយចំនួនរបស់គេផ្ទាល់
"ខ្ញុំធ្វើផ្លាកសញ្ញាហើយអស់ហើយ យើងអាចដើរបិតបានហើយ" -Hyunsuk ឆ្លើយតប
"លឿនណាស់ណ៎..." -Jihoon
"You ត្រូវជួយបិតខ្ញុំហា៎! ចុះប្លង់សម្រាប់ប្រព័ន្ធភ្លើងនឹងកង្ហា ព្រីនរួចនៅ?" -Hyunsuk រំលឹកទៅកាន់ Jihoon ជាមួយទឹកមុខដ៏ម៉ឹងម៉ាត់
"បាទ រួចហើយ"-Jihoon
"ចឹងថ្ងៃនេះ យើងដើរបិតឲ្យហើយទៅ"-Hyunsuk
ពួកគេក៏ចែកផ្លូវគ្នាដើរបិទ តែដល់ផ្លាកមួយចំនួនដែលមិនទាន់បិត គេបានយកមកពិភាក្សាគ្នាសិន ដូចជាផ្លាកបង្ហាញផ្លូវទៅបន្ទប់ទឹកជាដើម

Hyunsuk បានយកផ្លាកនោះទៅសាកដាក់លើជញ្ជាំងក្នុងកម្រិតកម្ពស់ដែលគេគិតថាសមរម្យ ហើយប្រាប់ Jihoon ឲ្យជួយមើលពីចម្ងាយ

"មិចដែរប៉ុន្នឹងបានអត់?!" Hyunsuk ស្រែកសួរ ពីចម្ងាយដោយគេឈរបែរខ្នងទប់ផ្លាកសញ្ញានោះ

"ខិតទៅលើតិចទៀតមើល" -Jihoon

Hyunsuk បានលើកដៃរបស់គេខ្ពស់អស់ហើយ ពេលលឺ Jihoon ប្រាប់មកបែបនេះ គេក៏ព្យាយាមឈរលើចុងជើងដើម្បីឲ្យខ្ពស់ជាងនេះ

Jihoon ឃើញសកម្មភាព Hyunsuk គេមិនអាចឃាត់ស្នាមញញឹមខ្លួនឯងបាន

'គួរឲ្យស្រឡាញ់ម៉េះ' - Jihoon ឈរញញឹមមើលទៅកាន់ hyunsuk

"ហេ! ម៉េចហើយបាននៅ?" - Hyunsuk ស្រែកសួរ
"ទៅលើតិចទៀត តិចទៀត"
"វៀចហើយៗ" Jihoon ប្រាប់ទៅ Hyunsuk

Hyunsuk ធ្វើតាមតែមាត់ Jihoon និយាយ ដៃក៏ចុក ជើងក៏ជិតបាត់បង់លំនឹង

'ម្នាក់ហ្នឹងចង់ធ្វើបាបខ្ញុំមែនហ្នឹង?' -Hyunsuk

"នែ យើងមក..." Hyunsuk និយាយមិនទាន់ផុតពីមាត់ផង ស្រាប់មានវត្តមានដៃរឹងមាំមួយគូរមកក្តោបលើប្រអប់ដៃតូចរបស់ Hyunsuk ទាំងសង រូបកាយដែលធំខ្ពស់កំពុងឈរពីក្រោយខ្នងគេ ក្លិនទឹកអប់យ៉ាងឈ្ងុយឈ្ងោបភាយចូលច្រមុះ Hyunsuk ម្នាក់នេះគ្មានអ្នកណាក្រៅពីកំលោះសង្ហា Jihoon នោះទេ

Jihoon អោនទៅជិតត្រចៀកខាងស្តាំ Hyunsuk រួចខ្សឹប

"ត្រូវការខ្ញុំជួយមែនទេ?" -Jihoon សួរជាមួយស្នាមញញឹមដ៏ពព្រាយរបស់គេ

កាយវិការ និងសម្លេងរបស់ Jihoon ធ្វើឲ្យ Hyunsuk ព្រឺសម្បុរ
អារម្មណ៍ Hyunsuk ច្របូកច្របល់ មិនយល់ថាកំពុងមានរឿងអ្វីកើតឡើង តែគេគិតថាសកម្មភាពរបស់ពួកគេពេលនេះដូចជាមិនសូវសមរម្យ ព្រោះពួកគេកំពុងនៅកណ្តាលហាង ទោះធ្មើរនេះមិនសូវជាមានភ្ញៀវ តែបុគ្គលិកគឺនៅពេញហាង...

បេះដូង Hyunsuk លោតញាប់ញ័រខុសប្រក្រតី គេក៏រហ័សដកប្រអប់ដៃគេចេញពីក្រោមដៃរបស់ Jihoon
Hyunsuk បំរុងនឹងអោនពីក្រោមដៃ Jihoon ហើយ តែ Jihoon ក៏រហ័សដូចគ្នាគេបានទំលាក់ដៃគេចុះបន្តិចឃាំងពីមុខ Hyunsuk ធ្វើឲ្យ Hyunsuk មិនអាចគេចផុតពី Jihoon បាន

'គេចង់លេងអីហ្នឹង...?' -Hyunsuk គិតក្នុងចិត្ត

Hyunsuk ក៏ងាកមុខមករក Jihoon ស្របពេល Jihoon អោនមុខទៅរកគេដូចគ្នាដោយចតនា មិនមែនចៃដន្យនោះទេ គម្លាតនៃមុខរបស់ពួកគេសល់ត្រឹមមួយសសៃសក់

ហេតុការណ៍នេះកាន់តែធ្វើឲ្យ Hyunsuk ច្របូកច្របល់ បើកភ្នែកធំៗ តក់ស្លុតស្លេកស្លាំង... ឃើញប្រតិកម្ម Hyunsuk បែបនេះ Jihoon ក៏សម្រេចចិត្តបញ្ឈប់ការលេងសើចរបស់គេ។ Jihoon ដកដៃដែលបានឃាំង Hyunsuk អម្បាញ់មិញចេញ។ Hyunsuk ក៏ប្រញាប់ដើរចេញទៅឈរមួយជំហៀងឆ្ងាយបន្តិចពី Jihoon

'ខ្ញុំលេងជ្រុលពេកហើយទេដឹង...' -Jihoon គិតក្នុងចិត្ត

គេបាត់បងស្នាមញញឹមរបស់គេមុននេះហើយ ទឹកមុខប្រែព្រួយបារម្ភទៅវិញ

____________________

Author:

Is it enjoyable? 🤣

Continue Reading

You'll Also Like

1.9K 237 6
Binhao story (boy planet) written in Burmese ကောင်းကင်က အလိုရှိရင် သေချာပေါက်ကို ဆုံမှာပဲတဲ့။ ဖူးစာရေးနတ်သားတစ်ဦးနှင့် ရိုးသားကြိုးစားကောင်လေးတစ်ဦး...
863K 19.7K 48
In wich a one night stand turns out to be a lot more than that.
1M 61.7K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.2M 54.6K 100
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC