💐គ្រងបេះដូង♡CEOសង្ហា✨

By JI-YARA

5.8K 498 2

FB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា ) More

ភាគ១ ផ្តើមរឿង : នៅក្នុងវចនានុក្រម គីម ថេហីុ គ្មានអ្វីដែរថាមិនអាចទៅរួចនោះទេ
ភាគ៣ : ត្រឹមកំម្ទេចមនុស្សដូចនាងនេះ យើងឪ្យfan² យើងចាត់ការពេលណាក៏បានដែរ...
ភាគ៤ : សម្តែងជាគូស្នេហ៍របស់ខ្ងុំ ឯងគិតយ៉ាងមិចដែរ?
ភាគទី៥ :ខ្ញុំជាតារា មិនមែនរាស្ត្រសាមញ្ញឡើយ!
ភាគទី៦: រឿងយើង ឯងកុុំចេះមកពាក់ព័ន្ធ!
ភាគទី ៧ : ...ថាយើងចង់ថើបឯងម្តងទៀត!!
ភាគទី ៨ : លើលោកនេះគ្មានអាថ៍កំបាំងនោះទេ!!
ភាគទី ៩ : ខ្ងុំស្រឡាញ់លោក!!🔞
ភាគទី ១០: ជើងរន្ទះ
ភាគទី១១ : គេក្បត់ខ្ញុំហើយ គេឈប់ស្រលាញ់ខ្ងុំហើយបងមីន
ភាគទី១២ : ចុះឯងគិតថាជាស្រីស្នេហ៍របស់យើង??
ភាគទី១៣ : លេងទឹកស្អីយប់បែបនេះ មិនខ្លាចអារក្សសមុទ្រចាប់សីុទេហ្ហេស??
ភាគទី ១៤ : សន្យា!
ភាគ១៥ : ចង់យកខ្លួនប្រាណមកលួងយើង??
ភាគទី ១៦ : រងចាំថ្ងៃមួយ! ថ្ងៃដែរលោកសារភាព...
ភាគទី ១៧ : បោចសក់ បោកនឹងដីបន្តិច ក៏អង្គុយយំ...
ភាគទី១៨ + ១៩ : ចន.ចន ជុងហ្គេនណាទៅ? // ជម្រាបសួរអ៊ុំទន្សាយ!
ភាគទី២០ : កម្មវិធីជប់លៀង
ភាគទី២១ : តើជីវិតខ្ញុំនឹងសប្បាយបានយ៉ាងមិចបើគ្មានវត្តមានរបស់លោក??
ភាគទី២២ : តែលោកក៏ធ្វើបាបខ្ងុំ ...
ភាគទី ២៣ : យ៉ាងម៉េច? នាងហាយស៊ូ នាងគីមី!!
ភាគទី២៤ :អូនជាដង្ហើមរបស់បង...💞
ភាគទី២៥ : ទេ! ខ្ញុំមិនមែនជាប្រពន្ធឯងទេ!
ភាគទី២៦ : ថេយ៍~បងសុំទោស!
ភាគទី២៨ : នាងមិនឪ្យយើងជឿគេ ចុះនាងសម្អាងស្អីឪ្យយើងជឿនាងដែរ???
ភាគទី ២៩ : ថ្ងៃណាពួកយើងរៀបការ?
ភាគទី ៣០ : មិនបាច់ថាក៏បងដឹងដែរ!...
ភាគបញ្ចប់ : ពិធីមង្គលការ💍

ភាគ២ : ខ្ងុំពេញចិត្តទាំងអស់គ្រប់លក្ខខណ្ឌរបស់លោកចន

310 25 0
By JI-YARA

ចន ជុងហ្គេន & គីម ថេហីុ
Nevol teakook++ //
__________________

ថ្ងៃថ្មី...ក្រុមហ៊ុន ចនគ្រុប//

ថ្ងៃថ្មីអ្វីៗក៏ថ្មី តែអ្វីដែរនៅចាស់នោះ គឺការងារដែរត្រូវធ្វើប្រចាំថ្ងៃ ដូចជារាងក្រាស់ ជុងហ្គេនពេលនេះអ៊ីចឹង នាយរវល់រកពេលដកឃ្លាមិនរួចសោះឡើយ!!

តុក* តុក* (សំឡេងគោះទ្វារ)

« ចូលមក »

« ចៅហ្វាយ អ្នកប្រុសគីម មកដល់មុខក្រុមហ៊ុនហើយទាន៎!! »រ៉េន

« រៀបចំឪ្យគេរងចាំយើង នៅបន្ទប់ទទួលភ្ញៀវសិនទៅ »ជុងហ្គេន និយាយទៅកាន់រ៉េន ពេលនេះនាយចង់បង្ហើយវាឪ្យហើយសិន នៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ

« បាទទាន៎!! ក្រឹប*»រ៉េន ទទួលយកការបង្គាប់អ្នកជាចៅហ្វាយ ឪគោរពបន្តិចហើយក៏ចេញទៅវិញទៅ

នៅឯខាងរាងតូច ថេហីុឯនេះវិញក៏កំពុងតែជិះជណ្តើរប្រអប់ឡើងមករកនាយក្រាស់ដូចគ្នា ដោយសារតែគេទទួលបានការទាក់ទងពីអ្នកចាត់ការរបស់គេ ដោយទទួលយកការថតស្ពតនៃកំព្យូទ័រថ្មីដែរទើបផលិតឡើងរបស់រាងក្រាស់!! ដែររៀបចំទំនាក់ទំនងដោយ រ៉េន

ទឹង**(សំឡេងជណ្តើរប្រអប់)

ទ្វារជណ្តើរប្រអប់ក៏បើកឡើងដោយស្វាយប្រវត្តិព្រោះតែដល់ជាន់ដែរបានកំណត់ រាងកាយតូចស្រឡូនក៏ជំហានចេញពីជណ្តើរប្រអប់នោះ តម្រង់ទៅខាងឆ្វេងដៃរ ក្រោមក្រសែភ្នែកបុគ្គលិកជាច្រើនដែរសម្លឹងមើលមកគេដោយក្តីរំភើបចិត្ត នឹងស្ងើចញសរសើរពីសម្រស់របស់រាងតូចរូបនេះ!

« អត់ទោស! បងស្រី តើអូហ្វីសលោកអគ្គនយកនៅឯណាដែរ?? » ថេហីុ ញញឹមនឹងសួរទៅបុគ្គលិកស្រីម្នាក់ ដោយពាក្យពេជ៍សមរម្យ

« ចាស៎លោក អូហ្វីសគាត់នៅត្រង់នោះ »បុគ្គលិកស្រី ញញឹមរីកមុខ ខណះដែរមានតារាល្បីលំដាប់ប្រទេសមកសួរនាំនាងបែបនេះ នាងពិតជាសប្បាយចិត្តខ្លាំងណាស់ នាងពិតជាចង់សុំគេថតខ្លាំងណាស់តែនាងគ្មានចិត្តក្លាហាននិយាយជាសំណើរមកទាល់តែសោះ

« បាទ អរគុណ! ត្រូវការថតរូបជាមួយខ្ញុំឬអត់? ឬក៏ចង់បានហត្ថលេខារបស់ខ្ងុំ?? »ថេហីុញញឹុម សង្កេតមើលទៅបុគ្គលិកស្រី ឃើញនាងមានអាការៈភ័យៗខ្លាចៗអេសអុញៗ គេក៏យល់សភាពនេះច្បាស់ថានាងប្រាកដជាចង់បានអ្វីពីខ្លួនមិនខាន

« ចាស៎! ខ្ញុំអាចថតរូបជាមួយលោកបានពិតមែនឬ?? »បុគ្គលិកស្រី

« បាទពិតណាស់!!» ថេហីុឆ្លើយរួមទាំងងក់ក្បាលបញ្ជាក់ ហើយពួកគេទាំង2ក៏ថតរូបជាមួយគ្នា ដោយឃើញបែបនេះបុគ្គលិកផ្សេងទៀត ក៏នាំគ្នាមកសុំរាងតូចថតព្រោងព្រៀត

« សួស្តី អ្នកប្រុស!!! »ភ្លាមនោះ រ៉េនក៏ដើរចូលមក នឹងហៅទៅកាន់ថេហីុ នាយពិតជាត្រេកអរណាស់ តែមិនហ៊ានបញ្ចេញឡើយ សុខចិត្តទុកក្នុងពោះ ដោយបង្ហាញមកខាងក្រៅដោយទឹកមុខស្មើមឺុងម៉ាត់ប៉ុណ្ណោះ រួមទាំងការគោរពបញ្ជាក់ពីភាពថ្លៃថ្នូរ

« បាទ សួស្ដី!! »ថេហីុ

« ចៅហ្វាយ ឪ្យខ្ញុំមកទទួលអ្នកប្រុស នឹងនាំទៅបន្ទប់ទទួលភ្ញៀវរងចាំសិន គាត់បង្ហើយការងារបន្តិចទាន៎ »រ៉េន និយាយទៅកាន់ថេហីុ ឯបុគ្គលិកដែរមកចោមរោមរាងតូចមុននេះក៏នាំគ្នាទៅណាបាត់អស់ នៅមិនបានទេ រ៉េននឹងរាយការណ៍ប្រាប់ជុងហ្គេន ហើយនាយនឹងកាត់ប្រាក់ខែពួកគេ ដែររញេរញៃអត់សណ្តាប់ធ្នាប់បែបនេះ!!

« អរ៎ ok! » ថេហីុ ងក់ក្បាល
ហើយរ៉េនក៏នាំថេហីទៅបន្ទប់ទទួលភ្ញៀវ ដោយនាយកំពុងតែរំជើបរំជួល នាយពិតជាចង់សុំរាងតូចថត ដូចបុគ្គលិកមុននេះណាស់ តែនាយមិនអាចធ្វើចឹងបានទេ ព្រោះនៅជាម៉ោងការងារ!

« លោកឈ្មោះអ្វីដែរ? »ខណះដែរកំពុងដើរតាមរ៉េន ថេហីុក៏សួរទៅនាយ ព្រោះមិនទាន់បានស្គាល់ឈ្មោះរបស់នាយឡើយ

« បាទ អ្នកប្រុស ខ្ញុំឈ្មោះ ចន រ៉េហ្សឺ អាចហៅខ្ញុំថារ៉េនក៏បានទាន៎ !! »ដោយនៅតែ2នាក់ថេហីុ នាយក៏បញ្ចេញនៅចរឹកពិត ដោយញញឹមនឹងតបទៅថេហីុ ដោយភាពសមរម្យ មើលទៅដូចជាទន់ភ្លន់ជាងមិញនេះ

« អរ៎!! លោកស្គាល់ខ្ងុំហើយត្រូវទេ?? ចឹងមិនបាច់ ចាំខ្ងុំណែនាំខ្លួនឯងទេត្រូវអត់?? » ថេហីុ

« បាទ អ្នកប្រុស!!»រ៉េន

« ហៅខ្ញុំថា ថេហីុចុះ មិនបាច់ប្រើពាក្យអ្នកប្រុសទេ ខ្ងុំមិនចូលចិត្ត »ថេហីុ បង្គាប់ទៅកាន់រ៉េន ដោយគេមិនចង់ឮអ្នកណាម្នាក់ហៅគេថាអ្នកប្រុសឡើយ ស្តាប់ទៅដូចជាភាវៗយ៉ាងមិចទេ

« បាទ!! »រ៉េន ញញឹមរីកមុខ បើបេះដូងវិញរីកស្កុះស្កាយតែម្តង រាងតូចស្អាត ទន់ភ្លន់ហើយមិនចេះដំកើនខ្លួនទៀត សំខាន់សម្តីផ្អែម កែវភ្នែកស្រទន់ នាយឡើងលង់អស់ទៅហើយ លោកអើយ!!

ក្រាក*

« ថេយ៍ ចូលទៅចាំចៅហ្វាយខាងក្នុងសិនទៅ បន្តិចទៀតគាត់មកហើយ »មកដល់បន្ទប់ទទួលភ្ញៀវ រ៉េន បើកទ្វារឪ្យថេហីុនឹងនិយាយទៅកាន់គេ ដោយអៀនៗមាត់ នាយពិតជាពិបាកហៅស្មើៗខ្លាំងណាស់

« បាទ អរគុណហើយ!! »ថេហីុ ញញឹមអរគុណទៅកាន់រ៉េន ហើយក៏ដើរចូលទៅខាងក្នុង ដោយរ៉េនក៏បិទទ្វារវិញ

« អារ៉េនអើយ ថ្ងៃនេះឯងចំជាសំណាងធំណាស់ បានអ្នកប្រុសឪ្យហៅស្មើហើយ ថែមទាំងញញឹមដាក់ទៀត វុើយ អើយអាលាយបេះដូងអស់ហី ហឹហឹ!! »រ៉េនបិទទ្វារហើយក៏ដើរចេញពីទីនោះមកវិញ ដោយប្រកាច់ប្រកិនអៀនផងអីផង នាយពិតជាលង់នឹងថេយ៍ខ្លាំងហើយ ជាពិសេសស្នាមញញឹមនោះ ធ្វើឪ្យបេះដូងនាយអាលយខ្សុល់អស់ហើយ

________________

« ហ្ហឹស! បើបានជាចៅហ្វាយតូចនៅក្នុងក្រុុមហ៊ុននេះមិនដឹងជាយ៉ាងមិចទេ! បើសូម្បីតែបន្ទប់ទទួលភ្ញៀវក៏ធំដែរនោះ » រាងតូចនៅក្នុងបន្ទប់ទទួលភ្ញៀវ នៅមិនសុខដើរមើលនេះមើលនោះ ហើយក៏និយាយតែម្នាក់ឯងដោយសប្បាយចិត្ត អ្នកណាទៅដឹងថាគេនឹងអាចក្លាចជាចៅហ្វាយតូចនៅទីនេះក៏ថាបាន!

ក្រាក*(សំឡេងបើកទ្វារ)

គ្រាន់តែឮសំឡេងបើកទ្វារភ្លាមរាងតូចក៏ស្ទុះរត់រ៉ុយទៅអង្គុយលើសាឡុងធ្វើដូចធម្មតាៗ គ្មានរឿងអ្វីកើតឡើង ទាំងដែរមុននេះនៅដើរឆ្វេលៗសោះ!

« សុំទោសដែរឪ្យចាំយូរ!! »រាងក្រាស់មាំជុងហ្គេន ដើរចូលមកដោយពោលពាក្យសុំទោសយ៉ាងសមរម្យ ព្រោះខ្លាចអ្នកម្ខាងទៀតអន់ចិត្ត ដែរមាននាមជាភ្ញៀវ បែរជាត្រូវមកអង្គុយចាំម្ចាស់ក្រុមហ៊ុនបែបនេះ

« អរ៎ មិនអីទេស៎ »រាងតូចថេហីុឆ្លើយហីុៗ ហាក់មិនខ្វល់គិតតែពីសម្លឹងមុខនាយសង្ហាឥតឈប់ មើលពីត្រង់ណាក៏សង្ហាដែរៗ

ជុងហ្គេនដាក់គូទលើសាឡុង ដោយលួចមិនពេញចិត្តពេលឃើញគេហាក់ដូច ជាឈ្លើយ ដោយគ្មានការគោរពចំពោះនាយសោះ ហើយអង្គុយកងពាក់ខ្លាឡូយថែមទៀត តែនាយក៏សម្រេចចិត្តថាមិនប្រកាន់ ក៏សួរទៅគេ÷

«តើខ្ញុំគួរហៅអាល្អិតឯងថាមិច?? »ជុងហ្គេន

« ហៅខ្ញុំថាថេយ៍ចុះ »ថេហុី លួចញញឹមហើយក៏តបទៅនាយវិញ បែបហីៗដដែល

« មានបានដឹងព័ត៌មាន អំពីការងារដែរកូនចៅខ្ញុំទាក់ទងទៅដែរទេ?? »ជុងហ្គេន មុខស្មើរសួរទៅរាងតូច ដែរអង្គុយធ្វើរឹក

« បានដឹងហើយ ខ្ញុំមកក៏ដើម្បីតែចុះកុងត្រាផងដែរ »ថេហីុ ញញឹមស្រាលតបទៅជុងហ្គេនវិញ

« បើចឹងល្អហើយ នេះកុងត្រា មិនពេញចិត្តត្រង់ណាអាចប្រាប់ខ្ងុំបាន » ជុងហ្គេននិយាយ រួមទាំងរុញឯកសារឪ្យរាងតូច

« រួចរាល់ហើយ »ថេហីុ មិនចាំយូរក៏ចុះហត្ថលេខា ដោយគ្មានការស្ទាក់ស្ទើរអ្វីទាំងអស់

« មិនពិនិត្យសិនទេឬ?? »ជុងហ្គេន លើកចិញ្ចើមសួរទៅថេហីុ ទាំងចម្លល់ នេះរាងតូចមិនពិនិត្យមើលអ្វីសិនទេឬ?

« មិនបាច់ទេស! ព្រោះអីខ្ងុំពេញចិត្តទាំងអស់គ្រប់លក្ខខណ្ឌរបស់លោកចន » ថេហីុ ញញឹម ហើយក៏ខិតទៅជិតនាយក្រាស់ ដោយមិនខ្វល់ពីចិត្តអ្នកម្ខាងទៀតឡើយ នាយមិនពេញចិត្តនោះទេ មនុស្សស្អីធ្វើការមិនគិតឪ្យល្អិតល្អន់បែបនេះ ថែមទាំងធ្វើអ្វីមិនចេះខ្លាចក្រែងទាល់តែសោះ!!

«ចេញឪ្យឆ្ងាយពីយើងបន្តិចទៅ! »ជុងហ្គេន

«មិនចេញ! »ថេហីុ

«អ្អាយ~ធ្វើអី?? »ថេហីុស្រែកចាច ពេលនាយក្រាស់ចាប់ខ្លួនឲ្យអង្គុយច្រកកែវលើភ្លៅនាយ

«ធើ្វទៅតាមអ្វីដែរឯងចង់បាន»ជុងហ្គេន និយាយទាំងញញឹម ច្រឡឺសបឺស

«អ្នកណាថាខ្ងុំចង់បានបែបនេះ??»ថេហីុ

« បើមិនចង់បានទេ ក៏ងើបចេញទៅ!! »រាងក្រាស់ញាក់ស្មា ត្រដាងដៃ បើកផ្លូវឪ្យគេ ទើបរាងតូចថេហីុ ក៏ប្រញាប់ងើបចេញពីភ្លៅនាយ ហើយក៏ឆក់កាបូបរបស់ខ្លួន នឹងចាកចេញទៅវិញបាត់ នៅយូរមិនបានទេប្រុសម្នាក់នេះ ទុកចិត្តមិនបានឡើយ!!

___________សូមរង់ចាំភាគបន្ត😗🙏

// ជុង ថេយ៉ា-ជី យ៉ារ៉ា //

Continue Reading

You'll Also Like

2K 47 25
In another universe, a certain watch-wielding hero lives on one certain side of Danville, and his luck takes a turn when he meets Milo Murphy.
2.5K 230 6
តាមពិតពួកយើងមិនដែលស្គាល់គ្នាឡើយដោយសារតែនិស្ស័យទើបធ្វើអោយខ្ញុំរៀបការជាមួយគាត់ដោយមិនដែលទាំងឃើញមុខស្និតស្នាលគ្នាពីមុនមកហើយការរៀបការនេះបាននាំមកនូវសុភមង្គ...
1.8K 174 12
ព្រោះតែហេតុផលមួយទើបតម្រូវឱ្យថេហ្យុងសុំបែកជុងហ្គុកទាំងចិត្តនៅស្រឡាញ់ទោះដឹងវាពួកគេទាំងពីរត្រូវឈឺចាប់ក៏ដោយក៏នៅតែធ្វើវា តែក្រោយពេលដែលបែកគ្នាអស់រយ:ពេលជាច្...
277K 17.8K 48
The feeling of being abandoned by one's own family was not unknown to Aadhira. She hates her family for abandoning her when she was only a newborn, l...