💐គ្រងបេះដូង♡CEOសង្ហា✨

By JI-YARA

11.5K 647 2

FB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា ) More

ភាគ១ ផ្តើមរឿង : នៅក្នុងវចនានុក្រម គីម ថេហីុ គ្មានអ្វីដែរថាមិនអាចទៅរួចនោះទេ
ភាគ២ : ខ្ងុំពេញចិត្តទាំងអស់គ្រប់លក្ខខណ្ឌរបស់លោកចន
ភាគ៣ : ត្រឹមកំម្ទេចមនុស្សដូចនាងនេះ យើងឪ្យfan² យើងចាត់ការពេលណាក៏បានដែរ...
ភាគ៤ : សម្តែងជាគូស្នេហ៍របស់ខ្ងុំ ឯងគិតយ៉ាងមិចដែរ?
ភាគទី៥ :ខ្ញុំជាតារា មិនមែនរាស្ត្រសាមញ្ញឡើយ!
ភាគទី៦: រឿងយើង ឯងកុុំចេះមកពាក់ព័ន្ធ!
ភាគទី ៨ : លើលោកនេះគ្មានអាថ៍កំបាំងនោះទេ!!
ភាគទី ៩ : ខ្ងុំស្រឡាញ់លោក!!🔞
ភាគទី ១០: ជើងរន្ទះ
ភាគទី១១ : គេក្បត់ខ្ញុំហើយ គេឈប់ស្រលាញ់ខ្ងុំហើយបងមីន
ភាគទី១២ : ចុះឯងគិតថាជាស្រីស្នេហ៍របស់យើង??
ភាគទី១៣ : លេងទឹកស្អីយប់បែបនេះ មិនខ្លាចអារក្សសមុទ្រចាប់សីុទេហ្ហេស??
ភាគទី ១៤ : សន្យា!
ភាគ១៥ : ចង់យកខ្លួនប្រាណមកលួងយើង??
ភាគទី ១៦ : រងចាំថ្ងៃមួយ! ថ្ងៃដែរលោកសារភាព...
ភាគទី ១៧ : បោចសក់ បោកនឹងដីបន្តិច ក៏អង្គុយយំ...
ភាគទី១៨ + ១៩ : ចន.ចន ជុងហ្គេនណាទៅ? // ជម្រាបសួរអ៊ុំទន្សាយ!
ភាគទី២០ : កម្មវិធីជប់លៀង
ភាគទី២១ : តើជីវិតខ្ញុំនឹងសប្បាយបានយ៉ាងមិចបើគ្មានវត្តមានរបស់លោក??
ភាគទី២២ : តែលោកក៏ធ្វើបាបខ្ងុំ ...
ភាគទី ២៣ : យ៉ាងម៉េច? នាងហាយស៊ូ នាងគីមី!!
ភាគទី២៤ :អូនជាដង្ហើមរបស់បង...💞
ភាគទី២៥ : ទេ! ខ្ញុំមិនមែនជាប្រពន្ធឯងទេ!
ភាគទី២៦ : ថេយ៍~បងសុំទោស!
ភាគទី២៨ : នាងមិនឪ្យយើងជឿគេ ចុះនាងសម្អាងស្អីឪ្យយើងជឿនាងដែរ???
ភាគទី ២៩ : ថ្ងៃណាពួកយើងរៀបការ?
ភាគទី ៣០ : មិនបាច់ថាក៏បងដឹងដែរ!...
ភាគបញ្ចប់ : ពិធីមង្គលការ💍

ភាគទី ៧ : ...ថាយើងចង់ថើបឯងម្តងទៀត!!

384 21 0
By JI-YARA

________________

« អ្អាយ~លោកឯងចង់នាំខ្ងុំទៅណាហ្ហាស! » ថេហីុ ស្រែកចាច៎ខណះដែរអ្នកម្ខាងទៀតក៏ចាប់គេញាត់ចូលឡាន!

« នាំទៅរំលោភទេដឹង!?» ជុងហ្គេន និយាយដោយទឹកមុខមាំ ក៏បានធ្វើឲ្យអ្នកម្ខាងទៀតភ័យស្លន់ស្លោតែម្តង!

« អត់ទេ! ខ្ញុំមិនទៅទេ ទួសខ្ងុំស្រឡាញ់លោកខ្លាំងយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនបណ្តោយឪ្យលោករំលោភខ្ញុំឡើយ!! ហ្ហឹកៗ » ថេហីុ យំសស្រាក់និយាយចេញមកដោយមិនដឹងខ្លួន

« ហ្ហាស! ឯងនិយាយស្អីមុននេះ?? » នាយក្រាស់ ដែររៀបនឹងបឆ្ឆេះឡានទៅហើយ ក៏ភ្ញាក់ព្រឺតពេលឮពាក្យសារភាពរបស់រាងតូចក៏ងាកមកសួរបញ្ជាក់ សាមីខ្លួនវិញក៏ប្រញាប់លើកដៃខ្ទប់មាត់ ដឹងខ្លួនថា ថ្លយមាត់បាត់ទៅហើយ!

« គឺ...គឺខ្ងុំថា ខ្ញុំមិនព្រមឪ្យលោករំលោភនោះទេ ទួសខ្ងុំនឹងលោក ស្គាល់គ្នាក៏ដោយចុះ! »ថេហីុ និយាយរកលេស ធ្វើយ៉ាងណាមិនឲ្យនាយក្រាស់ចាប់បានឡើយ តែវាធ្វើឲ្យអ្នកម្ខាងទៀតកាន់តែសង្ស័យថែម!

« តែយើងមិនបានឮបែបនេះទេ! យើងឮពាក្យផ្សេង! »ជុងហ្គេន ច្រលោមុខទៅជិតថេហីុ នាយឮច្បាស់ណាស់មុននេះ

« បើចឹងត្រចៀកលោក មានបញ្ហាហើយ! គេនិយាយផ្សឹង លោកឮផ្សេង! »ថេហីុ និយាយហើយក៏គេចមុខចេញ ឯផ្ទៃថ្ពាល់សរលោងក៏ប្រែជាក្រហមព្រឿងៗរបៀបកំពុងតែអៀន!

« ហ្ហឹសៗ តែយើងឮច្បាស់ណាស់ និយាយចឹងហេតុអ្វី ឯងបដិសេធយើង ទាំងដែរព្រមព្រៀងគ្នារួចហើយ!! » និយាយដល់ត្រឹមនេះ ជិងហ្គេមក៏ផ្តើមក្តៅត្រចៀកសារជាថ្មី!

« ក៏មកពីលោកតើស៎! លោកមកចោលខ្ងុំធ្វើអ្វី? »ថេហីុ

« នឹងក៏មកពីឯងដូចគ្នា ដែរធ្វើរឹកខ្មើតដាក់យើងមុន!! » ជុងហ្គេន នរណាប្រើគេឪ្យមកខ្នើតដាក់នាយមុនធើអី? ហើយចង់មកបន្ទោសនាយយ៉ាងមិច?

« ហ្ហឹស! » ថេហីុ ខាំមាត់សម្លក់នាយក្រាស់បន្តិចមុននឹងងាកមុខចេញមើលអ្វីផ្សេង! បន្ទាប់ពីនេះ សភាពក្នុងឡានក៏ស្ងៀមស្ងាត់ពុំមាននរណានិយាយអ្វីបន្តឡើយ ឡានចេះតែបន្តដំណើរទៅមុខ ខណះដែរថេហីុកំពុងតែមានចម្ងល់ ព្រោះនាយក្រាស់បើកឡានទៅណាក៏មិនដឹង!

« ហេ៎្អ! លោកឯងបើកឡានទៅណានឹង?? »ថេហីុ ប្រញាប់ស្រែកសួរជុងហ្គេនទាំងភ័យបុកពោះ

« ចុះយើងប្រាប់ហើយតើស ថាយកឯងទៅរំលោភ!! » ជុងហ្គេន

« ស្អីរបស់លោក!! ឆាប់ឈប់ឡានភ្លាម!!! ឈប់ឡានទៅ! ហ្ហឹកៗ! » ថេហីុ ស្រែកជំទាលពេញក្នុងឡាន ទាមទារឪ្យនាយក្រាស់ឈប់ឡាន ស្រែកយំមិនសំចៃ!

« ងឺុត~ ឯងស្ងាត់ខ្លះបានទេ?? »ជុងហ្គេន ជាន់ហ្វ្រាំងឡានចតនៅម្ខាងផ្លូវ មុននឹងសួរទៅរាងតូច!

« តែ...តែលោក! »

« យើងនិយាយលេងតើស៎ យើងចង់នាំឯងទៅកម្មវិធីយប់នេះ » ដោយឃើញនាយតូចដូចជាទឹកភ្នែកទឹកសំបោរ ភ័យខ្លាចនឹងពាក្យសម្តីរបស់ខ្លួន រាងក្រាស់ក៏ប្រញាប់បកស្រាយ!!

« ហ្ហឺយ~លោកឯងនេះ! »ឮដូចនេះ ថេហីុក៏ដកដង្ហើមធំ ធូរចិត្តបន្តិច!

« ហ្ហឹសៗ! យើងមិននឹកស្មានសោះ ថាឯងជាមនុស្សដែរស្រឡាញ់ខ្លួនដល់ម្ល៉ឹង! » ជុងហ្គេន សើចទាំងអស់សំណើច មុននឹងចេញឡានបន្តដំណើរទៅមុខទៀត! រួមទាំងនិយាយទៅកាន់នាយតូច

« ត្រូវហើយ! នរណាក៏គេស្រលាញ់ខ្លួនប្រាណគេដេស៎! »ថេហីុ

« ចឹងហ្ហេស?? »ជុងហ្គេន

« ត្រូវហើយ! »ថេហីុ ពេបមាត់បន្តិច ទើបញញឹមដាក់នាយក្រាស់វិញ!

« ......យប់នេះឯងត្រូវតែជាសង្សាររបស់យើង បើឯងហ៊ានតែបដិសេធ យើងនឹងមិនឪ្យឯងរួចខ្លួនទេ »ស្ងាត់បន្តិច រាងក្រាស់ក៏ចាប់ផ្តើមនិយាយសារជាថ្មី អំពីរឿងកាលពីយប់ដែរបាននិយាយគ្នា ហើយត្រូវរាងតូចបដិសេធវិញនេះ អស់ជម្រើសនាយក្រាស់ក៏ និយាយសារឡើងវិញជាមួយនឹងពាក្យគំរាម!!

« គំរាម?? »ថេហីុ ងាកមកសួរបញ្ជាក់ រាងក្រាស់យ៉ាងលឿន នេះដល់ថ្នាក់មកគំរាមគេផងឬ?

« មិនបានគំរាមទេ! គ្រាន់តែនិយាយ តែបើឯងមិនព្រមធ្វើតាមយើង យើងក៏មិនធានាដែរ »ជុងហ្គេន ញញឹមចុងមាត់ ពេលដែរឃើញទឹកមុខរាងតូច ដែរកំពុងតែខឹងនឹងនាយ

ទឹង*!!!

« ស្អីនឹង?? »ថេហីុ ងាកទៅសួរនឹងជុងហ្គេន ខណៈដែរបើកទូរស័ព្ទមក បានឃើញថាមានទឹកលុយលោតចូលកុងរបស់ខ្លួន!

« មានស្អី! យើងបានបាញ់លុយឪ្យឯងហើយៗ! មើលៗ ពេញចិត្តដែរទេ?? »ជុងហ្គេន ញញឹមបន្ដិច មុននឹងនិយាយ ឮបែបនេះហើយ ថេហុីក៏ប្រញាប់ឆែកមើល

« នេះ....! »ថេហីុ គាំងនិយាយអ្វីលែងចេញ ខណះដែរលុយដែរលោតមកនោះមានចំនួន 10មឺុនដុល្លារ វាខុសដាច់ស្រឡះដែរបានចរចារកាលពីយប់!

« បើមិនពេញចិត្តបាញ់ឪ្យយើងវិញមោ!! » ជុងហ្គេន និយាយហីៗ

« អ្អេ! នរណាថា ខ្ញុំពេញចិត្តតើស៎ ពេញចិត្តខ្លាំងទៀតផង អរគុណលោកហើយ!! » ថេហីុ ញញឹមរីកមុខ ប្រញាប់អរគុណនាយក្រាស់ទាំងសប្បាយចិត្ត នរណាមិនអរមិនសប្បាយ ធ្វើសង្សារតែមួយយប់សោះបាន10មឺុនចាយលេងដែរ!! 🙄

« ហ្ហឹស! បានហើយរៀបចំខ្លួនឪ្យត្រឹមត្រូវទៅ!! នឹងអាល់បានចុះទៅខាងក្នុងជាមួយយើង! » ជុងហ្គេន អស់សំណើចបន្តិច មុននឹងនិយាយឡើង ឲ្យរាងតូចរៀបចំខ្លួនបន្តិច ព្រោះតែនាយនឹងនាំគេចូលទៅមើលការរៀបចំរបស់បុគ្គលិក!

« ចូលទៅខាងក្នុង! ចូលទៅធ្វើអី? »ថេហីុ រាងតូចមិនបានដឹងឡើយ អំពីកម្មវិធីរបស់នាយក្រាស់!

« យប់នេះយើងមានកម្មវិធីធំមួយ ដោយបើកសម្ពោធផលិតផលរបស់យើងនៅសដ្ឋារគារនេះ ហើយឯងត្រូវសម្តែងជាសង្សារយើងនៅយប់នេះផងដែរ ក៏ដូចជាជាពេលនេះដូចគ្នា!! » ជុងហ្គេន ក៏និយាយច្បាស់ៗ ដើម្បីឲ្យរាងតូចបានយល់បម្តិច!

« ហ្ហឺយ~រឿងច្រើនណាស់! »ថាចប់ ថេហីុក៏រៀបចំខ្លួនឲ្យត្រឹមត្រូវ មុននឹងចុះបណ្តើរគ្នាជាមួយជុងហ្គេនចូលទៅក្នុងកន្លែងដែរកំពុងរៀបចំកម្មវិធី!

      យប់ឡើង...កម្មវិធីសម្ពោធ//
មិនយូរប៉ុន្មាន កម្មវិធីសម្ពោធក៏ចាប់ផ្តើមឡើង ភ្ញៀវជាច្រើនក៏មានមកជាហូរហែរ នាំគ្នាអង្គុយតាមកន្លែងរៀងៗខ្លួន! ខណ:នោះ រាងសង្ហាជុងហ្គេន ក៏ដើរចូលមកក្នុងកម្មវិធី រួមជាមួយថេហីុ ដែរអោបដៃនាយអបដំណើរមក ទាំងស្នាមញញឹម! ធ្វើឲ្យភ្ញៀវដែរបានឃើញក៏មានការភ្ញាក់ផ្អើល នេះរារ៉ាម៉ូដែល នឹង ceoរូបសង្ហា មានទំនាក់ទំនងស្នេហាជាមួយគ្នាឬ??

« អួយ!! សមគ្នាណាស់លោកអើយ~~» សំឡេងខ្សឹបខ្សៀវក្នុងកម្មវិធីក៏មានឡើង គឺមានតែពាក្យថាសរសើរ ថាសមគ្នា!

« លោកអើយ~យើងមិនដែរដឹងសោះ! ថាអ្នកទាំង2ទាក់ទងគ្នា!! »

« នែ៎! ឯងមើលចុះ ម្នាក់ក៏ស្អាត ម្នាក់ក៏សង្ហា និយាយពីថា សមនោះសម!!» នារីម្នាក់ក៏និយាយនឹងកេសប្រាប់ទៅមិត្តភក្តិរបស់ខ្លួន ទាំងញញឹមញញែម!

« សួស្តី! ខ្ញុំបាទ ចន ជុងហ្គេន ខ្ញុំពិតជាអរគុណណាស់ ដែរគ្រប់គ្នាបានមកចូលរួមចំពោះការ សម្ធោធនៃផលិតផលថ្មីរបស់ខ្ញុំ សូមណែនាំបន្តិច នេះគឺ គីម ថេហ៊ី ជាសង្សាររបស់ខ្ញុំ គ្រប់គ្នាប្រហែលជាស្គាល់គេហើយត្រូវទេ?? » ជុងហ្គេន និយាយឡើង ក្នុងនាមជាម្ចាស់កម្មវិធី មុននឹងទាញរាងតូចមកកៀកខ្លួន ហើយក៏ណែនាំរាងតូចឪ្យគ្រប់គ្នាស្គាល់ រួមទាំងញញឹមរីកមុខដាក់រាងតូច!!

« នែ៎! លែងខ្ញុំសិនទៅ ធ្វើចឹងមិនកើតទេ!! » រាងតូចនិយាយខ្សឹបៗទៅកាន់ រាងក្រាស់ក៏ព្យាយាមរុញនាយចេញតិចៗ ថ្ពាល់ទាំងគូរប្រែក្រហមងាំង ទួសវាជាការសម្តែង តែវាធ្វើឪ្យរាងតូចញាប់ញ័រ បេះដូងវិញលោតខុសចង្វាក់ វាដូចជាសុបិន្តចឹងសម្រាប់គេ ដឹងទេថាគេនេះរំភើបណាស់!!

«.....»រាងក្រាស់ មិនមាត់ក អោនមុខចុះទៅជិតរាងតូចធ្វើដូចចង់ថើបគេយ៉ាងចឹង! ដែររាងតូចក៏បិទភ្នែកចាំទទួលផងដែរ!

« អ្អឹម!~~» គិតមិនខុសមែន នាយក្រាស់ស្រាប់តែថើបរាងតូច ចំកណ្តាលវាល ក្រោមការសម្លឹងមើលរបស់មនុស្សគ្រប់គ្នា!

ហ៊្ហោ!!!!!!ផាច់!!!! (សំឡេងហោរ នឹងសំឡេងទះដៃអបអរដល់គូស្នេហ៍អ្នកទាំងពីរបន្លឺឡើង)

« លោកនេះ!! »ក្រោយរាងក្រាស់បញ្ចប់ការថើប ថេហីុក៏វាយនាយតិចៗ នេះចេះមកថើបគេចឹងឬ នេះជាស្នាមថើបដំបូងរបស់គេដូចគ្នា!!

« យ៉ាងមិច?? »ជុងហ្គេន សួរទៅថេហីុ ខណះដែរនាយក៏ដូចជាស្រពិចស្រពិលមិនដឹងខ្លួនថាកំពុងធ្វើអ្វី តែនាយក៏សម្រួលអារម្មណ៍មកវិញ នឹងគិតថាគ្រាន់តែជាការសម្តែង! វាខុសពីថេហីុ ដែរកំពុងអៀនញាប់ញ័រ រំភើបនឹងការថើបមួយនេះ!

« អរគុណៗ!! »នាយក្រាស់ជុងហ្គេន ញញឹមពព្រាយដាក់ភ្ញៀវកិត្តិយស ឃើញបែបនេះថេហីុក៏ ញញឹមនឹងអរគុណទៅពួកគេដូចគ្នា! បន្តពីនេះ កម្មវិធីក៏ប្រព្រឹត្តទៅមុខទៀត ដោយមានការបើកបង្ហាញអំពី កំព្យូទ័រថ្មីស្រឡាង ដែរទំនើបទាន់ សម័យ សម្រាប់ការធ្វើការងារ ការសិក្សា នឹងការស្រាវជ្រាវផ្សេងៗចំពោះ គ្រប់តម្រូវការរបស់មនុស្សគ្រប់គ្នា!

_____________

    យប់ជ្រៅបន្តិច កម្មវិធីក៏ត្រូវបានបញ្ចប់ ក្រោយចប់កម្មវិធីសម្ពោធនេះ កំព្យូទ័រក៏នឹងត្រូវដាក់តាំងលក់ជាផ្លូវការលើ គ្រប់ហ៊ាង នឹងដេប៉ូធំៗក្នុងប្រទេសនឹងក្រៅប្រទេស ចាប់ពីព្រឹកស្អែកនេះតទៅ ដោយឡែងកម្មវិធីត្រូវបានបញ្ចប់ហើយ នាយក្រាន់ជុងហ្គេន ក៏បើកឡាន ជូនរាងតូចមកវិមានគីមវិញផងដែរ!!

« អរគុណហើយ! »ដល់មុខវិមាន រាបនឹងចុះពីឡាន រាងតូចក៏ប្រញាប់អរគុណរាងក្រាស់រួមទាំងស្នាមញញឹម!

« ឈប់សិន! »ប្រុងនឹងចុះទៅហើយ រាងក្រាស់ក៏ចាប់ដៃរាងតូចនឹងឃាត់គេ

« មាន..មានរឿងអ្វី?? »រាងតូចធ្វើមុខឆ្ងល់ៗ នឹងសួរទៅនាយ

« ហ្ហឹស! គ្មានរឿងអ្វីច្រើនទេ យើងគ្រាន់តែចង់ប្រាប់ ថាចាំពីពេលនេះទៅ យើងនឹងឯង ជាអ្នកដទៃវិញហើយណា៎! តែយើងមានអារម្មណ៍ថា.....»ជុងហ្គេន សើចបន្តិចក៏និយាយបញ្ចាក់ប្រាប់រាងតូច ដែរធ្វើឪ្យគេទម្លាក់ទឹកមុខចុះបន្តិច ព្រោះប្រហែលលែងបានស្និទ្ធស្នាលនឹងនាយទៀតហើយ!

« ថាអ្វី?? អ្អឹម~~~»សួរចប់ភ្លេត រាងតូចក៏ត្រូវបើកភ្នែកធំៗពេលអ្នកម្ខាងទៀតស្រាប់តែចូលមកថើបគេភ្លាមៗ

« ...ថាយើងចង់ថើបឯងម្តងទៀត!! » ថើបរាងតូចរួចហើយ នាយក៏និយាយទៅកាន់គេ

« លោក.លោកឆ្កួតទេដឹង?? ហើយមិចបានមកថើបខ្ងុំវិញ?? » រាងតូចមុខក្រហម មូលហេតុមកពីអៀន មុននឹងរដាក់រដុបសួរទៅរាងក្រាស់!

« ក៏មិនដឹងដែរ! ដឹងថាត្រឹមថា មាត់ឯងផ្អែមណាស់!! ផាច់» និយាយចប់ភ្លាម ក៏សីុបាត់ដៃរាងតូចភ្លាមៗ!

« លោកឡប់ឬ?? រោគចិត្តណាស់ ខ្ញុំចូលផ្ទះហើយ ឆាប់ត្រឡប់ទៅវិញទៅ »រាងតូច សួរទៅជុងហ្គេន មិនឲ្យនាយឆ្លើយទាន់ ក៏ជេនាយមួយម៉ាត់ មុននឹងចូលវិមាន ក៏មិនភ្លេចផ្តាំនាយផងដែរ!!

« ហ្ហឹស! ហ្ហឹស »ឃើញរាងតូចចូលក្នុងវិមានបាត់ហើយ ជុងហ្គេនក៏បើកឡានត្រឡប់ទៅវិមានរបស់ខ្លួន រួមជាមួយស្នាមញញឹម នឹងអស់សំណើចចំពោះ កាយវិការរបស់រាងតូច!

« មិចក៏កក់ក្តៅយ៉ាងនេះ!? ឬវាជាលើកទីមួយរបស់ខ្ងុំ » បើកឡានចេញបានបន្តិច រាងក្រាស់ក៏ឈប់ឡាន  ទើបនិយាយឡើងម្នាក់ឯងទាំងមិនយល់ ក្នុងអារម្មណ៍ពេលដែរថើបរាងតូច វាធ្វើឪ្យនាយកក់ក្តៅ ទប់អារម្មណ៍មិនចង់បានចេះតែចង់ថើប ក៏ដូចនៅក្នុងកម្មវិធី នាយដូចជាក្លាហានពេកហើយ ដែរចាប់រាងតូចថើបកណ្តាលចំណោមមនុស្ស ក៏មិនចង់ឪ្យពេលនោះរំលងផុតឡើយ!

« តើគេនឹងមានបញ្ហាដោយសារខ្ងុំឬអត់?? »បានបន្តិច រាងក្រាស់ក៏នឹកឃើញដល់រាងតូច ចំពោះបញ្ហាដែរនឹងកើតឡើង ព្រោះរាងតូចជាតារា ច្បាស់ណាស់ស្អែកនេះនឹងបញ្ហាធំហើយ ពេលនេះអ្នកកាសែតចុះព្រៀតទៅហើយ អំពីការបើកបង្ហាញទំនាក់ទំនងនាយនឹងថេហីុ ទួសវាជាការសម្តែង តែអ្នកដែរដឹងថារឿងនេះជាការសម្តែងមានតែពួកគេទាំង2ប៉ុណ្ណោះ វានឹងធ្វើឪ្យប៉ះពាល់ទៅលើវិស័យជាតារ៉ារបស់ថេហីុ! ចំពោះនាយខ្លួនឯង នាយអាចដោះស្រាយបាន វាគ្មានបញ្ហាឡើយ តើ...នាយបារម្ភពីរាងតូចឬ??

________________

     ជុង ថេយ៉ា -⁠_⁠-⁠ 

Continue Reading

You'll Also Like

140K 14.4K 17
[Sequel of 'MY SUBCONSCIOUS DESIRE'] Once again, a tale of desire and respect Once again, a tale of Rathod and family bond A multi-couple story. F...
2.5M 186K 71
RATHOD In a broken family, every person suffers from his insecurities and guilt. Successful in every field but a big failure when it comes to emotio...
30.4K 110 17
When 12 year old Alex steals a diaper from the daycare his mom works at, he goes down a rabbit hole of his new addiction.
84.9K 2.4K 24
Isabella Rose Ivy Valencia-Moretti, the only girl born in Italian Mafia family after so many generations. Not only she is the princess of Italian Maf...