☘️CEO JEON🥀

By JiYoung4

5.8K 475 14

ស្នេហា៍រវាងCEOនឹងក្មេងប្រុសម្នាក់តែក៏ធ្វើអោយកំលោះសង្ហារម្នាក់នេះលង់ស្រឡាញ់អស់ពីបេះដូង ចន ជុងហ្គុក​&ជុង ហូស៊ុក More

CEO JEON 2
CEO JEON 🔥
CEO JEON 3
CEO JEON 11
CEO JEON 12
CEO JEON 4
CEO JEON 13
CEO JEON 14
CEO JEON 5
CEO JEON 15
CEO JEON 6
CEO JEON 7
CEO JEON 16
CEO JEON 17
CEO JEON 8
CEO JEON 9
CEO JEON 10
CEO JEON 11
CEO JEON 12
CEO JEON 13
CEO JEON 14
CEO JEON 15
CEO JEON 18
CEO JEON 19
CEO JEON 20
CEO JEON 21
CEO JEON 22
CEO JEON 23
CEO JEON 24
CEO JEON 25
CEO JEON 26
CEO JEON 27
CEO JEON 29
CEO JEON 30 🔞
CEON JEON 31
CEO JEON 32
CEO JEON 33
CEO JEON 34
CEO JEON 35
CEO JEON 36
CEO JEON 37
CEO JEON 38
CEO JEON 39
CEO JEON 40
CEO JEON 41🔞
CEO JEON 42
CEO JEON 43
CEO JEON 44
CEO JONE 45
CEO JEON 46
CEO JEON 47
CEO JEON 48
CEO JEON 49 🔞
CEO JEON 50
CEO JEON 51
CEO JEON 52
CEO JEON 53
CEO JEON 54
CEO JEON 55
CEO JEON 56
CEO JEON 57
CEO JEON 58
CEO JEON ( END )

CEO JEON 28

84 5 0
By JiYoung4

♥︎ លោកCEO♥︎

ពេលល្ងាច

រាងតូចក៏បានអង្គុយរងចំារាងក្រាស់តំាងពីម៉ោង5រហូតមកដល់ពេលនេះគឺវាចូលមកដល់ម៉ោង7ទៅហើយដោយសារតែគេមានការរវល់ទើបតំរូវអោយរាងតូចនេះអង្គុយរងចំាគេរហូតដល់ថ្នាក់គេងលក់នៅហើយអមនឹងការស្រែកឃ្លានទៀតវាក៏ធ្វើអោយគេអស់កំលំាងពីខ្លួន...

ទឹង... សម្លេងជណ្តើរយន្តបន្លឺឡើងមុននឹងរាងក្រាស់ចេញមកតែក៏បានឃើញរាងតូចដែលកំពុងតែផ្អែកខ្លួនគេងនៅក្បែរនោះ...

" នេះមកសំងំនៅត្រង់នេះសោះទើបបានជាមិនលើកទូរស្ទព៍ "

" .... " ដោយមិនចង់ដាល់ទើបជុងហ្គុកចូលទៅបីត្រកងរាងតូចដោយដើរទៅរកឡានរបស់ខ្លួនដោយមានសន្តិសុខរត់មកបើកទ្វារអោយខ្លួនមុននឹងដាក់ហូប៊ីអោយគេងនៅក្នុងឡានហើយក៏បើកឡានចាកចេញ...

ពីរម៉ោងក្រោយ

" ប៊ី... ហូប៊ី... ដល់ហើយ "

" ហ៊ឹម... " សម្លេងក្រហឹមនៅក្នុងបំពងកដោយសារតែមានសម្លេងមករំខានដល់ការគេងតែក៏ភ្ញាក់បើកភ្នែកយ៉ាងលឿនព្រោះតែដឹងថាខ្លួនដូចជាបានអង្គុយរងចំានរណាម្នាក់តែក៏ប្រញាប់ក្រោប...

ផូស... អ៊ួយ... សម្លេងបុកក្បាលគ្នាមួយទំហឹងដល់ថ្នាក់មានការស្រែកដោយការឈឺចាប់ចេញមកដោយសារតែមុននេះរាងតូចនេះក្រោបស្ទុះលឿនពេកដោយមិនដឹងថាមានមនុស្សម្នាក់ដែលអោនមករកខ្លួន...

" អួយ... ឈឺទេ? ខ្ញុំមិនបានតំាងចិត្តទេ? " ហូប៊ីនេះប្រញាប់ងាកទៅមើលអ្នកដែលអោនមុខចុះដោយនៅតែស្ទាបក្បាលរបស់ខ្លួននៅឡើយវាក៏ធ្វើអោយហូប៊ីនេះមានអារម្មណ៍ថាខុសបន្តិចដែរមុននឹងទៅទាញដៃរបស់គេចេញដោយចង់ដឹងថាវាយ៉ាងមិចហើយ។

" អោយខ្ញុំមើលបន្តិចមើល៎... " ហូប៊ីចូលទៅកាន់តែកៀតហើយនៅខំអើតមុខទៅរកអ្នកដែលកំពុងតែបាំងដៃរបស់ខ្លួនព្រោះថាមួយផូស៎មុននេះសឹងតែធ្វើអោយជុងហ្គុកនេះបែកអំពិលអំពែតហើយ...

" នេះវាក្រហមហើយតិចពកទៅ... " ទឹកមុខដែលបង្ហាញចេញមកគឺមានការព្រួយបារម្ភណាស់ទំាងដែលខ្លួនមុននេះក៏ឈឺដូចគ្នាតែបែបជាមកយកចិត្តទុកដាក់លើអ្នកផ្សេងទៅវិញ។

ដៃក្រាស់ដែលកំពុងតែលូកចូលមកចាប់ក្រសោបចង្កេះតូចដែលកំពុងតែភ្លេចខ្លួននោះអោយចូលមកកាន់តែជិតដល់ថ្នាក់ទាញគេមកអោយអង្គុយលើភ្លៅរបស់ខ្លួនហើយនៅអោបគេជាប់នឹងខ្លួនទៀតផង។

កាយវិកាលរបស់រាងក្រាស់ហើយនឹងអីដែលកំពុងតែធ្វើនេះបែបជាធ្វើអោយក្មេងម្នាក់នេះបើកភ្នែកធំៗមើលមកកាន់គេដោយការភិតភ័យហើយនឹងច្របូកច្របល់អស់ហើយ...

" .... " ជុងហ្គុកមិននិយាយអីទំាងអស់ក្រៅពីដៃរបស់ខ្លួនដែលកំពុងតែស្ទាបមុខតូចក្រញិបនោះថ្នមៗអង្អែលទៅអង្អែលមកវាក៏ធ្វើអោយរាងតូចនេះកាន់តែបុកពោះខ្លំាងឡើងៗដល់ថ្នាក់គេចពីក្រសែភ្នែកមួយនេះ។

" យើងមិននៅប៉ុន្មានថ្ងៃមកនេះឯងមាននឹកយើងទេ? " សំនួរនេះបែបជាធ្វើអោយរាងតូចដែលខំគេចចេញពីក្រសែភ្នែកព្រាននោះក៏ត្រូវបង្វែរមកមើលវិញដោយសារតែសំម្តីនេះ...

" មិននិយាយក៏មិនអីដែរ... តែយើងវិញគឺនឹកឯងណាស់...យើងមិនយល់ថាហេតុអីយើងនឹកឯងនោះទេ? អារម្មណ៍យើងវាប្រាប់ថាមកបែបនឹងឯង...  យើងមានរបស់អោយចំាតិច "

ជុងហ្គុកក៏ដកហូតរបស់ដែលខ្លួនបានទុកវានៅក្នុងឡានមុននឹងហុតមកអោយអ្នកដែលនៅចំពោះមុខខ្លួនដោយវាមានប្រអបបួនជ្រុង...

" ជាខ្សែក... "

" ហ៊ឹម... ពេញចិត្តទេ? យើងធ្វើវាជាពិសេសសំរាប់ឯងដោយសារតែរងចំាវាទើបយើងមកកូរ៉េយឺតបែបនេះចំាយើងពាក់អោយ " ជុងហ្គុកក៏ដោះវាមុននឹងពាក់អោយរាងតូចដែលនៅតែមិនទាញ់ចេញពីភ្លៅរបស់រាងក្រាស់នោះទេតែក៏ត្រេកអរណាស់ពេលដែលបានលឺពាក្យគ្រប់ម៉ាត់ចេញពីប្រុសម្នាក់នេះទោះវាជាស្អីក៏ដោយឬមួយគ្រាន់តែជាការលួងលោមក៏ដោយតែពេលនេះរាងតូចរំភើបណាស់ហើយក៏មានក្តីសុខ...

" វាជាត្បូងពណ៌ស្វាយដែលធ្វើចេញជារូបតំណក់ទឹកភ្នែកសង្ឃឹមថាឯងនឹងដូចជាត្បូងមួយគ្រប់នេះ... "  សម្តីរបស់ជុងហ្គុកនិយាយចេញមកវាក៏ធ្វើអោយរាងតូចនេះយំតែម្តងក៏ដឹងហើយថាពណ៌ស្វាយគឺជាត្បួងដែលមានអំណាចណាស់ហើយក៏ជាត្បួងមួយគ្រប់ដែលមានពន្លឺហើយក៏អាចនំាមករកអ្នកដែលកំពុងតែមានវានៅក្នុងដៃចឹង។

" ឃើញទេ? យើងគិតមិនខុសដែលរើសយករូបតំណាងមួយនេះព្រោះតែឯងចូលចិត្តយំបែបនេះ " ស្នាមសើចរបស់ជុងហ្គុកក៏បើកឡើងមកភ្លាមៗគេមិនដែលសើចឬញញឹមចេញមកនោះទេតែពេលនេះគេបែបជាមកសើចទៅវិញពេលដែលរាងតូចកំពុងតែយំនៅមុខខ្លួនដោយសារតែបែបនេះគឺគេរើសយករូបតំណក់ទឹកភ្នែកដោយចង់អោយរាងតូចនឹកគិតដល់ខ្លួនពេលដែលបានឃើញខ្សែកមួយខ្សែនេះ។

អ៊ឹម... ហូប៊ីមិននិយាយតែបែបជាចាប់ក្រសោបអ្នកដែលកំពុងតែសើចនោះយកមកថើបភ្លាមៗដល់ថ្នាក់គេភ្ញាក់នឹងអីដែលរាងតូចកំពុងតែធ្វើនៅពេលនេះហើយកាន់តែពិសេសគឺថាក្មេងនេះហ៊ានចាប់ខ្លួនថើបស្រស់ៗបែបនេះដោយមិនងាករែកចិត្តអីបន្តិច...

ស្នាមថើបដ៏ផ្អែមល្ហែមដែលចេញពីមាត់តូចវាក៏ធ្វើអោយរាងក្រាស់ដែលភ្លឹកមុននេះក៏ប្រមូលមកវិញហើយក៏បើកមាត់ទទួលយកវាភ្លាមៗដោយមិនអាចរែកចិត្តរបស់ខ្លួនបានហើយកាន់តែជាប់ចិត្តដល់ថ្នាក់ប្រើអណ្តាតរបស់ខ្លួនទៅប្រលែងលេងនៅក្នុងប្រអមមាត់តូចដែលកំពុងតែបើកដៃអោយខ្លួននៅពេលនេះ។

" អរគុណហើយសំរាប់ខ្សែកមួយនេះខ្ញុំនឹងរក្សាវាទុកអោយបានល្អបំផុតព្រោះវាជារបស់ដែលមានតំលៃបំផុតសំរាប់ខ្ញុំ... " ហូប៊ីនិយាយដោយដៃកំពុងតែកាន់ខ្សែកនោះជាប់មិនទាន់នឹងលែងនោះទេ? ទោះជាពេលនេះខ្លួនមិនទាន់នឹងបានរៀបរឹកពាលអោយដូចដើមឬមួយក៏មុននេះខ្លួនបានធ្វើស្អីនោះទេតែដឹងខ្លួនកំពុងតែរំជើបរំញ្ជួលខ្លំាងណាស់។

" អស់ហើយមែនទេ? " រាងក្រាស់សួរទៅកាន់ក្មេងម្នាក់ដែលកំពុងតែរីករាយហើយនឹងត្រេកអរនឹងរបស់មួយនេះខ្លំាងណាស់នៅពេលនេះ។
" លោកប្រធានគឺ... គឺថា... "

" យប់ហើយឆាប់ចូលទៅក្នុងផ្ទះទៅ " ដោយភាពទាក់ទើលរបស់ហូប៊ីទើបតំរូវអោយជុងហ្គុកនេះហាលមាត់ដេញគេអោយទៅគេងណាមួយក៏យប់ណាស់ដែរហើយបើនៅចំាស្តាប់គឺមិនដឹងថាពេលណាបាននិយាយផងបើនៅតែរអាក់រអួលបែបនេះ។

" លោកប្រធាន... "

" បាទ... " ហូប៊ីនៅតែហៅឈ្មោះគេដដែលដោយមិននិយាយអីសោះនេះមួយសន្ទុះហើយគេនៅមិនទាន់ហាលមាត់មកទៀតដល់ថ្នាក់ជុងហ្គុកនេះសឹងតែទ្រំាលែងបានហើយ។
" គឺខ្ញុំ... "

" ហើយពេលណាបាននិយាយចេញមកទៅនេះឯងអង្គុយលើភ្លៅយើងយូរហើយវារួយជើងណាស់... " សម្តីដែលនិយាយចេញមកវាក៏ខុសពីចិត្តណាស់មាត់ថារួយជើងទំាងដែលដៃវិញអោបគេមិនលែងនោះទេ?

" ចឹងខ្ញុំចេញក៏បាន "

" មិនអីទេ? និយាយមកសំរាប់ឯងមានករណីលើកលែងអោយហើយបើនៅតែហៅយើងមិនឈប់យើងនឹងប្តូរចិត្តភ្លាមៗហើយ " ជុងហ្គុកដោយកែវភ្នែករបស់ខ្លួនក៏សម្លឹងមើលដើមទ្រូងដែលនៅចំពោះមុខដោយចង់ប្រាប់មកក្មេងនេះហើយក៏ចង់អោយគេនិយាយអីដែលមាននៅក្នុងចិត្តចេញមកអោយអស់នៅពេលនេះ។

" គឺ...ខ្ញុំក៏នឹកលោកប្រធានដែរ... " ហូប៊ីនិយាយដោយការអៀនខ្មាស់ជាខ្លំាងដល់ថ្នាក់មុខឡើងក្រហមព្រឿងៗវាក៏ធ្វើអោយអ្នកដែលបានលឺនោះបានចិត្តណាស់ពេលដែលរាងតូចនិយាយវាចេញមក។

" នឹករបៀបណាទៅ... ឬមួយក៏នឹកយើងដោយសារតែគ្មានអ្នកនំាឯងឈ្លោះ "

" មិនមែនបែបនឹងទេ? តែវាក៏ត្រូវដែលពេលដែលគ្មានលោកប្រធានក៏អផ្សុកព្រោះគ្មានអ្នកនំាឈ្លោះនឹងឯង ហិ...ហិ... " ហូប៊ីក៏សើចចេញមកភ្លាមៗតែក៏ឈប់វិញពេលដែលខ្លួនសំម្លឹងមកចំកែវភ្នែករបស់ជុងហ្គុកនៅពេលនេះធ្វើអោយបេះដូងរបស់ខ្លួននេះលោតឡើងភ្លាមៗ...

បបូរមាត់ដែលខិតទៅរកគ្នាពេលនេះក៏ប៉ះគ្នាម្តងទៀត ដោយរាងតូចក៏លើកដៃមកតោងកអ្នកដែលនៅចំពោះមុខដោយខ្លួននៅតែបន្តអង្គុយនៅលើភ្លៅគេនៅឡើយដោយសំងំអោយប្រុសម្នាក់បឺតជញ្ជក់បបូរមាត់របស់ខ្លួនដោយមិនរែកចិ្តតអីសោះ ហើយក៏ផ្តល់អោយទៅវិញនៅការតបតយ៉ាងពេញទំហឹងវាក៏ធ្វើអោយការថើបមួយនេះមានតែភាពផ្អែមល្ហែមហើយនឹងជាស្នាមថើបដ៏មានន័យបំផុតចំពោះពួកគេទំាងពីរ។

សឺតៗ...សម្លេងដែលបន្លឺឡើងមិនដាច់ពីមាត់ហើយនៅបន្តអូលថែលថើបមិនឈប់មិនឈរមិនខុសពីរាងតូចដែលកំពុងតែត្រូវបានគេអូលទាយបន្តិចម្តងៗដល់ថ្នាក់ភ្លេចខ្លួនថាពេលនេះគេកំពុងតែធ្វើស្អី...

" រាងកាយរបស់ឯងកំពុងតែពង្វក់យើងហើយដឹងទេ? " ជុងហ្គុកនិយាយងៅៗនៅក្បែរត្រចៀករបស់ហូប៊ីដោយសារតែដងខ្លួនហើយនឹងភាពទាក់ទាយអមនឹងក្លិនក្រអូបប្រហើរដែលចេញមកទៀតវាក៏ធ្វើអោយប្រុសម្នាក់នេះទប់នូវអារម្មណ៍មិនចង់ជាប់នោះទេ?

" ខ្ញុំពេញចិត្តលោកប្រធាន... "

ហូប៊ីប្រើពាក្យនេះចេញមកដោយមិនក្រែងចិត្តអីនោះទេគេបង្ហាញពីភាពក្លាហានរបស់គេចេញមកយ៉ាងច្បាស់នៅចំពោះមុខរបស់ជុងហ្គុកទោះជាមិនដឹងថាគេព្រមទទួលខ្លួនឬមួយក៏មិនពេញចិត្តខ្លួនក៏ដោយយ៉ាងណាពេលនេះខ្លួនបានបើកបង្ហាញអោយគេបានដឹងថាខ្លួនចូលចិត្តគេ...

" ចូលចិត្តយើងបែបណាទៅ... " ជុងហ្គុកសួរដោយដឹងចំលើយហើយថាក្មេងនេះកំពុងតែលួចស្រលាញ់គ្នាតែវាក៏មិនខុសពីខ្លួនដូចគ្នាដែលកំពុងតែត្រូវក្មេងម្នាក់នេះដុតកំឡោចគេដូចគ្នា។

" លោកប្រធានមិនប្រកាន់ទេមែនទេ? បើខ្ញុំមានចិត្តលើលោកប្រធានតែខ្ញុំនឹងហាមឃាត់វាអោយបានតែខ្ញុំរីករាយណាស់ដែលបាននិយាយវាចេញមកនៅពេលនេះហើយក៏ដឹងថាខ្ញុំមិនអាចទៅរួចដូចគ្នាតែពេលនេះខ្ញុំសប្បាយចិត្តព្រោះខ្ញុំបាននិយាយវាចេញមកអស់ហើយលោកប្រធានកុំទុកក្នុងចិត្តអី... "

បាតដៃក្រាស់ដែលកំពុងតែអោបចង្កេះក៏លើកមកជូតទឹកភ្នែកវិញពេលដែលរាងតូចបានបង្ហូរវាចុះមកព្រោះតែគេបានប្រើពាក្យអស់នេះតែក៏ធ្វើអោយអ្នកដែលបានលឺក៏ត្រេកអរមិនតិចទេដែលក្មេងម្នាក់នេះហ៊ាននិយាយហើយនឹងហ៊ានបង្ហាញនូវអារម្មណ៍របស់ខ្លួនចេញមកដោយគ្មានរារែកចិត្តសូម្បីតែបន្តិច។

" ពួកយើងទាក់ទងគ្នាទៅ "

គ្រាន់តែបានលឺសម្តីនេះទឹកភ្នែករបស់ហូប៊ីនេះកាន់តែហូរស្រក់មកដោយមិនដឹងខ្លួនទៅវិញនេះគេស្តាប់មិនច្រឡំទេដឹងដែលមានមនុស្សប្រុសម្នាក់នេះមកទទួលយកក្តីស្រលាញ់របស់ខ្លួននោះវាមិនអាចទៅរួចទេដែលមានគេព្រមមកបើកចិត្តទទួលយកស្នេហាមួយនេះឬមួយក៏ខ្លួនយល់សប្តិទេដឹងដែលមនុស្សប្រុសមានគ្រប់បែបយ៉ាងបែបជាមកចាប់អារម្មណ៍នឹងខ្លួនវាពិតជារំភើបណាស់...

" លោកប្រធានមិនស្អប់ខ្ពើមខ្ញុំទេ? "

" បើយើងស្ពប់ខ្ពើមយើងមិនអោយឯងមកអង្គុយបែបនេះ... ឆាប់ចូលទៅក្នុងបន្ទប់ទៅទាន់យើងនៅអាចទប់ជាប់បើមិនចង់ឯងនឹងចប់ហើយ "

" ហេតុអីចាប់ទប់វាដែរ "

" យី... នេះឯងចង់អោយយើងទៅដេកក្នុងគុកព្រោះតែរំលោភក្មេងមិនគ្រប់អាយុនឹងមែនទេ? ឆ្គួតមិនខាងទេ? " ជុងហ្គុកហួសចិត្តពេលដែលក្មេងនេះបែបជាមកនិយាយឆ្គួតៗទៅវិញហើយនៅធ្វើអោយគេនេះពិបាកសឹងតែស្លាប់ហើយ។

" តែខ្ញុំគ្រប់អាយុហើយតើស "
" ចុះខ្លាចអត់... "
" គឺ...ពិតជាធ្វើវាមែនទេ? "

ផូស៎... សម្លេងក៏បន្លឺឡើងភ្លាមៗដោយសារតែដៃរបស់ជុងហ្គុកនឹងឯងដែលមកទះក្បាលក្មេងនេះអោយបាត់ស្វាងហើយក្រោបចេញពីរឿងអស់នោះមកវិញ។

" ឆាប់ចូលក្នុងទៅហើយហាមចេញក្រៅនៅពេលយប់ជ្រៅអោយសោះបើយើងមិនតេហៅយល់ទេ? "
" បាទ...! "

" ហើយឈប់គិតពីរឿងនោះទៀតចំាស្អែកយើងមកទទួល "
" បើកឡានដោយសុវត្ថិភាព.... សឺត... "

រាងតូចក៏ប្រញាប់ប្រញាលរត់ចេញពីក្នុងឡានដោយមិនភ្លេចលួចយកស្នាមថើបមុននឹងចុះពីឡានយ៉ាងលឿនសំដៅទៅក្នុងអាគាររបស់ខ្លួនបាត់ស្រមោលសូន្យឈឹងតែម្តង។

ឡានរបស់ជុងហ្គុកក៏បានបើកចាកចេញតែទឹកមុខហើយនឹងស្នាមញញឹមរបស់គេនៅតែមាននៅលើមុខជាមិនប្តូរសោះមិនខុសពីរាងតូចដែលលួចមើលចេញពីចន្លេះមួយដោយសម្លឹងមើលទៅឡានទំនើបដែលបើកចាកចេញនោះដល់ផុតពីកន្ទុយភ្នែករបស់ខ្លួនទើបគេឡើងទៅបន្ទប់របស់ខ្លួនវិញដោយការត្រេកអរនៅក្នុងខ្លួនហើយនឹងរំភើបនៅក្នុងចិត្ត។

Continue Reading

You'll Also Like

38.3K 3.1K 14
ទោះបី ខាំគ្នាដូចសុនក ក៏មិនភ្លេចដែរ ពាក្យថា « អាគុក អញស្រលាញ់ហែង !» ជាចុងក្រោយ ពួកគេក៏ប្រែក្លាយជាគូស្នេហ៍មួយគូដែលគ្រប់គ្នាច្រណែនចង់បាន។
728K 56.3K 35
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
12.5K 1.2K 23
« អូនមិនមែនជាមនុស្សតែអូនសន្យារថានឹងថែរក្សាក្ដីស្រឡាញ់របស់បងអោយបានជាប់រហូត » និពន្ធដោយ:រ៉ូសាហ្វៀ
718K 59.8K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...