♡ប្ដីអូនប្រពន្ធគេ♡

Autorstwa lisala876

39.3K 3K 645

តួនាទីបងជាប្ដីអូនតែបងក៏ជាប្រពន្ធគេដែរ ស្នេហារវាងមនុស្ស3នាក់វាមិនងាយស្រួលនោះទេ Jk : top ,bttm Tae : Bttm Sug... Więcej

ផ្ដើមរឿង
ភាគ 1 .
ភាគ2 .មិនមែនកូនបង្កើត
ភាគ3 .ផ្ដាច់ទំនាក់ទំនងជាមួយមីនយ៉ុនហ្គី
ភាគ4.ត្រចៀកមានបញ្ហាមែនទេលោកពូ
ភាគ5 .អាត្មានិយម
ភាគ6 .យើងនេះហេសខូចចិត្ត
ភាគ7 .ល្បែងមិនទាន់ចប់
ភាគ8. កំដរឯងមួយក្ដារចុះ
ភាគ9 . អ្នកណាបង្រៀនម្ចាស់តូច
ភាគខ្លី
ភាគខ្លី
ភាគ10 . បងខ្លាចឯងឈឺ
ភាគ11. អ្នកណាជាជនទី3
ភាគ12. ស្នេហារវាងមនុស្សបីនាក់ត្រូវមានម្នាក់ដើរចេញ
ភាគ13 .ត្រៀមរងទឹកភ្នែកមនុស្សជាទីស្រឡាញ់
ភាគ14 .ដើរតាមហ្គេម
ភាគ15. អាល្ងង់
ភាគ16 .ខ្ញុំសុំទោស
ភាគ17 .អាក្មេងសាច់កម្ម
ភាគ18. ចាប់បឿកប្រុសក្មេង
ភាគ19. មនុស្សរោគចិត្ត
ភាគ20. រង់ចាំបងណាជុងគុក
funny
ភាគ21. ឆ្កួតនិងតណ្ហាពិតមែន
ភាគ22. ដឹងកំហុសចាំមកជួបយើង
ភាគ23. ហៅបងលោកប្ដី
ភាគ24. អស់យូរហើយ
ភាគ25. ប្ដឹងប៉ូលីស
ភាគ26. លោកនាយកធ្លាប់ស្គាល់ខ្ញុំដែរឬ
ភាគ27. មិត្តមកលេងមិនបានឬ
ថូវការអាំងប៉ាវ
ភាគ28. ខ្ញុំមានប្ដីហើយ
ភាគ29. លោកតា លោកយាយ 🔞
ភាគ30. ចាក់ទឹកលើក្បាលទា
special Episode
ភាគ31. រឿងពួកយើងឲ្យវាកន្លងហួសទៅចុះ
ភាគ32.ចាំធ្វើស៊ុបពៅកម្លាំង
ភាគ33. គិតថាបានសម្រេចហេស

ភាគ34. មិនគិតចង់អញ្ជើញគ្នាទេឬ

745 46 5
Autorstwa lisala876

៊បន្ទាប់ពីពិភាក្សាគ្នារួចចាស់ៗក៏បាននាំគ្នាទៅវិញអស់ដោយទុកឲ្យស៊ូហ្គានិងជុងគុកនៅតែពីរនាក់
" ស្អែកមិនបាច់ទៅរៀនទេ ទៅរើសឆុតរៀបការជាមួយបង "
" អេ៎ ...តែ ...ហ្យុងខ្ញុំ អួយ ... " គ្រាន់តែជុងគុកមិនទាន់ចប់ផង ស៊ូហ្គាអាចដឹងមុនទៅហើយថាគេចង់និយាយពីអ្វី ដូច្នោះហើយ ទើបប្រញាប់ទាញកាយគេមកផ្អឹបនិងទ្រូង
" អូន ... "
" ឆ្កួតពិតមែនប្រាប់ហើយថាមនុស្សមិនទម្លាប់ "
" រៀនទម្លាប់ឲ្យហើយទៅ មុននិងក្រោយគង់តែហៅទេកូនឆ្កែ "
" អួយ លែងមើសអោបរឹតអីសម្បើមម្ល៉េះថប់ដង្ហើម "

" អេស៎ អេ ...លោកតាធ្វើអីលោកតាតូចនិង " ភ្លាមៗជីវ៉ុនស្រាប់តែដើរចូលមក កាត់ចង្វាក់ពួកគេទាំងពីរ គិតទៅនាងល្អិតមានតែដាក់រហស្សនាមឲ្យមេរំខានទេ
" ទើបមកពីណានាងល្អិត "
" មកពីដើរលេង ហិហិ "

" ចឹងតាសទើបបាត់មុខមិនឃើញនៅរំខាន "
" មិនហ៊ានរំខានទេ ហិហិ ទុកពេលឲ្យលោកតាយកក្មួយឲ្យខ្ញុំ "
" ជីវ៉ុនស្អែកមិនបាច់ទៅរៀនទេ ទៅរើសឆុតសម្រាប់ចូលពិធីជាមួយពួកយើង "
" មានពិធីអីទៅលោកតា ធំណាស់មែនទេ "
" មែនហើយ "
" កម្មវិធីអីទៅ "
" រៀបការ "
" ហាស ... ហាសហា ខ្ញុំជិតបានពរក្មួយមែនទែនហើយយេ៎ៗ "

" ខ្ញុំមិនអាចមានកូនទេ "
" អាក៎ .... ហេ....ហេតុអី " ជីវ៉ុន
" ខ្ញុំជាមនុស្សប្រុស " ជុងគុក ពោលឡើងទាំងអោនមុខចុះ គេមានអារម្មណ៍ថាកើតទុកដែរ ចិត្តមួយខ្លាចថាស៊ូហ្គាអាចយកអ្នកផ្សេងដើម្បីបង្កើតឲ្យកូនគេនោះទេ
" គ្មានបញ្ហានោះទេសម័យនេះហើយចង់ភ្លោះក៏បានដែរ អូនកុំបារម្ភអី សឺត " ស៊ូហ្គាសសៀរផ្ទៃមុខចូលជិតថ្ពាល់របស់ជុងគុកហើយថើបគេមួយដង្ហើមវែង , នាយមិនបានគិតអគតិលើរឿងនេះទេទោះជុងគុកមិនអាចមានកូនឲ្យគេបានក៏គេមិនយកអ្នកណាមកជំនួសដែរ ត្បិតជុងគុកជាបេតាពិតមែនប៉ុន្ដែគេមិនអាចមានកូនទេ គេមានជំងឺខ្សោយបេះដូងតាំងពីកំណើត សុខភាពគេខ្សោយខ្លាំងណាស់ ថ្វីបើសព្វថ្ងៃគេរឹងមាំគ្រាន់បើហើយប៉ុន្ដែមិនអាចប្រថុយទៅលើរឿងនេះបានទេ
" តែខ្ញុំក៏ចង់បានកូនដែរ " ជុងគុកពោលឡើងខ្សាវៗទាំងមុខស្រពោន

" ផ្ញើពោះខ្ញុំទៅ " ជីវ៉ុន និយាយផ្ដាច់ការសន្ទនារបស់ជុងគុកនិងស៊ូហ្គា ធ្វើឲ្យពួកគេទាំងពីរងាកមើលមុខនាងភ្លឹសៗ ហាក់ភ្ញាក់ផ្អើលនិងសម្ដីរបស់នាង
" នាងល្អិត ឯងនៅក្មេងណាស់ កុំអីនាំតែខូចអនាគតទេ " ស៊ូហ្គា
" ខ្ញុំមិនក្មេងទេ ខ្ញុំធំហើយខ្ញុំគិតច្បាស់លាស់ហើយ ខ្ញុំដឹងរឿងនេះតាំងពីដំបូងថាវាបែបនេះ "
" កុំអី ... " ជុងគុក
" ពួកយើងផ្អាកនិយាយរឿងនេះសិនទៅ " ស៊ូហ្គាដកដង្ហើមធំសម្លឹងមើលនាងល្អិតមាឌតូចថ្លើមធំឆ្លាក់គ្នាជាមួយជុងគុក , នាយក៏រៀងភ្ញាក់ផ្អើលដែរ តាម
ចរិកធម្មជាតិនាងល្អិតជីវ៉ុន មិនអាចទេ នាងឆ្មើងឆ្មៃ កាចឆ្នាស់ មិនរួសរាយ យកតែចិត្តខ្លួនឯង ប៉ុន្តែនាយមិនយល់ថាហេតុអីថានាងប្រែប្រួល ក្លាយជាស្លូតបូត ចរិកគួរឲ្យស្រឡាញ់ ចេះគិតគូរ បានច្រើនខ្លាំងណាស់ តាំងពីជួបជុកគុកលើកដំបូងមកម្ល៉េះ នាងព្យាយាមសម្របខ្លួនជាមួយជុងគុក មករហូត

" ខ្ញុំនិយាយពិតមែនណា ខ្ញុំមិនចង់ឃើញអ្នកទាំងពីរ កើតទុកព្រោះតែរឿងនេះទេ " ជីវ៉ុន
" តែវាអាចប៉ះពាល់អនាគតឯងបានជីវ៉ុន " ជុងគុក
" ជុងគុកនិយាយត្រូវ " ស៊ូហ្គា
" ទៅភ័យអី ហិហិ ខ្ញុំដឹងអ្នកទាំងពីរខ្លាចខ្ញុំអត់អ្នកយកមែនទេហាសហា "
" ក៏បែបនិង ... " ជុងគុក
" បើអត់មានអ្នកយក ក៏អត់ទៅ អនាគតទៅខ្ញុំនៅជាមួយលោកតាទាំងពីរ ឲ្យលោកតាចិញ្ចឹមខ្ញុំដល់ចាស់ហាសហា ... ឡាៗៗ "
" នាងល្អិតនេះ " ស៊ូហ្គានិងជុងគុកក្រវីក្បាលអស់សំណើច ខណៈពេលជីវ៉ុននាងនិយាយយ៉ាងផុយស្រួយដូចជាមិនខ្វល់អ្វីទាល់តែសោះ

Skip

ឈានដល់ពេលព្រឹក ម៉ោង9ស៊ូហ្គា ជុងគុក និងជីវ៉ុន រៀបចំខ្លួនជាស្រាច់ ដើម្បីទៅរើសឆុតចូលពិធី ទឹកមុខម្នាក់ៗហាក់សប្បាយរីករាយខ្លាំងណាស់ , ជាពិសេសជីវ៉ុននាងចង់រំភើបខ្លាំងជាងស៊ូហ្គានិងជុងគុកទៅទៀត

" ជីវ៉ុន ចុះមកនៅធ្វើអី "
" ខ្ញុំភ័យ ... " ជីវ៉ុន ពេបមាត់
" ឯងភ័យអី " ស៊ូហ្គា
" អត់ដឹងផង ... "
" យីនាងល្អិតនេះ ឆាប់ចុះមក " ស៊ូហ្គា
" បងឌីន ឆាប់មក នៅធ្វើអី " ជុងគុកងាកទៅរក
ឌីនដែលឈរនៅស្ដាំដៃរបស់គេ
" មិនសមទេម្ចាស់តូច "
" ហេតុអីមិនសម ខ្ញុំមិនប្រកាន់ឯណា មួយជាតិខ្ញុំរៀបការតែម្ដងសោះ កុំបាច់ធ្វើរឹកពារចៅហ្វាយកូនចៅពេកអី "
" មែនហើយ " ស៊ូហ្គា
" បាទ " ឌីន

គ្រាន់តែចូលមកដល់ក្នុងហាងភ្លាមជុងគុកបើកភ្នែកធំៗចំហរមាត់ធ្លុង ព្រោះតែឃើញឆុតរៀបការដាក់នៅម៉ាឡាកាំងតាំងកណ្ដាលហាង ព្រមទាំងបិទឈ្មោះរបស់គេនិងស៊ូហ្គា (yoonkook)

( ឆុតរៀបការyoonkook ) របស់ជុងគុកពណ៍សរ ចំណែកស៊ូហ្គាពណ៍ខ្មៅ

" ហ្យុង ... នេះបងរើសរួចហើយហេស "
" ពិតមែនហើយ អូនពេញចិត្តទេ "
" អឹម ... ស្អាតណាស់ "

" អេ៎ .... នេះមករើសឆុតរៀបការមែនទេ " កំឡុងពេលកំពុងតែសប្បាយរីករាយ មានសម្លេងដែល
ស៊ូហ្គាមិនចង់ឮបាន បន្ទរមករកពួកគេ
" បងថេយ៍ ... " ជុងគុក
" បាទ នេះអ្នកទាំងពីរកំពុងរើសឆុតរៀបការមែនទេ "
" ឃើញហើយនៅសួរធ្វើអីទៀត " ស៊ូហ្គា
" ហ្យុង ... "
" គ្រាន់តែសួរ មិនបានឬ "
" មិនអីទេ ពួកយើងមករើសឆុតរៀបការរួចទើបហៅភ្ញៀវតាមក្រោយ បើជ្រុលជាជួបបងថេយ៍នៅទីនេះហើយកុំភ្លេចមកចូលរួមមង្គលការពួកយើងផងណា "

" ច្បាស់ខ្ញុំប្រាកដជាចូលរួមខានមិនបានឡើយ ខ្ញុំមានអ្វីពិសេសឲ្យជុងគុកនៅថ្ងៃរៀបការ "
" អ្វីទៅ ... "
" បើប្រាប់ម្ដេចនឹងពិសេសទៅ "
" អរ ... ហ្យុង ខ្ញុំសុំពេលនិយាយតែពីរនាក់បងថេយ៍បានទេ "
" រឿងអ្វី "
" ណាៗ "
" អូខេ " ស៊ូហ្គាងក់ក្បាលយល់ព្រមហើយក៏ដើរ
សម្ដៅទៅរកជីវ៉ុននិងឌីន ទាំងចិត្តមិនចង់ ជុងគុកច្បាស់ជាមានរឿងអ្វីដែលលាក់បាំងគេហើយ

" ពួកយើងទៅក្នុងបន្ទប់ទឹកទៅ " ជុងគុក
" ហឹម "
គ្រាន់តែចូលមកដល់ក្នុងបន្ទប់ទឹកភ្លាមជុងគុកបានហុចរូបថតដែលថេយ៉ុងបានឲ្យមកគេទៅម្ចាស់ដើមរបស់គេវិញ , ទង្វើនេះវាធ្វើឲ្យថេយ៉ុងរៀងភ្ញាក់ផ្អើលបន្ដិចដែរ
" ពួកយើងធ្លាប់មានទំនាក់ទំនងជាមួយគ្នាមែនទេ "
" មែ...មែនហើយ "
" តែខ្ញុំមិនចាំអំពីរឿងនេះទេ "
" ជុងគុកមិនចង់រំលឹកពីវាទេឬ "
" វាគ្រាន់តែជាអតីត បំភ្លេចវាចោលទៅ ខ្ញុំមិនចាំរឿងរវាងពួកយើងទាំងពីរឡើយ ម្ល៉េះបងថេយ៍គួរតែបោះចោលអតីតកាលនោះចោលទៅ ខ្ញុំពិតជាមិនចាំអ្វីសោះ ឲ្យវាហួសទៅចុះ បច្ចុប្បន្នខ្ញុំមានស៊ូហ្គាហ្យុងហើយ អតីតកាលវាគ្រាន់តែជាអតីតកាល សំខាន់មានស៊ូហ្គាហ្យុងគ្រប់គ្រាន់ហើយ ចាត់ទុកថាអហោសិកម្មឲ្យគ្នារឿងដែលពួកយើងបានធ្វើមិនគប្បីដាក់គ្នាទៅចុះ "

" តែយើងមិនចប់ត្រឹមនិងទេ ចន ជុងគុក " ថេយ៉ុង
និយាយទាំងបើកភ្នែកក្រឡោត ព្រមទាំងរុញកាយជុងគុកបុកជញ្ជាំងមួយទំហឹង ប៉ុន្តែសាមីខ្លួនដែលត្រូវគេរុញមិនបានភ័យខ្លាចញញឺតនោះទេមានតែធ្វើមុខស្មើរៗគ្មានអារម្មណ៍មកកាន់ថេយ៉ុងវិញ
" ថេយ៉ុងមិនចប់តែខ្ញុំចប់យល់ទេ ... ជីវិតខ្ញុំ ខ្ញុំជាអ្នកគ្រប់គ្រង់ ជីវិតខ្ញុំវេទនាជាមួយនឹងថេយ៍គ្រប់គ្រាន់ហើយ ចង់តាមចងកម្មចងពៀរវេរាខ្ញុំដល់ពេលណាទៀត ឬថេយ៍មិនចេះឆ្អែតឆ្អន់ មិនហត់ទេឬ ហេតុអីនៅតែព្យាយាមតាមយាយី ជីវិតពួកខ្ញុំទៀត ថេយ៍ចង់បានប្អូនស្រីថេយ៍ទៅវិញ ថេយ៍បានហើយ ថេយ៍នៅចង់អីបានទៀត "

" នេះ .... "
" មិនបាច់ឆ្ងល់ទេ គ្រប់យ៉ាងខ្ញុំរៀបចំខ្លួនឯង កុំឲ្យខ្ញុំស្អប់ថេយ៍ខ្លាំងជាងនេះអី ខ្ញុំយល់ព្រមឲ្យថេយ៍ចូលរួមមង្គលការរបស់ខ្ញុំនិងស៊ូហ្គាហ្យុងចាត់ទុកថាខ្ញុំ ព្រមអភ័យទោសឲ្យថេយ៍ហើយ ខ្ញុំអហោសិកម្មឲ្យគ្រប់យ៉ាងខ្ញុំមិនចង់ជាប់ជំពាក់កម្មជាមួយមនុស្សគួរឲ្យស្អប់ដូចថេយ៍នេះទេ បើខ្ញុំមិនយល់ថាពួកធ្លាប់មានទំនាក់ទំនងនឹងគ្នាពីមុនកុំថាឡើយមុខថេយ៍សូម្បីតែស្រមោលក៏ខ្ញុំមិនចង់ឃើញដែរ ហឹស ថយចេញ " ដៃមាំលើករុញច្រានថេយ៉ុងទៅមួយជំហៀងហើយក៏ដើរចេញទៅ ដោយមិនភ្លេចបន្សល់ពាក្យមួយឃ្លាទុកឲ្យថេយ៉ុងហាក់ចុកឆ្អល់រកនឹកពាក្យតបតលែងបានក្រៅពីឈរភ្លឹកស្ងៀមៗទុកឲ្យជុងគុកដើរចេញទៅបាត់ .
" បើថេយ៍នៅតែធ្វើចរិកបែបនេះទៀត ចុងក្រោយថេយ៍មិនសល់ សូម្បីតែអ្នកណាម្នាក់ដែលនៅក្បែរខ្លួនថេយ៍ ចាំទុក "

-----------
To be continued 🩷🐰
ចង់យាយថាកាន់តែកៀកចប់ហើយ

Czytaj Dalej

To Też Polubisz

34K 2.4K 32
« ហឹក អ្ហឹក ៗ ខ្ញុំមិនចង់បានបែបនិងទេ ខ្ញុំចង់ឲ្យប៉ាស្រឡាញ់ខ្ញុំក្នុងនាមស្នេហាមិនមែនរវាងប៉ាកូន » « រវាងយើងទៅមិនរួចទេជុងគុក ប៉ាមិនបានគិតលើឯងលើសពីចំណងប៉...
143K 5.8K 70
➽Just short love stories...❤ ⇝❤️. ⇝🖤. ⇝♥️. ⇝💙. ⇝🩷. ⇝🤍. ➽💛Going on. ➽🩵Coming up [Ignore grammatical mistakes. I will improve my writing gradual...
2.9K 148 21
-a világ annyi fájdalmat okoz, te pedig mindet arannyá változtatod.
402K 1.3K 47
🔞🔞🔞 warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.🔞🔞