អាពាហ៍ពិពាហ៍ក្រឡាប់ចាក់

By Yeannam

800 87 0

"មើលទៅទេវតាហាក់មិនឈរខាងខ្ញុំសោះ ហេតុអ្វីក៏ឲ្យខ្ញុំជួបរឿងឆ្គួតបែបនេះទៅវិញព្រះហ្អើយ ហេតុអ្វីក៏ត្រូវប្ដូររាងកាយគ... More

ភាគ 1
ភាគ 2
ភាគ 3
ភាគ 4
ភាគ 5
ភាគ 6
ភាគ 7
ភាគ 8
ភាគ 9 : រីករាយដែលបានស្គាល់
ភាគ 11 : សុំទោស
ភាគ 12 : មនុស្សរុក្ខជាតិ
ភាគ 13 : ជនដែលគួរឲ្យសង្ស័យ
ភាគ 14 : ហឹស ឯងចប់របស់យើងហើយ...
ភាគ 15 : និយាយស្ដីប្លែកៗ

ភាគ 10 : ញ៉ាំជាមួយគ្នាទៅ

32 5 0
By Yeannam

"យ៉ាងម៉េច? ឆ្ងាញ់ទេ?" ជុងហ្គុកដាក់គូទអង្គុយទល់ថេហ្យុងដែលកំពុងតែដួសម្ហូបភ្លក់មើល

"ក៏...ទទួលយកបាន" ចង់ប្រាប់ថាឆ្ងាញ់ខ្លាំងណាស់ ឆ្ងាញ់ជាងគេធ្វើខ្លួនឯងទៅ

"ហ៊ឹសៗ ចឹងក៏ឆាប់ញ៉ាំទៅ" ជុងហ្គុកសើចទាំងមុខស្រស់ដែលធ្វើឲ្យថេហ្យុងភ្លឹកនឹងគេម្ដងៗដែរ ព្រោះរាល់ដងក្រៅពីទឹកមុខឌឺៗនិងថ្មឹងៗរបស់នាយគេមិនដែលឃើញគេញញឹមស្រស់បែបនេះទេ។

ត្រឡប់ទៅមុននេះបន្ដិច

"ម៉េចក៏លោកបើកសំឡេងឮៗបែបនេះ?"

"អ៎ុះ យើងនៅតែឯងចេះតែខ្លាចខ្មោចទើបបើកឮៗចឹងទៅ" ជុងហ្គុកកុហកទាំងមិនសមក៏ប្រញាប់បិទសម្លេងទូរទស្សន៍វិញ។

"Aww នេះអ៊ំមេផ្ទះមិនធ្វើម្ហូបទុកទេហេស៎?" ថេហ្យុងខ្ជិលនៅប្រកែកជាមួយរាងក្រាសក៏ដើរមកផ្ទះបាយរកអីញាំព្រោះពោះគេពេលនេះកូរសឹងតែកាត់ពោះវៀនគេអស់ហើយ តែបើកទូរទឹកកកមើលបែរជាគ្មានម្ហូបសោះ

"គាត់សុំសម្រាក1អាទិត្យមិនទាន់មកវិញទេ" ជុងហ្គុកដើរតាមថេហ្យុងមកផ្ទះបាយដែរ បំណងមករកផឹកទឹក(ការពិតមកតាមមើលប្រពន្ធទេ😇)

"កុំញ៊ាំមីអីចាំយើងធ្វើអីឲ្យញ៉ាំ ឯងទៅងូតទឹកទៅ" ដោយឃើញថាថេហ្យុងប្រុងទាញយកមីមកឆុងទើបរាងក្រាសឃាត់

"មិនរំខានលោកទេ" រាងតូចឮហើយក៏លួចញញឹមព្រោះ2ថ្ងៃមកនេះគេនៅទីស្នាក់ការញ៉ាំតែមីឡើងចង់ស្អិតពោះវៀនទៅហើយ តែក៏ខំធ្វើជាមិនចង់រំខានគេ

"ចឹងយើងទៅលើវិញ-"

"អេ៎ៗ បើលោកចង់ធ្វើក៏ធ្វើទៅខ្ញុំឡើងទៅងូតទឹកហើយ" ដដែលខំធ្វើខ្មឺតឲ្យគេអង្វរតែចុងក្រោយចាញ់គេដដែល

"ហ៊ឹសៗ ចំមែនក្មេងនេះ" រាងក្រាស់បានត្រឹមតែលួចសើចពេលក្មេងក្បាលខូចឡើងទៅលើបាត់(ឆើចអាហូតហ្នឹងលួចឆាលាញ់គេមែន😃)។ បន្ទាប់មកនាយក៏ចាត់ការយកសាច់និងបន្លែពីក្នុងទូរមកមើលថាគួរធ្វើអីឲ្យគេញ៉ាំ គិតប្រហែល2នាទីនាយក៏ចាប់ផ្ដើមលាងសាច់លាងបន្លែ។

    ប្រហែលជា30នាទីក្រោយថេហ្យុងក៏ចុះមកវិញជាមួយឈុតគេងបែបតុក្កតាខ្ជីខ្ជូតតាមទម្លាប់របស់គេ។ ចង់ប្រាប់ថាស្រស់ស្រាយខ្លាំងណាស់ពេលបានស្លៀកពាក់បែបនេះ ប៉ុន្មានថ្ងៃនេះគេស្ដ្រេសណាស់មិនបានទាំងកក់សក់ផងរឺងូតទឹកទាងទាត់ផង ពេលបានមកផ្ទះបែបនេះស្រស់ស្រាយខ្លាំងងងងង។

    ចុះមកដល់ខាងក្រោមក៏ឃើញរាងក្រាស់កំពុងតែរៀបចំម្ហូបដាក់លើតុល្មមដែលធ្វើឲ្យរាងតូចលួចបញ្ចេញស្នាមញញឹមម្ដងទៀត។

"ឆាប់ញ៉ាំទៅ ក្រែងថាឃ្លាននោះអី"

"អ្នកណាថា-គ្រូក~~"និយាយមិនទាន់ចប់ផងសំឡេងនៅក្នុងពោះក៏រើឡើងម្ដងទៀតព្រោះក្លិននៃម្ហូបលើតុនេះធ្វើទុកដល់ក្រពះរបស់គេឲ្យបញ្ចេញសំឡេងមក រីឯរាងក្រាស់ក៏បានត្រឹមតែសើចមុខគេ ចំជាសង្ហាមែន ហ៊ើយ...

មកដល់ឥឡូវវិញ

"យ៉ាងម៉េច? ឆ្ងាញ់ទេ?"

"ក៏...ទទួលយកបាន"

"ហ៊ឹសៗ ចឹងក៏ឆាប់ញ៉ាំទៅ"

"ចុះលោកញ៉ាំអីនៅ?"

"នៅទេ"

"ហ៉ឺ...ញ៉ាំជាមួយគ្នាទៅ" ថាហើយថេហ្យុងក៏ប្រញាប់ងើបយកចានដួសបាយឲ្យនាយ គេមានអារម្មណ៍ថាអៀនៗម៉េចទេថ្ងៃនេះ។ ពួកគេបន្ដញ៉ាំបាយជាមួយគ្នាដោយនិយាយពីនេះពីនោះ ប្រកែកគ្នាខ្លះ សើចខ្លះ ពួកគេទាំងពីរដូចជាខានមានពេលបែបនេះយូរហើយ។

    ចំណាយពេលជិត1ម៉ោងទម្រាំតែញ៉ាំហើយព្រោះរវល់តែជជែកគ្នាពេក។ ថេហ្យុងជាអ្នកស្នើរសុំលាងចានព្រោះបើឲ្យជុងហ្គុកឲ្យទៀតវាមិនសម ណាមួយអ៊ំមិននៅផងបើទុកចោលខ្លាចគេដៀលថាមាយាទមិនបាន។

    ឡើងមកដល់ខាងលើថេហ្យុងក៏ឆ្លៀតចូលទៅក្នុងបន្ទប់ដែលទល់មុខបន្ទប់គេមួយសន្ទុះទើបចេញមកវិញ។ មកដល់ក្នុងបន្ទប់គេឃើញថារាងក្រាស់កំពុងតែរៀបចំទៅលើនៅលើសាឡុងល្មម។

"លោក!មកគេងលើគ្រែទាំងអស់គ្នាក៏បាន គ្រែធំប៉ុនណាណីគេងមិនចង្អៀតទេ" ថេហ្យុងនិយាយបែបហ្នឹងព្រោះគេងលើសាឡុងមិនមែនស្រួលឯណា ងើបវិញឈឺឆ្អឹងឆ្អែងណាស់ ណាមួយនាយជាកូនអ្នកមានគេហតែលើពូកតាំងពីក្មេងបើឲ្យនាយគេងបែបនេះទៀតដូចជាមិនសមទេ

"យើងមិន...បដិសេដទេ" គ្រាន់តែបានគេឲ្យមកគេងលើគ្រែគឺថានាយស្ញេញដើរឱបភួយឱបក្នើយមកតែម្ដងឯមុខវិញឲ្យច្រឡើម

"ស្មានថាបាត់ឆ្គួតទៅហើយ" ថេហ្យុងនិយាយតិចម្នាក់ឯងមិនដឹងថាគិតខុសរឺត្រូវដែលមកគេងលើគ្រែតែមួយ មិញឃើញធ្វើមុខស្អុយៗសោះឡូវវិញមុខរីកឲ្យអាចម៍គោត្រូវទឹក😔

ផ្លឹប~

"ន៎ែ បិទភ្លើងប្រញាប់ទៅណា" ថាមែនៗគឺត្រូវគ្នាបានតែតិចមិញហ្នឹងទេមើលទៅ

"បិទគេងហ្នឹងហើយ"

"ខ្ញុំមិនទាន់រួចរាល់ទេ"

"គ្រាន់តែផ្សំដំណេក មិនបាច់ត្រៀមខ្លួនពេកនោះទេធ្វើធម្មតាៗ-ឌឹប ព្រូស អ៊ូយ~~" និយាយច្រើនពេកស៊ីមួយជើងធ្លាក់ពីលើគ្រែចឹងទៅឲ្យសមរឹក

"បើនៅតែឡប់ៗបែបហ្នឹងទៀតខ្ញុំដេញឲ្យទៅលើសាឡុងវិញហើយ" ថេហ្យុងធាក់គេមួយជើហហើយក៏បើកភកលើងរួចចូលទៅបន្ទប់ទាំងមិនភ្លេចសម្លក់រាងក្រាសជាការគម្រាម។

"អ៊ូយ ដៃជើងតូចៗទេតែលេងធ្ងន់ៗដល់ហើយ" ជុងហ្គុកងើបឡើងមកលើគ្រែវិញទាំងយកដៃទប់ចង្កេះ ប្រហែលវៀចឆ្អឹងហើយទេដឹងនេះ ។

    ប្រហែល5នាទីក្រោយរាងតូចក៏ចេញមកវិញអង្គុយនៅមុខតុសម្អែងដើម្បីលាបគ្រឿងថែសម្រស់របស់គេ គេខានប៉ះវាចង់1អាទិត្យហើយស្បែកស្ងួតខ្លាំងណាស់(សម្រស់ជាកាតាលីករឲ្យមានកម្លាំងធ្វើការបន្ដ😣)

     ឯរាងក្រាស់នៅមិនទាន់គេងទេគេកំពុងអូសទូរស័ព្ទមើលនេះមើលនោះបន្ដិច តែក៏បានដៀងភ្នែកលួចមើលថេហ្យុងម្ដងម្កាលដែរ។

"ចាប់ពីស្អែកទៅប្រហែលជាអាចមានភ្លៀងធ្លាក់បន្ដបន្ទាប់គ្នា ដូច្នេះឯងគួរតែត្រឡប់មកគេងនៅផ្ទះ" ជុងហ្គុកគេនិយាយបែបហ្នឹងព្រោះឃើញក្នុងទូរស័ព្ទគេចុះផ្សាយ

"ដឹងហើយ"

Skip

    ព្រឹកថ្ងៃថ្មីមនុស្សម្នាសម្រាកនៅផ្ទះជួបជាគ្រួសារ ព្រោះវាជាថ្ងៃចុងសប្តាហ៍នោះអី។

"ឆាប់ស្លៀកពាក់ទៅអាងនឹងបានចេញដំណើរ"

"....."ទៀតហើយ!! ស្អីគេ? ចេញដំណើរទៅណា?សម្ដីរាងក្រាសតែងតែធ្វើឲ្យថេហ្យុងលោតសញ្ញាសួរលើក្បាលគ្រប់ពេល

"ខួបកំណើតលោកតានៅប៊ូសាន"

"ហេតុអីក៏ទើបតែប្រាប់ ខ្ញុំមិនទាន់បានរៀបចំអីផង" ទៅហូតប៊ូសានតែថ្មើនេះម៉ោង9ហើយទើបប្រាប់

"មិនបាច់រៀបចំច្រើនទេ ទៅវិលល្ងាចតាស៎"

"ខ្ញុំនៅមិនទាន់បានសុំច្បាប់នៅកន្លែងធ្វើ-"

"យើងចាត់ចែងរួចហើយ"

"ស្អីគេ?"

"កុំបូរបាច់ច្រើន ត្រូវប្រញាប់ទៅទិញអំណោយជូនលោកតាទៀត" ជុងហ្គុកថាហើយក៏ចុះទៅក្រោមមុនបាត់ដែលបន្សល់ទុកឲ្យថេហ្យុងនៅនៅខឹងហុយផ្សែងតែឯង មនុស្សស្អីម្ដងនិយាយច្រើន(លេងសើច) ម្ដងម៉ឺងម៉ាត់ គេតាមចរឹកនាយមិនទាន់ទេ។

    ចំណាយពេលយូរគួរសមទម្រាំតែមកដល់ប៊ូសានវារៀងថ្ងៃទៅហើយតែកម្មវិធីចាប់ផ្ដើមពេលយប់ឯណោះ។ ក្រោយសំណេះសំណាលជាមួយលោកតាលោកយាយរាងយូរគួរសម ថេហ្យុងបានសុំជុងហ្គុកទៅដេហ្គូវិញបន្ដិចព្រោះចង់មកលេងប៉ាម៉ាក់គេផង តែនាយក៏បានមកជាមួយគេដែរ។ មកដល់ភ្លាមចំពេលប៉ាថេហ្យុងរៀបនឹងឡើងទៅចម្ការល្មម ទើបថេហ្យុងសុំមកតាមដែរព្រោះខានឡើងមកយូរហើយ។

"ប្រយ័ត្នផងណាជុងហ្គុក" លោកគីមប្រាប់ទៅកូនប្រសារព្រោះតែមើលទៅគេដើររកតែរអិល ដោយតែយប់មិញនៅទីនេះមានភ្លៀងធ្លាក់ទើបដីវារអិលបែបហ្នឹង។

"បាទប៉ា ព្រូស~"និយាយមិនទាន់ផុតមាត់ផងរាងក្រាស់ក៏រអិលជើងដួលពោបទៅនឹងដីបានសម្រេច🤣

"យ៉ាងម៉េចហើយ ទៅរួចអត់?" លោកគីមមកជួយលើកគេហើយសួរបញ្ជាក់ព្រោះទាន់មកទាន់ឆ្ងាយអាចទៅវិញបាន

"បាទ ទៅរួច"

"*ឲ្យនៅផ្ទះមិនចង់ទេ*" ថេហ្យុងចូលមកជួយទប់នាយកុំឲ្យប៉ាគេសង្ស័យហើយលួចនិយាយខ្សឹបៗឲ្យឮតែ2នាក់គេទៀត

    ចំណាយពេលដើរតាមចង្កេះភ្នំប្រហែល15នាទី ពួកគេក៏បានមកដល់ចម្ការ តែ ដោយមានលោកគីមជាអ្នកដើរនាំមុខជូនពួកគេដើរមើលនេះមើលនោះ ហើយក៏ឆ្លៀតទៅមើលការងារកម្មករផងដែរ។

    មកដល់ខាងលើថេហ្យុងមិនសូវនៅជាមួយរាងក្រាសទេគេដើរតាមតែប៉ាគេប៉ុណ្ណោះ ឯជុងហ្គុកវិញក៏បានលើកកាមេរ៉ាដែលពាក់នៅកនោះយកមកថតទេសភាពនៅទីនេះ ទុកមើលនៅថ្ងៃក្រោយ។(កន្លែងចម្ការតែនៅលើភ្នំនេះដូចរាងភូតតិចតែទ្រាំអានទៅ🙂😭)

    វេលាយប់មកដល់ពិធីខួបកំណើតលោកតាចនក៏រៀបចំឡើងទៅតាមធម្មតាដែលគ្រាន់តែជាការញាំអាហារជួបជុំគ្រួសារប៉ុណ្ណោះក្នុងនោះក៏មានថេហ្យុងនិងជុងហ្គុកផងដែរ។

" វ៉ុនស៊ីលហា៎ចំណាស់នេះទៅហើយ ពេលណាទើបយកគ្រួសារនឹងគេ? " លោកតាចន សួរទៅកូនប្រុសពៅគាត់ព្រោះឆ្នានេះគេអាយុ42ឆ្នាំហើយនៅមិនព្រមគិតគូររកប្រពន្ធទៀត (ពូហ្នឹងចេញម្ដងតាំងភាគ5ហ៎)

"លុយមើលតែជម្ងឺមិនគ្រាន់ផង ទៅមានលុយឯណាស្ដីប្រពន្ធនោះលោកប៉ា" ជឿហេស៎ថាលោកចនវ៉ុនស៊ីលអត់លុយនោះ បើថាមិនចង់យកត្រូវជាង

"យើងដឹងហើយថាចម្លើយប្រាកដជាបែបនេះ ហ៊ឹសៗ" លោកតាចនសើចអ្នកគ្រប់គ្នានៅទីនេះក៏សើចដូចគ្នា។ ត្រូវហើយលោកវ៉ុនស៊ីលតែងតែឆ្លើយបែបនេះរាល់ពេលដែលអ្នកផ្ទះលើកសំណួរនេះឡើង ប្រហែលជាគាត់មិនទាន់មានមនុស្សត្រូវចិត្តហើយមើលទើបនៅតែរក្សាភាពsingleដល់វ័យប៉ុននេះ ទាំងដែលក្មួយៗគាត់រៀបការមានដល់កូនមុនគាត់ហើយ។

Skip

+តាមផ្លូវត្រឡប់មកផ្ទះវិញ

    សភាពក្នុងឡានពេលនេះគឺមានតែសម្លេងដកដង្ហើមរបស់ប្ដីប្រពន្ធមួយគូដែលម្នាក់អង្គុយស្រងូតស្រងាត់បែរមើលទៅដំណក់ទឹកភ្លើងខាងក្រៅ ឯម្នាក់ទៀតកំពុងតែបញ្ជារចង្កូតឡានតែក៏បានត្រឹមតែកើតឆ្ងល់នឹងភាពស្ងៀមស្ងាត់របស់ភាគីម្ខាងទៀតតែក៏មិនសួរនាំព្រោះមិនមែនរឿងគេឯណាហេតុអីចាំបាច់ខ្វល់ច្រើនម៉្លេះ ប៉ុន្តែ...

«ខ្មោចចូលទេដឹងទើបសុភាពបែបនេះ!» ឃើញបរិយាកាសស្ងាត់ពេកជុងហ្គុកក៏និយាយឡើងតែ...

«...........» ថេហ្យុងហាក់មិនបានឮអ្វីនាយដែលបាននិយាយសោះ គេនៅតែអង្គុយស្ងៀមសម្លឹងមើលទៅខាងក្រៅតាមកញ្ចក់ឡានដដែល ដែលធ្វើឲ្យជុងហ្គុកស្ងាត់ទៅតាមហ្នឹងដែរ។

ត្រឡប់ទៅកាលពេលនៅដេហ្គូ

"ម៉ាក់មានរឿងអីមែនទេ?" ថេហ្យុងដែលទើបតែចុះពីចម្ការមកវិញក៏ត្រូវបានម៉ាក់របស់គេហៅមកក្រោយផ្ទះ

"ម៉ាក់បានឃើញព័ត៌មានរឿងក្ដីឃាតកម្មនោះហើយ" អ្នកស្រីគីមនិយាយទាំងទឹកមុខបារម្ភ

"ដូច្នេះម៉ាក់..."

"ម៉ាក់ថាកូនលាឈប់ទៅ ម៉ាក់មិនទុកចិត្តទេតាំងពីឃើញព័ត៌មានដំបូងមកម្ល៉េះ" អ្នកស្រីគីមនិយាយទាំងចាប់កាន់ដៃថេហ្យុង

"ខ្ញុំមិនអីទេម៉ាក់" ថេហ្យុងរាងអាក់អន់ចិត្តបន្ដិចដែរព្រោះនេះជាការងារគេស្រឡាញ់ ទោះមានគ្រោះមែនតែគេអាចការពារខ្លួនឯងបាន

"លាឈប់ ហើយទៅជួយមើលហាងបងឯងវិញទៅណាថេហ៍ មិនចឹងទេក៏ទៅធ្វើការជាមួយប្ដីឯងទៅម៉ាក់ស្រណុកចិត្តជាង"

"ម៉ាក់..."

"ពីមុនម៉ាក់មិនថាទេព្រោះកូនខ្លួនមួយ តែពេលនេះកូនរៀបការរួចហើយគួរណាតែនៅផ្ទះឲ្យប្ដីបានឃើញមុខខ្លះ"

"ខ្ញុំនឹងយកទៅគិតមើលសិនម៉ាក់"

"ថេហ៍កូន..."

"ខ្ញុំត្រូវទៅវិញហើយម៉ាក់ ជម្រាបលា"

"ហ្ហឹម..." អ្នកស្រីចនបានត្រឹមតែដកដង្ហើមធំព្រោះកូននិយាយមិនស្ដាប់សោះ បើដឹងថាបែបនេះមិនឲ្យធ្វើតាំងពីដំបូងមកម្ល៉េះ។

     មែនហើយព្រោះពីដំបូងថេហ្យុងសុំអង្វរពួកគាត់ពេក ណាមួយគាត់មិននឹកស្មានថាថេហ្យុងស្នើរខ្លួនចូលទៅក្នុងក្រុមប៉ូលីសខាងរឿងក្ដីឃាតកម្មបែបនេះឡើយ ព្រោះវាគ្រោះថ្នាក់ណាស់ក្នុងការស្វែងរកជនល្មើសហើយថេហ្យុងក៏ធ្លាប់ត្រូវបានជនល្មើសចាក់ក្នុងពេលចុះប្រត្ដិបតិ្តការផងដែរទើបគាត់ចេះតែតឿនចង់ឲ្យគេសុំលាឈប់ តែសួរថាគេព្រមដែរទេកន្លងមក? ចម្លើយគឺអត់ហ្នឹងឯង។

ត្រឡប់មកបច្ចុប្បន្នវិញ

ង៉ឺត~

«នែ៎លោក!ចង់សម្លាប់មនុស្សទាំងរស់មែនទេនេះ?»ថេហ្យុងដែលកំពុងតែអង្គុយស្ងៀមក៏ស្រាប់តែប៊ិះនឹងបោកក្បាលទៅនឹងឡានដោយសារតែនាយចាប់ហ្វ្រាំងទាន់ហន់ពេក នេះនាយចង់លេងអី!!

«ជិះឡានម៉ាកឆ្គួតស្អីហ្នឹង? ឯងមានកើតអីរឺអត់?» ជុងហ្គុកកំពុងតែបើកឡានសុខៗមិនដឹងថាមានឡានមកពីណាទេបើកមកវ៉ាគេហើយស្រាប់តែចាប់ហ្វ្រាំងបង្អង់ភ្លាមៗធ្វើឲ្យនាយសឹងតែបុកគូទពីក្រោយទៅហើយទើបភ្លាមនោះជុងហ្គុកស្រវ៉ាជាន់ហ្រ្វាំងបែបនេះ តែក៏មិនភ្លេចងាកមកសួរអ្នកដែលអង្គុយនៅក្បែរខ្លួនដែរ ព្រោះអម្បាញ់មិញនាយក៏សឹងតែបោកក្បាលនឹងចង្កូតឡានដែរ។

«ខ្ញុំមិនអីនោះទេ» ថេហ្យុងយល់សាច់រឿងក៏សម្រួលឥរិយាបថវិញអម្បាញ់មិញច្រឡំឆាប់ច្រឡោតពេក ណាមួយកំពុងតែគិតរឿងម៉ាក់គេនិយាយនោះផង

«ដាក់ខ្សែក្រវ៉ាត់ឲ្យជាប់ៗទៅ កុំប្រហែសពេក» សុខៗស្រាប់តែឱនមកក្បែរថេហ្យុងហើយដាក់ខ្សែក្រវ៉ាត់ឲ្យគេសាថ្មីព្រោះឃើញថាវារៀងមិនសូវរៀបរយខណៈដែលថេហ្យុងអង្គុយឡើងរឹងខ្លួនព្រោះមុខជុងហ្គុកនៅជិតមុខគេពេក។

«អ៎...» ក្រោយជុងហ្គុកដាក់រួចថេហ្យុងក៏រៀបរឹកម្ដងទៀតហើយងក់ក្បាលជាយល់ព្រោះជុងហ្គុកកំពុងសម្លឹងមកគេ រាងតូចក៏ងាកមុខចេញមើលទៅខាងក្រៅព្រោះមិនចង់ប្រទាក់ភ្នែកនឹងក្រសែភ្នែកបែបនោះទៀត។

     នៅតាមផ្លូវបានថេហ្យុងបានលួចញញឹមផងដែរតែមិនបានឲ្យជុងហ្គុកឃើញនោះទេព្រោះខ្លាចជុងហ្គុកលួចបង្អាប់គេថាគេលង់ស្នេហ៍នាយ។ ទាំងជុងហ្គុកនិងថេហ្យុងសុទ្ធតែលួចញញឹមដូចគ្នាតែគ្មាននរណាឲ្យអ្នកម្ខាងទៀតបានដឹងឡើយ ពេលនោះឡានពួកគេក៏ជិះដល់ផ្លូវបំបែកជា4ជ្រុងក៏លោតភ្លើងក្រហមដែលត្រូវតម្រូវឲ្យពួកគេឈប់ឡានរង់ចាំភ្លើងបៃតងវិញ។ ស្របពេលដែលលោតភ្លើងបៃតងឡានជុងហ្គុកក៏បើកបន្ដទៅមុខតែទើបតែបើកទៅដល់ពាក់កណ្ដាលផ្លូវក៏ស្រាប់តែ...

ប៉ាំង~ប្រាវ~~















តើមានរឿងអ្វីកើតឡើងចំពោះពួកគេ?












To be continues

Enjoy your reading 💕








Continue Reading

You'll Also Like

20.5K 797 41
Long before time had a name, the first spinjitzu master created Ninjago, using four elemental weapons, but when he passed a dark presence sought out...
1.7M 40.3K 44
Brynn Kingslee has spent a third of her life protecting herself from her stepfather as fiercely as a twelve year old can. Only to find, after his dea...
137K 27.9K 82
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
82.4K 2.9K 25
Leila always believed that she was cursed to be born as one of the Lambordi. Her brothers were scary and they hated her. Thus, she always tried to st...