តួរង ( Second Lead ) [HOONSUK]

By pabotato168

384 48 24

'ហេតុអី...?' 'ខ្ញុំអន់ជាងគេត្រង់ណា?' 'ប្រាប់មួយម៉ាត់បានទេ?' - Hyunsuk More

1
2
3
5
6
7
8
9

4

33 4 2
By pabotato168

"ជំរាបសួរបង"
Hyunsuk ក្រោកឈរ ផ្តល់ការគោរពទៅកាន់បងស្រីម្នាក់នោះ
"ចាស ជំរាបសួរអូន"
បងស្រីម្នាក់នោះ ក៏ចូលអង្គុយកៅអីទល់មុខ
"អញ្ជើញអង្គុយចុះអូន"
"ចាំមួយភ្លេតទៀតណា បងសុំពេលរៀបចំតិច"
បងស្រីនោះនិយាយបណ្តើររៀបចំបើក laptop របស់គាត់ ភ្ជាប់ជាមួយឯកសារមួយចំនួន
Hyunsuk ក៏ដាក់ CV របស់គេ ទៅលើតុដូចគ្នា
"Okay, please introduce yourself"
"Good afternoon bong, first of all, i'm glad that i get invited for the interview. My name is Choi Hyunsuk. Im 22 years old. I just graduated from university of economics and finance, majoring on accounting and finance. I have no experience yet but i hope to get a job offer from your company"
"Well. No experience before and you apply for admin position. Actually we are looking for HR/Admin executives. Are you really interested in this job?"
"Yes."
"Really? Can you tell me what you know about this role?"
"From my research, the tasks are organizing on document, keep the office clean, checking on office environment, prepare stationary, other task assigned by manager"
"Okay. Anything else?"
"That's all that i know"
"Hm... ប្អូនធ្លាប់ជួបការលំបាកអីខ្លះអត់?"
"..." គាំងមិនដឹងឆ្លើយថាម៉េច គេគិតមួយស្របក់
"បងចង់សួរផលលំបាកកាលនៅរៀនមែនបង"
"Hm... អូនឯងអត់ដែលជួបការលំបាកសោះមែន"
"អឺ... មិនមែនទេបង... ការលំបាកមានខ្លះៗដែរ ដូចជាការធ្វើ Assignments ផ្សេងៗពេលខ្លះគ្រប់យ៉ាង ខ្ញុំត្រូវរៀបចំទាំងអស់ ការរៀបចំឯកសារផ្សេង"
"Hm... មានអីទៀតអត់?"
"អស់ហើយបង"
"និយាយត្រង់ទៅចុះ អូនស្រឡាញ់ផ្នែកមួយនេះទេ?"
"និយាយដោយស្មោះត្រង់ ជំនាញមួយនេះ ខ្ញុំមិនមែនជាអ្នករើសដោយខ្លួនឯងនោះទេ ហើយមិនមែនជំនាញមួយដែលខ្ញុំស្រឡាញ់នោះដែរ"
"ចឹងអូនឯងស្រឡាញ់អីវិញ"
"មកដល់ឥឡូវ ខ្ញុំនៅតែមិនទាន់ដឹងច្បាស់ថាស្រឡាញ់អ្វីនៅឡើយនោះទេ។ តែដោយសារខ្ញុំចាប់អារម្មណ៍ជំនាញនេះគ្រាន់ដែរ ខ្ញុំចង់សាកល្បងមើល"
Hyunsuk ពិតជាមិនចូលចិត្តជំនាញហ្នឹងមែន គេមានជំនាញនៅក្នុងចិត្តតែគេមិនមានភាពក្លាហានគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរនោះទេ ដោយគេគិតថាគេមិនអាចទៅរួច...

Hyunsuk ចូលចិត្តគូរគំនូរ គេចាប់អារម្មណ៍ជំនាញដែលមានទាក់ទងនឹងគំនូរ គេចង់បង្កើតរឿងភាគបែបជីវចល តែគ្រប់យ៉ាងគឺមានតែក្នុងគារគិតរបស់គេប៉ុណ្ណោះ គ្មានអ្វីជាដុំគំភួននោះទេ ហើយសំនួរអម្បាញ់មិញនេះស្តាប់ទៅធម្មតាតែជាក់ស្តែងសំនួរនេះគឺជាសំនួរដ៏ធំនិងធ្ងន់ទៅកាន់បេះដូងកំលោះតូច Choi Hyunsuk

"តែបងត្រូវការអ្នកដែលស្មោះស័្មគ្រ អាចនៅជាមួយបងបានយូរ ត្រឺម១-២ខែ ទៅបាត់ បងអត់ចង់បានចឹងទេ"
"យល់បង អត់អីទេ"
"ហើយមានអីសួរបងវិញអត់?"
"មានបង."
"បើសិនខ្ញុំជាប់ តើការងារអ្វីខ្លះដែលខ្ញុំត្រូវធ្វើ?"
បងស្រីម្នាក់នោះក៏ចាប់ផ្តើមរៀបរាប់ពីការងារមួយចំនូនប្រាប់ដល់ Hyunsuk
"បើអូនចូលរួមជាមួយបង អាចចូលពេលណាបានដែរ?"
"ចូលបានឆាប់ៗ ព្រោះខ្ញុំអត់មានជាប់កិច្ចការអីដែរ... ចុះបង តើខ្ញុំអាចដឹងថាជាប់ឬធ្លាក់ពេលណា?"
"អូខេ ល្អ! ចឹងរឿងជាប់ឬធ្លាក់ ក្នុងរយៈពេល ៣ថ្ងៃ ទៅមួយអាទិត្យ បើហួសមួយអាទិត្យ គឺអូនធ្លាក់ហើយ។ សំណាងល្អណាប្អូន!"
"អរគុណច្រើនបង ខ្ញុំសុំលាសិនហើយ" - Hyunsuk ងើបពីកៅអី រុញកៅអីចូលយ៉ាងមានរបៀប រួចនិយាយទៅកាន់បងស្រីនោះ
"ចាស ជម្រាបលា"

Hyunsuk ញញឹមដាក់គាត់បន្តិចរួចក៏ដើរចេញមករៀបចំត្រឡប់ទៅផ្ទះវិញ
_____________

ពេល Hyunsuk ចេញទៅផុត ក៏មានបុរសសង្ហារម្នាក់មានរូបសម្បត្តិស្រស់សង្ហា កាយសម្បទារឹងមាំ សម្លៀកបំពាក់ស្អាតបាត បង្ហើរក្លិនទឹកអប់យ៉ាងឈ្ងុយឈ្ងុប ដើរចូលមកអង្គុយកន្លែងដែល Hyunsuk អង្គុយអម្បាញ់មិញ

"សួស្តី បងស្រី"
"ចាស សួស្តីលោកប្អូន"
"សម្ភាសន៍ផ្នែកអីដែរបងថ្ងៃនេះ?"
"HR/Admin លោកប្អូន។"
"ផ្នែកហ្នឹងទៀតហើយ? ចុះម្នាក់ទើបចូលថ្ងៃមុនហ៎ បង?"
"រត់ចោលស្រុកបាត់ហើយ"
"ព្រះ! ចុះម្នាក់មកសម្ភាសន៍មិញហ្នឹងជាប់អត់បងមើលទៅ?"
"បងកំពុងតែពិចារណា"
"អូ..."
"ម៉េចដែរ? នឹកឃើញអីមកសួរនាំហ្នឹង"
"មានអីបង... ចេះតែសួរនាំបងលេង ងាយណាបានជួបបង"
"ឱ្យតែចឹង..."

____________

តាមផ្លូវមកផ្ទះ អារម្មណ៍ hyunsuk មិននៅក្នុងខ្លួនសោះឡើយសំណួរដែលសួរថាគេស្រឡាញ់អ្វី ចង់ធ្វើអ្វីនោះដានជាប់ពេញក្នុងខួរក្បាល

មកដល់ផ្ទះ hyunsuk ក៏មិនមាត់ករអីដែរ ទឹកមុខស្រពបស្រពោន។គេមកដល់ភ្លាមឡើងទៅលើបន្ទប់ភ្លាម

ម៉ាក់របស់ hyunsuk មានការបារម្ភ តែកូនរបស់គាត់ គាត់ស្គាល់ច្បាស់ដូចថ្ងៃ គាត់ក៏មិនទៅសួរនាំអ្វីដែរ ព្រោះគាត់ដឹងថាគេនឹងមិននិយាយអ្វីទាំងអស់

______________

ព្រឹកថ្ងៃថ្មីក៏បានមកដល់ តែអ្វីដែរមិនថ្មីគឺ Hyunsuk គេមិនទាន់រុះរាន់ងើបពីព្រឹកនោះឡើយ

ម៉ោង ១២ ថ្ងៃត្រង់

Hyunsuk ងើបពីដំណេក ដើរមកមុខកញ្ចក់នៃទូខោអាវរបស់គេ ភ្នែកបើកមិនរួច មានអារម្មណ៍តឹងភ្នែកជាខ្លាំង

គេព្យាយាមបើកភ្នែកមើលទៅកាន់កញ្ចក់...

"ព្រះ...!"

ភ្នែក Hyunsuk ហើមពិនពងទាកូនទៅហើយ មូលហេតុគឺគ្មានអីក្រៅពីគេគេងយំពីយប់មិញនោះទេ

Hyunsuk មិននឹកស្មានថាការយំរបស់គេយប់មិញធ្វើឲ្យហើមភ្នែកដល់ថ្នាក់នេះទេ

'ម៉ាក់ប្រាកដជាខឹងហើយជេខ្ញុំមិនខាន បើគាត់ឃើញស្ថានភានខ្ញុំបែបនេះ'

តែសួរថាគេអាចគេចផុតពីភ្នែកដ៏វ័យរបស់ម៉ាក់គេបានដែរឬទេ?

ចម្លើយ គឺ...

មិនអាចនោះទេ

"ឯងឆ្កួតមែនទេ?! ពីណាងាប់ បានយំដល់ថ្នាក់ហ្នឹង?! អាណាវាយធ្វើបាបឯង?! អាយុប៉ុន្នានហើយ អត់ដឹងខ្យល់ អត់ដឹងរហើយអីចឹង?! អាណាភ្លឺទៅយកឯងចូលធ្វើការ?! ធ្វើការអីកើតអីតិចយំ អីតិចទន់ភ្នែកហ្នឹង?!"

សម្តីទាំងនេះ គ្មានចេញពីមាត់នរណាក្រៅពីមាត់អ្នកម្តាយរបស់ Hyunsuk នោះទេ

ទោះ Hyunsuk លឺពាក្យនេះច្រើនដងយ៉ាងណា នៅតែមានអារម្មណ៍ឈឺចាប់ដែរ ព្រោះគេតែងតែគិតថាខ្លួនឯងមិនបានការ មិនដែលសប្បាយនឹងអ្វីដែលគេកំពុងមានស្រាប់សោះឡើយ...

_________

WillyWellyHR
You have a new message

Notification នេះ pop up លើអេក្រង់ទូរសព្ទរបស់ Hyunsuk

WillyWellyHR, 3:00PM
Congratulations!

You are selected to be an HR/Admin Executives.
We would like to offer you XXX$.

We're looking forward for your presence.

WillyWellyHR, 3:10PM
If you agree with us, may i know when could you joint us?

Choi Hyunsuk, 3:30PM
Okay I agreed. Thank for giving me opportunity.

WillyWellyHR, 3:40PM
Can you joint us on 6 July?

Choi Hyunsuk, 4:00PM
Okay.

_________________

មិនបង្អង់យូរ Hyunsuk ក៏ប្រាប់ព័ត៌មានដែលគេជាប់បានការងារធ្វើទៅកាន់ម៉ាក់របស់គេ

"ព្រមជាមួយគេលឿនម៉េះ? គិតច្បាស់ហើយអី?"
"បាទច្បាស់ហើយ មិនអីទេ សាកល្បងទៅ"
"អឺ... ក៏ល្អដែរ... គ្រាន់បើជាងដេកកើតទុក្ខនៅផ្ទះមិនឈប់ដែរ"

'មនុស្សនេះ អត់ការងារដេកកើតទុក្ខ ចាំមើលមានការងារវានៅតែកើតទុក្ខចឹង មិនចេះចប់ មិនចេះស្កប់ស្កល់ទេ' - ម៉ាក់ Hyunsuk គិតក្នុងចិត្ត

___________________

Author note:

Believe me, trust the process...

I won't let y'all down

Continue Reading

You'll Also Like

15M 460K 32
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence di...
1.9K 237 6
Binhao story (boy planet) written in Burmese ကောင်းကင်က အလိုရှိရင် သေချာပေါက်ကို ဆုံမှာပဲတဲ့။ ဖူးစာရေးနတ်သားတစ်ဦးနှင့် ရိုးသားကြိုးစားကောင်လေးတစ်ဦး...
46.8K 4.2K 32
𝐖𝐀𝐓𝐓𝐘 𝐖𝐈𝐍𝐍𝐄𝐑 𝐘𝐀 𝟐𝟎𝟐𝟏 For bipolar fifteen-year-old Aaron, growing up in '90s Dublin, being gay is a choice. It is a choice between r...
359K 13K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...