💐គ្រងបេះដូង♡CEOសង្ហា✨

By JI-YARA

11.9K 665 2

FB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា ) More

ភាគ១ ផ្តើមរឿង : នៅក្នុងវចនានុក្រម គីម ថេហីុ គ្មានអ្វីដែរថាមិនអាចទៅរួចនោះទេ
ភាគ២ : ខ្ងុំពេញចិត្តទាំងអស់គ្រប់លក្ខខណ្ឌរបស់លោកចន
ភាគ៤ : សម្តែងជាគូស្នេហ៍របស់ខ្ងុំ ឯងគិតយ៉ាងមិចដែរ?
ភាគទី៥ :ខ្ញុំជាតារា មិនមែនរាស្ត្រសាមញ្ញឡើយ!
ភាគទី៦: រឿងយើង ឯងកុុំចេះមកពាក់ព័ន្ធ!
ភាគទី ៧ : ...ថាយើងចង់ថើបឯងម្តងទៀត!!
ភាគទី ៨ : លើលោកនេះគ្មានអាថ៍កំបាំងនោះទេ!!
ភាគទី ៩ : ខ្ងុំស្រឡាញ់លោក!!🔞
ភាគទី ១០: ជើងរន្ទះ
ភាគទី១១ : គេក្បត់ខ្ញុំហើយ គេឈប់ស្រលាញ់ខ្ងុំហើយបងមីន
ភាគទី១២ : ចុះឯងគិតថាជាស្រីស្នេហ៍របស់យើង??
ភាគទី១៣ : លេងទឹកស្អីយប់បែបនេះ មិនខ្លាចអារក្សសមុទ្រចាប់សីុទេហ្ហេស??
ភាគទី ១៤ : សន្យា!
ភាគ១៥ : ចង់យកខ្លួនប្រាណមកលួងយើង??
ភាគទី ១៦ : រងចាំថ្ងៃមួយ! ថ្ងៃដែរលោកសារភាព...
ភាគទី ១៧ : បោចសក់ បោកនឹងដីបន្តិច ក៏អង្គុយយំ...
ភាគទី១៨ + ១៩ : ចន.ចន ជុងហ្គេនណាទៅ? // ជម្រាបសួរអ៊ុំទន្សាយ!
ភាគទី២០ : កម្មវិធីជប់លៀង
ភាគទី២១ : តើជីវិតខ្ញុំនឹងសប្បាយបានយ៉ាងមិចបើគ្មានវត្តមានរបស់លោក??
ភាគទី២២ : តែលោកក៏ធ្វើបាបខ្ងុំ ...
ភាគទី ២៣ : យ៉ាងម៉េច? នាងហាយស៊ូ នាងគីមី!!
ភាគទី២៤ :អូនជាដង្ហើមរបស់បង...💞
ភាគទី២៥ : ទេ! ខ្ញុំមិនមែនជាប្រពន្ធឯងទេ!
ភាគទី២៦ : ថេយ៍~បងសុំទោស!
ភាគទី២៨ : នាងមិនឪ្យយើងជឿគេ ចុះនាងសម្អាងស្អីឪ្យយើងជឿនាងដែរ???
ភាគទី ២៩ : ថ្ងៃណាពួកយើងរៀបការ?
ភាគទី ៣០ : មិនបាច់ថាក៏បងដឹងដែរ!...
ភាគបញ្ចប់ : ពិធីមង្គលការ💍

ភាគ៣ : ត្រឹមកំម្ទេចមនុស្សដូចនាងនេះ យើងឪ្យfan² យើងចាត់ការពេលណាក៏បានដែរ...

558 32 0
By JI-YARA

           ចន ជុងហ្គេន & គីម ថេហីុ
           Nevol teakook++ //
__________________
     មកដល់ក្រៅបន្ទប់ រាងតូចថេហីុ ស្រាប់តែញញឹមញញែម ហាក់សប្បាយចិត្ត ទាំងដែរមុននេះ ខឹងនាយក្រាស់ដែរលូកលាន់ខ្លួនសោះ!

      « ហ្ហឺយ ខំទប់ចង់ងាប់ »ថេហីុដកដង្ហើម ធំទាំងតឹងទ្រូង ព្រោះមុននេះគេខំទប់អារម្មណ៍ខ្លាំងណាស់ តា២មពិតទៅគេសប្បាយចិត្តចង់ងាប់ហើយ ព្រោះបានរាងក្រាស់លូកលាន់🗿

      « ថេហីុ!! »ភ្លាមនោះ ក៏មាននាយសង្ហាម្នាក់ហៅឈ្មោះរាងតូចថេហីុ!!

      « បងហូប!! »ថេហីុ ញញឹមហៅឈ្មោះនាយកម្លោះទាំងត្រេកអរ

      « ថេហីុ មកទីនេះធ្វើអ្វី?? »នាយកម្លោះ ជេហូប ញញឹមរីកមុខ សប្បាយចិត្តព្រោះតែនាយលង់ស្រលាញ់ថេហីុយូរមកហើយ បានជួបរាងតូចម្តងៗធ្វើឪ្យ នាយរំភើបណាស់!

      « អរ គឺ. / ក្រាក* » ថេហីុប្រុងនិងតបទៅជេហូប តែក៏ត្រូវកាត់ដោយនាយក្រាស់ដែរទើបនឹងចេញពីបន្ទប់ទទួលភ្ញៀវមកតាមរាងតូច ព្រោះគេភ្លេចទូរស័ព្ទ!!

      « នេះទូរស័ព្ទរបស់ថេយ៍!! »ជុងហ្គេន ញញឹមដាក់ដាក់ជេហូបយកគួរបន្តិចទើបហុកទូរស័ព្ទដៃឪ្យរាងតូងថេហីុ ដែរឈរភ្លឹកៗ

      « អរ. អរគុណ បងហូបខ្ញុំសុំទៅសិនហើយ ជួបគ្នាលើកក្រោយ »ថេហីុ ញញឹមអរគុណរាងក្រាស់ ហើយក៏ងាកមកញញឹមដាក់ជេហូបនឹងលានាយរួចក៏ដើរចេញទៅ!!

      « តើលោកត្រូវជាអ្វីនឹងគេ?? »ថេហីុ ចេញទៅផុត ជុងហ្គេនក៏ជម្រិតសួរទៅជេហូប ក្នុងក្រសែភ្នែកដាក់កំហិត ដាច់ខាតនាយត្រូវតែឆ្លើយ!!

      « ខ្ញុំជាសង្សាររបស់គេ!! »ជេហូប ញញឹមឆ្លើយទៅកាន់ជុងហ្គេន ដោយការកហុក

      « សង្សារ!? តែខ្ញុំឮមកថា ថេហីុមិនធ្លាប់ទាក់ទងនរណាទេ លោកកហុកទេដឹង? ឬក៏ព្រោះតែលោក ស្រឡាញ់គេ?? » ជុងហ្គេនឈរជ្រែងហោប៉ាវ សួរសំណួរចាក់ដោតជាច្រើនទៅជេហូប

      « មិនខុសទេ ខ្ញុំស្រលាញ់គេ ហើយក៏នឹងមានគម្រោងសារភាពឆាប់ៗនេះផងដែរ ចុះត្រូវជាអ្វីនឹងគេ?? » ជេហូប

      « ខ្ញុំមិនត្រូវជាអ្វីនឹងគេទេ គ្រាន់តែជាអ្នករួមការងារប៉ុណ្ណោះ ព្រោះបន្តិចទៀតគេនឹងត្រូវថតស្ពតឪ្យខ្ងុំ តែក៏មិនប្រាកដថា ទំនាក់ទំនងនេះនឹងនៅតែបែបនេះឡើយ »ជុងហ្គេនញញឹមបន្តិច តបទៅជេហូបវិញ ជេហូបធូរចិត្តក៏ញញឹមតែក៏ត្រូវមុខស្មើនៅពេលឮប្រយោគចុងក្រោយរបស់ជុងហ្គេន!

      « លោកចង់បានន័យថាមិច?? » ជេហូបជ្រួញចិញ្ចើមចូលគ្នា វិលវល់នឹងពាក្យប៉ុន្មានម៉ាត់ចុងក្រោយនេះ

      « ហឹស! កុំគិតច្រើនអី ចូលទៅនិយាយការងារខាងក្នុងសិនទៅ »ថាចប់ជុងហ្គេនក៏ចូលទៅបន្ទប់ទទួលភ្ញៀវវិញ ក៏មិនភ្លេចអញ្ជើញជេហូបផងដែរ

_________________

      +ថេហីុ~
ផាំង* ងឺុត~សំឡេងជាន់ហ្រ្វាំងឡាន រាងតូចបន្លឺឡើងនៅលើដងផ្លូវ ក្រោយឡានសេរីទំនើបរបស់រាងតូចបុកជាមួយ នឹងឡានស្ពតមួយទៀតដែរកំពុងតែបត់!!

      « ពុន្ធោរឡានរបស់ខ្ងុំ!!! » ស្រីស្អាតរូបស្រស់ដែរជាម្ចាស់ឡានស្ពត ក៏ប្រញាប់ចុះមកមើល នាងស្លុតចិត្ត ព្រោះគូទឡានរបស់នាង រងការប៉ះពាល់ទង្គិចរាងដំណំ!!

      « អ្នកនាង. ផាច់* »ថេហីុ ក៏ស្ទុះស្ទាចុះពីលើឡាននឹងមកមើលឡានរបស់ស្រីស្អាតម្នាក់ រួមទាំងពោលហៅនាង តែក៏ត្រូវនាងទះមួយដៃធ្វើឪ្យផ្ទៃមុខរបស់រាងតូចត្រូវឡើងក្រហមដាមស្នាមម្រាបដៃ

      « អាក្មេងឡប់!! បើកឡានបិទភ្នែកឬយ៉ាងមិច?? បានជាបើមកបុកឡានយើងបែបនេះ ឯងដឹងថាឡានយើង តម្លៃរាប់លានទេហ្ហាស?? » ស្រីស្អាត បបូរមាត់ក្រហម ពាក់អាវវាលគុល ទ្រូង ស្រែកថាឪ្យរាងតូចញ៉ែតៗ ទាំងដែរមិនទាន់ដឹងថា ក្មេងប្រុសដែរនៅមុខខ្លួនជាអ្នកណានៅឡើយ!

      « ..... »ថេហីុ មិនមាត់ក លើកដៃខ្ទប់មុខម្ខាងដែរត្រូវនាងទះមុននេះ រាងតូចមុខស្មើក្តៅចិត្តជាខ្លាំង នឹងសម្លឹងមុខនាងដោយកែវភ្នែកក្រេវក្រោត នេះជាលើកទីមួយហើយ ដែរមានអ្នកប្រហើនហ៊ានវាយគេបែបនេះ។

      « គីម. គីម ថេហីុ!! » ស្រីស្អាត ភ្ញាក់ព្រើតក្រោយបានឃើញរមុខរាងតូចហើយ នាងស្គាល់ច្បាស់ ថាគេជាអ្នកណា ដែរធ្វើឪ្យនាងត្រូវគាំងអណ្តាតនិយាយអ្វីលែងចេញ!! ព្រោះមនុស្សដែរនាងលើកដៃទះមុននេះគឺជា កូនមហាសេដ្ឋីម្នាក់ថែមទាំងមានបងប្រុសជាម៉ាហ្វៀទៀត !

      « ឡាននាងតម្លៃរាប់លានមែនទេ?? យកកាតនេះហើយ ចេញឪ្យផុតទៅ»  ថេហីុ ហូតកាតខ្មៅមួយចេញមកបង្ហាញនឹងហុចឪ្យនាង

      « ផាច់ៗ*» នាងប្រុងនឹងយកកាតខ្មៅនោះទៅហើយ តែរាងតូចក៏ដក់កាតខ្មៅនោះមកវិញ តែប្រែជាទះនាងពីរដៃសងទៅនាងដែរហ៊ានទះគេមុននេះ

      « អួយ* ហ្ហឹក!ហ្ហឹក ឯងអាងឯងជាស្អី?? » ស្រីស្អាត ខាំមាត់យំដោយឈឺផ្ទៃមុខទាំងសងខាង ទើបស្រែកសួរទៅរាងតូច

      « យើងអាងថាយើងជាតារា ជាកូនអ្នកមាន ហើយក៏ជាមនុស្សត្រឹមត្រូវ នាងឯងទេដែរអាឡេអាឡឺបត់ឡានមិនបើកសញ្ញាសេញ៉ូខ្លួនឯង អាណាទៅដឹងថានាងចង់បត់ឡាននៅពេលណានោះ» ថេហីុ ក៏តបទៅវិញផាំងៗមិនខ្ចីញញើតនឹងស្រីធម្មតាៗនេះសោះឡើុយ

      « ឯង!!! »

      « ឯឯស្អី? ចង់មានរឿងធំឬ? ត្រឹមកំម្ទេចមនុស្សដូចនាងនេះ យើងឪ្យfan² យើងចាត់ការពេលណាក៏បានដែរ ចាំទុកក្នុងខួរនឹងផងទៅ »ថាចប់ថេហីុ ក៏ដើរចូលឡានវិញ នឹងបើកចេញទៅយ៉ាងរំភើយ មិនខ្ចីចេញសងថ្លៃខូចខាតសូម្បីមួយកាក់មួយសេន! កុំច
ង់ហក់ចា៎ គេមានហ្វេនៗហា៎ ចុះយើងនឹងមានស្អីដែរ😑

      « អ្អាយ!! នេះឬចរឹក គីម ថេហ៊ី? ឈ្លើយក៏ឈ្លើយ ថែមទាំងរឹកធំទៀត ឆឹស!! » ស្រីស្អាតក្តាប់ដៃ ឈរស្រែកដូចមនុស្សឆ្កួតនៅមាត់ផ្លូវ ទាំងខឹងទាំងច្រណែន ទាំងស្អប់រាងតូច!

_______Skip

      មួយសប្តាហ៍កន្លងផុតទៅ លឿងដូចកហុក រាងតូចថេហីុ ក៏ត្រូវបញ្ចប់ការថតស្ពតឪ្យខាងក្រុមហ៊ុនជុងហ្គេនដូចគ្នា មួយអាទិត្យពេញដែររាងតូចត្រូវរវល់ នឹងថតឲ្យក្រុមហ៊ុននាយក្រាស់!!

      « នេះ របស់ឯង!! »ជុងហ្គេន មិនដឹងមកពីណា ក៏ហុចទឹកមួយដបទៅឪ្យថេហីុ ក្រោយឃើងញរាងតូចដូចជាហត់ខ្លាំង បន្ទាប់ពីបញ្ចប់ការថត!

      « របស់ខ្ងុំឬ?? »ថេហុី សួរបញ្ជាក់

      « អត់ទេ របស់អ្នកចាត់ការឯង!! »ជុងហ្គេនមុខស្មើ ងរនឹងរាងតូចមួយរំពេច

      « លោកឯងនេះរឿងច្រើនណាស់!» ថាឲ្យរាងក្រាស់ហើយ ក៏កញ្ឆក់ទឹកពីដៃនាយមកផឹក គេពិតជាខ្នាញ់នឹងចរឹកប្រុសម្នាក់នេះណាស់ ឌឺក៏ឌឺ មុខងាប់ក៏មុខងាប់ ស្ងាត់ក៏ស្ងាត់ ពិបាកនិយាយគ្នាពិតមែន ជាពិសេសអាខាង ងក់ងរនឹងឯង!

      « ចេញពីនេះឯងទៅណា??»ជុងហ្គេនសួរទៅថេហីុ បន្ទាប់ពីគេផឹកទឹករួច

      « ទៅផ្ទះដេកធម្មតា ព្រោះមួយសប្តាហ៍មកនេះខ្ងុំសម្រាកបានតិចណាស់ »ថេហីុ និយាយហីៗហាក់មិនខ្វល់ច្រើន គេពិតជាហត់ណាស់ គេងមិនសូវបានសម្រាកច្រើនប៉ុន្មានទេ

      « មិនគិតចង់ទៅណាខ្លះទេឬ?? »ជុងហ្គេន

      « ចង់ទៅតើស បើលោកនឹងទៅជាមួយខ្ងុំ » ថេហីុ ញញឹមដាក់ជុងហ្គេន និយាយបែបលេងសើចបន្លំមែន បើគេបានទៅដើរលេងឬទៅញាំអីជាមួយជុងហ្គេន គេច្បាស់ជាទៅមិនខាន!

      « តែឯងថាចង់ដេក ក៏ទៅដេកទៅ យើងមានបានថាចង់ទៅណាឯណា!! » ជុងហ្គេនញាក់ស្មាបន្តិច តបទៅថេហីុវិញទាំងមុខស្មើ ក៏លួចអស់សំណើច នៅពេលឃើញទឹកមុខរាងតូចប្រែជាក្រញូវ នឹងខឹងខ្លួន នាយមានក្តីសុខណាស់ ពេលបានញោះរាងតូចម្នាក់នេះ គេដូចជាអាចឲ្យនាយសប្បាយចិត្តនឹងមានអារម្មណ៍ល្អបានច្រើន ចាប់តាំងពីស្គាល់គេជាងមួយសប្តាហ៍នេះមក នាយមិនមានអារម្មណ៍ថាល្ហល្ហេវឬឯកាដូចពីមិនសោះ!! តើអាចទេថានាយស្រឡាញ់ក្មេងឆ្នាស់ឆ្នើម ច្រឡឺសបឺសម្នាក់នេះ???

      « លោកឯងនេះ!! ខ្ញុំទៅហើយ..»ថេហីុ បើកភ្នែកធំៗសម្លក់ជុងហ្គេនសឹងជ្រុះគ្រាប់ភ្នែក និយាយចប់ហើយក៏ដើរតាំងចេញទៅបាត់ ដោយមានអ្នកចាត់ការរបស់គេ ដើរទៅតាមក្រោយ ជុងហ្គេនសម្លឹងមើលដំណើរថេហីុ ទាំងញញឹមមិនដឹងខ្លួន នាយតូចពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ បានបន្តិចនាយក៏ភ្ញាក់ខ្លួនមកវិញ នឹងគិតថាខ្លួនឯងឆ្កួត ទើបរាបរឹករាបពារ បញ្ចេញទឹកមុខស្មើមកវិញ!! 

     « ចៅហ្វាយ ជាន់ពេរគេទេដឹងមុននេះ? ឃើញញញឹមម្នាក់ឯង »រ៉េនដែរបានឃើញជុងហ្គេនញញឹមដោយចៃដន្យ ក៏ចូលទៅនិយាយជាមួយនាយ

     « ឯងថាឪ្យអាណាមុននេះ?? »ជុងហ្គេនច្រត់ចង្កេះ ស្រែកសួរទៅរ៉េនដែរកំពុងធ្វើមុខស្ញូចៗនោះ

     « ក៏ថាឲ្យចៅហ្វាយនឹងហើយ ឃើញឈរញញឹមដូចមនុស្សឆ្កួត »រ៉េន

     « ហ្ហឺយ~ អារ៉េន អាកូនចៅចង្រៃយ៎* » ជុងហ្គេន ឆេះដុំក្រោយដឹងថារ៉េន ដៀលនាយថាមនុស្សឆ្កួត ក៏ប្រុងធាក់រ៉េនមួយជើង តែរ៉េនដឹងសភាពការមុនក៏រត់ចេញទៅបាត់

     « ឯងនិយាយការពិតសោះក៏ខុសដែរ ឆឹស!! »រ៉េនដែររត់ចេញពីជុងហ្គេនហើយនេះ ក៏ដើរបណ្ដើររអ៊ូបណ្តើរ

________________

   ជុង ថេយ៉ា༎ຶ⁠‿⁠༎ຶ

Continue Reading

You'll Also Like

21.6K 1.5K 42
"You were magnificent, Satoru Gojo. I will never forget you for as long as I live." Satoru Gojo laid there, bisected in half, as if the universe itse...
23K 89 12
Issac is an average thirteen year old. Except for one thing, he likes diapers. And when his mom catches him wearing a pull up. She decides since he l...
171K 7K 34
အဖိုး လက်ထပ်ပေးခဲ့တဲ့ အိမ်ထောင်ရေးက တည်မြဲပါ့မလား ဂျစ်ကန်ကန် ကောင်မလေးနဲ့ ဆရာ၀န်မမတို့ရဲ့ အလွဲများစွာ....
73.3K 7.5K 55
A life of a strict father who is a soldier raising his 2 kids along with his duties.