ស្រមោលរបស់ខ្ញុំ

By TaeTae2828

43 10 0

អង្គារសិល្ប៍ជាឈ្មោះផ្ការបស់ប្រទេសចិនមួយប្រភេទវាតំណាងអោយភាពត្រជាក់ត្រជុំក្នុងគ្រួសារហើយនឹងតំណាងអោយភាពសុខសាន្តក... More

ភាគទី២: ស្រមោលអាថ៌កំបាំង

ភាគ១:ចាកចេញពីcomfort zone

38 9 0
By TaeTae2828

ខ្ញុំឈ្មោះអង្គារសិល្ប៍ ថ្ងៃនេះគឺជាលើកដំបូងហើយដែលខ្ញុំបានឈានជើងទាំងគូររបស់ខ្ញុំចេញពីកន្លែងដែលខ្ញុំបានចាប់កំណើតនឹងបានរស់នៅអស់រយៈពេល18ឆ្នាំមកនេះ

<<ម៉ាក់!កូនលាសិនហើយណាម៉ាក់ សូមម៉ាក់ថែមទាំសុខភាពផងណា!ប៉ាក៏ដូចគ្នា>>ខ្ញុំនិយាយចេញពីចិត្ត

<<បានហើយមិនបាច់ធ្វើជាបារម្ភពីយើងទេ នៅក្នុងភ្នែករបស់ឯងមិនដែលមានយើងទេ ឯងរងចាំថ្ងៃនេះយូរហើយមែនទេ!!>>សម្តីរបស់ម៉ាក់ធ្វើអោយខ្ញុំខូចចិត្តណាស់តែខ្ញុំបានត្រឹមសំពះលាពួកគាត់ ហើយញញឹមចេញមកតិចៗ

ថ្ងៃនេះជាថ្ងៃដែលខ្ញុំត្រូវទៅបន្តការ សិក្សានៅអាមេរិក ហើយក៏មិនដឹងថាពេលណាត្រឡប់មកវិញដែរ  អាចនិយាយបានថាមិនត្រឡប់មកវិញក៏ថាបានព្រោះទៅរស់នៅសហរដ្ឋអាមេរិកគឺជាក្តីសុបន្តិរបស់ខ្ញុំតាំងពីមិនទាន់ដឹងក្តីមកម្លេះ តែមិននឹកស្មានថាអាចបានទៅដូចបំណងឡើយ

<<អង្គារសិល្ប៍ឯងអាចធ្វើបាន!ឯងត្រូវតែហ៊ានចាកចេញពីcomfort zoneមួយនេះ!កុំខ្លាចអី!!>>ខ្ញុំនិយាយលើកទឹកចិត្តខ្លួនឯង មុននឹងឡើងទៅលើយន្តហោះ

#រយៈពេល2ថ្ងៃ2ម៉ោងកន្លងផុតទៅ

ទីបំផុតយន្តហោះក៏បានចុះចត នៅពេលដែលខ្ញុំបានចុះពីយន្តហោះ វាគ្មានអ្វីក្រៅពីពាក្យថារំភើប ខ្ញុំរំភើបរហូតដល់ហៀរទឹកភ្នែកចេញមកតិចៗតាមកៀនភ្នែក មិននឹកស្មានថាខ្ញុំកំពុងតែឈរលើទឹកដីរបស់ប្រទេសមហាអំណាចនិងជាទឹកដីក្រុងNew Yorkទៀតផង

<<ព្រះអើយ!!>>ខ្ញុំខ្ទប់មាត់ហើយឧទ្ទានឡើងដោយមិនជឿភ្នែកខ្លួនឯង

<<អ្នកនាង!អ្នកនាងសូមអញ្ជើញមកខាងនេះ!>>ខ្ញុំនៅភ្លឹកស្មារតីសុខៗស្រាប់តែមានពូម្នាក់ក្នុងឯកសណ្ឋានប៉ូលិសទះស្មារបស់ខ្ញុំថ្នមៗដូចជាការដាស់ស្មារតីរបស់ខ្ញុំអោយត្រឡប់មកដូចដើមវិញ ឃើញបែបនេះលោកពូគាត់ក៏បាននាំផ្លូវខ្ញុំទៅរកកន្លែងcheck inព្រោះគាត់ស្មានតែខ្ញុំវង្វេងទិសដៅ បើនិយាយទៅវាពិតជាគួរអោយអស់សំណើចណាស់ សភាពខ្ញុំពេលនេះដូចជាមនុស្សមិនគ្រប់សតិអីចឹង ព្រោះដើរញញឹមញញែមមិនឈប់រហូតពូប៉ូសិលគាត់ឈរអែសក្បាលបែបមិនយល់ពីខ្ញុំ

នៅពេលដែលពូប៉ូសិលឃើញថាខ្ញុំបានចូលជួរហើយ គាត់ក៏បានដើរត្រឡប់ទៅរកការងារគាត់វិញ ចំណែកខ្ញុំវិញឈរចាំការcheck in មិនយូរប៉ុន្មានទេ វាក៏ដល់វេនខ្ញុំ ពេលរួចរាល់ហើយខ្ញុំក៏បានដើរចូលទៅក្នុងដោយទឹកមុខល្ងង់ៗព្រោះថានេះជាលើកទីមួយរបស់ខ្ញុំហើយមិនដឹងទៅណាមកណីទេ!

តែការភ័យបារម្ភអម្បាញ់មិញនេះក៏បានរលាយទៅបាត់នៅពេលខ្ញុំបានឃើញមានបុរសម្នាក់មានវ័យប្រហែលសាបសិបឆ្នាំផ្លាយ មានកម្ពស់មិនទាបពេកហើយក៏មិនខ្ពស់ពេកព្រមជាមួយនឹងសម្បុលខ្មៅស្រអែមធ្វើអោយយើងដឹងច្បាស់ថាគាត់គឺជាជនជាតិខ្មែរ គាត់លើកស្លាកឈ្មោះខ្ញុំឡើង ខ្ញុំក៏បានដើរទៅរកគាត់ ព្រោះគាត់ជាហ្គាយ(Guide)របស់ខ្ញុំ។

<<សួស្តីក្មួយ!>>

<<ជម្រាបសួរលោកអ៊ំ!>>ខ្ញុំលើដៃសំពះជាការគោរពដល់គាត់យ៉ាងទន់ភ្លន់សមជាកូនខ្មែរមួយរូប

<<លើកដៃថ្វាយព្រះណាក្មួយ!>>ខ្ញុំបានត្រឹមញញឹមបន្ទាប់ពីឮគាត់និយាយបែបនេះ

<<បានហើយ អ៊ំថាពួកយើងចាប់ផ្តើមនិយាយរឿងសាលាដែលក្មួយត្រូវចូលរៀនអោយហើយទៅ!>>

<<ល្អណាស់អ៊ំ!>>ពេលនិយាយគ្នាបានប៉ុណ្ណឹងគាត់ក៏នាំខ្ញុំជិះឡានចេញទៅបាត់ទៅ នៅតាមផ្លូវខ្ញុំឃើញរបស់ប្លែកភ្នែកជាច្រើនដែលមិនធ្លាប់ឃើញពីមុនមក តែនៅក្នុងភាពប្លែកភ្នែកទាំងនោះក៏មានការសោកស្តាយណាស់ដែរ ដោយទ្រាំមិនបានខ្ញុំក៏សម្រេចចិត្តពោលឡើង

<<អ៊ំ!នេះពួកយើងជិះជិត1ម៉ោងហើយណា ប៉ុន្តែខ្ញុំមិនឃើញមានដើមឈើសូម្បីតែមួយដើម>>ខ្ញុំបន្លឺឡើងដើម្បីកាត់ពាក្យស្ងប់ស្ងាត់

<<ដោយសារតែទីនេះជាតំបន់អភិវឌ្ឍន៍ដូច្នេះហើយគេគ្មានកន្លែងសម្រាប់ដាំដើមឈើឡើយ>>លោកអ៊ំហ្គាយបកស្រាយអោយខ្ញុំងាយយល់

<<ពិតជាគួរអោយសោកស្តាយណាស់!អូរ!មែនហើយអ៊ំ តើនេះអ៊ំនាំខ្ញុំទៅណាដែរ?>>ខ្ញុំសួរគាត់ព្រោះឆ្ងល់ថាហេតុអីគាត់ជិះទៅខុសពីទីតាំងដែលខ្ញុំមើលតាមgoogle map និយាយតាមត្រង់ទៅខ្ញុំមិនស្គាល់អ្វីទាំងអស់នៅទីនេះស្គាល់តែឈ្មោះសាលា ដូច្នេះខ្ញុំអង្គុយនៅក្រោយក៏បានដាក់mapមើលព្រោះថាការពារប្រសើរជាងព្យាបាល ទោះបីគាត់ជាជនជាត់ខ្មែរដូចគ្នាតែក៏មិនគួរទុកគាត់ទាំងស្រុងដែរ ព្រោះមនុស្សឥលូវមានគ្រប់សណ្ឋានទាំងអស់

<<គឺទៅកន្លែងស្នាក់នៅរបស់ក្មួយ មែនហើយពូអ៊ំភ្លេចប្រាប់ក្មួយ គឺdormនៅក្នុងសាលាអស់កន្លែងហើយដូច្នេះហើយសាលាបានរកកន្លែងផ្សេងអោយក្មួយនៅ!>>គ្រាន់តែឮគាត់និយាយបែបនេះ ខ្ញុំធូរទ្រូងក្សាកព្រោះស្មានតែត្រូវគេចាប់ជម្រឹតហើយតើ ព្រះអើយនេះខ្ញុំគិតស្អីទៅ!!!!

<<នៅទីនេះមានសិស្សរៀនជំនាញនេះច្រើនដល់ថ្នាក់ហ្នឹងផងឬលោកអ៊ំ?>>ពេលបានតាំងសតិមកវិញ ខ្ញុំក៏ចាប់ផ្តើមភ្ញាក់ផ្អើលម្តងព្រោះសាលានេះជាសាលារៀនជំជំនាញតែមុខប៉ុណ្ណោះគឺជំនាញsequential art

<<ថាមិនត្រូវទេក្មួយ តែថាអ៊ំមិនសូវយល់ទេថាជំនាញនេះគេរៀនពីអ្វី?>>

<<អូរ គឺបែបនេះទេអ៊ំ ជំនាញនេះបង្រៀនគូសរូបដាក់សៀវភៅប្រភេទcomic bookណាលោកអ៊ំ>>

<<ហើយcomic bookដែលក្មួយនិយាយនោះជាអ្វីដែរទៅ?>>

<<ចាសអ៊ំ គឺវាជាប្រភេទសៀវភៅគំនូរជីវចលរបស់ជនជាតិអឺរ៉ុបចូលចិត្តមើលណាពូ!>>

<<អូរបែបនេះទេ!អ៊ំតាមមិនសូវទាន់គេទេក្មួយអើយ កុំប្រកែរប្រកាន់អ៊ំអីដែលសួរច្រើនយ៉ាងនេះ>>

<<ពុទ្ធោអើយ លោកអ៊ំខ្ញុំមានបានថាអ្វីឯណា អ៊ំឆ្ងល់អ្វីអាចសួរបានណាពូ!>>
និយាយដល់ត្រឹមនេះលោកពូguideក៏បានបត់ចង្កូតឡានចូលអគ្គារមួយដែលយើងមើលមិនដឹងឡើយថាវាចាស់ឬថ្មីព្រោះតែអគ្ការបានលាបពណ៌យ៉ាងស្រស់ស្អាត ដូចជាអគ្គារដែលទើបតែកសាងឡើងថ្មីៗនេះអីចឹង

<<ក្មួយដល់កន្លែងស្នាក់ហើយ ចាំអ៊ំជួយលើករបស់នេះឡើងណា!>>

<<អរគុណច្រើនលោកអ៊ំ!>>

<<មិនអីទេក្មួយ!ហើយក្មួយត្រូវស្នាក់នៅបន្ទប់លេខ02ជាមិត្តរួមបន្ទប់ជាស្រីមួយនាក់ តែកុំបារម្ភអីគេជាមនុស្សល្អណាស់ក្មួយ!>>

<<ចាសអ៊ំអរគុណម្តងទៀតណាអ៊ំ!ជម្រាបលាលោកអ៊ំសង្ឃឹមថាខ្ញុំអាចមានឪកាសជួបអ៊ំម្តងទៀតចុះ!>>និយាយចប់ក៏បំបែកគ្នារាងខ្លួន ខ្ញុំក៏បានឡើងទៅបន្ទប់របស់នៅជាន់ទី3ហើយក៏ឈរត្រឹងនៅមុខបន្ទប់លេខ02

<<ឯងអាចធ្វើបានណាអង្គារសិល្ប៍!! ថាមិនត្រូវគេអាចជាមនុស្សល្អពិតដូចមាត់លោកអ៊ំក៏ថាបាន!>>ខ្ញុំនិយាយលើកទឹកចិត្តខ្លួនឯង ព្រោះខ្ញុំជាមនុស្សដែលពិបាកក្នុងការទុកចិត្តអ្នកដទៃណាស់ឬគេហៅម្យ៉ាងទៀតថា«trust issues» គិតដលើត្រឹមនេះរួចក៏

តុក!!តុក!!

<<coming!>>គ្រាន់តែឮសម្លេងគោះទ្វារភ្លាមអ្នកនៅខាងក្នុងក៏ប្រញាប់ប្រញាលរត់ចេញមកទទួលខ្ញុំ

ក្រាក!!

<<សួស្តី!នាងគឺ....>>

<<ចាសសួស្តី!!ខ្ញុំគឺToriចុះនាងវិញ?>>Toriជាឈ្មោះភាសាអង់គ្លេសរបស់ខ្ញុំ

<<ខ្ញុំគឺLisa រីករាយណាស់ដែលបានជួបគ្នាណាTori!>>នាងហ៊ុចដៃមកចាប់ដៃខ្ញុំដោយស្នាមញញឹម

<<ខ្ញុំក៏ដូចគ្នាណាLisa!>>និយាយចប់ត្រឹមនេះlisaបានជួយជញ្ជូនអីវ៉ាន់របស់ខ្ញុំចូលក្នុង

<<អូរមែន តើនាងមកពីណាដែរTori?>>នៅសុខៗ Lisa ក៏សួរខ្ញុំកាត់ភាពស្ងប់ស្ងាត់

<<ខ្ញុំមកពីប្រទេសកម្ពុជា ជាជនជាតិខ្មែរ!ចុះនាងវិញ?>>ខ្ញុំនិយាយយ៉ាងគួរសម

<<ខ្ញុំមកពីប្រទេសស្កត់ឡេន(Scotland)>>គ្រាន់តែឮនាងនិយាយបែបនេះខ្ញុំក៏ញញឹមឡើងមកយ៉ាងស្រស់ព្រោះខ្ញុំឧស្សាហ៍ឮមកថាជនជាតិស្កត់ឡេនជាមនុស្សល្អណាស់ ហើយពេលនេះក៏បានមកជួបផ្ទាល់ហើយ

<<តើឯងដឹងទេToriខ្ញុំរាល់ថ្ងៃនេះពិតជាខ្លាចក្នុងការនៅម្នាក់ឯងណាស់ វាស្ងាត់ណាស់ គ្រាន់តែខ្ញុំឮថាមានអ្នកមកស្នាក់នៅទីជាមួយខ្ញុំ ខ្ញុំគេងរាប់ថ្ងៃដែលឯងត្រូវមករាល់ថ្ងៃព្រោះទីបំផុតខ្ញុំក៏មានមិត្តរួមបន្ទប់ហើយ!>>

<<ចុះអ្នកដទៃទៀតមិចបានបងមិនគេងជាមួយគេទៅ?>>ខ្ញុំហៅគាត់បងព្រោះគេជាសិស្សច្បងរបស់ខ្ញុំ ហើយមានអាយុបងខ្ញុំរហូត5ឆ្នាឯណោះគាត់រៀនឆ្នាំទី2ហើយ

<<គ្មានអ្នកចង់នៅជាមួយខ្ញុំទេ គេថាខ្ញុំជាមនុស្សដែលនិយាយច្រើនហើយចូលចិត្តសើចច្រើនពេករំខានគេណាស់!>>គាត់និយាយទាំងញញឹមមិនសូវសម

<<មិនអីទេបង ចាប់ពីពេលនេះទៅបងមានខ្ញុំហើយណា!!>>ខ្ញុំនិយាយទាំងចាប់ដៃគាត់ព្រោះខ្ញុំយល់ច្បាស់ណាស់ថាអារម្មណ៍ដែលត្រូវគេស្អប់ខ្ពើមវាឈឺចាប់យ៉ាងណា!

<<ពិតមែនហេស?ឯងមិនធុញខ្ញុំហើយចង់ដូរទៅបន្ទប់ផ្សេងទេឬ?>>គាត់លើកដៃម្ខាងទៀតមកចចាប់ដៃខ្ញុំថែមទៀតទាំងក្តីរំភើប

<<ខ្ញុំមិនធុញបងទេ មានតែចូលចិត្តបងទៀតផង នេះជាលើកទី1ហើយដែលខ្ញុំមានអារម្មណ៍ថាមានមិត្ត>>Lisaស្តាប់ចប់គាត់ក៏បានមកឳបខ្ញុំរួចយំចេញមកដូចកូនក្មេង តែតាមពិតទៅខ្ញុំនិងគាត់សុទ្ធតែជាមនុស្សដែលត្រូវគេមើលរំលងដូចគ្នា ដូច្នេះហើយខ្ញុំមិនភ្លែកចិត្តទេដែលគាត់រំភើបដល់ថ្នាក់នេះនោះ

<<បានហើយបញ្ឈប់dramaត្រឹមហ្នឹងបានហើយ!ឯងមកពីផ្លូវឆ្ងាយប្រាកដជាហត់ហើយឯងឆាប់ទៅសម្អាតខ្លួនទៅ បន្ទាប់មកបើឯងចង់ទៅក្រៅមើលសម្រស់ទីក្រុងNew Yorkចាំបងនាំទៅតែបើមិនចង់ទៅទេព្រោះហត់ហើយគេងសិនទៅចាំស្អែកចាំទៅក៏បានណា!>>

<<មិនហត់ទេបង ខ្ញុំពិតជាចង់ឃើញសម្រង់ទីក្រុងនេះខ្លាំងណាស់បង ខ្ញុំមិនហត់ទេ!!>>

<<ល្អណាស់!ចឹងឆាប់ទៅសម្អាតខ្លួនសិនទៅណា ខោអាវនេះចាំបងជាអ្នករៀបចូលទូអោយណា!>>

<<អរគុណណាស់បង!>>ចម្លែកណាស់នេះជាលើកទី1ហើយដែលខ្ញុំទុកចិត្តនរណាម្នាក់លឿនដល់ថ្នាក់នេះ ខ្ញុំគ្មានអារម្មណ៍ថាខ្លាចគាត់មុខពីរ មានបំណងអាក្រក់មកលើខ្ញុំទេ ហើយថែមទាំងព្រមអោយគាត់រៀបអាវចូលទូអោយទៀត គិតចប់ខ្ញុំប្រញាប់រត់ទៅបន្ទប់ដើម្បីសម្អាតខ្លួន តែទីនេះមានតែបន្ទប់ទឹករួម!!!!!!

<<ព្រះអើយ អគ្គារធំយ៉ាងហ្នឹងបែរជាអោយប្រើបន្ទប់ទឹករួមបែបនេះទៅវិញពិតជាពិបាកក្នុងខ្លួនណាស់!>>ខ្ញុំរអ៊ូក្នុងចិត្តព្រោះខ្លាចមានមនុស្សមិនល្អលួចដាក់កាមេរ៉ានៅក្នុងបន្ទប់ទឹក ហើយមនុស្សច្រើនដល់ថ្នាក់នេះប្រើបន្ទប់ទឹករួមមិនដឹងថានរណាមានជំងឺអីខ្លះទេ!!អូយ!ព្រះអើយខ្ញុំនេះគិតច្រើនទៀតហើយ!

To be continued

Continue Reading

You'll Also Like

4M 168K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
38K 3.7K 50
«មិនដឹងថាគេជាអ្នកណា មកពីណា តែគេបានលួចយកបេះដូងខ្ញុំទៅតាំងពីជួបគេលេីកដំបូងមកម្លេះ» ___________________ ប្រលោមលោកស្នេហាយុវវ័យ បេីមានការខុសឆ្គងឬប៉ះពាល់ត្...
16.4K 1.6K 41
park Jimin «អូនអាចក្លាហានឆ្លងកាត់គ្រប់រឿងដែលអូនជួបប្រទះតែអូនគ្មានភាពក្លាហានទៅស្រលាញ់បងម្តងទៀតនោះទេអូនសុំចាញ់បងហើយMin yoongi
120K 2.5K 25
She didn't mean for this to happen. She was perfectly fine being ordinary. She had no intentions of getting swept up into his pop star life. The life...