💐គ្រងបេះដូង♡CEOសង្ហា✨

By JI-YARA

11.8K 665 2

FB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា ) More

ភាគ១ ផ្តើមរឿង : នៅក្នុងវចនានុក្រម គីម ថេហីុ គ្មានអ្វីដែរថាមិនអាចទៅរួចនោះទេ
ភាគ២ : ខ្ងុំពេញចិត្តទាំងអស់គ្រប់លក្ខខណ្ឌរបស់លោកចន
ភាគ៣ : ត្រឹមកំម្ទេចមនុស្សដូចនាងនេះ យើងឪ្យfan² យើងចាត់ការពេលណាក៏បានដែរ...
ភាគ៤ : សម្តែងជាគូស្នេហ៍របស់ខ្ងុំ ឯងគិតយ៉ាងមិចដែរ?
ភាគទី៥ :ខ្ញុំជាតារា មិនមែនរាស្ត្រសាមញ្ញឡើយ!
ភាគទី ៧ : ...ថាយើងចង់ថើបឯងម្តងទៀត!!
ភាគទី ៨ : លើលោកនេះគ្មានអាថ៍កំបាំងនោះទេ!!
ភាគទី ៩ : ខ្ងុំស្រឡាញ់លោក!!🔞
ភាគទី ១០: ជើងរន្ទះ
ភាគទី១១ : គេក្បត់ខ្ញុំហើយ គេឈប់ស្រលាញ់ខ្ងុំហើយបងមីន
ភាគទី១២ : ចុះឯងគិតថាជាស្រីស្នេហ៍របស់យើង??
ភាគទី១៣ : លេងទឹកស្អីយប់បែបនេះ មិនខ្លាចអារក្សសមុទ្រចាប់សីុទេហ្ហេស??
ភាគទី ១៤ : សន្យា!
ភាគ១៥ : ចង់យកខ្លួនប្រាណមកលួងយើង??
ភាគទី ១៦ : រងចាំថ្ងៃមួយ! ថ្ងៃដែរលោកសារភាព...
ភាគទី ១៧ : បោចសក់ បោកនឹងដីបន្តិច ក៏អង្គុយយំ...
ភាគទី១៨ + ១៩ : ចន.ចន ជុងហ្គេនណាទៅ? // ជម្រាបសួរអ៊ុំទន្សាយ!
ភាគទី២០ : កម្មវិធីជប់លៀង
ភាគទី២១ : តើជីវិតខ្ញុំនឹងសប្បាយបានយ៉ាងមិចបើគ្មានវត្តមានរបស់លោក??
ភាគទី២២ : តែលោកក៏ធ្វើបាបខ្ងុំ ...
ភាគទី ២៣ : យ៉ាងម៉េច? នាងហាយស៊ូ នាងគីមី!!
ភាគទី២៤ :អូនជាដង្ហើមរបស់បង...💞
ភាគទី២៥ : ទេ! ខ្ញុំមិនមែនជាប្រពន្ធឯងទេ!
ភាគទី២៦ : ថេយ៍~បងសុំទោស!
ភាគទី២៨ : នាងមិនឪ្យយើងជឿគេ ចុះនាងសម្អាងស្អីឪ្យយើងជឿនាងដែរ???
ភាគទី ២៩ : ថ្ងៃណាពួកយើងរៀបការ?
ភាគទី ៣០ : មិនបាច់ថាក៏បងដឹងដែរ!...
ភាគបញ្ចប់ : ពិធីមង្គលការ💍

ភាគទី៦: រឿងយើង ឯងកុុំចេះមកពាក់ព័ន្ធ!

369 27 0
By JI-YARA

___________

    +ផ្សារទំនើប...មនុស្សជាច្រើនដើរខ្វាត់ខ្វែងនៅពេញផ្សារទំនើប ក៏មានរាងតូចរូបស្រស់ ថ្ពាល់ប៉ោងៗម្នាក់ ដើរតួរអីវ៉ាន់រយីងរយោងតែឯងយ៉ាងលំបាកលំបិន!!

« ហ្ហឺយ~ហត់ណាស់ៗ មិនដឹងជាស្អីណាស់ណាទេ អីវ៉ាន់ប៉ុណ្ណឹងសោះ ស្អីក៏ធ្ងន់មេសវុើយ!! »ជីមីន ឈប់ងក់មួយកន្លែង ទម្លាក់អ៊ីវ៉ាន់ចោលអស់ ឈរច្រត់ចង្កេះរអ៊ូទាំងហត់នឿយ!

« ត្រូវការឪ្យយើងជួយឯងទេ?? »សំឡេងមួយបន្លឺឡើងក្រោយខ្នង រាងតូចៗ មិនបង្អង់យូរក៏ងាកទៅរកមើលម្ចាស់សំឡេង

« លោកគឺ...! » រាងតូចស្រពិចស្រពិលពេលឃើញមុខ បុរសម្នាក់ដែរឈរនោះ នាយសង្ហាខ្ពស់ស្រឡះ សម្បុរសដូចសំឡី មុខមាំក្របដណ្តប់ដោយភាពកាចឃោឃៅ ដើរតម្រង់ទៅរកជីមីន មុននឹងឪនប្រថាប់ស្នាមថើបលើថ្ងាស់រាងតូច កណ្តាលវាលមនុស្សក្នុងផ្សារ ឪ្យងាកមើលលាន់!

« ចាំយើងបានឬអត់ ផាក ជីមីន!? » នាយសង្ហាញញឹមបន្ដិច មុននឹងសួរបន្ត ក្រោយឃើញអ្នកម្ខាងទៀងមុខក្រហម លាយលំជាមួយទឹកមុខងឿងឆ្ងល់

« លោក យ៉ុនហ្គី! »ជីមីន

« អរគុណ ដែរចាំយើងបាន យើងឃើញឯងយួរឥវ៉ាន់ ដូចវេតនាណាស់ បើឯងអនុញ្ញាត យើងនឹងជួយឯង!! » នាយសង្ហា យ៉ុនហ្គី ញញឹមស្រស់ដាក់ជីមីន និយាយទៅរាងតូចដោយសម្តីទន់ភ្លន់ ជាធម្មតានាយមិនមែនបែបនេះឡើយ តែលើកលែងចំពោះក្មេងប្រុសម្នាក់នេះ!

   វាមិនមែនជាលើកទី1ទេ ដែរជីមីនបានជួបនាយ គ្រាន់តែយូរៗជួបគ្នាម្តងដោយចៃដន្យ ឪ្យតែពេលជួបគ្នា យ៉ុនហ្គី តែងថើបថ្ងាស់រាងតូចរហូត ដែរនាំឪ្យវាជាទម្លាប់មួយដែរកើតឡើងរាល់ពួកគេជួបគ្នាទៅហើយ! បើសួរថា ជីមីនដែរប្រកែកទេ? គឺពិតជាប្រកែកនឹងហើយចំពោះការថើបមិនច្បាស់លាស់នេះ ក៏ប្រកែកតែពេលដំបូងប៉ុណ្ណោះ!

« ហ្ហឺយ~ហេតុអ្វីលោកតែងថើបថ្ងាស់របស់ខ្ងុំបែបនេះ? ធ្វើមើលតែខ្ញុំជាសង្សារលោកទៅហើយ! »ជីមីន

« ពេលនេះមិនមែនទេ តែពេលក្រោយអាចនឹងមែន! »យ៉ុនហ្គី ញញឹមបន្ដិចនិយាយញរាងតូចលេងកណ្តាលផ្សារ

« ឆ្កួតបំផុត!! ខ្ញុំលែងចង់ជួបមុខលោកហើយ លោកទៅណាក៏ទៅៗ ឥវ៉ាន់នេះខ្ងុំចេះចាត់ចែងខ្លួនឯងហើយ! » ជីមីន ថាឪ្យនាយសង្ហា មាត់រឹងមិនទទួលយកជំនួយពីនាយ ក៏ជំនះយួរអីវ៉ាន់ទាំងអស់ទៅបន្ត

« ហ្ហឹសៗ! »យ៉ុនហ្គី ឈរហួសចិត្តទាំងអស់សំណើច នឹងជីមីន មើលទៅគេពិតជាវេតនាណាស់
នាយមិនគិតយូរកដើរយ៉ាងសង្ហាទៅតាមជីមីនរួចក៏ កញ្ឆក់អីវ៉ាន់ពីដៃនាយតូចទាំងអស់កាន់ជំនួសគេវិញ ហើយក៏ដើរចេញទៅមុនជីមីន!

« លោកនេះ!! »ជីមីន ក្រវីក្បាលបែបហួសចិត្តបន្តិច ក៏កំពុងគិតៗដែរថានាយជាមនុស្សដែរចិត្តល្អគ្រាន់បើ!

      ក្រលេកមកមើល រាងតូចថេហីុឯណេះវិញ កំពុងតែអង្គុយនៅក្នុងតាក់ស៊ី ទាំងទឹកមុខស្អុយប៉ែរ! ភ្លាមនោះដែរ អ្នកបើកតាក់ស៊ីក៏ងាកទៅរាងតូច÷

« អាល្អិតកើតអីមែនទេ? ខ្ងុំឃើញឯង បង្ហាញទឹកមុខស្អុយៗនេះតាំងតែពីឡើងឡានមកម្លេស»អ៊ុំប្រុស អ្នកបើកតាក់ស៊ី

« ខ្ញុំមិនអីទេលោកអ៊ុំ គ្រាន់តែមិនសូវសប្បាយចិត្ត ឪ្យតែចេញមកក្រៅផ្ទះពេលណា រឿងពេលនឹង មិនថាធំមិនថាតូចទេស! » ថេហីុ ឪនមុខចុះបន្តិច ក៏ងើបមុខងាកទៅមើល តាមដងផ្លូវខាងឆ្វេង ទាំងតឹងតែង!

« ហ្ហឺយ~អាល្អិត កុំពិបាកចិត្តមិនសប្បាយអី មនុស្សយើងកើតមក ក៏សម្រាប់តែដោះស្រាយបញ្ហា តែត្រូវចាំថា បើជីវិតគ្មានបញ្ហា ជីវិតក៏គ្មានន័យដែរ! »លោកអ៊ុំអ្នកបើកតាក់សីុ

« បាទ! លោកអ៊ុំ »ថេហីុ ញញឹមស្រាល នឹងចងចាំពាក្យសម្តីរបស់លោកអ៊ុំុទុក គាត់និយាយត្រូវហើយ បើលើលោកនេះគ្មានបញ្ហា មនុស្សច្បាស់រស់អត់ន័យហើយ ព្រោះតែមានបញ្ហាទើបបានបង្រៀនមនុស្សឲ្យស្គាល់គ្រប់យ៉ាង ចេះគ្រប់សព្វ!!

     10នាទីក្រោយ...ថេហីុក៏បានមកដល់ មុខច្រកចូលនៃផ្សារទំនើប នាយតូចហុកលុយឪ្យលោកអ៊ុំតាក់សីុ មុននឹងអរគុណហើយលាគាត់ចុះពីឡាន ចូលក្នុងផ្សារទំនើប!! ហើយកំឡុងពេលនោះ នាយរ៉េនដែរចេញមកពីណាក៏មិនដឹង ដើរតម្រង់មករករាងតូច!

« មករកខ្ញុំធ្វើអ្វី?? »មិនឪ្យរ៉េននិយាយអីទាន់ ថេហីុក៏សួរមុន

« បាទ! ចៅហ្វាយឲ្យខ្ញុំមកទទួល ថេយ៍ទាន៎! »រ៉េនអោនចុះបន្តិច របៀបថានៅអៀននៅឡើយ ព្រោះខ្លួនមិនទម្លាប់ហៅរាងតូចថា ថេយ៍ឡើយ!

« ខ្ញុំមិនទៅជួបគេទេស៎! ហើយផ្តាំទៅប្រាប់គេផង ខ្ញុំមិនព្រមធ្វើជាគូរស្នេហ៍ នឹងគេឡើយ ខ្ញុំបដិសេធវិញហើយ មិនព្រមដាច់ខាត! »ថាតែប៉ុណ្ណេះ រាងតូចក៏ដើរហួសរ៉េនទៅ ទាំងមុខក្រញូវមើលទៅគេខឹងខ្លាំងណាស់ ថ្នាក់សុខចិត្តបដិសេធនឹងកាស្នើសុំជំនួយរបស់រាងក្រាស់ ដែរបានថ្នូរជាលុយនោះបាត់ ដោយមិនស្តាយស្រណោះ!

« ថេយ៍~~! ហ្ហឺយ~ ចៅហ្វាយខឹងមិនខាតទេអញ!»រ៉េន ព្យាយាមហៅរាងតូច តែគេមិនព្រមឈប់ដំណើរឡើយ មានតែដើរទៅមុខលឿនជាងមុនទៅទៀត រ៉េនបានត្រឹមញីសក់ក្បាលតិចៗ ទាំងភិតភ័យ ចៅហ្វាយនាយច្បាស់ជាខឹងមិនខាន ជាពិសេសអារឿងដែររាងតូចបដិសេមុននេះតែម្តង ទាំងដែរព្រមព្រៀងគា្នរួចទៅហើយ!

« ឆឹុស! ចាំមើលៗ បើគ្មានគីម ថេហីុ ជាគូស្នេហ៍នឹងលោក តើលោកនឹងយកអ្នកផ្សេងមកជំនួសបានឬអត់??» ថេហីុ និយាយតែម្នាក់ឯង គិតដល់ជុងហ្គេន ចង់ដឹងថានាយនឹងយកផ្សេងមកជំនួស ឬក៏មកតាមអង្វរខ្លួន?  ( អំនួតណាស់កូនខ្ងុំ😪 )

___________

« ចៅហ្វាយ! »រ៉េន ហៅជុងហ្គេន ហើយនាយក៏ងាកមើលរ៉េនយ៉ាងលឿន ក៏ឆ្លៀតរកមើលថេហីុផងដែរ

« ឯណាគេ? »ជុងហ្គេន ចងចិញ្ចើមចូលគ្នាមុននឹងសួរទៅកូនចៅជំនិតដែរឈរអេសអុញៗនោះ

« គឺ.អ្នកប្រុសថេយ៍ មិនព្រមមកជួបចៅហ្វាយទេទាន៎! ថែមទាំងសុំបដិសេធ មិនព្រមសម្តែងជាគូស្នេហ៍នឹងចៅហ្វាយឡើយ មើលទៅគាត់ខឹងខ្លាំងណាស់ ដែរចៅហ្វាយមកចោលគាត់ »រ៉េនក៏និយាយមួយៗតាមដំណើរប្រាប់ទៅអ្នកដែរចាំស្តាប់ទាំងកំពុងលួចខឹងនឹងរាងតូចផងដែរ!

« ស្អីគេ?? បដិសេធចឹងហ្ហេស?? ហ្ហឹស! គេដូចជាលេងរឹកធំពេកហើយ ចាំមើលៗ យើងនឹងចាត់ការគេចេញម្តង! » ជុងហ្គេន ស្ទុះងើបឈរ អស់កម្ពស់ទាំងខឹងមួម៉ៅ ចាំមើលណា នាយនឹងទៅផ្តល់មេរៀនឪ្យរាងតូចដែរហ៊ានលេបពាក្យសម្តីវិញដូចនេះ! មិនឲ្យខាតពេល នាយក៏ប្រញាប់តាមរករាងតូច ដើម្បីនិយាយគ្នាឲ្យដឹងរឿងសិនទើបបាន!

__________

    ឯថេហីុវិញ គ្មានបានខ្វល់អ្វីឡើយ ដើរបណ្ដើរញញឹមបណ្តើរ ភ្លាមនោះចៃដន្យមែន ព្រោះថាឡេបានជួបនឹងតារ៉ាប្រុសម្នាក់ គឺជេហូប! នាយសង្ហាឃើញរាងតូចហើយក៏ប្រញាប់ប្រញាល់ដើរចូលមករកភ្លាម

« ថេហីុ! ចៃដន្យមែននៀក៎ នេះថេហ៍មក ដើរលេងមែនទេ?? » ជេហូប ញញឹមលិបភ្នែក និយាយសួរនាំទៅរាងតូច ហាក់ដូចសប្បាយចិត្តណាស់ចឹង!

« អរ៎! ខ្ញុំថាមករកទិញរបស់ខ្លះ តែអត់មានគ្នា ទើបចេះតែដើរៗសិនទៅ » ថេហីុ ញញឹមស្រាលៗតបទៅជេហូបវិញ

« បើមិនយល់ទាស់ទេ ខ្ញុំអាចកំដរថេហីុបានទេ?? » ជេហូប មិនឲ្យឪកាសល្អកន្លងផុត នាយក៏ប្រញាប់សុំខ្លួន ជាអ្នកកំដររាងតូច

« ចឹងក៏បាន តោះ! » បានចឹងផង ថេហីុ ក៏យល់ព្រម ហើយអ្នកទាំង2ក៏បបួលគ្នាដើរទៅមុខបន្តទៅ!

    ឯជុងហ្គេនដែរដើររករាងតូចទាំងខឹងនេះ ក៏ចេះតែបន្តរកទៀត មិនដឹងជាយ៉ាងមិចទេ នាយហាក់មិនចង់បាននរណាផ្សេង មកសម្ដែងជំនួសថេហីុឡើយ រឹតតែខឹងដែររាងតូចហ៊ានមកបដិសេធនឹងនាយពេលនេះ ទាំងដែរនិយាយគ្នារួចពីយប់ហើយ!

« ចៅហ្វាយ! នោះ...»រ៉េន ដែរតាមពីក្រោយចៅហ្វាយនាយ ងាកទៅម្ខាងក៏ឃើញរាងតូចដើរជាមួយជេហូប មិនបង្អង់យូរនាយក៏ចង្អុលប្រាប់ទៅចៅហ្វាយខ្លួន!

«.....»ជុងហ្គេន មិនមាត់អ្វីងាកមើលតាមការចង្អុលរបស់ជំនិត មុននឹងរត់យ៉ាងលឿនសំដៅទៅរកថេហីុ នឹងជេហូបដែរកំពុងញញឹមញញែមនោះ!

« គីម ថេហីុ!!! »ជុងហ្គេន ស្រែកយ៉ាងឮ ផ្អើលអស់មនុស្សដែរនៅជុំវិញនេះ នៅគ្នាងាកមើលាន់!

« ហើយវាស្អីលោកនឹង? មិចក៏មកជំទាលហៅឈ្មោះខ្ងុំ ឮដល់ថ្នាក់នេះ?» ថេហីុ ងាកមកសួរជុងហ្គេន ហើយក៏ចាប់ផ្ដើមមួម៉ៅ

« មកនេះ!» មិននិយាយច្រើន នាយក្រាស់ក៏កញ្ឆក់ដៃរាងតូចមួយទំហឹង

« ឈប់!! »ដោយទ្រាំមើលមិនបាន ណាមួយឃើញថេហីុហាក់មិនចង់ទៅតាមនាយក្រាស់ ក៏សង្កេតឃើញថារាងតូចឈឺកដៃត្រង់កន្លែងដែរជុងហ្គេនចាប់អូសនោះ នាយកម្លោះក៏ចាប់ផ្តើមបង្ខាត់

« លោកចង់នាំថេហុីទៅណា?! ឆាប់លែងគេភ្លាមទៅ! »ជេហូបសម្លឹងមើលមុខជុងហ្គេនទាំងកែវភ្នែកសង្កត់ដាកឮកំហិត តែកុំគិតឪ្យសោះថាជុងហ្គេននឹងឈប់នោះ គឺគ្មានផ្លូវឡើយ

« រឿងយើង ឯងកុុំចេះមកពាក់ព័ន្ធ! »ជុងហ្គេន ទាញថេហីុមកជិតខ្លួន មុននឹងរត់រុញជេហូបចេញ រួមទាំងនិយាយ

« នែ៎! ហ្ហឹកៗ ខ្ញុំឈឺ ហ្ហឹកៗ អេ៎! ចង់នាំខ្ងុំទៅណា ?»ថេហីុ ព្យាយាមបេសដៃមាំចេញ ហើយក៏យំផងដែរ ព្រោះវាឈឺណាស់ និយាយមិនទាន់ចប់ផង  នាយក្រាស់ក៏អូសគេចេញទៅបាត់

« ថេហីុ!!! »

« នែ៎! លោកឯងជាស្អីនឹងអ្នកប្រុសថេហីុ?? កុំមកចេះលូកដៃលូកជើង ក្រែងលោងាប់អត់ដីកប់!! »ជេហូបប្រុងទៅតាមឃាត់ តែរ៉េនក៏ដាក់ដៃឃាំងហាមមិនឪ្យតាម នឹងនិយាយដោយក្រសែរភ្នែក មុតមាំ! ជេហូបបានត្រឹមឈរស្ងៀម សម្លឹងមើលទៅរាងតូច ដែរត្រូវរាងក្រាស់អូសចេញទៅ ទាំងបារម្ភ នឹងមានចម្ងល់ផងដែរ!

________________

    ជុង ថេយ៉ា ⁠ツ

Continue Reading

You'll Also Like

170K 7K 34
အဖိုး လက်ထပ်ပေးခဲ့တဲ့ အိမ်ထောင်ရေးက တည်မြဲပါ့မလား ဂျစ်ကန်ကန် ကောင်မလေးနဲ့ ဆရာ၀န်မမတို့ရဲ့ အလွဲများစွာ....
262K 4.4K 62
This is an unofficial fan-made English translation of We are...คือเรารักกัน (We are... we are in love). Please do not re-translate to any other langu...
19.9K 1.4K 40
"You were magnificent, Satoru Gojo. I will never forget you for as long as I live." Satoru Gojo laid there, bisected in half, as if the universe itse...
86.7K 2.4K 24
Isabella Rose Ivy Valencia-Moretti, the only girl born in Italian Mafia family after so many generations. Not only she is the princess of Italian Maf...