💐គ្រងបេះដូង♡CEOសង្ហា✨

By JI-YARA

5.5K 484 2

FB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា ) More

ភាគ២ : ខ្ងុំពេញចិត្តទាំងអស់គ្រប់លក្ខខណ្ឌរបស់លោកចន
ភាគ៣ : ត្រឹមកំម្ទេចមនុស្សដូចនាងនេះ យើងឪ្យfan² យើងចាត់ការពេលណាក៏បានដែរ...
ភាគ៤ : សម្តែងជាគូស្នេហ៍របស់ខ្ងុំ ឯងគិតយ៉ាងមិចដែរ?
ភាគទី៥ :ខ្ញុំជាតារា មិនមែនរាស្ត្រសាមញ្ញឡើយ!
ភាគទី៦: រឿងយើង ឯងកុុំចេះមកពាក់ព័ន្ធ!
ភាគទី ៧ : ...ថាយើងចង់ថើបឯងម្តងទៀត!!
ភាគទី ៨ : លើលោកនេះគ្មានអាថ៍កំបាំងនោះទេ!!
ភាគទី ៩ : ខ្ងុំស្រឡាញ់លោក!!🔞
ភាគទី ១០: ជើងរន្ទះ
ភាគទី១១ : គេក្បត់ខ្ញុំហើយ គេឈប់ស្រលាញ់ខ្ងុំហើយបងមីន
ភាគទី១២ : ចុះឯងគិតថាជាស្រីស្នេហ៍របស់យើង??
ភាគទី១៣ : លេងទឹកស្អីយប់បែបនេះ មិនខ្លាចអារក្សសមុទ្រចាប់សីុទេហ្ហេស??
ភាគទី ១៤ : សន្យា!
ភាគ១៥ : ចង់យកខ្លួនប្រាណមកលួងយើង??
ភាគទី ១៦ : រងចាំថ្ងៃមួយ! ថ្ងៃដែរលោកសារភាព...
ភាគទី ១៧ : បោចសក់ បោកនឹងដីបន្តិច ក៏អង្គុយយំ...
ភាគទី១៨ + ១៩ : ចន.ចន ជុងហ្គេនណាទៅ? // ជម្រាបសួរអ៊ុំទន្សាយ!
ភាគទី២០ : កម្មវិធីជប់លៀង
ភាគទី២១ : តើជីវិតខ្ញុំនឹងសប្បាយបានយ៉ាងមិចបើគ្មានវត្តមានរបស់លោក??
ភាគទី២២ : តែលោកក៏ធ្វើបាបខ្ងុំ ...
ភាគទី ២៣ : យ៉ាងម៉េច? នាងហាយស៊ូ នាងគីមី!!
ភាគទី២៤ :អូនជាដង្ហើមរបស់បង...💞
ភាគទី២៥ : ទេ! ខ្ញុំមិនមែនជាប្រពន្ធឯងទេ!
ភាគទី២៦ : ថេយ៍~បងសុំទោស!
ភាគទី២៨ : នាងមិនឪ្យយើងជឿគេ ចុះនាងសម្អាងស្អីឪ្យយើងជឿនាងដែរ???
ភាគទី ២៩ : ថ្ងៃណាពួកយើងរៀបការ?
ភាគទី ៣០ : មិនបាច់ថាក៏បងដឹងដែរ!...
ភាគបញ្ចប់ : ពិធីមង្គលការ💍

ភាគ១ ផ្តើមរឿង : នៅក្នុងវចនានុក្រម គីម ថេហីុ គ្មានអ្វីដែរថាមិនអាចទៅរួចនោះទេ

796 38 1
By JI-YARA

ចន ជុងហ្គេន & គីម ថេហីុ
Nevol teakook++ //
__________________

+ប្រលានយន្តហោះ

នៅលើទឹកដីនៃទីក្រុងសេអ៊ូល មនុស្សម្នាជាច្រើនដែរវត្តមាននៅប្រលានយន្តហោះ មានទាំងឆ្ងងដែនទៅក្រៅប្រទេសនឹងមកពីប្រទេសក្រៅ រាងតូចកាយស្រឡូន គ្រងដោយឈុត Gucci សីុវីល័យ ប្រេនល្បី មើលទៅថ្លៃថ្នូរខ្លាំងណាស់ រាងតូចពាក់វ៉ែនតាខ្មៅ សក់ពណ៌ទង់ដែង បបូរមាត់ពណ៍ផ្កាឈូក ក្នុងដៃខាងស្តាំមានអូសវ៉ាលីយ៉ាងធំមួយ រាងតូចបោះជំហានយ៉ាងមុតមាំ ហាក់ស្ទាក់ជំនាញ់នឹងការដើរបោះពួយទៅមុខនេះណាស់។ មិនខុសទេ ព្រោះនាយតូចម្នាក់នេះ ជាតារ៉ាម៉ូឌែលល្បីប្រចាំប្រទេសកូរ៉េតែម្តង ក៏ត្រូវជាកូនកូរ៉េកាត់បរទេសផងដែរ នាយតូចបានឡើងទៅបំពេញការងារឯបារីស ទើបនឹងត្រឡប់មកវិញនេះឯង ។

ព្រូស*

« សុំទោស...សុំទោស »

« នែ៎...លោកអត់ភ្នែកមើលឬយ៉ាងមិចហ្ហាស? »រាងតូចមាឌល្អិត លើកដៃដោះវែនតាខ្មៅចេញ ស្រែកញែតៗសួរទៅនាយកម្លោះ ដែរដើរបុកខ្លួនមុននេះទាំងមួម៉ៅ សំខាន់ជ្រុះ នាឡិកាសំណព្វចិត្តគេបែកបាត់ទៀតផង...

« នែ៎ អាល្អិត!! នេះយើងខំសុំទោសឯងហើយតើស?? ហើយមិចក៏សម្តីឈ្លើយម្លេស??» នាយកម្លោះមាឌមាំ ចាប់ផ្ដើមខឹងឆេវ ក្តៅស្លឹកត្រចៀកខណៈដែរនាយសុំទោសហើយ ក៏នៅនិយាយសម្តី គ្មានសីលធម៌ចេញមកទៀត

« ....ខ្ញុំមិនខ្វល់ នាឡិកាខ្ញុំបែកបាត់ហើយ សងលុយខ្ងុំឥលូវនេះភ្លាម!! » រាងតូច គាំងបន្តិចពេលបានឃើញផ្ទៃមុខដ៏ស្រស់សង្ហារបស់នាយកម្លោះ នាយសង្ហាពិតមែន តែនាយតូចនៅតែមិនខ្វល់ក៏ស្រែកកំហកឲ្យនាយសងថ្លៃនាឡិការបស់ខ្លួន អត់ខ្វល់សំខាន់នាឡិកាគេបែក សងលុយគេលូវនឹងមក

« ផាច់! យកទៅ...» នាយកម្លោះ បោះកាតខ្មៅមួយ ចំកណ្តាលមុខនាយតូច និយាយចប់ក៏ចេញទៅទាំងអារម្មណ៍មិនល្អ មិននិយាយក៏ដឹងដែរ ថានាយម្នាក់ជាមហាសេដ្ឋី ព្រោះនាយមានកាតខ្មៅកាន់ សំខាន់ហ៊ានបោះកណ្តាលមុខតារ៉ាល្បីដោយមិនខ្វល់ពីអ្វីទាំងអស់...ឡូយ៎!👏

« ហ្ហើយ...អា* តែឈប់សិន នាយម្នាក់នេះសង្ហាដល់ហើយ កូនចៅនរណាគេន៎? ហិហិ.បើបានជួបលើកក្រោយ អញញ៉ែធ្វើប្តីហើយ » នាយតូច ក្តាប់ដៃចូលគ្នា ខឹងដែរនាយហ៊ានមើលងាយខ្លួន តែកំហឹងក៏រសាយអស់ ខណះដែរខួរក្បាលគេនឹកឃើញដល់ផ្ទៃមុខដ៏ស្រស់សង្ហារបស់នាយ គេក៏ប្រែជាសប្បាយមកវិញលួចប៉ង ថានឹងញ៉ែនាយម្នាក់នោះឪ្យបាន ។

/នាយតូច កាចឆ្នាស់ សាច់ស រាងស្វែល ឈ្មោះ គីម ថេហីុ អាយុ20ឆ្នាំ ជាតារ៉ាម៉ូឌែល ដែរល្បីនឹងមានប្រជាប្រិយភាព ពេញពិភពលោក នាយតូចជាកូនអ្នកមាន គ្រួសារគីម មានប៉ា ជាអគ្គនាយកក្រុមហ៊ុន គីមនូណាស្សា ផលិតស្រាក្រហម មានម៉ាក់ ជាចៅក្រមថ្នាក់ខ្ពស់ មានបងប្រុស ជា ម្ចាស់ក្រុមហ៊ុន ផលិតឡាន នឹងជាម៉ាហ្វៀចិត្តធម៌ ថែមទៀត/

____________Skip

...3ថ្ងៃកន្លងផុតទៅ រាងតូចថេហីុ នៅក្នុងភោជនីយដ្ឋានមួយកន្លែងអង្គុយរងចាំនរណាម្នាក់ ថេហីុអង្គុយចុចទូរស័ព្ទទាំងញញឹពព្រាយព្រោះថ្ងៃនេះគេទំនេរពីការងារ ដូច្នេះគេអាចលំហែកាយបានខ្លះ ធ្វើជាតារាម៉ូឌែលពិតជាហត់ខ្លាំងណាស់!!

« អាថេយ៍ យើងមកហើយ!! »កំឡុងពេលនោះក៏មាន នាយតូចមាឌល្អិតម្នាក់និយាយមិកកាន់ថេហីុ មុននឹងដើរចូលមកហើយក៏ដាក់ខ្លួនអង្គុយចុះទល់មុខគ្នាទាំងសប្បាយចិត្ត

« អើ...ឯងកម្មង់អីញាំទៅ អាងបានទៅដើរលេងទៀត ថ្ងៃនេះយើងទំនេរពេញមួយថ្ងៃណាវុើយ...» ថេហីុ ញញឹមតបទៅមិត្តទាំងសប្បាយចិត្ត

« ok² »ថាតែប៉ុណ្ណឹង នាយតូចដែរជាមិត្តក៏ចាប់ផ្តើមកម្មង់អាហារព្រោះខ្លាចខាតពេលវេលា ដូចដឹងហើយពេលវេលាដើរលឿនណាស់ បិទភ្នែកតែបន្តិច 5ទៅ10នាទីបាត់ហី

« អាថេយ៍...យើងសួរឯងមួយមើល?? »នាយតូចជាមិត្តថេហីុក៏និយាយឡើង

« សួរមោ »ថេហីុ

« ឯងស្គាល់ លោកចនទេ??»

« លោកចន?? ចនណា?? យើងមិនដែរស្គាល់ទេស៎?? » ថេហីុ កើតចិត្តងឿងឆ្ងល់ ណាមួយគេមិនដែលស្គាល់ទេ ហើយក៏ចង់ស្គាល់ដែរ ព្រោះឮគេល្បីថា លោកចននោះជា មហាសេដ្ឋីវ័យក្មេង ជាCEO ក្រុមហ៊ុនដែរផលិតគ្រឿងតិចនូឡូជីទំនើបៗ ទៀតផង សំខាន់សង្ងាដូចទេវបុត្រ

« នោះ...គឺនោះ គាត់មកហើយ...»នាយតូចជាមិត្ត ក្រលេកទៅមាត់ជ្រកចូលភោជនីយដ្ឋានក៏បានឃើញ នាយសង្ហាម្នាក់ដែរជាលោកចននោះល្មមក៏កេសប្រាប់ទៅថេហីុ ទាំងចិត្តញាប់ញ័រ

« នោះគឺ...នាយសង្ហាម្នាក់នោះតើ!! »ថេហីុស្រឡាំងកាំង ក្រោយបានឃើញនាយម្នាក់នោះ ព្រោះនាយម្នាក់នោះជា មនុស្សប្រុសដែរគេបានជួបនៅប្រលានយន្តហោះកាលពីា3ថ្ងៃមុននោះហើយ

« ថេយ៍ ឯងស្គាល់គាត់ហើយមែនទេ??»

« យើងជួបគេនៅប្រលានយន្តហោះ គេដើរបុកយើង ធ្វើឪ្យនាឡិកាយើងជ្រុះបែក ហើយក៏បោះកាតខ្មៅកណ្តាលមុខយើង តែយើងនឹងមិនខឹងគេនោះទេ ព្រោះយើងនឹងធ្វើឪ្យគេនឹងក្លាចជារបស់យើង ក្នុងពេលឆាប់ៗនេះ » ថេហីុ និយាយញញឹមចុងមាត់ទាំងអំណួត គេនឹងធ្វើឲ្យនាយកម្លោះម្នាក់នោះជារបស់គេ ជាកម្មសិទ្ធិរបស់គេតែម្នាក់ចាំតែមើលទៅ

« នេះឯង. ឯងចង់ធ្វើអ្វី?? »ជីមីន ជាមិត្តរបស់ថេហីុក៏សួរ ទៅគេទាំងមិនយល់ តើមិត្តគេគិតអ្វី? ចង់ធ្វើអ្វី?

« ផាច់ ល្ងង់ណាស់! គឺចាប់គេធ្វើប្តីនឹងហើយ » ថេហីុ វាយថ្ងាសជីមីនមួយដៃ ហើយក៏និយាយ

« ទៅរួចដេស?? »

« នៅក្នុងវចនានុក្រម គីម ថេហីុ គ្មានអ្វីដែរថាមិនអាចទៅរួចនោះទេ »ថេហីុ ញញឹមចុងមាត់មានកម្រិតទាក់មហាសេដ្ឋីធ្វើប្តីរួចជាស្រេច 💁

« ហ្ហើយ.ឯងនេះ ទៅយើងជូនពរ ឪ្យបានដូចប្រាថ្នា »ជីមីន ដកដង្ហើមធំបន្តិច នឹកហួសចិត្តនឹងមិត្ត តែក៏យល់ព្រមគាំទ្រគេ ព្រោះបើថេហុីថាអាចធ្វើបាន ឬចង់បានហើយ គេនឹងធ្វើនឹងយកវាឲ្យបាន ដោយគ្មានអ្វីមករារាំងបានឡើយ...

« សួស្តី...» ថេហីុ មិនដឹងគិតអ្វី ក៏ងើបដើរទៅនិយាយរាក់ទាក់នឹងនាយកម្លោះ ទឈងស្នាមញញឹរាយមន្តស្នេហ៍ដាក់នាយ

« យ៉ាងមិច? លុយដែរយើងបោះឪ្យឯង មិនគ្រប់ថ្លៃនាឡិកានោះមែនទេ បានជាមកទារបន្ថែម?? » សម្តីគ្មានជាតិន័យដៀល បូករួមជាមួយទឹកមុខងាប់អ្នកកម្លោះ ធ្វើឪ្យថេហុីលួចក្តៅក្នុងចិត្តតែក៏ប្រឹងញញឹម

« អត់ទេ ខ្ញុំសុំទោស ខ្ងុំគ្រាន់តែយកកាតនោះមកសងលោកវិញប៉ុណ្ណោះ ថ្ងៃនោះអារម្មណ៍ខ្ញុំមិនល្អ នាំឪ្យខ្ងុំនិយាយពាក្យមិនសមរម្យ ខ្ងុំពិតជាសុំទោស សង្ឃឹុមថាលោកឈប់ប្រកាន់នឹងខ្ងុំ ខ្ញុំមិនត្រូវការថ្លៃសងសំណងអ្វីឡើយ លោកយកកាតរបស់លោកទៅវិញចុះ ខ្ញុំសុំទៅតុរបស់ខ្ងុំវិញហើយ » ថេហីុ និយាយទាំងញញឹមគួបផ្សំជាមួយការឪនទំទោន សុំទោសទៅនាយក្រាស់សឹងក្បាលដល់ឥតការ៉ូ ហុចកាតខ្មៅនោះឪ្យនាយហើយ រាងតូចក៏ត្រឡប់ទៅរកជីមីនវិញ ជាមួយទឹកមុខលាក់គំនួច ឯនាយកម្លោះវិញក៏ដូចជាចាញ់ស្នាមញញឹមរបស់នាយតូច ក៏តាមសម្លឹងគេពីក្រោយរហូតដល់គេអង្គុយចុះ ហើយក៏ញញឹមដាក់នាយម្តងទៀត។

« ចៅហ្វាយ ចៅហ្វាយមើលអ្វីទាន?? » ភ្លាមនាយសង្ហាម្នាក់ដែរត្រូវជាជំនិតនាយកម្លោះក៏ដើរចូលមក ឃើញចៅហ្វាយកំពុងមើលនរណាក៏មិនដឹង

« មើលក្មេងប្រុសម្នាក់នោះ » នាយមិននិយាយតែមាត់ ក៏ងាកទៅមើលរាងតូចដែរអង្គុយញាំអី បញ្ចេញស្នាមញញឹមមករហូតនោះ

« ចៅហ្វាយ គេគឺ គីម ថេហីុ ជាតារាម៉ូឌែលដ៏ល្បី ជាកូនអ្នកមានស្តុកស្តបទៀតណា » នាយ រ៉េន និយាយប្រាប់ទៅចៅហ្វាយខ្លួនភ្លាមៗ ក្រោយបានឃើញរាងតូច នាយស្គាល់រាងតូចច្បាស់ណាស់ ព្រោះនាយជាTop fanរបស់រាងតូច ពេលនេះនាយកំពុងតែរំភើប ព្រោះបានឃើញidol មើលចុះ គេពិតជាស្រស់ស្អាតណាស់

« ថាមិច? គីម ថេហីុ ហ្ហេស?? »នាយកម្លោះរាងភ្ញាក់បន្តិចពេលដែរដឹងថា រាងតូចជាកូនគ្រួសារគីម ព្រោះនាយបានឮមកថា គ្រួសារគីមជាគ្រួសារដ៏មានអំណាចនឹងចិត្តធម៌ខ្លាំងណាស់

« បាទ ពិតហើយចៅហ្វាយ »រ៉េន ងក់ក្បាលនឹងឆ្លើយបញ្ជាក់

« បើចឹង ចាំទាក់ទងឪ្យគេមកថតស្ពតឪ្យយើងផង ព្រោះលេបថប Dearyger ដែរផលិតហើយថ្មី នឹងមកដល់ស្អែកនេះហើយ យើងចង់ឪ្យគេ ថតឲ្យយើង »នាយកម្លោះ សម្លឹងមើលទៅថេហីុ មិនដាក់ភ្នែក បញ្ជាឲ្យរ៉េនជាកូនចៅ រៀបចំទំនាក់ទំនងការងារទៅ រាងតូចថេហុីដើម្បីថតស្ពត លេបថបម៉ាក់ថ្មី ដែរទើបនឹងស្រាវជ្រាវបង្កើតឡើង

« បាទ ចៅហ្វាយ »នាយរ៉េន ញញឹមខ្ចឹបទទួលការងារនោះយ៉ាងរីករាយ នៅទីបំផុតនាយក៏ជិតបានជួបidolផ្ទាល់ និយាយផ្ទាល់ហើយ ទួសពេលនេះនាយឃើញហើយក៏ដោយ ក៏នាយមិនហ៊ានទៅរញ៉េរញ៉ៃសិទ្ធិឯកជនរបស់រាងតូចដែរ...

« អ្អឹម...ជូនយើងទៅក្រុមហ៊ុនវិញ »នាយកម្លោះក្រហឹមដើមក មិននឹងនិយាយហើយក៏ដើរចេញទៅ នាយត្រូវប្រញាប់ទៅក្រុមហ៊ុនវិញ ព្រោះត្រូវមានការងារធ្វើច្រើនទៀត

/នាយកម្លោះ ឬក៏នាយសង្ហានេះ ជាមហាសេដ្ឋីវ័យក្មេង អាយុ 22ឆ្នាំ ឈ្មោះ ចន ជុងហ្គេនជាCEOក្រុមហ៊ុន ផលិតគ្រឿង អេឡិចត្រូនិកគ្រប់ប្រភេទ ជាបុគ្គលម្នាក់ដែរល្បីល្បាញ់ មិនសូវចេះមាត់ក ម៉ត់ចត់ តែក៏ទន់ភ្លន់នឹងចិត្តល្អផងដែរ នាយជាកូនកំព្រា រស់នៅដោយមានម៉ែដោះម្នាក់ជាអាណាព្យបាល នឹងមានជំនិតឈ្មោះរ៉េន ជាមនុស្សដែរឧស្សាហ៍ព្យាយាម/

___________សូមរង់ចាំភាគបន្ត😗🙏

// ជុង ថេយ៉ា-ជី យ៉ារ៉ា //

Continue Reading

You'll Also Like

22.6K 1.1K 36
ហេតុអ្វីកុហកខ្ញុំ?? Taekook/Yoonmin
4.8K 875 11
ចន ជុងហ្គុក / គីម ថេយ៉ុង សរសេរដោយ:ចន ថេយ៍ហ្គូ
1.7M 141K 65
RATHOD In a broken family, every person suffers from his insecurities and guilt. Successful in every field but a big failure when it comes to emotio...
509K 32.5K 41
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...