𑁍បេសកម្មមួយ•|• The Mission O...

By Lavar_ppw47

20.7K 1.9K 159

សង្គមមួយនេះមានរឿងជាច្រើនណាស់ដែលយើងមិនដែលដឹងមិនដែលបានឃើញ យើងរស់នៅគិតថាពិភពលោកនេះស្រស់ស្អាតណាស់មេនទេតាមពិតអត់ទេ... More

ភាគទី2: ជួបគ្នាម្ដងទៀត
ភាគទី3:ចាប់ប្រុសអ្នកមាន
ភាគទី4: កុំសង្ឃឹមថានៅបានសុខ
ភាគទី5:តង់ទីមួយ
ភាគទី6: surpriseដែរទេ?
ភាគទី7:បងពីមុនបាត់ទៅណាហើយ?
ភាគទី8: មិននិយាយរក
ភាគទី9: Thinking
ភាគទី10: សម្ដែង
ភាគទី11: សន្ដានកែមិនឡើង
ភាគទី12: វ៉ៃគ្នា
ភាគទី13: រោងចក្រពិសោធន៍
ភាគទី14: លេងសើច
ភាគទី15: Team work
ភាគទី16: សម្របសម្រួល
ភាគទី17: អ្នកផឹកស្រាគឺមាត់ឆ្កែ
ភាគទី18: ដាក់នុយត្រី
ភាគទី19: ខ្ញុំមិនចូលចិត្តមនុស្សសាវ៉ា
ភាគទី20: របូតដៃ
ភាគទី21:ដុតឃ្លាំង
ភាគទី22: តេស្តសមត្ថភាព
ភាគទី23: នាយខ្លា
ភាគទី24: ការបញ្ជូនទំនិញ
ភាគទី25: តួនាទីពលរដ្ឋល្អ
ភាគទី26: រោងចក្របៃតង
ភាគទី27: ចាប់បាន
ភាគទី28: ធ្វើជាប្រពន្ធបងទៅ?
ភាគទី29: ប្រែប្រួល
ភាគទី30: Yes or No?
ភាគទី31
ភាគទី32 : បំផ្លាញរោងចក្រ
ភាគទី33 : Zoombie
ភាគទី34: Ayan
ភាគទី35+36: ចលាចល
ភាគទី37: ការបង្កើតថ្នាំបន្សាប
ភាគទី38: ប្រវត្តិគ្រួសារត្រកូលរាជសី
ភាគទី39: Note me
ភាគទី40:ហ្វូតទៅចោលពួកយើងហើយ
ភាគទី41: Move on
ភាគទី42: ជាប់អន្ទាក់
ភាគទី43 : ជាប់ឃុំ
ភាគទី44: ស្លាប់
ភាគទី45:ខ្លាំងនិងអីស្លាប់និងរបស់នោះ
ភាគទី46: feeling
ភាគទី47: ជាឯងពិតឬអត់?
ភាគទី48: មិនចាំ
ភាគទី49: សារភាព
ភាគទី50: Owner
ភាគទី51: គ្រោះថ្នាក់ចរាចរណ៍
ភាគទី52: បុរសជើងដែក
ភាគទី53: កាំភ្លើង
ភាគទី54: Vegas
ភាគទី55: Behind
ភាគទី56 : ទាសការលើគ្រែ

ភាគទី1: First Meet

1.9K 51 2
By Lavar_ppw47

#បេសកម្មមួយ
#ភាគទី1
________________________________________

សាច់រឿងបានផ្ដើមឡើងនៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយ។ ភូមិគ្រឹះនេះផងដែរគឺជារបស់លោក Force Jiratchapong ដែលគាត់រស់នៅជាមួយភរិយារបស់គាត់និងកូនប្រុសម្នាក់ឈ្មោះថា Joong archen។

Joongទើបតែមានអាយុ15ឆ្នាំប៉ុណ្ណោះគេជាក្មេងឆ្លាតក្លាហ៊ានឈ្លាសវ៉ៃតែទាស់ត្រង់ម្យ៉ាងគេជាក្មេងដែលមិនចូលចិត្តអោយអ្នកណាមកប៉ះពាល់របស់គេទេបើហ៊ានដឹងតែប៉ះរលាកលូកខ្លោចហើយ។ដោយហេតុថាលោកForceគឺជាមនុស្សមានមុខមាត់ធំដុំដែរចឹងគាត់តែងតែទំនើងចិត្តកូនរបស់គាត់រហូតក្លាយជាក្មេងចចេសរឹងរុះបែបនេះមិនមេនគាត់មិនធ្លាប់ស្ដីថានោះទេតែពាក្យចាស់លោកពោលថាចង់ពត់ឬស្សីត្រូវពត់ពីតូចហើយបើjoongធំប៉ុននេះហើយពិបាកក្នុងការកែខ្លាំងណាស់។

<ម៉ាក់.....>ក្មេងតូចជុងបានរត់ចុះពីលើផ្ទះមករកម៉ាក់របស់គេ
<រត់លឿនម្លេះកូនតិចដួលផ្កាប់មុខអស់ធ្មេញទៅ?>
<ថ្ងៃខួបកូនម៉ាក់ជួយនាំកូនទៅដើរលេងនៅសួនកម្សាន្តបានដែរទេម៉ាក់?>
<ចាសកូនតែថ្ងៃនេះកូនត្រូវយកលេខ1មកអោយម៉ាក់អោយបាន okទេ?>
<លេខ1សោះស៊ីផុយ>
<តោះហើយឬនៅកូនអាលបានទៅសាលា?>លោកforceដើរចូលមកនិយាយទៅកាន់ប្រពន្ធរបស់គាត់
<តោះរួចរាល់អស់ហើយបងតែមកញ៉ាំអាហារពេលព្រឹកសិនទៅចាំទៅធ្វើការ>
<ថ្ងៃនេះបានអ្វីដែរ?>
<បបរបង្គារដូចតែរាល់ដងនិងបង>
<ដឹងតែឆ្ងាញ់មាត់ទៀតហើយ>joong
<ញ៉ាំអោយលឿនៗទៅប្រយ័ត្នយឺត>

គ្រួសារតូចបរិភោគអាហារជុំគ្នាយ៉ាងមានសេចក្ដីសុខ។បន្ទាប់ពីញ៉ាំរួចលោកហ្វសបើកឡានជូនជុងទៅរៀនតាមធម្មតាហើយគាត់បន្តហួសទៅក្រុមហ៊ុនរបស់គាត់។

នៅក្នុងម៉ោងរៀនជុងខិតខំរៀនសូត្រខំប្រឹងស្ដាប់គ្រូណាស់ដើម្បីយកពិន្ទុអោយទៅម្ដាយរបស់គេ។ ម៉ោងចេញលេងក៏ជុងមិនចេញទៅណាដែរគេនៅខំប្រឹងធ្វើលំហាត់បន្តទៀត។ ក្មេងមួយក្រុមបានមករករឿងជុង÷

<អេអាកូនអ្នកមាន!>
<...>ជុងមិនតបគិតតែពីឈ្ងក់សរសេរមេរៀនរបស់គេ
<រឹកម្លេះឪឯងជាស្ដេចមេនទេទើបមិនចង់និយាយជាមួយយើង?>
<...>ជុងនៅតែមិនតបក្មេងដែលជាមេក្រុមនៅតែរករឿងជុងអញ្ចឹងគេបានទាញសៀវភៅរបស់ជុងយកទៅហែកចោលខ្វោកៗទឹកមុខរបស់ជុងស្មើរធេងនោះទេតែក្នុងចិត្តគឺក្ដៅខ្លាំងណាស់
<ឯងខំរៀបយកទៅណាបើមុននិងក្រោយឪឯងសូកលុយគ្រូដដែលនិង>

ផាំង!ក្មេងម្នាក់នោះត្រូវមួយកាតាបដោយស្នាដៃជុងឈាមមាត់លេង

<ឃើញយើងមិនមាត់ៗកុំបានសម្ដីពេកប្រយ័ត្នគ្មានធ្មេញទំពារបាយ>
<ឯងហ៊ានតដៃនិងយើងផងមេនទេ?>
<សាកម្ដងទៀតទេយើងធានាថាបានដេកពេទ្យមិនខាន!>
<ឯង!ចាំមើលណាយើងនិងសងសឹកឯងវិញ!>
<ឆ្កែបម្រើដូចជាពួកឯងគ្មានថ្ងៃធ្វើអីយើងបានទេ!>

ក្រុមក្មេងអស់នោះបានរត់ចេញអស់ហើយជុងគេប្រមូលសន្លឹកកិច្ចការរបស់គេទាំងអស់ដាក់ចូលក្នុងកាតាបវិញហើយដើរចេញពីថ្នាក់តែម្ដង។

ជុងចេញមកក្រៅរបងសាលាបើតាមច្បាប់គឺដល់ម៉ោងមិនអាចចេញបានទេតែដោយអំំណាចរបស់លោកហ្វសទើបគ្មានអ្នកណាហ៊ានហាមជុងឡើយ។

ជុងមកក្រៅទិញមាន់អាំងនិងបាយដំណើបមកអង្គុយហូបលើបង់មួយ។ នៅក្បែរបង់ដែលជុងអង្គុយគឺមានក្មេងអាយុប្រហែល10ឆ្នាំម្នាក់ក្នុងសភាពជាក្មេងរើសអេតចាយតាមចិញ្ចើមផ្លូវក្មេងម្នាក់នេះកខ្វក់ខ្លាំងណាស់ធ្វើអោយអ្នកដទៃទៀតមិនហ៊ាននៅជិតឡើយក៏ព្រោះតែខ្ពើមក្មេងម្នាក់នេះ។

ដោយសេចក្ដីស្រេកឃ្លានក្មេងនោះបានសម្លឹងមុខជុងនិងអាហារដែលជុងកំពុងញ៉ាំនោះ។ ដោយទើសទាល់ពេកជុងលេបបាយមិនរួចទៀតទេទើបហៅក្មេងនោះមកជិតរួចហុចអាហារដែលគេមានអោយទៅក្មេងនោះ÷

<ណោះយកទៅញ៉ាំទៅកុំមកមើលមុខយើងបែបនេះទៀត!>
<បងអោយខ្ញុំហ៍?>
<ចុះយើងហុចអោយអ្នកផ្សេងមេនទេ?>
<អគុណបងណាស់>
<ឆាប់ញ៉ាំទៅនៅឈរដល់កាលទៀត>

ក្មេងតូចម្នាក់នោះយោបាយមកដាក់ក្នុងមាត់យ៉ាងណែនហាក់ដូចជាឃ្លានណាស់ចឹង

<ឯងខានញ៉ាំបាយប៉ុន្មានថ្ងៃហើយ?>
<ខ្ញុំខានញ៉ាំតាំងពីម្សិលមិញម្លេះបងព្រោះរើសអេតចាយមិនសូវបាន>
<បរិស្ថានស្អាតវាល្អពិតមេនតែក៏ប៉ះពាល់ដល់មុខរបរអ្នករើសអេតចាយដែរ>

ជុងនៅអង្គុយមើលក្មេងតូចនោះញ៉ាំបាយទាល់តែអស់ទើបជុងហុចទឹកដែលគេមានអោយទៅក្មេងនោះផឹកទៀត

<នេះយកលុយនេះទុកទិញអីហូបថ្ងៃក្រោយទៅយើងដល់ម៉ោងចូលរៀនវិញហើយ>
<ខ្ញុំមិនហ៊ានទទួលទេបង>
<យកឬមិនយក!>ជុងនិយាយទាំងទឹកមុខស្មើរធេងធ្វើអោយក្មេងម្នាក់នោះខ្លាចទើបទទួលលុយពីជុងទាំងទើសទាល់
<អគុណ>

ជុងមិនតបហើយដើរទៅសាលារបស់គេវិញតែគេមិនទាន់ទាំងបានចូលផងលឺសំឡេងក្មេងម្នាក់នោះស្រែកឡើង÷

<អោយលុយមកយើង!>
<ខ្ញុំមិនអោយទេលុយនេះជារបស់ខ្ញុំ!>

ជុងក្រឡេកមើលទៅឃើញថាមានក្មេងរើសអេតចាយដទៃទៀតអាយុប្រហែលនិងជុងបានមកដណ្ដើមលុយពីក្មេងតូចនោះទើបជុងប្រញាប់មកជួយ÷

<នែ៎ឈប់ភ្លាម!>
<ចេះដឹងស្អីដែរ?>
<មកដណ្ដើមលុយក្មេងបែបនេះមិនចេះខ្មាស់គេទេហេស?>
<ចឹងឯងអោយលុយរបស់ឯងមកយើងមក>
<អោយលុយមេនទេ?មានតែអានេះ!>

ផាំង!ព្រុស!ជុងធាក់ក្មេងនោះមួយជើងដួលអុកគូទនិងដី

<ឯងហ៊ានធាក់យើងផងហេស!>
<បើខ្លាំងវ៉ៃគ្នាមួយស្មើរមកវើយ>

មិនយូរប៉ុន្មានឆាកប្រយុទ្ធរវាងក្មេងរើសអេតចាយនិងកូនប្រុសសេដ្ឋីប្រចាំប្រទេសបានកើតមានឡើង។

ប៉ុន្តែការវៃគ្នានេះមិនបានយូរនោះទេស្រាប់តឺនាយកសាលាបានចេញមកបញ្ឈប់សកម្មភាពរបស់ពួកគេ។

SKIP>>>

<កូនប្រុសរបស់អ្នកស្រីបានបង្ករភាពចលាចលចំពោះសាលាដូច្នេះតើអ្នកស្រីចង់ដោះស្រាយរឿងនេះដោយរបៀបណា?>នាយកសាលា
<បើមិនយល់ទាស់ទេខ្ញុំសុំផ្ទេរជុងទៅរៀននៅសាលាផ្សេងក៏បានដែរលោកនាយក>
<តាមចិត្តខ្ញុំក៏ខ្ញុំមិនចង់អោយជុងដូរសាលាដែរតែនេះមិនមេនជាលើកទីមួយទេដែលជុងបង្កររឿងបែបនេះឡើងមក>
<ចឹងមានន័យថាជុងវ៉ៃគ្នាញឹកញាប់មេនទេលោកគ្រូ?ហេតុអ្វីលោកគ្រូមិនផ្ដល់ដំណឹងអំពីកូនខ្ញុំសោះបែបនេះ?>
<អឺ....>លោកនាយករាងស្ទាក់ស្ទើរបន្តិចនៅក្នុងការឆ្លើយក៏ព្រោះតែមានកែវភ្នែកដ៏មុតមួយកំពុងសម្លឹងមកកាន់គាត់យ៉ាងត្រជាក់ស្រឹបអាចថាគាត់ខ្លាចជុងក៏បានព្រោះជុងមិនខុសពីឪពុករបស់គេទេបើត្រូវវ៉ៃគឺវ៉ៃហើយទោះគ្រូក៏ដោយ

<ឆ្លើយនិងខ្ញុំមកលោកគ្រូកុំបាច់លាក់បាំងអី>
<មិនមេនជុងចេះតែបង្កររឿងរហូតនោះទេគឺមកពីក្មេងទាំងនោះរករឿងជុងដែរ>
<បើចឹងខ្ញុំក៏មិនគួរទុកអោយកូនខ្ញុំរៀននៅទីនេះទៀតដែរលោកគ្រូធ្វើជាអ្នកគ្រប់គ្រងសាលាបានយ៉ាងមិចទើបអោយក្មេងៗBullyគ្នាបែបនេះ?>
<ម៉ាក់បានហើយកុំបន្ទោសគាត់អី>ជុងហាមម៉ាក់របស់គេ
<ស្អែកកូនមិនបាច់មករៀននៅទីនេះទៀតនោះទេសូមលោកគ្រូចាត់ចែងផ្ទេរឈ្មោះអោយកូនរបស់ខ្ញុំផង>

និយាយចប់ម៉ាក់របស់ជុងបានដឹកដៃជុងចេញទៅក្រៅនិងឡើងឡានបើកចេញពីបរិវេណសាលា។មកដល់ខ្លោងទ្វាជុងបានសង្កេតឃើញថាក្មេងតូចម្នាក់នោះបានឈរសម្លឹងមកគេរហូតឡានរបស់គេបានបើកចេញទៅបាត់។

ដូចនេះជុងនិងក្មេងតូចម្នាក់នោះមិនបានជួបមុខគ្នាទៀតនោះទេក៏ព្រោះតែជុងបានដូរសាលាបាត់ទៅហើយ។ ឆ្លៀតពេលទំនេរជុងក៏តែងមកអើតនៅទីនោះរកក្មេងរើសអេតចាយនោះដែរតែមិនដែលបានជួបទៀតសោះទើបជុងបោះបង់ការតាមរកមួយនេះ!

End

តើជុងអាចនិងជួបក្មេងម្នាក់នោះទៀតទេ?ច្បាស់ជាជួបហើយបើតួរឯកហើយមិនអោយជួបគ្នាមិច?

Continue Reading

You'll Also Like

8.9K 873 21
Short Novel En សាច់រឿងមានគ្រប់យ៉ាងនិងគ្រប់គូសូមអានដោយរីករាយនិងការយោគយល់។
2.6K 279 9
ជាសិស្សសាលាធម្មតាម្នាក់តែថ្ងៃមួយបែជាប្រែក្លាយជាលោកមេទ័ពដ៏អស្ចារ្យម្នាក់ ប្រយុទ្ធ កាប់សម្លាប់មិនញញើតដៃទៅវិញ ។
2.7M 157K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
2K 115 18
រឿងរ៉ាវកើតឡើងដោយសារគុំនំសងសឹក បង្កើតបានទៅជាការធ្វើបាប ជាន់ឈ្លី ដាក់ទោស គ្មានប្រណៃ BL Story Mafia Qixin Stan By: Admin Yuki