ចំណងស្នេហ៍ប្ដូរវិញ្ញាណ

By NewPhone934

10.2K 1.1K 118

ជីវិតមានខ្ញុំត្រូវស្លាប់ដោយសារឡានបុក ក្រោយពីបើកភ្នែកម្ដងទៀត ខ្លួនខ្ញុំបែរជាស្ថិតនៅរូបរាងកាយមនុស្សប្រុស មានមុខ... More

ភាគ1: ចំណងស្នេហ៍ប្ដូរវិញ្ញាណ
ភាគ2: រស់ឡើងវិញក្នុងរូបកាយដើម
ភាគ3: ចឹងមានន័យថាខ្ញុំជាខ្ទើយ?
ភាគ4: សុំទោសហើយចប់?
ភាគ5: មួយដៃមក ពីរដៃទៅ
ភាគ6: ឆ្ងាញ់ណាស់ ប៉ាចូលចិត្ត!
ភាគ7: តើអាចធ្វើឲ្យគេម្នាក់នោះលង់នឹងខ្ញុំទេ?
ភាគ8: បេះដូងលោតញាប់!
ភាគ9: អូនភ្ញាក់ហើយ?
ភាគ10: បងប្រុស!
ភាគ11: កូនភ្លោះ
ភាគ12: នាំកូនរត់
ភាគ13: អូនកំពុងតែរវល់គិតអី?
ភាគ14: អាឡាកសុី
ភាគ16: អីយ៉ា..បងដូចជាហត់ណាស់

ភាគ15: ឯងនិយាយម្ដងទៀតទៅមើលអាជ្រូក

427 50 0
By NewPhone934

     ជុងគុកចេញពីពេទ្យវិញទាំងអារម្មណ៍មិននៅក្នុងខ្លួន មកដល់ផ្ទះចង់អ្នកផ្ទះសួរក៏នាយមិនហាស្ដីអ្វីក្រៅពីឡើងទៅបន្ទប់ទាំងស្ងៀមស្ងាត់។

    ក្រឹប!ទ្វារបានបិទដោយដៃនាយក្រាស់ជុងគុកនាយដើរទៅទំលាក់ខ្លួនទៅលើពូកនឹកឃើញពេលគេនៅក្នុងមន្ទីរពេទ្យជាមួយលោកគីម។

#ត្រឡប់ទៅក្រោយ

     " ឈប់មករវីរវល់ជាមួយកូនប្រុសយើងទៀត " លោកគីមនិយាយទាំងមុខស្មើប្រាប់ទៅនាយដែលឈរស្ងៀមនៅមួយកន្លែង។ជុងគុកងើបមុខសម្លឹងមើលទៅគាត់ទាំងចងចិញ្ចឹម ហេតុអីសុខៗគាត់និយាយពាក្យនេះមក?

     " តើខ្ញុំសុំហេតុផលពីលោកពូបានទេ? "

     " ឯងមិនឃើញកូនយើងទេឬយ៉ាងម៉េច ដោយសារតែឯងនឹងហើយកូនយើងត្រូវឈឺទាំងកាយរាងឈឺទាំងចិត្ត កន្លងមកយើងមិនហាមឯងព្រោះយល់ដល់ប៉ាឯងនិងយើងជាមិត្ត យើងមិនចង់ឲ្យគេត្រូវមកឈឺចាប់ទាំងអស់ទេ សូម្បីឯងឈប់ត្រឹមនឹងទៅ "

     " តែពេលនេះខ្ញុំកំពុងតែស្រឡាញ់ថេយ៍ហើយតើឲ្យខ្ញុំឈប់ម៉េចនឹងបាន " នាយនិយាយដោយភ្នែកសម្លឹងមើលចំភ្នែកគាត់ គេទទួលស្គាល់ហើយថាពេលនេះគេពិតជាស្រឡាញ់ថេយ៉ុងពិតមែន។លិកគីមឮគេនិយាយក៏គាំងបន្តិចនូវសម្ដីគេខ្លះដែរ។

     " បើឯងពិតជាស្រឡាញ់កូនយើងមែនក៏បង្ហាញឲ្យយើងឃើញទៅថាឯងពិតជាស្រឡាញ់ពិត យើងចាំមើល " ថាហើយគាត់ក៏ដើរចូលទៅក្នុងបន្ទប់មើលកូនប្រយសវិញ។

     " ខ្ញុំនឹងធ្វើឲ្យលោកពូមើល ខ្ញុំនឹងធ្វើឲ្យថេយ៍ស្រឡាញ់ខ្ញុំម្ដងទៀត " គិតហើយនាយក៏បានដើរចេញពីទៅផ្ទះវិញ។

#ព្រឹកបន្ទាប់

     " ហ៊ឹម! " ត្របកភ្នែកកម្រើកឡើងកែវភ្នែកបើកសម្លឹងមើលទាំងមាន អារម្មណ៍ថាឈឺពេញទាំងខ្លួន។

     " ស្រេកទឹក! " ថេយ៉ុងប្រឹងនិយាយទាំងលំបាកពេលនេះក្នុងខ្លួនខ្សោះជាតិទឹកខ្លាំងណាស់ ឮគីមចេញមកពីបន្ទប់ទឹកនោះឃើញកូនដឹងខ្លួនក៏ប្រញាប់ចូលទៅមើលនាយតូចបាននិយាយទៅគាត់ម្ដងទៀតទើបគាត់លើកទឹកឲ្យកូនផឹក។

     " កូនយ៉ាងម៉េចហើយ? " លោកគីមសួរកូនទាំងបារម្ភ

     " ខ្ញុំនៅឯណាលោកប៉ា? "

     " កូននៅមន្ទីរពេទ្យ កូនមានមិនស្រួលត្រង់ណាទៀតទេប្រាប់ប៉ាមក " ថេយ៉ុងក្រវីក្បាល បញ្ជាក់ថាគេមិនអី។

     " កូបសម្រាកសិនទៅបន្តិចទៀតអាហារមកហើយ " ថេយ៉ុងដាក់ខ្លួនគេងវិញឯលោកគីមក៏បានខលទៅកូនចៅឲ្យប្រញាប់មកឲ្យលឿនពេលនេះកូនគាត់ដឹងខ្លួនហើយ មួយសន្ទុះអាហាមក៏បានមកដល់លោកគីមគាត់ចាប់ចែងរឿងគ្រប់យ៉ាងឲ្យកូនមិនថាបញ្ចុកបបរឬទឹកគាត់ជាអ្នកធ្វើខ្លួនឯងទាំងអស់។

     " ខ្ញុំឆ្អែតហើយលោកប៉ា " គេងាកមុខចេញពីស្លាបព្រាគេឆ្អែតហើយ

     " ជីនវ៉ុនមកមើលអ្នកប្រុសតូចឯងទៅយើងទៅខាងក្រៅមួយភ្លែត " ជីនវ៉ុនដើរមកទទួលចានបបរពីគាត់ចំណែកលោកគីមក៏ដើរចេញទៅនិយាយជាមួយគ្រូពេទ្យ
#Skip
     " ចៅហ្វាយ! "

     " ហុឹម?មានអី? " ជុងគុកងើបមយខទាំង ធុញទ្រាន់ពេលនេះមិនដឹងថាថេយ៍គេដឹងខ្លួនឬនៅទេធ្វើការពេញមួយថ្ងៃផ្ដោតអារម្មណ៍មិនបានសោះ។

     " ភ្ញៀវទៅដល់កន្លែងណាត់ហើយ "

     " រៀបចាំទៅយើងទៅ " នាយក្រោកឡើងរៀបចំសំលៀកបំពាក់ឲ្យបានស្រួលមុននឹងបោះជំហាន់វែងៗទឹកមយខប្រែជាមាំដើរចេញពីបន្ទប់អូហ្វីសចុះទៅខាងក្រោក ដើម្បីនិយាយរឿងការងារជាមួយភ្ញៀវដែលបានណាត់ទុក។

     នៅក្នុងបន្ទប់ VIPមានការតុបតែយ៉ាងប្រណិតមានក្បាច់រចនាតាមបែបអឺរ៉ុបក្នុងបន្ទប់ធំទូលាយ បើយើងក្រឡេកទៅជ្រុងម្ខាងក៏បានឃើញបុរសពីរនាក់ដោយម្នាក់ជាកូនចៅកំពុងតែឈរនៅពីខាងកករោយអ្នកម្ខាងទៀតមិនបាច់និយាយក៏អាចឲ្យយើងទាយដឹងខាងម្នាក់កំពុងតែអង្គុយនោះជាចៅហ្វាយគេដែរ។

    ក្រាក!ទ្វារបើកឡើងទាញ អារម្មណ៍អ្នកអង្គុយឲ្យងាកទៅមើលទ្វារនាយសង្ហារម្ចាស់ក្រុមហ៊ុនលំដាប់ប្រទេសរកសុីមិនដែលទទួលពាក្យថាខាតកំពុងតែដើរចូលមកជាមួយនាយជាជំនិត យ៉ុងហ្គីនាយក្រោកឡើងជុងគក៏លើកដៃចូលទៅចាប់អ្នកម្ខាងទៀតទងមិនភ្លេចញញឹមរាក់ទាក់ភ្ញៀវឬហៅមួយទៀតដៃគូជំនួញ។

     " រីករាយណាស់ដែលបានជួបគ្នាលោកមីន " ម្នាក់ៗដកដៃនាំគ្នាចូលទៅអង្គុយកន្លែង

     " រីករាយដូចគ្នា "

    ក្រោយពីនិយាយគ្នារឿងការងារចប់ពួកគេក៏បានបំបែកគ្នាទៅវិញរាងៗខ្លួន។

     " យ៉ាងម៉េចហើយ? " ចូលមកដល់ក្នុង ភូមិគ្រឹះនាយក៏ចោទសួរទៅអ្នកសេុីបរបស់ខ្លួនភ្លាម។

     " ឬទេទាន " ប្រាវ! និយាយចប់របស់របរនៅនៅតុទាំងប៉ុន្មានត្រូវខ្ទាតបែកខ្ទិចរប៉ាត់រប៉ាយនៅលើឥដ្ឋដោយដៃម្ចាស់ភូមិគ្រឹះនេះឯង។

     " អត់បានការ!!! " នាយស្រែកមួយវ៉ាសទាំងគំហឹងស្រែកគំហកទៅកូនចៅអត់បានការរបស់នាយ ច្រើនខែទៅហើយនៅតែរកដំណឹង ប្រពន្ធកូនគេនៅមិនទាន់ឃើញទេ សុីបាយតែបំបង់បាយមែនរឿងតែមួយក៏សេុីបមិនបាន។

     " រកឲ្យឃើញបើពួកឯងមិនចង់ស្លាប់ទេ " នាយនិយាយគម្រាមកូនចៅហើយក៏ឡើងទៅខាងលើបាត់។
#Skip
     " ហាសហា!!ម៉ែវាជាប្រុសៗ " ក្មេងៗសើចចំអកទៅអាលីហើយចង្អុលទៅអាល្អិតពេលដឹងថាម៉ាក់របស់គេជាមនុស្សប្រុស។

     " កុំនិយាយដល់ប៉ាតូចរបស់យលងឲ្យសោះ " អាលីក្រោកពីដីស្ទុះចូលទៅក្របួច.កអាវក្មេងម្នាក់ក្នុង ចំណោមក្មេងៗដទៃទៀតដែលបានសើចមកកាន់គេថែមទាំងនិយាយដល់ប៉ាតូចរបស់គេទៀត។

     " ធ្វើអីយើងបានមើលចោះខ្លួនតួចតែមួយធ្វើស្អីយើងបានទៅ យើងនិយាយខុសមែន...បើម៉ែឯងជាប្រុស " ក្មេងមានធំនិយាយទាំងមិនគិតពីចិត្តអ្នកដែលស្ដាប់អាលីខឹងក្រហមភ្នែកសិងតែអាចដុតឆេះក្មេងម្នាក់នោះទៅហើយ ទោះខ្លួនគេតូចពិតតែកុំចង់សាក។

     " ឯងនិយាយម្ដងទៀតទៅមើលអាជ្រូក! " អាលីតឹងកម្លាំងដៃក្របួស.កអាវក្មេងនោះកាន់តែខ្លាំង ក្នុងខ្លួនដូចគេដុតកំដៅឆេះរាប់អង្សា។

     " ម៉ែឯងជាប្រុស " ឌឹប និយាយចប់ភ្លាមក្មេងនោះក៏ត្រូវស្រីមួយដៃចំកណ្ដាលមាត់ដោយស្នាដៃអាលីកូនកាត់។ ក្មេងនោះត្រូវដួលទៅលើដីភ្លាមៗឯក្មេងដទៃទៀតនាំគ្មាស្ងាត់មិនហ៊ានចូលទៅជួយពេលឃលញក្រសែភ្នែកពិឃាតរបស់អាលី បានគេមិនមាត់ៗកានើតែខ្លាំងនិយាយដល់ប៉ាម៉ាក់របស់គេសិងតែរាល់ថ្ងៃពេលចេញលេង។

     " កុំឲ្យយើងឮអាជ្រូកឯងនិយាយពីប៉ាម៉ាក់របស់យើងទៀត!បើមិនចង់ស្លាប់ទេ " អាលីមុននឹងដើរចេញទៅក៏មិនភ្លេចងាកមកគម្រាមទៅលើក្មេងនោះផងដែរសិនដើរចូលថ្នាក់ទាំងខឹង។

     " យ៉ាងម៉េចហើយបងធំ?ក្រោកមក " ក្មេងៗត្រូវជាកូនចៅនាយម៉ាប់នោះក៏នាំគ្នាចូលទៅជួយលើកបងធំរបស់គេពីដីវិញ។

     ពេលល្ងាចអាលីត្រូវពេញពីរៀនក្មេងតូចនៅឈរចាំនៅមុខសាលាទាំងទន្ទឹងរង់ចាំប៉ាតូចរបស់គេមកទទួល។

     " ប៉ាតូច... " ក្មេងតូចញញឹមឡើងយ៉ាងស្រស់បោះកាយរត់ទៅអ្នកជាប៉ាទាំង សប្បាយចិត្ត។

     " នឹកកូនណាស់ " នាយតូចជីមីបន្ទន់ជង្គង់ចុះលើកដៃចាំទទួលកូន។

     " ថ្ងៃនេះរៀនសប្បាយទេកូន? " ជីមីនលើកពរចូលនាំគេចូលទៅក្នយងឡានទាំងមិនភ្លេចឆ្លៀតសួរគេ

     " សប្បាយណាស់ប៉ាតូច ប៉ាតូថ្ងៃស្អែកគ្រូអត់បង្រៀនគេពួកយើងទៅដើរលេងទៅប៉ាតូច "

     " តែចាំប៉ាចេញពីធ្វើការសិន "

     " បាទ " ពីរនាក់ប៉ាកូនគេនៅនិយាយគ្នាពីនេះពីនោះសំឡេងឮលាន់ពេញឡាន ទម្រាំតែបើកមកដល់អាគារស្នាក់នៅជិតកន្លះម៉ោងឯណោះ? មកដល់ជីមីនត្រូវមកធ្វើម្ហូបទាំងខ្លួនឯងទើបតែហត់ពីការងារ តែគេក៏មិននិយាយ ត្អូញត្អែរឬហត់ដែរ ដើម្បីតែកូនគេអាចរ៉ាប់រងបានគ្រប់យ៉ាងឲ្យតែកូនរស់នៅបានស្រួល។

     " អាប៉ាៗអាលីងូតទឹករួចហៃ " អាល្អិតតូចរត់ចេញពីបន្ទប់ទឹកទាំងខ្លួនទទេរបង្ហាញឲ្យអាប៉ាគេឃើញថាគេងូតទឹករួចហើយ។

     " កូននេះ!ឆាប់ទៅស្លៀកខោអាវសិនទៅកូន " ជីមីនងាកមកសើចពេលឃើញកូនគេខ្លយនទទេរចេញពងដាក់ខ្លួន។

     " បាទ...អាប៉ា " ឮប៉ាប្រាប់ឲ្យទៅស្លៀកអាលីរត់ត្រុយទៅរុះរើមើលខោអាវរបស់ខ្លួនយកមកស្លៀក មួយស្របក់ក្រោយអាល្អិតតូចក៏បានស្លៀករួចរត់មកបង្ហាញឲ្យអាប៉ាគេមើលថាគេស្លៀកហើយ។

_________ សូមរង់ចាំភាគបន្ត❤️
អ្នកណាខ្លះមានប្អូនចឹង? មិនបាច់យើងហត់ស្លៀកឲ្យគេ គេចេះស្លៀកខ្លួនឯងហើយ បើយាយពីប្អូនញុមឆ្លាតអើយឆ្លាត មិនថាងូតទឹកស្លៀកខោអាវទេចេះទាំងអស់ដុះធ្មេញក៏ចេះកក់សក់ក៏ចេះ ចេះម៉ាចប់🙈

    

Continue Reading

You'll Also Like

13.6K 361 18
ever feel like someone's watching you at all times of the day? but when you check no one is there. maybe it's your imagination? but right as you get...
2.2K 59 6
Heeseung starts using Duolingo. Turns out the green owl is kinda fuckin sexy 🫦
12.2K 871 29
កុលាបមានពណ៌ខ្មៅមិនមែនជាកុលាបដែលស្មោះត្រង់ទេលោកចាំទុក! BL Taekook by : Aiko 09/02/24
3.2M 186K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...