អាពាហ៍ពិពាហ៍ក្រឡាប់ចាក់

By Yeannam

800 87 0

"មើលទៅទេវតាហាក់មិនឈរខាងខ្ញុំសោះ ហេតុអ្វីក៏ឲ្យខ្ញុំជួបរឿងឆ្គួតបែបនេះទៅវិញព្រះហ្អើយ ហេតុអ្វីក៏ត្រូវប្ដូររាងកាយគ... More

ភាគ 1
ភាគ 2
ភាគ 3
ភាគ 4
ភាគ 5
ភាគ 6
ភាគ 8
ភាគ 9 : រីករាយដែលបានស្គាល់
ភាគ 10 : ញ៉ាំជាមួយគ្នាទៅ
ភាគ 11 : សុំទោស
ភាគ 12 : មនុស្សរុក្ខជាតិ
ភាគ 13 : ជនដែលគួរឲ្យសង្ស័យ
ភាគ 14 : ហឹស ឯងចប់របស់យើងហើយ...
ភាគ 15 : និយាយស្ដីប្លែកៗ

ភាគ 7

45 4 0
By Yeannam

+2ឆ្នាំមុន ប្រទេសអ៉ីតាលី

"អ្ហាស៎ លឿនឡើងបងសម្លាញ់ អ្ហឹសៗ~" នៅក្នុងបន្ទប់ខន់ដូមួយកន្លែងដែលមានប្រុសស្រីមួយគូរកំពុងតែធ្វើរឿងស៊ីជម្រៅជាមួយគ្នាទាំងកណ្ដាលថ្ងៃត្រង់។

"ហ៊ឹសៗឃើញសុភាពៗបែបនេះការពិតពូកែណាស់តាស៎ អ្ហាស៎ៗ" បុរសដែលជាដៃគូរពោលឡើងដោយសើចដើមកតិចៗព្រោះគេមើលទៅនាងសុភាពៗទេតែការពិតក៏មិនណយដែរ នេះខុសពីពាក្យចាស់លោកពោលថា នឹងលើរង្គើក្រោម ពិតមែន។

ស្របនឹងការបោះសម្ដីទៅខាងស្រីគេក៏ប្រឹងដោលចង្កេះលឿនជាងមុនដើម្បីបំពេញបំណងដៃគូររហូតដល់កោះនរាទាំងអស់គ្នាជាលើកទីប៉ុន្មានហើយក៏មិនដឹង រួចក៏ទម្លាក់ខ្លួនទៅគេងទ្រោមខាងលើនាងក្រមុំដោយនៅតែថើបអន្ថើរបំបោសនាងរាងកាយនាងទាំងមូល។

"ហៅបងមកជួបទាំងថ្ងៃបែបនេះមិនខ្លាចសង្សារដឹងទេហេស៎ស្រីស្អាត?" គេនិយាយទាំងនៅតាមថើបតាមរាវនាងនៅឡើយ។

"ស៊ើកៗដូចគេចឹងទៅដឹងអីទៅ ហ៊ឹស" នាងក្រមុំពោលឡើងហាក់មិនឲ្យតម្លៃទៅសង្សារខ្លួនសោះ បើនាងនៅតែរកក្រៅចឹងដដែល តើនាងយកប្រុសម្នាក់ដែលនាងនិយាយក្ដែងៗថាស៊ើកៗនោះមកធ្វើជាសង្សារដើម្បីអ្វី?

"ហ៊ឹស"សម្លេងសើចចេញពីដើមកចេញពីជ្រុងម្ខាងនៃបន្ទប់(នៅអង្គុយលើសាឡុងក្រៅបន្ទប់គេង)គឺមានបុរសម្នាក់ដែលមិនដឹងថាគេមកដល់តាំងពីពេលណានោះទេកំពុងតែឈរស្ដាប់នូវរាល់ពាក្យពេជន៍ក៏ដូចជាសម្លេងដែលគួរឲ្យស្មោគគ្រោកទាំងអស់នោះ។ គេសើចព្រោះតែអស់សំណើចនឹងខ្លួនឯងដែលឲ្យសង្សារខ្លួនបោកដូចជាអាមោកកន្លងមក។

"នេះជារឿងការងារដែលអូនប្រាប់ថារវល់មែនទេ?" ដោយទ្រាំលែងបានគេចូលមកសួរនាងជាសង្សារត្រង់ៗតែម្ដងព្រោះទ្វារបន្ទប់មិនបិទនោះទេ។ កន្លងមកគេតែងតែឮមិត្តគេតឿនជារឿយៗថានាងមិនស្មោះត្រង់នឹងនាយទេ តែគេមិនជឿទើបថ្ងៃនេះតាមទាន់ជាន់កែងបែបនេះ ក៏យល់ថាកន្លងមកខ្លួនឯងល្ងង់ខ្លាំងប៉ុណ្ណា។

"ជុង...ជុងហ្គុក ស្ដាប់អូនបកស្រាយសិន"នាងក្រមុំក្រោយឃើញសង្សារខ្លួនបង្ហាញខ្លួនច្រងរៗបែបក៏ស្រវារុញបុរសនោះចេញហើយងើបអង្គុយដោយយកភួយរុំខ្លួន។

"ហ៊ឹស អញ្ចឹងឬ?" ជុងហ្គុករាងអស់សំណើចបន្ដិច តាមទាន់ប៉ុណ្ណឹងហើយចង់បកស្រាយអីទៀត? ពិតជាមាយា100ជំពូកមែន។

"អូនអាចបកស្រាយបាន" កាងហាន់ណា នៅតែចង់បកស្រាយព្រោះពេលនេះគេមិនអាចអត់នាយបានទេព្រោះនាយជាឃ្លាំងលុយរបស់នាង🗿។

"ឈប់ត្រង់ហ្នឹង កុំចូលមកជិតខ្ញុំ" ជុងហ្គុកឃាតនាងឲ្យឈប់នាងចង់រត់មកចាប់ដៃរបស់គេ គេរអើមណាស់មិនចង់សូម្បីតែឃើញមុខនាងតទៅមុខទៀតផង។ និយាយរួចនាយក៏ដើរចេញពីទីនេះដោយជំហានញាប់ស្អេកចេញខន់ដូនេះបាត់ ដោយទុកឲ្យនាងក្រមុំនៅស្រែកហៅនាយតែឯងព្រោះតាមទៅមិនកើតបើគ្មានខោអាវជាប់ខ្លួនផង។

"ជុងហ្គុក ជុងហ្គុក ហ្ហាយ៎...ចំជាស៊យមែន" ហាន់ណាបានតែស្រែកខ្លាំងៗព្រោះឃាត់រាងក្រាស់មិនបាន មិនដឹងថាគេអាចឲ្យនាងបោកបានទៀតរឺអត់ទេ😇។

ត្រូវហើយ ហេតុអ្វីបានជាហាន់ណានិយាយថាជុងហ្គុកស៊ើកៗល្ងង់មិនដឹងអី? ការពិតគឺអញ្ចេះ នាងនិងជុងហ្គុកជាសង្សារនឹងគ្នាមែនពិតតែជុងហ្គុកមិនដែលហ៊ានបំពាននាងទេ(ទោះនាងខំឲ្យដៃក៏ដោយ🌞)។ ជុងហ្គុកជាមនុស្សប្រុសសុភាពបំផុតដែលនាងធ្លាប់ទាក់ទងហើយតែងតែតាមចិត្តនាងគ្រប់រឿង មិនថានាងប្រាប់អ្វីក៏នាយជឿដែរ បើគំតែមុខសង្ហានិងមានលុយសម្បូរហូហារ នោះនាងក៏មិនទ្រាំនៅជាមួយដែរ ព្រោះរាល់ថ្ងៃនាងត្រូវតែងខ្លួនសុភាពៗក៏មិនអាចដើរលេងយប់ជ្រៅបានដែរ។ តែសួរថាមនុស្សចូលចិត្តតែខ្លួនហាយសូរដូចជានាងអាចទ្រាំបានដែរ? ចម្លើយគឺបានព្រោះតែដើម្បីតែលុយនោះអី ដែលគេទ្រាំៗដល់សព្វថ្ងៃព្រោះដើម្បីបោកយកលុយនាយឲ្យច្រើននោះឯង។

ងាកមកមើលជុងហ្គុកវិញក្រោយចេញពីខន់ដូនោះមកនាយមកសង្ងំផឹកនៅក្នុងក្លឹបមួយស្រវឹងជោគជាំតែម្ដង ទោះហាន់ណាខលមកប៉ុន្មានដងក៏មិនខ្ចីលើកដែរ ចុងក្រោយក៏បិទទូរស័ព្ទចោលតែម្ដង។ ពេលនេះគឺម៉ោង5រសៀលហើយរាងក្រាស់ដើរចេញពីក្លឹបទាំងដំណើរទ្រេតត្រូត ទោះមិត្តឃាត់ឲ្យបើកបន្ទប់សម្រាកនៅទីនេះក៏មិនព្រម។

ទីត~~

"អេ៎លោក!ចង់ស្លាប់មែនទេ" បុរសម្នាក់បានចុចស៊ីផ្លេនិងដក ក ស្រែកដាស់សតិទៅកាន់អ្នកដែលដើររេប្រុងចូលឡានគេអម្បាញ់មិញ។

"តាក់ស៊ី ជ...ជូន-ខ្ញុំទៅ*****" មិនបង្អង់យូររាងក្រាស់ក៏ដើរមកបើកទ្វារឡានខាងក្រោយដោយគិតថានេះជាតាក់ស៊ី

"អេ៎ ន៎ែ...ឈប់ៗខ្ញុំមិនមែនតាក់ស៊ីទេ"

"......"មិនតបព្រោះគេសន្លប់ឈឹងបាត់ទៅហើយ

"ហ្ហើយ....." ចាត់ទុកថាធ្វើបុណ្យលាងគ្រោះចុះ ទីបំផុតគេក៏ព្រមបើកទៅមុខ។ មួយសន្ទុះក្រោយមកគេក៏បើកមកដល់ទីតាំងដែលនាយក្រាស់ប្រាប់

"លោក! លោក! លោកហា៎! ន៎ែ!!!"

"អ៊ូយ លឺហើយវើយ"រាងក្រាស់ប្រឹងចេញពីឡានទាំងត្រដាប់ត្រដួសបើមិនចឹងទេបែកកណ្ដាស់ត្រចៀកឡូវហើយបើស្រែកអីស្រែកយ៉ាងនេះ។

តុក តុក~

"យ៉ាងម៉េចទៀតហើយ?" ដោយសារតែគេឡើងឡានរៀបនឹងទៅវិញទើបរាងក្រាស់គោះកញ្ចក់ពីខាងក្រៅ

"លុ...លុយថ្លៃតា-តាក់ស៊ី"រាងក្រាស់ប្រឹងហូតលុយចេញមកទាំងសឹងតែបិទភ្នែកនៅនឹងកន្លែងទៅហើយ តែប្រឹងតោងឡានជាលំនឹង។

"ខ្ញុំមិនមែនអ្នករត់តាក់ស៊ី លោកទុកវិញចុះ ខ្ញុំមានការប្រញាប់ទៀត"

"មិនបានទេ...ចឹង...ចឹងយកអានេះទៅ" និយាយចប់រាងក្រាស់ក៏ដោះខ្សែដៃដែលមានអង្កាំតូចពណ៌សឲ្យទៅអ្នកបើកឡានជាថ្នូរដែលខំជូនគេមក គេមិនចង់មានអារម្មណ៍ថាជំពាក់នរណាទេ។ ឃើញខ្សែដៃសាមញ្ញចឹងមែនតែបើតម្លៃវិញកុំចង់ហក់ ហើយខ្សែដៃនេះរាងក្រាស់ស្រឡាញ់ណាស់គេពាក់យូរហើយ ពេលនេះគួរតែឲ្យវាប្ដូរម្ចាស់។

"ខ្ញុំប្រាប់ហើយថា-"សែនតឹងចិត្តមែនទែន កំពុងតែប្រញាប់ផងនៅតាប៉ែច្រើនម្ល៉េះ តែនិយាយមិនទាន់ចប់ផងក៏ត្រូវគេកាត់សម្ដីបានមុន

"យកទៅណេះ!ទុកឲ្យសង្សារលោក នាងនឹងសប្បាយចិត្ត" ថាតែប៉ុណ្ណឹងនាយក៏ចាប់ដៃគេរួចដាក់ខ្សែនោះក្នុងដៃ ហើយក៏ដើរសំដៅចូលទៅapartmentបាត់។

"Huh tf"

Skip

ចូលមកបច្ចុប្បន្នវិញ

«ទាំងនេះគឺជាសំណុំរឿងដែលខាងប៉ូលីសស៊ើបបានកាលពី5ឆ្នាំមុន តែដោយសារតែពេលនោះគ្មានតម្រុយអ្វីសោះ ហើយចំពេលប្រកាសតំណាងរាស្រ្ដថ្មីទៀតទើបខាងថ្នាក់លើក៏បានបិទរឿងក្ដីនេះ តែពេលនេះឃាតករដែលបានបាត់ខ្លួនអស់រយៈពេល5ឆ្នាំនោះបានត្រឡប់មកសម្លាប់មនុស្សម្ដងទៀតហើយ» ប្រធានក្រុមនិយាយរៀបរាប់រួចក៏ហុចសំណុំឯកសារក៏ដូចជាភស្ដុតាងខ្លះៗដែលជនល្មើសបន្សល់ទុកទៅឲ្យអ្នកនៅក្នុងកិច្ចប្រជុំនេះ។

«នេះចិត្តគំនិតវាសាងពីស្អីទៅ!!» ថេហ្យុងយករូបថតសាកសពនៅកន្លែងកើតហេតុនិងព័ត៌មានដែលបានមកពីការធ្វើកោសល្យវិច័យលើសាកសពនោះមកមើល ធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំង ដែលនៅក្នុងរូបថតនោះគឺក្មេងស្រីម្នាក់ប្រហែលជាអាយុ18-19ឆ្នាំស្ថិតនៅក្នុងសភាពជាសាលាដែលកំពុងដេកស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអនោចអធមបំផុត នៅលើផ្ទៃមុខគេគឺសុទ្ធតែស្នាមទះតប់ហើយមិនតែប៉ុណ្ណោះនៅក្នុងក្រដាសកោសល្យវិច័យគ្រូពេទ្យបានបញ្ជាក់ថានាងត្រូវបានបានឃាត់ករចាក់ចំនួន22កាំបិត អ្វីដែលរឹតតែចម្លែកនោះគឺបាត់កូនដៃខាងស្ដាំដែលត្រូវបានឃាតករកាត់នោះគឺរកមិនឃើញ។

ទាំងជនរងគ្រោះកាលពី5ឆ្នាំមុននិងបច្ចុប្បន្នការស្លាប់គឺដូចគ្នាទាំងស្រុងតែជនរងគ្រោះទី2នេះមានអាយុ23ឆ្នាំហើយសាកសពនាងត្រូវបានគេប្រទះនៅក្នុងព្រៃឯណោះ អ្នកធ្វើកោសល្យវិច័យបាននិយាយថានាងបាត់បង់ជីវិតអស់រយៈពេល2ថ្ងៃហើយ។

«(ឈ្មោះជនរងគ្រោះទី1កាល7ឆ្នាំមុន)មីន យ៉ុនអា? ឈ្មោះនេះដូចប្រហែលៗ...» ថេហ្យុងទើបតែចាប់អារម្មណ៍មើលឈ្មោះជនរងគ្រោះគេស្រាប់តែនឹកឃើញដល់...

+ការស្រម៉ៃ 1ឆ្នាំមុន

«អេ៌ អ្នកណាជ្រុះកាបូបលុយនៅទីនេះ?» ថេហ្យុងចូលមកទិញកាហ្វេនៅហាងជីមីនដូចធម្មតាតែក៏ឃើញកាបូបដៃនរណាមិនដឹងជ្រុះនៅក្បែរកៅអីគេអង្គុយគេក៏រើសមកមើល

«អ៎ ជារបស់ហ្យុងមុខមិនរីកនោះសោះ» ដោយការងើយឆ្ងល់ពេកថេហ្យុងក៏បានបើកកាបូបនោះមើលក៏ឃើញមានលុយមួយចំនួននិងរូបថត2សន្លឹកដែល1ថតជុំគ្រួសារនិង1សន្លឹកទៀតគឺថត2នាក់ក្មេងស្រីស្រស់ស្អាតម្នាក់ស្ថិតក្នុងឯកសណ្ឋានសិស្សសាលាមើលទៅដូចជាថ្ងៃកំណើតរបស់នាងហើយនាងមានឈ្មោះថាមីនយ៉ុនអា(នៅលើអាវមានកន្លាស់ខ្ទាស់សម្គាល់ឈ្មោះសិស្ស) ដែលអាចធ្វើឱ្យថេហ្យុងស្មានបានថានាងគឺជាប្អូនស្រីយ៉ុនហ្គី។

មកដល់កន្លែងធ្វើការវិញថេហ្យុងឃើញយ៉ុនហ្គីហាក់កំពុងស្វែងរកអ្វីក៏មិនដឹងគេគិតថាប្រហែលកំពុងរកកាបូបនេះហើយ ទើបគេក៏បានយកកាបូបនោះហុចទៅឲ្យនាយ។

«រករបស់នេះមែនទេហ្យុង?» ថេហ្យុង

«ឆាប់ឲ្យមកនេះវិញ» មិនបង្អង់យូរដោយឃើញថាវាជារបស់ដែលខ្លួនកំពុងរកគេក៏កញ្ឆក់មកតែម្ដង

«នែ៎ ទោះហ្យុងមានអាយុបងខ្ញុំក៏មិនគួរមកឈ្លើយដាក់ខ្ញុំបែបនេះដែរណា!នេះខ្ញុំខំរើសយកមកឲ្យហើយគ្មានអរគុណហើយមកកញ្ឆក់យកបែបនេះទៀត!» ថេហ្យុងគេមិនខឹងនឹងនាយទេព្រោះចរឹកនាយតែបែបហ្នឹងតែនេះអីក៏ហួងហែងម្ល៉េះខ្លាចគេលួចលុយរឺយ៉ាងម៉េច។

«អរគុណ» យ៉ុនហ្គីមិនបានទៅស្ដាប់សម្ដីថេហ្យុងរអ៊ូនោះទេតែគេប្រញាប់បើកកាបូបឆែកមើលទៅវិញ បន្ទាប់មកទើបនិយាយអរគុណថេហ្យុងមួយម៉ាត់រួចក៏ទៅអង្គុយនៅតុធ្វើការគេធម្មតាវិញ។

«ស្អីគេ??» ថេហ្យុងមិននិយាយអ្វីទៀតព្រោះយ៉ាងណាក៏យ៉ុនហ្គីក៏តែប៉ុណ្ណោះហើយនិយាយទៅ20ម៉ាត់តបវិញ1ម៉ាត់អីហ្នឹងចាត់ទុកថាសំណាងហើយ។

______ចប់ការស្រមៃ

«គឺជាគេ...»ថេហ្យុងបានសម្លឹងមើលទៅយ៉ុនហ្គីពេលនេះនាយមុខឡើងមាំខុសពីធម្មតាហើយដៃដែលដាក់នៅលើតុគឺក្ដាប់យ៉ាងណែនហើយមានសភាពញ័រ ដែលធ្វើឲ្យថេហ្យុងមិនពិបាកស្មាននោះទេ។
ការប្រជុំចេះតែបន្ដទៅមុខអស់រយៈពេលជិត1ម៉ោងទើបបញ្ចប់រីឯថេហ្យុងចេះតែលួចមើលទៅយ៉ុនហ្គីជារឿយៗ ហើយលួចគិតថាក្នុងចិត្តថានេះជាមូលហេតុដែលធ្វើឲ្យយ៉ុនហ្គីក្លាយទៅជាមនុស្សស្ងៀមស្ងាត់បែបនេះមែនទេ?

«ហ្យុងមិន-» ថេហ្យុងសួរទៅកាន់យ៉ុនហ្គី

«យើងមានការត្រូវត្រឡប់ទៅមុនហើយ» មិនឲ្យថេហ្យុងនិយាយចប់ទាន់ទេ យ៉ុនហ្គីងើបចេញទៅវឹងតែម្ដង បើមើលតាមសភាពគេគឺសឹងតែវៃមនុស្សឲ្យស្លាប់7-8នាក់ឯណោះ។

«ឌឹបៗៗៗ ហា...» គ្រាន់តែចូលមកដល់ក្នុងបន្ទប់ខ្លួនវិញភ្លាមយ៉ុនហ្គីដាល់សឹងទាំងស្រែកពេញបន្ទប់រីឯដៃគេវិញដាល់ជញ្ជាំងឡើងបែកឈាមជាប់នៅនឹងជញ្ជាំងតិចទៀតផង ហើយក្រវីក្រវាត់របស់របរពេញផ្ទះទាំងអស់។
នៅពេលប្រជុំអម្បាញ់មិញគេខំទប់ណាស់ព្រោះមិនចង់ឲ្យមេក្រុមរបស់គេថាគេយករឿងផ្ទាល់ខ្លួនមកលាយឡំនិងការងារណាមួយគេមិនចង់បាត់បង់ឱកាសក្នុងការស៊ើបរឿងក្ដីនេះឡើយ បើអម្បាញ់មិញគេហ៊ានតែឆេវឆាវនោះប្រាកដណាស់គេប្រាកដជាត្រូវបានដកចេញពីរឿងក្ដីមួយនេះមិនខានព្រោះគេខ្លាចថាពេលចាប់បានឃាតករនាយនឹងសម្លាប់ឃាតករនោះមុននឹងបញ្ជូនឲ្យប៉ូលិស។

«បងនឹងឲ្យវាមកលុតជង្គង់សុំទោសឯងហើយបងនឹងសម្លាប់វាដោយផ្ទាល់ដៃរបស់បងដើម្បីសងសឹកឲ្យឯងយ៉ាងសាកសមបំផុតយ៉ុនអា» យ៉ុនហ្គីពេលនេះស្ថិតក្នុងសភាពមួយយ៉ាប់យឺនជាខ្លាំង គេយំខ្លាំងណាស់ហើយឱបរូបថតប្អូនស្រីគេជាប់ទ្រូងយ៉ាងណែន មុខគេឡើងក្រហមអស់ទៅហើយហើយដៃក៏មានឈាមចេញមករឹមៗដោយសារគេដាល់ជញ្ជាំងអម្បាញ់មិញនេះឯង។

ត្រូវហើយមីនយ៉ុនអាគឺជាប្អូនស្រីបង្កើតរបស់យ៉ុនហ្គី គ្រួសារគេមានសមាកជិក5នាក់គឺ ប៉ា ម៉ាក់ បងស្រី គេ និង យ៉ុនអា ។ គ្រួសារគេមិនមែនអ្នកមានណាស់ណាទេតែក៏អាចមានលទ្ធភាពគ្រប់គ្រាន់ឲ្យកូនបានរៀនដល់សកលវិទ្យាល័យគ្រប់គ្នាបាន តែក្រោយពេលយ៉ុនអាស្លាប់បាត់គ្រួសារគេក៏ស្វះស្វែងឲ្យប៉ូលីសជួយវែករកមុខឃាតករផងដែរ តែដោយសារតែពេលនោះគ្រប់គ្នាខ្វល់ខ្វាយតែរឿងការជ្រើសតាំងរដ្ឋាភិបាលថ្មី ទើបប៉ូលីសមិនសូវជាយកចិត្តទុកដាក់ប៉ុន្មាននោះទេបូករួមនឹងគ្រួសារយ៉ុនហ្គីខ្វះជីវភាពហើយមិនមែនជាអ្នកមានមុខមាត់ក្នុងសង្គមទៀតផងនោះ ទើបក្រុមប៉ូលីសសម្រេចថាបិទរឿងក្ដីមួយនេះចោលក្រោយការស៊ើបអង្កតអស់រយៈពេល1ឆ្នាំពេញតែនៅតែគ្មានតម្រុយអ្វីបន្ទាប់។

ក្រោយមកដោយសារតែកំហឹង យ៉ុនហ្គីក៏ប្ដូរជំនាញរៀនរបស់ខ្លួនហើយក៏ចូលធ្វើជាប៉ូលីសវិញហើយគេនឹងលួចស៊ើបរឿងក្ដីមួយនេះដោយខ្លួនឯង រីឯគ្រួសារគេវិញក្រោយពេលយ៉ុនអាស្លាប់បាន3ឆ្នាំបងស្រីយ៉ុនហ្គីក៏នាំប៉ាម៉ាក់គេទៅនៅឯក្រៅប្រទេសព្រោះមិនចង់ឲ្យពួកគាត់នៅឈឺចាប់នឹងរឿងអស់នេះទៀត (ពេលហ្នឹងគ្រួសារគេរាងធូរធារហើយ) ហើយសព្វថ្ងៃនេះយ៉ុនហ្គីនៅតែម្នាក់ឯងប៉ុណ្ណោះ។ យ៉ុនហ្គីក៏ធ្លាប់ស្នើរសុំទៅថ្នាក់លើឲ្យបើករឿងក្ដីនេះជាច្រើនលើកជាច្រើនសារមកហើយតែគ្មានបានផលសោះថែមទាំងត្រូវបានគេគម្រាមមកវិញថាបើនៅតែឈឺឆ្អាលរឿងនេះទៀតគេនឹងត្រូវដកចេញជាមិនខាន តែពេលនេះឱកាសគេមកដល់ហើយគេនឹងស្វែងរកមុខអាឃាតករនោះឲ្យឃើញ។





























To be continues

Enjoy your reading

កុំមានអារម្មណ៍ថារឿងរញ៉េរញ៉ៃអីព្រោះខ្ញុំអ្នកសរសេរក៏រាងវល់តិចដែរព្រោះទុកចោលយូរពេកភ្លេចសាច់រឿងអស់🗿











Continue Reading

You'll Also Like

40.4K 2.2K 20
✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩ "Fight me, mismatched hair!" "Huh?! Who the hell are you calling mismatched, dumbass?!" "Shut up, Sumika and fight me...
32.9K 4.5K 43
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សាយឌេនវើត" /////// •Hate to love💅🏻?????
1.7M 40.3K 44
Brynn Kingslee has spent a third of her life protecting herself from her stepfather as fiercely as a twelve year old can. Only to find, after his dea...
33.1K 731 22
Naruto Uzumaki is the eldest of four siblings, born into the Uzumaki family, renowned for their strong chakra and their special connection to the Nin...