អាពាហ៍ពិពាហ៍ក្រឡាប់ចាក់

By Yeannam

800 87 0

"មើលទៅទេវតាហាក់មិនឈរខាងខ្ញុំសោះ ហេតុអ្វីក៏ឲ្យខ្ញុំជួបរឿងឆ្គួតបែបនេះទៅវិញព្រះហ្អើយ ហេតុអ្វីក៏ត្រូវប្ដូររាងកាយគ... More

ភាគ 1
ភាគ 2
ភាគ 3
ភាគ 4
ភាគ 5
ភាគ 6
ភាគ 7
ភាគ 8
ភាគ 9 : រីករាយដែលបានស្គាល់
ភាគ 10 : ញ៉ាំជាមួយគ្នាទៅ
ភាគ 11 : សុំទោស
ភាគ 12 : មនុស្សរុក្ខជាតិ
ភាគ 13 : ជនដែលគួរឲ្យសង្ស័យ
ភាគ 15 : និយាយស្ដីប្លែកៗ

ភាគ 14 : ហឹស ឯងចប់របស់យើងហើយ...

44 6 0
By Yeannam

    ដោយសារតែជុងហ្គុកនៅមិនទាន់ដឹងខ្លួននៅឡើយ ដូច្នេះហើយតំណែងជុងហ្គុកក៏ត្រូវរកអ្នកដែលមកជំនួសមួយរយៈពេលសិនទម្រាំតែជុងហ្គុកដឹងខ្លួនមកវិញ ហើយអ្នកជំនួសនោះក៏គ្មាននរណាឆ្ងាយដែរគឺលោកចនវ៉ុនស៊ីលនេះឯង។

"នៅប៉ុន្មានច្បាប់ទៀត លេខា ហា" លោកវ៉ុនស៊ីលសួរទៅលេខាជុងហ្គុកខណៈដែលគាត់ពិនិត្យមើលឯកសារឡើងចង់ងងឹតមុខទៅ មើលទៅរួចមុនពេលថ្ងៃត្រង់ដែរទេ

"បាទ គឺសល់តែ10ច្បាប់ទៀតតែប៉ុណ្ណោះ ហិហិ" ស្អីគេ 10ច្បាប់តែប៉ុណ្ណោះ?

"មើលទៅមានតែសុំលោកអគ្គនាយកដំឡើងប្រាក់ខែហើយទើបបាន ការងារប្រើមួយចប់តែអត់ឡើងប្រាក់ខែឲ្យសោះ"

"លោកប្រធានតែអ៊ូមើលតែក្មេង" យុគមីនដែលឈរនៅក្បែរនោះក៏និយាយឡើងដែលធ្វើឲ្យលោកវ៉ុនស៊ីលប្រញាប់ងាកខ្វាច់ទៅមើលគេ

"យ៉ាងម៉េចលេខាហា ខ្ញុំមើលមកចាស់យ៉ាងនេះហេស៎?"

"មិនក្មេងទេ ព្រោះអាយុពាក់កណ្ដាល80ហើយបាទ" លោកវ៉ុនស៊ីលឮហើយហួសចិត្ត និយាយបញ្ជោរបន្ដិចមិនបានទេរឺយ៉ាងម៉េច?

"ឯងសម្ដីបានដូចលោកប្រធានឯងចឹង"

"មិនត្រឹមតែបានសម្ដីទេថែមទាំងសង្ហាដូចលោកប្រធានចឹងបាទ"

"យើងធានាថាបើសិនក្មួយយើងឮលោកលេខានិយាយបែបនេះប្រាកដជាអស់ប្រាក់ខែមិនខាន"

"គាត់ទើបតែកាត់ប្រាក់ខែខ្ញុំហើយ50%ទេ លោកប្រធាន"

"awហេតុអី?"

"គឺខ្ញុំបង្អាប់គាត់ជាមួយប្រពន្ធគាត់"

"ហាស៎ៗ ចឹងចុះមាត់នៅមិនចេះស្ងៀម" លោកវ៉ុនស៊ីលក្រវីក្បាលអស់សំណើចនិងយុគមីនដែលចេះរកទំនុកឃើញ ប្ដីប្រពន្ធគេសោះចាំបាច់បង្អាប់ធ្វើអីចំមែនហើយ

"មើលទៅដូចជាញាប់ដៃដល់ហើយលោកអគ្គនាយករង"សើចបណ្ដើរពិនិត្យឯកសារបណ្ដើរសុខៗស្រាប់តែមានមនុស្សចូលមកដោយគ្មានការអនុញ្ញាតិ ឯលេខាហាក្រោយឃើញបែបនេះក៏ប្រញាប់ចេញមកក្រៅវិញដោយមិនភ្លេចឱនគោរពលាក្នុងនាមជាបុគ្គលិក

"ស្មានថានរណា...ការពិតលោកអូសាងឈុលដែលមិនចេះគោរពនរណាសោះ" លោកវ៉ុនស៊ីលនិយាយតែគាត់មើលឯកសារដដែល

"ហឹស ខំប្រឹងទៅយ៉ាងណាក៏តំណែងអគ្គនាយកធំមិនមែនបានមកលោកដែរ" លោកអូឈរហោប៉ៅដើរមើលនេះមើលនោះតែសម្ដីគាត់និយាយមកគឺឌឺដងលោកវ៉ុនស៊ីលស្រស់ៗ

"ហើយក៏មិនបានទៅលើលោកដូចគ្នា" លោកវ៉ុនស៊ីលទម្លាក់ប៊ិកចុះអង្គុយអោបចូលគ្នានិយាយទាំងមុខឌឺៗទៅលោកអូវិញ ប្រាប់ត្រង់ចុះមួយក្រុមហ៊ុននេះនរណាមិនដឹងថាលោកអូនិងលោកចនវ៉ុនស៊ីលមិនត្រូវគ្នានោះ តែគ្មាននរណាដឹងថាពួកគាត់មិនត្រូវគ្នារឿងអ្វីនោះទេ។

"ឯងកុំសម្ដីថ្លោសពេក...ពេលខ្លះក៏ថាមិនត្រូវដែរ"

"អ៎ លោកនៅមិនទាន់បញ្ឈប់គំនិតយកកូនស្រីមកធ្វើជាឈ្នាន់ទៀតមែនទេ?"លោកវ៉ុនស៊ីលដឹងគំនិតលោកអូច្បាស់ណាស់ គ្រាន់តែហាមាត់និយាយឃើញដល់កន្លើតឯណោះពិតជាមុខក្រាស់មែន មិនសមណាបងប្រុសគាត់រាប់អានមនុស្សដូចលោកអូសោះ ហើយនៅរួមភាគហ៊ុនគ្នាទៀត...

"បែបណាវាមិនសំខាន់ទេ យល់ល្អ...លោករួមដៃជាមួយខ្ញុំទៅ ខ្ញុំនឹងនឹងជួយឲ្យលោកបានតំណែងអគ្គនាយកធំ"

"សម្អាងអីដែលខ្ញុំត្រូវធ្វើបែបនោះ?"

"ខ្ញុំមើលដឹងថាលោកក៏ចង់បានតំ-"

"លេខាហា ចូលមកជូនដំណើរភ្ញៀវ"មិនឲ្យលោកអូនិយាយចប់លោកវ៉ុនស៊ីលក៏ចុចប៊ូតុងហៅលេខាហាឲ្យចូលមក ជួបលើកណាក៏និយាយតែរឿងអត់បានប្រយោជន៍ដែរ។

"សុំអញ្ជើញលោក" លេខាហា

"កុំភ្លេចមករកខ្ញុំបើលោកចង់ប្ដូរចិត្ត"មុននឹងចេញទៅនៅឆ្លៀតងាកមកបញ្ជាក់លោកវ៉ុនស៊ីលថែមទៀតមើលទៅគាត់ដូចជាមានទំនុកចិត្តណាស់ថានឹងជោគជ័យ។

"ហ្អើយ!! អត់ប្រយោជន៍" លោកវ៉ុនស៊ីលដកដង្ហើមធំក្រោយឃើញលោកអូចេញផុត។ រាល់ថ្ងៃតាមគំនិតគាត់ គាត់មិនបានចង់បានភាគហ៊ុនរឺតំណែងអគ្គនាយកអីនោះទេ ចំណង់ចំណូលចិត្តគាត់គឺរស់នៅដោយសាមញ្ញហើយដាំបន្លែដាំផ្កាឯណាឯណោះឆ្កុយ។

Skip

"ត្រៀមឧបករណ៍"

"1 2 3 ឆក់" នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់មួយមានក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះអ្នកនៅគេងលើគ្រែឲ្យជៀសផុតពីទ្វារមច្ចុរាជកំឡុងពេលដែលបេះដូងគេលែងលោតទៀតហើយ

ទឺត~~~បញ្ជាក់ថាបេះដូងគេនៅតែមិនលោត

"ម្ដងទៀត 1 2 3 ឆក់" គ្រូពេទ្យទាំងអស់មើលមុខគ្នាព្រោះដូចជាអស់សង្ឃឹមហើយ

"ទុកឲ្យខ្ញុំម្ដង"គ្រូពេទ្យក្នុងចំណោមនោះក៏ច្រកគាវលើគេហើយចាប់ផ្ដើមធ្វើចលនាបេះដូងឲ្យគេ

ទីតៗ

"អរគុណ ដែលត្រឡប់មកវិញ" កំពុងពេលធ្វើចលនាបេះដូងឲ្យជុងហ្គុក ជីបចរនិងបេះដូងគេក៏វិលត្រឡប់មកធម្មតាវិញ។

"សូមកុំឲ្យពួកគេទាំងពីរកើតអីឲ្យសោះ ហ៊ឹក" ពេលនេះទាំងគ្រួសារគីមនិងគ្រួសារចនកំពុងនៅរង់ចាំមុខបន្ទប់សង្រ្គោះបន្ទាន់សុទ្ធតែបែរបន់ដល់ទេវតាឲ្យជួយថែរក្សាដល់ពួកគេ។ គ្រូពេទ្យអូសពួកគេចូលជាង1ម៉ោងហើយនៅមិនទាន់ឃើញគ្រូពេទ្យចេញមកទៀត។

ក្រាក~~

"លោកគ្រូពេទ្យកូនប្រុសខ្ញុំយ៉ាងម៉េចហើយ?" អ្នកស្រីចនស្ទុះម្នីម្នាទៅសួរគ្រូពេទ្យដែលចេញមកពីបន្ទប់ជុងហ្គុកសួរនាំទាំងភ័យស្លន់ស្លោដោយមានស្វាមីជួយទប់លំនឹង

"អ្នកជម្ងឺរួចផុតពីគ្រោះថ្នាក់ ពេលនេះពួកយើងកំពុងរៀបចំគេទៅបន្ទប់ធម្មតាវិញ"

"បងកូនយើងលែងអីហើយ អរគុណលោកគ្រូពេទ្យ"

"នៅជាតួនាទីរបស់ពួកយើងស្រាប់ហើយ" បន្ទាប់មកគាត់ក៏ចូលទៅខាងក្នុងវិញ។

"បងតិចកូនថេហ៍មានរឿងអីទៅ ហ៊ឹកៗ" អ្នកស្រីគីមក្រោយឃើញឮគ្រូពេទ្យប្រាប់ពីអាការៈជុងហ្គុករួចគាត់បារម្ភពីថេហ្យុងកាន់តែខ្លាំងព្រោះសភាពថេហ្យុងខ្សោយខ្លាំងហើយយូរយ៉ាងនេះហើយមិនឃើញគ្រូពេទ្យចេញមកទៀត។ (បន្ទប់តួយើងនៅទល់មុខគ្នា)

"កូនយើងច្បាស់ជាមិនអីទេអូន អូនសម្រួលអារម្មណ៍សិនទៅ" លោកគីមព្យាយាមលួងលោមភរិយាព្រោះបើគាត់យំម្ល៉ឹងៗសន្លប់ឈឹងបាត់ទៀតឡូវហើយ

"ថេហ៍ ឯងត្រូវតែមិនកើតអីទេ"ជីមីននិយាយក្នុងម្នាក់ឯងឈរយំខ្សឹបខ្សួលនៅក្បែរនោះ។ ឯណាមជូនអង្គុយមិនសុខទេគេដើរទៅដើរមកពេញមុខបន្ទប់សង្រ្គោះបន្ទាន់។

ក្រាក~~

"លោកគ្រូពេទ្យៗ ប្អូនខ្ញុំយ៉ាងម៉េចហើយ?គេកើតអ្វីធ្ងន់ធ្ងររឺអត់?" គ្រួសារណាមជូននិងគ្រួសារលោកចនត្រៀមចាំស្ដាប់ចម្លើយពីគ្រូពេទ្យព្រោះជុងហ្គុករួចផុតម្នាក់ហើយសង្ឃឹមថាទេវតាជួយថេហ្យុងឲ្យរួចផុតម្នាក់ទៀតផងទៅចុះ។ តែលោកគ្រូពេទ្យបានសម្លឹងមើលមុខពួកបន្ដិចរួចក៏ដោះម៉ាសហើយនិយាយថា...

"ពិតជាសំណាង1លើ100មែន ពេលនេះអ្នកជម្ងឺដឹងខ្លួនហើយ"

"ថា-ថាម៉េច? លោកគ្រូមិនកុហកពួកយើងទេមែនទេ?" ទាំងគ្រួសារសងខាងសឹងតែមិនជឿវាជារឿងល្អណាស់ដែលថេហ្យុងអាចដឹងខ្លួនបែបនេះ

"មែនហើយ បន្ដិចទៀតពួកយើងតៀបចំគេទៅបន្ទប់សម្រាកវិញហើយសាច់ញាតិអាចចូលសួរសុខទុក្ខបានហើយ" លោកគ្រូពេទ្យនិយាយទាំងញញឹមហើយក៏ចូលខាងក្នុងវិញ

"អរគុណលោកគ្រូពេទ្យ"

"កូនយើងលែងអីហើយអូនឃើញ"

"អូនសប្បាយចិត្តណាស់"

"ខ្ញុំចូលរួមត្រេកអរផងអ្នកដន្លង"

"ចា៎ ខ្ញុំសង្ឃឹមកូនៗពួកយើងនឹងឆាប់បានត្រឡប់ទៅផ្ទះវិញ"

"ពិតមែនហើយ"

     ពិតណាស់កំឡុងពេលដែលក្រុមគ្រូពេទ្យថតអ៊ិចសារ៉េឲ្យថេហ្យុងរួចគឺគ្មានអ្វីប្លែកខុសពីធម្មតាទេតែគ្រូពេទ្យម្នាក់ចាប់អារម្មណ៍ឃើញថាថេហ្យុងស្រាប់តែហូរទឹកភ្នែក ក្នុងវិនាទីបន្ទាប់បេះដូងនិងជីបចររបស់គេខ្សោយម្ដងបន្ដិចៗរហូតដល់បេះដូងលែងលោតទោះខំធ្វើចលនាបេះដូងក៏ដោយ។

"1 2 3 ឆក់" គ្មានប្រតិកម្ម

"1 2 3 ឆក់" នៅតែដដែល

"ដាក់កម្លាំង800 ត្រៀមឆក់ម្ដងទៀត"

"លោកគ្រូពេទ្យលេខខ្ពស់បែបនេះខ្ញុំខ្លាចថា-"

"រឺក៏ឈរមើលអ្នកជម្ញឺស្លាប់ទាំងបែបនេះ?"

"ចាស៎"អ្នកគ្រូពេទ្យម្នាក់នោះក៏ធ្វើតាមសម្ដីគាត់

"1 2 3 ឆក់"

"អ្ហឹក" ក្រោយពីខ្នងធ្លាក់ដល់គ្រែវិញ ភ្លាមៗនោះថេហ្យុងស្រាប់តែបើកភ្នែកមកយ៉ាងធំទាំងដង្ហក់ខ្យល់ទាំងកំពុងពាក់អុកស៊ីសែន

"អ៎ូ ព្រះជួយ!!វាជារឿងដែលអស្ចារ្យខ្លាំងណាស់" ក្រុមគ្រូពេទ្យសប្បាយជាខ្លាំងដែលឃើញគេបើកភ្នែកមកបែបនេះសង្ឃឹមថាគេនឹងលែងអីទៅចុះ។

______________

"ដោយសារតែគេរាងខ្សោយពេក ខ្ញុំបានចាក់ថ្នាំឲ្យគេសម្រាកសិន ថ្ងៃស្អែកគេដឹងខ្លួនមកវិញហើយ"

"បាទ លោកគ្រូពេទ្យអរគុណខ្លាំងណាស់"

"វាជាតួនាទីស្រាប់ហើយ ចឹងខ្ញុំសុំលាទៅសិនហើយ"

"បាទសុំអញ្ជើញលោកគ្រូពេទ្យ" លោកចនបិទទ្វារហើយក៏សម្លឹងមើលមកកូនប្រុសនិងភរិយាដែលកំពុងតែកាន់ដៃនិងអង្អែលសក់ថេហ្យុងថ្នមៗ គាត់ក៏លេចស្នាមញញឹមមកវិញ គាត់មិននឹកស្មានថាកូនរបស់គាត់អាចដឹងខ្លួនលឿនបែបនេះទេ ពិតជាអរគុណដល់ទេវតាខ្លាំងណាស់។

"Aw ម៉េចក៏មិនលើកចឹង" ជីមីនក្រោយទទួលបានដំណឹងហើយក៏ប្រញាប់ចេញមកក្រៅបន្ទប់រួចខលទៅប្រាប់យ៉ុនហ្គីតែគេបែរជាមិនបានលើកទៅវិញ។

"មើលទៅសិស្សស្រីៗនៅទីនេះចូលចិត្តគេណាស់"យ៉ុនហ្គីជាមួយនិងប៉ូលីស2នាក់ទៀតកំពុងតែនៅក្នុងឡានចាំឃ្លាំមើលហូសូកថាគេទៅណានិងធ្វើអីខ្លះ តែមើលទៅយ៉ុនហ្គីដូចមិនបានស្ដាប់ឮនូវអ្វីដែលប៉ូលីសនោះនិយាយសោះ

"តើគឺជាឯងមែនទេដែលសម្លាប់ប្អូនស្រីយើង? ព្រោះជាកូនរាជរដ្ឋាភិបាលមែនទេទើបយើងរកឯងមិនឃើញនៅឆ្នាំនោះ?"យ៉ុនហ្គីនិយាយក្នុងចិត្តម្នាក់ឯងភ្នែកសម្លក់មើលទៅហូសូកជាប់ដូចចង់ស៊ីសាច់ហុតឈាមទាំងរស់

"ភ្នាក់ងារមីន!ភ្នាក់ងារមីន!"

"ហ៊ឹម?មានការអី?"

"ទូរស័ព្ទរោទ៍ចង់ផ្ទុះហើយ លោកអត់លើកទេ?"

"....."យ៉ុនហ្គីមិនមាត់តែក៏ឃើញថាទូរស័ព្ទរបស់គេកំពុងតែរោទ៍មែនហើយនោះជាលេខរបស់ជីមីន

"ហាឡូហ្យុង"

"ឯងមានការអី?"

"គឺថេហ៍ដឹងខ្លួនហើយ គេដឹងខ្លួនហើយ"ជីមីនគ្រាន់តែនិយាយប៉ុណ្ណឹងគេរកកល់ចង់យំទៀតហើយព្រោះរំភើបពេក។

"អឹម ឯងក៏ញាំបាយផងទៅ"ថាហើយយ៉ុនហ្គីក៏ប្រញាប់បិទបាត់

"នរណាគេខលមក?"ម្នាក់នៅអង្គុយកៅអីក្រោយក៏អើតកមកក្រឡឺមសួរនាំព្រោះអម្បាញ់មិញសុទហធតែផ្ដាំឲ្យញាំបាយទៀត...មិនបានទេត្រូវតែសួរ

"ប៉ូលីសគីមដឹងខ្លួនហើយ"

"ពិតមែន? ប្រសើរណាស់"

    ក្រឡេកមកមើលជីមីនឯណេះវិញកំពុងតែគេងញញឹមញញែមម្នាក់ឯងតាំងតែចេញពីមន្ទីរពេទ្យម្ល៉េះ ពេលនឹកឃើញដល់សម្ដីរបស់យ៉ុនហ្គី។ ព្រះអើយគាត់កំពុងតែបារម្ភពីខ្ញុំមែនទេ?

"ហ៊ឺយៗៗ គេងមិនលក់ទេ"

"អ៊ួយ ហេតុអីក៏មានអារម្មណ៍ថាអៀនបែបនេះ?"

"មិនបានទេជីមីន ហេតុអីក៏អៀននឹងសង្សារខ្លួនឯងបែបនេះ?"

"អ្ហាយ៎ អៀនណាស់"

"ចាប់ពីស្អែកទៅ តើខ្ញុំត្រូវប្រឈមមុខជាមួយគាត់យ៉ាងម៉េចទៅ?" ជីមីនតែបន្ដគិតស្រមើលស្រម៉ៃប្រកាច់ប្រកិនពេញគ្រែមើលទៅយប់នេះគេបានគេងរឺអត់ទេ?

     ពេលវេលានេះគឺម៉ោងជាង11យប់ហើយ យ៉ុនហ្គីនិងប៉ូលីស2នាក់ទៀតនៅមិនទាន់បានទៅសម្រាកទេគឺគេកំពុងនៅតាមដានហូសូក ហើយពេលនេះពួកគេកំពុងតែនៅក្នុងម៉ាតមួយ(ផឹកកាហ្វេ ញ៉ាំមី) ដែលអាចមើលឃើញcondoរបស់សូហូកយ៉ាងច្បាស់ បើសិនជាគេចេញទៅណាគេនឹងបានឃើញជាក់ជាពុំខាន។

"នោះៗ គេចេញមកហើយ" ការអង្គុយរង់ចាំពិតជាមិនខកបំណង ពេលនេះគេឃើញហូសូកចេញមកពីខន់ដូរហើយតែធ្វីដែលសំខាន់គឺគេអត់មានជិះឡានទេគឺដើរថ្មើជើងហើយស្លៀកពាក់ចម្លែកៗទៀតផង

"ឯណា? គេចេញទៅណាអញ្ចេះ?"

"ឆាប់តាមគេឲ្យលឿនឡើង" មិនបង្អង់យូរពួកគេក៏ប្រញាប់ដេញទៅតាមក្រោយ ។ មកដល់ផ្លូវស្ងាត់មួយស្រាប់តែបាត់ស្រមោលគេឈឹងទើបតម្រូវឲ្យពួកគេទាំងបីនាក់បំបែកគ្នាដើររក។

    នៅលើផ្លូវដ៏សែនស្ងាត់មួយកន្លែងមាននារីម្នាក់កំពុងតែត្រូវបានមនុស្សប្រុសម្នាក់ពាក់មួកពាក់ម៉ាសជិតមិនឲ្យឃើញមុខកំពុងដើរសំដៅមករកនាងទាំងមានកាំបិតក្នុងដៃហើយមិនព្រមនិយាយស្ដីអ្វីទាំងអស់។

"ហឹកៗ កុំ-កុំចូលមក" នារីម្នាក់នោះដើរថយក្រោយតិចៗទាំងញ័រជើងរហូតខ្នងទល់នឹងជញ្ជាំង ពេលនេះទោះចង់រត់ទៅណាក៏មិនរួចដែរព្រោះវាជាផ្លូវទាល់

"ចង់បានលុយមែនទេ? នេះ-នេះយកទៅតែកុំធ្វើបាបខ្ញុំអី" នាងលុតជង្គង់ចុះដៃទាំងពីរសំពះត្រដុះចុះឡើងសុំក្ដីមេត្តាពីបុរសបិទមុខម្នាក់នេះ

"ជួយផង ជួយ- ព្រូស~អ៊ូយ" ខណៈនោះនាងបានទាញស្រ្ពៃមកបាញ់មុខបុរសម្នាក់នោះហើយព្យាយាម រត់ចេញពីគេ តែមិនបានផលទើបត្រូវបុរសម្នាក់នោះរុញឲ្យទៅដួលនឹងដី នាងក៏ព្យាយាមរាវរកទូរស័ព្ទខលសុំជំនួយពីប៉ូលីសតែត្រូវអាម្នាក់នោះកញ្ឆក់បោកចោលទាំងហិង្សា

"សុំអង្វរទុកជីវិតឲ្យខ្ញុំផង"

"ហឹស ងាប់ទៅ ដឹប~~អក់ អូយ" គេបម្រុងនឹងចាក់សម្លាប់នារីម្នាក់នោះទៅហើយតែជាសំណាងល្អដែលយ៉ុនហ្គីចូលមកធាក់ឲ្យគេខ្ទាតទៅម្ខាងទាន់

"ឯងចប់មិនខានទេលើកនេះ" យ៉ុនហ្គីដើរសំដៅទៅបុរសម្នាក់នោះ ខោអាវនេះរូបបែបនេះគេចាំច្បាស់ណាស់គឺហូសូក

"ចង្រៃយ៍ នរណាគេ?" បន្ទាប់ពីងើបឈរពេញកម្ពស់ហើយគេក៏ប្រឈមមុខនឹងយ៉ុនហ្គីចំៗ។

    ដោយមិនឲ្យខាតពេលយូរយ៉ុនហ្គីក៏ហក់ទៅដាល់បុរសម្នាក់យកតែម្ដង តែក៏ត្រូវបានបុរសនោះគេចទាន់ហើយក៏ប្រញាប់រត់គេចទៅ ដោយមានយ៉ុនហ្គីរត់ដេញតាមពីក្រោយផិតៗ រហូតដល់យ៉ុនហ្គីក្របួចអាវពីក្រោយគេបានក៏ប្រតាយប្រតប់គ្នានៅទីនោះរហូតដឹងឈ្នះចាញ់។

"ហឹស ឯងចប់របស់យើងហើយជុងហូ-"

"មិនមែនជាឯងទេ?"

"កុំយកខ្ញុំចូលគុកអី ខ្ញុំលែងហ៊ានហើយ"

រីងៗ~~ភ្លាមៗនោះទូរស័ព្ទរបស់គេក៏រោទិ៍ឡើងហើយនោះជាលេខរបស់ប៉ូលីសម្នាក់ដែលមកឃ្លាំមើលហូសូកជាមួយគ្នា

"ហាឡូ"

"ប៉ូលីសផាកត្រូវរបួសហើយ ពេលនេះកំពុងតែនៅមន្ទីរពេទ្យ"

"ថាម៉េច?"































To be continues...

Enjoy your reading 💕

















Continue Reading

You'll Also Like

81.6K 6.6K 150
Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-
137K 27.8K 82
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
201K 4.6K 31
Orphaned at a very early age, a young man goes through self-discovery as he uncovers his demonic past and faces a heavenly challenge. After discoveri...
20.3K 791 41
Long before time had a name, the first spinjitzu master created Ninjago, using four elemental weapons, but when he passed a dark presence sought out...