អាពាហ៍ពិពាហ៍ក្រឡាប់ចាក់

By Yeannam

796 87 0

"មើលទៅទេវតាហាក់មិនឈរខាងខ្ញុំសោះ ហេតុអ្វីក៏ឲ្យខ្ញុំជួបរឿងឆ្គួតបែបនេះទៅវិញព្រះហ្អើយ ហេតុអ្វីក៏ត្រូវប្ដូររាងកាយគ... More

ភាគ 1
ភាគ 2
ភាគ 3
ភាគ 4
ភាគ 5
ភាគ 6
ភាគ 7
ភាគ 9 : រីករាយដែលបានស្គាល់
ភាគ 10 : ញ៉ាំជាមួយគ្នាទៅ
ភាគ 11 : សុំទោស
ភាគ 12 : មនុស្សរុក្ខជាតិ
ភាគ 13 : ជនដែលគួរឲ្យសង្ស័យ
ភាគ 14 : ហឹស ឯងចប់របស់យើងហើយ...
ភាគ 15 : និយាយស្ដីប្លែកៗ

ភាគ 8

35 5 0
By Yeannam

    ពីព្រឹកទល់ល្ងាចថ្មើនេះរាងក្រាស់មិនបានត្រឡប់ទៅផ្ទះនោះទេ ព្រោះដោយសារតែការឈប់សម្រាករបស់នាយ1សប្ដាហ៍ ធ្វើឲ្យឯកសារជាច្រើននៅគរដូចភ្នំនៅលើតុធ្វើការដែលត្រូវឲ្យគេពិនិត្យនិងអនុម័តសិនទើបបញ្ជូនទៅខាងលើបន្ទាប់។ ហើយពេលនេះម៉ោង5ល្ងាចហើយ បុគ្គលិកក៏ចេញពីធ្វើការអស់ដែរ កំពុងតែពិនិត្យឯកសារសុខៗស្រាប់តេមានលេខមួយខ្សែខលចូលមក

«ហាឡូ អ្នកម៉ាក់» ការពិតគឺជាលេខម៉ាក់នាយហ្នឹងហើយ គាត់ខលមកមិនដឹងប៉ុន្មានដងហើយទេ

«កូនប្រុសហា៎ ល្ងាចនេះកុំភ្លេចនាំកូនប្រសារមកញ៉ាំជុំគ្នានៅផ្ទះធំណា» អ្នកស្រីចនខលមកប្រាប់ជុងហ្គុក

«បាទទទ នេះម៉ាក់បញ្ជាក់ខ្ញុំចង់5ដងហើយ» ជុងហ្គុកឆ្លើយបង្អូសសំឡេងយ៉ាងវែងព្រោះតែហួសចិត្តនឹងម្ដាយពេកនេះខ្លាចគេមិននាំថេហ្យុងទៅរឺយ៉ាងម៉េច

«ម៉ាក់ខ្លាចកូនភ្លេច ហេហេ>< ចឹងកូនធ្វើការបន្ដទៅណាម៉ាក់ឈប់រំខានហើយ» អ្នកស្រីចនថាហើយក៏បិទយកតែម្ដង

«ហ៊ឺយ មិនដឹងជាថ្មើរណាគេមកវិញទេលេខទូរស័ព្ទក៏គ្មាន» រាងក្រាស់និយាយបែបនេះព្រោះយប់មិញរាងតូចមកវិញនៅម៉ោង8ជាងឯណោះហើយស្រវឹងទៀត ហើយមិនដឹងថាថ្ងៃនេះពេលណាមកវិញទេ ថ្វីដ្បិតតែនៅផ្ទះជាមួយគ្នាគេងបន្ទប់ជាមួយគ្នាតែអត់មានលេខគ្នាទៀតទេចង់និយាយចឹង

«ហ៊ឺយ...» ជុងហ្គុកញីសក់ក្បាលខ្លួនឯងខ្លាំងៗគ្មានអារម្មណ៍ធ្វើការបន្ដទេព្រោះតែពេលនេះកំពុងស្រមៃដល់ការថើបគ្នាយប់មិញ តែហេតុអីគេទៅគិតរឿងនេះ ព្រះអើយចង់តែបោកក្បាលនឹងសាឡុងទេ។

    មិនយូរប៉ុន្មានវេលាយប់ក៏បានមកដល់តែលើកនេះសំណាងល្អណាស់ដែលថេហ្យុងគេបានមកដល់ផ្ទះល្មម គេមកដល់ផ្ទះតាំងតែម៉ោង2រសៀលឯណោះហើយថ្ងៃនេះអ៊ំមេផ្ទះមិនបានមកធ្វើការទេ។

«មកពីធ្វើអីនៅក្នុងហ្នឹង?» ជុងហ្គុកដើរមកឈប់នៅក្បែរហ្នឹងហើយយកដៃជ្រែងហោប៉ៅខោទាំងសងហើយសួរទាំងឆ្ងល់ព្រោះឃើញថេហ្យុងដើរចេញពីបន្ទប់ដែលទល់មុខបន្ទប់ពួកគេ ដែលបន្ទប់នេះពីមុនថេហ្យុងគេងនៅទីនេះតែត្រូរើមកគេងបន្ទប់តែមួយវិញពេលអ៊ំមេផ្ទះមកធ្វើការនៅទីនេះ។ តើគេមិនមែនចង់គេងបែកបន្ទប់វិញទេដឹង?

«ខ្ញុំមិនឆ្លើយទេ កុំបាច់សួរ» ថេហ្យុងកំពុងតែមិនសូវជាអារម្មណ៍មិនល្អស្រាប់ផងឡូវមកឃើញមុខរាងក្រាសទៀតកំហឹងកាលព្រឹកមិញកើនឡើងមួយជាន់ថែមទៀត។

«អ្នកម៉ាក់ខ្ញុំហៅឲ្យញ៉ាំបាយជុំគ្នានៅឯផ្ទះធំ» ដោយឃើញថេហ្យុងប្រុងដើរគេចចេញនាយក៏ប្រហើរមួយប្រយោគទៅកាន់ថេហ្យុង។

«ខ្ញុំមិនបានទៅទេ លោកទៅតែឯងទៅ ចាំខ្ញុំខលទៅសុំទោសគាត់ខ្លួឯង» ថេហ្យុងមិនបានឈប់ដំណើរទេតែគេតបទៅជុងហ្គុកបណ្ដើររៀបដើរចុះជណ្ដើរបណ្ដើរ។

«មិនបានទេគាត់ហៅឲ្យឯងទៅដែរជាដាច់ខាត» ជុងហ្គុកបានដើរមកចាប់ដើមដៃថេហ្យុងឲ្យគេបែរមកនិយាយជាមួយនាយវិញ

«លែងដៃ» ថេហ្យុងមិនតបនឹងនាយតែរាងតូចប្ដូរជាសម្លក់ទៅនាយហើយឲ្យនាយលែងដៃគេវិញ គេមិនចូលចិត្តឲ្យនរណាមកប៉ះពាល់គេទេ

«សម្រេចថាឯងទៅ??» ជុងហ្គុកលែងដៃថេហ្យុងហើយសម្រួលឥរិយាបថវិញ អម្បាញ់មិញច្រឡំ

«លោកទៅមុនទៅ ចាំខ្ញុំទៅតាមក្រោយ» ទោះយ៉ាងណាក៏ថេងហ្យុងនៅតែទៅដដែល

«ទៅជាមួយគ្នាទៅ យើងទៅងូតទឹកសិន» ជុងហ្គុក

«ក៏...កុំឲ្យលោកប៉ាអ្នកម៉ាក់សង្ស័យនោះអី» ដោយឃើញរាងតូចមិនឆ្លើយហើយគិតតែសម្លឹងមុខនាយ នាយក៏ធ្វើជាយកលេសខ្លាចអ្នកផ្ទះសង្ស័យឡើងមក។មែនហើយគេមិនបានខ្វល់ពីរាងតូចជិះអីទៅទេគឺគេខ្លាចប៉ាម៉ាក់នាយសង្ស័យប៉ុណ្ណោះ ពិតមែន

«ខ្ញុំមិនបានសួរ» ថេហ្យុងនិយាយហើយក៏ចុះទៅក្រោមបាត់ ដោយទុកឲ្យជុងហ្គុកឈរឆ្កឹងហេលហាលតែឯង។

Skip

«ញ៉ាំឲ្យច្រើនៗទៅណាកូន» អ្នកស្រីចនចាប់ម្ហូបដាក់ឲ្យថេហ្យុង

«បាទ អរគុណណាស់អ្នកម៉ាក់» ថេហ្យុងញញឹមយ៉ាងស្រស់ទៅកាន់អ្នកស្រីចន។ ការញ៉ាំអាហារជុំគ្នាយ៉ាងមានសេចក្ដីសុខក៏បានបញ្ចប់ទៅដោយការសម្ដែង...អាស៎ច្រឡំ ដោយភាពរីករាយ ពេលនេះប៉ាជុងហ្គុកនិងគេកំពុងអង្គុយនៅលើសាឡុងជជែកគ្នាពីនេះពីនោះក៏ដូចជារឿងក្រុមហ៊ុនអីអស់ហ្នឹងរហូតដល់ថេហ្យុងនិងអ្នកស្រីចនចេញមកពីផ្ទះបាយវិញដោយភ្ជាប់ជាមួយនិងផ្លែឈើរៀបដាក់ចានខ្លះៗចេញមកដោយថេហ្យុងអង្គុយជាប់ជាមួយជុងហ្គុក។

«មើលទៅកូនប្រសារស្រកសាច់ជាងមុន ឯងធ្វើបាបប្រពន្ធមែនទេជុងហ្គុក» លោកចននិយាយធ្វើឲ្យអ្នកស្រីចនងាកមកមើលមុខជុងហ្គុកជម្រិតទាមទារចម្លើយ

«ម៉េចនឹងអាចនោះលោកប៉ា ខ្ញុំនិងភរិយាមើលថែគ្នាបានល្អណាស់មែនទេអូនសម្លាញ់ សឺត» មិននិយាយតែមាត់ទេជុងហ្គុកក៏ថើបថេហ្យុង1ខ្សឺតថែមទៀតធ្វើឲ្យថេហ្យុងដែលមិនបានត្រៀមខ្លួននោះញញឹមទាំងសមហើយលួចយកដៃក្ដិចជុងហ្គុកថែមទៀតផង។

    ការពិតជុងហ្គុកលួចមានគំនិតនេះតាំងតែនៅផ្ទះមកម្ល៉េះ ព្រោះថ្ងៃនេះថេហ្យុងស្រស់ស្អាតណាស់គេពាវអាវឡេវដៃអាវរៀងរលុងៗពណ៌សាច់និងស្លៀកជាមួយខោសាច់ក្រណាត់រលុងៗទោះមើលទៅសាមញ្ញតែក្នុងភ្នែកនាយថេហ្យុងស្អាតខ្លាំងណាស់ តែដែលសរសើរកន្លងមកនេះគេលួចមានចិត្តលើថេហ្យុងមែនទេ?មិនមែនទេ តែគេមានអារម្មណ៍ថាថេហ្យុងស្អាតចម្លែក។ (ពុងជិតpinkចឹងហើយពូ🗿)

«អ៎ុះ មែនហើយ អ្នកម៉ាក់ប្រាប់ថាមានរឿងចង់ប្រាប់ពួកខ្ញុំនោះ តើជារឿងអ្វីទៅម៉ាក់?» ជុងហ្គុក

«គឺម៉ាក់បានរៀបចំសំបុត្រយន្ដហោះឲ្យពួកកូនទៅលេងប្រទេសស្វីស1សប្ដាហ៍» ដោយសម្ដីអ្នកស្រីចនធ្វើឲ្យពួកគេបើកភ្នែកធំៗដោយអាក់ខានពុំបាន។

*ថាម៉េច 1សប្ដាហ៍?ដាច់ខ្យល់ស្លាប់មិនខានទេខ្ញុំ។ មិនបានទេៗត្រូវតែរកវិធីប្រកែក* ថេហ្យុងគិតក្នុងចិត្តឯដៃលួចក្ដិចជុងហ្គុកនិងធ្វសញ្ញាឲ្យគេប្រកែក។

«អឺ...គឺ...គឺ...ត្រូវហើយម៉ាក់ ពេលនេះពួកយើងគឺមានការងាររវល់រាងៗខ្លួន ខ្ញុំថាចាំលើកក្រោយទៅ» ជុងហ្គុកមិនដឹងកុហកម៉េចឲ្យសមទេ ស្ដាប់ទៅរដាក់រដុបណាស់ខ្លាចតែអ្នកស្រីចនចាប់បានទេ។

«ថេហ្យុង ម៉េចក៏ស្ងាត់បែបនេះកូន? កូនជុងគម្រាមអីកូនមែនទេ ប្រាប់ម៉ាក់មក» កាន់តែវែងឆ្ងាយហើយពេលនេះ

«គឺ មិន-មិនមែនបែបហ្នឹងទេម៉ាក់ បងជុងមើលថែខ្ញុំបានល្អណាស់។ អឺ...ខ្ញុំក៏គិតដូចបងដែរគួរតែចាំលើកក្រោយទៅណាអ្នកម៉ាក់» ថេហ្យុង

«អញ្ចឹង...ក៏បាន» អ្នកស្រីចនតបទាំងមិនចង់ តែក៏មិនអីដែរឲ្យតែពួកគេពិតជាមិនបានឈ្លោះគ្នាមែន។ ឯប្ដីប្រពន្ធមួយគូរនេះវិញគ្រាន់តែឮបែបនាំគ្នាលួចធូរទ្រូងព្រោះដោះស្រាយបានមួយគ្រា។

Skip

«គួរតែនៅម្ដុំនេះហើយ ហ៊ឺយ...ហត់ចង់ធ្លាក់សួត» ជីមីនយកដៃច្រត់ជង្គង់ទាំងសងដើម្បីទប់លំនឹងព្រោះពេលដើរឡើងមកនេះផ្លូវរាងជំរាលហើយឆ្ងាយទៀតទម្រាំតែមកដល់គោលដៅហត់ចង់ធ្លាក់អណ្ដាតសង្ឃឹមថាគេមកត្រូវទៅចុះ។ គេយកដៃជួតញើសជាប់ក្បាលតិចៗហើយលើកក្រដាសអាស័យដ្ឋានមនុស្សម្នាក់យកមកមើល។

«ផ្ទះច្រើនយ៉ាងនេះ តើប្រុសសម្អុយនោះនៅផ្ទះមួយណាទៅ?» ជីមីនឈរត្រង់ខ្លួនវិញហើយសម្លឹងមើលទៅជុំវិញទីនេះគឺសុទ្ធតែផ្ទះល្វែង(ផ្ទះមាន5-6បន្ទប់តគ្នាទៅលើ)ដែលដូចៗគ្នាទាំងអស់តើគួរទៅរកផ្ទះមួយណាមួយត្រូវទៅ?

«ហីយ៉ា...ជាអ្នកកម្លោះសោះទើបរើមកនៅទីនេះដែរមែនទេ?» កំពុងឈរមើលឆ្វេងស្ដាំសុខៗក៏មានអ្នកមីងម្នាក់មកនិយាយជាមួយកំលោះតូចជីមីនព្រោះគាត់បានឃើញជីមីនឈរនៅទីនេះចង់5នាទីហើយទើបគាត់ចង់មកសួរនាំក្រែងល៎គេវង្វេងផ្លូវអីបែបហ្នឹងតែការពិតជាមនុស្សដែលគាត់ស្គាល់សោះ។

«គឺជាអ្នកមីង! គឺខ្ញុំមករកផ្ទះមិត្តនោះទេតែមិនដឹងថាគេនៅឯណាទេ» អ្នកមីងម្នាក់នោះគឺជាម៉ូយកាហ្វេហាងជីមីនដែរ គាត់ទិញឡើងចំណាំមុខជីមីនទៅហើយហើយជីមីនក៏ស្គាល់មុខគាត់ដែរ

«មិត្តគេឈ្មោះអី ក្រែងល៎ខ្ញុំអាចជួយបានណា» គាត់រើមកនៅទីនេះចង់1ឆ្នាំហើយដូច្នេះហើយគាត់ក៏ស្គាល់អ្នកនៅម្ដុំនេះរាងច្រើនដែរ

«គឺនេះជារូបរបស់គេ» ជីមីនឮបែបនេះក៏យករូបយ៉ុនហ្គីពីក្នុងទូរស័ព្ទឲ្យគាត់មើល

«អ៎...គេក៏នៅទីនេះដែរប៉ុន្ដែមិនដឹងថានៅជាន់ទីប៉ុន្មានទេ ព្រោះយូរៗទើបឃើញគេម្ដង» អ្នកមីងម្នាក់នោះនិយាយពិតមែនព្រោះគាត់មិនសូវដែលឃើញយ៉ុនហ្គីនោះទេ 1អាទិត្យឃើញតែ3-4ដងប៉ុណ្ណោះដោយសារតែគាត់នៅជាន់ខាងក្រោមគេដូច្នេះហើយទើបគាត់ឧស្សាហ៍ឃើញអ្នកចេញចូលនៅទីនេះ។

«អរគុណណាស់អ្នកមីងចាំខ្ញុំរកបន្ទប់គេដោយខ្លួនឯង អរគុណច្រើនណាអ្នកមីងស្អាត» ជីមីនគ្រាន់តែដឹងថាគេមកចំទិសដៅក៏ទឹកមុខប្រែជារីករាយជាងមុនយ៉ាងណាក៏មិនលះបង់កម្លាំងមកខុសកន្លែងដែរ បន្ទាប់មកជីមីនក៏ឡើងទៅជាន់ខាងលើបន្ដបន្ទាប់តាមកាំជណ្ដើរដើម្បីរកជាន់ដែលយ៉ុនហ្គីនៅ។

     ជីមីនដើរគោះទ្វារបន្ទប់សួរគ្រប់ជាន់តែម្ដងព្រោះមិនស្គាល់ជាន់ដែលយ៉ុនហ្គីរស់នៅនោះទេហើយពេលនេះថេហ្យុងក៏គេទាក់ទងទៅមិនបានទៀត ឲ្យតែអាស័យដ្ឋានមកមិនប្រាប់ជាន់ដែលយ៉ុនហ្គីរស់នៅផងអត់ទេ នេះគេដើរគោះគ្រប់ជាន់ឡើងហត់ទៅហើយ ហើយគេអត់មានលេខយ៉ុនហ្គីទៀតតតត...

«តុកៗ តុកៗ សួរស្ដីមានអ្នកន-» ជីមីនបានឡើងមកដល់ជាន់ផុតលើគេហើយគឺជាន់ទៅ5នៅមិនទាន់បានជួបបន្ទប់យ៉ុនហ្គីទេ គេសង្ឃឹមថាជាន់នេះជាបន្ទប់គេទៅចុះ ប៉ុន្តែគោះច្រើនដងហើយនៅមិនទាន់មានអ្នកបើកទ្វារទៀត...

ក្រាក~~

«រកអ្នកណា?» ម្ចាស់បន្ទប់មិនបានបើកទ្វារឲ្យអស់នោះទេគេបើតែពាក់កណ្ដាលហើយបញ្ចេញមុខតែពាក់កណ្ដាលមកតែប៉ុណ្ណោះ។

«គឺ...គឺ ខ្ញុំមករកបន្ទប់មិត្តភក្តិតែ..តែប្រហែលជាច្រឡំហើយខ្ញុំ...ខ្ញុំសុំទោសផងដែលរំខាន» ជីមីនគ្រាន់តែឃើញមុខម្ចាស់បន្ទប់ហើយគេមានអារម្មណ៍ថាចាញ់ច្រាបយ៉ាងម៉េចមិនដឹង គេម្នាក់នេះមើលទៅសុភាពហើយមិនចូលចិត្តភាពរញ៉េរញ៉ៃទេតែទោះទឹកមុខគេសុភាពមែនតែកែវភ្នែកគេមិនចឹងនោះទេ បែបនេះហើយទើបជីមីនរាងត្រដិតបន្ដិចពេលកែវភ្នែកសម្លឹងនោះមើលមកគេចំៗ។

«មិនអីនោះទេ» ទ្វារក៏បានបើកអស់ហើយប្ដូរពីទឹកមុខរាបស្មើមកជាញញឹមវិញតិចៗបែបសុភាពបុរស ។

«បាទ ចឹងខ្ញុំលាសិនហើយសុំទោសម្ដងទៀត» ក្រោយបុរសម្នាក់នោះញញឹមវិញទើបជីមីនរាងធូរចិត្តវិញបន្ដិច ហើយក៏ប្រញាប់លាគេទៅវិញក៏មិនភ្លេចឱនសុំទោសម្ចាស់បន្ទប់នោះម្ដងទៀតដែរ។

«ជាន់ទី4អម្បាញ់មិញគ្មានអ្នកបើកទ្វារទេ គួរតែអាបន្ទប់ហ្នឹងហើយ» ជីមីនដើរចុះមកវិញក៏មកឈប់នៅមុខបន្ទប់ជាន់ទី4 មុនឡើងទៅខាងលើគេបានគោះទ្វារហើយតែគ្មានអ្នកឆ្លើយទើបគេគិតថាប្រហែលម្ចាស់មិននៅទើបទៅខាងលើបន្ទាប់។ ជីមីនជឿជាក់ថាជាបន្ទប់នេះព្រោះកាលពីរសៀលថេហ្យុងបានទៅរកគេដល់ហាងហើយឲ្យអាស័យដ្ឋាននេះមកគេហើយឲ្យគេមកទីនេះដាច់ខាត ហើយបញ្ជាក់ច្បាស់ណាស់ថាយ៉ុនហ្គីគេមកផ្ទះ តែថេហ្យុងមិនបញ្ជាក់ហេតុផលដែលឲ្យគេមករកយ៉ុនហ្គីទេគេប្រាប់ថាចាំមានពេលចាំគេប្រាប់ឲ្យលម្អិត។

«ក្រឹក អូ៎!ទ្វារអត់ចាក់សោរផង! យ៉ុនហ្គីហ្យុង? ហ្យុង?? ហ្យុងនៅទីនេះរឺអត់?» ផឺង~ជីមីនប្រមូលភាពក្លាហានសាកបើកទ្វារចូលទោះត្រូវយ៉ុនហ្គីជេរក៏ដោយ ក៏ប៉ុន្តែឈានជើងចូលមិនទាន់បាន5ជំហានផង ជើងរបស់ក៏ទាត់នឹងអ្វីមិនដឹងព្រោះតែសភាពបន្ទប់នេះគឺងងឹតឈឹងមិនបានបើកទេ ទើបត្រូវតម្រូវឲ្យជីមីនបើកflashទូរស័ព្ទហើយរកកុងតាក់នៅទីនោះ...

«អ៎ុះ ព្រះជួយ!! បន្ទប់ជ្រូករឺកណ្ដុរហ្នឹង?» ជីមីនបើកភ្លើងបន្ទប់រួចក៏លាន់បែបមាត់នឹកស្មានមិនដល់ ហេតុអ្វីរញ៉េរញ៉ៃដល់ថ្នាក់នេះហើយរបស់ដែលគេជើងគេទាត់ត្រូវអម្បាញ់មិញគឺជាដបស្រាដែលគររប៉ាត់រប៉ាយប្រហែលជាជាង10ដបឯណោះមិនដឹងថាងូតរឺផឹកឲ្យប្រាកដទេ។ បើនិយាយពីឥវ៉ាន់វិញគឺធ្លាក់ពេញហ្នឹងទាំងអស់ខ្លះក៏បែកខ្លះទៀតក៏នៅល្អ។

«អេ៎ហ្យុង!ឆាប់ក្រោកឡើង» ជីមីនទើបតែចាប់អារម្មណ៍រកមើលយ៉ុនហ្គីក៏ឃើញថាគេនៅដេកសន្លប់ក្បែរទ្វារបន្ទប់ទឹកឯណោះដាស់ក៏គ្មានកម្រើកអីបន្ដិច។

«នេះទៅមានរឿងអីមកទើបដល់ថ្នាក់នេះ» ជីមីនច្រត់ចង្កេះមើលទៅមនុស្សសន្លប់ដេកដួលលែងដឹងខ្យល់អី គេមិនដែលឃើញនាយក្នុងសភាពបែបនេះពីមុនមកទេនេះជាលើកទី1ហើយ។

     បន្ទាប់មកជីមីនក៏ជួយគ្រាយ៉ុនហ្គីឲ្យទៅគេងនៅលើពូកវិញហើយក៏រៀបចំបន្ទប់នេះសារឡើងវិញព្រោះវារញ៉េរញ៉ៃអស់ទៅហើយ។ ក្រោយរៀបចំបន្ទប់ហើយគេក៏យកចានដែកមួយដាក់ទឹកនិងយកកន្សែងមកជូតខ្លួនឲ្យនាយក៏បានឃើញរបួសដែលនៅលើដៃស្ដាំរបស់គេ ជីមីនក៏លាងរបួសនិងរុំបង់ឲ្យគេ...ខណៈពេលដែលរុំបង់សុខៗជីមីនក៏មានអារម្មណ៍ថាឈឺចិត្តតិចតួចដែរ ព្រោះអ្វី?

«ស្រឡាញ់គេដល់ម្ល៉ឹង?» ជីមីន

«បើនាងមានថ្មីហើយ គួរតែដោះលែងគាត់មកឲ្យខ្ញុំ» ព្រោះអម្បាញ់មិញនេះពេលគេរៀបចំបន្ទប់គេបានឃើញរូបថតមួយសន្លឹកដែលក្នុងនោះមានរូបប្រុសស្រី2នាក់មើលទៅដូចគូស្នេហ៍ចឹងហើយរូបនោះគឺរូបយ៉ុនហ្គីនិងស្រីម្នាក់ទៀតគេមិនបានស្គាល់ទេតែប្រហែលជាសង្សារនាយហើយ ក្នុងរូបថតនោះនាយញញឹមស្រស់ណាស់ប្រហែលស្រឡាញ់គ្នាខ្លាំងហើយមើលទៅទើបពេលបែកគ្នានាងសុំបែកយ៉ុនហ្គីខូចចិត្តដល់ថ្នាក់នេះ ។

«កុំឲ្យជួបមុខឲ្យសោះ មិនចឹងខ្ញុំនឹងប្រដៅនាងឲ្យចាស់ដៃម្ដងដែលហ៊ានធ្វើឲ្យហ្យុងសម្អុយនេះខូចចិត្ត» គិតដល់ចំណុចនេះជីមីនរាងមួរម៉ៅបន្ដិចដែរ តែគេមិនបានដឹងទេថាស្រីម្នាក់ដែលនៅក្នុងរូបនោះគឺជាប្អូនស្រីរបស់យ៉ុនហ្គីដែលនាងបានស្លាប់បាត់ហើយ...





























To be continues

ចង់ប្រាប់ថាដោយសារតែភ្លេចសាច់រឿងខ្លះៗចឹងរាងអូសបន្លាយពេលរាងយូរតិច ប្រហែល3ភាគអីទៀតបានប្ដូរវិញ្ញណគ្នាហើយ😭




















Continue Reading

You'll Also Like

12.6K 446 11
Izuku Midoriya, formerly known as Yagi was treated like a plague For something beyond his control, he was diagnosed as Quirkless His mother Inko Yagi...
11.6K 35 19
to see is to believe. SPG
17.5K 448 13
Azra, jeune femme d'une vingtaine d'années forcée d'épouser un homme qu'elle ne connait absolument pas. À cause de son frère aînée ; Tarik. Azra viv...
155K 6.8K 30
!Adult/Possessive and Asshole!