Part-II, ម្ចាស់គ្រងបេះដូងភ្លើ...

By ciel2novels

12.8K 210 56

Part-II is publishing.... Part-I, completed អេឌែន & ខេតឌី ក្ដីស្រឡាញ់ គឺក្ដីស្រលាញ់ ពិតជាពិបាកឲ្យនិយមន័យមួយច... More

ភាគទី១: សេរីភាពរបស់នាង
ភាគទី២: មួយរាត្រី
ភាគទី៣: មនុស្សដំបូង 🔞
ភាគទី៤: ស្វែងរកសត្រូវ
ភាគទី៦: ឱកាស ♡
ភាគទី៧: ស្មុគស្មាញ
ភាគទី៨: ការស្មាន មិនដូចការពិត
ភាគទី៩+១០
ភាគទី១១: ការពារបេះដូង
ភាគទី១២: អេតាស៊ីវិល
ភាគទី១៣: អារម្មណ៍ពិសេស
PDF-Free (The Ends)
ដើម្បីកុំឲ្យលំបាកខ្ញុំនឹង....
ភាគទី១៤+១៥
១៦+១៧
១៨
១៩
២០+២១
២២+២៣
២៤+២៥
២៦+២៧
២៨+២៩
៣០
៣១
៣២+៣៣
៣៤+៣៥
៣៦
៣៧(ជំពូកបញ្ចប់)🥳
Part-II, coming soon🍀
Hello Part-II
ភាគទី១ "ជីវីត ដែលគ្រប់គ្នាប្រាថ្នា"

ភាគទី៥: អារម្មណ៍ខុស

426 7 2
By ciel2novels

មានការលួចស្រលាញ់តួប្រុសខ្លួនឯងជាខ្លាំង😻
ភាគទី៥: អារម្មណ៍ខុស

អ្នកនាងតូចខេតធី រត់ចូលក្នុងរោងចក្រ តាមចន្លោះតូចចង្អៀត កាត់ស្បែកជើងផង ទប់អាវធំរញ៉េរញ៉ៃផង កាន់កាបូបដៃកុំឲ្យជ្រុះផង គិតទៅជីវីតនាងលំបាកអីក៏លំបាកយ៉ាងនេះ ។

“ហ្ហេ៎! គ្នាយើងមានស្រីម្នាក់រត់ចូលមក!!!” សម្លេងប្រកូកប្រកាស កាន់តែធ្វើឲ្យនាងភ័យបុកពោះនៅក្រោយរោងចក្រនេះ ។

“កម្មពៀរខ្ញុំហើយ….មិនស្គាល់អាចង្រៃនោះច្បាស់ផង តិចគេបាញ់សម្លាប់ចោលគិតយ៉ាងមិច?” មកដល់រូងខ្លាហើយទើបចេះខ្លាច តែវាហួសពេលហើយអ្នកនាង ។ ខេតងាកឆ្វេង ងាកស្ដាំមិនដឹងធ្វើយ៉ាងណា ក៏ក្រលេកឃើញដែក ដែលតភ្ជាប់នៅចំហៀងជញ្ជាំងដូចជាជន្ដើរ គ្រាន់តែគ្មានបង្កាន់ដៃប៉ុណ្ណោះ

“ត្រូវជំនាញហើយតើ” រឿងតោង លោតផ្លោះទុកចុះមិនឲ្យភ្លាត់ឡើយ ។ អ្នកនាងមាឌតូចយកកាបូប ខាំនឹងមាត់ ដៃម្ខាងកាន់ស្បែកជើងសំណព្វ តោងឡើងទៅខាងលើដូចស្វាមិនខុស តែនាងបែបមិនចាប់អារម្មណ៍ទេដឹងថាជុំវិញរោងចក្រទាំងអស់សិទ្ធតែភ្នែករបស់កាមេរ៉ាសុវត្ថិភាព ។ នាងយល់ថាខ្លួនឡើងមកដល់ជាន់ទី២ហើយក៏សម្រេច ថាហក់ចូលទៅវេរ៉ងដាបន្ទប់មួយ

📞I found a love, for me….

“ចង្រៃមែន!!” នាងសឹងអស់ព្រលឹង ទូរសព្ទរបស់នាងស្រាប់តែរោទិ៍ឡើង នាងខំរហ័សដៃជើង ទម្លាក់ស្បែកជើងចោល បើកកាបូបយកទូរសព្ទចេញមក ឃើញថាជាលេខរបស់ ប្រេដ សង្សារថ្មីរបស់នាង ធ្វើឲ្យនាងខឹងគេភ្លាមព្រោះមីកាស្សាបានប្រាប់ថា គេបាននាំយូរិៈ មនុស្សស្រីដែលអ្នកនាងស្អប់ឡើងឡានទៅជាមួយគ្នា ។

“អាឡូ! វាយ៉ាងមិចលោក??” នាងមិនបាននិយាយខ្សឹបៗឡើយ តែនាងបានជ្រាត់ចង្កេះ ស្រែកជេរអ្នកក្នុងទូរសព្ទតែម្ដង

“ហេតុអីអូននិយាយបែបនេះ?”

“អាថោកទាប! ឯងនៅមានមុខមកសួរខ្ញុំទៀត? ចរិតលោកឯងសាកសមនឹងនាងយូរិៈស្អីនោះហើយ ទៅយកនាងទៅ….ហើយពួកយើងបែកគ្នាត្រឹមនឹង…ហាមសួររញ៉េរញ៉ៃ….ប៉ា!ខ្ញុំស្គាល់អ្នកធំច្រើនណាស់ ប្រយត្ន័អស់ផ្លូវដើរ!...ទូតៗៗ”  នាងខំនិយាយទាំងមិនដកដង្ហើមគ្មានឲ្យទាក់សូម្បីតែបន្តិច ហើយចុងក្រោយនាងក៏ចុចបិទទូរសព្ទ

ប្រាវ!!> ដៃតូចបានចាប់បោកទូរសព្ទតម្លៃថ្លៃគ្មានស្ដាយ ថែមទាំងទាញយកស្បែកជើងអង្គុយដំៗ ដូចមានកំហឹងណាស់អ៊ីចឹង

“អាចង្រៃ!!! ខ្ញុំគួរតែរកមិត្តប្រុសឲ្យបានសិន មុននឹងសុំបែកឯង!” នាងមិនមែនខឹងដោយសារតែ ប្រេដ ទាក់ទងយូរិៈ តែនាងខឹងដែលរកមនុស្សប្រុសមកជំនួសគេសិនមិនបាន អ៊ីចឹងតើបានអ្នកនាងនាំនាងទៅកន្លែកប្លែកៗទៀតនោះ? ច្បាស់ជាអផ្សុកណាស់ហើយ!

ក្រាក!!> រវល់តែភ្លេចខ្លួននៅហ្នឹងហើយ ទ្វាកញ្ចក់ក្រោយខ្នងនាងបានបើក បង្ហាញឲ្យឃើញអេឌែន ដែលពាក់អាវសឺមីពណ៌ស ជាមួយនឹងខោខ្មៅ ប្រឡេះលេវខាងលើពីគ្រាន់ បង្ហាញទ្រូងមាំ និងស្នាមជាំនៅលើ.កបន្តិច ។

“ខ្ញុំប្រាប់ហើយថាកុំឲ្យខ្ញុំឃើញមុខនាងជាលើកទី២!” សម្លេងរបស់អេឌែន ដូចដាស់សតិខេតឲ្យភ្ញាក់ក្រញ៉ាង ស្ទុះក្រោកឈរ បែរមកមើលមុខអ្នកប្រុសយ៉ាងលឿនបំផុត

“អើតក្បាលមកហើយហ្ន៎!!!” ខេត មិនខ្លាច ញោចចុងមាត់បន្តិច ខំតាមរកគេឡើងហត់ ដាច់ខាត់មិនឲ្យខាតមិនឲ្យរួចខ្លួនឡើយ ។ អ្នកនាងរូបស្រស់ឱនរើសកាបូប និងដើរចូលក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់សិន ព្រោះខាងក្រៅវាក្ដៅខ្លាំងណាស់!

“យកលុយលោកវិញទៅ!” ចូលមកដល់ភ្លាម នាងគ្មានគិតអីច្រើនទេ លូកយកលុយដែលគេបោះឲ្យនាងកាលពីយប់មិញ គប់កណ្ដាលមុខអ្នកប្រុសវិញ ។

អេឌែន ខាំបិទភ្នែករំងាប់អារម្មណ៍ ខាំមាត់សង្កត់ចិត្តទន្ទិញថានាងជាស្ត្រី នាងជាភេទទន់ខ្សោយ ដាច់ខាតមិនត្រូវលើកដៃវាយនាងឡើយ នេះជាអ្វីដែលលោកស្រីនៃត្រកូលយ៉ាម៉ាហ្សាគិៈប្រាប់គេ ។

ខេត ឃើញគេមិនមាត់ បានចិត្តញញឹមឌឺដង តែគ្រាន់តែនាង ប្ដូរការចាប់អារម្មណ៍នៅបន្ទប់វិញ ទើបនាងដឹងថាមានមនុស្សឈុតខ្មៅជាច្រើននាក់អង្គុយមើលនាងដូចមើលកុន ។ នៅលើតុគឺសុទ្ធតែកាំភ្លើងគ្រប់ប្រភេទ មិនថាវែង ឬខ្លីទេ ។ ចឹងសម្លេងកាំភ្លើងមុននេះចេញមកពីពួកគេហើយ ។

ក្អឹក!> នាងលេបទឹកមាត់បន្តិច ប្រមូលភាពក្លាហានដែលមានពីកំណើតដើរចូលទៅរកបុរសឈុតខ្មៅ ដែលមានមិនក្រោម១០នាក់ ។

“អ្ហ៎រ!!....នេះលក់-ដូរអាវុធផងហ្ហេស៎? លោកអេឌែន!!” នាងតូចដើរមកក្បែរតុដាក់អាវុធទាំងញញឹមជូរចត់ នាងស្អប់បំផុតរឿងខុសច្បាប់ក្នុងមួយជីវីតនេះ ។

អេឌែនបែរមករករាងតូចយឺតៗ…ចប់ហើយអតិថិជន កំពុងតែបាត់ម្ដងម្នាក់ៗដោយគ្មានហេតុផលផង លើកនេះមកត្រូវបាត់បង់ម្នាក់ទៀតហើយ ។

“ពួកលោកក៏អញ្ចឹងដែរ…ស្រេកឃ្លានអីម្លេះ? ខួរក្បាលសាងពីអ្វីមិចក៏ធ្វើរឿងពុករលុយ ដឹងទេថាវាខុស!”

គ្រឹក!> ពាក្យអប់រំរបស់នាង និយាយបានតែក្នុងចំណោមអ្នករៀនទេ ដោយឡែកក្នុងសង្គមងងឹត នាងចាក់ពាក្យអប់រំនេះមិនចូលឡើយ ។ កាណុងកាំភ្លើងបី បានចង្អុលចំក្បាលរបស់អ្នកនាងតូចខេតធី ឯមេពួកគេម្នាក់ដែលអង្គុយក៏បានក៏ក្រោកឈរឡើង

“នាងជាស្រីល្ងង់បំផុត ដែលនិយាយពាក្យនេះចេញមក” បុរសមាឌមាំ បានដកកាំភ្លើងចេញពីដៃកូនចៅគេម្នាក់តម្រង់មកនាង តែក៏ត្រូវបានអេឌែន ចូលមកចាប់កាណុងកាំភ្លើងជាប់

ប៊ាំង!> អ្នកប្រុសទាញកាណុងកាំភ្លើងចុង ក៏ត្រូវបានបុរសអ្នកជំនួញប្រលែងគ្រាប់ចេញទៅចំដៃអ្នកកម្លោះបណ្ដាលឲ្យឈាមស្រក់តក់ៗលើការ៉ូ រឿងនេះគេដឹងរួចទៅហើយ ថាពួកនេះហ៊ានថា ហ៊ានធ្វើដៃឆៅសម្បើមណាស់ ហើយខេតធី ល្ងីល្ងឺមិនដឹងខ្យល់អីច្បាស់ជាត្រូវពួកវាបាញ់បំបែកក្បាលជាមិនខាន។

“មិនថាលោកជាស្អីទេ! សុំកុំលើកដៃធ្វើបាបមនុស្សស្រីនៅចំពោះមុខខ្ញុំ…សង្ឃឹមថាយល់ណាលោកឃូមីយ៉ូ” អេឌែន ពូកែទ្រាំណាស់ គេមិនបានបង្ហាញអាការៈឈឺអ្វីទាំងអស់ ថែមដកដៃចេញមកវិញ យកធ្មេញខាំទាញគ្រាន់កាំភ្លើងដែលជាប់ក្នុងដៃចោលទៅលើឥដ្ឋគ្រឺង ផ្ចាញ់លោកឃូមីយ៉ូទៀត ។ ខេត លើកដៃខ្ទប់មាត់ហាក់ស្រៀវសាច់ជំនួសគេ ក្នុងចិត្តនឹកស្មានមិនដល់ថាបុរសម្នាក់នេះការពារនាង ។

“បើចង់ឲ្យយើងយល់ ឲ្យស្រីម្នាក់នោះលុតជង្គង់សុំទោសយើង…បើមិនអ៊ីចឹងលោកដឹងហើយថា យើងជាក្រុមអ្នកណា បើហ៊ានប្រកែក ស្រីម្នាក់នេះមិនរស់ឡើយ”

ឮបែបនេះខេតទ្រាំមិនបានទេ នាងចង់ចូលទៅជេរតាចាស់ម្នាក់នេះទៀត តែអេឌែន យកដៃដែលគ្មានរបួសចាប់ដៃនាងឃាត់កុំឲ្យទៅ ពួកវាមានគ្រោះថ្នាក់ណាស់!

“រកស៊ីជាមួយគ្នាយូរហើយ លោកក៏ដឹងថាខ្ញុំមិនកាចទេ….តែខ្ញុំស្អប់បំផុត អ្នកដែលអាងតែអំណាច អួតអាងតែពីសវតារបស់ខ្លួន….នាងជាមនុស្សរបស់ខ្ញុំ បើលោកហ៊ានប៉ះ លោកមិនរស់ឡើយ….ហើយកុំគិតថាខ្ញុំញ័រនឹងសម្ដីអត់បានការដូចជាលោក….ទោះយ៉ាងណាលោកក៏ត្រឹមតែជាកូនចៅរបស់លោកល្វីសតែប៉ុណ្ណោះ”

“អាក្មេងក្អេងក្អាង ទើបតែធំម្សិលមិញសោះឯងហ៊ានឡើងចាង ចង់វៃស្មើជាមួយយើងហើយ…បើយើងសម្លាប់ឯងចោលពេលនេះក៏គ្មានបញ្ហាដែរ” លោកឃូមីយ៉ូ ខឹងឡើងក្រហមមុខ គ្រប់ពាក្យសម្ដីរបស់អេឌែនពិតជាធ្ងន់សម្រាប់គាត់ ។

“សម្លាប់មកចុះ បើលោកគិតថាអាចចេញពីនេះរួច សំអាងត្រឹមកូនចៅកំប៉ិកកំប៉ុក កាកៗអន់ៗ ចេញពីបន្ទប់នេះមិនរួចផង!” សម្ដីអេឌែន ហំមែន តែកុំមើលឈាមក្នុងដៃស្រក់ឡើងចង់លិចបន្ទប់ទៅហើយ ។ ខេត ទ្រាំមើលទៀតមិនបានទេ ក៏បានយកកូនកន្សែងក្នុងកាបូប ដើរទៅទប់ឈាមក្នុងប្រអប់ដៃមាំ ដែលមើលទៅដូចនាងជាកាន់ដៃគេអ៊ីចឹង ។ នាងពិតជាសុំទោសដល់ប្រអប់ដៃមាំនេះខ្លាំងមែនទែន បើមិនមកពីនាងមាន់ឆៅ ដៃមិនត្រូវឈឺឡើយ ។

ដំបូងអេឌែន ចង់ដកដៃចេញមកវិញ តែកញ្ញាឆ្នាស់ឆ្នើមមានទៅព្រមឯណា ក៏ចាប់ច្របាច់ដៃ ដែលមានរបួសឲ្យនៅស្ងៀមវិញ ។

“ចាប់ពីពេលនេះទៅ ឯងនឹងក្លាយទៅជាសត្រូវរបស់ លោកល្វីស រ៉ូហ្វី.ជី ប្រាកដណាស់” លើកនេះលោកឃូមីយ៉ូសុខចិត្តចាញ់សិន ព្រោះនៅទឹកដីគេ ក៏សម្រេចនាំកូនចៅចេញទៅទាំងកំហឹង តែជួបគ្នាលើកក្រោយគាត់មិនធានាសុវត្ថិភាពគេទេ ។

Continue Reading

You'll Also Like

678K 45.3K 89
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
70.2K 1.9K 4
BL , boy X boy Short Novel ,Vkook