អាពាហ៍ពិពាហ៍ក្រឡាប់ចាក់

By Yeannam

800 87 0

"មើលទៅទេវតាហាក់មិនឈរខាងខ្ញុំសោះ ហេតុអ្វីក៏ឲ្យខ្ញុំជួបរឿងឆ្គួតបែបនេះទៅវិញព្រះហ្អើយ ហេតុអ្វីក៏ត្រូវប្ដូររាងកាយគ... More

ភាគ 1
ភាគ 2
ភាគ 3
ភាគ 4
ភាគ 6
ភាគ 7
ភាគ 8
ភាគ 9 : រីករាយដែលបានស្គាល់
ភាគ 10 : ញ៉ាំជាមួយគ្នាទៅ
ភាគ 11 : សុំទោស
ភាគ 12 : មនុស្សរុក្ខជាតិ
ភាគ 13 : ជនដែលគួរឲ្យសង្ស័យ
ភាគ 14 : ហឹស ឯងចប់របស់យើងហើយ...
ភាគ 15 : និយាយស្ដីប្លែកៗ

ភាគ 5

55 4 0
By Yeannam

ក្រឡេកមកមើលនៅខាងក្រុមហ៊ុនរបស់ត្រកូលចនឯណេះវិញ គ្រប់គ្នាស្រុះដៃជើងគ្នាធ្វើការល្អណាស់ នេះដោយសារតែមានចៅហ្វាយល្អទើបបុគ្គលិកតបស្នងនូវផលល្អដោយការដឹងគុណត្រឡប់មកវិញ។

«ថ្ងៃនេះអបអរសាទរដែលក្រុមហ៊ុនរបស់យើងដែលផលិតផលថ្មីរបស់ពួកយើងsold outត្រឹមរយៈពេល17ម៉ោងដែលជាប្រវត្តិសាស្ត្រដែលលក់ដាច់លឿនបំផុត ហើយនៅចុងសប្ដាហ៍នេះប្រធានផ្នែកនឹងធ្វើពិធីជប់លៀងមួយនៅកន្លែងចាស់ដូច្នេះហើយកុំភ្លេចចូលរួមទាំងអស់គ្នាណា» ហា យុគមីន(Ha Yukmin) ជាលេខារបស់ជុងហ្គុកកំពុងឈរប្រកាសប្រាប់ទៅកាន់បុគ្គលិកដែលកំពុងធ្វើការ ធ្វើឲ្យពួកគេសប្បាយរីករាយជាខ្លាំង (បញ្ជាក់:ជុងហ្គុកអត់ទាន់ឡើងជាអគ្គនាយកទេ គេកំពុងរៀនធ្វើការយកបទពិសោធន៍សិន)

«ហូ៊...យេ៉» បុគ្គលិកនាំគ្នាស្រែកហ៊ោតាមការសប្បាយចិត្តរបស់ពួកគេ ម្នាក់ៗសុទ្ធតែសរសើរដល់ទឹកចិត្តលោកប្រធានរបស់ពួកគេ(ជុងហ្គុក)ព្រោះថាទោះបីជាក្រុមហ៊ុនជោគជ័យដល់កម្រិតណាក៏មិនដែលភ្លេចកូនចៅដែរ នេះហើយជាចំណុចមួយដែលធ្វើឲ្យបុគ្គលិកចងចិត្តជាប់នៅទីនេះ។

«អ៊ួយ ខ្ញុំបន់ឲ្យតែដល់ថ្ងៃជប់លៀងទេ»

«មែនហើយៗ ខ្ញុំក៏អញ្ចឹងដែរ» សំឡេងខ្សឹបខ្សៀវនិងភាពអ៊ូអររបស់បុគ្គលិកធ្វើឲ្យមនុស្សម្នាក់ដែលទើបតែមកដល់មានចម្ងល់...

«នេះមានរឿងអីមែនទេជុងហ្គុក ឃើញបុគ្គលិកនៅខាងក្រៅអ៊ូអរសម្បើមណាស់?» ម្នាក់នោះគឺលោកចន វុនស៊ីល ដែលត្រូវជាប្អូនប្រុសប៉ារបស់ជុងហ្គុក គាត់ធ្វើការនៅទីនេះតាំងពីក្រុមហ៊ុនមិនទាន់មានអ្នករួមភាគហ៊ុនធំៗដូចពេលនេះមកម្ល៉េះ គាត់ក៏ជាអគ្គនាយករងទីនេះផងដែរ។

«អ៎ គឺអញ្ចេះទេលោកពូ ផលិតផលដែលយើងទើបតែនឹងដាក់នោះគឺលក់ដាច់អស់ត្រឹមតែរយៈពេលមិនដល់មួយថ្ងៃផង ទើបចុងសប្ដាហ៍នេះខ្ញុំចង់ជប់លៀងឲ្យបុគ្គលិកជាការតបស្នងចំពោះការខិតខំរបស់ពួកគេ» ជុងហ្គុកគេគោរពចំពោះលោកវុនសីលណាស់ព្រោះកន្លងមកតែងតែបានគាត់ជួយណែនាំ។

«ធ្វើចឹងក៏ល្អម៉្យាងដែរកុំឲ្យបុគ្គលិកស្មុគស្មាញពេក តែថាពូមិនដែលបានឃើញមុខភរិយាឯងសោះ!នេះមិនគិតថានាំប្រពន្ធមកណែនាំឲ្យលោកពូស្គាល់ទេហេស៎?» លោកវុនស៊ីលមិនបានចូលរួមមង្គលការជុងហ្គុកនោះទេព្រោះពេលនោះគាត់ត្រូវឡើងទៅព្យាបាលជម្ងឺនៅឯងអាមេរិកហើយគាត់ទើបតែត្រឡប់មកវិញបាន2-3ថ្ងៃប៉ុណ្ណោះ។

«បាទ ថ្ងៃណាមានឱកាសខ្ញុំនឹងនាំគេឲ្យមកជម្រាបសួរលោកពូ ហេហេ» ជុងហ្គុកសើចទាំងបង្ខំក្រោយលើកថេហ្យុងមកធ្វើជាប្រធានបទ។ មុនដំបូងនេះណាពួកគេគឺគេងបែកបន្ទប់គ្នាធម្មតា តែក្រោយពីមានវត្តមានអ៊ំមេផ្ទះដែលម៉ាក់គេនាំមកពីមិនដឹងយកមកជួយដាំបាយធ្វើម្ហូបឲ្យគេ ហើយថែមទាំងរៀបរាប់គ្រប់សកម្មភាពគេនិងប្រពន្ធតែឈ្មោះរបស់គេនោះប្រាប់ម៉ាក់គេទៀត ដូច្នេះហើយគ្មានជម្រើសទេក្រៅពីគេងបន្ទប់ជាមួយគ្នា។ ចាំមើលណាគេនឹងរកវិធីធ្វើឲ្យអ៊ំមេផ្ទះនោះឈប់នៅទីនោះឲ្យទាល់តែបាន ព្រោះរាល់ថ្ងៃគេហត់នឹងសម្ដែងណាស់។

ព្រឹកព្រលឹមថ្ងៃក៏រះ ឯវេលាល្ងាចព្រះអាទិត្យក៏ចាប់ផ្ដើមអស្ដង្គតបន្ដិចម្ដងៗរហូតដល់ងងឹតអស់រស្មីចែងចាំងមកលើភពផែនដី តែប្ដូរទៅជាពន្លឺព្រះចន្ទនឹងដួងផ្កាយដែលចាប់ផ្ដើមប្រលែងភាពស្រស់ស្អាតរបស់ខ្លួនវិញម្ដង។

ទីតៗ~នៅម៉ោងប្រហែលជាង8សំឡេងកំផ្លេឡានបានបន្លឺឡើងនៅមុខផ្ទះគូស្នេហ៍ដែលទើបនឹងរៀបការហើយថ្មីថ្មោងបាន3ខែ។ បើមើលសភាពអ្នកបើកគឺមិនអីទេតែអ្នកដែលអង្គុយនៅបាំងក្រោយឯណោះទេដែលមើលទៅយ៉ាប់យឺន។

«ហេ៎!ឯង ឆាប់ភ្ញាក់ឡើងនេះដល់ផ្ទះឯងហើយណា» ជីមីនព្យាយាមដាស់មិត្តខ្លួនតិច ខណៈដែលយ៉ុនហ្គីកំពុងរង់ចាំអ្នកចេញមកបើកទ្វារ

«ថ...ថា..ម៉េ..ច! ដល់ក្លឹប..ហើយមែន?» ថេហ្យុងស្ថិតក្នុងសភាពស្រវឹងដាប មិនដឹងថាផឹករឺក៏ងូតឲ្យប្រាកដទេនេះ ជីមីនសឹងតែស្រវឹងតាមទៅហើយព្រោះក្លិនឆួលពេក នេះគេស្រវឹងឡើងលែងដឹងផ្ទះខ្លួនឯងទៅហើយគេគិតថាដើល់ក្លឹបណាណីអីវិញ

«មែនហើយក្លឹបនេះរក្សាសិទ្ធិផ្ដាច់មុខដោយប្ដីរបស់ឯងផ្ទាល់» ជីមីននេះក៏ចឹងដែរ គ្នាពុងស្រវឹងហើយនៅឆ្លៀតបញ្ជួសឲ្យថែមទៀត។

«អ្នកណាមករកស្អីថ្មើនេះទៅហើយ!!» ជុងហ្គុកស្លៀកពាក់ឈុតគេងយប់ដើរចេញមកក្រៅទាំងរអ៊ូតិចៗព្រោះធម្មតាថេហ្យុងជិះម៉ូតូតាស៎ ហើយគេក៏មានសោរសាគួរដែរបើមកគួរតែបើកទ្វារចូលខ្លួនឯង។

«លោក!ឆាប់ជួយមកគ្រាថេហ្យុងផង» ជីមីនដកកចេញតាមកញ្ចក់ស្រែកប្រាប់ជុងហ្គុកដែលកំពុងតែបើកទ្វារចេញមកខាងក្រៅ។

«ហេតុអីគេស្រវឹងដល់ថ្នាក់នេះ?» ជុងហ្គុកសួរបែបនេះព្រោះគេមិនដែលដឹងទេថាថេហ្យុងចូលចិត្តផឹកស្រាព្រោះនៅជាមួយគ្នាមួយរយៈពេលនេះមិនដែលឃើញគេប៉ះស្រាផង។

«គឺមកពីលោកហ្នឹងហើយ តែពេលនេះជួយគ្រាគេទៅសម្រាកផងទៅខ្ញុំប្រញាប់ត្រឡប់ទៅវិញព្រោះហាងមិនទាន់បានបិទនៅឡើយទេ» ជីមីន

«មកពីខ្ញុំ?»ជុងហ្គុកជ្រួញចិញ្ចើមឆ្ងល់ តែគេក៏គិតថាប្រហែលថេហ្យុងចង់ផឹកហើយក៏កុហកមិត្តភក្ដិថាប្ដីធ្វើឲ្យខូចចិត្តហើយមើលទៅ គិតហើយគេក៏សើចហួសចិត្តក្នុងចិត្តម្នាក់ឯងតិចៗ។

«ហីយ៉ា លោកប្ដីអូនមែនទេនេះ? តោះយើងឡើងរាំមួយបទទៅ» កំឡុងពេលជុងហ្គុកចូលគ្រាថេហ្យុង ថេហ្យុងស្រាប់តែបើកភ្នែកតិចៗហើយពេលពាក្យប្ដីប្រពន្ធយ៉ាងផ្អែមល្ហែមតាមបែបមនុស្សស្រវឹងលែងដឹងសតិ។

«នេះអស់ប៉ុន្មានដបហើយទើបខ្លាំងដល់ថ្នាក់នេះ?»ជុងហ្គុកមើលមុខថេហ្យុងហើយរអ៊ូរទាំតិចៗ

«អរគុណអ្នកទាំងពីរដែលជួយជូនគេមកវិញ អញ្ចឹងខ្ញុំចូលទៅខាងក្នុងវិញហើយ» ជុងហ្គុកឱនមកនិយាយគួរសមជាមួយជីមីននិងយ៉ុនហ្គី

«បាទ អញ្ចឹងពួកខ្ញុំលាសិនហើយ» ជីមីនថារួចយ៉ុនហ្គីក៏បកឡានបើកត្រឡប់មកហាងជីមីនវិញហើយគេក៏ត្រូវត្រឡប់ទៅវិញដូចគ្នា ។ នៅតាមផ្លូវជីមីនមិននិយាយរកយ៉ុនហ្គីទេ ហើយយ៉ុនហ្គីក៏មិនបានទៅខ្វល់ដែរកាន់តែស្ងាត់កាន់តែល្អតែ....

«អឹប ទីនេះមើលឃើញទេសភាពស្អាតណាស់» ជីមីននៅខាងក្រោយសុខៗក៏ស្រាប់តែផ្លោះមកអង្គុយនៅខាងមុខហើយនៅនិយាយបន្លប់ថាទេសភាពស្អាតទៀតទាំងជិះកាត់ហ្នឹងរាល់ថ្ងៃសោះ

«......»

«ហ្យុងមិនធុញទេហេស៎ ដែលត្រូវស្ងៀមស្ងាត់រហូតបែបនេះ?» ជីមីនឆ្ងល់អើយសែនឆ្ងល់ ឆ្ងល់ត្រង់ថាយ៉ុនហ្គីគេអាចមិននិយាយរកនរណាម្នាក់បានដោយរបៀបម៉េច

«យើងនឹងមិនធុញនោះទេ បើឯងស្ងាត់មាត់នោះ» យ៉ុនហ្គីសម្ដីគេនិយាយមិនចេះស្រាលនោះទេ

«មិន-ចង់ everyday I have died waiting for you, baby don't be afraid I have love you for a thousand year...» កុំគិតថាជីមីនខ្វល់ឲ្យសោះគេឆ្លៀតបើកចម្រៀងក្នុងឡានហើយច្រៀងផងធ្វើកាយវិការតាមទៀតផង។ ចំណែកឯយ៉ុនហ្គីវិញគេបានត្រឹមតែទ្រាំស្ដាប់និងជាន់ហ្គែឡានបន្ថែមល្បឿនឲ្យឆាប់ដល់ហាងតែប៉ុណ្ណោះ។
______

«ផឹប ធ្ងន់ឲ្យដូចជ្រូក» ជុងហ្គុកបីថេហ្យុងបោះមកទម្លាក់លើគ្រែព្រោះអម្បាញ់មិញពេលគេគ្រាមើលទៅពិបាកដើរពេកក៏លើកបីតែម្ដងទៅ តែនេះគេបោះរាងទាបដែរទេមិនមែនទម្លាក់ឲ្យបាក់ចង្កេះនោះទេ។

«ចង់ផឹកទៀត...ចង់ផឹកទៀត...ចង់ផឹកទៀត» ថេហ្យុងគ្មានដឹងខ្យល់អីទេពេលនេះ មាត់ទន្ទេញតែពាក្យផឹកៗរហូតដល់គេងលក់ម្ដងទៀត

«ឯងជាមនុស្សប្រមឹកមែនទេ? ហ៊ឹស ចាំមើលណា!» ជុងហ្គុកឈរច្រត់ចង្កេះមើលថេហ្យុងមមីមមើលម្នាក់ឯងរហូតដល់គេងលក់ ហើយគេក៏ឱនមកមើលមុខថេហ្យុងជិតៗ ហើយសុខៗស្រាប់តែលេចគំនិតអីមកក៏មិនដឹងបន្ទាប់មកគេក៏អស់សំណើចនៅដើមកតិចៗ

«ហូយ អ្នកស្រីខ្ញុំឃើញច្បាស់ណាស់គឺអម្បាញ់មិញគាត់បីអ្នកប្រុសតូចចូលបន្ទប់ពិតមែន ហើយឥឡូវនេះមិនឃើញគាត់ចុះមកវិញនោះទេ» អ៊ំមេផ្ទះឲ្យតែមានហេតុការណ៍ពិសេសៗគឺគាត់តែងតែរាយការដល់ម៉ាក់ជុងហ្គុកគ្រប់ពេលដូចពេលនេះចឹង

«បើដូចអ៊ំនិយាយមែននោះខ្ញុំសប្បាយចិត្តណាស់»អ្នកស្រីចនក៏មិនណយដែរញញឹមបិទមាត់មិជិតនោះទេពេលបានឮដូច្នេះ

«អុះ អ្នកប្រុសធំចុះមកហើយអ្នកស្រី...» អ៊ំមេផ្ទះ

«អ្នកប្រុសត្រូវការរកអីដែរ ចា៎» អ៊ំមេផ្ទះ

«គឺ ខ្ញុំចុះមករកអីយកទៅជូតខ្លួនឲ្យថេយ៍បន្ដិច នេះគេស្រវឹងខ្លាំងណាស់គេងលក់បាត់ហើយ» ជុងហ្គុកក៏មិនលាក់លៀមអីដែរគេនិយាយពិត

«ចា៎ៗ ចាំអ៊ំទៅយកឲ្យអ្នកប្រុសនៅទីនេះសិនហើយ»

«មិនបាច់ទេអ៊ំ យប់ណាស់ហើយអ៊ំទៅសម្រាកចុះចាំខ្ញុំធ្វើខ្លួនឯង»

«ចា៎ ចឹងខ្ញុំសុំលាទៅសិនហើយអ្នកប្រុស» ការពិតអ៊ំមេផ្ទះផ្ទះគាត់គឺនៅមិនឆ្ងាយពីផ្ទះជុងហ្គុកទេ គ្រាន់តែផ្ទះគាត់នៅមុខផ្លូវ ហើយផ្ទះរាងក្រាស់នៅផ្លូវចូលមកក្នុងបន្ដិច រាល់ថ្ងៃម៉ោងប្រហែល6គាត់ទៅវិញហើយគាត់មិននៅសម្រាកនៅទីនេះទេតែដោយសារថ្ងៃនេះមុនឃើញថេហ្យុងមកផ្ទះទើបគាត់នៅចាំស៊ើបការឲ្យអ្នកស្រីចនសិន។

«បាទ»ជុងហ្គុក

«អ្នកស្រីបានឮដែរមែនទេថា-» អ៊ំមេផ្ទះអម្បាញ់មិញគាត់មិនបានបិទទូរស័ព្ទទេ

«ខ្ញុំដឹងហើយអ៊ំ អ៊ំទៅសម្រាកចុះ» អ្នកស្រីចន

«ចា៎សៗ» អ៊ំមេផ្ទះ

«សង្ស័យតែកូនជុងធ្វើអ្វីមិនគប្បីនឹងកូនថេយ៍ហើយទើបកូនថេយ៍ស្រវឹងបែបនេះនោះ ត្រូវតែរកដំណោះស្រាយទើបបាន...អ៎ ខលទៅសួរយោបល់អ្នកអូនសិន» អ្នកស្រីចនចូលចិត្តវែងឆ្ងាយណាស់ រាល់ថ្ងៃគាត់ខ្លាចតែជុងហ្គុកធ្វើបានកូនប្រសារគាត់ទេ

«ហេឡូ អ្នកអូន» អ្នកស្រីចន

«ចា៎អ្នកបង ខានខលសួរសុខទុក្ខអ្នកបងយូរហើយតើអ្នកបងសុខប្បាយទេ?» អ្នកស្រីគីមក្រោយពីថេហ្យុងរៀបការរួចគាត់និងលោកគីមក៏នាំគ្នាមកនៅផ្ទះនៅខេត្តដេហ្គូមួយរយៈតែគាត់ក៏បានខលទៅសួរនាំថេហ្យុងដែរតែគេថាគេមិនអីនោះទេពួកគេស្រឡាញ់គ្នា ហើយមូលហេតុដែលគាត់មកទីនេះគឺដោយសារតែគាត់មានចម្ការ តែ នៅទីនេះស្រាប់ផងទើបចង់មកមើលការងាររបស់កម្មករខ្លះព្រោះខានមក2-3សប្ដាហ៍ហើយ ហើយណាមួយពេលនេះក៏ដល់ខែប្រមូលផលផងដែរ។

«គឺ ខ្ញុំសុខធម្មតាទេ តែកូនៗយើងគឺ€°$✓$=×¢$✓${$©✓®[{¢[°÷×∆ រឿងគឺវាបែបហ្នឹងណាអ្នកអូន តើយើងគួរផ្សះផ្សារគេបែបម៉េចទៅទើបល្អ?»អ្នកស្រីចននិយាយពិតផងពន្លើសផងប្រាប់ទៅអ្នកស្រីគីម

«ខ្ញុំថាពួកយើងសាកឲ្យពួកគេទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេសល្អទេអ្នកបង?»អ្នកស្រីគីមក្រោយគិតមួយសន្ទុះក៏ចេញជាផ្លែផ្កាមក

«ហីយ៉ា យោបល់ល្អណាស់អ្នកអូន ហេហេ» អ្នកស្រីចនយល់ស្របហើយពួកគាត់ក៏សើចដូចគ្នា។ ចាំមើលណាគាត់នឹងឲ្យពួកគេទៅហាន់នីមូននៅក្រៅប្រទេសឲ្យយូរបន្ដិច តែប៉ុណ្ណោះកូនគាត់ឈប់ឈ្លោះគ្នាទៀតហើយ។ (គ្រាន់តែកូនផឹកស្រាសោះថាគេឈ្លោះគ្នា អ៊ំហ៎😇)

«មានអីមែនទេម៉ាក់» គីមណាមជូន ជាកូនប្រុសច្បងនៃគ្រួសារគីមសួរទៅកាន់ម្ដាយ។

«គឺ អ្នកខាងនោះប្រាប់មកថាកូនថេយ៍និងស្វាមីគេឈ្លោះគ្នាទើបអ្នកដន្លងចង់ពិភាក្សានិងម៉ាក់ថាគួរធ្វើយ៉ាងម៉េចហ្នឹងណា»

«ឃើញទេ ខ្ញុំមិនទុកចនជុងហ្គុកស្អីហ្នឹងតាំងពីឃើញមុខដំបូងម្ល៉េះ អ៊ូយម៉ាក់»

«នេះ ម៉េចក៏ថាឲ្យគេបែបនេះហាស៎កូនជូន» អ្នកស្រីគីមមួលដើមដៃកូនប្រុសព្រោះមើលសម្ដីគេចុះ។

«ជាការពិតណាម៉ាក់ ស្រួលមិនស្រួលសង្ស័យតែថេយ៍ចាប់បានថាមានស្រីផងក៏មិនដឹង អ៊ូយ»

«នេះនៅមិនឈប់ចោទប្រកាន់ប្អូនថ្លៃទៀតហេស៎?»

«ខ្ញុំនិយាយមែនតាស៎ម៉ាក់»

«នៅស្ងៀមឲ្យម៉ាក់វៃតាមសម្រួលភ្លាម»

«ហ៊ឹសៗ»លោកគីមអស់សំណើចនឹងប្រពន្ធកូនដែលនៅតែប្រកែកគ្នាឥតដាច់សូរ ដោយគាត់កំពុងតែមើលបញ្ជីកម្មករដើម្បីបើកលុយឲ្យពួកគេនៅថ្ងៃស្អែក។

ការពិតគ្រួសារគីមមិនមែនអន់ណាស់ណានោះទេ គ្រួសារគីមមានផ្ទះនៅសេអ៊ូល2ខ្នងនិងមានហាងពេជ្រដ៏ធំមួយទៀតដែលរាល់ថ្ងៃណាមជូននៅមើលការខុសត្រូវនៅទីនោះ ហើយនៅទីនេះ(ដេហ្គូ)ជាស្រុកកំណើតរបស់លោកគីមហើយចម្ការ តែ នោះគឺមានតាំងពីជំនាន់ប៉ាម៉ាក់គាត់មកម្ល៉េះ។


























To be continued






Continue Reading

You'll Also Like

350K 8.1K 68
Amazing cover by Anel_Graphics Gabriella De'Luca is a cold fifteen year old girl, who has had to go through extreme hardships everyday of her life. C...
24K 627 15
Azra, jeune femme d'une vingtaine d'années forcée d'épouser un homme qu'elle ne connait absolument pas. À cause de son frère aînée ; Tarik. Azra viv...
80.1K 6.4K 149
Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-
75.2K 2.7K 104
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...