YOUR LOVE​ [ក្តីស្រឡាញ់របស់អ្...

By 32vkook23

32.8K 2.3K 49

JungKook x Taehyung Bl Khmer Novel ការត្រឡប់មកវិញសារជាថ្មីនាំមកនូវភាព​ ក្លាហាន​ សង្ហារ​ អង់អាច​ អំណាច​... More

PART 1 : ផ្តេីមរឿង
PART 2 : នរកលេីដី
PART 3 : ត្រឡប់មកវិញ
PART 4 : ជួបលេីកដំបូង
PART 5​ :​ គូរប្រជែង
PART 6 : ផ្ទេរតំណែង
PART 7 : គ្រោះថ្នាក់
PART 8 : អតីតកាល
PART 9 :​ ក្បាលរឹង
PART 10 : គំហក
PART 11 : សុខចិត្តរាំស្រាត
PART 12 : អ្នកបម្រេី
PART 13 : មាននិស្ស័យ
PART 14 : មនុស្សរបស់យេីង
PART 15 : កាត់ក្បាលវា
PART 16 : ស្តាប់សម្តី
PART 17 : ថេីប
PART 18 : ទេីបតែដឹង
PART 19 :​ កំដរខ្ញុំបន្តិចបានទេ
PART 20 : ជួបមិត្ត
PART 21 : ចងចាំឡេីងវិញ
PART 22 : បារម្ភ
PART 23 : តិចថាយេីងមិនប្រាប់
PART 24 : គួរអោយស្រឡាញ់ប៉ុណ្ណឹងហេីយគ្មានអ្នកស្រឡាញ់
PART 25 : ញញឹមដាក់តែយេីងបានហេីយ
PART 26 : ថ្ងៃនេះខ្ញុំគេងជាមួយបងប្រុស
PART 27 : សារភាព
PART 28 : មុខដូចJungkook
PART 30 : បឺតជញ្ជក់មាត់យេីង
PART 31 : ជួបគ្នា
PART 32 : ចាស់ចិត្តច្រេីន
PART 33 : ប្រពន្ធអញ
PART 34 : ពេលវេលាក្តីសុខ
PART 35 : ពេលនេះអូនជារបស់បងហេីយ​🔥
PART 36 : ខ្ពេីមមាត់បងណាស់
PART 37 : នៅក្បែរបងអូនមិនដែរហត់
PART 38 : ដល់ថ្នាក់នឹងផង!!
PART 39 : បេីមិនសន្លប់ក៏បាក់គ្រែដែរ
PART 40 : ស្អីនរណាគេមករក?

PART 29 : នោះចៅហ្វាយប្រច័ណ្ឌបាត់

633 67 0
By 32vkook23

ពេលវេលាចេះតែទៅមុខ​ មិនអាចវិលបកក្រោយឡេីយ​ ហេីយថ្ងៃនេះJungkookនិងTaehyungក៏ត្រូវចេញដំណេីរទៅកាន់​ ខេត្តDaeGuដេីម្បីទៅមណ្ឌលកុមារកំព្រានោះអី​ ដូច្នេះពួកគេត្រូវងេីបពីរព្រលឹមដេីម្បីចេញដំណេីរ​ ដោយមានឡានខ្មៅអមសងខាងចំនួន4គ្រឿងដេីម្បីការពារសុវត្ថិភាព​។ យេីងងាកមកមេីលក្នុងឡានឯណេះវិញ

ដោយសារតែងេីបពីព្រឹក​ ធ្វេីអោយTaehyungគេងមិនឆ្អែតក៏មកគេងលង់លក់នៅលេីភ្លៅរបស់នាយក្រាស់​ ផ្តេកក្បាលនឹងទ្រូងទូលាយមិនខ្វល់អ្វីឡេីយ​ ឯនាយក្រាស់ក៏បានដូចចិត្ត​ នៅអោប​ អង្អែលក្បាលអោយគេគេងលក់ស្រួល

« ក្រុមហ៊ុនយ៉ាងម៉េចហេីយ​ » Jungkookបន្លឺឡេីងសួរទៅAlexតិចៗអាចស្តាប់គ្នាបាន

« រួចរាល់គ្រប់យ៉ាងបាទ​ ចៅហ្វាយអាចបេីកសម្ភោធថ្ងៃណាក៏បាន​ »Alex

« ល្អ​ ពេលត្រឡប់មកវិញរៀបចំទៅ​ » Jungkook

« បាទ​ យល់ហេីយ​ »

« អាWuSonវាមានធ្វេីអ្វីទៀតទេ? » Jungkook

« អត់ទេបាទ​ លេីកនេះដូចជាស្ងាត់ជាងរាល់ដង​ តាំងពីថ្ងៃដែរយេីង​វាយបកវាវិញ​ » Alex

« កុំប្រហែស​ អាម្នាក់នេះវាពិសពុល​ណាស់​ វាឈ្លាតឳកាសពេលណាក៏បាន​ » Jungkook

« បាទ​ យល់ហេីយ​ » Alex

« អ្ហឹមមម!  » Taehyungឮសម្លេងរងូវៗក៏រេីឡេីងតិចៗ

« ជុជុជុ​ គេងទៅៗ​ » Jungkookជញ្ជក់មាត់តិចៗ​ រួចអង្អែលក្បាលគេថ្នមៗអោយគេងលក់ស្រួលវិញ

     JEON HOUSE
ទិដ្ឋភាពបង្ហាញអោយយេីងឃេីញថាអ្នកស្រីចន​ គាត់អង្គុយមេីលរូបថតអ្វីមិ​នដឹង​ ទាំងភ្លឹកភ្លាំងមិនដឹងគិតដល់ណា

« អូនកំពុងមេីលអីនឹង? » លោកJeonដេីរមកអង្គុយជិតប្រពន្ធរួចក៏សួរឡេីង

«​ បងជិតដល់ថ្ងៃខួបកំណេីតJungkookហេីយ​ អូន..អូនពិតជានឹកគេខ្លាំងណាស់​ » អ្នកស្រីJeonនិយាយបានបន្តិចក៏ស្រាប់តែយំហ៊ូរ​ ទេីបលោកJeonទាញគាត់មកអោប

« បងក៏នឹកដូចគ្នា​ បងព្យាយាមតាមរកគេអស់ម្ភៃបួនឆ្នាំហេីយ​ តែគ្មានតម្រុយសូ​ម្បីបន្តិច​ » លោកJeon

« តេីពេលនេះJungKiរបស់ពួកគេយេីងគេយ៉ាងម៉េចទៅហេីយ​ » Mrs.Jeon

« បងនឹងតាមរកគេអោយឃេីញ​ ទោះជាយូេប៉ុណ្ណាក៏ដោយ​ » Mr.Jeon

      #Skip
ចំណាយពេលប្រហែលជា4ម៉ោង​Jungkook&Taehyungក៏បានមកដល់ទឹកដីខេត្តDaeguប៉ុន្តែពេលនេះពួកគេត្រូវស្វែងរកទីតាំងជាក់លាក់សិន​ ព្រោះខ្លាចិះប៉ះចំកន្លែងផ្លូវដែរត្រូវជួសជុល​ ហេីយTaehyungបន្ទាប់ពីងេីបពីគេង​ គេគិតតែពីញុំានំមុនទំនេរមាត់សោះឡេីយ

« ញុំាញុំាញុំា​ ឯងចេះតឹងណែនពោះឫអត់នឹង? » ដោយឃេីញគេគិតតែពីញុំានាយក្រាស់ក៏សួរឡេីង

« អត់​! » មួយម៉ាត់យ៉ាងខ្លីបញ្ចេញពីក្រអូមមាត់របស់នាយតូច​ រួចគេក៏លេីកទឹកមកផឹក

« ឆ្អែតហេីយ? » Jungkook

« ឆ្អែតហេីយ​ » Taehyungក៏តបនាយវិញទាំងញញឹម​ស្រស់ដាក់នាយក្រាស់

« សឹតតត​ » ដោយអត់ទ្រាំមិនបាននាយក្រាស់ក៏ចាប់ក្បាលគេជាប់រួចអោនថេី​បថ្ពាល់មួយខ្សឹត

« បងប្រុសធ្វេីអីនឹង? បងAlexក៏នៅទីនេះដែរណា? » Taehyungវាយដេីមដៃនាយតិចៗ​ ទាំងថ្ពាល់ក្រហម

« នៅនៅទៅ​ អត់ខ្វល់​ » Jungkookតបហីៗ​ រួចលេីកអោយនាយតូចមកអង្គុយលេីភ្លៅមាំ​ នឹងសកដៃអោបចង្កេះអង្ក្រងយ៉ាងណែន​ Taehyungគេក៏ចង់បានបែបនេះទេីបគេសំងំអោយនាយធ្វេីតាមចិត្ត

« បេីកកញ្ចក់បានទេ? » Taehyungឃេីញទេសភាពខាងក្រៅដូចអំណោយផលល្អទេីប​ ចង់ស្រូបខ្យល់អាកាសបន្តិច

« Alexបេីកទៅ​ » Jungkookមិនតបនឹងនាយតូច​ តែក៏ប្រាប់ទៅជំនិត​ ឯAlexក៏ធ្វេីតាម​

លុះប្រហែលបន្តិចមកពួកគេក៏បានមកដល់​ ដោយមានបងប្អូនប្រជាជននៅទីនេះមកជុំគ្នារងចាំទទួលនាយនោះអី

JungkookនឹងTaehyungក៏ចុះមក​ ប៉ុន្តែTaehyungក៏ដេីរទៅឈរជិតAlexវិញព្រោះខ្លាចគេសង្ស័យ

« សូមគោរពលោករដ្ឋមន្ត្រី​!! » ប្រជាជនទាំងចាស់ក្មេងប្រុសស្រីទាំងធស់នៅគ្នាអោនគោរពនិងបន្លឺឡេីងព្រមគ្នា

« មិនអីទេ​» Jungkook

« ពិតជាមានកិត្តិយសណាស់​ ដែរលោករដ្ឋមន្ត្រីបានមកទីនេះ​ » លោកមេភូមិធ្វេីជាយកមុខយកមាត់​ និងនិយាយទៅកាន់នាយក្រាស់

« យេីងមកតាមការអញ្ជេីញអ្នកទាំងអស់គ្នា​ ក៏ចង់មកពិនិត្យមេីលរឿងខ្លះផងដែរ​ » Jungkookនិយាយមួយៗច្បាស់ៗនឹងសម្លឹងទៅកាន់មេភូមិយ៉ាងមាំ​ ដូចដឹងរឿងអ្វីអញ្ចឹង

« បា...បាទ..អញ្ចឹងសូមលោកអាចសម្រាកសិនបាន​ ព្រោះថ្ងៃស្អែកទេីបពួកយេីងដេីរមេីលទីនេះ​ ខ្ញុំបានអោយគេរៀបចំយ៉ាងល្អជូនលោក​ » មេភូមិឆ្លេីយរៀងអាក់បន្តិច​ ព្រោះរអានឹងក្រសែរភ្នែកនាយនោះអី​ ទេីបនិយាយបន្លប់

« ឆាប់ទៅ​ » jungkookបន្លឺឡេីង​ ទេីបមេភូមិនោះនាំពួកគេទៅផ្ទះធំមួយសម្រាប់ទទួលភ្ញៀវ​ ដែរមានច្រេីនបន្ទប់​ ហេីយអាកាសធាតុក៏ល្អទៀត​ ត្រជាក់ស្រួលតែម្តង

« អរគុណហេីយ​ » Jungkookក៏និយាយទៅកាន់មេភូមិដែរមានអាយុចស់ជាងខ្លួននោះ

« បាទមិនអីទេ...​បន្តិចទៀតនឹងមានអ្នកបម្រេីយកអាហារមកទីនេះអោយបាទ​ »

« អ្ហឹម​ ទៅចុះ​ » មេភូមិនោះអោនគោរពបន្តិចរួចក៏ដេីរចេញទៅ

Jungkookឃេីញគាត់ចេញទៅបាត់ក៏សម្លឹងរកមេីលTaehyungដែរកំពុងឈរសេីចសប្បាយជាមួយAlexនៅម្ខាង​ ធ្វេីអោយអាការះ​ប្រច័ណ្ឌកេីតឡេីងភ្លាមៗ

« Taehyungមកតាមយេីង​ » Jungkookស្រែកហៅបន្តិចរួចក៏ដេីរចូលទៅក្នុងផ្ទះមុន ទាំងមុខក្រញ៉ូវ

« នោះចៅហ្វាយប្រច័ណ្ឌបាត់​ » Alexមេីលដឹងហេីយយល់ភ្លាមក៏និយាយបង្អាប់Taehyung

« ប្រច័ណ្ធស្អីបង...ខ្ញុំទៅហេីយ​ » TaehyungវាយដេីមដៃAlexបន្លប់ភាពអៀន​ រួចរហ័សដេីរទៅតាមនាយបាត់

Alexឈរញញឹមទាំងក្រវីក្បាលហួសចិត្ត​ ដែរឃេីញពួកគេបែបនេះ។ កំពុងឈរញញឹមម្នាក់ឯងAlexមានអារម្មណ៍ដូចជាមានមនុស្សមកលួចមេីលខ្លួនពីជំហៀងមួយទេីបគេងាកទៅរក​ តែក៏គ្មានឃេីញអីសោះ

« ពួកឯងមេីលទីនេះអោយបានដិតដល់​ ហេីយគេការពារចៅហ្វាយពីសម្ងាត់​ » Alexស្រែកប្រាប់ទៅអង្គរក្សដែរនៅក្បែរនោះ​ ទេីបពួកគេងក់ក្បាល​ ហេីយAlexក៏ដេីរមេីលជុំវិញនេះបន្តិច​ ក្រែងមានអ្វីខុសប្រក្រតី​ គេដេីរមេីលនេះមេីលនោះរហូតឃេីញនារីម្នាក់កំពុងតែអង្គុយលេីកម្រាលពណ៍សក្រោមដេីមឈេីធំមួយ​ កំពុងអានសៀវភៅយ៉ាងស្ងៀមស្ងាត់ម្នាក់ឯង​ ទេីបនាយដេីរទៅរក

« សួស្តី​ » Alex

« លោកជានរណា? » នារីម្នាក់នោះងេីបមុខឡេីងសួរទៅនាយទាំងឆ្ងល់​ សុខៗមកចូលផ្ទះនាងបែបនេះ​ ប៉ុន្តែងាកមកមេីលAlexឯណេះវិញ​ គេកំពុងតែភ្លឹកភ្លាំងនឹងសម្រស់ដ័ឆេីតឆាយរបស់នាងទៅវិញទេ

« នែលោក​ ឮខ្ញុំសួរអត់? » នារីម្នាក់នេះមានឈ្មោះថាChaeRy(ឆេរី)​ អាយុ20ឆ្នាំជាកូនលោកមេភូមិនឹងឯង

« គឺខ្ញុំជាអង្គរក្សលោករដ្ឋមន្ត្រី​ ចុះនាង? » Alexសម្រួលអារម្មណ៍នឹងតបទៅនាងវិញ

« អរ....ចេញទៅខ្ញុំត្រូវការភាពស្ងៀមស្ងាត់​ » ChaeRyងក់ក្បាល​ រួចដាក់ខ្លួនអង្គុយផ្អែកដេីមឈេី​  បន្តការអានសៀវភៅបស់នាងវិញ

Alexសម្លឹងមេីលមុខនាងបន្តិចរួចដេីរចេញទៅវិញ​ ដេីម្បីដេីរមេីលនេះនោះបន្តទៀត

ងាកមកមេីលពីរនាក់នេះវិញ។ Taehyungក៏ដេីរតាមនាយក្រាស់មកដល់ក្នុងផ្ទះ​ ក៏ត្រូវនាយទាញអោយមកអង្គុយលេីភ្លៅមាំភ្លាមៗ​ ទាំងដែរគេត្រៀមខ្លួនសឹងមិនទាន់

« បងប្រុសទាញអោយខ្ញុំផ្កាប់មុខមែនទេនេះ? » Taehyungស្តីអោយនាយទាំងមុខក្រញ៉ូវ

« ហឹសស​ » Jungkookមិនតបហេីបែរទៅម្ខាងទាំងមុខមាំ​ ព្រោះគេកំពុងអន់ចិត្តនោះអី

« ស្អីបងនឹង? ខ្ញុំនិយាយជាមួយបងណាម៉េចក៏បែរមុខចេញ? » Taehyungឆ្ងល់ក៏សួរនាយ

« ......​ » ស្ងាត់

Taehyungរកងេីបចេញតែត្រូវដៃមាំលេីកមកអោបចង្កេះគេជាប់

« វាយ៉ាងម៉េចបង​ប្រុស? » Taehyung

« ឯងទៅញញឹមដាក់អាAlexធ្វេីអី? » ទីបំផុតjungkookក៏ព្រមហេីបមាត់និយាយ

ឮបែបនេះTaehyungក៏នឹកដល់សម្តីរបស់Alexដែរថានាយប្រច័ណ្ឌនោះអី

« បងប្រុសប្រច័ណ្ឌហេហ? » Taehyungក្តោបមុខអោយបែរមកទល់មុខគេ​ ទាំងសួរទៅនាយក្រាស់ទាំងទឹកមុខច្រឡឺម

« យេីងប្រច័ណ្ឌ » Jungkookធ្វេីប្តូរទឹកមុខពីមាំទៅគួរអោយស្រឡាញ់ភ្លាមៗ

« ហេតុអីក៏បងប្រុសគួរអោយស្រឡាញ់ម្លេះ​ » Taehyungក៏ទាញថ្ពាល់នាយលេងទាំងក្នាញ់នឹកចរឹកនាយ​ តែក្នាញ់បែបស្រឡាញ់ទៅវិញទេ

« បេីដឹងហេីយកុំសូវញញឹមដាក់គេពេក​ » Jungkook

« បងប្រុសកុំបុិនពេក​ ខ្ញុំជាមនុស្សរួសរាយពេលនិយាយត្រូវញញឹមចឹងហេីយ​ » Taehyung

« ប្រយ័ត្នយេីងចាប់ច្រកបាវទុកទៅ​ » Jungkookតបទៅវិញទាំងមុខក្រញ៉ូវ

Taehyungងួសចិត្តនឹងនាយមិនស្ទេីរ​ រួចក៏អោនទៅជិតត្រចៀកនាយរួចខ្សឹបតិចៗថា

« ញញឹមដាក់គេមែន​ តែចិត្តរបស់ខ្ញុំមិនមែនអោយគេឯណា​ គឺអោយទៅប្រុសឈ្មោះJeon Jungkookបាត់ហេីយ​ » គ្រាន់តែTaehyungនិយាយចប់​ ស្នាមញញឹមដ័ស្រស់សង្ហារក៏បញ្ចេញឡេីងលេីផ្ទៃមុខមាំទៀតហេីយ​ ព្រោះនាយតូចដូចជាសារភាពប្រាប់គេអញ្ចឹង

« សឹតៗៗៗ​ ឯងចង់ដាក់ស្នេហ៍យេីងមែនទេ? » Jungkookទាញនាយតូចមកថេីបពាសពេញផ្ទៃមុខ​ ទាំងក្រឹតនឹងចរឹកគួរអោយស្រឡាញ់របស់នាយតូច

« ហិហិ...មិនដឹងទេ​ » Taehyung

« ចៅហ្វាយ​ » គ្រាន់តែឮសម្លេងនរណាផ្សេងហៅភ្លាម​ TaehyungងេីបចេញពីJungkookយ៉ាងលឿន

« មានការអី? » Jungkookរាងម៉ូវក្នុងចិត្តដែរ​ ដែលមកកាត់ពេលវេលាផ្អែមល្ហែមបែបនេះ

« គឺពួកនាងលេីកអាហារមកអោយ​ » បុរសនោះថាតែប៉ុណ្ណឹងមានអ្នកបម្រេីស្រស់4នាក់លេីកអាហារមកអោយដោយមានកូនស្រីលោកមេភូមិផងដែរ

« ជម្រាបសួរលោករដ្ឋមន្ត្រី​ ខ្ញុំជាកូនពុកមេភូមិ​ » កញ្ញាChaeYu(ឆេយ៉ូ)ធ្វេីជាសម្តែងចរឹកទន់ភ្លន់ដាក់នាយក្រាស់ពេលឃេីញ​ លោករដ្ឋមន្ត្រីសង្ហារដល់ថ្នាក់នេះ។ មុននេះប៉ានាងអោយយកអាហារមកអោហដេីម្បីយល់ចិត្តលោករដ្ឋមន្ត្រី​ តែនាងប្រកែកព្រោះគិតថារដ្ឋមន្ត្រីជាមនុស្សចាស់​ ក្បាលពោះប៉ោងនោះអី​ ហេីយណាមួយនាងមិនបានមកស្វាគមន៍នាយមិញឡេីយ​ ថែមទាំងមិ​នដឹងមុខនាយយ៉ាងម៉េចព្រោះនាងមិនដែរតាមដានរឿងនយោបាយឡេីយ

« អ្ហឹម​ មានការអី​ ? » Jungkookមេីលមួយភ្លេតដឹងបាត់ហេីយថានាងចង់អោយដៃនាយ

« ចាស​ គឺអត់ទេ​ គ្រាន់តែចង់ប្រាប់ថាបេីលោកចង់បានអ្វីអាចប្រាប់ខ្ញុំបាន​ » ChaeYu

« គ្មានទេទៅវិញទៅ​ » Jungkook

« ចាសស​ » ChaeYuខំញញឹមដាក់Jungkookតែនាយគ្មានញញឹមតបឡេីយ​ ធ្វេីអោយនាយរៀងរអៀសចិត្តបន្តិច​ រួចដេីរចេញជាមួយអ្នកបម្រេីបាត់ទៅ

« មេីលអីក៏មេីលម៉េះ​? » ឃេីញTaehyungសម្លឹងមេីលChaeYuមិនដាក់ទេីបនាយសួរ

« មោពីនាងស្អាតបានមេីលនឹងហេីយ​ » Taehyung

« គ្មានបានមួយជំនិតឯងទេ។ មិនបាច់មេីលទេហេីយមកញុំាមក​ » Jungkookនិយាយតាមចិត្តរបស់នាយ​ ប៉ុន្តែធ្វេីអោយអ្នកស្តាប់អៀនមិនស្ទេីរឡេីយ។
TO BE CONTINUE...
LOVE YOU READER🥰💙
HELP VOTE & Cmt PLEASE🤗
*ចន_ថេយ៍វ៉ុន

Continue Reading

You'll Also Like

601K 32.1K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
9.9K 334 5
Being the outcast at school is never easy. It gets especially harder when you have to fight a deranged bully, three Sirens, participate in a competit...
10.8M 251K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
3K 184 7
They fell in love in the most unexpected way and in a most inappropriate time. Can they? Everybody, including themselves, thinks that they shouldn't...