Love to last breath (ស្រឡាញ់អ...

By Winnie3506

2K 170 22

trailer - ខ្ញុំជា.....! ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីបាននៅក្បែរគេ ប៉ុន្តែ....គេបែរជាទៅភ្ជាប់ពាក្យជាមួយអ្នកផ្ស... More

Part 1(ជួបគ្នាម្តងទៀត)
Part2(អាចោរចុកក្អូត)
part3( first love)
Part5(ជាមិត្ត)
Part6 (មានស្រី)
Part7(ឆុតរៀបការ)
part8 (លួចស្រលាញ់)

Part 4(ចៅហ្វាយថ្មី)

163 16 1
By Winnie3506

មេឃរះថ្ងៃហើយ ប៉ុន្តែនៅក្នុងបន្ទប់ដូចជាមិនមានមនុស្សមិនទាន់ងើបនោះទេ!!រាងកាយដែលស្រវឹងជោកជាំកាលពីយប់មិញបានបើកភ្នែកបន្តិចមើលបរិវេណនៃបន្ទប់ហើយភ្ជាប់ជាមួយពាក្យសម្តីរអ៊ូរងូវៗមកបែបនេះថា
"ទេស៎!ដូចមិនមែនបន្ទប់អញទេ ហើយបន្ទប់នេះជារបស់អាណា?" វីននីសម្តីមកទាំងឆ្ងល់ៗទាំងដែលភ្នែកបើកមិនចង់រួច ក្បាលវិញក៏ដូចគេយកដុំថ្មមកសង្កត់ឈឺចង់កើតវិកលចរឹកហើយ!
"បន្ទប់អញ!" សាតាំងមិនដឹងហក់ខ្លួនមកពីរណាទេមកឈរអោបដៃនៅមាត់ទ្វារ ធ្វើអ្នកដែលកំពុងដេកនោះភ្ញាក់ចង់ឆ្កួត
"ហើយហែងស្អីនិងថាបន្ទប់ហែងហ្នឹង?" អីយ៉ា!ញ៉េញរបស់គេយាយ!!
"ដេកបន្ទប់គេហើយ នៅសម្តីខ្លាំងទៀតយប់មិញសមទុកអោយក្តៅខ្លួនប្រកាច់ទេតើបានដឹងខ្លួន" សាតាំងលើកថាសបបរទៅកាន់វីននីដែលកំពុងអង្គុយលើគ្រែដែលសម្លក់មកកាន់ដូចជាចង់ស៊ីសាច់! វីននីលឺបែបនេះក៏អង្គុយគិតមួយសន្ទុះទើបដឹងរឿងពីរយប់មិញ គិតហើយខ្មាស់គេឡើងខ្ទប់មុខ
Back to night
2:25នាទីយប់ បើកបង្ហាញអោយឃើញមនុស្សកំពុងអង្គុយជូតក្រណាត់ត្រជាក់អោយមនុស្សដែលដេកនៅលើគ្រែស្តូកស្តឹង ទាំងដែលមាត់និយាយមកកាន់គេមិនឈប់
"ហែងដឹងអត់អញខំស្រឡាញ់វាតែវាមិនស្រឡាញ់អញទេ ហុឹក....ហុឹក! Concert អម្បាញ់មិញ អញខំអោនទៅថើវាដើម្បីបញ្ជាក់ពីរក្តីស្រឡាញ់តែវាបែរជារុញអញចេញហើយនិយាយថា វាទុកអញត្រឹមជាមិត្តទេគ្មានស្អីលើសពីរហ្នឹងទេ ហើយវាក៏ប្រាប់មកទៀតថា វាមានមនុស្សដែលវាស្រឡាញ់ហើយ ហុឹកៗ.....ហុឹកៗ អញចង់ដឹងណាស់ថាអាណា!!" វីននីនិយាយទាំងសវឹងជោកជាំរៀបរាប់រឿងក្នុងចិត្តទៅសាតាំង
"ហ្វូតហ៎?" សាតាំងតបទាំងមុខស្មើរធេងដែលកំពុងជូតខ្លួនអែងវីននី! វីននីលឺបែបនេះក៏ងួកក្បាលយ៉ាងលឿនបញ្ជាក់ថាជាហ្វូត!
Back now
"អ្នកណាមិនស្គាល់!អ្នកណាមិនល្បី លោកវីននីនៀក៎ ជាអ្នកថតvloyផង ជាតារាល្បីហើយ ថែមជាអ្នកថតរឿងដល់ល្បីឆ្នើមប្រចាំឆ្នាំទៀត! សាកគិតទៅមើល?ថាបើលិចលឺដំណឹងថាលួចថើបគ្នានៅកណ្តាល concert នោះ? ហើយខ្ញុំហ្នឹងកែរពរ៍មានទៅជា"លោកវីនននីដែលត្រូវជាតារាឆ្នើម បានលួចថើបគ្នាកាត់កេរ្តិ៍កាត់ខ្មាស់កណ្តាលconcertហើយថែមទាំងលួងលោមក្មេងប្រុសក្នុងរូបថតទៅcondoកើតជារឿងមានអីៗជាមួយគ្នា!" សាតាំងនិយាយទាំងលើករូបដែលគេថតបានអំលុងពេលconcert រឿងល្អៗបែបនេះសប្បាយលេងហើយអាតាំង! វីននីឃើញបែបនេះមានការភ័យហ្នឹងរកកញ្ឆក់រូបចេញពីដៃគេតែយើងទាបពេកឈោងយកមិនដល់!
"អោយមកនេះ!អាឆ្កែឆ្កួត អាចុយម្រ៉ាយ! ធ្វើតែយើងបានហើយកុំប៉ះហ្វូតអោយសោះអាឆ្កែ!" វីននីខឹងឡើងភ្នែកក្រហមព្រោះធ្វើអ្វីមិនបានក្រៅពីរជេរនោះទេ
"ជុក៎ ជុក៎! កុំអាលភ័យទៅមើល ហ្វូតជាមិត្តរបស់ជេមហើយក៏ដូចជាមិត្តរបស់យើងដែរ អញ្ចឹងមិនបាច់ភ័យទេ!" សាតាំងរៀបហ្នឹងដើរចេញទៅធ្វើការដែលខ្លួនអែងត្រូវធ្វើហើយ តែត្រូវវីននីចាប់ដៃជាប់
"អញសុំអង្វរអែងណា! ចង់បានអ្វី ត្រូវការអ្វីយើងអោយបានទាំងអស់តែយើងសុំរូបនោះបានឬទេហ្នឹងកុំផុសបកអក្រាតបានទេ?" វីននីអម្បាញ់មិញមាត់ខ្លាំងតែពេលនេះលែងខ្លាំហើយព្រោះ ភ្លេចគិតថាចុងឆ្នាំនេះមានរឿងត្រូវសម្តែង តែបើបែកពត៍មានគឺចប់ មិនស្រួលៗគឺដកចេញតែម្តង
"អាវ៎ ក្រែកអម្បាញ់មិញអ្នកណាខ្លាំងនោះ?‌" សាតាំងដើរបកមកវិញទាំងញញឹមបែបរោគចិត្ត ធ្វើអ្នកឈរនៅទល់មុខមានការភិតភ័យជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែកមកជាច្រើនទំនក់ដូចជាទឹកបាក់ទំនប់
"ហួយ៎!!យំធ្វើអីអ្នកណាធ្វើបាបឬ?មើលអ្នកណាធ្វើបាបប្រាប់ខ្ញុំមកចាំខ្ញុំទៅបំបាក់កវាអោយ!មើល៎ ចាំជូតទឹកភ្នែកអោយយំមើលតែក្មេង ហាសហា!" សាតាំងស្រាប់តែសើចចេញមកមើលតែមនុស្សវិកលចរឹក ហើយថែមទាំងបង្គាប់ភាពពិសពុលមកជាមួយគ្នា
"អញសំុអែងណា៎ ចង់បានធ្វើអី?ប្រាប់មកអញអង្វរ ហុឹក..." វីននីស្រាប់តែទន់ជង្គង់ដួលនៅមុខជើងសាតាំងតែម្តង ធ្វើអោយអ្នកដែលកំពុងឈរសើចសប្បាយ រិតតែសើចលើសដើម
"ហាសហាៗៗ.... Manager" សារាំងបន្ទន់ជង្គង់ទៅនិយាយជាមួយអ្នកទល់មុខ ធ្វើអោយអ្នកស្តាប់លឺអ្វីដែលគេចង់បានហើយគឺគាំង!!!
"Okay ណា៎ៗ" វីននីងក់ក្បាលយល់ព្រមទាំងទឹកភ្នែកហើយក៏ទាញទូរស័ព្ទតេទៅបងtha
In call
"ហាឡូចា៎ អូនវីននី!ថ្ងៃនេះយ៉ាងមិចបានមិនមកធ្វើការ?" បងtha និយាយទាំងស្រទន់មកអ្នកខាងនេះ
"ខ្ញុំ.....ខ្ញុំចង់ដូរManager"
"ហាស៎manager?នេះដូរសឹងតែរាល់ខែហើយណាអូន ខានដូរមួយខែមិនបានទេឬ?"
"ខ្ញុំសន្យាថាមួយនេះលែងដូរហើយបង តែម្តងទេខ្ញុំសុំ!"
"ម្នាក់ហ្នឹងជានរណា?បងធ្លាប់ស្គាល់ឬអត់?មានប្រវត្តិរូបច្បាស់លាស់ឬអត់?ហើយស្គាល់គេច្បាស់ទេ?
"គេជាមិត្តរបស់ខ្ញុំ!គេទើបតែមកពីរប្រទេសក្រៅ!"
" Okay!! អញ្ចឹងចាំស្អែកបងរៀបចំអោយ ហើយស្អែកនាំគេមកផង! ទឺត.....ទឺត!" ខ្សែរទូរស័ព្ទបានកាត់ផ្តាច់ រីអែរវីននីទម្លាក់ទូរស័ព្ទនៅហ្នឹងឥត ដោយកែវភ្នែកសម្លឹងទៅមើលសាតាំងដែលកំពុងអង្គុយក្បែរខ្លួន សាតាំងក៏មិនខុសគ្នាប៉ុន្មានដែរគឺលេចស្នាមញញឹមមកទាំងពិសពុលបំផុត ទីបំផុតអ្វីដែលខ្លួនត្រូវការគឺពេលនេះមកដល់ខ្លួនហើយ ពេលរឿងទាំងអស់ដូចជាបាតដៃមួយអញ្ចឹង!
Back to U&K Food
ដំណើរលឿនស្លែវដើរទៅកាន់ office ទាំងប្រញ៉ាប់ប្រញ៉ាល់ ហាក់ដូចកំពុងដើរចូលស្រមរភូមិប្រយុត្ធ!
"មកដល់ហើយហ៎?មកមកៗៗ មកឈរក្បែរយើង អោយលឿនអ្នកគ្រប់គ្រងថ្មីមកដល់ឥឡូវហើយ!" ហ្វូតដែលកំពុងឈរចាំមិត្តយ៉ាងអន្ទះអន្ទែង សម្រាប់ការចាំទទួលចៅហ្វាយថ្មី!
"អើរៗមកហើយៗស្លន់នោះស្លន់" តាវ៉ាន់ដែរកំពុងរៀបចំខ្លួននោះ បោះសម្តីទៅកាន់ហ្វូត ចំៗកណ្តាលមុខ
ស្នូរស្បែកជើង ដើរមកកាន់ office យ៉ាងស្វាហាប់បំផុតរបស់ចៅហ្វាយថ្មីធ្វើអោយ បុក្គលិកមួយៗនាំគ្នាអោនមុខចុះដោយការខ្លាចរអាបំផុត ខុសតែហ្វូតទេគឺអើតកឡេងឡើមខុសគេ និយាយរួមគឺហ៊ាន មិនខ្លាចទេរឿងកាត់ប្រាក់ខែនោះ ព្រោះមួយថ្ងៃៗមេជេរឡើងសឹកមុខហើយនោះ! ចៅហ្វាយថ្មីក៏បានដើរមកឈប់ហ្នឹងមុខបុក្គលិកគ្រប់គ្នាដើម្បីណែនាំឈ្មោះ
"សួរស្តីអ្នកទាំងអស់គ្នា! ខ្ញុំPond Naravitt ជាអ្នកគ្រប់គ្រងថ្មីរបស់អ្នកទាំងអស់គ្នា!សុំស្គាល់ផងបាទ" ប៉ន៍អោនគោរពបុក្គលិកគ្រប់ដោយភាពថ្លៃថ្នូរបំផុត រីអែរបុក្គលិកម្នាក់ៗនឹកស្មានមិនដល់ទេថាចៅហ្វាយថ្មីនេះរូសរាយដល់ថ្នាក់នេះ បើតាវ៉ាន់វិញគឺគាំងតែម្តងនិយាយលែងចេញ មិននឹងស្មានសោះថាជាគេ!! គាំងរហូតដល់ថ្នាក់ហ្វូតលើកដៃវៃក្បាលលឺសូរ ផូស ......
"ហើយវាស្អីអែងភ្លឹកនោះភ្លឹក?ចាប់អារម្មណ៍យ៉ាងមិច?ម្នាក់នេះយើងសុំហើយណា!!" ហ្វូតនិយាយទាំងជឿជាក់បំផុតដោយមិនគិតពីរទឹកមុខអ្នកនៅឆ្វេងដៃគេទាស់តែសោះ លួចស្រឡាញ់គេយូរ អញ្ចឹងចេះតែទ្រាំទៅបើមិនទ្រាំគឺហ្វូតពេលនេះប្រហែលជាបត់ករបស់មួយជើងជេមហើយមើលទៅ!
"ឆ្កួត!ចាំដល់ម៉ោងសម្រាកចាំយើងនិយាយប្រាប់" តាវ៉ាន់និយាយដោយភ្នែកមើលទៅដំណើរបស់ចៅហ្វាយថ្មីទាំងមិនដាក់ភ្នែក!
"ហើយអាបុិមុខក្រៀមដូចត្រីងៀតហ្នឹង ទាក់ទងអ្វីហ្នឹងអែង?" ជេមដែលស្ងាត់មាត់រងពីរដើរចូលមកធ្វើការស្រាប់តែស្រដីធ្វើអោយអ្នកគ្រប់គ្នាមើលទៅគេគ្រប់គ្នា
"អញស្មានតែគរហើយទេតើ! មើល concert ជាមួយអញម្សិលមិញសោះធ្វើអែងមិនមាត់មិនកអីណា ឆឹស" ហ្វូតធ្វើមាត់ពេបដាក់ពីរអ្នកនេះហើយក៏ដើរទៅតុធ្វើការបាត់ ធ្វើអោយអ្នកកំពុងឈរមើលទប់សើចចង់ស្ទះខ្យល់ ហើយក៏បំបែកផ្លូវគ្នាទៅធ្វើររៀងខ្លួន!
"ហ្វូត.." ជេមដាក់គូទអង្គុយមិនទាន់ដល់កៅអីផង ក៏ស្រាប់តែដង្ហើយហៅឈ្មោះហ្វូតយ៉ាងអន្លាយ....
"ហើយវាស្អី!" ភ្នែកមិនដាច់ពីរកំព្យូទ័រទេតែមាត់វិញនិយាយពីរថាអាក្រក់ហួសថ្លែង
"អែងចូលចិត្តវីននីឬ?" ហ្វូតដែលកំពុងផ្ចិតផ្ចង់ហ្នឹងការងារ បែរជាត្រូវបង្អាក់សកម្មភាពទាំងអស់ដោយតែលឺពាក្យសម្តីចេញពីរមាត់ជេម
"អញជាមួយវាមិត្តជាមួយគ្នាតាំងពីរបឋម ហែងប្រុងអោយអញទៅស្រឡាញ់វាយ៉ាងមិចទៅកើត! ហើយហែងសួរធ្វើអី?"
"ទេគ្មានស្អីទេស៎!សួរលេង" ជេមបែរជារីករាយពេលបានស្តាប់សម្តីរបស់ហ្វូតហើយ រីអែរហ្វូតក៏បែរធ្វើការដូចធម្មតា! ពួកគេធ្វើការរហូតដល់ម៉ោងថ្ងៃ ដែលត្រូវជាម៉ោងសម្រាកហ្នឹងញាំបាយ! ពួកគេបណ្តើរគ្នារហូតដល់រោងបាយ ប៉ុន្តែជេមអ្នកសុំខ្លួនទៅបន្ទប់ទឹក ព្រោះមានធុរៈបន្តិចបន្តួច
ក្នុងបន្ទប់ទឹក
សម្លេងទូរស័ព្ទរបស់ជេមបានបន្លឺ ទឺង......ទឺង
"ហើយអាតាំងវាតេមកធ្វើអី ច្រើននោះច្រើនតិចងាប់" ជេមរអ៊ូរង៊ូវៗ ហើយក៏ចុចលើកទូរស័ព្ទរបស់មិត្ត
In call
"អាឡូវាស្អីអែង តេនោះតេតិចងាប់"
"មានរឿងសប្បាយលេងហើយអាជេម ហាសហាៗ"
"ហើយវាស្អីអែង?អែងទៅធ្វើស្អីវីននី?"
"ជុក៎....ជុក៎ កុំភ័យ game ចាប់ផ្តើមលេងហើយ"
"លេងបានលេងវើយ បើលេងមិនបានថយចេញអញប្រាប់
ទុកមុន"
"កុំភ័យរឿងហ្នឹងទុកចិត្តលើអញចុះ"
"អញដឹងតែអញសុំអង្វរជំនួសគេណា៎"
"អញដឹងទេតើកុំភ័យ! ចុយ!!!!!idolអញទាំងមូលហើយអោយអញទៅធ្វើអីអានេះ ហិហិអម្បាញ់មិញនិយាយលេងសម្តែងសមឬអត់រៀនសម្តែងអោយហើយក្រែងលរបានគេហៅទៅថតរឿង ហាសហាៗ"
"ហុឺយ......អញខំតែភ័យអានេះ ហើយហែងបានថានៈអ្វីបានអាចចូលក្បែរបានគេចុះ"
"ជាmanagerវើយយ អាយយយយ"
"ហួយ!ថ្លង់ណាស់វើយ.......ឈប់ស្រែក"
"ហិហិ សប្បាយចិត្តពេលហ្នឹងណាមួយជីវិតបានចូលក្បែរតារាម្តង" និយាយមិនទាន់ចប់ចុងចប់ដើមផង ស្រាប់តែហ្វូតមកគោះទ្វារបន្ទប់ទឹកលឺសូរ ផាំង.......ផាំង
"អាជេមហា៎ចូលស្អីក៏យូរម្ល៉េសអានេះ ខ្យល់គរទេដឹង" ហ្វូតព្យាយាមគោះទ្វារបន្ទប់ទឹកលឺផាំងៗៗ
"បានហើយអាតាំងអូនអញមកហៅហើយ ទឺត....ទឺត" បន្ទាប់ពីរបិតទូរស័ព្ទពីរសាតាំងហើយ ជេមរៀនចំខ្លួនយ៉ាងស្អាតហើយក៏បើទ្វារបន្ទប់ទឹកដើរចេញទាំងមិនដឹងដោយធ្វើមិនឃើញអ្នកកំពុងឈរចាំខ្លួន
"អានេះចូលយូរនោះយូរ អញស្មានតែឡាបក្នុងបន្ទប់ទឹកហើយទេតើ" ហ្វូតដើរទៅក្បែរជេមដែលកំពុងឈរលាងដោយ ដោយសារធ្លាប់សុីបាយជាមួយវាអត់វាមួយសុីបាយអត់ឆ្ងាញ់
"ឈរចាំអ្នកណានិង?" ជេមបោះសម្ដីទៅកាន់អ្នកកំពុងអោបដៃឈរចាំនៅមាត់ទ្វារ
"ឈរចាំឆ្កែទេដឹង?"ហ្វូតនិយាយទាំងភ្នែកមិនសម្លឹងទៅជេម រីអែរជេមគ្រាន់តែឃើញចរឹកក្រមិចក្រមើមរបស់មនុស្សគួរអោយស្រលាញ់នៅហ្នឹងមុខ គេសឹងតែទន់ខ្លួនម្តងម្កាលហើយព្រោះម្នាក់នេះcuteរកលេខដាក់គ្មានទេ
"ហើយមិចមិនទៅញាំបាយជាមួយចៅហ្វាយថ្មីនោះទៅ!ឃើញញញឹមញញែមសម្បើមណាស់" ជេមធ្វើចរឹកដើរទៅតុបាយមុនហ្វូត ធ្វើអោយហ្វូតដើរតានពីរក្រោយគ្រឺតគេសឹងតែហក់ទៅច្របាច់កទៅហើយ
"អាចោរចុកក្អួតហែងឈប់ភ្លាម!អាមាត់ឆ្កែ!អាមាត់សុីប្រហុក អាមាត់អត់កម្រប អាយយយយយយ!" និយាយមិនឈ្នះគេគឺស្រែកតែម្តងចា៎!
បកមកមើលអ្នកអង្គុយចាំគេនៅតុបាយអែរនេះវិញ កំពុងញាំបាយសុកៗស្រាប់តែមានសារលោតមក ទឺង.
In chat
"តាវ៉ាន់!ល្ងាចនេះទំនេរទេ?" សារនេះគ្មានណាក្រៅពីរប៉ន៍បុរសសង្ហារនោះទេ
"ទំនេរបាទ!មានអ្វីមែនទេ?"តាវ៉ាន់
"បងចង់បបួលទៅញាំអាហារពេលល្ងាច!ទៅជាមួយបង បានឬទេ?បងចង់អោយពួកស្គាល់គ្នាច្រើនជាមុន!"
"បានបាទ!" ប៉ន៍ reacted❤️
តាវ៉ាន់សម្លឹងមើលទៅកាន់អេក្រង់ទូរស័ព្ទទាំងញញឹមផ្កាត្រកួន! ស្រាប់តែមានសម្លេងក្អកដូចកើតស្លេសដំណាក់កាលចុងក្រោយ
"ហ្អឹម.....ហ្អឹមៗ ឆាតជាមួយអ្នកណាហ្នឹងអូនសម្លាញ់?" ហ្វូតធ្វើជាសម្លេងក្អកដោយភ្នែកដៀងទៅទូរស័ព្ទតាវ៉ាន់
"អង្គុយទាំងពីរមកមានរឿងចង់ប្រាប់" តាវ៉ាន់មិនតបនឹងចម្លើយ តែបែរជាសញ្ញូរអោយមិត្តទាំងពីរអង្គុយចុះ
"បាទមានរឿងអីនិយាយមក! អេ៎!កុំអាល៎និយាយសួររឿងមួយ នៅពេលចៅហ្វាយថ្មីមកអែងខ្សឹបប្រាប់យើងថាមានរឿងចង់ប្រាប់ ហើយរឿងអី?" ហ្វូតសួរទាំងទឹកមុខឆ្ងល់ៗ
"និយាយរឿងហ្នឹង! បើយើងប្រាប់អែង អែងជឿរយើងទេ?" តាវ៉ាន់និយាយទាំងទឹកមុខហាក់ព្រួយបារម្ភរឿងអ្វីមួយ
"អាវ៎!! មិត្តរបស់យើង និយាយរឿងអ្វី យើងក៏ត្រូវតែជឿរណ៎រ?" ជេមលូកមាត់និយាយទាំងងក់ក្បាលងាកទៅកាន់ហ្វូត រីអែរហ្វូតក៏ងក់ក្បាលយល់ស្របហ្នឹងសម្តី
"គឺ.........ចៅហ្វាយថ្មីរបស់ពួកយើងគឺជាគូរដណ្តឹងរបស់ខ្ញុំ" តាវ៉ាន់និយាយខ្សឹបៗធ្វើអោយអ្នកដែលអង្គុយស្តាប់គឺតាំង!
"ហាស៎សស?គូរដណ្តឹង?" ស្តាប់លឺហើយគឺងើបឈរស្រែកផ្អើលតែម្តងធ្វើអោយបុគ្គលិកទាំងអស់ចោលភ្នែកមកកាន់មិត្តទាំង3អ្នកធ្វើរអោយតាវ៉ាន់ ស្ទុះទៅបិទមាត់ពីរអ្នកនោះហើយស្ងាត់ហើយអង្គុយចុះ
"ពិតអត់ឬនៀក?ដូចមិនចង់ជឿរទាស់តែសោះ" ហ្វូតអោនមកនិយាយខ្សឹបៗល្មមហ្នឹងស្តាប់លឺទៅកាន់តាវ៉ាន់
"សួរថាពិតឬមិនពិតឥឡូវនៀក៎?" តាវ៉ាន់លើកដៃបង្ហាញចិញ្ចៀននៅដៃនាងខាងឆ្វេង
"ទេចិញ្ចៀនហ្នឹង ឃើញពាក់យូរហើយហ្នឹង!" ហ្វូតនិយាយឆ្ងល់ៗហើយងាកទៅកាន់ជេមដូចគ្នា
"អើររ!ឥឡូវម្ចាស់គេមកវិញហើយ!គេមកទាទាំងចិញ្ចៀន ទាទាំងខ្ញុំទៅទៀត!" តាវ៉ាន់និយាយទៅកាន់មិត្តទាំងពីរទាំងមុខជូរ
"ហុឺយ!!វាមិនល្អអាយុអែង23ហើយវើយ បើយកប្តីពីរឥឡូវទៅ ហ្នឹងមានកូនរត់លេងពេញហើយឬ?" ហ្វូតនិយាយទាំងសប្បាយចិត្ត បើរទឹកមុខអ្នកនៅខាងមុខវិញមិនបាច់និយាយគឺសម្លក់សឹងជ្រុះគ្រាប់ភ្នែក ស្រាប់តែបាតដៃព្រះយូឡាយមិនដឹងមកពីរណា ហក់មកវៃក្បាលហ្វូតលឺសូរ ផាំង....
"ឆ្កួតមែនទេ?នេះប្រុសណាមិនមែនស្រីចេះតែបង្កើតកូននោះទេ!មើលរឿងយូរ ប្រហែលបែកតាមរឿងអស់ហើយ បានសតិមិនសូវគ្រប់!" ព្រះយូឡាយនេះគ្មាននរណាក្រៅពីរជេមនោះទេ
"វាអាចថាហ្នឹងមានណា!វាមិនប្រាកដតាមជោគជតា ហើយវានៅមានប្រភេទមួយទៀតគឺ omega ហ្នឹង alpha ប្រភេទពីរហ្នឹងអាចបង្កើតកូនបានណា ឬមកពីរហែងអត់មើល Google? " ហ្វូតងាកទៅកាន់ជេមហើយក៏ស្រាប់តែលើកដៃវៃក្បាលទៅវិញ មានទៅមានមក!
"បានហើយៗកូនកុញអីទេ សុីបាយអាងចូលធ្វើការ" តាវ៉ាន់គោះតុតិចៗដើម្បីអោយពីរអ្នកនោះញាំបាយ ប៉ុន្តែពីរអ្នកនោះគឺសម្លឹងមើលមុខគ្នាដូចចង់សុីសាច់ហុតឈាមទៅហើយ ធ្វើអោយអ្នកអង្គុយមើលគាំងអស់វាចារបានត្រឹមតែគិតក្នុងចិត្តថា"ពីរអ្នកនេះយកគ្នាដឹងតែសមតែម្តង"!! ឈ្លោះគ្នាឆ្អែតឆ្អន់ងាកមករកតាវ៉ាន់គេដើរទៅអង្គុយទៅធ្វើការតាំងពីរយូរនៅតែអែងពីរអ្នក គឺថាមួយៗកាយញាត់ៗបាយពេញៗមាត់ហើយ ក៏រត់ប្រណាំងគ្នាទៅតុធ្វើការតែចៃដន្យអីហ្វូតជម្ពប់ជើងដួល ជេមឃើញបែបនេះក៏រត់បកមកវិញមកជួយលើកហ្វូតទៅតុធ្វើការហើយក៏លាបប្រេងក្រឡាអោយព្រោះរត់ដួលអម្បាញ់មិញ របកជង្គង់បន្តិចបាត់ តាវ៉ាន់ងាកមកឃើញបែបនៀក៎ស្រាប់តែលាន់មាត់
"ហួយ!មួយរយៈនេះsweetដល់ហើយនៀក៎យកគ្នាម្តងទៅអែង"
"ឆ្កួត! នេះមិត្ត100ឆ្នាំវើយ មិនមែនអនាគត!" ហ្វូតនិយាយទាំងមិនគិតពីរទឹកមុខអ្នកកំពុងលាបប្រេងក្រឡាអោយខ្លួន! សំណេះសំណាលគ្នាចប់ក៏បំបែកគ្នាចូលធ្វើការរៀងៗខ្លួន!
________________
បើខុសអក្ខរាវិរុទ្ធត្រង់ណាស់ ពួកយើងសូមខន្តីអភ័យទោសផងណាចា៎🙏🏻 សម្រាប់ភាគតសូមជួយ vote ម្នាក់មួយផង

Continue Reading

You'll Also Like

27.5K 3.8K 38
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សាយឌេនវើត" /////// •Hate to love💅🏻?????
33.6K 1.8K 19
✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩ "Fight me, mismatched hair!" "Huh?! Who the hell are you calling mismatched, dumbass?!" "Shut up, Sumika and fight me...
3.8K 335 15
" ព្រោះតែភាពស្រស់ស្អាត់របស់ខ្ញុំ ធ្វើអោយខ្ញុំក្លាយជារបស់លេងសម្រាប់មនុស្សគ្រប់គ្នា " ដាំង ណាត់តាឆៃ " Because of my beauty I became a toy for all of yo...
131K 26.8K 79
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့